ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានទីផ្សារជាច្រើន ដែលអាចនាំចេញផលិតផលកែច្នៃ ដោយមិនជាប់ពន្ធនាំចូល

Liny Chan September 10, 2024 10/09/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជាមានទីផ្សារជាច្រើន ដែលអាចធ្វើការនាំចេញផលិតផលកែច្នៃ ដោយមិនជាប់ពន្ធនាំចូលនោះឡើយ។ បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ច្បាប់វិនិយោគថ្មី ក៏បានផ្តល់នូវការលើកទឹកចិត្តយ៉ាងច្រើន ដល់វិស័យឯកជនក្នុងការកែច្នៃ សម្រាប់នាំចេញផងដែរ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាមានទីផ្សារជាច្រើន ហើយយើងអាចធ្វើការនាំចេញផលិតផលកែច្នៃ ដោយមិនជាប់ពន្ធនាំចូលនោះឡើយ ហើយច្បាប់វិនិយោគថ្មី របស់យើង ក៏បានផ្តល់នូវការលើកទឹកចិត្តយ៉ាងច្រើន ដល់វិស័យកសិកម្មក្នុងការកែច្នៃ សម្រាប់នាំចេញ, ជាពិសេសការកែច្នៃ ដែលប្រើប្រាស់ប្រភពធនធានវត្ថុធាតុដើមក្នុងស្រុក»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា នៅពេលដែលវិស័យឯកជន មានលទ្ធភាពធានាគុណភាពត្រឹមត្រូវ ហើយអាចជ្រៀតចូល ទៅដល់ទីផ្សារនៅបស្ចិមប្រទេស, សម្ដេចជឿជាក់ថា ពុំមានទីផ្សារណា […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ចិនសន្យាបន្តផ្តល់ជំនួយបច្ចេកទេសបន្ថែម ដើម្បីបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

Liny Chan September 10, 2024 10/09/2024

(ចិន)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយលោកស្រីឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីបច្ចេកទេសកម្ពុជាជាច្រើនរូប បានជួបពិភាក្សាការងារជាមួយលោក Li Xiaopeng រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនចិន។ ក្នុងជំនួបនារសៀលទី៩ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជាបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅ និងប្រកបដោយលទ្ធផលផ្លែផ្កា លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន​រវាងកម្ពុជា-ចិន។ លើកឡើងក្នុងឱកាសនេះលោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ដែលហុចផលវិជ្ជមាន ពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យដឹកជញ្ជូន។ បន្ថែមពីនេះ «ខ្សែក្រវាត់ និងផ្លូវ» និង «គោលនយោបាយចិនតែមួយ» ក៏ជាប្រធានបទដែលត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ជាការឆ្លើយ​តបលើការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, លោក Li Xiaopeng បានសន្យានឹងបន្តផ្តល់ជំនួយបច្ចេកទេសបន្ថែម ដើម្បីបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ព្រមទាំងគាំទ្រ និងបន្តជំរុញវិនិយោគិនចិន​មកវិនិយោគលើវិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងពហុមធ្យោបាយដឹកញ្ជូននៅកម្ពុជា។ ជាមួយគ្នានេះដែរលោក […]

សម្ដេចតេជោ ហ៊ុន សែន ស្នើប្រធានរដ្ឋសភាកូរ៉េ ជំរុញអ្នកវិនិយោគិនមកកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងមានការកើនឡើង

Liny Chan September 10, 2024 10/09/2024

(កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ជំរុញអ្នកវិនិយោគិនមកកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់។ សំណើនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក អ៊ូ វ៉ន់ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅវិមានរដ្ឋសភាសាធារណរដ្ឋកូរ៉េ។ ឆ្លៀតក្នុងឱកាសនេះ លោកប្រធានរដ្ឋសភាកូរ៉េ បានសម្ដែងការពេញចិត្ត និងរីករាយចំពោះការកើនឡើងនូវទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាង សាធារណរដ្ឋកូរ៉េ និងកម្ពុជា មានការកើនឡើងយ៉ាងខ្លាំង។ ការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកន្លងមកនេះ បានបង្កលក្ខណៈកាន់តែងាយស្រួល សម្រាប់ក្រុមហ៊ុនកូរ៉េប្រមាណជាង២០០ បានទៅចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជាកន្លងមក។ សម្ដេចតេជោ បានថ្លែងអំណរគុណ និងអបអរសាទរចំពោះការកើនឡើងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលធ្វើឲ្យទំហំពាណិជ្ជកម្មមានការកើនឡើង ហើយសូមថ្លែងអំណរគុណ និងសូមឲ្យរដ្ឋាភិបាលកូរ៉េ ជំរុញឲ្យអ្នកវិនិយោគទុនច្រើនថែមទៀតទៅកម្ពុជា។ បន្ថែមពីនេះ សម្ដេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ភាពអនុគ្រោះ និងសម្រួលដល់ពលករកម្ពុជា សម្រួលលក្ខខណ្ឌការងារ ដែលធ្វើឲ្យគេស្នាក់នៅបំពេញការងារ ហើយពេលត្រឡប់ទៅកម្ពុជាវិញ បាននាំយកទៅជាមួយនូវបច្ចេកទេសទំនើបទៅបង្កើតការងារនៅកម្ពុជា […]

