ព័ត៌មានជាតិ

សម្ដេចធីបតី ហ៊ុន ម៉ាណែត៖ អំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ បន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្ត ជូនមកកម្ពុជាវិញ

Liny Chan August 22, 2024 22/08/2024

(ភ្នំពេញ)៖ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះដោយ ស្ម័គ្រចិត្ត ជូនមកកម្ពុជាវិញ។ សម្ដេច បានថ្លែងបែបនេះ នៅក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ បើតាមប្រសាសន៍របស់សម្ដេចធីបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការប្រគល់វត្ថុបុរាណខ្មែរ ជូនមកកម្ពុជាដែលជាម្ចាស់ដើមវិញនេះ គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ដែលមិនត្រឹមតែបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកដ៏ឧត្ដុង្គឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ របស់មនុស្សជាតិផងដែរ។ សម្ដេចធីបតី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្ត ជូនមកកម្ពុជាវិញ។ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជា ដែលជាម្ចាស់ដើមវិញនោះ គឺជាកាយវិការដ៏ថ្លៃថ្លាគួរឲ្យគោរព មិនត្រឹមតែបង្ហាញពីក្រមសីលធម៌ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌ដល់ជាតិសាសន៍មួយប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកយ៉ាងឧត្តុងឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិផងដែរ»។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាគិតចាប់ពីឆ្នាំ ១៩៩៦ រហូតដល់ ខែកក្កដា ឆ្នាំ២០២៤ […]

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទមន្ត្រីទទួលបន្ទុកព័ត៌មាន និងជាអ្នកនាំពាក្យ

Liny Chan August 22, 2024 22/08/2024

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានចេញប្រកាសជូនសាធារណជន និងអ្នកសារព័ត៌មាន អំពីលេខទូរស័ព្ទមន្ត្រីទទួលបន្ទុកព័ត៌មាន និងជាអ្នកនាំពាក្យរបស់​រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់សាធារណជនដែលចង់ដឹងព័ត៌មានអ្វីមួយ អាចទំនាក់ទងសួរនាំព័ត៌មានបាន។ មន្ត្រីទទួលបន្ទុកព័ត៌មាន និងជាអ្នកនាំពាក្យរបស់​រដ្ឋបាលរាជធានីភ្នំពេញ មានដូចជា៖ *ទី១៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានលេខទូរស័ព្ទ ០១២ ៧៨៨ ៨៨១*ទី២៖ លោកស្រី ពេជ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ លេខទូរស័ព្ទ ០៩៩ ៥៣៤ ៧៤៨*ទី៣៖ លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាល លេខទូរស័ព្ទ ០១៧ ៦៦២ ២២៣*ទី៤៖ លោក សេង បញ្ញា នាយកស្តីទីទីចាត់ការផែនការ និងវិនិយោគលេខទូរស័ព្ទ០១៧ ៥៥៥ ៨២៧៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឧត្តមសេនីយ៍ត្រី ឈឹម រត្ថា ត្រូវបានដកហូតតំណែងមកជាមន្រ្តី និងបន្ថយមកត្រឹមស័ក្តិ៥

Liny Chan August 21, 2024 21/08/2024

(ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តលោកឧត្តមសេនីយ៍ត្រី ឈឹម រត្ថា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មកត្រឹមជាថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) វិញ នៅក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបានថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ ការចេញព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិនេះ​ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ជាមួយគ្នានេះ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី ឈឹម រត្ថា ក៏ត្រូវបានលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តទណ្ឌកម្មខាងវិន័យ តាមរូបភាពដកហូតតំណែង ឱ្យមកជាមន្ត្រីធម្មតាដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោកយាយដែលជាមនុស្សចាស់ជាងគេលើពិភពលោក ទើបទទួលមរណភាព នៅអាយុ១១៧ឆ្នាំ

