ព័ត៌មានជាតិ

ស្តេចប្រដាល់ Pacquiao និងភរិយា ទស្សនាសារមន្ទីរជាតិ

Naren May 31, 2024 31/05/2024

(ភ្នំពេញ)៖ លោក ម៉ានី ផាកគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វីលីពីន និងភរិយារបស់លោក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូល ទស្សនាសារមន្ទីរជាតិ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីសិល្បៈសម្បត្តិវប្បធម៌របស់កម្ពុជា ដែលបានរក្សាទុកនៅក្នុងសារមន្ទីរជាតិ។ សូមបញ្ជាក់ថា លោក ម៉ានី ផាកគីអាវ បានអញ្ជើញមកដល់កម្ពុជា និងបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមាន៧មករា កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះផងដែរ។ Manny Pacquiao ធ្លាប់បានអញ្ជើញទស្សនកិច្ចនៅប្រទេសកម្ពុជាម្ដងមកហើយ កំឡុងអមដំណើរទស្សនកិច្ចផ្លូវការរបស់លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ក្រសួងការងារ ប្រកាសពីការធ្វើតេស្តជំនាញ និងតេស្ដភាសាជប៉ុន ផ្នែកការងារនៅភោជនីយដ្ឋាន សម្រាប់ពលករជំនាញ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន

Naren May 31, 2024 31/05/2024

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការធ្វើតេស្តជំនាញ និងតេស្ដភាសាជប៉ុន ផ្នែកការងារនៅភោជនីយដ្ឋាន សម្រាប់ពលករជំនាញ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន។ សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តភាសា និងតេស្ដជំនាញ តាមរយៈប្រព័ន្ធ កុំព្យូទ័រ (CBT) ក្នុងគម្រោងពលករជំនាញលើផ្នែកការងារ នៅភោជនីយដ្ឋាន៕ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖

ក្រសួងពាណិជ្ជកម្ម៖ រដ្ឋមិនអាចកំណត់ថ្លៃទំនិញ បានជាដាច់ខាត ព្រោះប្រកាន់របបទីផ្សារសេរី តែរដ្ឋអាចអន្ដរាគមន៍ថ្លៃ

Naren May 31, 2024 31/05/2024

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ចំពោះតម្លៃទំនិញរាជរដ្ឋាភិបាល មិនអាចកំណត់ថ្លៃបានជាដាច់ខាត ព្រោះកម្ពុជាប្រកាន់យករបបទីផ្សារសេរី អាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់ ប៉ុន្ដែរាជរដ្ឋាភិបាល អាចអន្ដរាគមន៍ថ្លៃបាន។ ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ ធ្វើឡើងក្នុងកម្មវិធី WATCH VIDEO: FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «បមធ្យោបាយជំរុញកំណើនពាណិជ្ជកម្មរបស់កម្ពុជា»។ លោក ប៉ែន សុវិជាតិ បានថ្លែងឲ្យដឹងថា «រដ្ឋាភិបាលមិនអាចកំណត់ថ្លៃ បានជាដាច់ខាត​ រាជរដ្ឋាភិបាលអាចធ្វើអន្ដរាគមន៍ថ្លៃ ប៉ុន្ដែមិនអាចកំណត់ថ្លៃបានឡើយ ព្រោះទីផ្សារសេរីអាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់។ ដើម្បីឲ្យតុល្យភាពតម្រូវការ និងការផ្គត់ផ្គង់នេះ ឲ្យមានភាពរស់រវើក ឆ្លើយតបនឹងសេចក្ដីត្រូវការរបស់ទីផ្សារទំនិញមួយចំនួន សូម្បីទំនិញពីខេត្តមួយទៅខេត្តមួយឃើញថា ទំនិញមានតម្លៃខុសគ្នា អាស្រ័យដោយកត្តាគម្លាតចម្ងាយរវាងទីតាំងផលិត និងទីផ្សារ»។ លោកបានបន្ដថា ក្នុងយុទ្ធនាការនៃការទិញផលិតផលខ្មែរ ដែលបានឲ្យក្រសួងពាណិជ្ជកម្មធ្វើ មែនទែនទៅយុទ្ធនាការនេះ ក្រសួងពាណិជ្ជកម្មបានធ្វើតាំងពីអាណត្តិមុនៗមកម្ល៉េះ ហើយសម្រាប់អាណត្តិទី៧នេះ យើងក៏ប្រឹងប្រែងបន្ដយុទ្ធនាការទិញផលិតផលខ្មែរនេះ ឲ្យបានខ្លាំងក្លាថែមមួយកម្រិតទៀត និងអនុវត្តន៍នូវគោលការណ៍មួយចំនួន ដើម្បីធ្វើយ៉ាងណាបង្ខិតប្រភពផលិតឲ្យមកជិតទីផ្សារ។ លោកបានបញ្ជាក់ថា ក្នុងនោះរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យបង្កើតទីផ្សារលក់ដុំ ហើយថ្មីៗនេះក្រុមការងារ របស់ក្រសួងពណិជ្ជកម្ម […]

