ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្វើការបន្ទាន់ជាមួយធនាគារឯកជន ទម្លាក់ចោលលក្ខខណ្ឌកាត់ទឹកលុយដុល្លារ ដែលដាច់រហែក ទក់ ឬប្រឡាក់តិចតួច កុំឱ្យប៉ះអារម្មណ៍ភ្ញៀវទេសចរ

Liny Chan July 18, 2024 18/07/2024

(សៀមរាប)៖ ថ្លែងចេញពីវេទិកាសាធារណៈនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការបន្ទាន់ជាមួយបណ្តាធនាគារឯកជនទាំងអស់ ឱ្យទម្លាក់ចោលលក្ខខណ្ឌ ដែលតម្រូវឱ្យកាត់ទឹកចំពោះលុយដុល្លារដែលមានដាច់រហែក ឬប្រឡាក់តិចតួច។ សម្តេចសង្កត់ធ្ងន់ថា ការទម្លាក់ចោលលក្ខខណ្ឌនេះ គឺដើម្បីកុំឱ្យភ្ញៀវទេសចរ ដែលមកកម្សាន្តនៅកម្ពុជាប៉ះពាល់អារម្មណ៍ ហើយថាករណីនេះជាករណីតិចតួច តែអាចបង្កជាបញ្ហាធំ។ ការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីសម្តេចបានចុះជួបបងប្អូនអាជីវករដោយផ្ទាល់ នៅផាប់ស្ទ្រីត (Pub Street) ក្នុងក្រុងសៀមរាប នាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ហើយបងប្អូនអាជីវកររអ៊ូពីបញ្ហាលុយដុល្លារនេះ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «យប់មិញខ្ញុំបានទូរស័ព្ទទៅលោកជំទាវទេសាភិបាលធនាគារជាតិនៃកម្ពុជា ឱ្យធ្វើការឱ្យខ្ញុំភ្លាម ហើយសុំឱ្យធនាគារពាណិជ្ជ ធនាគារឯកជនចូលរួមផង រឿងលុយដុល្លារពិបាកយក បើលុយក្លែងក្លាយ និងលុយខ្ទេចខ្លាំងរឿងមួយ ពេលខ្លះគ្រាន់តែ ដាច់បន្តិចក៏មិនយក បើយកត្រូវកាត់ទឹក ដល់អីចឹងពិបាកកន្លែងលក់ដូរ គាត់យកអត់បាន ព្រោះធនាគារកាត់ទឹក អីចឹងគាត់ត្រូវកាត់ទឹកពីភ្ញៀវដែរ […]

អ្នកនាំពាក្យក្រសួងការពារជាតិថាអាកាសធាតុមិនល្អបានប៉ះពាល់ដល់ការរុករកឧទ្ធម្ភាគចក្រយោធា ដែលបានបាត់ដំណឹង

Liny Chan July 18, 2024 18/07/2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា តាមបណ្តាញសង្គមនាព្រឹក ថ្ងៃទី១៨ ខែកក្កដានេះថា បញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្ថែមថា រហូតដល់ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ នៅតំបន់នោះ ជាពិសេសចំណុចថ្មដា មេឃកំពុងភ្លៀងខ្លាំងនៅឡើយ ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន ដែលរំខានដល់ការរុករក។ សូមជម្រាបថា រហូតដល់ថ្ងៃទី១៨ ខែកក្កដានេះ ជាប្រតិបត្តិការថ្ងៃទី៦ហើយ នៃការរុករកឧទ្ធម្ភាគចក្រយោធា ដែលបានបាត់ដំណឹង ពេលកំពុងហ្វឹកហ្វឺន ដែលមកដល់ពេលនេះ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនេះនៅឡើយទេ។ ទោះជាយ៉ាងនេះក្តី ទោះបីជាមានឧបសគ្គបង្កឡើងដោយសារកត្តាភូមិសាស្ត្រ អាកាសធាតុ និងទឹកជន់តាមដងអូរស្ទឹងក៏ដោយ កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅតែបន្តខិតខំស្វែងរក និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការរុករកឱ្យឃើញក្នុងពេលឆាប់ៗខាងមុខនេះ៕ ប្រភព៖ ក្រសួងព័ត៌មាន

