ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកទឹកចិត្តស្ត្រីកម្ពុជាឱ្យចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍជាតិ សមដូចពាក្យថាស្ត្រីជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ចនិងសង្គមជាតិ

Nisaiy KP June 23, 2024 23/06/2024

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងមុខងារសាធារណៈ។ ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋលេខាប្រចាំការក្រសួងមុខងារសាធារណៈ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោកស្រី ជាឧត្តមភរិយារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង ដែលត្រូវទទួលប្រកាសថ្មី ព្រមទាំងលោក លោកស្រីជាច្រើនរូប។ លោក ហ៊ុន ម៉ានី បានថ្លែងថា គិតត្រឹមខែមីនា ឆ្នាំ២០២៤ ចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច ហើយមានមុខតំណែងក្នុងវិស័យមុខងារសាធារណៈទូទាំងប្រទេសចាប់ពីថ្នាក់ការិយាល័យរហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានចំនួន១០,៧៨៦នាក់ ក្នុងចំណោមចំនួនសរុប ៣៩​,៥៩៤នាក់ ស្មើនឹង២៧%។ ដោយឡែកមន្ត្រីរាជការស៊ីវិលជាស្ត្រីសរុបនៅទូទាំងប្រទេសមានចំនួន៩៥,៨៧៩នាក់ ក្នុងចំណោមមន្ត្រីរាជការសរុប ២២៧,៨៥១នាក់ ពោលគឺស្មើនឹង៤២% នៃចំនួនមន្ត្រីរាជការទូទាំងប្រទេស។ លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា គិតពីឆ្នាំ២០១៩ ដល់ត្រឹម ត្រីមាសទី១ នៃឆ្នាំ២០២៤ ចំនួនស្ត្រីក្នុងតួនាទីមានសិទ្ធិសម្រេចក្នុងវិស័យមុខងារសាធារណៈមានការកើនឡើងជាបន្តបន្ទាប់ពី ២៥% ដល់ ២៧%។ ទន្ទឹមនេះចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រីកើនពី ៤០% ដល់ […]

មន្ទីរពេទ្យបាងកក វិនិយោគជាង២០០លានបាត លើការវះកាត់ដោយប្រើបច្ចេកវិទ្យាមនុស្សយន្តដើម្បីលើកកម្ពស់ការព្យាបាលនិងការថែទាំអ្នកជំងឺ

Nisaiy KP June 23, 2024 23/06/2024

(ភ្នំពេញ)៖ មន្ទីរពេទ្យបាងកក បានវិនិយោគជាង200 លានបាត បង្កើតមជ្ឈមណ្ឌលវះកាត់ ជំនួយដោយមនុស្សយន្តទំនើប ប្រភេទ da Vinci Xi ដើម្បីជំរុញឱ្យការវះកាត់កាន់តែទទួលបានជោគជ័យ និងសះស្បើយលឿនជាងមុន។ តាមរយៈ បច្ចេកវិទ្យាថ្មី ដែលប្រើប្រាស់មនុស្សយន្តវះកាត់នេះ ធ្វើឱ្យអ្នកជំងឺមានលទ្ធភាពទទួលបានការវះកាត់នូវប្រភេទជំងឺមួយចំនួនដូចជា ជំងឺបេះដូង ជំងឺក្រពេញទីមុស មហារីកថ្លើម មហារីកលំពែង និងមហារីកប្រមាត់ ព្រមទាំងជំងឺរោគស្ត្រី ដូចជា ដុំសាច់ក្នុងស្បូន មហារីកស្បូន ដុំសាច់ស្បូន និងមហារីកស្បូនជាដើម។ ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោមប្រធានបទ «ការវះកាត់ដោយប្រើបច្ចេកវិទ្យាថ្មីមនុស្សយន្ត» នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត Ekkit Surakarn នាយករងមន្ទីរពេទ្យបាងកកបានលើកឡើងថា ការវិនិយោគនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់មន្ទីរពេទ្យបាងកក ក្នុងការក្លាយជាគោលដៅចម្បងសម្រាប់ការវះកាត់ជំនួយដោយមនុស្សយន្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលឈានមុខគេក្នុងការផ្តល់នូវការព្យាបាលវះកាត់ដ៏ទំនើបដល់អ្នកជំងឺនៅទូទាំងតំបន់ ព្រមទាំងមានគោលបំណងកំណត់ស្តង់ដារថ្មីនៃការថែទាំ និងកែលម្អលទ្ធភាពទទួលបាននីតិវិធីសង្គ្រោះជីវិតអ្នកជំងឺ។ បើតាម លោកវេជ្ជបណ្ឌិត Ekkit Surakarn ចាប់តាំងពីការចាប់ផ្តើមនៃកម្មវិធីវះកាត់មនុស្សយន្តមកទល់ពេលនេះ បានធ្វើឱ្យការវះកាត់ជោគជ័យជាង២០០ករណី។ លោកបានគូសបញ្ជាក់ថា «បច្ចេកវិទ្យាទំនើបនេះ បានធ្វើឱ្យការវះកាត់មានស្នាមវះតូចជាងមុន ការឈឺចាប់តិច ការជាសះស្បើយលឿនជាងមុនជាមួយនឹងការស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេលខ្លី និងផលវិបាកក្រោយការវះកាត់ទាបជាងបើប្រៀបធៀបទៅនឹងការវះកាត់ធម្មតា។ យើងទទួលស្គាល់ថាអាស៊ីអាគ្នេយ៍ប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកថែទាំសុខភាពពិសេស រួមទាំងបន្ទុកកើនឡើងនៃជំងឺមហារីក ប្រជាជនវ័យចំណាស់ និងវិសមភាពក្នុងការទទួលបានការថែទាំប្រកបដោយគុណភាព។ […]

