ព័ត៌មានជាតិ

ផ្អាកការចរាចរណ៍ឆ្លងកាត់កំណាត់ផ្លូវកៅស៊ូលេខ៣៨៣B ចាប់ពីភូមិតាំងស្នាយ ឃុំរកា ទៅភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ជាបណ្តោះអាសន្ន ដោយសារទឹកជំនន់ហក់ឡើងខ្ពស់

Liny Chan October 6, 2025 06/10/2025

(ព្រៃវែង)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានជូនដំណឹងពីការផ្អាកចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ៣៨៣B ត្រង់ចំណុច គ.ម ០៤+០០០ ដល់ចំណុច គ.ម១០+៤២៥ ចាប់ពីភូមិតាំងស្នាយ ឃុំរកា ដល់ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវង។ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានបញ្ជាក់ថា ដោយសារស្ថានភាពទឹកទន្លេមេគង្គកើនឡើងខ្លាំង បណ្ដាលឱ្យប៉ះពាល់កំណាត់ផ្លូវខេត្តលេខ៣៨៣B ស្ថិតក្នុងភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដែល ស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់មានសភាពហូរច្រោះ និងកាត់ផ្តាច់ មិនអាចធ្វើចរាចរណ៍បាន។ ជាមួយគ្នានេះ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង សូមធ្វើការផ្អាកចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ៣៨៣បេ នៅទីតាំងខាងលើ ចាប់ពីថ្ងៃជូនដំណឹង នេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។ លោកមេឃុំរកា ស្រុកពារាំង បានថ្លែងថា ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដីស្រែប្រជាពលរដ្ឋនៅឃុំរកាចំនួន៧០ហិកតា និងប៉ះពាល់ផ្លូវមួយចំនួនទៀត ក្នុងនោះក៏មានការហូរច្រោះដាច់កាត់ផ្លូវក្រៅកៅស៊ូប្រវែង ៧ម៉ែត្រ បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ កំពុងសស្រាក់ស្រាំជួសជុលផ្លូវមានហូរច្រោះដោយបានយកប៉ាវខ្សាច់ដាក់ដីទប់ផងដែរ។ លោកមេឃុំរកា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន កុំនាំគ្នាចុះលេងទឹកដែលនាំឲ្យលង់ទឹកគ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេសនោះ ចំពោះផ្លូវហូរច្រោះដាច់ […]

គ្រោះទឹកជំនន់បណ្ដាលឲ្យប៉ះពាល់ដល់លំនៅឋាន និងកសិផលរបស់ប្រជាពលរដ្ឋនៅស្រុកចំនួន៨ នៃខេត្តរតនគិរី ស្មើជាង ៥,០០០គ្រួសារ

Liny Chan October 6, 2025 06/10/2025

(រតនគិរី)៖ ខេត្តរតនគិរី ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងមកនេះ មានករណីគ្រោះមហន្តរាយទឹកជំនន់ ដែលបណ្តាលឲ្យរងផលប៉ះពាល់ចំនួន៨ស្រុក ស្មើនឹង២៧ឃុំ ៩៨ភូមិ។ នេះជាការលើកឡើងរបស់លោក ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាព ក្នុងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយខេត្តរតនគិរី នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។ លោកអភិបាលរង បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តគាំទ្រ និងដាក់ឲ្យប្រើប្រាស់ផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៤-២០២៨ ដែលនឹងជួយឲ្យសង្គមទាំងមូលអាចត្រៀមខ្លួន ចំពោះបញ្ហាប្រឈមទៅនឹងការប្រែប្រួលអាកាសធាតុ ដោយធ្វើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បីភាពធន់ទៅនឹងគ្រោះមហន្តរាយ និងសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងក្របខណ្ឌការងារសេនដោយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៥-២០៣០។ ជាក់ស្តែង ក្នុងខេត្តរតនគិរីនាពេលថ្មីៗមកនេះ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងមកនេះ មានករណីគ្រោះមហន្តរាយទឹកជំនន់ ដែលបណ្តាលឲ្យរងផលប៉ះពាល់ចំនួន៨ស្រុក ស្មើនឹង២៧ឃុំ ៩៨ភូមិ (ស្រុកលំផាត់, ស្រុកកូនមុំ, […]

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចាត់ទុកទង្វើអសីលធម៌របស់ជនជាតិថៃមួយចំនួន ដែលប្រមាថលើសម្តេចតេជោ ហ៊ុន សែន មិនស័ក្ដិសមជាប្រជាជនស៉ីវិល័យ និងមិនអាចទទួលយកបាននោះទេ

Liny Chan October 6, 2025 06/10/2025

(ភ្នំពេញ)៖ ក្រោយពីសាររបស់សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះទង្វើរបស់ប្រជាជនថៃ ដែលយករូបភាពរបស់សម្ដេចទៅធ្វើជាផ្ទាំងស៉ីប ដើម្បីបាញ់កាំភ្លើងមានលក្ខណៈប្រមាថនោះ, ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ហើយក៏ជាកូនប្រុសរបស់សម្ដេចដែរនោះ ក៏បានចេញមកប្រតិកម្មចំពោះទង្វើដ៏អសីលធម៌ គ្មានគុណធម៌នេះ។ តាមរយៈបណ្ដាញសង្គម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានអះអាងថា កម្ពុជាតែងប្រកាន់ជំហររកដំណោះស្រាយដើម្បីស្វែងរកសន្តិភាព ដើម្បីប្រទេសទាំងពីរ និងប្រជាជនទាំងសងខាង។ ប៉ុន្តែនេះ ជាទង្វើដ៏អសីលធម៌ គ្មានគុណធម៌ មិនស័ក្តិសមជាប្រជាជនស៊ីវិល័យនោះទេ។ ទោះ ក្នុងនាមជាកូន ឬជាខ្មែរមួយរូប ទង្វើខ្វះសីលធម៌បែបនេះ គឺជាទង្វើមិនអាចទទួលយកបាននោះទេ។ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ប្រជាជាតិទាំងសងខាង គួរបង្កើនសកម្មភាពកសាងទំនុកចិត្តគ្នា ជាមួយសុឆន្ទៈពិតប្រាកដ ដើម្បីឈានទៅស្វែងរកដំណោះស្រាយសន្តិភាព និងប្រក្រតីភាពឡើងវិញ ដោយត្រូវទប់ស្កាត់ឲ្យបាននូវទង្វើអសីលធម៌បែបនេះ មិនឲ្យកើតឡើងទៀត។ សូមរំលឹកថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធនៃកម្ពុជា បានបង្ហាញសារពិសេសមួយដោយ សូមអំពាវនាវឲ្យប្រជាជនខ្មែរទាំងអស់ កុំធ្វើទង្វើអាក្រក់ដែលជាទង្វើអមនុស្ស […]

ចំនួនអ្នកបាត់បង់ជីវិតកើនដល់ ៥៤នាក់ និង ១៣នាក់បន្តបាត់ខ្លួន ក្នុងករណីរលំអគារសាលារៀន នៅឥណ្ឌូណេស៉ី

Liny Chan October 6, 2025 06/10/2025

(ហ្សាការតា)៖ នាថ្ងៃចន្ទ ទី៦ ខែតុលា អាជ្ញាធរនៅប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា តួលេខអ្នកបាត់បង់ជីវិត បានបន្តកើនដល់​៥៤នាក់ ក្នុងករណីបាក់ស្រុតអគារសាលារៀន កាលពីដើមសប្តាហ៍កន្លងទៅ ខណៈក្រុមសង្រ្គោះបន្តទាញយក សាកសពជនរងគ្រោះចេញពីក្រោម​គំនរអគារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ មន្រ្តីទីភ្នាក់ងាររុករកនិងសង្រ្គោះ លោក Yudhi Bramantyo បាននិយាយថា គិតមកទល់ព្រឹកថ្ងៃចន្ទនេះ មនុស្ស១០៤នាក់ ដែលស្ថិតក្នុងឧបទ្ទវហេតុខាងលើ ត្រូវបានជួយសង្រ្គោះដោយមានសុវត្ថិភាព ខណៈ៥៤នាក់បានស្លាប់ ហើយ១៣នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន។ គួរបញ្ជាក់ថា អគារសាលារៀននោះ ដែលជាសាលាអ៉ីស្លាម និងមានច្រើនជាន់ ស្រាប់តែបានបាក់ស្រុតភ្លាមៗ កាលពីថ្ងៃចន្ទ ស្របពេលដែលសិស្សកំពុងជួបជុំគ្នា ដើម្បីធ្វើការថ្វាយបង្គំប្រចាំថ្ងៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់ប្រជាពលរដ្ឋថែរក្សាសុខភាព និងប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងៗកំឡុងពេលមានទឹកជំនន់