អ្នកនាំពាក្យក្រសួងកសិកម្ម អំពាវនាវដល់ប្រជាកសិករខ្មែរ ងាកមកដាំពូជស្រូវរបស់ជាតិ សែនក្រអូប០១ និងផ្ការំដួល ដែលមានទីផ្សារស្រាប់

Liny Chan September 10, 2024 10/09/2024

(ភ្នំពេញ)៖ នាពេលថ្មីៗនេះ ប្រជាកសិករបានត្អូញត្អែរពីការធ្លាក់ចុះ តម្លៃស្រូវនៅលើទីផ្សារ ដោយប្រជាកសិករបានធ្វើការប្រៀបធៀបតម្លៃស្រូវកាលពីឆ្នាំទៅ ហើយកត្តាប្រធានស័ក្តិ ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ ដង្ហូវហ្វូងថ្មី ទាំងនេះហើយជាហេតុនាំឱ្យប្រជាកសិករបន្ថែមដើមទុនមួយកម្រិតទៀត ដើម្បីដោះស្រាយបញ្ហា។ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា កាលៈទេសៈបែបនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំប្រឹងប្រែងលើកទឹកចិត្ត ឱ្យប្រជាកសិករខ្មែរ ងាកមកដាំពូជស្រូវក្នុងស្រុក ដូចជាសែនក្រអូប០១ ផ្ការំដួល ដែលមានទីផ្សារស្រាប់។ កញ្ញាបានបន្តថា ក្រសួងក៏បានសហការជាមួយរោងម៉ាស៊ីនកិនស្រូវមួយចំនួនធំ ឱ្យទទួលទិញពូជស្រូវជាតិ ពីប្រជាកសិករ នៅក្នុងតម្លៃមួយខ្ពស់ជាង ពូជស្រូវនាំចូល។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងកសិកម្ម បានគូសបញ្ជាក់ថា «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការចរចារជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ ជាមួយនឹងសហព័ន្ធស្រូវអង្ករ ធ្វើយ៉ាងណាឱ្យទទួលទិញស្រូវសែនក្រអូប០១ នេះពីប្រជាកសិករ នៅក្នុងតម្លៃថ្លៃជាងពូជស្រូវដែលនាំចូលពីបរទេស។ ហើយសព្វថ្ងៃនេះ មានរោងម៉ាស៊ីនកិនស្រូវមួយចំនួន ធានាទទួលទិញពូជស្រូវសែនក្រអូប០១នេះ នៅក្នុងតម្លៃរហូតដល់ទៅ ១,៤០០រៀលក្នុងមួយគីឡូក្រាម […]

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ លោក មុំ សាម៉េត ហៅ DJ HERO ត្រូវបានផាកពិន័យ ដោយសារបើកបរមានកម្រិតជាតិអាល់កុលខ្ពស់ ០,៧៩ mg/L

Liny Chan September 10, 2024 10/09/2024

(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺព័ត៌មាន លោក មុំ សាម៉េត ហៅ DJ HERO ត្រូវបានផាកពិន័យ ដោយសារបើកបរមានកម្រិតជាតិអាល់កុលខ្ពស់ ០,៧៩ mg/L។ សេចក្តីបំភ្លឺព័ត៌មាន ធ្វើឡើងបន្ទាប់ពីមានការផុសរបស់គណនីហ្វេសប៊ុកឈ្មោះ Mom Samet (DJ Hero) ដែលមានខ្លឹមសារថា «លោកប៉ូលីសសែនសុខធ្វើការយប់ជ្រៅគិតប្រពន្ធកូនផង ស៊ីប្រាក់ខែពួកខ្ញុំ កុំថោកពេកប្រយ័ត្នរន្ទះបាញ់ងាប់»​។ បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០១៖៣០នាទី នៅចំណុចខាងមុខកន្លែងឈៀករថយន្ត បឹងបៃតង លើផ្លូវសម្តេច ជា ស៊ីម ស្ថិតនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានរថយន្ត០១គ្រឿង ម៉ាក FORD Raptor ពាក់ផ្លាកលេខ ភ្នំពេញ 2BW-5679 បើកបរដោយឈ្មោះ មុំ សាម៉េត ហៅ DJ HERO ភេទប្រុស អាយុ៤៣ឆ្នាំ ទិសដៅពីកើតទៅលិច […]

