ព័ត៌មានជាតិ

គម្រោងវិនិយោគ៥៣ សរុបទុនជាង ១.២ពាន់លានដុល្លារ ត្រូវបានអនុម័ត ក្នុងខែសីហា

Liny Chan September 9, 2024 09/09/2024

(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន៥៣ ដែលមានទុនវិនិយោគសរុបប្រមាណជាង ១.២ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែសីហា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដី​ប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៤៦គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៧គម្រោង អាចបង្កើតការងារបានប្រមាណ ៣៣ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង។ ជាការកត់សម្គាល់ គម្រោងវិនិយោគ ដែលមានភាពលេចធ្លោជាងគេប្រចាំខែសីហានេះរួមមាន៖ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ៥ ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែម ៨០លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន៦៨៣កន្លែង។ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគ បង្កើតរោងចក្រផលិតចំណីសត្វ និងកែច្នៃស្បែកសត្វ ដែលមានទីតាំងស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ បន្ថែមប្រមាណជាង ១៩លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ១,០៥៣កន្លែង។ គម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្ម ដោយកែច្នៃផលិតផលពាក់កណ្តាលសម្រេច […]

រុស្ស៉ី អះអាងថាកងទ័ពរបស់ខ្លួន វាយដណ្ដើមបានទីក្រុងមួយ ក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន

Liny Chan September 9, 2024 09/09/2024

(មូស្គូ)៖ រុស្ស៉ី កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា បានអះអាងថាកងកម្លាំងរបស់ខ្លួនបានចូលគ្រប់គ្រងទាំងស្រុងលើទីក្រុងមួយ ក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ខណៈ កងទ័ពរុស្ស៉ីកំពុងវាយរុលទៅមុខតម្រង់ទៅកាន់ទីក្រុងយុទ្ធសាស្ត្រ Pokrovsk និងព្យាយាមវាយទម្លុះខ្សែការពាររបស់កងទ័ពអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កងទ័ពរុស្ស៉ីដែលកំពុងគ្រប់គ្រង១ភាគ៥ នៃទឹកដីអ៊ុយក្រែន ចាប់តាំងពីបើកការឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ២០២២មក បាន និងកំពុងរីកចម្រើនទៅមុខ ក្នុងតំបន់ ភាគខាងកើតអ៊ុយក្រែន ក្នុងគោលដៅវាយយកតំបន់ដុនបាស់ទាំងមូល ដែលមានផ្ទៃដីស្មើនឹងពាក់កណ្ដាលនៃរដ្ឋ Ohio របស់សហរដ្ឋអាមេរិក។ ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថាកងទ័ពរបស់ខ្លួនបានចូលគ្រប់គ្រងទាំងស្រុងលើទីក្រុង Novohrodivka ស្ថិតនៅចម្ងាយពី១២គីឡូម៉ែត្រពីទីក្រុង Pokrovsk។ ទីក្រុង Novohrodivka ធ្លាប់មានប្រជាជន ១៤០០០នាក់រស់នៅ មុនសង្រ្គាមផ្ទុះឡើង។ គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្ដាហ៍មុនថាការវាយលុករបស់អ៊ុយក្រែនចូលក្នុងតំបន់ Kursk របស់រុស្ស៉ី មិនអាចរារាំងការរីកចម្រើនទៅមុខ របស់កងទ័ពរុស្ស៉ីក្នុងតំបន់ភាគខាងកើតអ៊ុយក្រែននោះទេ ហើយមិនតែប៉ុណ្ណោះមានតែធ្វើឱ្យខ្សែការពាររបស់កងទ័ពអ៊ុយក្រែននៅសមរភូមិចុះខ្សោយទៅវិញ។ ប៉ុន្តែ យោធាអ៊ុយក្រែននៅតែអះអាងថាប្រតិបត្តិការវាយលុកចូលតំបន់ Kursk នៅតែដំណើរការទៅមុខ ហើយថាកងទ័ពរុស្ស៉ីមិនមានភាពរីកចម្រើននោះទេក្នុងការវាយរុលឆ្ពោះ ទៅកាន់ទីក្រុង Pokrovsk ក្នុងរយៈពេល៦ថ្ងៃមកនេះ៕ ផ្ដល់សិទ្ធិដោយ៖ […]