Naren October 6, 2025 06/10/2025

(ត្បូងឃ្មុំ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ថែរក្សាសុខភាពជាចម្បងនៅក្នុងរដូវវស្សាធ្លាក់ភ្លៀង និងទឹកជំនន់នេះ ត្រូវហូបស្អាត រស់នៅស្អាត តាមរយៈពិសាទឹកដាំឆ្អិនដើម្បីការពារពីជំងឺដង្កាត់ផ្សេងៗដល់កូនចៅប្រុសស្រី។ លើសពីនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារតូចៗកំឡុងពេលមានទឹកជនន់នេះ សូមកុំទុកកូនចៅឱ្យនៅផ្ទះម្នាក់ឯង ឬលេងទឹកដោយមិនមានអ្នកចាំមើលថែទាំត្រឹមត្រូវ បណ្ដាលលង់ទឹកដូចករណីកន្លងមក។ ការអំពាវនាវរបស់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក្នុងឱកាសអញ្ជើញចុះដោយផ្ទាល់ស្វែងយល់ពីទុក្ខលំបាកនានាដែលប្រជាពលរដ្ឋជួបប្រទះ ក្នុងអំឡុងរងគ្រោះមហន្ដរាយធម្មជាតិ ដោយទឹកជំនន់នេះ ដែលបណ្ដាលឱ្យបានជន់លិចលំនៅឋាន ចំនួន ១,៨០០គ្រួសារ នៅខេត្ដត្បូងឃ្មុំ ដោយក្នុងនោះប្រជាជនបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ចំនួន ១៣ កន្លែងក្នុងស្រុកត្បូងឃ្មុំ ដែលក្នុងនោះមានឃុំបឹងព្រួល ០៦ភូមិ ចំនួន ២០០គ្រួសារ, ឃុំជីរោទ៍ទី១ មាន ០៣ភូមិ ចំនួន ៨២៨គ្រួសារ និងឃុំទន្លេបិទ មាន ០៥ភូមិ ចំនួន ៧៧២គ្រួសារ។ ពិធីសំណេះសំណាលដ៏កក់ក្តៅ ដោយភ្ជាប់ជាមួយនឹងអំណោយមនុស្សធម៌ផងដែរនេះ គឺបានប្រព្រឹត្តទៅនៅទីទួលសុវត្ថិភាព លោកឧកញ៉ា វ៍ន ប៊ុនថៃ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ […]

សម្តេចតេជោ ហ៊ុន សែន៖ សូមខ្មែរកុំធ្វើទង្វើអាក្រក់ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វដូចថៃមួយចំនួន ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ សូមកុំទិញទំនិញថៃមកប្រើ និងឈប់ប្រើប្រាក់បាតថៃលើដីខ្មែរតទៅទៀត ដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង

Naren October 6, 2025 06/10/2025

(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធនៃកម្ពុជា បានបង្ហាញសារពិសេសមួយដោយ សូមអំពាវនាវឲ្យប្រជាជនខ្មែរទាំងអស់ កុំធ្វើទង្វើអាក្រក់ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វដូចថៃមួយចំនួន បាននឹងកំពុងធ្វើដាក់សម្តេច ហើយសម្តេចតេជោក៏ប្រកាសឲ្យដឹងថា ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ សូមកុំទិញទំនិញថៃមកប្រើ និងឈប់ប្រើប្រាក់បាតថៃលើដីខ្មែរតទៅទៀត ដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។ សំណេរដ៏មុតស្រួចរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ នេះឬជាជនជាតិស៉ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់?សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។ កន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។ ខ្ញុំបានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។ ខ្ញុំបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។ ខ្ញុំសូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ។ ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។ ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ […]

អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភដល់នាយទាហាន និងពលទាហាន នៃកងរាជអាវុធហត្ថ