រួមគ្នាលើកកម្ពស់ និងការពារបរិស្ថាន! កូនឈើប្រណិត ២ម៉ឺនដើម ត្រូវប្រគល់ជូនរដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រាប់ដាំបន្តនៅជើងភ្នំ ១០០៥

Nisaiy KP June 23, 2024 23/06/2024

(ពោធិ៍សាត់)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានបរិច្ចាគកូនឈើប្រណិតចំនួន ២០,០០០ដើម ជូនដល់រដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីគាំទ្រលើ «យុទ្ធនាការដាំដើមឈើ ១លានដើម»។ ដោយក្នុងនោះកូនឈើចំនួន ៥,០០០ដើម ដែលនៅសេសសល់នឹងយកទៅរក្សាទុកសម្រាប់ដាំនៅតំបន់អន្ទង់អាំង តាមបណ្តោយផ្លូវជាតិលេខ៥៥។ ប្រភេទពូជកូនឈើរួមមាន ធ្នង់ ក្រញូង បេង នាងនួន ផ្តៀក គគីរ ឈើទាល ក្នុងចំណោមប្រភេទច្រើនផ្សេងទៀត។ ក្នុងចំណោមប្រភេទទាំងនោះមានកូនឈើចំនួន ៧ប្រភេទត្រូវបានចាត់ថ្នាក់ជាប្រភេទរងការគំរាមកំហែង យោងតាមសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ កូនឈើទាំងអស់នេះមានអាយុចន្លោះប្រហែល១ ទៅ ១ឆ្នាំកន្លះ មានសុខភាពល្អ និងមានភាពធន់ខ្លាំងដែលត្រៀមក្នុងការដាំនៅឆ្នាំនេះ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ មានបំណងការពារ និងអភិរក្សព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញ ក៏ដូចជាការដាំដើមឈើដែលបានបាត់បង់ឡើងវិញផងដែរ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន បានធ្វើការរួមគ្នាអស់រយៈពេលជាង ២ទសវត្សមកហើយ ទៅលើកិច្ចការពារព្រៃរងទឹកភ្លៀងរបស់កម្ពុជា ហើយយុទ្ធនាការនេះនឹងជួយពង្រឹងបន្ថែមទៅលើគោលបំណងនោះ។ លោក Jonh Willis នាយកប្រចាំប្រទេសរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance (WA) បានថ្លែងថា «យើងបានដឹកជញ្ជូនកូនឈើចំនួន ២០,០០០ដើម ដើម្បីប្រគល់ជូនរដ្ឋបាលស្រុកវាលវែង ហើយយើងរំពឹងថា កូនឈើដែលបានបរិច្ចាគនឹងជួយស្តារតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញឡើងវិញ»។ លោកក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ លោកបណ្ឌិត […]

នគរបាលខេត្តសៀមរាប ឃាត់ខ្លួនស្ដ្រីម្នាក់មកសួរនាំ ក្រោយបង្ហោះវីដេអូ ភ្ជាប់ជាមួយសំឡេងផ្ទុះអាវុធ នាំឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់សន្ដិសុខ

