ព័ត៌មានជាតិ

ករណីផ្ទុះគ្រាប់បាត់បង់ជីវិត ២០នាក់, សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារយោធិនពលីជីវិត និងឧបត្ថម្ភ២ម៉ឺនដុល្លារក្នុងមួយគ្រួសារសព និងអ្នករបួស ២០លានរៀល

Khmerpress April 27, 2024 27/04/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត​ជាមួយក្រុមគ្រួសារយោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។ សម្តេចធិបតី ក៏ចូលរួមសោកស្តាយជាមួយអ្នករងរបួសក្នុងហេតុការណ៍នេះផងដែរ។ សម្តេចធិបតី បានគូសរំលេចលើបណ្តាញសង្គមនៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះថា «ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស»។ សម្តេចធិបតីបន្តថា «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត​ចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ»។ សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ណែនាំនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចាត់ចែងជាបន្ទាន់រៀបចំពិធីបុណ្យសពជូនយោធិនដែលបានពលីក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ។ សម្តេចធិបតី បានបញ្ជាក់ដែរថា នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់សម្តេចចូលរួមគោរពវិញ្ញាណក្ខន្ធ ហើយរាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ។ សម្តេចធិបតី បានផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថវិកា ២០០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន

Khmerpress April 27, 2024 27/04/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ឧបត្ថម្ភថវិកា ២០០លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតបាល់ទាត់ដើម្បី មនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star ផងដែរ។ ការប្រកួតបាល់ទាត់នេះធ្វើឡើង ក្រោម មូល បទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និង […]

សម្តេចតេជោ ហ៊ុន សែន ប្រកាសសុំការគាំទ្រពីប្រជាជនកម្ពុជា ឲ្យក្លាយជាចលនាជាតិ ដើម្បីឲ្យព្រែកជីកហ្វូណន-តេជោ លេចចេញជារូបភាពឡើង

Khmerpress April 27, 2024 27/04/2024

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសជាសាធារណៈស្វែងរកការគាំទ្រពីប្រជាជនកម្ពុជាគ្រប់រូប ឲ្យក្លាយជាចលនាជាតិមួយដ៏រឹងមាំ សំដៅសម្រេចឲ្យបាននូវព្រែកជីកហ្វូណន-តេជោ ដើម្បីឲ្យលេចចេញជារូបរាងឡើង ទោះបីប្រទេសខ្លះចេញមកប្រឆាំងយ៉ាងណាក្ដី។ ពីលើវេទិកាក្នុងឱកាសអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ​ឧកញ៉ា​កម្ពុជា, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងដ៏ធំមួយរបស់កម្ពុជា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផលប្រយោជន៍ជាតិ។ ការចេញមកប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៅពេលនេះ គឺដើម្បីឆ្លើយតបទៅកាន់រាល់ការប្រឆាំងទាំងឡាយពីសំណាក់ក្រុមជ្រុលនិយម និងប្រទេសវៀតណាម លើគម្រោងនៃការសាងសង់ព្រែកជីកហ្វូណន-តេជោ របស់កម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្ដេចត្រូវតែការពារឲ្យបានជាដាច់ខាត ហើយត្រូវតែឲ្យជ្រែកជីកមួយនេះលេចចេញជារូបរាងឡើង ព្រោះសម្ដេចជាអ្នកសម្រេចចិត្ត កាលពីនៅកាន់តំណែងជានាយករដ្ឋមន្ដ្រី កាលពីនីតិកាលទី៦។ សម្ដេចបានទាត់ចោលនូវការលើកឡើងទាំងឡាយអំពីផលប៉ះពាល់របស់ប្រទេសដទៃ ដែលចាត់ទុកថា ការកសាងព្រែកជីកនេះ ដើម្បីបង្កលក្ខណៈឲ្យកងទ័ពចិន។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃមុន ខ្ញុំប្រតិកម្មជាមួយអ្នកលើកឡើងថា ព្រែកជីកហ្វូណនតេជោនេះ បង្កលក្ខណៈឲ្យកងទ័ពជើងទឹកចិន តែពេលនេះខ្ញុំត្រូវតែនិយាយបង្ហាញ ខ្ញុំមិនអនុញ្ញាតឲ្យនរណាដុតផ្ទះរបស់ខ្ញុំ […]

កម្ពុជាដណ្ដើមបានមេដាយ ៧គ្រឿង ពីការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ នៅថៃ

Khmerpress April 27, 2024 27/04/2024

(ភ្នំពេញ)៖ ក្រុមកីឡាការ៉ាតេកម្ពុជា បានបញ្ចប់បេសកកម្ម នៃការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃហើយ ដោយដណ្ដើមបានមេដាយសរុប ៧គ្រឿង រួមមានមេដាយប្រាក់ ១ និងមេដាយសំរឹទ្ធ ៦ ។ សម្រាប់សមិទ្ធផលថ្មីខាងលើ ចំពោះមេដាយប្រាក់ ដណ្ដើមបានដោយកីឡាករ ទេព ស្ទីវយុទ្ធថាណា លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥៥គីឡូក្រាម ។ រីឯមេដាយសំរឹទ្ធ ៦គ្រឿង រកបានលើវិញ្ញាសាសម្ដែងនារី (កីឡាការិនី ថាត ឆេងហ័ង , អូន ស្រីដា , ពុទ្ធា ស្រីណុច និង រឹទ្ធ គីមលាង) និងវិញ្ញាសាសម្ដែងបុរ (កីឡាករ ហូ ហេង , ថេង គឹមឈា , ឆេងច័ន្ទដារ៉ារតនៈ និង តាយ គីមឈ័ង) ។ ចំណែកមេដាយសំរឹទ្ធ ៤គ្រឿងទៀត ដណ្ដើមបានដោយកីឡាករ សូត ផានិត […]

ព្រះមហាក្សត្រប្រុយណេ នឹងយាងមកសោយក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាប្អូនពៅនៅថ្ងៃ២៩ មេសា

Khmerpress April 27, 2024 27/04/2024

(ភ្នំពេញ)៖ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម នឹងយាងមកកម្ពុជានៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឱ្យដឹងថា គោលបំណងទស្សនកិច្ចរបស់ព្រះអង្គ គឺមកសោយក្រយាពេលព្រឹកជាមួយសម្តេច ដែលព្រះអង្គរាប់អានដូចប្អនពៅ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ លោក ថាក់ ស៉ីន ជាប្អូនទី២ សម្តេចតេជោ ជាប្អូនពៅ)។ សម្តេចតេជោ បានបន្ថែមថា ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេ តែជាការសោយក្រយាពេលព្រឹកនៅថ្ងៃទី៣០ ខែមេសា។ បើតាមសម្តេចតេជោ ខាងព្រះចៅស៊ុលតង់ មានព្រះអង្គម្ចាស់ ម៉ាទីន ដែលជាព្រះរាជ្យបុត្រ ហើយសម្តេចតេជោ មានកូនប្រុសទាំងបី រួមមាន សម្តេចធិបតី ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី។ សម្តេចតេជោ បញ្ជាក់ថា ក្រោយការសោយក្រយា សម្តេចនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះដើម្បីយាងនិវត្តន៍ទៅកាន់ប្រទេសវិញ។ សម្តេចតេជោ បានឱ្យដែរថា ពេលព្រះចៅស៊ុលតង់យាងមកដល់កម្ពុជានាថ្ងៃទី២៩ […]

ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញមានទំហំ ៥៧ហិកតា នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ គ្រោងនឹងរៀបចំឡើងឆាប់ៗនេះ

Khmerpress April 27, 2024 27/04/2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញ មានទំហំ ៥៧ហិកតា ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងរៀបចំជាកន្លែង Pub Street ផងដែរនោះ គ្រោងនឹងរៀបចំឡើងនៅដើមខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីបម្រើ ឱ្យភ្ញៀវជាតិ អន្តរជាតិបានមកទិញទំនិញ និងដើរលេងកម្សាន្តពេលយប់ ហើយគម្រោងនេះ នឹងរៀបចំឱ្យ បានរួចរាល់នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំផ្លូវថ្មើរជើងមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ដែលស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលា រាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា៖ គម្រោងនេះយើង បានសិក្សារួចអស់ហើយ ដូច្នេះលោកជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ ចាប់ផ្តើមអនុវត្តន៍ការងាររៀបចំគម្រោងនេះ ចាប់ពីពេលនេះតទៅ ដោយប្រើប្រាស់ពេលវេលា៦ខែ ពោលគឺឱ្យរួចរាល់ នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥។ លោក សាំ […]

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ា ជា សារ៉ន

Khmerpress April 27, 2024 27/04/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ា ជា សារ៉ន។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា សាលាដំបូងខេត្តកំពត បានសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ដោយបានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៩៥គណនី និងសម្រេចបង្កកអចលនវត្ថុ (ដី) ចំនួន ១,៧៩១ក្បាលដី។ តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានឱ្យដឹងថា បានស្ដាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ៥,៦៨០នាក់ និងសាក្សីជាអាជ្ញាធរចំនួន ២៤៩នាក់។ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ១០នាក់, បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន ៩នាក់ ប៉ុន្តែ មកដល់ពេលនេះមិនទាន់ចាប់ខ្លួនបាននៅឡើយទេ និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ៤០នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន […]

សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ជីវិតសាងសង់ឱ្យចេញព្រែកជីកហ្វូណន-តេជោ និងប្រាប់ទៅវៀតណាមថា កម្ពុជាមិនល្ងង់ជាងវៀតណាមឡើយ

Khmerpress April 27, 2024 27/04/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាច នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសខ្លាំងៗប្តូរផ្តាច់ក្នុងការសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យខាងតែបាន នៅពេលខាងមុខនេះ ដើម្បីផ្តល់នូវប្រយោជន៍ដ៏មហិមាដល់ជាតិ និងប្រជាជនកម្ពុជា ទោះបីជាមានការជំទាស់ និងលាបពណ៌ដោយភាគីវៀតណាម និងមេដឹកនាំក្រុមជ្រុលនិយមកម្ពុជាក៏ដោយ។ ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅល្ងាចថ្ងៃទី២៦ ខែ​មេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ​ឧកញ៉ា​កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកម្ពុជាមិនអាចរកលុយដើម្បីសាងសង់ព្រែកជីកនេះបាន កម្ពុជានឹងប្រមូលលុយពីឧកញ៉ា និងអ្នកឧកញ៉ា ជីកព្រែកនេះតែម្តង។ ជាមួយគ្នានេះ សម្តេចក៏បានរិះគន់ចំពោះ ក្រុមប្រឆាំងនៅក្រៅប្រទេស ជាពិសេស លោក សម រង្ស៉ី ដែលប្រឆាំងនឹងប្រយោជន៍របស់ខ្មែរដោយរារាំងចំពោះគម្រោងព្រែកជីកនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមណាស់ ដែលសម្តេចដាក់ចេញនយោបាយ កម្ចាត់ជនក្បត់ជាតិ៣ជំនាន់ ព្រោះជននេះ សូម្បីប្រយោជន៍ជាតិក៏ប្រឆាំងដែរ។ ទន្ទឹមនឹងនេះ សម្តេចក៏បានចំអកដល់ លោក សម […]