ព័ត៌មានជាតិ

Foxconn ទទួលបាន​ប្រាក់ចំណូលច្រើនជាងការរំពឹងទុក ជំរុញដោយតម្រូវការម៉ាស៊ីនមេ AI

Liny Chan October 7, 2024 07/10/2024

(បរទេស)៖ Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកកិច្ចសន្យាធំជាងគេរបស់ពិភពលោកនោះ បានយកឈ្នះលើការរំពឹងទុករបស់អ្នកវិភាគ ក្រោយទទួលបានប្រាក់ចំណូលខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤នេះ ខណៈចំណូលភាគច្រើន គឺជំរុញដោយតម្រូវការខ្លាំងសម្រាប់ម៉ាស៊ីនមេ AI ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។ ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ បានកើនឡើង ២០.២% ពីមួយឆ្នាំទៅមួយឆ្នាំដល់ ១.៨៥ពាន់ពាន់លានដុល្លារតៃវ៉ាន់ ឬ៥៧.៣ពាន់លានដុល្លារអាមេរិក។ Foxconn បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា «លទ្ធផលទទួលបានលើសពីការរំពឹងទុកនាពេលកន្លងទៅរបស់ក្រុមហ៊ុន ដោយសារតែមានកំណើនខ្លាំងនៃផ្នែកដ៏សំខាន់របស់ក្រុមហ៊ុន»។ កន្លងទៅស្ថាប័ននិភាគ LSEG SmartEstimate បានសន្និដ្ឋានប្រាក់ចំណូលគឺទទួលបាន ១.៧៩ពាន់ពាន់លានដុល្លារតៃវ៉ាន់ ខណៈជាក់ស្តែងទទួលបានច្រើនជាងនេះ។ ឭ Foxconn បានប្រកាសថា តម្រូវការម៉ាស៊ីនមេ AI ខ្លាំង បាននាំឱ្យមានកំណើនប្រាក់ចំណូលដ៏រឹងមាំសម្រាប់ផ្នែកផលិតផល cloud និងដៃគូរបស់ខ្លួនរួមមានក្រុមហ៊ុនបន្ទះឈីប AI Nvidia ជាដើម ក៏មានតម្រូវការច្រើនផងដែរ។ សម្រាប់​គ្រឿង​អេឡិចត្រូនិក​ឆ្លាតវៃ ដែល​រួម​បញ្ចូល​ទាំង iPhone មាន​កំណើន​ខ្លាំង​ពី​មួយ​ត្រីមាស​ទៅ​មួយ​ត្រីមាស ដោយសារ​ការ​ចេញ​លក់​ផលិតផល​ថ្មី ប៉ុន្តែ​ការ​ដំណើរការ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​របស់​វា​មាន​លក្ខណៈ​ធម្មតា។ ប្រាក់ចំណូលសរុបនៅក្នុងខែកញ្ញាតែមួយបានឈានដល់ ៧៣៣ពាន់លានដុល្លារ កើនឡើង ១០.៩% ពីមួយឆ្នាំទៅមួយឆ្នាំ និងជាកម្រិតខ្ពស់បំផុតទីពីរមិនធ្លាប់មាន។ Foxconn […]

