ព័ត៌មានជាតិ

TOP NEWS: កិច្ចប្រជុំពិសេស GBC លើកទី២៖ កម្ពុជា-ថៃ ឯកភាពគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា ដោយនឹងសម្រួលអាវុធធុនធ្ងន់ឱ្យត្រឡប់ទៅមូលដ្ឋានដើមវិញ

Liny Chan October 23, 2025 23/10/2025

(ម៉ាឡេស៊ី)៖ កម្ពុជា-ថៃ បានឯកភាពគ្នាលើយន្តការសំខាន់ៗមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា តាមរយៈការកសាងពង្រៀងដំបូង នៃឯកសារផែនការសកម្មភាពការងារ សម្រួលអាវុធធុនធ្ងន់ដែល មានសមត្ថភាពបំផ្លាញខ្លាំង និងយុទ្ធោបករណ៍ ឱ្យត្រឡប់ទៅមូលដ្ឋានដើមវិញ។ នេះបើតាមលទ្ធផល ដែលបង្ហាញដោយនាយឧត្តមសេនីយ៍ ទៀ សីហា ក្រោយបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ។ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រយៈពេល៤ថ្ងៃមកហើយ ដោយ៣ថ្ងៃដំបូង ជាកិច្ចប្រជុំក្រុមលេខា និងថ្ងៃចុងក្រោយកិច្ចប្រជុំធំ ដែលដឹកនាំដោយរដ្ឋមន្រ្តីការពារជាតិប្រទេសទាំងពីរ។ ក្រោយបញ្ចប់កិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានបញ្ជាក់ថា៖ «ភាគីទាំងពីរបានសម្រេចឯកភាពគ្នាលើយន្តការសំខាន់ៗមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា តាមរយៈការកសាងពង្រៀងដំបូង នៃឯកសារផែនការសកម្មភាពការងារ សម្រួលអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំង និងយុទ្ធោបករណ៍ ត្រឡប់ទៅមូលដ្ឋានដើមវិញ»។ លោកបន្តថា ការអនុវត្តផែនការនេះ នឹងធ្វើឡើងក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ឯកសារលក្ខខណ្ឌប្រតិបត្តិ TOA ស្តីពីការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ត្រូវបានចុះហត្ថលេខារួចហើយ នៅក្នុងកិច្ចប្រជុំ​​ពិសេសលើកទី២ GBC នៅប្រទេសម៉ាឡេស៊ីនាពេលនេះ។ […]

កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើឡើង នៅប្រទេសម៉ាឡេស៊ី

Liny Chan October 23, 2025 23/10/2025

(ភ្នំពេញ)៖ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បាន ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការសង្កេតការណ៍ពីតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅកម្ពុជា និងថៃ។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ(GBC)។ ចំណែកគណៈប្រតិភូថៃ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នេះ គឺធ្វើបន្តពីកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ប្រទេសកម្ពុជា ដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ […]

លោក ត្រាំ ដាក់ទណ្ឌ-កម្មលើក្រុមហ៊ុនប្រេងរុស្ស៉ី ក្រោយលុបចោលកិច្ចប្រជុំជាមួយលោក ពូទីន

Liny Chan October 23, 2025 23/10/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងចំនួន ២របស់រុស្ស៉ី កាលពីថ្ងៃពុធ ទី២២ ខែតុលា ជាមួយការប្រកាសលុបចោលជំនួបដែល បានគ្រោងទុកជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយសារតែមិនមានភាពរីកចម្រើនក្នុងកិច្ចចរចាស្វែងរកដំណោះស្រាយបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ត្រាំ បានស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ីអស់រយៈពេលជាច្រើនខែមកហើយ បើទោះជាមានការអំពាវនាវពីអ៊ុយក្រែន និងសម្ព័ន្ធមិត្ត NATO ក៏ដោយ។ ប៉ុន្តែលោក ត្រាំ ហាក់បង្ហាញការខកចិត្តកាន់តែខ្លាំងចំពោះលោក ពូទីន ដែលបានច្រានចោលសំណើបទឈប់បាញ់ជាបន្ទាន់មួយ ជាហេតុធ្វើឱ្យជំនួបដែលត្រូវបានគ្រោងទុករវាងមេដឹកនាំទាំង២ ក្នុងរដ្ឋធានី Budapest ប្រទេសហុងគ្រីត្រូវបានលុបចោល។ នេះបើតាមក្រុមមន្ត្រីអាមេរិក។ ជាការឆ្លើយតបទៅនឹងសំណួរពីអ្នកសារព័ត៌មាន AFP នៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ថា «រាល់ពេលដែលខ្ញុំសន្ទនាជាមួយ (លោក) វ្ល៉ាឌីមៀ ខ្ញុំតែងតែមានកិច្ចសន្ទនាដ៏ល្អ តែឥលូវកិច្ចសន្ទនាទាំងនោះមិនមានភាពរីកចម្រើននោះទេ»។ តែទោះជាបែបនេះក្ដី លោក ត្រាំ សង្ឃឹមថាទណ្ឌកម្មលើក្រុមហ៊ុនប្រេងរុស្ស៉ី គឺ Rosneft និង Lukoil នឹងមានរយៈពេលខ្លីប៉ុណ្ណោះ ហើយសង្រ្គាមនឹងត្រូវបានដោះស្រាយបញ្ចប់៕ ផ្ដល់សិទ្ធិដោយ៖ […]

