ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ប្រកាសដាក់ឱ្យបង្រៀនអក្សរផ្ចង់ចិនក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះយុគន្ធរ

Khmerpress May 13, 2024 13/05/2024

(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យបង្រៀនអក្សរផ្ចង់ចិនទៅក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ ដើម្បីពង្រីកការយល់ដឹងនិងផ្លាស់ប្ដូរវប្បធម៌ ទស្សនវិជ្ជា និងសិល្បៈរវាងប្រជាជនកម្ពុជានិងប្រជាជនចិន។ ការប្រកាសដាក់ឱ្យមានថ្នាក់អក្សរផ្ចង់ចិនក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីនៅវិទ្យាល័យព្រះយុគន្ធរនោះ ធ្វើឡើងនាថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤ នៅវិទ្យាល័យព្រះយុគន្ធរផ្ទាល់តែម្ដង។ លោក តុង វណ្ណៈ ប្រធានសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា បានឱ្យដឹងថា អក្សរសាស្រ្តចិនត្រូវបានបង្កើតឡើងតាមបែបលក្ខណៈស៊ីជម្រៅ និងឆ្លុះបញ្ចាំងពីប្រាជ្ញា និងទស្សនវិជ្ជាអប់រំ តាមរយៈស្នាដៃនៃការសរសរអក្សរផ្ចង់លើផ្ទាំងក្រដាសពណ៌ស ដោយប្រើជក់ជ្រលក់ទឹកខ្មៅរបស់ប្រជាជនចិនរាប់ពាន់ឆ្នាំមកហើយ។ លោកប្រធានសមាគមបានបន្តថា ការបង្កើតឱ្យមានថ្នាក់សិក្សាអក្សរផ្ចង់ចិននេះពិតជាមានសារសំខាន់ចំពោះសិស្សានុសិស្សកម្ពុជា ដោយមិនត្រឹមតែចេះនិយាយភាសាចិនប៉ុណ្ណោះទេ ថែមទាំងអាចមានសមត្ថភាពសរសរអក្សរផ្ចង់ចិនថែមទៀតផង ជាពិសេសក៏បានសិក្សាស្វែងយល់អំពីអត្ថន័យ ខ្លឹមសារតាមបែបទស្សនវិជ្ជាអប់រំ ដែលបង្កប់នៅក្នុងអក្សរសាស្រ្ត និងអក្សរផ្ចង់ចិនមួយឃ្លាៗបានយ៉ាងច្បាស់លាស។ លោក លឹម វុទ្ធី នាយកប្រតិបត្តិនៃសាលាបណ្ដុះបណ្ដាល Step Forward Abroad School បានឱ្យដឹងដែរថា ការរៀបចំថ្នាក់សរសេរអក្សរផ្ចង់ចិននៅឆ្នាំ២០២៤នេះ នឹងរំលេចនូវខ្លឹមសារដ៏ស៉ីជម្រៅ ឆ្លុះបញ្ចាំងពីទស្សនអប់រំរបស់ប្រទេសចិនតាមរយៈគំនូរអក្សរ និងគំនូរនៃអក្សរផ្ចង់ចិន ដែលបង្កប់នូវអត្ថន័យអប់រំ។ សិស្សានុសិស្សទាំងអស់នឹងបានស្វែងយល់ថាអក្សរផ្ចង់ចិននេះ ដែលជាគ្រឹះនៃវប្បធម៌និងសិល្បៈចិនដ៏សំខាន់ និងមានតម្លៃបំផុតក្នុងសង្គមចិនតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន។ […]

ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ២៤នាក់ទៀត បានត្រឡប់មកដល់កម្ពុជាវិញដោយសុវត្ថិភាព និងសប្បាយរីករាយយ៉ាងខ្លាំងក្រោមការជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា

Nisaiy KP May 12, 2024 12/05/2024

(ភ្នំពេញ)៖ ក្រោយមានការជួយអន្តរាគមន៍ និងសម្របសម្រួលជាបន្តបន្ទាប់ ពលការិនីខ្មែរចំនួន ២៤នាក់បន្ថែមទៀត បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះក្រោមការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីនៃរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដែលជាប្រទេសជាមិត្ត។ ក្រោយមកដល់ប្រទេសកម្ពុជាវិញ ពលការិនីជុន សារុន ដែលធ្វើការនៅក្រុមហ៊ុនBABនៅប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញពីការសប្បាយចិត្តជាខ្លាំងដែលបានមកដល់ស្រុកកំណើតវិញ ហើយក៏ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកកម្ពុជាដែលបានដុតដៃដុតជើងជួយពលរដ្ឋដោយមិនទុកពលរដ្ឋណាម្នាក់ចោលនោះឡើយ។ ពលការិនីខ្មែរដែលបានទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតចំនួន ២៤នាក់នេះ ជាពលករស្របច្បាប់ដែលត្រូវបានបញ្ជូនដោយក្រុមហ៊ុនហ្វាទីណា។ ការមកដល់របស់ពលការិនីខ្មែរទាំង ២៤នាក់នេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀតផងដែរ។ សូមបញ្ជាក់ថា បន្ទាប់ពីសម្របសម្រួលពលការិនីចំនួន ២៤នាក់ ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចចក្រអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៉ីប ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធក្នុងការសម្របសម្រួលជូនពលការិនីផ្សេងទៀតដែលមានបំណងចង់វិលត្រឡប់មកមាតុប្រទេសវិញ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

យល់ដឹងពីជំនួញ៖ អ្នកជំនួញស្រូវអង្ករកាន់តែងាយ​ទទួលបានឥណនទាន ដែលអាចខ្ចីបានរហូត ៣លានដុល្លារ សម្រាប់ជាទុន​ទិញស្រូវស្តុកទុក និងកែច្នៃ

Nisaiy KP May 12, 2024 12/05/2024

​(ភ្នំពេញ)៖ កន្លងមកអ្នករកស៊ីក្នុងវិស័យស្រូវអង្ករ តែងតែលើកឡើងពីបញ្ហាខ្វះទុន និងការពិបាកក្នុងការទទួលបានឥណទាន ដែលធ្វើឱ្យពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រមូលទិញស្រូវសម្រាប់ស្តុកទុក និងកែច្នៃជាអង្ករសម្រាប់នាំចេញ។ ដើម្បីជំរុញឱ្យការទទួលបានឥណទាន របស់អ្នករកស៊ីក្នុងវិស័យស្រូវអង្ករកាន់តែងាយស្រួល និងមានទំហំសមល្មម សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានដាក់នូវគម្រោងធានាឥណទាន សម្រាប់ការនាំចេញអង្ករ (REGS) ដើម្បីជួយឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ មានលទ្ធភាពពង្រីកវិសាលភាពរបស់ខ្លួន ក្នុងការប្រមូលស្រូវស្តុកសំរាប់កិនកែច្នៃនាំចេញ បង្កើត និងបង្កើននូវផលិតផលតម្លៃបន្ថែម នៅក្នុងស្រុក។ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការផ្តល់នូវការធានាឥណទាន សម្រាប់វិស័យស្រូវអង្ករ គឺពិតជា​មានសារៈសំខាន់ ព្រោះវិស័យស្រូវអង្ករ គឺ​ជាវិស័យដ៏មានសក្តានុពលរបស់កម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល​ ហើយការដាក់ចេញនូវគម្រោងនេះ គឺជាការបើកផ្លូវសម្រាប់អ្នកជំនួញក្នុងវិស័យនេះ ឱ្យងាយទទួលបានហិរញ្ញប្បទាន។ ​លោកមានប្រសាសន៍ថា ដោយសារហានិភ័យក្នុងវិស័យស្រូវអង្ករ បានធ្វើឱ្យធនាគារពាណិជ្ជមួយចំនួនមិនហ៊ានសម្រេចចិត្ត ក្នុងការផ្តល់ឥណទាន ដល់អ្នករកស៊ីក្នុងវិស័យស្រូវអង្ករនោះទេ។ តែយ៉ាងនេះក្តី ​តាមរយៈគម្រោងដែលមានការសហការជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៧ នឹងអាច​ស្វែងរកដំណោះស្រាយបាន។​ លោកលើកឡើងថា បើតាមការសិក្សារបស់សហព័ន្ធស្រូវអង្ករកម្ពុជា តម្រូវការហិរញ្ញប្បទានបន្ថែម សម្រាប់ការគាំទ្រដល់ការនាំចេញអង្ករ យ៉ាងហោចណាស់ប្រមាណជា ១២០លានដុល្លារ។ ​តែយ៉ាងណាក្នុងដំណាក់កាលទី១នេះ គម្រោងធានាឥណទានសម្រាប់ការនាំចេញស្រូវអង្ករ​ ​មានទំហំទឹកប្រាក់សរុប ៣០លានដុល្លារ​។ លោកថា […]

