ព័ត៌មានជាតិ

កិច្ចសម្ភាស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បង្ហាញលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ

Nisaiy KP August 11, 2024 11/08/2024

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ និងគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដែលប្រទេសឡាវជាម្ចាស់ផ្ទះ។ តាមរយៈកិច្ចសម្ភាសជាង២៨នាទី ជាមួយអ្នកសារព័ត៌មាន លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានគូសបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំថ្នាក់ខ្ពស់បំផុតក្នុងវិស័យសុខាភិបាល ត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង។ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា «កិច្ចប្រជុំនេះ គឺធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារសុខាភិបាលទាំង៤ កំណត់កត្តាប្រឈម និងលើកទិសដៅ ដើម្បីធានាបាននូវសុខភាព សុខុមាលភាព របស់ប្រជាជនទាំងអស់ក្នុងតំបន់អាស៊ាន ឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ដែលមានប្រទេសសមាជិកអាស៊ានទាំង១០ បូកនឹងប្រទេសដៃគូសន្ទនាបន្ថែមចំនួន៤គឺ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងប្រទេស ទីម័រឡេស្តេរ៍ ដែលជាប្រទេសសង្កេតការ ព្រមទាំងមានការចូលរួមរបស់នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ ប៉ាស៊ីហ្វិកខាងលិច និងតំបន់អាស៊ីអគ្នេយ៍»។ ជាលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម ក្នុងភាពជាដៃគូ […]

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ឧបត្ថម្ភថវិកា២០លានរៀល ជូនសមាគមសិល្បករខ្មែរ អំឡុងពេលលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ជួបសម្តែងការគួរសម និងពិភាក្សាការងារ

Nisaiy KP August 11, 2024 11/08/2024

(ភ្នំពេញ)៖ កន្លងទៅថ្មីៗនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនសម្ដេចប្រធានរដ្ឋសភា ថា លោកជំទាវអ្នកឧកញ៉ា ពិតជាមានឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយជំរុញលើកស្ទួយ អភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ ឱ្យកាន់តែមានកិត្យានុភាពបន្ថែមទៀតទាំងលើឆាកជាតិ និងអន្តរជាតិ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ក៏បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ដែលជាស្ត្រីពោរពេញដោយសមត្ថភាព មានភាពលេចធ្លោរខ្លាំងទាំងក្នុងឆាកនយោបាយ និងកិច្ចការសង្គម គឺជាធនធានមនុស្សដ៏កម្របំផុតរបស់កម្ពុជា ពិសេស ជានិមិត្តរូបរបស់ស្ត្រីកម្ពុជា។ សម្តេចបានកសាងសមិទ្ធផល និងស្នាដៃដ៏ត្រចះត្រចង់ជាច្រើនទសវត្សរ៍ក្នុងស្ថាប័ននីតិប្បញ្ញត្តិ រហូតត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឱ្យក្លាយជាប្រធានរដ្ឋសភា សម្រាប់នីតិកាលទី៧នេះ និងជាស្រ្តីដំបូងគេក្នុងប្រវត្តិសាស្ត្រថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ននីតិប្បញ្ញត្តិមួយនេះ។ ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចមហារដ្ឋសភាធិការធិបតី បានធ្វើការកោតសរសើរចំពោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត […]

អ្នកនាំពាក្យក្រសួងសាធារណការ ផ្តល់ទស្សនទាន ៣ចំណុច លេីការផ្សាយរបស់សារព័ត៌មានក្រៅស្រុកនិយាយពី «ព្រែកជីកហ្វូណនតេជោ»

