ព័ត៌មានជាតិ

អាកាសសយានដ្ឋានអន្តរជាតិតេជោ ទទួលបានអ្នកដំណើរចេញចូល​ជាង ៤០ម៉ឺននាក់ ​​កើនឡើងជាង១៥% ក្នុងរយៈពេល១ខែដំបូងនៃការបើកដំណើរការ

Liny Chan October 16, 2025 16/10/2025

(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខែកញ្ញាកន្លងទៅនេះ ទទួលបានអ្នកដំណើរចេញចូលប្រមាណជាង៤០ ម៉ឺននាក់ ​កើនឡើងជាង១៥% បើធៀបទៅនឹងខែកញ្ញា កាលពីឆ្នាំ២០២៤​ ដែលបង្ហាញពីភាពល្អប្រសើរនៃវិស័យអាកាសចរណ៍កម្ពុជា បន្ទាប់ពីការដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មី។ លោក ​ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល​ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះថា បន្ទាប់ពីការដាក់ឱ្យដំណើរការ ក្នុងរយៈពេល១ខែកញ្ញា ជើងហោះហើរ ចេញ-ចូល ​អាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួនជិត៤ ពាន់ជើងកើនឡើង១៦% បើធៀបទៅនឹងខែកញ្ញា ឆ្នាំ២០២៤។ ​លោកបានឱ្យដឹងដែរថា ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូល ចំនួន ២៨ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ៤ និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកចំនួន ២៤។ អាកាសយានដ្ឋានអន្តរជាតិតេជោ​ ដែលជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក គឺជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា ​ដែលបានបើកឱ្យដំណើរការទទួលអ្នកដំណើរចេញចូល នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥​។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ មិនត្រូវការពឹងប្រទេសជិតខាងណា ដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ, ថៃគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន

Liny Chan October 16, 2025 16/10/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ កម្ពុជាក៏មិនត្រូវការពឹងប្រទេសជិតខាងណា ដើម្បីដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ ហើយប្រទេសថៃគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន។ ការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង ក្នុងឱកាសដែលសម្តេចជួបពិភាក្សាការងារជាមួយ លោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៦ ខែតុលា​នេះ។ សម្តេចបានបញ្ជាក់តាមបណ្តាញសង្គមថា ក្នុងជំនួបភាគីទាំងពីរ បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ។ សម្តេចបានបញ្ជាក់ថា ក្នុងពេលជាមួយគ្នា កម្ពុជា និងកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះថា៖ «ប៉ុន្មានថ្ងៃនេះ បណ្តាញសារព័ត៌មានរបស់ប្រទេសជិតខាងមួយ បានផ្សាយថា មេដឹកនាំរបស់គេមានគម្រោងពិភាក្សាជាមួយ ឯកឧត្តមប្រធានាធិបតីកូរ៉េ ដើម្បីរកវិធីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េ។ ខ្ញុំបានជម្រាបជូនលោកជំទាវ គីម ជីណា […]

ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌នៃប្រទេសទាំងពីរ បានរៀបចំកិច្ចប្រជុំលើកទី៣ តាមប្រព័ន្ធ VTC

Liny Chan October 16, 2025 16/10/2025

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌នៃប្រទេសទាំងពីរ បានរៀបចំកិច្ចប្រជុំលើកទី៣ តាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សាលើខ្លឹមសារដែលនៅសេសសល់មួយចំនួននៃសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) បន្ទាប់ពីកិច្ចប្រជុំលើកទី២ របស់ក្រុមការងារ JCTF កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមការប្រកាសរបស់ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា នៅលើបណ្តាញសង្គមហ្វេសប៊ុក។ និយាមនីតិវិធីប្រតិបត្តិ (SOP)នេះ ត្រូវបានរៀបចំ និងតាក់តែង ឡើងយ៉ាងម៉ត់ចត់ ជាមួយស្មារតីគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមកក្នុងនាមប្រទេសជិតខាង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្ដេចតេជោ ហ៊ុន សែន ស្នើអន្ដរជាតិអន្ដរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះរបស់ភាគីថៃ និងជំរុញឲ្យគោរពនូវបទឈប់បា-ញ់, កម្ពុជាព្យាយាមអត់ធ្មត់ និងប្រកាន់ជំហរដោះស្រាយដោយសន្ដិវិធី

