ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាព លោកពលទោ វី កក្កដា ដែលបានពលី នៅសមរភូមិជួរមុខ

Nisaiy KP December 14, 2025 14/12/2025

(ប៉ៃលិន)៖ ទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រីបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកសាររំលែកទុក្ខ និងថវិកាចំនួន ១០លានរៀល របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព លោកពលទោ វី កក្កដា ដែលបានពលីជីវិតនៅសមរភូមិជួរមុខ ប្រាសាទតាក្របី ក្នុងសង្គ្រាមឈ្លានពាន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ២១ឆ្នាំ។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ បានប្រគល់ជូនក្រុមគ្រួសារសពនូវសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានខ្លឹមសារថា៖ «ក្នុងវេលាដ៏សែនក្តុកក្តួលនេះ ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវក្តីសោកស្តាយ អាឡោះអាល័យជាពន់ពេកជាមួយលោកស្រី និងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់កូន ប្អូន និងសាច់ញាតិជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ល្អប្រពៃថ្លៃថ្លានៅក្នុងគ្រួសារ ហើយការពលីជីវិត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈនេះ

Nisaiy KP December 14, 2025 14/12/2025

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារតាមរយៈបណ្តាញទំនាក់ទំនងសង្គមនៅព្រឹកថ្ងៃអាទិត្យនេះថា៖ «ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈ ដែលប្រទេសជាតិយើងកំពុងជួបប្រទះ នឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូប ដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការពារដែលអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី។ រាជរដ្ឋាភិបាលស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា»៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រសួងការពារជាតិកម្ពុជា ទាត់ចោលការផ្សាយសារព័ត៌មានថៃ Khaosod English ដែលផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុង

Nisaiy KP December 14, 2025 14/12/2025

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានចេញមកទាត់ចោលចំពោះការផ្សព្វផ្សាយរបស់ផេកសារព័ត៌មាន Khaosod English បានផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុង។ ក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យភាគីថៃ បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ, ពង្រឹងវិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាសារព័ត៌មាន។ សូមគូសបញ្ជាក់ផងដែរថា វីរកងទ័ពកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជានឹងមិនចុះចាញ់នឹងការ បង្ខិត បង្ខំ ឬការបំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

លោក ហេង រតនា៖ មេដឹកនាំគ្មានសភាសៀម មិនស្តាប់តាមស្មារតីអំពាវនាវឱ្យមានសន្តិភាពរបស់អន្តរជាតិណាឡើយ​ សូម្បីប្រធានាធិបតី​ ដូណាល់ ត្រាំ, ពិភពលោកយល់ច្បាស់ ពីទង្វើឈ្លានពានកម្ពុជា

Nisaiy KP December 14, 2025 14/12/2025

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា មេដឹកនាំគ្មានសភាសៀម មិនបានស្តាប់តាមស្មារតីអំពាវនាវឱ្យមានសន្តិភាពរបស់អន្តរជាតិណាឡើយ​ដូចជា UN, ASEAN ដោយរួមទាំងការអំពាវនាវ និងការលះបង់ចូលរួមរបស់លោក ប្រធានាធិបតី​ Donald J. Trump ផ្ទាល់ផងដែរ ទង្វើនេះបានបង្ហាញឱ្យពិភពលោកអាចយល់ដឹងបានគ្រប់គ្រាន់ហើយ​ ពីអំពើសៀមឈ្លានពានមកលើកម្ពុជា។ លោក ហេង រតនា បានសរសេរដូច្នេះថា៖ «ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមសំដែងនូវអំណរគុណ ឯកឧត្តមប្រធានាធិបតី Donald J. Trump ដែលបានខិតខំលះបង់ និងជំរុញឱ្យមានការគោរពដល់ស្មារតីសន្តិភាពដែលមានស្រាប់។ ជាមួយនេះឯកឧត្តម​ប្រធានាធបតី​ ក៏បានបញ្ជាក់ការពិតខ្លីពីបញ្ហាគ្រោះថ្នាក់មីនរបស់ទាហានសៀមនានាកន្លងមកជា «ឧបទ្ទេវហេតុ»» ប៉ុន្តែពួកមេដឹកនាំចោរឈ្លានពានសៀម ​ឆ្លើយតបវិញថា​ មិនអាចទទួលបានឡើយ ហើយអ្វីដែលពួកចោរឈ្លានពាន បែរជាអាចទទួលបាន​ «ចំពោះការសម្លាប់ជនកម្ពុជាមិនរើសមុខ រួមមានទារក​ ក្មេងៗ​ ប្រជាជន​ និងអាចារ្យ​វត្ត​ជាដើម» សម្រាប់ប្រជាជនកម្ពុជានរណាៗក៏បានយល់ដឹងច្បាស់ថា​ បញ្ហាផ្ទុះគ្រាប់មីនគ្រាន់តែជាយុទ្ធសាស្ត្រ និងឧបាយកលប្រើកម្លាំងធ្វើសង្គ្រាមឈ្លានពាន ​និងកាន់កាប់បូរណភាពទឹកកម្ពុជាទាំងកំរោល​ និងសំដែងក្លែងខ្លួនជាតួអង្គជាអ្នកគោរពច្បាប់អន្តរជាតិល្អគ្មានពីរប៉ុណ្ណោះ។ យើងទាំងអស់គ្នា​ មិនពិបាកយល់ទេ​ ប្រសិនជាចោរឈ្លានពានពិតជាអ្នកគោរពច្បាប់អន្តរជាតិយ៉ាងល្អពិតប្រាកដមែន​នោះ​ […]