Nisaiy KP August 11, 2024 11/08/2024

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់ទស្សនទាន ចំនួន ៣ចំណុច លេីការផ្សាយរបស់សារព័ត៌មានក្រៅស្រុកនិយាយភាសាខ្មែរ ដែលបានចុះផ្សាយ ដកស្រង់ប្រសាសន៍មន្ត្រីជាន់ខ្ពស់វៀតណាម ដែលមានសុទិដ្ឋនិយមចំពោះគម្រោងផ្លូវនាវាចរ«ព្រែកជីកហ្វូណនតេជោ»របស់កម្ពុជា។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះលោក ផន រឹម បានបញ្ជាក់ដូចនេះថា ប៉ុន្មានថ្ងៃថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានចាប់អារម្មណ៍ និងដកស្រង់ប្រសាសន៍មន្ត្រីជាន់ខ្ពស់វៀតណាម ដែលមានសុទិដ្ឋនិយមចំពោះគម្រោងផ្លូវនាវាចរ«ព្រែកជីកហ្វូណនតេជោ»របស់កម្ពុជា។ សារព័ត៌មានក្រៅស្រុកនិយាយភាសាខ្មែរបានចុះផ្សាយជាហូរហែថា «វៀតណាមគាំទ្រគម្រោងរបស់កម្ពុជា ក្នុងការជីកព្រែកហ្វូណនតេជោ ពីតំបន់អាងទន្លេមេគង្គទៅកាន់ឆ្នេរសមុទ្រកម្ពុជា ហើយប្រាថ្នាចង់ចូលរួមស្វែងរកដំណោះស្រាយ ចំពោះផលប៉ះពាល់អវិជ្ជមានដែលអាចមានពីព្រែកជីកនេះ»។ ពាក់ព័ន្ធនឹងករណីនេះក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានផ្តល់ទស្សនទានចំនួន ៣ចំណុចដូចជា៖ ១៖ សំណើរបស់វៀតណាមនេះ គឺជាការចាប់អារម្មណ៍របស់ប្រទេសដែលជាសមាជិក១ នៃគណៈកម្មការទន្លេមេគង្គ កម្ពុជា សូមថ្លែងអំណរគុណដល់ប្រទេសវៀតណាម ដែលបានគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនេះ។ ២៖ កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តតួនាទីរបស់ខ្លួនស្របតាមស្មារតីកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ហើយកម្ពុជាបានយកគោលការណ៍កិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសដែលជាសមាជិកគណៈកម្មការទន្លេមេគង្គ ជាអាទិភាពគន្លឹះ។ ៣៖ ការអនុវត្តទៅតាមសំណើផ្សេងៗនៃប្រទេសដែលជាសមាជិករបស់គណៈកម្មការទន្លេមេគង្គ នឹងត្រូវអនុឡោមទៅតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងនីតិវិធីពាក់ព័ន្ធនានាដែលនៅមានជាធរមាន។ លោក ផន […]

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយជូនគ្រួសារកូនភ្លោះ៣ គ្រួសារទី៤១៥

Nisaiy KP August 11, 2024 11/08/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមួយចំនួនធំដល់គ្រួសារមានកូនភ្លោះ៣ ដែលជា​គ្រួសារ​ទី៤១៥ ដើម្បីជួយសម្រាលការលំបាក។ អំណោយដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភនេះ រួមមានថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។ អំណោយនេះ ត្រូវបានលោក សេង ទៀង និងលោកស្រី នាំយកទៅប្រគល់ ជូនដល់ដៃគ្រួសារកូន​ភ្លោះ​បី​គ្រួសារ​ទី៤១៥ នៅថ្ងៃទី១០ខែសីហា ឆ្នាំ២០២៤ ដល់លំនៅដ្ឋានគ្រួសារ​កំពុងសម្រាកថែទាំសុខភាព​ទារក​នៅ​ផ្ទះឪពុកម្តាយធំ រស់នៅភូមិត្រពាំងកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទារកភ្លោះទាំងបីដែលទទួលអំណោបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនលើកទី៣ ក្នុងគ្រួសារមានឪពុកឈ្មោះ កែវ រស្មី អាយុ ៣២ឆ្នាំ ម្តាយឈ្មោះ រ៉ន ស្រីរ័ត្ន អាយុ ២៧ឆ្នាំ អ្នកទាំងពីរមានមុខរបរជាកសិករធ្វើស្រែ ចម្ការ រស់នៅភូមិគីឡូក្រូច ឃុំទ្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ទារកភ្លោះទាំងបីនាក់នេះ […]

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ា ខុន បញ្ចសិទ្ធិ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

Nisaiy KP August 11, 2024 11/08/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ខុន បញ្ចសិទ្ធិ បន្ទាប់ពីកើតឡើងបាញ់បោះសេរីនៅក្នុងក្លឹបកំសាន្តមួយកន្លែង នៅខណ្ឌចំការមន រាជធានីភ្នំពេញ។ ការបញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ខុន បញ្ចសិទ្ធិ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ ០០៖៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេង ក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះ បានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធី […]

កម្ពុជា-ចិន រៀបចំកិច្ចសន្ទនាស្តីពីដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន៖ កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

Nisaiy KP August 11, 2024 11/08/2024

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជាមានរៀបចំកិច្ចសន្ទនាស្តីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន៖ កាលានុវត្តភាពថ្មី នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈវីដេអូ ឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានស្វាគមន៍កម្មវិធី និងបាន លើកឡើងថាសម័យប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នីតិកាលទី២០ ទើបបញ្ចប់យ៉ាងជោគជ័យនៅក្រុងប៉េកាំង។ នេះជាចំណុច សំខាន់សម្រាប់ប្រទេសចិនក្នុងយុគសម័យថ្មី។ ការធ្វើឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់របស់ចិនក្នុងយុគសម័យថ្មី ជាមធ្យោបាយគន្លឹះ ដែលប្រើប្រាស់ទំនើបកម្ម បែបផែនចិនជំរុញដោយគ្រប់ជ្រុងជ្រោយនូវការងើបឡើងវិញនៃប្រជាជាតិ និងកិច្ចកសាងប្រទេសជាតិដ៏ខ្លាំងក្លា ហើយក៏នឹងផ្ដល់ជំនួយថ្មីដល់មាគ៌ាស្វែងរកទំនើបកម្ម និង ប្រព័ន្ធសង្គមកាន់តែល្អ របស់មនុស្សជាតិ ផ្ដល់កាលានុវត្តភាពថ្មី ដល់ការអភិវឌ្ឍន៍គ្រប់ប្រទេសទាំងអស់។ ឯកឧត្តម វ៉ាង វិនពីនឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានចាត់ទុកវេទិកានេះ ពិតជាបានជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែរឹងមាំ។ ជាពិសេសបានចែករំលែក និងជជែកពិភាក្សាជាមួយអ្នកទាំងអស់គ្នានូវអត្ថន័យស្មារតី ក៏ដូចជាការបំផុសគំនិតសម្រាប់ពួកយើង កើតចេញពីកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិម បក្សកម្មុយនិស្តចិននីតិកាលទី២០។ […]

កម្លាំងនគរបាលបើកប្រតិបត្តិការបង្ក្រាបទីតាំង GT ក្លឹប នៅសង្កាត់ទន្លេបាសាក់ ដែលបង្កប់ចែកចាយ និងប្រើប្រាស់សារធាតុខុសច្បាប់យ៉ាងពេញបន្ទុក, ឃាត់ខ្លួនជនបរទេស ១៥៨នាក់

Liny Chan August 10, 2024 10/08/2024

(ភ្នំពេញ)៖ កម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លឹបកម្សាន្តមួយកន្លែង ដែលបង្កប់ចែកចាយប្រើប្រាស់គ្រឿងញៀនយ៉ាងពេញបន្ទុក ឈ្មោះ GT ក្លឹប នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។ ឧត្តមសេនីយ៍ឯក​ ​ជួន​ ណារិន្ទ ដែលដឹកនាំផ្ទាល់ប្រតិបត្តិការបង្ក្រាបនេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ដែលផ្សាយផ្ទាល់​ថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីព្រះរាជអជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែសីហា​​ ឆ្នាំ២០២៤ បានឆ្មក់ចូលបង្ក្រាបទីតាំង GT ក្លឹប។ លោកឧត្តមសេនីយ៍ឯកបន្តថា ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ១៥៨នាក់​ (ស្រី៨៣នាក់)​ដែលមានជនជាតិចិន វៀតណាម និងកម្ពុជា យកមកសាកសួរ មុននឹងសម្រេចបន្តនីតិវិធី​ ចំណែកឯវត្ថុតាងមានថ្នាំញៀនមួយចំនួន ត្រូវបានកម្លាំងជំនាញរឹបអូស។ បច្ចុប្បន្នសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជួញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។ សូមជម្រាបថា នាយឧត្ដមសេនីយ៍ ស ថេត […]

ប.ស.ស នឹងចាប់ផ្តើមពង្រីកការចុះបញ្ជីសមាជិក តាមប្រព័ន្ធអនឡាញ

Liny Chan August 10, 2024 10/08/2024

(ភ្នំពេញ)៖ ដើម្បីក្លាយជាសមាជិក ប.ស.ស យ៉ាងងាយស្រួល និងឆាប់រហ័ស ប្រជាពលរដ្ឋអាចចុះបញ្ជីតាមរយៈអនឡាញ ជាមួយកម្មវិធីទូរស័ព្ទ (App) NSSF Member។ នេះបើការបញ្ជាក់របស់លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិរបបសន្តិសុខសង្គម។ ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ លើកឡើងយ៉ាងដូច្នេះថា «ពីមុនយើងត្រូវតម្រូវឲ្យពួកគាត់មកចុះបញ្ជី បសស តាមសាខាណាដែលជិតបំផុត ប៉ុន្តែបច្ចុប្បន្ននេះគាត់មិនបាច់មកចុះបញ្ជីរងចាំយូរនោះទេ គាត់អាចដោនឡូត NSSF Member Mobile App រួចចុះបញ្ជីខ្លួនឯងបាន» ។ មិនតែប៉ុណ្ណោះ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ថា ទិសដៅរបស់ ប.ស.ស នឹងពង្រីកការចុះបញ្ជី នៅតាមទីផ្សារទំនើបដូចជា អ៊ីអនម៉ល១, អ៊ីអនម៉ល២, អ៊ីអនម៉ល៣ និងខេម៉ល ជាដើម ដើម្បីសម្រួលទៅដល់ប្រជាពលរដ្ឋខ្មែរដែលចាប់អារម្មណ៍ក្នុងការចុះឈ្មោះបញ្ជីការសមាជិក ប.ស.ស មានភាពងាយស្រួលជាងមុន។ សូមជម្រាបថា បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ ប.ស.ស ជាស្ថាប័នប្រតិបត្តិករតែមួយគត់ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ និងជាគ្រឹះស្ថានសាធារណៈរដ្ឋបាល […]