Liny Chan October 16, 2025 16/10/2025

(ភ្នំពេញ)៖ ក្នុងសម័យប្រជុំលើកទី៤ នៃព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ ព្រឹទ្ធសភា បានបង្ហាញរបាយការណ៍សង្ខេបស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ខ្លួន នៅចន្លោះសម័យ ប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥ ដែលមានរយៈពេល៣ខែ ចាប់ពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០២៥។ ទាក់ទងនឹងការងារសម្តេចតេជោ ហ៊ុន សែន ព្រឹទ្ធសភា បានអះអាងថា ក្នុងរយៈពេល៣ខែ នៃចន្លោះសម័យប្រជុំនេះ សម្តេចក្នុងនាមជាប្រមុខរដ្ឋស្តីទី និងក្នុងនាមជាប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការ និងពិភាក្សា ការងារជាមួយភ្ញៀវអន្តរជាតិ ឯកអគ្គរាជ/រដ្ឋទូត និងស្ថាប័ននានា ចំនួន២៤លើក ព្រមទាំងអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ សេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផលកិច្ចប្រជុំខាងលើ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា «នៅចំពោះមុខភាពគឃ្លើននៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាមអត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងបានស្នើឱ្យភាគីមិត្ត ជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះ និងគោរពនិងអនុវត្តនូវបទឈប់បាញ់ដែលបានឯកភាពព្រមព្រៀងគ្នា ដើម្បីអាចវិលទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ»។ ព្រមជាមួយគ្នានេះ ក្នុងរយៈពេល៣ខែនេះ ថ្នាក់ដឹកនាំ សមាជិក […]

បញ្ជូនជនជាតិថៃ ៧នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់

Liny Chan October 16, 2025 16/10/2025

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ សហការជាមួយក្រុមល្បាតយោធា បានចុះល្បាតតាមព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងឃុំអូរបីជាន់ ពេលដល់ភូមិសិលាខ្មែរ ក៏ប្រទះឃើញជនសង្ស័យ ៧នាក់ (ស្រី៣នាក់) ជាជនជាតិថៃ លួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា។ ភ្លាមៗនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់នេះតែម្ដង រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានលួចឆ្លងដែន ចូលមកកម្ពុជាពិតប្រាកដមែន។ ដោយសារពួកគេរស់នៅក្នុងប្រទេសថៃពុំមានប្រាក់ និងគ្មានការងារ ទើបសម្រេចចិត្តលួចឆ្លងដែនមកកម្ពុជា ដើម្បីរកការងារធ្វើ។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ បានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ […]

អាមេរិកខ្ទាតចេញពីប្រទេសកំពូលទាំង១០ ដែលលិខិតឆ្លងដែនមានឥទ្ធិពលជាងគេ ដោយជាលើកទីមួយក្នុងរយៈពេល២០ឆ្នាំ