អ្នកស្រាវជ្រាវក្រសួងបរិស្ថាន រកឃើញផូស៊ីលឈើដែលមានអាយុកាលចាស់ជាងគេភ្នំកងវ៉ា

Liny Chan October 7, 2024 07/10/2024

(បន្ទាយមានជ័យ)៖ ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក លឹម វណ្ណាច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានស្រាវជ្រាវរកឃើញផូស៊ីលឈើ ដែលមានអាយុកាលចាស់ជាងគេនៅភ្នំកងវ៉ា ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ បន្ទាប់ពីទទួលបានព័ត៌មាន និងការសហការពីថ្នាក់ដឹកនាំនិងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ក្រុមការងារបានចុះទៅពិនិត្យនៅក្នុងរណ្តៅដីមួយកន្លែង នៅទីតាំងជើងភ្នំកងវ៉ា និងបានពិនិត្យឃើញថា មានវត្កមាននៃផូស៊ីលដើមឈើមួយចំនួន។ ក្រោយពីចុះសិក្សាពិនិត្យទីតាំងដោយផ្ទាល់ ស្រទាប់ដី ឬថ្ម ដែលបានរកឃើញផូស៊ីលឈើ នោះក៏មានទំនាក់ទំនងជាមួយពពួកផូស៊ីលសត្វសមុទ្រ ក្នុងតំបន់នោះផងដែរ។ លោក លឹម វណ្ណាច័ន្ទ បានបញ្ជាក់ថា តាមរយៈការសិក្សាប្រៀបធៀបនេះ ផូស៊ីលឈើទាំងនោះ អាចស្ថិតនៅលើកោះ ឬដីគោកក្នុងពេលមួយ គឺក្នុងសម័យកាល Permian ដែលមានអាយុ ន្លោះពី២៥០ ទៅ៣០០លានឆ្នាំ ក្នុងស័ក Paleozoic។ អ្នកជំនាញបានបញ្ជាក់ថា នេះជាផូស៊ីលឈើចាស់ជាងគេ ដែលក្រុមការងារសិក្សាផូស៊ីលបានរកឃើញកន្លងមក នៅតាមតំបន់ការពារធម្មជាតិមួយចំនួននៅកម្ពុជា។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ការសិក្សាស្រាវជ្រាវផូស៊ីល នៅក្នុងខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមពីឆ្នាំ២០១៩កន្លងមក។ […]

ជនជាតិវៀតណាម ៤៦នាក់ ត្រូវបានបណ្តេញចេញកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ម្សិលមិញ ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់

Liny Chan October 7, 2024 07/10/2024

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានជនជាតិវៀតណាម ៤៦នាក់ ដែលលួចស្នាក់នៅធ្វើការងារខុសច្បាប់ ត្រូវបានបណ្តេញចេញពីកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញនេះ។ នេះបើតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក។ ការបណ្តេញ​ចេញធ្វើឡើងតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ក្នុងនោះមានចំនួន ៤២នាក់ (ស្រី១៦នាក់) ដែលពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call Center) ទទួលពីស្នងការដ្ឋាននគរបាលខេត្តកំពត និងចំនួន ៤នាក់ ភេទប្រុស ពាក់ពន្ធ័ករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ បើតាមរបាយការណ៍មួយទៀតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា នៅថ្ងៃទី០៦ ខែតុលាម្សិលមិញនេះ ក្រៅពីជនជាតិវៀតណាម ៤៦នាក់ ដែលត្រូវបានបណ្តេញចេញ ក៏មានជនបរទេស១៣នាក់ផ្សេងទៀតដែរ ត្រូវបានបណ្តេញចេញក្នុងនោះមានជនជាតិជប៉ុន១២នាក់ និងជនជាតិចិន១នាក់។ កម្ពុជាក៏កំពុងត្រៀមបណ្តេញជនបរទេសដែលធ្វើការខុសច្បាប់ជាង៣០០នាក់ផ្សេងទៀតផងដែរ ដែលក្នុងនោះមានរហូតដល់២០សញ្ជាតិ។ កាលពីខែកញ្ញា កន្លងទៅ កម្ពុជាបានបណ្ដេញជនជាតិវៀតណាមសរុប៨១នាក់ ចេញពីប្រទេស ក្នុងនោះមានជនជាតិវៀតណាម៦០នាក់ (ស្រី១៥នាក់) ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call Center) ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត កាលពីថ្ងៃទី០៦ ខែកញ្ញា […]

សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងឆបោករបស់ លី សាម៉េត ហៅគ្រូមា និងស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងតុលាការ ចេញដីការបង្កកទ្រព្យសម្បត្តិ លី សាម៉េត

Liny Chan October 7, 2024 07/10/2024

(ភ្នំពេញ)៖ ដោយទ្រាំមិនបានក្រោយទទួលបានព័ត៌មានឆបោកជាច្រើនករណី នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកទម្លាយពីករណីឆបោកជាច្រើនករណីរបស់លោក លី សាម៉េត ហៅគ្រូមា ព្រមទាំងស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ បង្កកទ្រព្យសម្បត្តិរបស់លោក លី សាម៉េត។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យអ្នករងការចាញ់បោកលោក លី សាម៉េត ទាំងអស់ដាក់ពាក្យបណ្តឹង ដោយក្រុមមេធាវីរបស់សម្តេចមានលោក គី តិច ជាប្រធាន រង់ចាំពាក្យបណ្តឹងទាំងនោះ។ ខាងក្រោមនេះ ជាសារទាំងស្រុងរបស់សម្តេចតេជោ៖ដោយរឿងច្រើនពេកថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោកលី សាម៉េត(ហៅគ្រូមា)។លី សាម៉េត តែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀត​ផងដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែល លី សាម៉េត មិនដឹងថាផ្ទះខ្ញុំបែរមុខ​ទៅខាងណាផង។ ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារថាយកមកឱ្យខ្ញុំតែពេល សុខ ឡេង ផ្តាំឱ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខា ទើបខ្ញុំដឹងក៏ទាមទារពី លី សាម៉េត ប្រគល់ឱ្យ សុខ ឡេង វិញទាំងអស់ដោយ ពេល​នោះយកលី សាម៉េតទៅសួរចម្លើយ […]

ក្រសួងអប់រំ៖ មណ្ឌលប្រឡងបាក់ឌុប នៅវិទ្យាល័យចំនួន៤ ក្នុងរាជធានីភ្នំពេញ ដែលជួបបញ្ហាទឹកលិចដោយសារទឹកភ្លៀង ត្រូវបានដោះស្រាយរួចរាល់ ខណៈខេត្តផ្សេងទៀត មិនមានប៉ះពាល់ទេ

Liny Chan October 7, 2024 07/10/2024

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ បានចុះពិនិត្យស្ថានភាពមណ្ឌលប្រឡង នៅវិទ្យាល័យជួបបញ្ហាទឹកលិច ដោយសារទឹកភ្លៀង នៅក្នុងរាជធានីភ្នំពេញ។ ការចុះពិនិត្យនេះ អមដំណើរដោយមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ដោយមានការចូលរួមសម្របសម្រួលអន្តរាគមន៍ពីលោក កើត ឆែ អភិបាលស្តីទីអភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានខណ្ឌ-សង្កាត់នីមួយៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទៅតាមមណ្ឌលប្រឡង ដែលជួបនូវបញ្ហាលិចទឹកដោយសារទឹកភ្លៀង រួមមានវិទ្យាល័យ៖ * វិទ្យាល័យហ៊ុនសែនជម្ពូវ័ន៖ បានដាក់រថយន្តបូមទឹក និងកាយប្រឡាយ គ្រប់គ្រងស្ថានភាពជនលិចធានាបាន ១០០%។ * វិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី៖ បានដោះស្រាយចាក់ខ្សាច់ ភ្ជាប់ពីអគារមួយទៅអគារមួយ និងក្រាលក្តារបន្ទះ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បេក្ខជនចូលរួមការប្រឡង ធានាបាន ១០០%។ * សាលាបឋមសិក្សាភ្នំពេញថ្មី៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់រថយន្តបូមទឹកប្រចាំការនៅទីនោះ បានដោះស្រាយបញ្ហាជនលិច ១០០%។ * វិទ្យាល័យឫស្សីកែវ៖ ទឹកលិចក្នុងទីធ្លា ជាដំណោះស្រាយ គណៈនាយកដោយមានការចូលរួមអន្តរាគមន៍ ពីរដ្ឋបាលខណ្ឌឫស្សីកែវ បានច្រកបាវខ្សាច់ លើកផ្លូវ ក្រាលការ៉ូឡា […]

ខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក នៅថ្ងៃទី១៧ ខែតុលា ខាងមុខ

Liny Chan October 7, 2024 07/10/2024

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំពិធីប្រណាំងទូក បណ្ដែតប្រទីប អុជកាំជ្រួច តាំងពិពណ៌ប្រពន្ធតន្ត្រីខ្នាតធំ ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សា។ នេះជាការលើកឡើងរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំពិធីខាងលើ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការរយៈពេល១ថ្ងៃ នូវព្រឹត្តិការណ៍ជាច្រើនដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ក្នុងនោះមានដូចជា វិធីប្រណាំងទូក «ង» និងទូកអន្តរជាតិ ប្រគុំតន្ត្រីខ្នាតធំ តាំងពិពណ៌ បណ្ដែតប្រទីប និងអុជកាំជ្រួចជាដើម។ លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានបញ្ជាក់ថា ក្នុងពិធីប្រណាំងទូក ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សាខាងមុខនេះ ទូកខ្នាតវែង និងទូកខ្នាតអន្តរជាតិ ដែលត្រៀមចូលរួមប្រណាំង មានសរុប៥០ទូក មកពី ក្រុង ស្រុកទាំង១០ក្នុងខេត្តកំពង់ចាម […]

មន្រ្តីជាន់ខ្ពស់អាកាសចរណ៍កម្ពុជា បញ្ជាក់ពីសន្ទុះ​កំណើនអ្នកដំណើរ តាមអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ នាល្ងាចថ្ងៃទី៦ ខែតុលា ដែលមានចំនួនជិត ១ម៉ឺននាក់

Liny Chan October 7, 2024 07/10/2024

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អាកាសចរណ៍កម្ពុជា បានបញ្ជាក់ពីចំនួន​អ្នកដំណើរជាតិ និងអន្តរជាតិ តាមផ្លួវអាកាសយ៉ាងច្រើន​ចូលមកកម្ពុជា តាមរយៈអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ដែលមានរហូតជិតមួយម៉ឺននាក់។ លោក ស៉ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News ថា នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ អ្នកដំណើរចូល​កម្ពុជា តាមរយៈ​អាកាសយានដ្ឋានភ្នំពេញអន្តរជាតិ ​មានចំនួន ៩ ៦០២នាក់ និងមានរហូតដល់ ៨១សញ្ជាតិ ដែលជា​ចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យអាកាសយានដ្ឋានភ្នំពេញអន្តរជាតិហាក់មានភាពមមាញឹកខ្លាំង ​ជាពិសេសនៅចន្លោះពីម៉ោង៤ទៅ៥ល្ងាច ដោយមានជើងហោះហើរមួយចំនួន​បានមកពីប្រទេសអេមីរ៉ាត់ និងកាតាជាដើម។ លោកបានឱ្យដឹងផងដែរថា អ្នកដំណើរដែលចូលមកកម្ពុជា​​នាំមុខគេ មានចំនួន ៥ប្រទេស មាន​ចិន ៣ ១៥៥នាក់, ខ្មែរ ២ ៨៦១នាក់, តៃវ៉ាន់ ៣៣៤នាក់, ម៉ាឡេស៊ី ៣១៣នាក់, កូរ៉េខាងត្បូង ២៨៦នាក់ និងថៃ ២៤២នាក់។ លោកបានបញ្ជាក់ថា ចំនួនអ្នកដំណើរផ្លូវអាកាស មកដល់ព្រលានយន្តហោះច្រើនបែបនេះ ដោយសារប្រជាពលរដ្ឋខ្មែរមួយចំនួនត្រឡប់ពីដើរកម្សាន្តវិញ […]

អភិបាលក្រុងនៅប្រទេសម៉ិកស៉ិក ត្រូវគេធ្វើឃាត ក្រោយចូលកាន់តំណែងបានត្រឹមប៉ុន្មានថ្ងៃ

Liny Chan October 7, 2024 07/10/2024

(ម៉ិកស៉ីកូស៉ីធី)៖ កាលពីថ្ងៃអាទិត្យ ទី៧ ខែតុលា អភិបាលរដ្ឋធានីនៃរដ្ឋ Guerrero ដែលពោរពេញដោយអំពើហិង្សានៅម៉ិកស៉ិក ត្រូវបានគេធ្វើឃាត មិនដល់រយៈពេល១សប្តាហ៍ ក្រោយលោកចូលកាន់តំណែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ រដ្ឋ Guerrero បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Alejandro Arcos ត្រូវបានគេសម្លាប់ ត្រឹមតែ៦ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរូបលោក បានចូលកាន់តំណែង ជាអភិបាលក្រុង Chilpancingo ដែលជារដ្ឋធានីរបស់រដ្ឋ Guerrero និងមានប្រជាជន​ប្រហែល២៨០,០០០នាក់ នៅភាគនិរតីប្រទេសម៉ិកស៉ិក។ ការិយាល័យអគ្គរដ្ឋអាជ្ញានៃរដ្ឋ Guerrero បាននិយាយថា ខ្លួនកំពុង​បើកការស៉ើបអង្កេត ជុំវិញករណីឃាតកម្ម លើលោក Arcos។ គួរបញ្ជាក់ថា រដ្ឋរបស់ម៉ិកស៉ិកមួយនេះ បានក្លាយជារដ្ឋដ៏គ្រោះថ្នាក់ខ្លាំងបំផុតមួយ សម្រាប់អ្នកនយោបាយ និងអ្នកសារព័ត៌មាន។ មានបេក្ខជននយោបាយ សរុបយ៉ាងហោចណាស់ ៦នាក់ ត្រូវគេធ្វើឃាត នៅក្នុងរដ្ឋ Guerrero មុនការបោះឆ្នោតកាលពីថ្ងៃទី២ ខែមិថុនា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ១៦មណ្ឌលនៅខេត្តសៀមរាប ទទួលផ្ញើកង់-ម៉ូតូរបស់សិស្ស ដោយមិនគិតប្រាក់

Liny Chan October 7, 2024 07/10/2024

(សៀមរាប)៖ យោងតាមការបង្ហោះនៅលើទំព័ហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត​សៀមរាបនៅថ្ងៃទី៧ ខែតុលា នេះ បានបញ្ជាក់ថា ​ដូចបណ្ដា​ឆ្នាំកន្លងទៅ​ដែរសិស្សានុសិស្សក្នុងខេត្តសៀមរាប ដែលមកប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ ឆ្នាំ២០២៤ អាច​ផ្ញើកង់-ម៉ូតូ នៅតាមមណ្ឌលប្រឡង​របស់ខ្លួន ដោយមិនគិតថ្លៃ និងប្រកបដោយសុវត្ថិភាព ដែលរៀបចំ​ដោយ​សហភាព​សហព័ន្ធយុវជន​កម្ពុជា ខេត្តសៀមរាប។ ឯកឧត្តមអភិបាលខេត្តបាន ក៏បង្ហាញនូវបញ្ជីឈ្មោះមណ្ឌលទាំងនេះ ក្នុងនោះ ត្រូវបានរៀបចំជូន សិស្សានុសិស្ស នៅតាមមណ្ឌលប្រឡងទាំង១៦មណ្ឌល ដូចខាងក្រោម៖ ១.មណ្ឌល វិទ្យាល័យ ១០ មករា ១៩៧៩ (ខាងត្បូង) ២.មណ្ឌល វិទ្យាល័យ ១០ មករា ១៩៧៩(ខាងជើង) ៣.មណ្ឌល វិទ្យាល័យ អង្គរ (ខាងកើត) ៤.មណ្ឌល វិទ្យាល័យ អង្គរ (ខាងលិច) ៥.មណ្ឌល វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ (ខាងជើង) ៦.មណ្ឌល វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ (ខាងត្បូង) […]

ព្រះមហាក្សត្រ យាងត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោយចូលរួម កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង

Liny Chan October 7, 2024 07/10/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ ក្រោយយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ បានធ្វើឡើងក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» ដែលជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ពិភាក្សាពីដំណោះស្រាយនៃបញ្ហាប្រឈមនានា ដូចជាការបង្កើតការងារសម្រាប់យុវជន ក្នុងតំបន់ប្រើប្រាស់ភាសាបារាំង។ កិច្ចប្រជុំកំពូល​នេះ មានគោលបំណងបង្កើតបរិយាកាស ដែលមានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលគោរពសេរីភាព​នៃការបង្កើតថ្មី និងសហគ្រិនភាព ព្រមទាំងធ្វើឱ្យពហុភាគីនិយមមានភាពរស់រវើកឡើងវិញ ដោយមានការរួមចំណែកពីស្ថាប័នហ្វ្រង់កូហ្វូនផងដែរ។ ក្នុងប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅវិមាន Grand Palais នាទីទីក្រុងប៉ារីស លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រកាសជាផ្លូវការនូវការផ្តល់សិទ្ធិជូនកម្ពុជា។ ជាមួយការប្រកាសនេះ ក៏មានការទះដៃអបអរសាទរយ៉ាងកងរំពងពីបណ្ដាប្រមុខរដ្ឋ និងរដ្ឋាភិបាល ដែលចូលរួមក្នុងកិច្ចប្រជុំនោះ។ បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីការប្រកាសរបស់លោកប្រធានាធិបតីបារាំង […]