ព័ត៌មានជាតិ

រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី នឹងទទួលពលរដ្ឋចូលកម្សាន្តដោយមិនគិតថ្លៃសំបុត្ររៀងរាល់ចុងសប្តាហ៍ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤

Liny Chan August 24, 2024 24/08/2024

(មណ្ឌលគិរី)៖ លោកស្រី សេង សុជាតិតា ជានាយិកាក្រុមហ៊ុនមណ្ឌល ខេ រីស៊ត (Mondul K Resort) ដែលកំពុងអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា បានឱ្យដឹងថា រមណីយដ្ឋានទឹកជ្រោះប៊ូស្រា នឹងបើកទទួលប្រជាពលរដ្ឋចូលទស្សនាដោយមិនគិតថ្លៃចូលរៀងរាល់ចុងសប្តាហ៍ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤។ ការប្រកាសនេះ គឺជាការចូលរួមគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលរៀបចំដំណើរកម្សាន្តជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤ នៅភាគឦសាន និងចូលរួមផ្សព្វផ្សាយអំពីសក្កានុពលតំបន់ទេសចរណ៍ និងធម្មជាតិ។ លោកស្រីនាយិការូបនេះ បានគូសបញ្ជាក់ថា ការអភិវឌ្ឍរមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជាការវិនិយោគក្រោមក្រុមហ៊ុនដែលមានលោកស្រីជាម្ចាស់ចាប់តាំងពីឆ្នាំ២០១៣ មកម្ល៉េះក្រុមហ៊ុនក៏បានចុះកិច្ចសន្យាជាមួយអនុគណៈកម្មការវិនិយោគខេត្តមណ្ឌលគិរី នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ លើផ្ទៃដីដែលកំពុងគ្រប់គ្រងមានទំហំ ១១៩ហិតា ក្នុងគោលបំណងរៀបចំស្តាររមណីយដ្ឋានឡើងវិញតាមបែបអេកូទេសចរណ៍ និងធម្មជាតិ។ បច្ចុប្បន្នការគ្រប់គ្រងនៃតំបន់រមណីយដ្ឋាននេះ គឺបានស្តារឡើងវិញនូវផលអវិជ្ជមានកន្លងមក គឺស្ថាបនាថ្មីយ៉ាងច្រើន និងបានផ្តល់ការងារដល់អ្នកក្នុងតំបន់ ចំណាកស្រុក និងបងប្អូនជនជាតិភាគតិច សរុបបុគ្គលិកចំនួន៣០នាក់ ផ្តល់កន្លែងធ្វើអាជីវកម្មដល់អាជីវករក្នុងតំបន់ចំនួន ៥៥គ្រួសារ ផ្តល់កន្លែងលក់ដូរជូនជនជាតិភាគតិចដោយមិនគិតថ្លៃចំនួន ៥០គ្រួសារ។ ទន្ទឹមនេះក្រុមហ៊ុនមានគម្រោងសាងសង់បន្ថែមរួមមាន សេវាកម្មជិះម៉ូតូកង់បួនទេសចរណ៍ (ATV) ទៅទស្សនាទឹកធ្លាក់ជាន់ទី៣, សាងសង់រានហាលកញ្ចក់ទស្សនាទឹកជ្រោះ, សាងសង់សួនសង្រ្គោះសត្វព្រៃ ដែលនឹងនាំមកនូវបទពិសោទថ្មី ដើម្បីឈ្វេងយល់អំពីសត្វព្រៃ […]

អបអរសាទរ! ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយមាសទី២ ក្នុងការប្រកួតជើងឯកអាស៊ី លើកទី១០

Liny Chan August 24, 2024 24/08/2024

(ភ្នំពេញ)៖ ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមមេដាយមាស ១គ្រឿងទៀតហើយ នៅក្នុងការប្រកួតជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ ។ មេដាយមាសទី២ របស់អត្តពលិកកម្ពុជានេះ ដណ្ដើមបានលើវិញ្ញាសាក្រុមបុរសវាយបំបែកក្ដារ (Power Breaking) ។ ទន្ទឹមជាមួយគ្នាដែរ ក្រុមកម្ពុជា ក៏ដណ្ដើមបានមេដាយប្រាក់ និងសំរឹទ្ធ ២គ្រឿងបន្ថែមទៀតផងដែរ ដោយកីឡាការិនី ម៉េត ស្រីឡែន ដណ្ដើមបានមេដាយប្រាក់ លើវិញ្ញាសាបច្ចេកទេសពិសេស និងកីឡាការិនី រស់ ស្រីនិច ដណ្ដើមបានមេដាយសំរឹទ្ធ លើវិញ្ញាសាបំបែកក្ដារ ។ សរុបមេដាយបណ្ដោះអាសន្ន គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន ១៥គ្រឿងហើយ រួមមានមេដាយមាស ២ មេដាយប្រាក់ ៤ និងមេដាយសំរឹទ្ធ ៩គ្រឿង ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អបអរសាទរ! កម្ពុជា ដណ្ដើមបានមេដាយមាសដំបូង នៃការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី នៅឥណ្ឌា