កម្ពុជា-ឡាវ រៀបចំពិធីប្រគល់-ទទួលសត្វដំរីញីឈ្មោលមួយគូ នៅឧទ្យានសួនសត្វព្រៃការពារ «ភ្នំតាម៉ៅ»

Nisaiy KP May 12, 2024 12/05/2024

(តាកែវ)៖ ប្រទេសឡាវបានប្រគល់ដំរីញីឈ្មោលមួយគូដល់ប្រទេសកម្ពុជា ដើម្បីជានិមិត្តរូបនៃចំណងសាមគ្គីភាពរវាងរដ្ឋាភិបាល និងប្រជាជាតិទាំងពីរ។ ពិធីប្រគល់-ទទួលសត្វដំរីញី-ឈ្មោលមួយគូនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សូមរំលឹកផងថា នាឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា នាថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ លោក Thongloun SISOULITH ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្វាយនូវតង្វាយសត្វដំរីចំនួនមួយគូ «ញីមួយ និងឈ្មោលមួយ» ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីជានិមិត្តរូបនៃចំណងសាមគ្គីភាពរវាង រដ្ឋាភិបាល និងប្រជាជាតិទាំងពីរ ហើយព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យដោយសេចក្តីសោមនស្សជាអនេកទទួលតង្វាយសត្វដំរីមួយគូនេះ និងប្រោសព្រះរាជប្រទានជូនមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំចាត់ចែងរៀបចំពិធីប្រគល់-ទទួល និងទទួលចិញ្ចឹមថែរក្សាជាបន្ត។ សត្វដំរីញី-ឈ្មោលមួយគូនេះ […]

អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យទីតាំងដាក់គ្រឿងចក្រស្ដារសម្អាតប្រព័ន្ធបង្ហូររំដោះទឹកចេញ ដើម្បីទប់ស្កាត់ការលិចលង់ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាជូនពលរដ្ឋ៥ខណ្ឌ

Nisaiy KP May 12, 2024 12/05/2024

(ភ្នំពេញ)៖ ប្រព័ន្ធព្រែកអូរវែង ព្រែកបាក់ទូក លូបង្ហូររំដោះទឹកនានា រហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ និងស្ថានីយបូមទឹកកប់ស្រូវ ដែលមានការកកស្ទះ និងមិនអាចរំដោះទឹកចេញបាន ហើយបណ្ដាលឲ្យលិចលង់តាមដងផ្លូវ និងលំនៅដ្ឋានមួយចំនួន ដោយសារសម្ភារកាកសំណល់សំរាមផ្សេងៗ និងត្រូវស្តារសម្អាតឡើងវិញទាំងអស់ ក្នុងការលើកម្ពស់សោភ័ណភាព ពិសេសដើម្បីទប់ស្កាត់ទាន់ពេលវេលាអំពីការលិចលង់ ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាជូនប្រជាពលរដ្ឋ។ នេះបើតាមការលើកឡើងរបស់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ នៅក្នុងពេលដែលលោកអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ចុះពិនិត្យតាមបណ្ដាទីតាំងដោយផ្ទាល់ នូវប្រព័ន្ធបង្ហូររំដោះទឹកចេញនានា ដើម្បីរៀបចំដាក់គ្រឿងចក្រ និងកម្លាំងធ្វើការស្ដារសម្អាតឡើងវិញ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។ លោក ជិន ប៊ុនធឿន បានបញ្ជាក់ថា ប្រព័ន្ធព្រែកអូរវែង ព្រែកបាក់ទូក លូបង្ហូររំដោះទឹកចេញនានា រហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ជាមួយស្ថានីយបូមទឹកកប់ស្រូវ និងត្រូវធ្វើការស្ដារសម្អាតឡើងវិញ ដោយប្រើគ្រឿងចក្រក្នុងការលើកម្ពស់សោភ័ណភាព ពិសេសដើម្បីទប់ស្កាត់ទាន់ពេលវេលាអំពីការលិចលង់តាមដងផ្លូវ និងលំនៅដ្ឋាន ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាជូនប្រជាពលរដ្ឋពាក់ព័ន្ធចំនួន៤ខណ្ឌផ្សេងទៀតមាន (ខណ្ឌសែនសុខ ខណ្ឌ៧មករា ខណ្ឌដូនពេញ, ខណ្ឌទួលគោក) ក្រៅពីជូនប្រជាពលរដ្ឋខណ្ឌឫស្សីកែវ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ស្ដ្រីដែលក្លែងជានគរបាល និងបន្លំជាកូនចៅឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចូលសារភាពពាក់ព័ន្ធករណីឆបោកលុយ