កម្ពុជា ទន្ទឹងរង់ចាំសហការជាមួយអ្នកវិនិយោគចិនបន្ថែមទៀត ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរជាមួយគ្នា

Naren May 31, 2024 31/05/2024

(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី និងតំណាងសមាគមសម្ព័ន្ធខ្មែរចិន បានបង្ហាញការស្វាគមន៍ចំពោះអ្នកវិនិយោគចិនដែលមានបំណងមកវិនិយោគនៅប្រទេសកម្ពុជា ដោយអ្នកឧកញ៉ាបានលើកឡើងថា កម្ពុជាទន្ទឹងរង់ចាំសហាការជាមួយអ្នកវិនិយោគចិនបន្ថែមទៀត ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរជាមួយគ្នា។ ការថ្លែងបែបនេះរបស់អ្នកឧកញ៉ាធ្វើឡើងនាល្ងាចថ្ងៃទី៣០ ខែឧសភា ក្នុងពិធីសម្ពោធហាង និងសន្និសីទសម្ពោធផលិតផលថ្មីរបស់ហាងគ្រឿងអលង្ការ និងនាឡិកាម៉ាក TIELBO (ខេមបូឌា) ក្នុងនោះក៏មានវត្តមាន របស់ព្រះនាងម្ចាស់ នរោត្តម ជេនណា លោក ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក លីវ យិន ប្រធានសភាពាណិជ្ជកម្មអានហ៊ុយនៅកម្ពុជា និងភ្ញៀវជាច្រើនត្រូវបានចូលរួម។ នាឱកាសនោះ អ្នកឧកញ៉ា លី ឃុនថៃ បានបង្ហាញការស្វាគមន៍ចំពោះអ្នកវិនិយោគចិនដែលមានបំណងមកវិនិយោគនៅប្រទេសកម្ពុជា ពិសេសកម្ពុជាទន្ទឹងរង់ចាំសហាការជាមួយអ្នកវិនិយោគចិនបន្ថែមទៀត ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរជាមួយគ្នា។ អ្នកឧកញ៉ាបានបន្តថា នាឡិកាគ្រឿងអលង្ការ TIELBO ទទួលបានការស្រឡាញ់ និងការជឿទុកចិត្តពីអ្នកប្រើប្រាស់ជាមួយនឹងសិល្បៈហត្ថកម្មដ៏ប្រណិត ការរចនាប្លែក និងគុណភាពល្អឥតខ្ចោះ។ ថ្ងៃនេះ TIELBO បានបោះជំហានដ៏សំខាន់មួយ និងចាប់ផ្តើមដំណើរថ្មីក្នុងទឹកដីកម្ពុជា។ អ្នកឧកញ៉ាជឿជាក់យ៉ាងថា ជាមួយនឹងការកើនឡើងនៃចំនួនអតិថិជនក្នុងស្រុក អាជីវកម្មរបស់ TIELBO នឹងកាន់តែរីកចម្រើន ហើយធនធានហិរញ្ញវត្ថុនឹងកាន់តែទូលំទូលាយ និងកាន់តែទូលំទូលាយ។ លោក […]