រាជរដ្ឋាភិបាល ត្រៀមបើកព្រឹត្តិការណ៍ «បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាព» នៅថ្ងៃទី២៩ ខែធ្នូ

Liny Chan September 10, 2024 10/09/2024

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាព» នៅកម្ពុជា ក្រោមមូលបទ «រួមគ្នាដើម្បីព្រែកជីកហ្វូណនតេជោ និងសន្តិភាព» នឹងរៀបចំឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នៅពហុកីឡដ្ឋានមរតកតេជោ ដោយមានអ្នកចូលរួមជាង៤ម៉ឺននាក់។ កិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់ខាងលើ បានធ្វើឡើងនាព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី, លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំងតំណាងក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។ លោក ឃួង ស្រេង បានលើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាព នៅកម្ពុជា ក្រោមមូលបទ «រួមគ្នាដើម្បីព្រែកជីកហ្វូណនតេជោ និងសន្តិភាព» នឹងរៀបចំឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅពហុកីឡដ្ឋានមរតកតេជោ ដែលមានទីតាំងនៅលើវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់បាក់ខែង […]

កម្ពុជានឹងមានរោងចក្រផលិតសំបកកង់រថយន្ត ២ថែមទៀត នៅខេត្ដក្រចេះ និងខេត្ដស្វាយរៀង ទុនវិនិយោគសរុបជិត​ ៧០០លានដុល្លារ

Liny Chan September 10, 2024 10/09/2024

(ភ្នំពេញ)៖ មិនយូរទៀតទេ កម្ពុជានឹងមានរោងចក្រផលិតសំបកកង់រថយន្តចំនួន ២ថែមទៀត ដែលមានទុនវិនិយោគសរុបរហូតដល់ជិត ៧០០ដុល្លារ នៅខេត្តក្រចេះ និងខេត្តស្វាយរៀង។ គម្រោងវិនិយោគបង្កើត «រោងចក្រផលិតសំបកកង់រថយន្ត» ទាំងពីរនេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យដំណើរការសាងសង់ ក្នុងខែសីហាឆ្នាំ២០២៤។ គម្រោងវិនិយោគទាំងពីរនេះរួមមាន៖ * ទី១៖ គម្រោងវិនិយោគបង្កើត រោងចក្រផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋ-កិច្ចពិសេស យូ ប៊ី អី ស្នួល ក្នុងខេត្ដក្រចេះ ក្នុងទុនវិនិយោគ ៤៣០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៩៥៩កន្លែង។ * ទី២៖ គម្រោងវិនិយោគ បង្កើតរោងចក្រផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ក្នុងខេត្ដស្វាយរៀង ក្នុងទុនវិនិយោគប្រមាណជាង ២៥៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៥០០កន្លែង។ អ្នកជំនួញយល់ឃើញថា ការមានរោងចក្រផលិតសំបកកង់រថយន្តកាន់តែច្រើន គឺជាការលើកទឹកចិត្ដដល់អ្នកដាំកៅស៊ូ និងជំរុញឱ្យការដាំដុះកៅស៊ូជាបន្តបន្ទាប់។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា «នេះគឺជាដំណឹងល្អ […]

អាជីវករលក់ដូរក្នុងផ្សារចំនួន២ ក្នុងក្រុងឧដុង្គម៉ែជ័យ បានធ្វើជាគំរូ គោរពទង់ជាតិរាល់ព្រឹកថ្ងៃចន្ទ