សហរដ្ឋអាមេរិក៖ ចំហាយសេសសល់ពីព្យុះ Debby បង្កគ្រោះទឹកជំនន់ ក្នុងរដ្ឋ Pennsylvania និង New York

Liny Chan August 10, 2024 10/08/2024

(Reuters)៖ ចំហាយសេសសល់ពីព្យុះ Debby បានបង្កឱ្យមានគ្រោះទឹកជំនន់នៅក្នុងរដ្ឋ Pennsylvania និងរដ្ឋ New York ដោយបន្សល់ទុកមនុស្សរាប់សិបនាក់ ជាប់គាំងទៅណាមិនរួចនៅក្នុងផ្ទះរបស់ពួកគេ កាលពីថ្ងៃសុក្រ ទី៩ ខែសីហា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមក្រុមមន្ត្រីអាមេរិក មនុស្សជាច្រើននាក់ត្រូវបានជួយសង្រ្គោះតាមទូក និងឧទ្ធម្ភាគចក្រ ខណៈឥទ្ធិពលព្យុះ Debby បានបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំង។ លោក Bill Goltz ជាប្រធានភ្នាក់ងារពន្លត់អគ្គិភ័យ ក្នុងទីក្រុង Westfield រដ្ឋ Pennsylvania បានឱ្យដឹងថាអាជ្ញាធរបានដឹកនាំការជួយសង្រ្គោះ៣០លើក ហើយកំពុងបន្ត ធ្វើប្រតិបត្តិការសង្រ្គោះពីផ្ទះមួយទៅផ្ទះមួយ។ លោកបន្ថែមថាមកទល់នឹងពេលនេះ មិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនៅក្នុងតំបន់របស់លោកនោះទេ ប៉ុន្តែមានមនុស្សបានបាត់ខ្លួន។ គួរបញ្ជាក់ថា អភិបាលរដ្ឋ Pennsylvania និងរដ្ឋ New York បានចេញសេចក្ដីប្រកាសអាសន្ន និងគ្រោះមហន្តរាយ ដើម្បីសម្រួលដល់ការស្វែងរកធនធានសម្រាប់ ជួយដល់តំបន់រងគ្រោះ។ ព្យុះ Debby ក៏បានសម្លាប់មនុស្សយ៉ាងហោច ៨នាក់រួចហើយដែរកាលពីប៉ុន្មានថ្ងៃមុននេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កូនត្នោតជាង ៥,៥៥៥ដើម ត្រូវបន្តយកទៅដាំក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីបង្កើនភាពបៃតង

Liny Chan August 10, 2024 10/08/2024

(ត្បូងឃ្មុំ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាក្រែក សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រះសង្ឃ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានរួមគ្នាដាំកូនត្នោត សរុប ៥,៥៥៥ដើម អមសងខាងផ្លូវ ប្រវែង ១៤០០ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៧ ចាប់ពីភូមិសាស្រ្តភូមិស្បែកគឺ ទៅភូមិព្រះអណ្តូង ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក បានថ្លែងថា យើងរួមគ្នាដាំដើមត្នោត នៅទូទាំងស្រុកពញាក្រែកនៅពេលនេះ ក្នុងគោលបំណងចូលរួមចំណែក ជាមួយនិងរាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា បណ្តុះចលនាស្រលាញ់ធនធានធម្មជាតិ លើកកម្ពស់ទេសចរណ៍ និងសេដ្ឋកិច្ចនៅមូលដ្ឋាន។ លោកបានបន្ថែមថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានគូសបញ្ជាក់អំពីបេសកកម្ម និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ សំដៅឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយមានយុទ្ធសាស្ត្រស្នូលផ្តោតសំខាន់លើមុំបីគឺ […]