EDC ជូនដំណឹងពីការរអាក់រអួលចរន្តតាមតំបន់មួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២១ ខែកក្កដា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ

Liny Chan July 18, 2024 18/07/2024

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងយុត្ដិធម៌ និងក្រសួងប្រៃសណីយ៍ ប្រកាសការដាក់ឲ្យដំណើរការជាផ្លូវការនូវ «ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» តាមរយៈ QR CODE លើព្រឹត្តិបត្រថ្កោលទោសលេខ៣

Liny Chan July 17, 2024 17/07/2024

(ភ្នំពេញ)៖ ក្រសួងយុត្ដិធម៌ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឲ្យដំណើរការជាផ្លូវការនូវ «ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» តាមរយៈ QR CODE លើព្រឹត្តិបត្រថ្កោលទោសលេខ ៣ របស់ក្រសួងយុត្តិធម៌។ នេះបើតាមសេចជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ សេចក្ដីជូនដំណឹងបានឲ្យដឹងថា អនុលោមតាមអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងទាំងពីរបានឯកភាពដាក់ឲ្យដំណើរការជាផ្លូវការនូវ «ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» ដែលអាចផ្ទៀងផ្ទាត់តាមរយៈ QR Code លើព្រឹត្តិបត្រថ្កោលទោសលេខ ៣ របស់ក្រសួងយុត្តិធម៌ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ កិច្ចសហប្រតិបត្តិការនេះ ជាការធ្វើបរិវត្តកម្មឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព និងទំនុកចិត្តលើការផ្តល់សេវាសាធារណៈរបស់ក្រសួងយុត្តិធម៌ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាពិសេស គឺជាការ ចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការ ដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកំណត់យក […]

ជាង២ខែមកនេះ គម្រោងជីកប្រឡាយក្រវាត់ជុំវិញឧទ្យានជាតិតេជោសែនឫស្សីត្រឹប សម្រេចបាន៣៨% ខណៈថវិកាជីកនៅខ្វះប្រមាណ ៦ម៉ឺនដុល្លារ

Liny Chan July 17, 2024 17/07/2024

(ភ្នំពេញ)៖ នារដូវវស្សា ដែលមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ ប៉ុន្តែការជីកប្រឡាយ នៅតែបន្ត បើទោះជាជួបឧបសគ្គយ៉ាងណាក៏ដោយ។ ទន្ទឹមនឹងនេះ នៅចំណុចដីខ្សាច់ជួបបញ្ហា ហៅថា ខួរអណ្តែង ធ្វើឲ្យផុង ជាប់អេស្កា ពិបាកចល័ត ហើយការបោះអាចម៍ដីធ្វើទំនប់មិនបានខ្ពស់ល្អ មាត់ច្រាំងងាយបាក់ស្រុក ទឹកហូរច្រោះតាមបាតប្រឡាយ និងលំបាកដឹកជញ្ជូន ប្រេង អាហារប្រចាំថ្ងៃ និង សំភារៈចាំបាច់ពេលខូចម្តងៗ។ ដោយឡែក ឧបសគ្គធំជាងគេមិនមែនរឿងខាងលើនោះទេ គឺ «ឧទ្យាននៅខ្វះថវិកាប្រមាណជា ៦ម៉ឺនដុល្លារទៀត សម្រាប់ជីកប្រឡាយក្រវាត់ព្រំគោក។ ចំពោះព្រំទឹក ខាងក្រសួងធនធាននឹងជួយជីកស្តារនៅឆ្នាំក្រោយនេះ បច្ចេកទេសក្រសួងបានចុះមកពិនិត្យរួចហើយ»។ នេះបើតាម លោក សូត សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News។ រយៈពេល ៧១ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ «គម្រោងជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប» នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ជីកប្រឡាយព្រំគោកបានប្រវែង ២០គីឡូម៉ែត្រហើយ ដែលស្មើរនឹង ៣៨% នៃការជីកប្រឡាយសរុប ប៉ុន្តែខ្វះថវិកាប្រមាណ៦ម៉ឺនដុល្លារ សម្រាប់ការជីកបន្ត។ គួរបញ្ជាក់ថា គម្រោងនេះត្រូវការថវិកាសរុបប្រមាណ៥៣ម៉ឺនដុល្លារ […]