Liny Chan September 10, 2024 10/09/2024

(កំពង់ស្ពឺ)៖ លោក ព្រាប កុយវឌ្ឍនៈ អភិបាលក្រុងឧដុង្គម៉ែជ័យ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ថា រាល់ព្រឹកថ្ងៃចន្ទ​ តាមការបំផុសស្មារតីរបស់រដ្ឋបាលក្រុង ឃើញមានបងប្អូនអាជីវករ ផ្សារឧដុង្គ​ និងផ្សាបាត់ដឹងចូលរួមគោរពទង់ជាតិ​ នៃព្រះរាជាណាចក្រកម្ពុជាគ្រប់ៗគ្នា។ លោកអភិបាលក្រុង ចង់ឃើញពលរដ្ឋគ្រប់គោរពទង់ជាតិរាល់ថ្ងៃចន្ទឲ្យបានគ្រប់គ្នា មិនថានៅតាមដងផ្លូវ ឬផ្សារ បើសិនមានសញ្ញាស្តីពីការគោរពទង់ជាតិ សូមឲ្យបងប្អូនមេត្តាឈប់ត្រឹមតែ១នាទី។ លោកថា នេះគឺបានបង្ហាញអំពីការគោរព និងស្រឡាញ់ជាតិរបស់យើង និងធ្វើឲ្យមើលពីភាពថ្លៃថ្នូររបស់ប្រជាជនទាំងអស់ ហើយជាគំរូដ៏ល្អសម្រាប់កូន ចៅជំនាន់ក្រោយបន្តទៀត។ សូមបញ្ជាក់ថា ការចូលរួមគោរពទង់ជាតិរបស់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ រៀងរាល់ថ្ងៃចន្ទ គោលបំណងលើកកម្ពស់មោទកភាពជាតិ ស្មារតីស្នេហាជាតិ ព្រមទាំងសម្តែងសេចក្តីគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារ និងកសាងអភិវឌ្ឍន៍ជាតិមាតុភូមិប្រកបដោយសុខសន្តិភាព និងចីរភាព។ ជាទូទៅក្រសួងខ្លះ មានការគោរពទង់ជាតិគ្រប់ថ្ងៃការងារ ហើយក្រសួងខ្លះគោរពទង់ជាតិចំថ្ងៃចន្ទ ទៅតាមការដឹកនាំរបស់ស្ថាប័ននីមួយៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សាធារណជនចង់ទៅធ្វើការងារនៅប្រទេសជប៉ុន សូមមកធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ចាប់ពីខែតុលា ខាងមុខនេះ

Liny Chan September 10, 2024 10/09/2024

(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ចាប់ពីខែតុលា និងវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ សម្រាប់សាធារណជនទាំងឡាយណាដែលចង់ទៅធ្វើការនៅប្រទេសជប៉ុន។ បើតាមលោករដ្ឋលេខាធិការ បានបញ្ជាក់ថា សាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុនក្នុងគម្រោងពលករជំនាញ អាចមកធ្វើតេស្តជាមួយអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖ *ទី១៖ ការធ្វើតេស្តភាសាជប៉ុន នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣ ដល់២៧ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧ និង១០ ខែវិច្ឆិកា ឆ្នាំ២០២៤, និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ *ទី២៖ ការធ្វើតេស្តផ្នែកថែទាំ នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា […]

ថ្មសិលា សុខសេរី យកមកពីកំពូលភ្នំជុំសែនរីករាយ នឹងត្រូវឆ្លាក់ជារូបរមាស នៅរង្វង់មូលបំបែកជា៤ នៅស្រុករមាសហែក ដើម្បីបញ្ចប់ចម្ងល់របស់មហាជន

Liny Chan September 10, 2024 10/09/2024

(ស្វាយរៀង)៖ ថ្មដែលដាក់តាំងផ្លូវបំបែករង្វង់មូលជា៤ ទីប្រជុំជនស្រុករមាសហែក ខេត្តស្វាយរៀង ហើយធ្វើឲ្យមហាជនផ្ទុះប្រតិកម្ម និងលើកជាចម្ងល់ក្នុងបណ្ដាញសង្គម ត្រូវបានលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បញ្ជាក់ថា វាជាថ្មសិលា សុខសេរី យកមកពីកំពូលភ្នំជុំសែន រីករាយ មានកម្ពស់ជាង៧០០ម៉ែត្រ នឹងត្រូវឆ្លាក់ជារូបរមាស នៅរង្វង់មូលបំបែកជា៤ នៅស្រុករមាសហែក។ លោកថ្លែងថា ជាធម្មតាស្រុកក្តី ឃុំក្តី តែងមានប្រវត្តិកកើតស្រុក ឃុំ នីមួយៗ ហើយដុំថ្មដែលរដ្ឋបាលស្រុកបានដាក់នេះត្រូវធ្វើការលម្អបន្ថែមទៀត ដូចជាឆ្លាក់រូបសត្វរមាស ដែលស្រុករមាសហែក ត្រូវយករូបសត្វរមាសតំណាងស្រុកផងដែរ។ ក្រៅពីនេះ មានសរសេរអក្ស ទី១. ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងទី២. ប្រវត្តិថ្មសិលាសុខសិរី។ លោកអភិបាលស្រុករមាសហែក បានឲ្យដឹងទៀតថា ថ្មដែលដាក់ នៅផ្លូវបំបែកជា៤ក្បែរ សាលាស្រុកនេះ ជាសមិទ្ធផលមិនទាន់សម្រេច ហើយកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះក្រុមការងារ បានលាងសំអាត សិលាសុខសិរី (សិលារួបរួម សុខសប្បាយ) ជាអំណោយដ៏ថ្លៃថ្លារបស់លោក សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុក រមាសហែក […]