Liny Chan August 24, 2024 24/08/2024

(ភ្នំពេញ)៖ ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា បានដណ្ដើមមេដាយមាសលើកដំបូងជូនជាតិ នៅក្នុងការប្រកួតជើងឯកអាស៊ី លើកទី១០ ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌា ដោយកីឡាករ ឃឿន ប៊ុនឡុង លើវិញ្ញាសាបច្ចេកទេសពិសេស បន្ទាប់ពីយកឈ្នះកីឡាករម្ចាស់ក្បាច់គុនកូរ៉េខាងជើង ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅរសៀលថ្ងៃទី២៤ ខែសីហានេះ។ គួរដឹងថា គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ១២គ្រឿង រួមមានមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ៨គ្រឿង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កូនខ្មែរត្រូវចេះសរសេរខ្មែរឲ្យច្បាស់ ហើយចេះគណិតវិទ្យាឱ្យមាំ ដើម្បីស្រួលរកការងារ

Liny Chan August 24, 2024 24/08/2024

(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានលើកទឹកចិត្តឱ្យ កូនខ្មែរត្រូវចេះសរសេរខ្មែរឲ្យច្បាស់ ហើយចេះគណិតវិទ្យាឱ្យមាំ ដើម្បីងាយស្រួល ក្នុងការស្វែងរកការងារ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះពិនិត្យមើលសាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី២៤ សីហា ២០២៤ ដែលជាសកម្មភាពក្រៅផ្លូវការ របស់សម្ដេចធិបតី។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កុំភ្លេចធំបំផុត គឺគណិត ហើយនិងខ្មែរ ត្រូវពង្រឹង […] កូនខ្មែរត្រូវចេះសរសេរខ្មែរឲ្យច្បាស់ គណិតវិទ្យាឲ្យមាំ នេះជាមូលដ្ឋានធំណាស់»។ បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ម៉ោងដែលបង្រៀនបន្ថែម គឺផ្ដោតខ្លាំងប្រមាណ៨០ភាគរយ ទៅលើមុខវិទ្យាគណិតវិទ្យា និងមុខវិទ្យាភាសាខ្មែរ ខណៈភាសាអង់គ្លេស និងកុំព្យូទ័រ បន្ទាប់បន្សំបន្ថែម។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា កូនខ្មែរបើសរសេរខ្មែរមិនត្រង់ជួរ គឺពិបាកណាស់ ទៅដាក់ពាក្យរកការងារធ្វើក៏ពិបាក ជួនកាលសរសេរមិនត្រូវន័យទៀតផង។ ទន្ទឹមគ្នានេះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យឪពុកម្តាយ អាណាព្យាបាល សហការជាមួយលោកគ្រូអ្នកគ្រូ ប្រៀនប្រដៅកូនរបស់ខ្លួន ឱ្យមានឥរិយាបទល្អ ហើយមិនត្រូវការពារកូនជ្រុលខ្លាំងពេករហូតនាំឱ្យកូនខូចនោះទេ 

Liny Chan August 24, 2024 24/08/2024

(កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យឪពុកម្តាយ ឬអាណាព្យាបាល សហការជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការប្រៀនប្រដៅកូនរបស់ខ្លួន ឱ្យមានឥរិយាបទល្អ មិនត្រូវការពារកូនជ្រុលខ្លាំងពេករហូតនាំឱ្យកូនខូចនោះទេ។ ការលើកឡើងបែបនេះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែល សម្តេចបានអញ្ជើញចុះពិនិត្យមើលសាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលជាសកម្មភាពក្រៅផ្លូវការ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «សូមគាំទ្រសាលា គាំទ្រលោកគ្រូអ្នកគ្រូ ហើយសហការគ្នា ព្រោះការអប់រំបណ្តុះបណ្តាលនេះទាល់តែ២នាក់ បានជួយបាន ឪពុកម្តាយ តា យាយ អាណាព្យាបាលនៅផ្ទះ ហើយលោកគ្រូអ្នកគ្រូនៅសាលា ពីរនាក់ហ្នឹងរួមគ្នាអប់រំ […] តែបើឪពុកម្តាយ លោកគ្រូអ្នកគ្រូ គាត់ទុកពេលច្រើនហើយការអប់រំគាត់អត់បានសហការគ្នាល្អ គាត់ (កូនសិស្ស) សល់ម៉ោងដើរលេង ហើយកូនសិស្សអាងឪពុកម្តាយ កាន់ជើងកូន លោកគ្រូអ្នកគ្រូ អត់ហ៊ានបណ្តុះបណ្តាល…!»។ ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ការខិតជិតគ្នារវាងឪពុកម្តាយ​ […]