Nisaiy KP October 5, 2025 05/10/2025

(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភ ដល់នាយទាហ៊ាន និងពលទាហ៊ាន នៃកងរាជអាវុធហត្ថ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន។ លោកស្រីបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រមកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងបេសកកម្មការពារបូរណៈភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ហើយបើទោះបីជាសម្តេច មិនបានមកជួបបងប្អូនដោយផ្ទាល់ក្តី ក៍សម្តេចតែងតែនឹករលឹកដល់កងកម្លាំងរបស់យើងជានិច្ច។ លោកស្រីបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា បច្ចុប្បន្ននេះសភាពការណ៍ កម្ពុជា-ថៃ មានស្ថានភាពឡើងកម្តៅខ្លាំង នៅតាមបន្ទាត់ព្រំដែនដូច្នេះកងកម្លាំងប្រដាប់អាវុធរបស់យើងទាំងអស់ ត្រូវរងចាំស្តាប់នូវបទបញ្ជា និងគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ព្រមទាំងប្តេជ្ញាតាំងចិត្តយ៉ាងម៉ឺងម៉ាត់ និងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធគ្រប់ពេលវេលា បើមានករណីឈ្លានពានណាមួយ លើបូរណៈភាពទឹកដីប្រទេសកម្ពុជាយើង។ នៅក្នុងឱកាសនោះផងដែរ […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះជើងហោះហើរត្រង់លើកដំបូងជាប្រវត្តិសាស្ត្រ របស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ

Nisaiy KP October 5, 2025 05/10/2025

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះជើងហោះហើរត្រង់លើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោក មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដោយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។ ជើងហោះហើរត្រង់នេះ ជាមួយនឹងអ្នកដំណើរសរុបចំនួន ១៥៤នាក់ ដោយចំណាយពេលហោះហើរជាង ៧ម៉ោងមិនឈប់ (Direct Flight) ហើយជើងហោះហើរនេះមានចំនួន ៤ជើង ក្នុងមួយសប្តាហ៍។ សូមជម្រាបថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន រួមជាមួយថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways ដែលបានសម្រេចបើកជើងហោះហើរត្រង់ជាលើកដំបូង មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មកកាន់ព្រះរាជាណាចក្រកម្ពុជា ចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នេះសបញ្ជាក់ឱ្យឃើញពីការចាប់ផ្តើមប្រតិបត្តិការហោះហើរភ្ជាប់កម្ពុជាទៅកាន់ពិភពលោក និងភ្ជាប់ពិភពលោកមកកាន់កម្ពុជា។ រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ការតភ្ជាប់ជើងហោះកម្រិតពិភពលោកនេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់នូវកំណើនភ្ញៀវទេសចរមកកាន់កម្ពុជា ជាពិសេសពិជាឆ្លើយតបទៅនឹងការជឿនលឿនយ៉ាងឆាប់រហ័សក្នុងវិស័យអាកាសចរណ៍របស់កម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ។ រដ្ឋមន្ត្រី ហួត […]

ខេត្តកំពង់ចាម ធ្វើជាម្ចាស់ផ្ទះ រៀបចំទិវាដើរពិភពលោក ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace»

Nisaiy KP October 5, 2025 05/10/2025

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៥នេះ ខេត្តកំពង់ចាម បានធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ «ដើរពិភពលោក World Walking Day» ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» នៅក្រុងកំពង់ចាម។ ពិធីនេះ ធ្វើឡើងក្រោមវត្តមាន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្តជាច្រើនទៀត និងព្រះវត្តមាន របស់ព្រះសង្ឃចំនួន ២៥០អង្គ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្ស និស្សិត និងមហាជនទូទៅដែលអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករសរុបប្រមាណជិត ៦,០០០ នាក់ ។ ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានថ្លែងថា ជំនួសមុខបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាមទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ ដែលបានផ្តល់ឱកាសឱ្យខេត្តកំពង់ចាម បានធ្វើជាម្ចាស់ផ្ទះគ្រប់គ្រងរៀបចំទិវាដើរពិភពលោកនាឆ្នាំនេះ បន្ទាប់ពីខេត្តព្រៃវែង ដែលបានធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២៣ កន្លងទៅ។ លោកអភិបាលខេត្ត បន្តថា ព្រឹត្តិការណ៍ដើរពិភពលោក ត្រូវបានប្រារព្ធឡើងនៅអាទិត្យ សប្តាហ៍ដំបូងនៃខែតុលាជារៀងរាល់ឆ្នាំ ដោយមានមនុស្សពីគ្រប់មជ្ឈដ្ឋានទូទាំងពិភពលោករួមគ្នា […]