Nisaiy KP May 12, 2024 12/05/2024

(ភ្នំពេញ)៖ ស្ដ្រីដែលក្លែងជានគរបាលតាមរយៈការកាត់តរូបភាព និងបន្លំជាកូនចៅរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចូលសារភាពពាក់ព័ន្ធករណីបោកប្រាស់ និងឆបោកលុយប្រជាពលរដ្ឋខ្ទង់ម៉ឺនដុល្លារ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃុត​ ដាវី​ មានទីលំនៅផ្ទះលេខ១១បេ​ ផ្លូវ០១​ បុរីការ៉ាវិនថោន​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ​។ ក្រោយការអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ជនរងគ្រោះ២នាក់ រួមមាន៖ *ទី១៖ឈ្មោះ​ ថៅ​ បូរី​ ភេទស្រី​ មានទីលំនៅ​សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ មុខរបរ​បោះដុំបន្លែ​ និងម្ជូរនៅផ្សារព្រែកព្នៅ​ ទំនាក់ទំនងជាមួយជនល្មេីស​ រកសុីក្នុងផ្សារជាមួយគ្នាតាំងពីឆ្នាំ២០១៨​ ជនល្មេីសបានខ្ចីលុយចំនួន​ ៤,០០០ដុល្លារ កាលពីថ្ងៃទី​០៣​ ខែ៥​ ឆ្នាំ២០២១ *ទី២​៖ឈ្មោះ​ លី​ ពុធសិលា​ ភេទស្រី​ មានទីលំនៅ​ សង្កាត់​ ស្វាយប៉ាក​ […]

ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ៖ ដើមឈើលម្អដងផ្លូវទាំង៣៧ខ្សែក្នុងក្រុង មានជិត១.៣ពាន់ដើម, គិតពីឆ្នាំ២០២៣ មកដល់សព្វថ្ងៃ មិនមានរន្ធដៅមួយណា​​ គ្មានដើមឈើនោះទេ

Khmerpress May 11, 2024 11/05/2024

(ព្រះសីហនុ)៖ សម្រាប់ដើមឈើលម្អតាមដងផ្លូវទាំង៣៧ខ្សែក្នុងក្រុងព្រះសីហនុ មានជិត១ម៉ឺន៣ពាន់ដើម បើគិតតាំងពីឆ្នាំ២០២៣ មកទល់ហ្នឹងពេលនេះ គឺមិនមានរន្ធដៅមួយណាគ្មានដើមឈើនោះទេ ព្រោះមានការចង្អុល បង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមទាំងក្រុមការងារថែរក្សាដាំដុះបន្ថែមទៀត ទើបដើមឈើទាំងនោះមិនមានភាពស្វិតស្រពោន ឬគ្មានជីវិតនោះទេ ហើយថែមទាំងលូតលាស់បានល្អមកដល់សព្វថ្ងៃថែមទៀតផង។ នេះជាការលើកឡើងរបស់លោកប្រធានមន្ទីរកសិកម្ម នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្នុងវេលាដែលលោកចុះពិនិត្យក្រុមការងារជីករន្ធដៅដីសម្រាប់ដាំដើមឈើលម្អតាមដងផ្លូវជាតិលេខ៤ ដែលចាប់ផ្តើមពីរង្វង់មូលនាគខៀវ (ប្រលានយន្តងអន្តរជាតិខេត្តព្រះសីហនុ) រហូតទៅដល់ច្រកទ្វារទី១ នៃកំពង់ផែស្វាយ័ត ក្រុងព្រះសីហនុ មានចំនួនជិត៧ពាន់ដើម។ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្ថែមថា សកម្មភាពជីករន្ធដៅនារសៀលនេះ ដោយមានការចង្អុលបង្ហាញពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំដោយលោក គង់ វិតាណៈ អភិបាលរង។ លោកបានបន្តថា ជំហានទី១ ដើមឈើជាង ៣ពាន់ដើម នឹងត្រូវបើកយុទ្ធនាការដាំនៅថ្ងៃទី១ ខែមិថុនាខាងមុខនេះ ហើយទាំងនេះជាគិតផ្តួចផ្តើមរបស់អភិបាលខេត្តព្រះសីហនុ ក្រោមបប្រធានបទ «ដាំក្ងោកសម្ព័ន្ធមេត្រីភាពរវាង កងពលតូចអន្តរាគមន៍លេខ៤ ទិសប្រាសាទព្រះវិហា […]

សិស្សរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ អំពាវនាវដល់យុវជនដទៃទៀតឱ្យចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យបានគ្រប់គ្នា ដើម្បីលើកស្ទួយជីវភាពទៅថ្ងៃអនាគត

Khmerpress May 11, 2024 11/05/2024

(កំពង់ស្ពឺ)៖ បណ្ដាសិស្សរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានអំពាវនាវដល់យុវជនដទៃទៀតសូមចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យបានគ្រប់គ្នាយ៉ាងតិច១ជំនាញ ដើម្បីទទួលបានជំនាញច្បាស់លាស់ មានការងារធ្វើសមរម្យ និងទទួលបានប្រាក់ចំណូលលើកស្ទួយជីវភាពគ្រួសារទៅថ្ងៃអនាគត ខណៈពួកគេបញ្ជាក់ហើយថាការរៀនជំនាញនីមួយៗនោះមិនពិបាកណាស់ណាទេ។ គួរជម្រាបថា នៅក្នុងសប្ដាហ៍នេះដែរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន១០ស្ថាប័ន ទៅកាន់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដែលជាសាលាមួយចូលរួមអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ១.៥លាននាក់ ហើយក្រុមអ្នកសារព័ត៌មានក៏បានជួបសម្ភាសន៍ជាមួយនាយកវិទ្យាស្ថាន លោក កែម ជាក់នី លោកគ្រូ អ្នកគ្រូ និងបណ្ដាសិស្សដែលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈមួយចំនួនផងដែរ។ ពាក់ព័ន្ធនឹងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ១.៥លាននាក់នេះដែរ លោកនាយក កែម ជាក់នី បានបញ្ជាក់ថា នៅជំហានទី១ តាមផែនការរបស់វិទ្យាស្ថានលោក គឺជ្រើសរើសសិស្សតែ៣៩០នាក់ តែជាក់ស្ដែងមានសិស្សចុះឈ្មោះចូលរៀនមានរហូតដល់៤៤៨នាក់ (លើសផែនការ១៤ភាគរយ) ដែលបច្ចុប្បន្នកំពុងទទួលការបណ្ដុះបណ្ដាលតាមជំនាញផ្សេងៗ។ មានទីកំណើតនៅស្រុកសំរោងទង យុវជន សេង សុខេង ជាសិស្សរៀនជំនាញបរិក្ខារត្រជាក់រថយន្ត បានឱ្យដឹងថា ការណ៍ដែលរូបគេសម្រេចចិត្តមករៀនជំនាញនេះ ក៏ព្រោះចង់បានជំនាញវិជ្ជាជីវៈមួយច្បាស់លាស់ ហើយផ្នែកនេះក៏សម្បូរទីផ្សារការងារដែរ ងាយស្រួលក្នុងការរកការងារធ្វើ ដើម្បីលើកស្ទួយជីវភាពប្រចាំថ្ងៃទៅថ្ងៃមុខ។ សុខេង ចុះឈ្មោះចូលរៀនជំនាញបរិក្ខារត្រជាក់រថយន្តនេះ គឺតាមរយៈការចុះផ្សព្វផ្សាយរបស់វិទ្យាស្ថានទៅដល់ផ្ទះរបស់រូបគេតែម្ដង។ យុវជន សេង សុខេង ក៏បានអំពាវនាវដល់យុវជនដទៃទៀតសូមចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យបានគ្រប់គ្នា ដើម្បីទទួលបានជំនាញច្បាស់លាស់ មានការងារធ្វើសមរម្យ និងទទួលបានប្រាក់ចំណូលលើកស្ទួយជីវភាពគ្រួសារទៅថ្ងៃអនាគត។ មានទីកំណើតនៅស្រុកបរសេដ្ឋ យុវតី ថូ […]