ADB លើកកំណើនសេដ្ឋកិច្ច ប្រទេសកំពុងអភិវឌ្ឍ នៅអាស៊ី និងប៉ាស៊ីហ្វិក សម្រាប់ឆ្នាំ២០២៤

Liny Chan July 17, 2024 17/07/2024

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកនៅឆ្នាំនេះ ដល់៥.០% ពីការព្យាករពីមុន៤.៩% ដោយសារការកើនឡើង នៃការនាំចេញក្នុងតំបន់ជាមួយនឹងតម្រូវការក្នុងស្រុកដែលធន់។ ទស្សនវិស័យកំណើនសម្រាប់ឆ្នាំក្រោយត្រូវបានរក្សានៅ ៤,៩% ។ អតិផរណា ត្រូវបានព្យាករថានឹងធ្លាក់ចុះមកនៅត្រឹម ២.៩% នៅឆ្នាំនេះ ខណៈដែលតម្លៃអាហារពិភពលោក និងផលប៉ះពាល់នៃអត្រាការប្រាក់ខ្ពស់ មានការថមថយ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយនៃ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO) ដែលចេញផ្សាយនៅថ្ងៃនេះ។ បន្ទាប់ពីការងើបឡើងវិញក្រោយជំងឺរាតត្បាត ដែលជំរុញជាចម្បងដោយតម្រូវការក្នុងស្រុក ការនាំ ចេញកំពុងស្ទុះងើបឡើងវិញ និងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ តម្រូវការសកលខ្លាំងលើគ្រឿង អេឡិចត្រូនិក ជាពិសេស semiconductors ដែលប្រើសម្រាប់កម្មវិធីបច្ចេកវិទ្យាខ្ពស់ និងបញ្ញាសិប្បនិម្មិត កំពុងជំរុញការនាំចេញនៃប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។ លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានថ្លែងថា «ភាគច្រើននៃប្រទេសនៅ អាស៊ី និងប៉ាស៊ីហ្វិកកំពុងមើលឃើញកំណើនសេដ្ឋកិច្ចខ្ពស់ជាងកាលពីឆមាសទីពីរនៃឆ្នាំមុន។ មូលដ្ឋានគ្រឹះនៃតំបន់ នៅតែរឹងមាំ ប៉ុន្តែអ្នកបង្កើតគោលនយោបាយនៅតែត្រូវយកចិត្តទុកដាក់ លើហានិភ័យមួយចំនួនដែលអាចប៉ះពាល់ដល់ទស្សនវិស័យនេះ ដែលរួមមានភាពមិនច្បាស់លាស់ ទាក់ទងនឹងលទ្ធផលបោះឆ្នោត នៅក្នុងប្រទេសសេដ្ឋកិច្ចធំៗ […]

UPDATE: ករណីជនជាតិវៀតណាម ៦នាក់ដែលបាត់បង់ជីវិត ក្នុងបន្ទប់សណ្ឋាគារនៅទីក្រុងបាងកក គឺជាករណីដាក់ថ្នាំបំពុលនិងធ្វើអត្តឃាត, មូលហេតុទំនងជាមកពីជម្លោះរឿងបំណុល ពាក់ព័ន្ធគម្រោងវិនិយោគ

