ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ សរសើរនិស្សិតច្បាប់ម្នាក់ ដែលមានកែវភ្នែកមុតពូកែ វិភាគឆ្លុះបញ្ចាំងទាំងទិដ្ឋភាពសង្គម និងទិដ្ឋភាពច្បាប់

Liny Chan June 27, 2024 27/06/2024

(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានកោតសរសើរដល់និស្សិតច្បាប់ម្នាក់ ដែលមានឈ្មោះក្នុងគណនីហ្វេសប៊ុកថា «Vongchan Reaksmeidara» ដែលមានកែវភ្នែកមុតពូកែ វិភាគឆ្លុះបញ្ចាំងទាំងទិដ្ឋភាពសង្គម និងទិដ្ឋភាពច្បាប់។ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធបានបញ្ជាក់ថា «អ្នកដែលអាចមានកែវភ្នែកមួយមុតឆ្លុះឃើញនោះគឺ ឈ្មោះ ដារ៉ា នៅក្នុងហ្វេសប៊ុកនោះ គាត់មើលឃើញកន្លែងហ្នឹងហ្មងដែលសម្ដេចបវរធិបតី ចាប់អារម្មណ៍ទៅលើការវិភាគវែកញែករបស់គាត់ថា មានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គមផង និងទិដ្ឋភាពច្បាប់ផង ហើយគាត់ឯកភាពថា រឿងនេះវាអត់ចូលឃាតកម្មគិតទុកជាមុនទេ»។ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសារមួយដែល សម្តេចធិបតី អំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ពិនិត្យ និងអនុវត្តច្បាប់ លើករណីឃាតកម្មបង្កឡើងដោយជនល្មើស ស្រី ស៉ីណា ឱ្យបានត្រឹមត្រូវនោះ មានហ្វេសប៊ុកមួយឈ្មោះ «Vongchan Reaksmeidara» ដែលអះអាងថា ខ្លួនជាអ្នកសិក្សាផ្នែកច្បាប់ បានចូលទៅ Comment ផ្តល់យោបល់ទាក់ទងនឹងភាពចន្លោះប្រហោង នៃក្រមព្រហ្មទណ្ឌកម្ពុជា ពាក់ព័ន្ធនឹងឃាតកម្មសាហាវ ដែលបាញ់សម្លាប់មនុស្សម្នាក់ហើយ ឈានទៅបាញ់សម្លាប់បន្តបន្ទាប់ដោយមិនបោះបង់។ អ្នករៀនច្បាប់រូបនេះ ចង់ឱ្យមានវិសោធនកម្ម ក្រមព្រហ្មទណ្ឌកម្ពុជា ចាប់ពីមាត្រា ១៩៩ […]

ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត របស់គណនី Facebook «ព្យាបាលជាសះស្បើយជំងឺទឹកនោមផ្អែមនៅផ្ទះ»

Liny Chan June 27, 2024 27/06/2024

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញមកសូមច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយមិនពិត របស់គណនី «ព្យាបាលជាសះស្បើយជំងឺទឹកនោមផ្អែមនៅផ្ទះ»។ ក្រសួងសុខាភិបាលបញ្ជាក់ថា ព័ត៌មានដែលចុះផ្សាយនោះ គឺ ជាព័ត៌មានក្លែងក្លាយ និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា «សូមច្រានចោលទាំងស្រុងព័ត៌មាន ដែលបានចុះផ្សាយមិនពិតរបស់គណនី ព្យាបាលជាសះស្បើយជំងឺទឹកនោមផ្អែមនៅផ្ទះ ជាព័ត៌មានក្លែងក្លាយ។ ក្រសួងសុខាភិបាល ស្នើសុំធ្វើការលុបជាបន្ទាន់ និងចាត់វិធានការតាមផ្លូវច្បាប់»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំមន្ត្រីជំនាញចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវពលរដ្ឋជាង ៤០០ហិកតា ដែលរងការវាយប្រហារពីហ្វូងដង្កូវ នៅស្រុកព្រៃនប់ និងស្រុកកំពង់សិលា

