កូនឈើចម្រុះ៤,១០៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយជូនពលរដ្ឋ ត្រឹមពេល២០ថ្ងៃ
Naren
June 7, 2024
07/06/2024
(សៀមរាប)៖ ពីពាក់កណ្ដាលខែឧសភា ដល់ដើមខែមិថុនា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរាបានចែកចាយ កូនឈើចម្រុះសរុប៤,១០៥ដើម តាមស្ថាប័ន វត្តអារាម និងដល់ប្រជាពលរដ្ឋទូទៅ ដែលបានដាក់ពាក្យស្នើយកទៅដាំនៅទីតាំងផ្សេងៗ។ កូនឈើដែលចែកចាយទាំងនោះរួមមាន៖ – ផ្តល់កូនឈើចម្រុះជូនតំណាងវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ចំនួន៥៥៥ដើម ដើម្បីយកទៅដាំលម្អបន្ថែមក្នុងបរិវេណវិទ្យាស្ថាន សិ្ថតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង១២៥ដើម ធ្នង់១២៥ដើម បេង១២៥ដើម គគីរ៥០ដើម កកោះ៥០ដើម រំដួល៥០ដើម និងផ្កាព្កុល៣០ដើម។ – ផ្តល់កូនឈើចម្រុះជូនលោក ហេង ណាវី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន១០០ដើម ដើម្បីយកទៅដាំនៅភ្នំប្រសិទ្ធិ៍។ កូនឈើទាំងនោះរួមមាន គ្រញូង២៥ដើម ធ្នង់២៥ដើម ច្រេស២៥ដើម និងបេង២៥ដើម។ – ផ្តល់កូនឈើចម្រុះជូនលោក ឡៃ សុភ័ស្ត ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥០ដើម ដើម្បីយកទៅដាំនៅខេត្តតាកែវ។ កូនឈើទាំងនោះរួមមាន គ្រញូង២០ដើម ធ្នង់១០ដើម ច្រេស១០ដើម និងបេង១០ដើម។ – ផ្តល់កូនឈើចម្រុះជូនលោក ម៉ៅ ហាត់ […]