Liny Chan July 17, 2024 17/07/2024

(បាងកក)៖ នៅថ្ងៃពុធនេះ អាជ្ញាធរថៃបានឈានដល់សេចក្តីសន្និដ្ឋានថា ករណីជនជាតិវៀតណាមចំនួន៦នាក់ ដែលត្រូវបានប្រទះឃើញស្លាប់ ក្នុងបន្ទប់សណ្ឋាគារមួយ នៅទីក្រុងបាងកក គឺជាករណីដាក់ថ្នាំបំពុលនិងធ្វើអត្តឃាត ដោយបុគ្គលម្នាក់ក្នុងចំណោមអ្នកទាំង៦នាក់ គឺជាអ្នកប្រព្រឹត្ត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នាថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃពុធនេះ ប៉ូលិសស៉ើបអង្កេតថៃ បានប្រាប់ថា ស្លាកស្នាមសារធាតុពុលស្យានីត ឬ Cyanide ត្រូវបានរកឃើញ ក្នុងកែវនិងប៉ាន់តែនៅបន្ទប់សណ្ឋាគារ Grand Hyatt Erawan ជាទីដែលជនទាំង៦បានបាត់បង់ជីវិត ហើយ​ការសាកសួរជាមួយ សាច់ញាតិរបស់អ្នកដែលស្លាប់ បានលាតត្រដាងឱ្យដឹងថា តាមពិតទៅ គឺវាមានបញ្ហាជម្លោះ ជុំវិញរឿងបំណុល ដែលពាក់ព័ន្ធទៅនឹងគម្រោងវិនិយោគមួយ រវាងអ្នកទាំង៦នោះ។ គួរបញ្ជាក់ថា ក្នុងចំណោមជនជាតិវៀតណាមទាំង៦នាក់ មាន២នាក់កាន់លិខិតឆ្លងដែនអាមេរិក។ បើតាមប៉ូលិសថៃ ម្នាក់ជាឃាតក ត្រូវគេជឿថា បានដាក់ថ្នាំបំពុលបុគ្គល៥នាក់ផ្សេង មុនពេលធ្វើអត្តឃាតតាមក្រោយ។ សាកសពអ្នកទាំង៦ ត្រូវបានប្រទះឃើញក្នុងបន្ទប់ កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ ក្រោយពេលពួកគេទៅដល់សណ្ឋាគារ កាលពីរសៀលថ្ងៃចន្ទ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

តើសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានការលើកទឹកចិត្ដលើផ្នែកពន្ធដារអ្វីខ្លះ ពីរាជរដ្ឋាភិបាល?

Liny Chan July 17, 2024 17/07/2024

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបចេញប្រកាសថ្មីមួយ ស្តីពីការណែនាំ ពីការអនុវត្តអនុក្រឹត្យ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ តាមរយៈប្រកាសនេះ តើសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានការលើកទឹកចិត្ដអ្វីខ្លះ ពីរាជរដ្ឋាភិបាលលើផ្នែកពន្ធដារ? តាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្នុងនោះបានបង្ហាញថា សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម (សេដ្ឋកិច្ចក្រៅប្រព័ន្ធ) ត្រូវទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ដូចខាងក្រោម៖ ១៖ ចំពោះការចុះបញ្ជីពន្ធដារ ដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០២៣-២០២៨ សម្រាប់សហគ្រាសធុនមីក្រូ ត្រូវបានលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ កម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងកម្រៃសេវាបោះពុម្ពបណ្ណសម្គាល់ការចុះបញ្ជី។ ២៖ ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនតូច ទទួលបានការលើកលែងដូចតទៅ៖* ពិន័យទោសទណ្ឌនិងបំណុលពន្ធ រួមមាន ប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ពាក់ព័ន្ធផ្ទាល់នឹងអាជីវកម្មរបស់សហគ្រាស ចំពោះការមិនបានបំពេញអនុលោមភាព កន្លងមកមុនការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត* កម្រៃសេវាចុះបញ្ជីពន្ធដារ កម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងកម្រៃសេវាបោះពុម្ពបណ្ណសម្គាល់ការចុះបញ្ជី* ពន្ធប៉ាតង់ នៅពេលចុះបញ្ជីពន្ធដារ* ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារបានសម្រេច ក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥* ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា […]

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនជាតិចិនម្នាក់ចេញពីកម្ពុជា ដែលត្រូវបានតុលាការប្រទេសសឹង្ហបូរី ផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់