Liny Chan June 27, 2024 27/06/2024

(ព្រះសីហនុ)៖ លោកស្រី ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ អភិបាលរងស្រុក រួមជាមួយមន្ត្រីជំនាញ និងប្រជាពលរដ្ឋ បានចុះទៅដល់ទៅដល់វាលស្រែរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានចុះអន្តរាគមន៍ករណីដង្កូវមូរស្លឹក និងដង្កូវហ្វូងរាតត្បាតស្រូវប្រជាពលរដ្ឋក្នុងស្រុកចំនួន២ គឺស្រុកព្រៃនប់ និងស្រុកកំពង់សិលា។ បើតាមរបាយការណ៍របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានលើកឡើងថា ករណីដង្កូវមូរស្លឹក និងដង្កូវហ្វូង រាតត្បាតស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលាខេត្តព្រះសីហនុ។ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចុះអន្តរាគមន៍កម្ចាត់ដង្កូវ ដោយទទួលបានលទ្ធផលរួមមានការកំចាត់ដង្កូវមូរស្លឹក ចាប់ពីថ្ងៃទី៥ ដល់ទី៦ ខែមិថុនា ឆ្នាំ២០២៤ អន្តរាគមន៍កម្ចាត់បាន១០០ភាគរយ លើផ្ទៃដី ៤០៨ហិកតា ស្មើនឹង ៣៤៧គ្រួសារ ក្នុងស្រុកព្រៃនប់ ដែលមាន៦ ឃុំគឺឃុំជើងគោ ឃុំសំរុង ឃុំវាលរេញ ឃុំអណ្ដូងថ្ម ឃុំទឹកថ្លា និងឃុំសាមគ្គី។ ដោយឡែកសម្រាប់ការកម្ចាត់ […]

សហគមន៍ព្រៃឈើអូរបាក់ត្រា​ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ប្រែក្លាយពីព្រៃរីករិល មកជាព្រៃមេពូជ និងគ្រោងអភិវឌ្ឍន៍ខ្លួនបម្រើវិស័យទេសចរណ៍ធម្មជាតិដើម្បីពង្រីកសេដ្ឋកិច្ចក្នុងមូលដ្ឋាន

Naren June 27, 2024 27/06/2024

(ពោធិ៍សាត់)៖ លោក ទេព សិទ្ធាន ប្រធានសហគមន៍អភិរក្សព្រៃឈើអូរបាក់ត្រា​ នៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធ៍សាត់ បានឱ្យដឹងថា សហគមន៍អូរបាក់ត្រា មានផ្ទៃជាង ៨៤៨ហិកតា និងមានប្រពលរដ្ឋ ៥៥៧គ្រួសារ។ ព្រៃឈើនៅក្នុងសហគមន៍មានការប្រែប្រួលជាខ្លាំង មានន័យថាបើក្រឡេកទៅមើលមុនឆ្នាំ១៩៩៩ ព្រៃឈើត្រូវបានកាប់បំផ្លាញស្ទើរទាំងស្រុង តែបច្ចុប្បន្ននេះ ព្រៃឈើត្រូវបានអភិរក្ស និងការពាររហូតក្លាយជាព្រៃមេពូជ។ ប្រធានសហគមន៍រូបនេះ បានរំលឹកថា ព្រៃឈើនៅសហគមន៍អូរបាក់ត្រា ពីអតីកាលគ្រាន់តែចងអង្រឹងក៏មិនបានផង ដោយសារតែដើមឈើតូចៗ ដែលសេសសល់ពីការកាប់បំផ្លាញ។ ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានថ្មីៗនេះ លោក សន្ធាន បានឱ្យដឹងថា៖ «ពីមុនពីឆ្នាំ១៩៩៩ ហ្នឹងសភាពព្រៃ ជាព្រៃឈើរីករិល រហូតក្រោយឆ្នាំ១៩៩៩ ប្រជាពលរដ្ឋ អាជ្ញាធរ ក៏ដូចជារដ្ឋបាលព្រៃឈើបានរៀបចំសហគមន៍ព្រៃឈើអូរបាក់ត្រា នៅឆ្នាំ១៩៩៩ រហូតមកដល់អីឡូវនេះឈើបានលូតលាស់ច្រើនហើយបានក្លាយជាឈើមេពូជ តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់សហគមន៍»។ ជាមួយនឹងកិច្ចខិតខំអភិរក្សព្រៃឈើឱ្យមានចំនួនច្រើននេះ, លោក សិន្ធាន បានបញ្ជាក់ថា បច្ចុប្បន្ននេះ សហគមន៍របស់សម្បូរដោយវត្តមសត្វព្រៃរួមមាន ប្រើស, ទន្សោង, ឈ្លូស ជ្រូកព្រៃ ព្រមទាំងសត្វព្រៃផ្សេងៗទៀតជាដើម។ លោកបានបន្តថា កាលពីមុនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិយមបរបាញ់សត្វព្រៃ និងដាក់អន្ទាក់ ប៉ុន្តែ តាមរយៈការផ្សព្វផ្សាយពីសារៈសំខាន់នៃសត្វព្រៃរបស់រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម […]

អភិបាលខេត្តកំពត៖ គោលដៅចំបងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពត សំដៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

Naren June 27, 2024 27/06/2024

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា គោលដៅចំបងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពត សំដៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការថ្លែងបែបនេះ ខណៈលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។ លោកអភិបាលខេត្ត បន្តទៀតថា កន្លងមក ការអភិវឌ្ឍវិស័យទេសចរណ៍នេះ បានធ្វើឱ្យលំហូរភ្ញៀវទេសចរណ៍មកសម្រាកកម្សាន្តយ៉ាងច្រើន ហើយបានធ្វើឱ្យការនាំចេញនូវផលិតផលក្នុងស្រុក នៅនឹងកន្លែងមានការកើនឡើង និងបានផ្តល់ឱ្យប្រជាពលរដ្ឋទទួលបាននូវចំណូលពីវិស័យនេះជាច្រើន។ ខេត្តកំពតគឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ ដែលជាប់នឹងតំបន់ឆ្នេរសមុទ្រកម្ពុជា ហើយគឺជាខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ ដូច្នេះអាជ្ញាធរខេត្តបានជ្រើសយកការអភិវឌ្ឍវិស័យទេសចរណ៍ជាចំបង ក្នុងចំណោមវិស័យផ្សេងៗទៀត ដែលមានសក្តានុពលក្នុងខេត្ត។ គោលដៅចំបងដែលអាជ្ញាធរខេត្តជ្រើសរើសយកវិស័យទេសចរណ៍នេះមកអភិវឌ្ឍជាចំបងមុនគេនោះ គឺដោយសារតែខេត្តកំពតមានទីតាំងជាច្រើនដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ ព្រមទាំងការទាក់ទាញ ដែលយើងមិនទាន់បានកែច្នៃ ដើម្បីស្រូបទាញភ្ញៀវទេសចរ និងផលប្រយោជន៍ជូនពលរដ្ឋ ការនាំចេញផលិតផលនៅនឹងកន្លែង ហើយគោលដៅសំខាន់នោះគឺផ្តោតទៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការទទួលបានចំណូលពីវិស័យដ៏សំខាន់នេះ។ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្រោយពីសមិទ្ធផលទេសចរណ៍ជាច្រើនមានដូចជា ឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងទីតាំងសម្រាកលំហែរជាច្រើនកន្លែង ត្រូវបានរៀបចំឱ្យមានភាពទាក់ទាញ លំហូរភ្ញៀវទេសចរ ដែលមកសម្រាកកម្សាន្តក្នុងខេត្តកំពត […]