Liny Chan August 21, 2024 21/08/2024

(ម៉ាឌ្រីដ)៖ លោកយាយ Maria Branyas Morera ដែលជាប់កំណត់ត្រាជា បុគ្គលមានវ័យចំណាស់ជាងគេបង្អស់លើលោក ទើបតែបានទទួលមរណភាព នៅអាយុ១១៧ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤។ គ្រួសាររបស់លោកយាយ បានបង្ហោះដំណឹងមរណភាពខាងលើ តាមបណ្តាញទំនាក់ទំនងសង្គម X យ៉ាងដូច្នេះថា «Maria Branyas បានចាកចោលពួកយើងហើយ។ គាត់បានទទួលមរណភាព តាមអ្វីដែលគាត់សង្ឃឹមចង់បាន គឺអំឡុងពេលដំណេក ដោយស្ងប់ស្ងាត់ និងដោយគ្មានភាពឈឺចាប់អ្វីទាំងអស់។ ពួកយើងនឹងចងចាំគាត់ជានិច្ច សម្រាប់ដំបូន្មាននិងក្តីសប្បុរស​របស់គាត់»។ រយៈពេលប្រមាណ២ទសវត្សរ៍ចុងក្រោយមកនេះ លោកយាយ Branyas បានរស់នៅក្នុងមណ្ឌលថែទាំចាស់ជរា Santa Maria del Tura នៃក្រុង Olot នៅភាគឦសានប្រទេសអេស៉្បាញ។ លោកយាយ ត្រូវបានកំណត់ត្រាពិភពលោក Guinness World Records ទទួលស្គាល់ជាផ្លូវការថា ជាបុគ្គលចាស់ជាងគេបង្អស់ ដែលកំពុងនៅមានជីវិត កាលពីខែមករា ឆ្នាំ២០២៣ ក្រោយ​មរណភាពក្នុងវ័យ១១៨ឆ្នាំ របស់លោកយាយដូនជីបារាំង ឈ្មោះ Lucile Randon។ […]

ស្ដ្រីដែលបា-ញ់បោះសេរីខុសច្បាប់ ហើយបង្ហោះ Facebook ត្រូវកម្លាំងនគរបាលចាប់ខ្លួន 

Liny Chan August 21, 2024 21/08/2024

(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវចាប់ខ្លួនស្ដ្រីម្នាក់ដែលបានប្រើប្រាស់គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»។ ក្រោយឃើញការបង្ហោះបែបនេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល និងលោកវរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។ ប្រហែល១ម៉ោងក្រោយការបង្ហោះ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញកំណត់បានទីតាំងស្នាក់នៅ និងឈានដល់ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននិងកំពុងបន្ដធ្វើការសួរនាំស្ដ្រីខាងលើ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ ផ្អែកតាមការសាកសួរជំហ៊ានដំបូង ស្ដ្រីឈ្មោះ ម៉េង លីហ័រ បានសារភាពថា វីដេអូបាញ់ឡើងលើមួយគ្រាប់នេះតាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្ដែគេទើបយកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee […]

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រកាសផ្តល់កូនត្នោតជាង ៣ម៉ឺន ដើម្បីដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែងប្រមាណ ១២០គីឡូម៉ែត្រ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

Liny Chan August 21, 2024 21/08/2024

(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ បានប្រកាសផ្តល់ជូនកូនត្នោតជាង ៣ម៉ឺនដើមបន្ថែមទៀត ដើម្បីដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅខែកញ្ញាឆ្នាំ​២០២៤ ខាងមុខ។ ទៅអនាគត លោកបណ្ឌិត អ៊ាង សុផល្លែត បានកំពុងជំរុញការបណ្តុះកូនត្នោតឱ្យបានច្រើន ដើម្បីចែកជូនប្រជាពលរដ្ឋដាំជាជួរ តាមខ្សែក្រវ៉ាត់ព្រំដែនប្រទេសកម្ពុជា ជាមួយប្រទេសជិតខាងទាំងអស់។ ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានជំរុញឱ្យដាំត្នោតជាជួរ ឱ្យបានច្រើនជាពិសេសនៅតាមតំបន់ព្រំដែន និងដាំតាមតំបន់មួយចំនួនទៀត ដើម្បីភាពបៃតង និងរបងដ៏រឹងមាំសម្រាប់ការពារកម្ពុជា​។ នៅក្នុងពិធីដាំដើមឈើ ក្នុងថ្ងៃតែមួយ ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រសួងបរិស្ថាន បានខិតខំបណ្តុះ និងចែកកូនត្នោត ជូនប្រជាពលរដ្ឋដាំដុះ ជាពិសេសដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ដើម្បីជាការរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ បរិស្ថាននិងការពារទឹកដីកម្ពុជា។ កន្លងមកលោកបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់កូនត្នោតចំនួន១ម៉ឺនដើម ជូនដល់ប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ ដើម្បីដាំជាបន្តបន្ទាប់ រួចហើយ នៅក្នុងភូមិសាស្ត្របណ្តោយព្រំដែនកម្ពុជា-វៀតណាម […]

លោក កែវ រ៉េមី បន្ដជាប់ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងបន្ថែមតួនាទីថ្មីនៅ ATF