BREAKING: រដ្ឋមន្ត្រីការពារជាតិថៃ ចេញមកបញ្ជាក់ថា មិនមានបទឈប់បាញ់នោះទេ ដែលទង្វើបែបនេះក៏បង្ហាញពីការមិនគោរពច្បាប់ និងកិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនោះឡើយ

Liny Chan December 13, 2025 13/12/2025

(បាងកក)៖ រដ្ឋមន្ត្រីការពារជាតិថៃ លោក Natthapol Nakpanich បាននិយាយនៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូនេះថារដ្ឋាភិបាលថៃមិនបានចេញបញ្ជាបទឈប់បាញ់ទៅកាន់យោធានោះទេ និងបានបញ្ជាក់ថានឹងមិនមានបទឈប់បាញ់ឡើយ រហូតទាល់តែកម្ពុជាបញ្ឈប់សកម្មភាពអរិភាពរបស់ខ្លួនទាំងស្រុង។ ទង្វើនិងពាក្យសម្តីរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិនេះ បង្ហាញពីការមិនគោរពច្បាប់ និងកិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនោះឡើយ ហើយទង្វើបែបនេះក៏បង្ហាញពីជនល្មោភសង្រ្គាមរបស់ភាគីថៃផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកដំណើរការចេញចូលទាំងស្រុង តាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ

Liny Chan December 13, 2025 13/12/2025

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃទាំងស្រុង ចាប់ពីថ្ងៃនេះរហូតដល់មានការចេញដំណឹងជាថ្មី។ ក្រសួងមហាផ្ទៃបញ្ជាក់ថា យោងលើការវិវត្តនៃស្ថានភាពព្រំដែន ដែលភាគីថៃបានកំពុងឈ្លានពានដែនអធិបតេយ្យកម្ពុជា ដោយវាយប្រហារតាមគ្រប់ទម្រង់មិនរើសគោលដៅ បណ្តាលឱ្យប្រជាជនកម្ពុជាស្លាប់ និងរបួសព្រមទាំងប៉ះពាល់ដល់ភូមិឋានប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ការសម្រេចនេះ គឺដើម្បីធានាសុវត្ថិភាពប្រពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ ព្រមទាំងជនបរទេសគ្រប់ជាតិសាសន៍ ពីគ្រោះថ្នាក់ពេលធ្វើដំណើរ ជាពិសេសការធ្វើដំណើរឆ្លងកាត់ព្រំដែន។ ក្នុងន័យនេះ ប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងព្រះរាជាណាចក្រថៃ ត្រូវបន្តរស់នៅ និងធ្វើការក្នុងប្រទេសថៃ ជាធម្មតា។ ដូចគ្នាដែរ ប្រជាពលរដ្ឋថៃដែលកំពុងរស់នៅ និងធ្វើការក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តស្ថិតនៅកម្ពុជា ជាធម្មតាដែរ រហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។ ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរគ្រប់ រាជធានី-ខេត្ត បង្កើនការយកចិត្តទុកដាក់ ផ្តល់ការគាំពារគ្រប់បែបយ៉ាងអស់ ពីលទ្ធភាពដល់ប្រជាពលរដ្ឋថៃ និងជនបរទេសទាំងឡាយ ទាំងអ្នករស់នៅតំបន់ព្រំដែន និងទូទាំងប្រទេស ឱ្យបានដូចគ្នានឹងប្រជាពលរដ្ឋកម្ពុជាដែរ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ស្នើក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលថៃ ផ្តល់ការគាំពារដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្នុងប្រទេសថៃ ដូចគ្នាដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]