ជនខិលខូចក្លែងបន្លំជាមន្ត្រីពន្ធដារ ចុះប្រមូលប្រាក់តាមភោជនីយដ្ឋាន, អាហារដ្ឋាន និងកន្លែងអាជីវកម្មតូចតាចមួយចំនួន, ពន្ធដារអំពាវនាវដល់ពលរដ្ឋរាយការណ៍ តាមរយៈលេខទូរស័ព្ទ ១២៧៧ បើមានករណីប្រមូលប្រាក់

Liny Chan August 24, 2024 24/08/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន បានបញ្ជាក់ឱ្យដឹងថា នាពេលកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានទទួលព័ត៌មានពាក់ព័ន្ធនឹងករណីជនខិលខូចមួយក្រុមតូច ក្លែងបន្លំជាមន្ត្រីពន្ធដារ ចុះបន្លំប្រមូលប្រាក់តាម ភោជនីយដ្ឋាន, អាហារដ្ឋាន និងអាជីវកម្មដ្ឋានតូចតាចមួយចំនួន ដោយមិនមានប្រើប្រាស់ឯកសណ្ឋានមន្ត្រីពន្ធដារ ឬមានលិខិតបេសកកម្មត្រឹមត្រូវនោះទេ។ ឆ្លើយតបនឹងករណីនេះ អគ្គនាយកដ្ឋានពន្ធដារសូមបញ្ជាក់ជូនថា ករណីខាងលើនេះ គឺជាករណីក្លែងបន្លំ ដើម្បីបោកបញ្ឆោតអ្នកជាប់ពន្ធ និងប្រជាពលរដ្ឋ ឱ្យមានការភ័ន្តច្រទ្បំ ជាថ្នូរនឹងប្រាក់ចូលហោប៉ៅបុគ្គល ជាបក្សពួកជនខិលខូចមួយចំនួនតូចនោះតែប៉ុណ្ណោះ។ បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា រាជរដ្ឋាភិបាលពុំមានគោលការណ៍ ឬវិធានការឱ្យមន្ត្រីពន្ធដារដើរប្រមូលប្រាក់ពន្ធតាមភោជនីយដ្ឋាន, អាហារដ្ឋាន, អាជីវកម្មដ្ឋាន ឬនៅតាមសហគ្រាសប្រកបអាជីវកម្មនានានោះទ្បើយ។ ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបជូន អ្នកជាប់ពន្ធ និងប្រជាពលរដ្ឋទូទៅ មេត្តាជ្រាបថា ដោយអនុវត្តតាមវិធានការកែទម្រង់ជាបន្តបន្ទាប់ អគ្គនាយកដ្ឋានពន្ធដារ បានវិវត្តខ្លួនជារដ្ឋបាលសារពើពន្ធឌីជីថល (Digital Tax Administration) ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ចគ្រប់គ្រង និងប្រមូលចំណូលពន្ធយ៉ាងមានប្រសិទ្ធភាព សមស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។ ជាក់ស្តែង នាពេលបច្ចុប្បន្ននេះ ការប្រកាស និងបង់ប្រាក់ពន្ធគ្រប់ប្រភេទ សុទ្ធសឹងតែអាចប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីតាមបច្ចេកវិទ្យាព័ត៌មាន និងការទូទាត់តាមរយៈធនាគារ […]

Apple ទំនងជាពន្យារពេលផលិតឧបករណ៍អេក្រង់បត់ដំបូងបង្អស់របស់ខ្លួនជាថ្មីម្តងទៀតរហូតដល់ឆ្នាំ២០២៨ ដោយសារបញ្ហាបច្ចេកទេស