ខួប៣៤ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត

Liny Chan October 23, 2025 23/10/2025

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ គឺជាខួបលើកទី៣៤ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាងភាគីខ្មែរ ៤ភាគីរួមមាន រួមមានក្រុមសម្តេចសីហនុនិយម មានសម្តេច សីហនុ ជាព្រះប្រធាន, ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជា របស់សម្តេចសម្តេច ជា ស៊ីម ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយមានប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាន និងមានការដឹងឮពីប្រមុខការទូត នៃប្រទេសមួយចំនួនទៀតមានដូចជា៖ អាមេរិក, អង់គ្លេស, សូវៀត, ចិន, វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ, យូហ្គោស្លាវី, ឥណ្ឌា, ជប៉ុន, កាណាដា និងអូស្រ្តាលី។ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ […]

នាយករដ្ឋមន្រ្តី ចេញបទបញ្ជាហាមឃាត់ការនាំចូល ការលក់ ការប្រើប្រាស់ ការស្តុកទុក និងការផ្សាយពាណិជ្ជកម្មឧបករណ៍អេឡិចត្រូនិកសម្រាប់ជ-ក់ និងស៊ី-ស្សា

Liny Chan October 22, 2025 22/10/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញបទបញ្ជាហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ នេះបើតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបណ្ដាញព័ត៌មាន​ Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ ក្នុងបទបញ្ជា បានឲ្យដឹងថា អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិដ៏រឹងមាំសម្រាប់ បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និង ជវភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ក្នុងរយៈពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសង្កេតឃើញថា មានការ រីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។ ទន្ទឹមនេះ ការប្រើប្រាស់ផលិតផលទាំងនេះ អាចជាច្រកផ្លូវទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក ផលិតផល អេចណ៍ […]

កិច្ចសន្ទនាលើកទី៣ កម្ពុជា-សហភាពអឺរ៉ុប​, តំណាងវិនិយោគិនអឺរ៉ុប បង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលព្រមទទួលស្តាប់ពីបញ្ហាប្រឈម និងជួយរកដំណោះស្រាយ

Liny Chan October 22, 2025 22/10/2025

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអឺរ៉ុប។ ពិធីនេះក៏មានការចូលរួមពីលោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham), លោក Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។ កិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអឺរ៉ុប បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក ដោយបានលើកយកប្រធានបទជាអាទិភាពមកពិភាក្សាយ៉ាងផុសផុលពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា របស់វិនិយោគិនអឺរ៉ុប សំដៅបន្តពង្រឹងវឌ្ឍនភាពដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពីរលើកកន្លងមក។ នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ទៅកាន់លោកឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា, លោកប្រធាន EuroCham, លោកឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ប្រចាំនៅកម្ពុជា, តំណាងក្រសួងស្ថាប័ន, តំណាងវិស័យឯកជនអឺរ៉ុប ដែលបានអញ្ជើញចូលរួមយ៉ាងកុះករនាឱកាសនេះ និងបានថ្លែងអំណរគុណទៅកាន់វិនិយោគិនមកពីសហភាពអឺរ៉ុបទាំងអស់ ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។ តាមរយៈវេទិកានៃកិច្ចសន្ទនានាព្រឹកនេះ តំណាងវិនិយោគិនអឺរ៉ុបបានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន […]

ក្រុមហ៊ុនដ៏ធំមួយនៅប៊ុលហ្គារី ចាប់អារម្មណ៍ និងសិក្សាស្វែងយល់អំពីសក្តានុពលវិនិយោគនៅខេត្តកំពង់ស្ពឺ

Liny Chan October 22, 2025 22/10/2025

(កំពង់ស្ពឺ)៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពង់ អនុញ្ញាតឱ្យលោក MAXIM BEHAR ប្រធានសភាពាណិជ្ជកម្ម និងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 Communications Group.Inc របស់សាធារណៈរដ្ឋប៊ុលហ្គារី ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់អំពីសក្តានុពលរបស់ខេត្ត។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានប្រាប់លោក MAXIM BEHAR និងក្រុមការងារថា ខេត្តកំពង់ស្ពឺ មានសក្តានុពលលើវិស័យការត់ដេរ ឧស្សហកម្ម កសិកម្ម ទេសចរណ៍ ហើយជាងនេះទទួលបានការវិនិយោគពីបរទេសជាច្រើន គ្រប់វិស័យ។ ក្នុងជំនួបនេះ លោកបណ្ឌិតបានប្រាប់ភ្ញៀវថា រដ្ឋបាលខេត្តចង់ឲ្យលោក MAXIM BEHAR ប្រធានសភាពាណិជ្ជកម្ម និងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 Communications Group.Inc របស់សាធារណៈរដ្ឋប៊ុលហ្គារី សិក្សាលើគំរោងនានាដែលក្រុមហ៊ុនគិតថាវិនិយោគបាន ហើយរដ្ឋបាលខេត្តនឹងខិតខំជួយជ្រុំជ្រែងក្នុងកិច្ចការរដ្ឋបាលចាំបាច់បំផុត។ លោក MAXIM BEHAR បានប្រាប់ថា ក្រុមហ៊ុនរបស់លោក ជាក្រុមហ៊ុនឯកជន ដែលផ្តល់សេវាកម្មទំនាក់ទំនង​សាធារណៈ និង​ការទំនាក់ទំនងផ្សេងៗ […]

ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កំពុងដឹកនាំកិច្ចប្រជុំថ្ងៃទីបី ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២ (GBC) នាថ្ងៃទី២៣ ខែតុលាស្អែកនេះ នៅប្រទេសម៉ាឡេស៉ី

Liny Chan October 22, 2025 22/10/2025

(ម៉ាឡេស៊ី)៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ គឺជាថ្ងៃទីបី នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០៩:០០នាទីកាលពីព្រឹកមិញនេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នៅថ្ងៃនេះផងដែរ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតលើខ្លឹមសារឯកសារសំខាន់ៗមួយចំនួន ដែលជាធាតុចូលក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។ សូមគូសបញ្ជាក់ថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ស្អែកនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅម៉ាឡេស៊ី

Liny Chan October 22, 2025 22/10/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី។ វត្តមានលោករដ្ឋមន្ត្រីការពារជាតិ នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ត្រូវបានទទួលស្វាគមន៍ដោយ ឧត្តមនាវីទោ Ahmad Shafirudin Bin Abu Bakar ជំនួយការនាយសេនាធិការទទួលបន្ទុកអភិវឌ្ឍន៍ផែនការ និងយុទ្ធសាស្ត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និង អនុព័ន្ធយោធាកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជា-ថៃ បន្តបើកកិច្ចប្រជុំពិសេស JBC នៅថ្ងៃទី០២ លើទឹកដីខេត្តចន្ទបុរី ប្រទេសថៃ

Naren October 22, 2025 22/10/2025

(ថៃ)៖ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា បន្តចូលរួមកិច្ចប្រជុំពិសេស JBC ថ្ងៃទី០២ នៅខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ។ ក្នុងកិច្ចប្រជុំនេះ ភាគីថៃ ដឹកនាំ លោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា។ កិច្ចប្រជុំពិសេស JBC ថ្ងៃទី២នេះ ក៏មានការចូលរួមពីភាគីពាក់ព័ន្ធដូចជាមន្ត្រីមហាផ្ទៃ មន្ត្រីការពារជាតិ និងថ្នាក់ដឹកនាំបណ្តាខេត្តជាប់ព្រំដែន។ សូមបញ្ជាក់ថា កិច្ចប្រជុំពិសេស JBC រយៈពេលពីរថ្ងៃនេះ នឹងពិភាក្សាលើរបៀបវារៈ សំខាន់ៗ ចំនួន២រួមមាន៖ ១៖ ពិនិត្យ និងតាមដានវឌ្ឍនភាពកិច្ចប្រជុំ JBC លើកទី៦ នៅភ្នំពេញ ដែលបាន ធ្វើ ឡើ ងកាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ ២៖ ពិភាក្សាលើលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការ ព្រំដែន ទូទៅ កម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា […]