(ក្រចេះ)៖ ជំនន់ទឹកភ្លៀង បានបង្កឲ្យប៉ះពាល់នៅតាមឃុំមួយចំនួន ក្នុងស្រុកចិត្របុរី ខេត្ដក្រចេះ ដោយសារទទួលរងឥទ្ធិពលព្យុះទី១៣ ឈ្មោះ ប៊ីបីនកា ជាមួយនិងព្យុះទី១៤ ឈ្មោះ ពូលឡាសាន (Pulasan) ដែលកើតលើគន្លងតែមួយ មានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី បក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ។ គិតមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បង្កឲ្យប៉ះពាល់ឃុំចំនួន៥ ក្នុងស្រុកចិត្របុរី ខេត្ដក្រចេះ ដូចខាងក្រោម៖ ១-ឃុំដារ៖ មានភ្លៀងធ្លាក់ខ្លាំង ចាប់ពីម៉ោង១៖០០ ដល់ម៉ោង៤៖០០ភ្លឺ ធ្វើឲ្យមានជំនន់់ទឹកភ្លៀងខ្លាំង បានប៉ះពាល់់លិចទីធ្លាវត្តដារ១កន្លែង, លិចសាលាបឋមសិក្សាដារ១កន្លែង, លិចមណ្ឌលសុខភាពដារ១កន្លែង, លិច និងហូកាត់ផ្លូវ១០កន្លែង ប្រវែងសរុប ១២៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិអញ្ចាញ និងភូមិស្ទឹងស្វាយ។ ក្នុងនោះ លិចក្រោមផ្ទះអ្នកភូមិចំនួន៣១ខ្នងផ្ទះ ស្មើ៣១គ្រួសារ មានចំនួន១៤១នាក់ ស្រី៧១នាក់ (ភូមិអញ្ចាញ)។ ចំណែកភូមិចំនួន៤ នៅជាប់ព្រែកទេបាន រួមមាន៖ ភូមិម្រ៉ើមលិចផ្លូវ ប្រវែង១,៥០០ម៉ែត្រ ភូមិតាងួន លិចផ្លូវប្រវែង៣៥០០ម៉ែត្រ, ភូមិជួរជ្រៃលិចផ្លូវប្រវែង១,២០០ម៉ែត្រ, ភូមិខ្នងពស់លិចផ្លូវ ប្រវែង៦៥០ម៉ែត្រ តែមិនប៉ះពាល់ដល់មនុស្ស និងសត្វទេ។ ពីព្រឹកមកដល់ពេលនេះ ទឹកបានស្រកផុត៥ខ្នងផ្ទះ […]