ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមន្រ្តី៣រូប ជាអភិបាលរងខេត្ដព្រះសីហនុ

Liny Chan July 19, 2024 19/07/2024

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមន្រ្តី៣រូប ជាអភិបាលរងខេត្ដព្រះសីហនុ។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ តាមអនុក្រឹត្យសម្តេចធិបតី ហ៊ុន ម៉ាណែត​​ បានសម្រេចផ្ទេរភារកិច្ច និងតែងតាំងដូចខាងក្រោម៖ *ទី១៖ លោក សុខ ភា ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ២ ពីអភិបាលរងខេត្ដកំពង់ស្ពឺ ឲ្យទៅកាន់មុខតំណែង ជាអភិបាលរងខេត្ដព្រះសីហនុ*ទី២៖ លោក នៃ គង់ ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៦ ពីអភិបាលរងខេត្ដកំពត ឲ្យទៅកាន់មុខតំណែង ជាអភិបាលរងខេត្ដព្រះសីហនុ*ទី៣៖ លោក សាមុត សុធារិទ្ធ (ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ) ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល ឲ្យកាន់មុខតំណែង ជាអភិបាលរងខេត្ដព្រះសីហនុ។ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បញ្ចេញកម្លាំងមន្ត្រីឧទ្យានុរក្ស៤០នាក់ ជួយរុករកឧទ្ធម្ភាគចក្រដែលបាត់ដាន នៅព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់

Liny Chan July 19, 2024 19/07/2024

(កំពង់ស្ពឺ)៖ លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ថារយៈពេល៣យប់៤ថ្ងៃកន្លងមកនេះ កម្លាំងនៃមន្ទីរបរិស្ថាន ចំនួន៤០នាក់ បានចេញប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានដាច់ទំនាក់ទំនងនៅជួរភ្នំក្រវាញ ក្នុងនោះកម្លាំងបរិស្ថាន បានចែកចេញជា ២ក្រុម ដោយ១ក្រុម ល្បាតតាមជ្រលងភ្នំ និងខ្នងភ្នំ។ ឯមួយ១ក្រុមទៀតល្បាតនៅតាមព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបន្តថា កម្លាំងមន្ត្រីឧទ្យានុរក្សទាំងអស់ក្រុមទី១ ដឹកនាំដោយលោក សុន សុខលាង ប្រធានការិយាល័យស្តីទី នៃការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មានភារកិច្ចចុះល្បាតឃ្លាំមើល និងរុករកឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹង នៅចំណុចដំណាក់យាយរីម, ចំណតសេវា, រង្វង់មូលខ្នងស្រល់ និងចំណុចអន្លង់អង្គញ់ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ចំណែកក្រុមទី២ ដឹកនាំដោយលោក ឡុង ស៊ី និងលោក ខន សាខុន ប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ ជាកម្លាំងល្បាតជួរភ្នំខាងលើ និងស្វែងរកក្នុងតំបន់ជ្រៅៗ ។ លោកប្រធានមន្ទីរបរិស្ថាន បានបញ្ជាក់ថា បើទោះបីការស្វែងរកពុំបានជួបឧទ្ធម្ភាគចក្រដែលបាត់ក៏ដោយ តែក្រុមការងារស្វែងរកនៅបន្តសកម្មភាពរុករកជាប្រចាំ។ […]

អន្ដរជាតិ លាន់មាត់ និងខ្លាចរអាកីឡាបញ្ចស៊ីឡាត់កម្ពុជា ដ្បិតប្រៀបដូចកូនង៉ែត តែមានអាវុធធ្ងន់ៗ

Liny Chan July 19, 2024 19/07/2024

(ភ្នំពេញ)៖ បណ្ដាប្រទេស និងក្រុមចូលរួមការប្រកួតកីឡាបញ្ចស៊ីឡាត់អន្ដរជាតិ នៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្មីៗ បានសម្ដែងការភ្ញាក់ផ្អើល លាន់មាត់ និងខ្លាចរអាកីឡាបញ្ចស៊ីឡាត់កម្ពុជា ដែលទើបកកើតប្រៀបបានដូចកូនង៉ែត តែមានអាវុធធ្ងន់ៗមិនធម្មតា សម្រាប់ការប្រកួតលើទីលាន។ នេះបើតាមការលើកឡើងរបស់លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ក្រោយដឹកនាំប្រតិភូ និងអត្តពលិកកម្ពុជា ត្រឡប់ពីចូលរួមការប្រកួតកីឡាបញ្ចស៊ីឡាត់អន្តរជាតិ ឥណ្ឌូណេស៊ី បើកទូលាយ លើកទី២ (2nd International Indonesia Pencak Silat Open Championship) ឆ្នាំ២០២៤ នៅទីក្រុងហ្សាកាតា កាលពីថ្មីៗ ដោយកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ ២)។ លោក អ៊ូ តារា ទទួលស្គាល់ បើប្រៀបធៀបលក្ខណៈបច្ចេកទេស កីឡាបញ្ចស៊ីឡាត់កម្ពុជា ប្រៀបបានកូនង៉ា ជាមួយបណ្ដាប្រទេសផ្សេងៗ ដែលគេហ្វឹកហាត់តាំងពីយូរមកហើយ។ ប៉ុន្ដែដោយសារកីឡាករ-កីឡាការិនីបញ្ចស៊ីឡាត់កម្ពុជា មានមូលដ្ឋានគ្រឹះពីក្បាច់គុនល្បុក្កតោ និងក្បាច់គុនកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) បានធ្វើឲ្យពួកគេមានកម្លាំង និងអាវុធធ្ងន់ៗ ទាំងដៃ ទាំងជើង ទើបធ្វើឲ្យក្រុមចូលរួមទាំងអស់ តែងលាន់មាត់ […]

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះទៅប្រមូលកូនសិស្សសាលាគេចម៉ោងរៀនទៅប្រមូលផ្តុំគ្នានៅក្នុងហាងម៉ាតមួយកន្លែង យកមកអប់រំ និងណែនាំ

Liny Chan July 19, 2024 19/07/2024

យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នេះ​ បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះទៅប្រមូលកូនសិស្សសាលាគេចម៉ោងរៀនទៅប្រមូលផ្តុំគ្នានៅក្នុងហាងម៉ាតមួយកន្លែង យកមកអប់រំ និងណែនាំ។ ការអនុវត្តខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋបានផ្ញើរសារចូលក្នុងផេគហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន ថាមានកូនសិស្សសាលាគេចម៉ោងរៀនបានទៅអង្គុយប្រមូលផ្តុំគ្នានៅក្នុងហាងម៉ាតមួយកន្លែងយីហោ Cicle Mart ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ក្រោយពីបានទទួលព័ត៌មានភ្លាមនៅថ្ងៃទី១៨ ខែកក្កដា២០២៤ វេលាម៉ោង ១៥:០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះទៅដល់ទីតាំងខាងលើដើម្បីពិនិត្យមើលក៏ឃើញមានក្មេងគេចម៉ោងរៀនមកអង្គុយប្រមូលផ្តុំគ្នានៅក្នុងម៉ាតយីហោ Cicle mart ជាន់ទី១ ចំនួន១២នាក់ ស្រី០៧នាក់ បន្ទាប់មកកម្លាំងយើងក៏បាននាំក្មេងទាំង១២នាក់នោះមកកាន់ប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវដើម្បីធ្វើការអប់រំណែនាំ និងទំនាក់ទំនងទៅអាណាព្យាបាលមកទទួលយកក្មេងទាំងអស់នោះត្រលប់ទៅវិញ និងអប់រុំបន្ត ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

តាមការស្នើសុំរបស់យុវតី សាយ ស៉ីណា, សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ឱ្យនាយឧត្តមសេនីយ៍ ខេង សុមេធ ចុះទៅសាងសង់អគារសិក្សា១ខ្នង កម្ពស់៣ជាន់ ៣០បន្ទប់ ឱ្យបានឆាប់បំផុត និងពិនិត្យសាងសង់បន្ថែមបើនៅខ្វះខាត

Liny Chan July 19, 2024 19/07/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី១៨ ខែកក្កដានេះ បានបង្ហោះវីដេអូថ្មីមួយទៀត ពាក់ព័ន្ធយុវតី សាយ ស៉ីណា ដែលច្រៀងចម្រៀង «ស្ពានសាងស្នេហ៍» យ៉ាងពិរោះ កម្មវិធីប្រឡងចម្រៀងមួយ នៅក្នុងវិទ្យាល័យព្រៃព្នៅ ក្នុងស្រុកពារាំង ខេត្តព្រៃវែង។ ក្នុងវីដេអូនេះយុវតី សាយ ស៉ីណា បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានចាប់អារម្មណ៍ពេញចិត្ត នៃការបកស្រាយចម្រៀងរបស់ខ្លួន និងបានច្រៀងបទដដែលនេះ ផ្ញើជូនសម្តេចតេជោ ស្តាប់កម្សាន្តថែមទៀត។ ជាមួយនឹងការបង្ហោះវីដេអូ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា តាមការស្នើសុំអគារសិក្សា សម្រាប់វិទ្យាល័យរបស់យុវតី សាយ ស៉ីណា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ឱ្យនាយឧត្តមសេនីយ៍ ខេង សុមេធ ចុះទៅសាងសង់អគារសិក្សា១ខ្នង កម្ពស់៣ជាន់ ៣០បន្ទប់ និងពិនិត្យសង់បន្ថែមបើនៅខ្វះខាត។ សម្តេចតេជោបានបង្ហោះសារដូច្នេះថា «សូមបន្តស្តាប់ការនិយាយ និងច្រៀងរបស់ចៅសាយ ស៉ីណា។ តាសូមជំរាបទៅលោកគ្រូអ្នកគ្រូ និងសិស្សទាំងអស់ នៅវិទ្យាល័យព្រែកព្នៅ […]

ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ឈ្មោះ «មហាវិថី ស៊ី ជីនពីង» ជាផ្លូវការនៅថ្ងៃនេះ

Liny Chan July 19, 2024 19/07/2024

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង​លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង» នៅលើខ្សែផ្លូវក្រវាត់ក្រុងទី៣។ ពិធីនេះក៏មានការចូលរួមពី លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ បេីតាមការបញ្ជាក់ពី លោក ប៉េង ពោធិ៍នា បានឱ្យដឹងថា ការប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី […]

ក្រុមហ៊ុន​យក្សរបស់ជប៉ុន Minebea គ្រោងចាប់ផ្តើមបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួននៅស្រុកក្រគរ ខេត្តពៅធិ៍សាត់ នៅខែកញ្ញា

Liny Chan July 18, 2024 18/07/2024

(ភ្នំពេញ)៖ ក្រុមហ៊ុនយក្សរបស់ជប៉ុន គឺក្រុមហ៊ុន Minebea Mitsumi ​នឹងបើកការដ្ឋានសាងសង់រោងចក្រទី ២របស់ខ្លួន នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់នា​ពាក់កណ្តាលខែកញ្ញាខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ​ខណៈពេលដែលលោកបានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុន Minebea Mitsumi Inc លោក Yoshihisa Kainuma ​ទាក់ទងកម្មវិធីបើកការដ្ឋានសាងសង់រោងចក្រជប៉ុន MinebeaMitsumi Inc នៅស្រុកក្រគរ ខេត្តពៅធិ៍សាត់ ។ រោងចក្រទី ២ របស់ Minebea Mitsumi ​ដែលនឹងគ្រោងបើករោចក្រនេះមានផ្ទៃដីប្រមាណ ៥០ហិចតា បង្កើនការវិនិយោគ និងបង្កើតការងារជាច្រើនកន្លែងដល់យុវជន យុវនារី មកបម្រើការងារនៅទីនេះ។ ​ ​បើតាមការបញ្ជាក់របស់​ លោក កែវ រតនៈ នាពេលកន្លងមក ​រោងចក្រ Minebea Mitsumi នេះ បានដកប្រតិបត្តិការខ្លះពីប្រទេសសិង្ហបុរី ដើម្បីមកវិនិយោគនៅកម្ពុជា ដោយសម្លឹងឃើញសក្ដានុពលនៃការគាំទ្រនៃការថាមពលអគ្គិសនី។ បច្ចុប្បន្នកម្ពុជាកំពុងផលិតថាមពលចេញពី ថាមពលកកើតឡើងវិញ យ៉ាងច្រើនលើសលុប ដែលធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសមួយ ដែលមានការទាក់ទាញ។ […]

កម្ពុជា-ថៃ ឯកភាពបន្តជំរុញរំហូរទេសចរទៅមក និងទេសចរប្រទេសទី៣

Liny Chan July 18, 2024 18/07/2024

(បាងកក)៖ ស្របតាមស្មារតីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍ទ្វេភាគីកម្ពុជា-ថៃ លើកទី៣ ភាគីកម្ពុជានិងភាគីថៃបានឯកភាពលើកិច្ចការជាច្រើន ដើម្បីបន្តជំរុញរំហូរទេសចរទៅមកប្រទេសទាំង២ និងទេសចរនៃប្រទេសទី៣។ ការឯកភាពនេះធ្វើឡើងក្នុងឱកាសលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមទាំងគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍ទ្វេភាគីកម្ពុជា-ថៃ លើកទី៣ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៤ និងបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយសហប្រធានទាំងពីរ មានលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោក សិម្ហស័ក្តិ ពង្សពាណិជ្ជ (Sermsak Pongpanich) រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃ។ កិច្ចប្រជុំនេះបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖ ១-ពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកទស្សនៈនានាស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍ប្រទេសទាំងពីរ និង២-ធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ២០២៣-២០២៥ សំដៅបន្តពង្រឹងការអនុវត្តកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីរវាងប្រទេសទាំងពីរ ស្របតាមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលទាំងពីរនាពេលកន្លងមក។ អង្គប្រជុំបានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ថៃ ២០២៣-២០២៥ និងការធ្វើបច្ចុប្បន្នភាពលើសកម្មភាពរួមមួយចំនួន ដោយផ្តោតលើកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន៥ រួមមាន៖១. ការសម្រួលការធ្វើដំណើរ និងឆ្លងកាត់ព្រំដែន ដោយភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនជូនទេសចរនៃប្រទេសទាំងពីរ និងទេសចរមកពីប្រទេសទីបី។២. យុទ្ធនាការផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នា «ព្រះរាជាណាចក្រពីរ គោលដៅមួយ» ដោយភាគីទាំងពីរបានពិភាក្សាលើការផ្សព្វផ្សាយរួមគ្នា ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (Familiarization Trip) ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា និងការជំរុញការចូលរួមក្នុងព្រឹតិ្តការណ៍ទេសចរណ៍ដែលរៀបចំដោយប្រទេសនីមួយៗ។៣. ការអភិវឌ្ឍធនធានមនុស្ស […]

ក្រសួងព័ត៌មាន អំពាវនាវដល់សាធារណជន ដែលទទួលរងនូវការកំហែងទារ និងការគាបសង្កត់ផ្សេងៗពីអ្នកសារព័ត៌មាន សូមរាយការណ៍មកក្រសួង ដើម្បីមានវិធានការតាមនីតិវិធីច្បាប់

Liny Chan July 18, 2024 18/07/2024

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន សូមអំពាវនាវដល់សាធារណជន ដែលទទួលរងនូវការកំហែងទារ និងការគាបសង្កត់ផ្សេងៗ ពីអ្នកសារព័ត៌មាន សូមរាយការណ៍មកកាន់ក្រសួងព័ត៌មាន តាមរយៈលេខទូរស័ព្ទ ០១៥ ៤៨៣ ២៨៣/០១២​ ៤៨៨​ ១៥៦ ដើម្បីក្រសួងព័ត៌មានមានវិធានការតាមនីតិវិធីច្បាប់។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ សេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្រសួងព័ត៌មាន គោរពនិងពង្រឹងសិទ្ធិទទួលព័ត៌មាន ហើយបាននិងកំពុងរៀបចំសណ្តាប់ធ្នាប់ ក្នុងវិស័យសារព័ត៌មាន គុណភាព ព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយ, ការអនុវត្តនិងគោរពក្រម សីលធម៌វិជ្ជាជីវៈ ឲ្យបានត្រឹមត្រូវក្នុងចំណោមអ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងនោះរួមមាន អ្នកកាសែត អ្នកផលិតមាតិកាក្នុងបណ្តាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ និងអ្នករកប្រាក់តាមអនឡាញ (MMO)។ ក្រសួងព័ត៌មាន នឹងប្រកាសដាក់ឲ្យអនុវត្ត «ធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន» ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ រួមនិងអ្នកប្រើប្រាស់ បណ្តាញសង្គមទាំងអស់នៅកម្ពុជាគោរព និងអនុវត្តនាពេលដ៏ឆាប់ៗខាងមុខនេះ។ ដើម្បីបន្តពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជា ទប់ស្កាត់និងលុបបំបាត់ក្រុមជនខិលខូចមួយចំនួន […]

អភិបាលខេត្តឧត្តរមានជ័យ ប្រកាសដល់ប្រជាពលរដ្ឋដែលមានបញ្ហាសូមទាក់ទងមកលោកផ្ទាល់ ដើម្បីដោះស្រាយបានទាន់ពេលវេលា

Liny Chan July 18, 2024 18/07/2024

(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងប្រកាសជាសាធារណៈដល់ប្រជាពលរដ្ឋរដ្ឋដែលមានបញ្ហានៅក្នុងខេត្ត ដោយលោកបើកទទួលនូវគ្រប់ សំណូមពរតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក សម្រាប់ធ្វើការដោះស្រាយ បន្ថែមលើយន្តការរដ្ឋបាលដែលមានស្រាប់។ ការថ្លែងរបស់លោកអភិបាលខេត្តឧត្តរមានជ័យបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្ត ដោយមានការចូលរួមពី លោកប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ មេបញ្ជាការឈរជើងតាមបន្ទាត់ព្រំដែន លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។ កិច្ចប្រជុំនាឱកាសនេះ លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងបញ្ជាក់ថា ទោះបីជាមាន ឬក្រ ការធានានូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ គឺជាចំណុចអាទិភាពទីមួយរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ នៅថ្ងៃនេះដែរ លោកដឹកនាំកិច្ចប្រជុំលើកដំបូងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ លោកនឹងប្រមូលផ្តុំនូវគ្រប់បញ្ហាប្រឈមដែលបានកើតមាននៅតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ និងព្រំដែន ដើម្បីធ្វើការដោះស្រាយជារួម ធានាឱ្យបាននូវភាពកក់ក្តៅជូនប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ។ លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងណែនាំបន្ថែមដល់អាធ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាននៅតាម ក្រុង ស្រុក […]