ក្រុមហ៊ុន Toyota ប្រមូលរថយន្តជិត ១៥ម៉ឺនគ្រឿងមកជួសជុលបញ្ហាពោងសុវត្ថិភាពចំហៀង

Naren June 27, 2024 27/06/2024

(វ៉ាស៊ីងតោន)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បានឱ្យដឹងនៅថ្ងៃពុធថា ក្រុមហ៊ុន តូយ៉ូតា (Toyota) កំពុងប្រមូលរថយន្តចំនួន ១៤៥ ២៥៤គ្រឿងនៅសហរដ្ឋអាមេរិកដើម្បីជួសជុលពោងសុវត្ថិភាពស្ថិតនៅចំហៀងរថយន្តដែលអាចផ្ទុះមិនត្រឹមត្រូវ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ក្នុងករណីគ្រោះថ្នាក់ ពោងសុវត្ថិភាពចំហៀងបម្រើជារនាំងជួយការពារការរុញច្រានអ្នកនៅក្នុងរថយន្តចេញពីរថយន្ត។ ទោះជាយ៉ាងណា រដ្ឋបាល NHTSA បាននិយាយថា នៅក្នុងរថយន្តតូយ៉ូតាមួយចំនួន ពោងសុវត្ថិភាពចំហៀងរបស់អ្នកបើកបរអាចនឹងផ្ទុះចេញមិនទៅតាមការចង់បានពីរោងចក្រផលិត ហើយអាចផ្ទុះចេញទៅខាងក្រៅរថយន្តមួយផ្នែក។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ រថយន្តដែលត្រូវប្រមូលមកវិញនេះប៉ះពាល់ដល់រថយន្តប្រភេទ SUV និងរថយន្តកូនកាត់ស៊េរីឆ្នាំ២០២៤ មួយចំនួនដូចជា Toyota Grand Highlander, Grand Highlander Hybrid, Lexus TX350, TX500 Hybrid និង TX550 Hybrid+៕ ផ្តល់សិទ្ធិដោយ Fresh News

លោក កើត រិទ្ធ៖ សេចក្តីព្រាងវិសោធនកម្មច្បាប់ បន្ថែមស្ថានភាពទម្ងន់ទោស ចំពោះឃាតកម្មសាហាវ ​នឹងបញ្ចប់ចុងឆ្នាំនេះ ខណៈគណៈកម្មការត្រូវបានបង្កើតរួចហើយ

Naren June 27, 2024 27/06/2024

(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ បានលើកឡើងថា គណៈកម្មការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ត្រូវបានបង្កើតរួចហើយ ដែលនឹងធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ បន្ថែមស្ថានភាពទម្ងន់ទោសចំពោះឃាតកម្មដែលសាហាវ បាញ់សម្លាប់មនុស្សជាបន្តបន្ទាប់ ដូចករណី អតីតឧកញ៉ា ស្រី ស៊ីណា។ លោក កើត រិទ្ធ លើកឡើងបែបនេះ ធ្វើឡើងក្នុង​សន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌​។ លោកបានលើកឡើងថា ​ការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌនេះ ​គឺអនុវត្តតាមការណែនាំពី សម្តេចមហាបវរធិបតី ដែលយកចិត្តទុកដាក់លើករណីឃាតកម្ម​ ដើម្បីធានាថាច្បាប់ត្រូវអនុវត្តដោយម៉ឺងម៉ាត់ និងតឹងរឹង និងត្រូវតែត្រឹមត្រូវ​ និងស្របតាមមតិមហាជនដែលលើកថា ករណីសម្លាប់មនុស្សសាហាវ ដូចករណី បុគ្គល ស្រី ស៊ីណា ការដាក់ទោសពី១០ឆ្នាំទៅ១៥ឆ្នាំគឺស្រាលណាស់ បើធៀបនឹងបណ្តាប្រទេសផ្សេងទៀត ខណៈបច្ចុប្បន្ននេះតាមច្បាប់ព្រហ្មទណ្ឌរបស់កម្ពុជា បានកំណត់ថា ករណីឃាតកម្មមិនគិតទុកជាមុន ជាប់ទោសអតិបរមាត្រឹម១៥ឆ្នាំប៉ុណ្ណោះ ហេតុនេះហើយកម្ពុជាមិនអាចផ្តន្ទាទោសជនល្មើសពីអ្វីច្បាប់ជាធរមានបានចែង ឬបញ្ញត្តិនោះទេ។ ​ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានគូសបញ្ជាក់ថា បទឃាតកម្ម […]

ក្រសួងកសិកម្ម បាននិងកំពុងធ្វើការជំរុញវិស័យកៅស៊ូ ឱ្យក្លាយជាដំណាំឧស្សាហកម្ម

Naren June 27, 2024 27/06/2024

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់ទីតាំងរៀបចំប្រឡងចៀរជ័រកៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលដៅនៃការរៀបចំឱ្យមានកម្មវិធីប្រឡងចៀរជ័រកៅស៊ូ គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងលើកទឹកចិត្តកម្មករចៀរជ័រឱ្យបន្តខិតខំបន្ថែមទៀត ហើយសកម្មភាពនេះ ក៏ជាការបណ្តុះគំនិតប្រជាពលរដ្ឋឱ្យចូលរួមលើការងារនេះផងដែរ។ បើតាម រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា កម្ពុជាបាននិងកំពុងធ្វើការជំរុញវិស័យកៅស៊ូនេះ មានការរីកចម្រើនបន្ថែមទៀត ឱ្យក្លាយជាដំណាំឧស្សាហកម្ម មានទីផ្សារខ្ពស់ និងអាចកែច្នៃជាផលិតផលសម្រេចផ្សេងៗ ដូចជាស្រោមដៃ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត។ សូមជម្រាបជូនថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូ ព្រមទាំងបណ្តាក្រុមហ៊ុន ដែលវិនិយោគវិស័យកៅស៊ូនៅកម្ពុជាផងដែរ៕ផ្តល់សិទ្ធិដោយ Fresh news

រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ប្រកាសចុះចេញពីតំណែង បើករណីជនល្មើស ស្រី ស៉ីណា មិនត្រូវបានកាត់ទោស ឬជាប់ពីរបីឆ្នាំចេញមកវិញ ដូចការបំភ្លៃរបស់បណ្តាញសង្គមមួយចំនួន

Naren June 26, 2024 26/06/2024

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រកាសធានាថា លោកនឹងចុះចេញពីតំណែង ជារដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ភ្លាមៗតែម្ដង ប្រសិនបើករណីជនល្មើស ស្រី ស៉ីណា ដែលបានបាញ់ប្រហារសម្លាប់មនុស្សដ៏ឃោរឃៅ មិនត្រូវបានកាត់ទោស ឬជាប់ពន្ធនាគារពីបីឆ្នាំហើយចេញមកវិញ ដូចបណ្តាញសង្គមមួយចំនួនបានបំភ្លៃមែន។ ការប្រកាសខ្លាំងៗបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌។ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនបើឈ្មោះ (ស្រី ស៉ីណា) មិនត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ ដោយអំពើបាញ់ប្រហារសម្លាប់មនុស្សដ៏ឃោរឃៅ ឬក៏អ្នកនេះ ជាប់ពន្ធនាគារត្រឹមតែ២ឬ៣ឆ្នាំ សម្រាប់ការបាញ់ប្រហារដ៏សាហាវបែបនេះ ខ្ញុំក៏ប្រហែលជាមិនធ្វើការ ក្នុងវិស័យច្បាប់ និងយុត្ដិធម៌ទៀតនោះទេ»។ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានបញ្ជាក់ច្បាស់ៗថា បើសិនជាជនល្មើស ស្រី ស៉ីណា មិនត្រូវបានកាត់ទោស ឬក៏ត្រូវបានកាត់ទោស ជាប់ត្រឹមតែ២ឬ៣ឆ្នាំចេញមកវិញ លោកជាអ្នកទទួលខុសត្រូវមុនគេ […]

រដ្ឋមន្ត្រីយុត្តិធម៌ ស្នើឱ្យដាក់ឈ្មោះ ស្រី ស៉ីណា ក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនអាចទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោសឡើយ

Naren June 26, 2024 26/06/2024

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះ ទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស បានស្នើឱ្យដាក់ឈ្មោះ ស្រី ស៉ីណា ក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនអាចទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងឱកាសណាមួយបានឡើយ។ លោក កើត រិទ្ធ បានអះអាងថា ការធ្វើបែបនេះ ដើម្បីធានាថាអំពើសម្លាប់មនុស្សដ៏សាហាវរបស់ឈ្មោះ ស្រី ស៉ីណា ត្រូវតែទទួលរងការអនុវត្តទោស នៅក្នុងពន្ធនាគារ ឲ្យបានធ្ងន់ធ្ងរ សាកសមទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមគោលការណ៍សមទណ្ឌោ។ លោកថ្លែងបែបនេះ ក្នុងឱកាសក្រសួងយុត្តិធម៌ រៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៉ីណា» នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌។ លោក កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការដែលផ្តន្ទាទោសជនល្មើសបានចូលជាស្ថាពរ ហើយខ្ញុំក៏ទទួលបានគោលការណ៍ដឹកនាំ ពីសំណាក់សម្តេចប្រមុខរាជរដ្ឋាភិបាល ក្នុងនាមខ្ញុំជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះ ទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ខ្ញុំនឹងស្នើសុំទៅគណៈកម្មការជាតិ ដើម្បីដាក់ឈ្មោះជននេះ ទៅក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនអាចទទួលការស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសបានឡើយ […]