ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចប្រគល់ភារកិច្ចជូនលោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ ដែលរងគ្រោះនៅក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា

Khmerpress May 15, 2024 15/05/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់ភារកិច្ចជូនលោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋ នៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ នៃគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា។ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ មុននឹងចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកូរ៉េខាងត្បូងរយៈពេល៤ថ្ងៃ សម្តេចធិបតីហ៊ុន ម៉ាណែត បានបង្ហោះសារអមដោយលិខិតសិទ្ធិប្រទានប្រគល់ភារកិច្ចជូនលោក គី តិច ដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ នៅក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា, ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេងចាន់ណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីខ្ញុំ, ខ្ញុំបានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋ នៅក្នុងសំណុំរឿងទាំងឡាយ ដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់អំពីចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងរបស់រូបខ្ញុំផ្ទាល់ពាក់ព័ន្ធនឹងករណីនេះ។ ក្រោយពេលដែលឃើញមានផ្សព្វផ្សាយ តាមប្រព័ន្ធបណ្ដាញសង្គមអំពីករណីទាមទារសំណង របស់ប្រជាពលរដ្ឋដែលបានវិនិយោគ នៅលើគម្រោង ប្រ៊ីលានស៊ីធី នៅខេត្តសៀមរាប […]

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ

Khmerpress May 15, 2024 15/05/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះវេលាម៉ោង៨ព្រឹក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅ​ប្រទេស​កូរ៉េ​ខាងត្បូងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤ ដើម្បី​ពង្រឹង​ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការវិនិយោគ និងពាណិជ្ជកម្ម​រវាងកម្ពុជា និងកូរ៉េខាងត្បូង។ យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ធ្វើឡើងតបតាមការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង។ អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ […]

រដ្ឋបាលខេត្តកំពង់ធំ រៀបចំកសាង «ស្ដូបតេជោសន្ដិភាព» នៅស្រុកកំពង់ស្វាយ

Khmerpress May 13, 2024 13/05/2024

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ កំពុងសិក្សារៀបចំកសាង «ស្ដូបតេជោសន្ដិភាព» នៅចំណុចសួនអាពាហ៍ពិពាហ៍ ស្ថិតក្នុងភូមិត្រពាំងចំបក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារប្រជុំដើម្បីត្រៀមសាងសង់ស្ដូបនេះ។ លោកបានបញ្ជាក់ថា ការរៀបចំសាងសង់ «ស្តូបតេជោសន្តិភាព» នេះមាន៨ចំណុច៖ *ទី១៖ ការសិក្សាលើប្លង់គោលស្ថាបត្យកម្ម នៃស្តូបតេជោសន្តិភាព ត្រូវធ្វើការពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រុមការងារ សិក្សាស្រាវជ្រាវដែលមានស្ថាបត្យកម្ម ពីព្រោះការរៀបចំការកសាងជាមួយដំណើរការជាក់ស្តែង ទាមទារមានការកែសម្រួលបត់បែនជាហូរហែរលើខ្នាត និងរូបភាពសម ឬមិនសម ចម្លាក់ត្រឹមត្រូវ ឬមិនត្រឹមត្រូវ យើងតែងធ្វើកិច្ចការនេះជាបទពិសោធន៍ សម្រាប់អ្នកដឹកនាំ វិចិត្រករ ស្ថាបត្យករ រួមទាំងជាមួយ ក្រុមខ្លឹមសារប្រវត្តិកាល។ *ទី២៖ រៀបចំយន្តការមួយដែលមានសមាសភាពច្បាស់លាស់អ្នកដឹកនាំ និងសមាជិកជាអ្នកជំនាញមានវត្តមានជាប់ជាប្រចាំ ដោយមិនត្រូវមានការផ្លាស់ប្តូរញឹកញាប់ ដែលនាំឲ្យជួបការលំបាកក្នុងការបន្តតាមស្រាវ រៀបចំបង្កើតក្រុមការងាររួមរវាងក្រុមការងារសិក្សាស្រាវជ្រាវ ថ្នាក់ក្រោមជាតិ ដើម្បីបង្កើតកិច្ចទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ *ទី៣៖ រៀបចំប្រមែប្រមូលប្រវត្តិខ្លឹមសាររឿងរ៉ាវព្រឹត្តិការណ៍ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្របស់រដ្ឋបាលខេត្ត ឬអង្គភាពនីមួយៗ ឲ្យបានជាអតិបរមាសម្រាប់យកមកធ្វើការជ្រើសរើសសម្រិតសម្រាំង ទាំងនេះចាត់ទុកថា ជាដំណាក់កាលប្រមូលសន្សំឯកសារសម្រាប់ធ្វើការពិនិត្យ។ *ទី៤៖ ត្រូវយកព្រឹត្តិការណ៍ទាំងអស់នេះ […]

ក្រុមហ៊ុនកូរ៉េ ចង់វិនិយោគលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាម នៅកម្ពុជា

Khmerpress May 13, 2024 13/05/2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING និងក្រុមហ៊ុន Defytime ដឹកនាំដោយលោកតាបណ្ឌិត កុល ផេង។ ក្នុងជំនួបពិភាក្សានាឱកាសនេះ ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING បានធ្វើបទបង្ហាញជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីព័ត៌មានបឋមនៃគម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុនលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាម ព្រមទាំងបានឆ្លៀតឱកាសនេះដើម្បីស្នើសុំគោលការណ៍ណែនាំបន្ថែមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះគម្រោងវិនិយោគរបស់ខ្លួន។ តាមរយៈបទបង្ហាញក្នុងអង្គប្រជុំនេះក្រុមហ៊ុនបានបង្ហាញថាបច្ចេកវិទ្យាដែលខ្លួននឹងប្រើប្រាស់ ក្នុងមួយថ្ងៃអាចបង្កើតថាមពលអគ្គិសនីយ៉ាងតិចបំផុត ២៤គីឡូវ៉ាត់ ដោយការដុតសំរាមប្រមាណ ១០០តោន។ ឆ្លើយតបក្នុងអង្គប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ជូនដល់ក្រុមហ៊ុន និងវិនិយោគិនទាំងអស់ ចំពោះគម្រោងវិនិយោគលើការទាញយកថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនេះ និងស្នើសុំឱ្យក្រុមហ៊ុនផ្ញើជូនព័ត៌មានលម្អិតទាំងស្រុងនៃគម្រោង មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចឱ្យស្ថាប័នរដ្ឋាភិបាលសម្របសម្រួលអនុវត្តនីតិវិធីបន្ត៕ ប្រភព៖ ក្រសួងព័ត៌មាន

កីឡាជឺជីតស៊ូកម្ពុជា ឈ្នះមេដាយ ២៩គ្រឿង ពីការប្រកួតអន្ដរជាតិ AFG Open 2024 នៅថៃ

Khmerpress May 13, 2024 13/05/2024

(ភ្នំពេញ)៖ ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានទទួលសមិទ្ធផលដ៏ល្អប្រសើរមួយទៀតហើយ ដោយដណ្ដើមបានមេដាយរហូតដល់ ២៩គ្រឿង ពីការប្រកួតលក្ខណៈអន្ដរជាតិ AFG Open International 2024 នៅទីក្រុងបាងកក ប្រទេសថៃ។ យោងតាមរបាយការណ៍សហព័ន្ធ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភានេះ ចំពោះសមិទ្ធផល ដែលអត្តពលិករបស់ខ្លួន ដណ្ដើមបានជូនជាតិខាងលើ រួមមានមេដាយមាស ១១, មេដាយប្រាក់ ៩ និងមេដាយសំរឹទ្ធ ៩។ គួរដឹងថា ការប្រកួតជឺជីតស៊ូលក្ខណៈអន្ដរជាតិ AFG Open International 2024 នេះ បានធ្វើឡើង កាលពីថ្ងៃទី១២ ខែឧសភាម្សិលមិញ ដោយមានអ្នកចូលរួមជិត ៧៥០នាក់ ក្នុងនោះក៏មានវត្តមានក្រុមកីឡាករ-កីឡាការិនីកម្ពុជាជាច្រើនរូបផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង លោកស្រី នេត ធីតាច័ន្ទធីម៉ា ជាទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត ឋានៈស្មើរដ្ឋលេខាធិការ

Khmerpress May 13, 2024 13/05/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង លោកស្រី នេត ធីតាច័ន្ទធីម៉ា ជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ សូមជម្រាបថា លោកស្រី នេត ធីតាច័ន្ទធីម៉ា គឺជាកូនស្រីទី២ របស់លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកស្រី ជាបញ្ញាវ័ន្ដខ្មែរមួយរូប ដែលបានបញ្ចប់ការសិក្សាជ្រៅជ្រះនៅឯក្រៅប្រទេស៕ ផ្តល់សិទ្ធិដោយ៖ freshnews

រដ្ឋមន្រ្តីកសិកម្ម៖ អំណោយដំរីមួយគូរបស់ឡាវ នឹងរួមចំណែកបង្កើនចំនួនដំរីស្រុក និងជំនួសសត្វដំរីស្រុកដែលមានអាយុកាន់តែចាស់

Khmerpress May 13, 2024 13/05/2024

(តាកែវ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា អំណោយដំរីមួយគូរបស់ឡាវ នឹងរួមចំណែកដល់ការបង្កើនចំនួនដំរីស្រុក ដោយដំរីទាំងពីរនៅវ័យក្មេង ដែលមានលទ្ធភាពបន្តពូជ និងជំនួសសត្វដំរីស្រុកដែលមានអាយុកាន់តែចាស់ ដោយសារកម្ពុជាមិនអនុញ្ញាតឱ្យមានការចាប់ទាក់សត្វដំរីព្រៃមកផ្សាំងនោះទេ។ ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងពិធីប្រគល់-ទទួលសត្វដំរីញីឈ្មោលរបស់ឡាវជូនដល់កម្ពុជាមួយគូ នៅឧទ្យានសួនសត្វព្រៃការពារ «ភ្នំតាម៉ៅ» ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោក ឌិត ទីណា បានថ្លែងថា បច្ចុប្បន្ន សត្វដំរីកំពុងមានវត្តមាននៅភាគខាងជើង តំបន់ខ្ពង់រាបភាគខាងកើត និងតំបន់ជួរភ្នំក្រវាញ ហើយតាមការប៉ាន់ស្មានចំនួនសត្វដំរីព្រៃមានប្រមាណពី ៤០០-៦០០ក្បាល និងសត្វដំរីស្រុកចំនួន ៧៥ក្បាលនៅកម្ពុជា។ លោកបន្តថា កម្ពុជាក៏បានរៀបចំផែនការ សកម្មភាពអភិរក្សសត្វដំរីរយៈពេល១០ឆ្នាំ (២០២០-២០២៩) ដោយបានដាក់ចេញនូវសកម្មភាព ជាយុទ្ធសាស្រ្ត ដើម្បីកាត់បន្ថយការគំរាមកំហែងដល់ការរស់នៅរបស់សត្វដំរី ដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិរក្សនានា ហើយការអភិរក្សសត្វដំរីនៅកម្ពុជាសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ លោក Linkham […]

ក្រសួងកិច្ចការនារី និងធនាគារជាតិនៃកម្ពុជា ទទួលពានរង្វាន់សកលថ្នាក់ក្រសួង ពីកិច្ចប្រជុំកំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤

Khmerpress May 13, 2024 13/05/2024

(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី និង ធនាគារជាតិនៃកម្ពុជា បានទទួលពានរង្វាន់សកលថ្នាក់ក្រសួង (Global Summit of Women 2024 Roundtable Ministerial Award) លើ «គម្រោងដែលមានផលជះវិជ្ជមានចំពោះស្រ្តី និងក្មេងសី្រ» តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ «បាគង» ពីកិច្ចប្រជុំកំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំ ឡើងនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣​ ខែឧសភា ឆ្នាំ២០២៤។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បាននាំយកគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ «បាគង-អភិវឌ្ឍ ដោយធនាគារជាតិនៃកម្ពុជា បង្ហាញជូនដល់អង្គប្រជុំ នៅក្នុងវេទិកាតុមូលថ្នាក់រដ្ឋមន្ត្រី នៃកិច្ចប្រជុំកំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤»។ ក្រោយពីវាយតម្លៃ និងពិនិត្យយ៉ាងល្អិតល្អន់ដោយគណៈកម្មការនៃកិច្ចប្រជុំកំពូលស្តីពិភពលោករួចមក គម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី តាមរយៈប្រព័ន្ធទូទាត់បាគង ត្រូវបានចាត់ទុកថាជាគម្រោងដែលបានផ្តល់អត្ថប្រយោជន៍ និងរួមចំណែកដ៏សំខាន់ ក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី និងសហគ្រិនស្ត្រី ជាពិសេសស្ត្រីដែលរស់នៅតាមតំបន់ជនបទ ហើយត្រូវបានគណៈកម្មការបានសម្រេចផ្ដល់ពានរង្វាន់សកលថ្នាក់ក្រសួង លើ […]

ជនអនាមិកបន្តក្លែងបន្លំដោយប្រើឈ្មោះ និងរូបភាពសម្តេចតេជោ ហ៊ុន សែន បង្កើតគណនីក្លែងក្លាយ (Fake Account), សូមប្រុងប្រយ័ត្នចំពោះជនបោកប្រាស់

Khmerpress May 13, 2024 13/05/2024

(ភ្នំពេញ)៖ មានជនអនាមិកបានបន្តក្លែងបន្លំដោយប្រើឈ្មោះ និងរូបភាពរបស់សម្តេចតេជោ ហ៊ុន សែន ទៅបង្កើតគណនីក្លែងក្លាយ (Fake Account) ក្នុងគោលបំណងអាក្រក់ផ្សេងៗ។ដើម្បីចៀសវាងការចាញ់បោកជនអនាមិកទាំងនោះ សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ ហើយជនដែលបានបង្កើតគណនី និងទំព័រក្លែងបន្លំជាថ្នាក់ដឹកនាំ ត្រូវផ្អាកសកម្មភាពជាបន្ទាន់។ តាមរយៈបណ្តាញ Telegram ផ្លូវការសម្តេចតេជោ​ ហ៊ុន សែន បានបង្ហោះសារដូច្នេះថា «សូមបងប្អូនសាធារណជនទាំងអស់មេត្តាជ្រាបថា មានជនអនាមិកបានបន្តក្លែងបន្លំដោយបង្កើត គណនីក្លែងក្លាយ (Fake Account) និងបានផ្ញើសារទៅបងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងផ្សេងៗ។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ ដែលតែងបានបង្កើតគណនី ឬ ផេកក្លែងក្លាយជាបន្តបន្ទាប់ ដោយយកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីផ្ញើសារ ឬធ្វើសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ។ចំពោះជនដែលបានបង្កើតគណនី និងទំព័រក្លែងបន្លំជាថ្នាក់ដឹកនាំ សូមផ្អាកសកម្មភាពជាបន្ទាន់»។ សូមបញ្ជាក់ថា គណនី និងទំព័រផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺមានឈ្មោះ និងតំណ Link ខាងក្រោម៖ ១/ Facebook Account ផ្ទាល់: Hun Sen […]

អ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ ឆ្លើយតបចំពោះរឿងសណ្តែកកួរឡើងថ្លៃ

Khmerpress May 13, 2024 13/05/2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបចំពោះ«រឿងសណ្តែកកួរឡើងថ្លៃ» បន្ទាប់ពីមានបុរសម្នាក់បានបង្ហោះវីដេអូក្នុងបណ្ដាញសង្គម និយាយទាក់ទងរឿងបន្លែងសណ្តែកកួរឡើងថ្លៃ ដោយក្នុង១គីឡូ តម្លៃ ៤ម៉ឺនរៀល។ តាមរយៈការបង្ហោះរបស់ ឯកឧត្តម ឃឹម ហ្វីណង់ បានឆ្លើយតបចំពោះរឿងសណ្តែកកួរឡើងថ្លៃ យ៉ាងដូច្នេះថា៖ «រឿងសណ្តែកកួរឡើងថ្លៃ» — សូមផ្ញើរជូនប្អូនប្រុសវិមានវិញ៖ – សណ្តែកកួរឡើងថ្លៃទាំងនោះមិនមែនជាសណ្តែកកួរនាំចូលនោះទេ តែជាសណ្តែកកួររបស់បងប្អូនកសិករខ្មែរយើង ដែលនៅសេសសល់តិចតួចពីការខូចខាតដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ហើយបានធ្វើឱ្យខូចខាតទិន្នផលពួកគាត់រហូតដល់ទៅ ៨០% ទៅ ៩០%។ កុំថាឡើយតែដំណាំ សូម្បីតែមនុស្សនិងសត្វក៏ធ្លាក់ឈឺពិបាកទ្រាំដែរ។ តាមពិតទៅ យើងមានតែជួយត្រេកអរដល់កសិករយើងទៅវិញទេ ដែលបានថ្លៃល្អហ្នឹងហើយគ្រាន់បានទប់កុំឱ្យសូវខាតនោះ។ – បើសណ្តែកកួរនាំចូលពិតជាមានតម្លៃ ១គីឡូ ៤ម៉ឺនរៀល ហើយសណ្តែកកួរក្នុងស្រុកមិនបាន ៥០០រៀល ដូចប្អូននិយាយមែន ម៉្លេះសមមានអ្នកធ្វើសេដ្ឋីបាត់ទៅហើយ ព្រោះថាកសិករខ្មែរមិនអន់ដល់ថ្នាក់ដាំសណ្តែកកួរមិនបាននោះទេ។ ម្តេចមិនដើរប្រមូលទិញយកទៅលក់នៅផ្សារដើមគរទៅ?! – គោលការណ៍នៃសេដ្ឋកិច្ចទីផ្សារគឺដូច្នេះឯង តែបរិមាណផ្គត់ផ្គង់ថយចុះភ្លាមៗយ៉ាងគំហុកបែបនេះ ប្រាកដជារុញឱ្យថ្លៃកើនឡើងហើយ តែក៏នៅមិនយូរដែរ តែថ្លៃល្អបែបនេះ […]