Liny Chan August 23, 2024 23/08/2024

(បរទេស)៖ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះក្រុមហ៊ុនផលិតស្មាតហ្វូនធំៗជាច្រើន កំពុងងាកទៅផលិតស្មាតហ្វូនអេក្រង់​បត់​ ដោយក្នុងចំណោមនោះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ក៏កំពុងស្ថិតក្នុងដំណាក់ការអភិវឌ្ឍផងដែរ។ តែយ៉ាងណា បើតាមប្រភពពីអ្នកវិភាគដ៏ល្បីឈ្មោះលោក Ming-Chi Kuo បានអះអាងថា គម្រោងផលិតឧបករណ៍អេក្រង់បត់ចំនួនពីគឺ iPad/ MacBook របស់ Apple នឹងមិនចេញមកទាន់ពេលវេលានោះទេ ពោលគឺត្រូវពន្យារពេលជាថ្មីម្តងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ អ្នកវិភាគលោក Kuo បាននិយាយថា ពេលវេលាសម្រាប់ការផលិតឧបករណ៍អេក្រង់បត់ដ៏ធំរបស់ Apple ដំបូងឡើយត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅត្រីមាសទី១ ឆ្នាំ២០២៦ ប៉ុន្តែឥឡូវនេះត្រូវបានពន្យារពេលទៅចុងឆ្នាំ២០២៧ ឬរហូតដល់ឆ្នាំ២០២៨ ឯណោះ។ ចំពោះមូលហេតុនៃការពន្យាពេលនេះ ត្រូវបានសន្មតថាជា «បញ្ហាប្រឈមផ្នែកបច្ចេកទេស» ជាមួយនឹងបន្ទះអេក្រង់ និងសមាសធាតុមេកានិច។ គួរជម្រាបថា ឧបករណ៍អេក្រង់បត់ដំបូងបង្អស់របស់ Apple នឹងចេញមកក្នុងទំហំ ១៨.៨អ៊ីញ ដោយក្រុមហ៊ុននេះបានបោះបង់ចោលគម្រោងដែលគ្រោងទុកពីមុនមានទំហំ ២០.៥អ៊ីញ។ ដោយឡែកចំពោះតម្លៃវិញអាចកើនដល់ ៣,៥០០ដុល្លារឯណោះ ខណៈដែលតម្លៃផ្គត់ផ្គង់អេក្រង់មួយបន្ទះអាចមានចន្លោះពី ៦០០ ទៅ ៦៥០ដុល្លារ និង កន្លាក់បត់អាចមានតម្លៃចន្លោះពី ២០០ ទៅ ២៥០ដុល្លារ […]

បង្ក្រាបល្បែងស៊ី-សងខុសច្បាប់អនឡាញ២ ទីតាំង នៅស្រុកបារាយណ៍ ខេត្ដកំពង់ធំ ឃាត់ខ្លួនមុខសញ្ញា ៣នាក់

Liny Chan August 23, 2024 23/08/2024

(កំពង់ធំ)៖ កម្លាំងអធិការនគរបាលស្រុកបារាយណ៍ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានចុះបង្រ្កាបទីតាំង បើកល្បែងស៊ីសងខុសច្បាប់ (អនឡាញ) នៅចំណុចផ្ទះរបស់ឈ្មោះ ជា វិសាល ភេទប្រុស អាយុ៤៥ឆ្នាំ ភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ ក្នុងប្រតិបត្ដិការនេះ កម្លាំងនគរបាល បានឃាត់ខ្លួនមុខសញ្ញា៣នាក់ ក្នុងនោះ មានស្រី២នាក់ រួមមាន៖១៖ ឈ្មោះ ជា វិសាល ភេទប្រុស អាយុ៤៥ឆ្នាំ ម្ចាស់ផ្ទះ (ផ្ដល់ទីតាំង)។២៖ ឈ្មោះ យឿន ចាន់ធឿន ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិបឹងត្បូង ឃុំបឹង ស្រុកបារាយណ៍ ជាអ្នកគ្រប់គ្រងទូរទស្សន៍មាន់ជល់ (អនឡាញ)។និង៣៖ ឈ្មោះ ហឿន ស្រីរៀម ភេទស្រី អាយុ២២ឆ្នាំ នៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ជាអ្នកគ្រប់គ្រងទូរទស្សន៍ឡូតូ (អនឡាញ)។ វត្ថុតាងដកហូតរួមមាន៖ កុំព្យូទ័រចំនួន២គ្រឿង, កង្ហារហត្តារី១, ទូរទស្សន៍ម៉ាក samsung40 អ៊ិញ១គ្រឿង, […]