Liny Chan October 16, 2025 16/10/2025

(សិង្ហបុរី)៖ ជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំ សហរដ្ឋអាមេរិក បានធ្លាក់ចេញពីបញ្ជីនៃលិខិតឆ្លងដែន ដែលមានឥទ្ធិពលបំផុតទាំង១០ របស់ពិភពលោក ស្របពេលដែលអំណាចនៃលិខិតឆ្លងដែនរបស់អាមេរិក បន្តថយចុះជាលំដាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥។ យោងតាមការចេញផ្សាយថ្មីចុងក្រោយក្នុងសប្តាហ៍នេះ នៃតារាងសន្ទស្សន៍លិខិតឆ្លងដែន Henley Passport Index លិខិតឆ្លងដែនអាមេរិក បច្ចុប្បន្នបានធ្លាក់ដល់ចំណាត់ថ្នាក់លេខ១២ នៅលើពិភពលោក ដោយស្មើជាមួយម៉ាឡេស៉ី និងផ្តល់ការធ្វើដំណើរ​ដោយមិនចាំបាច់សុំទិដ្ឋាការ ទៅកាន់គោលដៅចំនួន១៨០ ក្នុងចំណោមគោលដៅសរុបចំនួន២២៧។ បើតាម Henley Passport Index សម្រាប់លិខិតឆ្លងដែនដែលស្ថិតនៅចំណាត់ថ្នាក់កំពូលទី១ គឺសិង្ហបុរី ដែលអ្នកកាន់លិខិតឆ្លងដែននេះ អាចធ្វើដំណើរទៅគោលដៅចំនួន១៩៣ ដោយពុំត្រូវការទិដ្ឋាការ ហើយកូរ៉េខាងត្បូងស្ថិតនៅលេខ២ ជាមួយ១៩០គោលដៅ និងជប៉ុននៅលេខ៣ ជាមួយ១៨៩គោលដៅ។ Henley Passport Index ផ្តល់ចំណាត់ថ្នាក់ ដល់លិខិតឆ្លងដែនប្រទេសនីមួយៗ ដោយផ្អែកលើចំនួនគោលដៅ ដែលអ្នកកាន់លិខិតឆ្លងដែនទាំងនោះ អាចធ្វើដំណើរទៅបាន ដោយមិនចាំបាច់ត្រូវសុំទិដ្ឋាការជាមុន។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤ លិខិតឆ្លងដែនរបស់សហរដ្ឋអាមេរិក គឺធ្លាប់បានឈរនៅចំណាត់ថ្នាក់លេខ១ ប៉ុន្តែជាច្រើនឆ្នាំមកនេះ វាបានថយចុះឥទ្ធិពលជាបន្តបន្ទាប់ ខណៈចំណាត់ថ្នាក់ថ្មីចុងក្រោយបង្អស់ខាងលើ […]

កម្ពុជា-ម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

Naren October 16, 2025 16/10/2025

(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពី ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម DATO’ SERI MOHAMED KHALED NORDIN រដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ី និងជួបពិភាក្សាការងារទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ TAN SRI DATO’ SERI MUHAMMAD HAFIZUDDEAIN BIN JANTAN មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី និងបានអញ្ជើញទស្សនកិច្ចអង្គភាពកងពលតូច ទ័ពពិសេសឆ័ត្រយោងលេខ១០ នៃកងទ័ពជើងគោកម៉ាឡេស៊ី។ ក្នុងជំនួបទ្វេភាគីរវាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងនាយឧត្តមសេនីយ៍ TAN SRI DATO’ SERI MUHAMMAD HAFIZUDDEAIN BIN JANTAN សាមភាគីបានសម្រេច ចុះហត្ថលេខារួមគ្នាលើឯកសារ លក្ខខណ្ឌស្តីពីកិច្ច សហប្រតិបត្តិការរវាងកងទ័ពជើងគោក […]

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ

Naren October 16, 2025 16/10/2025

(ភ្នំពេញ)៖ ក្នុងនាមកម្ពុជា ជាប្រធានគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ, នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ។ អំឡុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ (47th ACDM) មានកិច្ចប្រជុំពាក់ព័ន្ធ ដូចជា កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌល-អាហា លើកទី២៣ (23rd GB of AHÀ Center), កិច្ចប្រជុំនៃមេទិកាភាពធន់នឹងគ្រោះហន្តរាយអាស៊ាន លើកទី៨ (Bth ADRP),កិច្ចប្រជុំចំហរ ACDM លើកទី៤៧ ដែលមានកិច្ចសន្ទនាជាមួយដៃគូខាងក្រៅអាស៊ាន និងអង្គការសហប្រជាជាតិ,កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMEM) និងសន្និសីទចំពោះភាគីអាត់ម៊ែរ លើកទី១៤ (14th COP TO AADMER), កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកចិន លើកទី៥ (5th AMMDM Plus China), […]

EDC ជូនដំណឹងពីការរអាក់រអួលចរន្តតាមតំបន់សង្កាត់ ខណ្ឌមួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៩ ខែតុលា ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

Naren October 16, 2025 16/10/2025

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោស ទុកជាមុន» ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