អ្នកនាំពាក្យពាណិជ្ជកម្ម៖ ទីផ្សារ RCEP ស្រូបយកចំណែកជាង ៦០% នៃការនាំចេញសរុបរបស់កម្ពុជា ខណៈទីផ្សារចិនទិញកសិផលច្រើ​ន

Liny Chan May 31, 2024 31/05/2024

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងថា កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) បានដណ្ដើមបានចំណែកទីផ្សារប្រមាណជាង ៦០ភាគរយ នៃការនាំចេញសរុប ខណៈទីផ្សារចិនស្រូបយកកសិផលច្រើ​ន។ ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ ធ្វើឡើងក្នុងកម្មវិធី WATCH VIDEO: FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «មធ្យោបាយជំរុញកំណើនពាណិជ្ជកម្មរបស់កម្ពុជា»។ លោក ប៉ែន សុវិជាតិ បានថ្លែងថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយពិភពលោកមានទំហំជាង ៥២ពាន់លានដុល្លារ ចំណែកនៅក្នុងឆ្នាំ២០២៣ មានទំហំជាង ៤៨ពាន់លានដុល្លារ ធ្លាក់ចុះ៨ភាគរយ ប៉ុន្ដែក្នុងនោះការនាំចេញរបស់កម្ពុជា បានកើនឡើងរហូតដល់ជិត ៥ភាគរយ តែការនាំចូលមានការធ្លាក់ចុះ។ លោកបញ្ជាក់ថា «ទីផ្សាររបស់កម្ពុជាដែលយើងចែកជាប្លុក និងធំជាងគេទី១ គឺទីផ្សារ RCEP និងដណ្ដើមយកចំណែកទីផ្សារមួយយ៉ាងធំ រហូតដល់ ៦១ភាគរយនៃទីផ្សារពិភពលោក ក្នុងឆ្នាំ២០២៣, ទីផ្សារសហរដ្ឋអាមេរិកមានជាង ១៩ភាគរយ, កាណាដា, UK, ចិន និងសហគមន៍អឺរ៉ុប ហើយចំណែកនៃទីផ្សារទាំងអស់នេះ បានស្រូបយកទំនិញនាំចេញរបស់កម្ពុជា ទៅតាមសេចក្ដីត្រូវការ […]

អ្នកឧកញ៉ា គិត ម៉េង ជំរុញលើកទឹកចិត្ត ធុរជនកាណាដា ចាប់យកឱកាសវិនិយោគនៅកម្ពុជា ដែលមានទីផ្សារទូលំទូលាយនៅទូទាំងពិភពលោក

Naren May 31, 2024 31/05/2024

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចដឹកនាំ ដោយ លោក ម៉ូ ខេវិន ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ុងរ៉េអាស់ ខេត្តកេប៊ិច ប្រទេសកាណាដា ក្នុងឱកាសបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា។ អ្នកឧកញ៉ា គិត ម៉េង មានមតិសំណេះសំណាល និង ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការបំពេញបេសកកម្មធុរកិច្ច មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយគណៈប្រតិភូធុរកិច្ចនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ុងរ៉េអាល់ និងបានគូបញ្ជាក់អំពីកាតព្វកិច្ចកូនខ្មែរទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ដែលត្រូវចូលរួមកសាងសេដ្ឋកិច្ចជាតិ ជាពិសេស តាមរយៈការជំរុញពាណិជ្ជកម្មនិងវិនិយោគ។ អ្នកឧកញ៉ាប្រធាន បានរំលឹកអំពីប្រវត្តិសាស្ត្រកម្ពុជា ដែលឆ្លងកាត់សង្គ្រាមស៊ីវិល ការបែកបាក់ផ្ទៃក្នុង ការផ្សះផ្សារជាតិ និង នយោបាយឈ្នះឈ្នះ ដែលនាំទៅដល់សុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីការរួមចំណែករបស់ប្រទេសកាណាដាក្នុងដំណើរសន្តិភាពនៅកម្ពុជា រួមទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ និងការជួយគាំទ្រជាបន្តបន្ទាប់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ កាណាដា គឺជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏ធំបំផុតមួយរបស់កម្ពុជា ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២៣ មានប្រមាណ ជាង ១.៥ ពាន់លានដុល្លារ។ […]