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បង្ហាញលទ្ធផលស្រាវជ្រាវករណីស្ដ្រីជនឆបោកម្នាក់ ដែលក្លែងជាមន្ដ្រីនគរបាល និងអំពាវនាវជនរងគ្រោះដាក់ពាក្យបណ្ដឹង

Khmerpress May 11, 2024 11/05/2024

(ភ្នំពេញ)៖ ក្រោយបញ្ជាឲ្យបើកការស្រាវជ្រាវករណីស្ដ្រីម្នាក់ ក្នុងរូបភាពជាមន្ដ្រីនគរបាល ហើយពលរដ្ឋអះអាងថា ចាញ់បោកលុយកាក់នោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញមកបញ្ជាក់អំពីលទ្ធផលនៃការស្រាវជ្រាវ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ស្ដ្រីក្នុងរូបភាពជានគរបាលនោះ ពិតជាជនឆបោកប្រាកដមែន ពោលឈ្មោះនៅលើផ្លាកឈ្មោះជាមនុស្សប្រុស នៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ហើយអត្ដលេខវិញជាមន្ដ្រី នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ លោកឧត្តមសេនីយ៍ឯក ស្នងការបានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមបញ្ជាក់ជូន លោកពុកអ្នកម៉ែ ពូមីង បងប្អូន និងមហាជន មេត្តាជូនជ្រាបថា ករណីដែលបណ្ដាញសង្គម បង្ហោះនោះ មិនមែនជាមន្ត្រីនគរបាលទេ ពិតជា ជនឆបោកប្រាកដមែន! ១៖ ចំណែករូបថតនគរបាលស្រ្តីនោះមាន ឈ្មោះ ស៊ុន ស៊ីន គឺជាមនុស្សប្រុសទេ មានឋានន្តរសក្ដិ វរសេនិយ៌ឯក នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៌។ ២៖ ចំពោះអត្តលេខ86343 គឺជាមន្ត្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ភេទប្រុស ឋានន្តរសក្ដិ វរសេនីយ៌ត្រី។ ខ្ញុំបាទសំណូមពរ ដល់ជនរងគ្រោះ ស្នើសុំយកឯកសារ […]

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំនួន៤រូប មានឋានៈស្មើរដ្ឋមន្ត្រី និងរដ្ឋលេខាធិការ

Khmerpress May 11, 2024 11/05/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច​​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចំនួន ៤រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែឧសភានេះ។ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត ទាំង ៤រូបរួមមាន៖ ១- បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប មានឋានៈស្មើ រដ្ឋមន្ត្រី ២- បណ្ឌិតសភាចារ្យ ជូ វិជិត្ត មានឋានៈស្មើ រដ្ឋមន្ត្រី ៣- លោក កែ ប៊ុនខៀង មានឋានៈស្មើ រដ្ឋមន្ត្រី ៤- លោក គង់ បូរ៉ា មានឋានៈស្មើ រដ្ឋលេខាធិការ៕ ផ្តល់សិទ្ធិដោយ៖ freshnews