Nisaiy KP June 23, 2024 23/06/2024

(សៀមរាប)៖ ស្ដ្រីម្ចាស់គណនី TikTok មួយត្រូវបានស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនមកធ្វើការសួរនាំ បន្ទាប់ពីបង្ហោះវីដេអូ ភ្ជាប់ជាមួយសំឡេងផ្សេងដែលលឺសូរដូចសំឡេងផ្ទុះអាវុធ នាំឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់សន្ដិសុខជាតិ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រោយឃើញវីដេអូនោះត្រូវបានគេចែកចាយ និងអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកបានបញ្ជាកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវបន្ទាន់លើករណីនេះ។ ជាលទ្ធផល នៅព្រឹកមិញនេះ កម្លាំងជំនាញបានកោះហៅឈ្មោះ ហម ផល់ ភេទស្រី អាយុ២៥ឆ្នាំ មានស្រុកកំណើត ភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប  អាស័យដ្ឋានបច្ចុប្បន្ន ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ បុគ្គលិកតូបលក់ចាប់ហួយ​ គឺជាម្ចាស់គណនី​ Tik Tok ឈ្មោះ Srey Pol952 ដែលបានបង្ហោះវីដេអូ អមដោយសម្លេងផ្ទុះអាវុធ លើបណ្ដាញសង្គម Tik Tok មកសាកសួរនៅកន្លែងសមត្ថកិច្ច។ […]

រថយន្ដយីឌុបមួយគ្រឿង ដឹកកម្ទេចលៀសខុសច្បាប់ ត្រូវសមត្ថកិច្ចចាប់ផាកពិន័យ លុះស្អែកឡើងបន្ដដឹកទៀតដោយមិនញញើតច្បាប់ នៅស្រុករលាប្អៀរ

Nisaiy KP June 23, 2024 23/06/2024

(កំពង់ឆ្នាំង)៖ រថយន្តយីឌុបធុនធំមួយគ្រឿងពាក់ផ្លាកលេខកំពង់ឆ្នាំង3A-0591 ដឹកកម្ទេចលៀសខុសច្បាប់ចំនួន១៧០ ស្មើប្រមាណ១០តោន ហើយត្រូវបានកម្លាំងនគរបាលស្រុករលាប្អៀរ ស្ទាក់ចាប់ឃាត់នៅចំណុចភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ និងបានប្រគល់ជូនទៅមន្ត្រីរដ្ឋបាលជលផល យកធ្វើការផាកពិន័យអន្តរការនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ លុះនៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ រថយន្តដដែលនេះ បានធ្វើសកម្មភាពដឹកកម្ទេចលៀសចម្រុះខុសច្បាប់ចេញពីចំណុចដដែលទៀត ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ ធ្វើការល្បាតតាមផ្លូវក៏បានប្រទះឃើញរថយន្តខាងលើនេះ ដឹកកម្ទេចលៀសជាប់ផុងទៅមុខលែងរួច។ លោក យ៉ឹម សុផល អធិការរងទទួលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលរបស់លោកធ្វើការល្បាតនៅពេលយប់ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ រ៉េត សុផល អធិការនគរបាលស្រុករលាប្អៀរ ក៏បានប្រទះឃើញកម្ទេចលៀស ដែលគេច្រកបេរួចប្រមាណជា២៥០បេគរទុកនៅមាត់ព្រែក។ បន្ទាប់ពីឃើញដូច្នេះ កម្លាំងនគរបាលដែលដឹកនាំដោយលោកអធិការផ្ទាល់ បន្តល្បាតតាមផ្លូវជាបន្តទៀត លុះនៅវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រក៏បានប្រទះឃើញរថយន្តធុនធំមួយគ្រឿង ម៉ាកហ៊ីយ៉ុនដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ឆ្នាំង3A-0591 គឺជារថយន្តដែលកម្លាំងសមត្ថកិច្ចចាប់ឃាត់កាលពីយប់ថ្ងៃទី១៩ ខែមិថុនាកន្លងទៅថ្មីៗនេះម្តងរួចមកហើយ ដោយបានធ្វើសកម្មភាពដឹកកម្ទេចលៀសចម្រុះខុសច្បាប់ដដែល ដោយដឹកចេញពីចំណុចព្រែកទួលខ្សាច់ក្នុ ងភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ដែលកំពុងជាប់ផុងទៅមុខលែងរួច នៅចំណុចភូមិថ្នល់តាសែង។ […]

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ៣ពាន់ដុល្លារជួយព្យាបាលជនរងគ្រោះ ក្នុងហេតុការណ៍បាញ់ប្រហារយ៉ាងព្រៃផ្សៃ ដោយអតីតឧកញ៉ា ស្រី ស៊ីណា

Nisaiy KP June 23, 2024 23/06/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាចំនួន​៣ពាន់ដុល្លារ ជូនដល់គ្រួសារលោក សុខុម ចរណៈ ដែលរងការបាញ់ប្រហារយ៉ាងព្រៃផ្សៃ​បំផុតពីសំណាក់អតីតឧកញ៉ា ស្រី ស៊ីណា។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមេដឹកនាំមិនដែលមើលរំលងការលំបាកប្រជាពលរដ្ឋ​នោះ​ឡើយ។ រាល់ពេលដែលសម្តេចទាំងទ្វេទទួលបានព័ត៌មាននៃការលំបាករបស់ប្រជាពលរដ្ឋ សម្តេចតែងតែជួយដោះស្រាយជានិច្ច។ បន្ទាប់ពីទទួលបានព័ត៌មាននៃការរងរបួសរបស់ប្អូនប្រុស សុខុម ចរណៈ ក្នុងហេតុការណ៍​បាញ់​ប្រហារដល់ក្នុងផ្ទះកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនោះ សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីអាណិតអាសូរជាខ្លាំង ហើយក៏បានឧបត្ថម្ភថវិកា​សម្រាប់ការព្យាបាល​របួសរបស់គេ។ ថវិកាដែលជាការឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានជំនួយការយកទៅប្រគល់ជូនលោក សុខុម ចរណៈ ដល់កន្លែងសម្រាកព្យាបាលរបួស។ គ្រួសារលោក សុខុម ចរណៈ បានសម្តែងក្តីគោរពដឹងគុណយ៉ាងជ្រាល​ជ្រៅជូន​សម្តេច​តេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះទឹកចិត្តសណ្តោសប្រណី ហើយតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ​រាល់​ពេលជួបការលំបាក។ សូមបញ្ជាក់ថា ក្នុងហេតុការណ៍បាញ់ប្រហារដ៏ព្រៃផ្សៃខាងលើនេះ ភ្លាមៗក្រោយកើត​ហេតុ សម្តេចតេជោ ហ៊ុន សែន […]

ក្រសួងសុខាភិបាល ធ្វើតេស្តរហ័សរកសារធាតុញៀនលើថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា

Nisaiy KP June 23, 2024 23/06/2024

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានរៀបចំការត្រួតពិនិត្យស្វែងរកសារធាតុញៀនក្នុងទឹកមូត្រដល់ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ដែលបម្រើការងារនៅទីស្តីការក្រសួងសុខាភិបាល ដែលមានអញ្ជើញចូលរួមធ្វើតេស្ដពីលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។ ការធ្វើតេស្ដរកសារធាតុញៀននេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នាទីស្ដីការក្រសួង។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ នៃក្រសួងសុខាភិបាល ត្រូវមានកាតព្វកិច្ចធ្វើតេស្តរកសារធាតុញៀនទាំងអស់គ្នា ស្របតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានគូសរំលេចថា ការរៀបចំធ្វើតេស្តរហ័សស្វែងរកសារធាតុញៀនក្នុងទឹកមូត្រ (ទឹកនោម) ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ។ ការធ្វើតេស្តទឹកមូត្រស្វែងរកសារធាតុញៀននេះ នៅទីស្តីការក្រសួងសុខាភិបាល បានធ្វើឡើងពេញមួយថ្ងៃ ចាប់ពីម៉ោង ៨៖០០នាទីព្រឹក និងបានបញ្ចប់ដោយរលូន នៅម៉ោង ៥៖០០នាទីរសៀល៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រុមហ៊ុនមីនីបៀ-Minebea (ជប៉ុន) ជួបសម្តែងការគួរសម ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ជុំវិញកិច្ចបន្តការគាំទ្របន្ថែមទៀត លើដំណើរការសាងសង រោងចក្រទី២ នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ 

Naren June 22, 2024 22/06/2024

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឱ្យលោក Katsuhiko Yoshida នាយកប្រតិបត្តិ ក្រុមហ៊ុនមីនីបៀ-Minebea (ជប៉ុន) ប្រចាំប្រទេសកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជុំវិញកិច្ចបន្តការគាំទ្របន្ថែមទៀត ដើម្បីឱ្យដំណើរការសាងសង រោងចក្រទី២របស់ខ្លួន នៅអំឡុងខែកញ្ញា ឆ្នាំ២០២៤ឆាប់ៗខាងមុខ ប្រព្រឹត្តទៅដោយរលូន លើផ្ទៃដីប្រមាណ៥០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់។ ក្នុងជំនួបសម្តែងការគួរសមនេះដែរ ត្រូវបានធ្វើឡើង នៅសាលប្រជុំវីដេអូConference ជាន់ទី២ អគាររដ្ឋបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកក្រគរ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។ លោក Katsuhiko Yoshida នាយកប្រតិបត្តិ ក្រុមហ៊ុនមីនីបៀ-Minebea (ជប៉ុន) ប្រចាំប្រទេសកម្ពុជា បានជម្រាបជូនថា ថ្ងៃនេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់យើងខ្ញុំ ដែលបានចូលជួបសម្តែងការគួរសម ជាមួយលោកអភិបាលខេត្ត ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកយល់ ទទួលយកដំណើរទស្សនកិច្ចរបស់យើងខ្ញុំ ក្នុងអំឡុងចុងសប្តាហ៍។ លោក Katsuhiko […]