លោក ឃួង ស្រេង ដឹកនាំមន្ដ្រីជំនាញចុះពិនិត្យទីតាំងគម្រោងផ្លូវ និងស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា

Naren May 31, 2024 31/05/2024

(ភ្នំពេញ)៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ក្រោយស្ថាបនារួច នឹងអាចដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរថែមទៀត ដោយសាររដ្ឋបាលរាជធានីភ្នំពេញ បង្កើតផ្លូវមួយខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពាននេះតែម្តង។ នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកដឹកនាំមន្ត្រីជំនាញ និងតំណាងក្រសួងពាក់ព័ន្ធចុះពិនិត្យទីតាំងគម្រោងផ្លូវ និងស្ពានឆ្លងកាត់ទន្លេបាសាក់ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។ លោក ឃួង ស្រេង បានលើកឡើងថា ស្ពានកោះនរាក្រោយស្ថាបនាហើយ ដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ ចូលមកភ្នំពេញ បានប្រមាណ៣០ភាគរយប៉ុណ្ណោះ ដោយវានៅតែបង្កការកកស្ទះចរាចរណ៍ជៀសមិនរួច តែនៅពេលបើកផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នេះមួយខ្សែទៀត នឹងដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរឡើងមួយកម្រិតទៀត។ លោកបន្ដថា ផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) គឺអាចដោះចរាចណ៍ពីផ្លូវជាតិលេខ១ ទៅផ្លូវ៦០ម៉ែត្រខណ្ឌមានជ័យ និងបន្តឆ្ពោះទៅ២១៧ (ផ្លូវចំការដូង)។ លោក […]

ក្រោយក្លាយជាទូតសុច្ឆន្ទៈ ហនុមាន Manny Pacquiao ថា មកកម្ពុជាក៏ដើម្បីផ្សារភ្ជាប់វប្បធម៌ និងលើកស្ទួយគុនខ្មែរដែរ

Naren May 31, 2024 31/05/2024

(ភ្នំពេញ)៖ បន្ទាប់ពីធ្វើដំណើរមកដល់កម្ពុជា ស្តេចប្រដាល់សកលពិភពលោក លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់ក្រុម ហនុមាន ប៊ែវើរីជីស (Hanuman Beverages) នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។ តាមរយៈភាពជាដៃគូ នៃការក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនភេសជ្ជៈឈានមុខគេនៅកម្ពុជានេះ លោក Manny Pacquiao បានសម្ដែងនូវសេចក្ដីករីករាយជាខ្លាំង ហើយលោកបានសង្កត់ធ្ងន់ថា កិច្ចសហការមួយនេះ មិនត្រឹមតែជាការលើកកម្ពស់គុនតម្លៃនៃម៉ាកសញ្ញា ហនុមាន នោះទេ តែក៏ជាឱកាសផ្សាភ្ជាប់នូវវប្បធម៌ ក៏ដូចជាការរួមចំណែកលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរផងដែរ។ វត្តមានរបស់ស្ដេចប្រដាល់សកលពិភពលោកនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រួសារហនុមាន តាមរយៈការទទួលបដិសណ្ធារកិច្ចដ៏ស័ក្តិសម និងល្អឥតខ្ចោះ ជាមួយការរៀបចំយន្តហោះលក្ខណៈឯកជនដ៏ពិសេសមួយ សម្រាប់ការមកដល់របស់លោក ដោយធានាបាននូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអស្ចារ្យ។ កាយវិការនេះគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងក្តីរំភើបដែល ហនុមាន មានចំពោះភាពជាដៃគូគួរជាទីមោទន និងបោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក Manny Pacquiao ក៏ដូចជាឆ្ពោះទៅរកការទទួលស្គាល់ និងឧត្តមភាពជាសកល។ ថ្លែងក្នុងពិធីចុះហត្ថលេខាផ្លូវការ នៃកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈ និងសន្និសីទសារព័ត៌មាន នៅរាត្រីថ្ងៃព្រហស្បត្តិនេះ លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា […]

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជួយមន្ទីរពេទ្យគន្ធបុប្ផាមិនទាន់ចាប់ផ្តើមជាផ្លូវការផង មានអ្នកបរិច្ចាគជិត៤ម៉ឺននាក់ លុយសរុបជាង១ពាន់លានរៀល

Khmerpress May 31, 2024 31/05/2024

(ភ្នំពេញ)៖ ស្មារតីមនុស្សធម៌គាំទ្រមន្ទីរពេទ្យគន្ធបុប្ផាបានពុះកញ្ជ្រោលយ៉ាងខ្លាំង យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មិនទាន់ចាប់ផ្តើមផ្លូវការផង មានអ្នកចូលរួមជិត៤ម៉ឺននាក់ បរិច្ចាគថវិកាសរុបជាង១ពាន់លានរៀល។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានរយៈពេល ១ខែ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ តែយុទ្ធនាការនេះមិនទាន់ចាប់ផ្ដើមជាផ្លូវការនៅឡើយ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន ៣៨,១៧០ នាក់ រួចទៅហើយ សរុបជាទឹកប្រាក់ ៦៥៧,៧៧៧,០៣៤ រៀល និង ៩៦,២១២ ដុល្លារអាម៉េរិករួចទៅហើយ។ លោកជំទាវបណ្ឌិត ចាត់ទុកការចូលរួមនេះសបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងផុលផុសប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រជាជាតិខ្មែរទាំងមូល។ លោកជំទាវបណ្ឌិត សូមគោរពថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី «ខ្មែរជួយខ្មែរ»។ ទោះបីយ៉ាងណាលោកជំទាវបណ្ឌិតសូមអំពាវនាវដល់សប្បុរសជនដែលមានបំណងចូលរួមបរិច្ចាកក្នុងយុទ្ធនាការនេះ មេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ៕ ផ្តល់សិទ្ធិដោយ៖ Freshnews

បើកម៉ូតូបង្ហោះ ក្នុងស្ថានភាពមេឃកំពុងភ្លៀង មិនប្រយ័ត្នទៅបុករថយន្តសាំយ៉ុង បណ្តាលឱ្យស្លាប់នៅខេត្តពោធិ៍សាត់

Naren May 30, 2024 30/05/2024

(ពោធិ៍សាត់)៖ យុវជនឈាមរាវម្នាក់ បានបើកម៉ូតូបង្ហោះបោះពួយ ក្នុងស្ថានភាពមេឃកំពុងតែភ្លៀង មិនប្រយ័ត្នក៏ទៅបុករថយន្តសាំយ៉ុងមួយគ្រឿង ក្នុងទិសដៅបញ្ច្រាស់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនាវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ នៅលើកំណាត់ផ្លូវជាតិលេខ១៥៥ ចន្លោះគីឡូម៉ែត្រ២១ និង២២ ស្ថិតក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រភពពីសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ ឱ្យដឹងថា នាវេលាម៉ោងកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណី ដោយរថយន្ត ០១គ្រឿង ម៉ាកសាំយ៉ុង ព័ណ៌ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2A-6269 បើកបរដោយឈ្មោះ សេក វុធថៃ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិគល់ទទឹង ឃុំសន្រ្ទែ (ពុំមានរងរបួសអ្វីទេ) ក្នុងទិសដៅពីត្បូងទៅជើង។ លុះបើកមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូ ០១គ្រឿង ម៉ាកអិចសង់ទ័រ ពណ៌សលាយក្រហម បើកបរក្នុងល្បឿនលឿន ដោយឈ្មោះ សាន់ វី […]