ព័ត៌មានជាតិ

ត្រឹមដំណាច់ឆមាសទី១ ឆ្នាំនេះ ធនាគាររដ្ឋ ARDB ផ្តល់ឥណទាន ៤៤០លានដុល្លារដល់វិស័យកសិកម្ម​ ដើម្បីជំរុញការផលិត និងកែច្នៃ

Naren July 26, 2024 26/07/2024

(ភ្នំពេញ)៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានផ្តល់ឥណទាន ប្រមាណ៤៤០លានដុល្លារ ដល់វិស័យកសិកម្ម ដើម្បីជំរុញការដាំដុះ ផលិត និងកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការផ្តល់ឥណទានដល់កសិករ និងអ្នកកែច្នៃក្នុងទំហំទឹកប្រាក់ប្រមាណ៤៤០ លានដុល្លារនេះ ដោយមើលឃើញពីតម្រូវការផ្នែកហិរញ្ញវត្ថុលើវិស័យកសិកម្ម ហេតុនេះហើយទើបរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់នូវកញ្ចប់ហិរញ្ញប្បទានជាបន្តបន្ទាប់ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការផ្តល់ឥណទានទៅលើវិស័យកសិកម្ម ដើម្បី​បង្កើនផលិតកម្ម ការកែច្នៃ សំដៅដល់ការជំរុញ​នាំចេញផលិតផលកសិផលទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន។ ​លោកបន្តថា រាជរដ្ឋាភិបាលតាមរយៈធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទ តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់លទ្ធភាពផ្នែកឥណទានដល់កសិករ និងអ្នកកែច្នៃ ដើម្បីជំរុញការដាំដុះ ការចិញ្ចឹមសត្វ ជាពិសេសដើម្បីលើកកម្ពស់ផលិតភាពក្នុងវិស័យនេះ ឱ្យមានការនាំចេញកាន់តែច្រើនឡើង​។ ​ជាមួយគ្នានេះ លោកបានឱ្យដឹងទៀតថា កាលពីពេលថ្មីៗធនាគារ ARDB ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយសាជីវកម្មធានារឥណទាន ដើម្បីបង្កើនការផ្តល់ឥណទាន ឱ្យបានច្រើនដល់អ្នកផលិត ដាំដុះ កែច្នៃ ព្រោះ ​អ្នកផលិតខ្លះពុំមានទ្រព្យគ្រប់គ្រាន់ ដើម្បីដាក់បញ្ចាំក្នុងការទទួលបានឥណទាននោះទេ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម […]

រដ្ឋបាលខេត្តត្បូងឃ្មុំ លែងកូនត្រីពូជចម្រុះជាង ២ម៉ឺនក្បាល ចូលទន្លេសិប្បនិម្មិត នៅទីរួមខេត្ត ដើម្បីបង្កើនពូជត្រី និងអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា

Naren July 26, 2024 26/07/2024

(ត្បូងឃ្មុំ)៖ ទិវាមច្ឆជាតិ ១កក្កដា នៅខេត្តត្បូងឃ្មុំ ក្នុងឆ្នាំ២០២៤នេះ បានប្រព្រឹត្តិទៅយ៉ាងកុះករពីគ្រប់មជ្ឈដ្ឋាន ទាំងមន្ត្រីរាជការ យុវជន និងពលរដ្ឋ។ ពិធីនេះ ដឹកនាំនិងអញ្ជើញជាអធិបតីភាពពីសំណាក់ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ដោយបានលែងកូនត្រីពូជចំរុះជាង ២ម៉ឺនក្បាល ចូលអាងទឹកតាវ៉ាន់ ឬហៅថាទន្លេសិប្បនិម្មិត ស្ថិតក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសនោះ លោក ប៉ែន កុសល្យ បានលើកឡើងថា ទិវាមច្ឆជាតិ ជាព្រឹត្តិការណ៍លែងត្រី ជាប្រពៃណី ទៅក្នុងដែនធម្មជាតិ ក្នុងគោលបំណងបង្កើនពូជត្រី ក្នុងធម្មជាតិ បំផុសគោលគំនិតអភិរក្សធនធានជលផល។ ក្នុងវេលានេះ ជារដូវបិទនេសាទ ជារដូវត្រីពងកូន ដែលត្រូវបញ្ឈប់សកម្មភាពនេសាទខុសច្បាប់គ្រប់ប្រភេទ និងបង្កើនការចូលរួមអភិវឌ្ឍធនធានជលផល ជាពិសេសជំរុញសកម្មភាពវារីវប្បកម្មឱ្យកាន់តែធំ និងទូលំទូលាយ។ ជាមួយគ្នានោះ លោក អភិបាលខេត្ត ក៏បានបញ្ជាក់ថា សម្រាប់ទន្លេសិប្បនិម្មិត ដែលបានលែងកូនត្រី ក្នុងឱកាសនេះ […]

បេសកកម្មស្វែងរកឧទ្ធម្ភាគចក្រដែលបាត់ដំណឹងបានរុលទៅជិតដល់ចំណុចគោលដៅហើយ

Liny Chan July 26, 2024 26/07/2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទបានផ្តល់របាយការណ៍ចុងក្រោយមកកាលពីថ្ងៃទី២៥កក្កដាថា បច្ចុប្បន្នកម្លាំងល្បាតថ្មើរជើងបានរុលជិតទៅដល់ជើងភ្នំដែលជាគោលដៅបាត់ខ្លួនរបស់ឧទ្ធម្ភាគចក្រនោះហើយ។ ចំណុចទីតាំងចុងក្រោយនេះគឺតំបន់ប្រជុំភ្នំចំនួន៣ គឺ ភ្នំខ្មោច ភ្នំខ្នងព្រះ និងភ្នំយាក់យៃ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង បានបង្ហាញអំពីកំណត់គោលដៅស្វែងរកឧទ្ធម្ភាគចក្រដែលខ្លួនតាំងពីថ្ងៃទី១២កក្កដាមកនោះថាយោងទៅលើការវិភាគផ្អែកតាមលក្ខណៈបច្ចេកទេសចំនួន៥យ៉ាង៖ ទី១- វិភាគតាមរយៈរលកសញ្ញាផ្កាយរណបដែលធ្លាប់ទំនាក់ទំនង ជាមួយឧបករណ៍យន្តហោះដែលធ្លាប់ទាក់ទងមុនការបាត់ខ្លួនក្នុងនោះឧបករណ៍បានអោយគោលដៅនៅម្តុំភ្នំខ្មោច ១៧១៧ម៉ែត្រ ភ្នំខ្នងព្រះជាង១៥០០ម៉ែត្រ. និងភ្នំយាក់យៃ១២៤០ម៉ែត្រ ដែលភ្នំទាំង៣នេះស្ថិតចន្លោះអូរសោម ឃុំថ្មដា ស្រុកវាលវែងខេត្តពោធិសាត់។ ទី២ -វិភាគតាមការស្រាវជ្រាវតាមរយៈស៊ីមកាតទូរសព្ទដែលអ្នកបើកបរបានប្រើប្រាស់គឺប្រព័ន្ធសែលកាតមួយនិងប្រព័ន្ធមិតហ្វូន ហើយក្រុមហ៊ុនទាំង២បានអោយតម្រុយមកគឺចំទីតាំងខាងលើដូចគ្នាដែរ។ ទី៣ -វិភាគតាមរយៈការសិក្សាជាមួយអ្នកហ្វឹកហ្វឺនដូចគ្នា ពីព្រោះផ្លូវអាកាសហ្វឹកហ្វឺនគឺតែងតែធ្វើឡើងតាមផ្លូវដូចគ្នានេះ។ ទី៤- ការវិភាគទៅពេលវេលាដែលយន្តហោះបានមកដល់ខណៈអាកាសធាតុអាក្រក់បានកើតឡើង។ ទី៥-ធ្វើឡើងតាមរយៈការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋនៅអូរសោមដែលបានឃើញទីតាំងហោះហើររបស់យន្តហោះ។ យោងតាមការវិភាគទាំងអស់នេះ គណៈបញ្ជាការរុករកបានវាយតម្លៃពីតំបន់ដែលត្រូវរុករកពោលគឺឃុំអូរសោម ទៅឃុំថ្មដារ ព្រមទាំងបានបង្រួមទីតាំងចុងក្រោយនៅតំបន់ភ្នំខ្មោច ភ្នំខ្នងព្រះ និងភ្នំយាក់យៃ ដែលមានជ្រោះជ្រៅ ទឹកហូរខ្លាំង ព្រៃក្រាស់និងអ័ព្ទកាស់។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបង្ហាញអំពីឧបស័គ្គក្នុងការរុករកមាន២ធំៗ គឺទី១ បញ្ហាអាកាសធាតុនៅតំបន់ភ្នំដែលភ្លៀងនិងអ័ព្ទ។ និងទី២ […]