Liny Chan August 21, 2024 21/08/2024

(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា នៅពេលនេះបានទទួលការគាំទ្រធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ បន្ដទៀត។ ហើយលើសពីនេះ សហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ី (ATF) បានបន្ថែមការតែងតាំងលោកធ្វើជាប្រធានគណៈកម្មការពង្រីក និងជំរុញការអភិវឌ្ឍរបស់ ATF ទៀតផងដែរ ។ នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ស្របពេលលោក កែវ រ៉េមី បានដឹកនាំប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជា ចូលរួមការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១០ នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា ចាប់តាំងពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នេះ ។ គួរដឹងថា ក្នុងនាមប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្រៅពីទទួលបានការគាំទ្រ និងបន្ដធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ ក៏ដូចជាការបន្ថែមតួនាទីជាប្រធានគណៈកម្មការពង្រីក និងជំរុញការអភិវឌ្ឍតេក្វាន់ដូ ITF អាស៊ី បច្ចុប្បន្នលោក […]

អ្នកជំនាញប្រាប់ពីកត្តាមួយចំនួន ដែលជំរុញឱ្យមាសឡើងថ្លៃដល់ជាង៣ពាន់ដុល្លារក្នុងមួយតម្លឹង ហើយនឹងបន្តកើនឡើងថែមទៀតនៅពេលខាងមុខ ​

Liny Chan August 21, 2024 21/08/2024

​​​​​​​​(ភ្នំពេញ)៖ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ និងនៅទីផ្សារកម្ពុជា បានបន្តហក់ឡើងជា​បន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយ ដែលនៅថ្ងៃនេះ តម្លៃមាសបានឡើងដល់២៥០០ដុល្លារក្នុងមួយអោននៅក្នុងទីផ្សារអន្តរជាតិ ឬប្រមាណ៣០១២ដុល្លារក្នុងមួយតម្លឹង ដែលជាតម្លៃខ្ពស់មួយនៅក្នុងទីផ្សារ។ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅក្នុងខែសីហានេះ តម្លៃមាសបានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។ បើធៀបនឹងកាលពីខែមុន មាសតម្លៃខ្ពស់បំផុត នៅត្រឹម១អោន ២៤៨៣ដុល្លារ ឬស្មើនឹង២ ៩៩១ដុល្លារ ក្នុងមួយតម្លឹង ខណៈនៅក្នុងខែនេះ តម្លៃមាសខ្ពស់បំផុត បានឡើងដល់២៥០៩ ដុល្លារក្នុងមួយអោន ឬ ស្មើ៣០២២ដុល្លារ ក្នុងមួយតម្លឹង​ ពោលគឺកើនឡើង ៣១ដុល្លារ បន្ថែមទៀតក្នុងមួយតម្លឹង។ លោកបានឱ្យថា ការកើនឡើងជាបន្តបន្ទាប់នៃតម្លៃមាសនេះ ដោយសារកត្តាមួយចំនួន ដូចជា ការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារអាមេរិក តាមរយៈការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។ លោកបានពន្យល់ថា កត្តាដែលនាំឱ្យតម្លៃមាសហក់ឡើងបែបនេះ គឺពាក់ព័ន្ធជាមួយអត្រាការប្រាក់ របស់ដុល្លារសហរដ្ឋអាមេរិក​ បន្ទាប់ពីគេទទួលបានតម្រុយច្បាស់​មុនថា ធនាគារកណ្តាលអាមេរិក នឹងកាត់បន្ថយអត្រាការប្រាក់ពី០.២៥% ទៅ០.៥០% លើអត្រាការប្រាក់បច្ចុប្បន្ន ៥.៥០%។ […]

ក្រសួងព្រះបរមរាជវាំង ចេញសេចក្ដីថ្លែងការណ៍បដិសេធចំពោះការបង្ហោះចែកចាយក្នុង TikTok ដែលប្រើឈ្មោះ នរោត្តម សូរិយាវង្ស និង ស៉ីសុវត្ថិ សីណាក់វង្ស

Liny Chan August 21, 2024 21/08/2024

(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍បដិសេធចំពោះបុគ្គលដែលជាម្ចាស់ TikTok មានឈ្មោះថា នរោត្តម សូរិយាវង្ស និង ស៉ីសុវត្ថិ សីណាក់វង្ស ដែលបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្ដាញទំនាក់សង្គម ហើយប្រកាសអះអាងខ្លួនជានុរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត។ តាមសេចក្ដីថ្លែងការណ៍របស់ព្រះបរមរាជវាំង បុគ្គលខាងលើនេះមិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្ស ដែលទទួលស្គាល់ដោយព្រះបរមរាជវាំងឡើយ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះអនុជបង្កើតតែមួយព្រះអង្គគត់ គឺសម្ដេចនរោត្តម នរិន្ទ្រពង្ស ដែលបានយាងចូលទិវង្គតតាំងពីឆ្នាំ២០០៣មកម្ល៉េះ៕ ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News