Liny Chan July 17, 2024 17/07/2024

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ បន្ទាប់ពីបានទទួលដំណឹងអំពីជនជាតិចិនម្នាក់ ដែលត្រូវបានតុលាការប្រទេសសឹង្ហបូរី ផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់ និងបានចូលមកប្រទេសកម្ពុជា។ ដោយព្រះរាជាណាចក្រកម្ពុជា ក៏ជាសមាជិកនៃ អង្គការឃ្លាំងមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញាវត្ថុអន្តរជាតិ ហៅកាត់ថា FATF ផងដែរនោះ និងក្រោយពីបានទទួលដំណឹងពាក់ព័ន្ធជាមួយជនជាតិចិនម្នាក់ ដែលមានការពាក់ព័ន្ធនឹងបទលើ្មសសម្អាតប្រាក់ បានចូលមកក្នុងទឺកដីប្រទេសកម្ពុជា អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជា្រវ ស្វែងរក ជនជាតិចិន នោះឲ្យបានឆាប់រហ័ស ដើម្បីអនុវត្តនីតិវិធី ធ្វើការបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា។ ជាលទ្ធផល បន្ទាប់ពីទទួលបានការណែនាំពីអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួចមក នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជា្រវ ស៊ើបអង្កេត ស្វែងរករួចមក បានឃាត់ខ្លួនជនជាតិចិខាងលើដែលមាន ឈ្មោះ ZHANG RUIJIN ភេទប្រុស ជនជាតិចិន កាន់លិខិតឆ្លងដែនប្រទេស Saint Kitts and Nenis ដែលត្រូវបានតុលាការប្រទេសសឹង្ហបូរី ផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់។ សូមបញ្ជាក់ថា ជនជាតិចិនខាងបានចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៥ […]

រយៈពេលប្រាំខែទីផ្សារចិននាំចូលបង្កងប៉ាករស់ ២,៥តោន, អន្ទង់០,២០តោន និងកំពិសបង្កកជាង៣៥តោនពីកម្ពុជា

Liny Chan July 17, 2024 17/07/2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន រយៈពេលប្រាំខែនៃដើមឆ្នាំនេះ កម្ពុបាននាំចេញបង្កងប៉ាករស់ ២,៥តោនទៅកាន់ប្រទេសចិន ខណៈកាលពីឆ្នាំ២០២៣​ដែល​ជាឆ្នាំដំបូងនៃការនាំចេញទៅកាន់ទីផ្សារមានចំនួនមួយតោន។ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់អ្នកកាសែត​ថា ជាមួយនឹងលទ្ធផលនេះ នៅឆមាសទី២ ឆ្នាំ២០២៤ រំពឹង​ថានឹងមានការបញ្ជាទិញពីភាគីចិនបន្ថែមជាច្រើនទៀត។ ក្រសួងកសិកម្ម​កំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំចេញ​បង្កងប៉ាកទៅកាន់ទីផ្សារក្រៅប្រទេសបន្ថែមទៀត។ជាពិសេស​ការកំណត់តម្លៃបង្កងប៉ាក​ឱ្យមានតម្លៃសមរម្យជាងមុន។ ដោយឡែកទាក់ទងនឹងការនាំចេញផលិតផលជលផលផ្សេងទៀត ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរំលេចថា ក្នុងរយៈពេលប្រាំខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអន្ទង់​ទៅទីផ្សារ​ចិន​ចំនួន ០,២០តោន និងនាំចេញកំពិសបង្កកចំនួន ៣៥,៨០តោន។ របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបង្ហាញថា នៅដើមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា​បានសម្រេចការនាំ​ចេញផលិតផលជលផលរបស់ខ្លួនចូល​ទៅកាន់ទីផ្សារប្រទេសចិន បានចំនួន៣៨តោន ក្រោយ​ពីប្រទេសទាំងពីរបានចុះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយគ្នា កាលពីឆ្នាំ២០២០។ ប្រភពដដែលបន្តថា កម្ពុជាបាននាំចេញផលិតផល​ជល​ផលចំនួន ៥០តោន ក្នុងឆ្នាំ២០២៣ និង ៣៨តោន កាល​ពីដើមឆ្នាំ​២០២៤នេះ ទៅកាន់ប្រទេសចិនដែរ ។ ក្រៅពី​ផលិតផលជលផលទៅទីផ្សារចិន កម្ពុជាក៏បាននាំ​ត្រីងៀត​ចំនួន ៣,៧តោន ទៅកាន់ប្រទេសអូស្រ្តាលីជាលើកដំបូង​កាលពី​ដើមឆ្នាំ២០២៤នេះផងដែរ។ […]