ប្រតិភូកីឡាកម្ពុជា ទទួលការស្វាគមន៍ពីមន្ដ្រីថ្នាក់ដឹកនាំស្ថានទូត និងពលរដ្ឋខ្មែរនៅបារាំង មុនការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤

Liny Chan July 26, 2024 26/07/2024

(ភ្នំពេញ)៖ ប្រតិភូកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីលោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង នៅនិវាសនដ្ឋានរបស់ខ្លួន នាទីក្រុងប៉ារីស មុនចូលរួមការប្រកួតកីឡាអូឡាំពិក រដូវក្ដៅ លើកទី៣៣ ដែលនឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ ពិធីទទួលស្វាគមន៍ប្រតិភូកីឡាកម្ពុជានេះ មានការអញ្ជើញចូលរួមផ្ទាល់ពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូកីឡាកម្ពុជា ខណៈលោកឧបនាយករដ្ឋមន្ដ្រី នឹងអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិក នាល្ងាចនេះ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ បន្ទាប់ពីទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍ដ៏កក់ក្ដៅខាងលើ លោក លុយ ដាវីត ក៏បានរៀបចំនូវអាហារសាមគ្គី ក្នុងនាមមហាគ្រួសារខ្មែរ ដោយមានការចូលរួមពីមន្ដ្រីទូត និងបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំង ប្រកបដោយភាពសប្បាយរីករាយ ដែលជាការផ្ដល់នូវកម្លាំងចិត្តដ៏សំខាន់ដល់កីឡាករ-កីឡាការិនីកម្ពុជាឲ្យខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការប្រកួតកម្រិតកីឡាអូឡាំពិកនាពេលឆាប់ៗខាងមុខផងដែរ។ គួរដឹងថា កីឡាអូឡាំពិកឆ្នាំនេះ កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ៣រូប ចូលរួមប្រកួត ក្រោយទទួលបានសិទ្ធអនុគ្រោះ និងជ្រើសរើសយ៉ាងល្អិតល្អន់ពីអន្ដរជាតិ រួមមានកីឡាករអត្តពលកម្ម ឈុន ប៊ុនថន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលរងខេត្ត៣រូប ទៅជាអភិបាលរងខេត្តកំពង់ស្ពឺ

Liny Chan July 26, 2024 26/07/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលរងខេត្តចំនួន៣រូបពីខេត្តស្វាយរៀង, ខេត្តព្រះសីហនុ និងខេត្តកោះកុង ទៅឱ្យកាន់តំណែងជាអភិបាលរងខេត្តកំពង់ស្ពឺវិញ។ តាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា អភិបាលរងទាំង៣រូបដូចខាងក្រោម៖ ទី១៖ លោក តូច ប៉ូលីវ៉ា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលរងខេត្តស្វាយរៀង ទៅឱ្យកាន់តំណែងជាអភិបាលរងខេត្តកំពង់ស្ពឺទី២៖ លោក ជាវ វិជ្ជាក់ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលរងខេត្តព្រះសីហនុ ទៅឱ្យកាន់តំណែងជាអភិបាលរងខេត្តកំពង់ស្ពឺនិងទី៣៖ លោក សុខ សន្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលរងខេត្តកោះកុង ទៅឱ្យកាន់តំណែងជាអភិបាលរងខេត្តកំពង់ស្ពឺ៕ សូមអានអនុក្រឹត្យដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជិត ២ពាន់លានដុល្លារ ក្នុងឆមាសទី១ឆ្នាំនេះ

Liny Chan July 26, 2024 26/07/2024

(ភ្នំពេញ)៖ លោក ​គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ៧ ៧៦៧​ ប៊ីលានរៀល ​ឬប្រមាណជា ១ ៩១៧.៩៦លានដុល្លារ​ ដែលស្មើនឹង ៤៦.០៦% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ ​ចំណែកលទ្ធផលប្រមូលចំណូលពន្ធ ក្នុងខែមិថុនា ឆ្នាំ២០២៤ ​មានចំនួន ១ ០០៥.៧៤ ប៊ីលានរៀល ឬប្រមាណជា ២៤៨.៣៣ លានដុល្លារ​ ស្មើនឹង ៥.៩៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ​ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៤ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការពន្ធដារទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៤ […]

ដោយសារភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា!កំណាត់ផ្លូវជាតិលេខ១០ ពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម ខេត្តពោធិ៍សាត់ «ផ្លូវអន្ទង់អាំងទី២» ត្រូវបានបាក់ស្រុត បង្កឱ្យរាំងស្ទះដល់ការចរាចរណ៍យានយន្តគ្រប់ប្រភេទ

Liny Chan July 26, 2024 26/07/2024

(ពោធិ៍សាត់)៖ បើយោងតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឱ្យដឹងថា នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ មានករណីបាក់ស្រុតផ្លូវ នៅកំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម ស្រុកវាលវែង ដែលបង្កឱ្យរាំងស្ទះ ដល់ការធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទ។ ករណីនេះ គឺដោយសារតែប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាច្រើនជាប់ៗគ្នា ទើបធ្វើឱ្យបាក់ស្រុតដី នៅលើកំណាត់ផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់នេះផ្ទាល់តែម្តង។ សេចក្តីរាយការណ៍បន្តថា ជុំវិញករណីបាក់ស្រុតផ្លូវនេះ ត្រូវបានប្រជាពលរដ្ឋជាអ្នកដំណើរ ធ្វើការស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេសក្រុមហ៊ុនសាងសង់ផ្លូវ មេត្តាចុះជួយសម្រួល ដើម្បីឱ្យពួកគាត់អាចធ្វើដំណើរទៅវិញទៅមក បានឆាប់រហ័សផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រគំតន្ដ្រី បាញ់កាំជ្រួចអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

Liny Chan July 25, 2024 25/07/2024

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រគំតន្ត្រីនៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង១៦៖០០នាទី លុះដល់វេលាម៉ោង១៩៖០០នាទី មានការអុជកាំជ្រួចលើកទី១ និងលើកទី២ នៅវេលាម៉ោង២១៖០៩នាទី នៅទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ ការរៀបចំនេះធ្វើឡើងដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ ដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋតកូនចៅជំនាន់ក្រោយ និងប្រទេសកម្ពុជាទាំងមូលរាប់ពាន់ឆ្នាំតទៅមុខ និងបន្តអនុវត្តគម្រោងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយគតិបណ្ឌិត សមត្ថភាព និងភាពឈ្លាសវៃ។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងពិធីអបអរសាទរខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ស្នើប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ជុំវិញទីតាំងប្រគំតន្ត្រី មេត្តាយោគយល់ អធ្យាស្រ័យ ព្រោះទីតាំងនេះនឹងមានចរាចរមមាញឹកខ្លាំង ដោយសារមធ្យោបាយ ធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមទស្សនាការប្រគំតន្ត្រីយ៉ាងច្រើនកុះករនេះ។ ដោយឡែក ចំពោះសាឡង់ដឹកខ្សាច់ ទូក កប៉ាល់គ្រប់ប្រភេទ និងកាណូតដឹកភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលធ្វើនាវាចរ […]

សមត្ថកិច្ចចុះបង្ក្រាបទីតាំងស្តុក ចែកចាយផលិតផលប្រេងរំអិលម៉ាក NOVA  និងប្រេងម៉ាស៊ីនម៉ាក Tra CHANG ក្លែងក្លាយជាង១០ម៉ឺនលីត្រ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

Liny Chan July 25, 2024 25/07/2024

(កំពង់ស្ពឺ)៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំ និងសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ រ៉ែន នរិន្ធ បានចុះបង្ក្រាបទីតាំងស្តុក ចែកចាយផលិតផលប្រេងរំអិលម៉ាក NOVA  និងប្រេងម៉ាស៊ីនម៉ាក Tra CHANG ក្លែងក្លាយជាង១០ម៉ឺនលីត្រ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៤នេះ។​ ការចុះបង្ក្រាបនេះ​ដោយផ្អែកតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន P.K.I និងក្រុមហ៊ុន Siam Kubota Corporation។ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោយការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ច ទើបឈានដល់ការចុះបង្ក្រាបទីតាំងមួយកន្លែងយីហោ ហេង សុខជា ស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីសង្ស័យ លួចស្កុតប្រេងរំអិលក្លែងក្លាយ យីហោខាងលើ។ ក្រោយពីការឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានឆែករកឃើញ និងដកហូតវត្ថុតាងរួមមាន៖ ប្រេងរអិលម៉ាក NOVA 2T ក្លែងក្លាយចំនួន ១.២៦២កំប៉ុង ស្មើនឹង ៨៧៦លីត្រ និងប្រេងម៉ាស៊ីនម៉ាក Tra […]