តាមតួលេខបឋម មានទូកចូលរួមប្រណាំងសរុបជាង ៣០០ទូក និងប្រទីបចំនួន ៣៣ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ

Liny Chan September 9, 2024 09/09/2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានប្រសាសន៍ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ តាមតួលេខបឋមមានទូកចូលរួមប្រណាំងសរុបជាង ៣០០ទូក និងប្រទីបចំនួន ៣៣។ ការលើកឡើងរបស់ឯកឧត្តម បានធ្វើឡើងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាពីភារកិច្ចត្រូវត្រៀមលក្ខណៈរៀបចំព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី និងគ្រប់ខេត្ត នៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ព្រឹកថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តម បានណែនាំកិច្ចការងារមួយចំនួនដល់អនុគណៈកម្មការ ថ្នាក់ដឹកនាំដែលមានទូកចូលរួម ប្រកួតក្នុងព្រះរាជពិធីឲ្យពិនិត្យផ្គូរផ្គងវាយតម្លៃឲ្យបានច្បាស់លាស់ និង យុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ក៏ដូចជាកម្លាំងត្រៀមចៀសវាងកើតមានជាបាតុភាពមិនល្អណាមួយក្នុងព្រះរាជពិធី ហើយឆ្នាំនេះ តាមតួលេខបឋមមានទូកចូលរួមប្រណាំងសរុបជាង ៣០០ទូក និងប្រទីបចំនួន ៣៣ ដែលប្រទីបមានការកើនឡើងបើធៀបនឹងឆ្នាំទៅមិញមានប្រទីបចំនួន៣០ ។ […]

អភិសន្តិបណ្ឌិត ស សុខា ដឹកនាំគ្រូពេទ្យពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកកំចាយមារ

Liny Chan September 9, 2024 09/09/2024

(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកស្រី កែ សួនសុភី សសុខា និងវត្តមានលោកស្រី ញ៉ែម សាខន សខេង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកកំចាយមារ របស់ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅក្នុងបរិវេណសាលាបឋមសិក្សា ក្របៅចាស់ ស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ក្នុងនាមប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងជំនួសមុខឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំចាយមារ លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដ៏មានតម្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ពិសេសក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ លោក លោកស្រី សប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភ ដល់ដំណើរការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកកំចាយមារ ក៏ដូចជាបណ្តាក្រុង ស្រុកដទៃទៀត។ […]

កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបករណីលួចរថយន្ដ២គ្រឿង នៅខណ្ឌពោធិ៍សែនជ័យ, ជនសង្ស័យជនជាតិចិនម្នាក់ត្រូវស្រាវជ្រាវចាប់ខ្លួនបាន

Liny Chan September 9, 2024 09/09/2024

(ភ្នំពេញ)៖ ដោយអនុវត្តតាមប​ទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានស្រាវជ្រាវបង្ក្រាបករណីលួចរថយន្ដ២គ្រឿង ដែលកើតឡើងនៅភូមិសាស្ដ្រសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បញ្ជាក់ថា ហេតុការណ៍បាត់រថយន្ដនេះ បានកើតឡើងនៅថ្ងៃទី០៤ និងថ្ងៃទី០៧ ខែកញ្ញា ដោយជនសង្ស័យលួចរថយន្ដម៉ាក HYUNDAI STAREX ពណ៌ស ផលលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខព្រះសីហនុ 2C-2688 ចំណុចលើផ្លូវបេតុង បុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ និងម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ឆ្នាំផលិត២០០២ ពាក់ផ្លាកលេខភ្នំពេញ 2AA-1149 ចំណុចលើផ្លូវបេតុង មុខផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ នៅចំណុចលើផ្លូវបេតុង ភូមិថ្មដា សង្កាត់កន្ទោក […]

តារាងឈ្មោះបេក្ខជន១៤៨រូប ដែលជាប់ក្នុងការសម្ភាសជ្រើសរើសបេក្ខជន ដំណាក់កាលទី១ នៃដំណើរការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

Liny Chan September 9, 2024 09/09/2024

(ភ្នំពេញ)៖ គណៈកម្មការរៀបចំ និងដឹកនាំរួមកិច្ចដំណើរការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (សរសេរកាត់ថា គណៈកម្មការរៀបចំ និងដឹកនាំរួម) បានចេញសេចក្ដីជូនដំណឹងបង្ហាញតារាងឈ្មោះបេក្ខជនចំនួន១៤៨រូប ដែលបានជាប់ក្នុងការសម្ភាសជ្រើសរើសបេក្ខជន ដំណាក់កាលទី១ នៃដំណើរការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ លទ្ធផលនៃការសម្ភាសជ្រើសរើសបេក្ខជន ដំណាក់កាលទី១នេះ ក៏មានបិទផ្សាយនៅអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងផ្សព្វផ្សាយជាសាធារណៈនៅលើទំព័រហ្វេសប៊ុក «ជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» និងនៅលើឆាណែលតេឡេក្រាម «អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ» ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សូមបញ្ជាក់ថា នៅគ្រប់ដំណាក់កាលនៃកិច្ចដំណើការនៃការសម្ភាសជ្រើសរើសបេក្ខជននេះ ក៏មានការចូលរួមសង្កេតការណ៍ដោយផ្ទាល់ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាចំណេះដឹង​ពិភពលោកលើកទី២៥ នៅកូរ៉េខាងត្បូង

Liny Chan September 9, 2024 09/09/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅប្រទេសកូរ៉េខាងត្បូង។ យោងតាមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា តបតាម​ការអញ្ជើញរបស់ស្ថាបនិក​នៃវេទិកា​ចំណេះដឹងពិភពលោក សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់​ខ្ពស់​អញ្ជើញ​ចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Coexistence)» ព្រមទាំងអញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗ​ផ្សេងទៀត នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងទៀតថា អញ្ជើញអមដំណើរសម្តេចតេជោ រួមមាន លោក អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ​សំខាន់ៗ​របស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មកម្ពុជាផងដែរ។ ក្នុងឱកាសចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥នេះ សម្តេចតេជោ នឹង​អញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន»។ […]

ក្រសួងបរិស្ថាន បើកការដ្ឋានសាងសង់ស្ថានីយថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់មានសមត្ថភាពបណ្តុះបានកូនឈើង ១លានដើម ក្នុង១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បំពាក់ដោយប្រព័ន្ធស្រោចស្រពប្រើថាមពលពន្លឺព្រះអាទិត្យ

Liny Chan September 9, 2024 09/09/2024

(ត្បូងឃ្មុំ)៖ ក្រសួងបរិស្ថាន បានរៀបចំបើកការដ្ឋានសាងសង់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់លើទំហំដីជាង៣ហិកតា ក្នុងខេត្តត្បូងឃ្មុំ ដែលមានសមត្ថភាពបណ្តុះកូនឈើបាន១លានដើម ក្នុងមួយឆ្នាំ ដើម្បីជំរុញការដាំដុះដើមឈើឱ្យបានច្រើន គ្រាដែលក្នុងផែនការគ្រោងដាំស្តារព្រៃឈើឡើងវិញ ឱ្យបាន៥លានហិកតាបន្ថែមទៀត ក្នុងរយៈ ពេល២៥ឆ្នាំខាងមុខ ពោលគឺធ្វើយ៉ាងណាដាំដើមឈើឡើងវិញឱ្យបាន១១លានហិកតា ឬ ៦០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០៥០។ ថ្នាលបណ្តុះកូនឈើទី១នេះ ស្ថិតក្នុងចម្ការកៅស៊ូពាមជាំង ភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ដោយទទួលបានការគាំទ្រថវិកាពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា។ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តត្បូងឃ្មុំ នៅថៃ្ងទី៨ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ថ្នាលបណ្តុះកូនឈើទី១នេះ ជាការបោះជំហានមួយពោរពេញដោយថាមពល បន្ទាប់ពីមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលនឹងបោះជំហានទៅកាន់ខេត្តចំនួន៤ទៀត គឺមណ្ឌលគិរី សៀមរាប កំពង់ស្ពឺ និងកោះកុង។ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា «ការដាំដើមឈើ ក៏ជាការដាក់ទុនមួយផងដែរនៅក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការជំរុញការលើកកម្ពស់អព្យាក្រឹតកាបូន»។ ឯកឧត្តមបានស្នើUNDP ជួយរៀបចំថ្នាលបណ្តុះកូនឈើនេះបន្តទៀត ដើម្បីរួមចំណែកដល់ការចូលរួមចំណែកដាំដើមឈើឡើងវិញឲ្យបានច្រើនសំដៅ កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។ ជាមួយគ្នានេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាដាំដើមឈើដាំឱ្យនច្រើន ក៏ដូចជាជួយថែរក្សា […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបប្រធានអង្គការតំបន់សេរីពិភពលោក ស្វែងយល់ពីការបង្កើនតំបន់ពាណិជ្ជកម្មសេរី

Liny Chan September 9, 2024 09/09/2024

(ចិន)៖ ក្នុងដំណើរអញ្ជើញបំពេញការងារនៅប្រទេសចិន នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤​នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលទានអាហារ និងពិភាក្សាការងារជាមួយលោកបណ្ឌិត Mohammed Al Zarooni ប្រធានអង្គការតំបន់សេរីពិភពលោក (World Free Zone Organization) និងជានាយកប្រតិបត្តិនៃតំបន់សេដ្ឋកិច្ចរួមបញ្ចូលឌូបៃ (Dubai Integrated Economic Zones)។ ជំនួបនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត James Zhan ប្រធានសម្ព័ន្ធសកលនៃតំបន់សេដ្ឋកិច្ចពិសេស និងលោក Juma Al Matrooshi នាយកប្រតិបត្តិក្រុមហ៊ុន Dubai Silicon Oasis និងគណៈប្រតិភូកម្ពុជាផងដែរ។ ជំនួបដែលជាការឆ្លៀតពីរបៀបវារៈការងារដ៏មមាញឹកនេះ ធ្វើឡើងដើម្បីពិភាក្សាលើរបៀបរបប និងភាពខុសប្លែកគ្នានៃការរៀបចំបង្កើតតំបន់ពាណិជ្ជកម្មសេរី (Free-Trade Zone) ព្រមទាំង​វិធីសាស្ត្រផ្សេងៗដែលអាចធានាឱ្យការទាក់ទាញក្រុមហ៊ុននានាពិចារណាបណ្ដាក់ទុនវិនិយោគ ការរៀបចំបង្កើតតំបន់ FTZ និងការវិនិយោគក្នុងតំបន់ផ្ទាល់ សម្រាប់ជំរុញដំណើរការ​នៃតំបន់​ពាណិជ្ជកម្មសេរី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅប្រទេសចិន

Liny Chan September 8, 2024 08/09/2024

(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព នាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចការងារប្រកបដោយជោគជ័យ នៅរដ្ឋធានីប៉េងកាំង និងខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងរយៈពេល ៣ថ្ងៃ នៃដំណើរទស្សនកិច្ចការងារនេះ អភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ជាមួយលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន។ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងអនុអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបន្តដំណើរការការិយាល័យ សម្របសម្រួលកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់រវាងក្រសួងទាំងពីរ។ អភិសន្តិបណ្ឌិត ស សុខា និងលោក វ៉ាង ស៊ាវហុង ក៏បានបន្តជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកមួយទៀត ដោយក្នុងជំនួបនោះ លោកអភិសន្តិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការនានា ដែលភាគីចិន បាននិងកំពុងជួយកម្ពុជា លើវិស័យសន្តិសុខ ទាំងការផ្តល់សម្ភារៈបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស […]