ព័ត៌មានជាតិ

ករណីគប់កញ្ចក់រថយន្ដ២គ្រឿង នៅខណ្ឌពោធិ៍សែនជ័យ មុខថ្ងៃចូលឆ្នាំបណ្ដាលឲ្យជនរងគ្រោះម្នាក់របួសមុខធ្ងន់ធ្ងរ កម្លាំងនគរបាលចាប់ខ្លួនបានជនសង្ស័យ៦នាក់

Khmerpress April 26, 2024 26/04/2024

(ភ្នំពេញ)៖ ករណីគប់កញ្ចក់រថយន្ដ២គ្រឿង នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ដែលបណ្ដាលឲ្យស្ដ្រីជនរងគ្រោះម្នាក់ដែលជិះក្នុងរថយន្ដ រងរបួសផ្ទៃមុខធ្ងន់ធ្ងរដេររហូត៣០ថ្នេរ និងខូចខាតកញ្ចក់រថយន្ដនោះ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានជាបន្ដបន្ទាប់ចំនួន៦នាក់។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ខណៈការិយាល័យជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ម សាវន។ របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់នេះ ត្រូវបានឃាត់ខ្លួនជាបន្ដបន្ទាប់នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែមេសា ដើម្បីយកមកធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី។ ក្នុងនោះ ជនសង្ស័យទី១៖ឈ្មោះ យឹម សុខហេង ហៅហេង អាយុ១៩ឆ្នាំ, ទី២៖ឈ្មោះ កង សុជាតិ អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ ថេត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើសិល្បករ សិល្បការិនី ចៀសវាងការប្រឌិត និងការសម្តែងលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា

Khmerpress April 26, 2024 26/04/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅសិល្បករ សិល្បការិនី ចៀសវាងការប្រឌិត និងការសម្តែងលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា។ សម្តេចធិបតី ក៏បានថ្លែងស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើការណែនាំកែលម្អ ចំពោះកំហុសឆ្គងនានា ព្រមទាំង តម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថដែលគួរប្រកាន់យក ដើម្បីភាពថ្លៃថ្នូរ និងបង្ការផលប៉ះពាល់ ជាយថាហេតុមកលើសិល្បៈវប្បធម៌ ប្រពៃណីជាតិ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿន និងពិបាកទប់ស្កាត់។ ដើម្បីចូលរួមដល់ភាពរឹងមាំនៃសង្គមយើង ខ្ញុំសូមរំលឹកដល់គ្រប់សិល្បករ សិល្បការិនីទាំងអស់ ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត និងការសម្តែងទាំងឡាយដែលមានលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ […]

ករណីគ្រូល្បុក្កតោយកថ្លៃ! អ្នកនាំពាក្យក្រសួងអប់រំថា ក្រសួងលើកទឹកចិត្តដល់សាលានីមួយៗ អាចបន្ថែមកម្មវិធីសិល្បៈ និងកីឡាទៅតាមចំណង់ចំណូលចិត្តសិស្ស

Khmerpress April 26, 2024 26/04/2024

(ភ្នំពេញ)៖ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រសួងលើកទឹកចិត្តដល់សាលានីមួយៗ អាចបន្ថែមកម្មវិធីសិល្បៈ និងកីឡាទៅតាមចំណង់ចំណូលចិត្តសិស្ស។ ការថ្លែងរបស់លោកស្រី បន្ទាប់ពីឃើញការផ្សាយថា គ្រូបង្ហាត់ល្បុក្កតោ នៅតាមសាលាឯកជនយកថ្លៃពេក ធ្វើឱ្យគេមិនអាចបញ្ចូលទៅក្នុងកម្មវិធីសិក្សាបាន។ ជាមួយគ្នានេះ ក្បាច់គុនមួយនេះ ក៏អត់ទាន់មានបង្ហាត់ នៅក្នុងសាលារដ្ឋទៀតផង។ អ្នកនាំពាក្យបានបញ្ជាក់ថា «បច្ចុប្បន្នក្រសួងបានដាក់បញ្ចូលកម្មវិធីសិល្បៈ និងកីឡាចូលទៅក្នុងសាលា។ ក្រៅពីការអប់រំជាមូលដ្ឋានលើមុខវិជ្ជាទាំង២នេះ សាលានីមួយៗក៏អាចបន្ថែមកម្មវិធីសិល្បៈ និងកីឡាទៅតាមចំណង់ចំណូលចិត្តសិស្ស មូលដ្ឋាន និងធនធានដែលមានដែរ។ កន្លងមកសាលាមួយចំនួនក៏បានចាប់ផ្តើមសាកល្បងកីឡានានារួចមកហើយ»។ ថ្មីៗនេះ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ ក៏បានស្នើសុំអ្នកពាក់ព័ន្ធទាំងអស់ មិនថាក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាល្បុក្កតោកម្ពុជា និងគ្រូល្បុក្កតោ រួមគ្នាអភិវឌ្ឍក្បាច់គុននេះ ឱ្យបានដាក់បង្ហាត់ក្នុងវិស័យអប់រំ។ បើតាមលោក រ័ត្ន សណ្តាប់ ល្បុក្កតោ គឺជាក្បាច់គុនមួយរបស់ជាតិ ដែលយើងត្រូវតែលើកស្ទួយ ជាពិសេសត្រូវដាក់ក្នុងប្រព័ន្ធអប់រំទាំងសាលារដ្ឋ […]

កម្ពុជារកចំណូលបានជាង ១០០លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ នៅក្នុងត្រីមាសទី១ឆ្នាំនេះ

Naren April 25, 2024 25/04/2024

(ភ្នំពេញ)៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ១០០លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០២៤។ តាមរបាយការណ៍បានឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន១០០ ៤៨១ ៩៩៥ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន៣៥៥ ៦៩៤ដុល្លារ។ គិតត្រឹមត្រីមាស ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៤៥០ដុល្លារ ក្នុង១តោន កើនឡើងចំនួន៤១ដុល្លារ ក្នុង១តោន ស្មើនឹង៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមីនា ឆ្នាំ២០២៤ មានតម្លៃ១៨៨ដុល្លារ ក្នុងមួយម៉ែត្រគីប។ សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១%។ ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក […]

ចាប់ខ្លួនបុរសឈ្មោះ ផាត់ ផា បញ្ជូនទៅតុលាការ ករណីចេញសែកស្អុយ១០ម៉ឺនដុល្លារ

Khmerpress April 25, 2024 25/04/2024

(ភ្នំពេញ)៖ បុរសឈ្មោះ ផាត់ ផា ត្រូវបានកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនទៅតុលាការ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីចេញមូលប្បទាន បត្រគ្មានសាច់ប្រាក់ (សែកស្អុយ) ចំនួន១០ម៉ឺនដុល្លារ។ ការចាប់ខ្លួនជនត្រូវចោទឈ្មោះ ផាត់ ផា អាយុ៣៩ឆ្នាំ ដែលមុខរបរពាណិជ្ជករ បានធ្វើឡើងនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការចាប់ខ្លួននេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញពីបទ​ «ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមបណ្តឹងរបស់ជនរងគ្រោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចុងភៅមួយក្រុមនៅក្រុងសៀមរាប សហការគ្នាជាមួយចុងភៅមកពីបរទេស ធ្វើកម្មវិធីនំបញ្ចុកសប្បុរសធម៌

Khmerpress April 25, 2024 25/04/2024

ខេត្តសៀមរាប៖ ចុងភៅមួយក្រុមនៅក្រុងសៀមរាប ខេត្តសៀមរាប សហការគ្នាជាមួយចុងភៅ មកពី៥ប្រទេស នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានរួមគ្នា ធ្វើកម្មវិធីនំបញ្ចុក សប្បុរសធម៌ ដោយមានការចូលរួមគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងជនបរទេស។ លោក ម៉ក់ ម៉េងលី ម្ចាស់ភោជនីយដ្ឋានពីរនាក់ពូ នៅខេត្តសៀមរាប ដែលជាអ្នកផ្តួចផ្តើមរៀបចំកម្មវិធីនេះបានឱ្យដឹងថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងទី១ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយអំពីនំបញ្ចុកខ្មែរ ពីព្រោះនំបញ្ចុកបានក្លាយជាមុខរបរមួយ ដ៏ប្រសើរមួយប្រចាំជីវភាពគ្រួសាររបស់ប្រជាជនខ្មែរយើង និងទី២ ដើម្បីប្រមូលថវិកា ពីការលក់នំបញ្ចុកនេះទៅជួយដល់មន្ទីរពេទ្យកុមារអង្គរ។ លោកបន្តថា នៅក្នុងកម្មវិធីនេះ ចុងភៅដែលមកពី៥ប្រទេស បានចូលរួមចម្អិន ឬធ្វើនំបញ្ចុកខ្មែរដោយផ្ទាល់ ដែលសកម្មភាពនេះ ធ្វើចុងភៅជាជនបរទេសបានចេះផ្សំគ្រឿង និងចេះធ្វើនំបញ្ចុកខ្មែរ ហើយពេលពួកគាត់ត្រឡប់ទៅប្រទេសគាត់វិញ ពួកគាត់អាច ធ្វើនំបញ្ចុកខ្មែរ ដែលនេះជាការចូលរួមផ្សព្វផ្សាយនំបញ្ចុកខ្មែរឱ្យបានកាន់តែទូលំទូលាយ។ ជាមួយគ្នានេះ ក្រុមពួកគាត់ ក៏បានចូលរួមជួយលក់នំបញ្ចុក ដើម្បីប្រមូលថវិកាយកទៅ ជួយពេទ្យកុមារអង្គរផងដែរ ហើយនេះជាលើកទី១ ដែលពួកគាត់បានរួមគ្នាធ្វើ។ លោក គ្រីស ស្ទាន ជាចុងភៅមកពីប្រទេសអាយស្លែន បានថ្លែងថា លោកពិតជា សប្បាយចិត្តដែលបានចូលរួមធ្វើសកម្មភាពសប្បុរសធម៌នេះ ជាពិសេសបានធ្វើនំ […]

តុលាការខេត្តកំពត សម្រេចបង្កកប្រាក់ក្នុងធនាគារជិត១០០គណនី និងបង្កកទ្រព្យសម្បត្តិជិត ២០០០ក្បាលដី របស់ក្រុមហ៊ុន ជា សារ៉ន

Khmerpress April 25, 2024 25/04/2024

(កំពត)៖ សាលាដំបូងខេត្តកំពត បានសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ដោយបានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៩៥គណនី និងសម្រេចបង្កកអចលនវត្ថុ (ដី) ចំនួន ១,៧៩១ក្បាលដី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានឱ្យដឹងថា បានស្ដាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ៥,៦៨០នាក់ និងសាក្សីជាអាជ្ញាធរចំនួន ២៤៩នាក់។ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ១០នាក់, បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន ៩នាក់ ប៉ុន្តែ មកដល់ពេលនេះមិនទាន់ចាប់ខ្លួនបាននៅឡើយទេ និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ៤០នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន ១០នាក់ ដោយកំណត់ឱ្យចូលខ្លួនគិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ព្រមទាំងបានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនពាក់ព័ន្ធផ្សេងទៀត និងទ្រព្យសម្បត្តិរបស់ជនត្រូវចោទដើម្បីចាត់ការតាមនីតិវិធីច្បាប់។ អ្នកនាំពាក្យសាលាដំបូងខេត្តកំពត សូមបញ្ជាក់ជូនថា សាលាដំបូងខេត្តកំពត កំពុងចាត់ការហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី […]

ប្រជាពលរដ្ឋរងគ្រោះជាកូនតុងទីនជាច្រើននាក់ ស្នើសាលាដំបូងរាជធានីភ្នំពេញ ពន្លឿននីតិវិធីលើសំណុំរឿងឆបោកលេងតុងទីនតាមអនឡាញនូវទឹកប្រាក់រាប់លានដុល្លារ ពីសំណាក់មេតុងទីនឈ្មោះ គង់ ណាក់នីន

Naren April 25, 2024 25/04/2024

(ភ្នំពេញ)៖ អស់រយៈពេលជិត១ឆ្នាំហើយ ដែលសំណុំរឿងឆបោកប្រាក់កូនតុងទីនពីសំណាក់មេតុងទីនអនឡាញជាស្ត្រីហាយសូ ឈ្មោះ គង់ ណាក់នីន ត្រូវបានដំណើរការនៅសាលាដំបូងរាជធានីភ្នំពេញ។ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់ ដែលបានចាញ់បោកប្រាក់រាប់លានដុល្លារនៅតែពុំទាន់ទទួលបានយុត្តិធម៌ ពោលគឺស្ត្រីជាមេតុងទីនឈ្មោះ គង់ ណាក់នីន អាចរស់នៅក្រៅសំណាញ់ច្បាប់ យ៉ាងហ៊ឺហាបំផុត និងមិនព្រមសងលុយទៅកូនតុងទីនវិញនោះទេ។ ក្រុមជនរងគ្រោះ ស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានសាលាដំបូងរាជធានីភ្នំពេញ ឱ្យជួយធ្វើកិច្ចអន្តរាគមន៍ ក្នុងសំណុំរឿងនេះផង ព្រោះតែបានអូសបន្លាយពេលវេលាជិត១ឆ្នាំទៅហើយ នៅតែមិនទាន់អាចឃាត់ខ្លួនស្ត្រី មេតុងទីនឈ្មោះ គង់ ណាក់នីន យកទៅកាត់ទោសតាមច្បាប់បាននៅឡើយ។ សូមជម្រាបជូនថា ស្ត្រីជាមេតុងទីនឈ្មោះ គង់ ណាក់នីន ជាមេតុងទីនតាមអនឡាញ ត្រូវបានកូនតុងទីនជាច្រើនរូបប្ដឹងទៅតុលាការក្នុងអំពើឆបោកប្រាក់ខ្ទង់លានដុល្លារ កាលពីអំឡុងដើមឆ្នាំ២០២៣។ ក្រោយបើកការស៊ើបសួរ លោកព្រះរាជអាជ្ញារង វង្ស សាវ៉ាត បានសម្រេចចោទប្រកាន់លើឈ្មោះ គង់ ណាក់នីន ពីបទ «រំលោភលើទំនុកចិត្ត» យោងតាមមាត្រា៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។ តំណាងអយ្យការ បានចេញដីកាបញ្ជូនសំណុំរឿងនេះទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាំងពីអំឡុងដើមខែមិថុនា ឆ្នាំ២០២៣មកម្ល៉េះ។ បច្ចុប្បន្នសំណុំរឿងនេះស្ថិតក្រោមចំណាត់ការរបស់លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ៕ […]

ប្រជាកសិករស្រុកកំពង់លែង ថ្លែងអំណរគុណថ្នាក់ដឹកនាំខេត្ត ដែលបានធ្វើឲ្យតម្លៃស្រូវប្រាំងឆ្នាំនេះ មានតម្លៃខ្ពស់ជាងឆ្នាំមុន

Khmerpress April 25, 2024 25/04/2024

(កំពង់ឆ្នាំង)៖ ប្រជាកសិករក្នុងស្រុកកំពង់លែង កំពុងមមាញឹកប្រមូលផលស្រូវប្រាំង ប្រកបទៅដោយទឹកចិត្តសប្បាយរីករាយដោយសារតែតម្លៃស្រូវប្រាំងរបស់ពួកគាត់ឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំមុន។ លោក ផង់ មឹប ប្រជាកសិកររស់នៅក្នុងភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង បានប្រាប់ឲ្យដឹងថា ឆ្នាំនេះគ្រួសារគាត់បានធ្វើស្រែប្រាំងដែលមានផ្ទៃដីទំហំជាង៥ហិកតា ជាដីតំបន់៣របស់រដ្ឋ ដែលត្រូវរាជរដ្ឋាភិបាន អនុញ្ញាតឲ្យធ្វើមួយរដូវគឺចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ និងត្រូវប្រគល់ជូនរដ្ឋវិញ។ ដោយឡែកដីស្រែដែលគ្រួសារគាត់បានអាស្រ័យផលខាងលើនេះ គឺដីស្រែខ្លះត្រូវជួលគេ និងដីស្រែខ្លះទៀត គ្រួសាររបស់គាត់ធ្លាប់អាស្រ័យផលពីមុនមក ដីស្រែទាំងអស់នេះផងដែរនៅពេលប្រមូលផលរួច គ្រួសារគាត់និងប្រគល់ជូនរដ្ឋវិញតាមកិច្ចសន្យា។ លោកបានឲ្យដឹងទៀតថា ចំណែកស្រូវប្រាំងឆ្នាំនេះ គឺទទួលបានទិន្នផលល្អ ដោយក្នុងមហិកតាបាន៦តោន រីឯតម្លៃស្រូវក៏បានថ្លៃជាងឆ្នាំមុនស្រូវអ៊ីអ៊ែ (ណាំ បូងគ្រាប់រឹង) ក្នុងថ្ងៃនេះគឺថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានតម្លៃមួយគីឡូក្រាម១,២៥០រៀល បើប្រៀបធៀបទៅឆ្នាំមុន១គីឡូក្រាមបានតម្លៃត្រឹមតែ៩៥០រៀលប៉ុណ្ណោះ។ ស្រូវប្រភេទ (៥១-៥៤គ្រាប់ទន់) តម្លៃថ្ងៃនេះបានតម្លៃ ១,២០០រៀល បើប្រៀបធៀបទៅឆ្នាំ មុនបានតម្លៃត្រឹមតែ៩៥០រៀលផងដែរ។ ប្រជាកសិករក្នុងស្រុកកំពង់លែងទាំងអស់ សូមថ្លែងអំណរគុណថ្នាក់ដឹកនាំខេត្ត និងមន្ទីរកសិកម្មខេត្ត ដែលបានរក្សាតម្លៃស្រូវជូនប្រជាកសិករឲ្យទទួលបានតម្លៃខ្ពស់ បើទោះជាឆ្នាំនេះប្រជាកសិករអ្នកធ្វើស្រែ ប្រាំងទាំងអស់ ត្រូវចំណាយច្រើនទៅលើប្រេង ក្នុងការបូមទឹកស្រោចស្រពស្រូវ ដោយសារតែឆ្នាំ នេះមានការខ្វះខាតទឹកនៅគ្រប់ទីកន្លែង តែប្រជាកសិករក៏នៅតែទទួលបានប្រាក់កម្រៃច្រើន ក្រោយពីរទូទាត់ថ្លៃចំណាយរួចរាល់ទៅ។ […]

ការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងទទួលបានការបញ្ចុះតម្លៃ ២០% រយៈពេល ៦ខែបន្តទៀត គិតចាប់ពីថ្ងៃនេះទៅ

Naren April 25, 2024 25/04/2024

(ភ្នំពេញ)៖ ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រនិងប្រើប្រាស់ផ្លូវល្បឿនលឿន ជួយដល់កំណើនសេដ្ឋកិច្ច ព្រមទាំងជួយជម្រុញដល់វិស័យដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានសម្រេចបន្តធ្វើការបញ្ចុះតម្លៃ២០% ក្នុងលក្ខខណ្ឌផ្សេងៗគ្នាជូនអតិថិជនដែលធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹងថា ការបញ្ចុះតម្លៃនេះបានបែងចែកចេញជាដំណាក់កាលនិងតាមគោលការណ៍ដូចជា៖ ទី១៖ បន្តរក្សាការបញ្ចុះតម្លៃ២០% សម្រាប់អតិថិជនដែលប្រើប្រាស់គន្លង ETC និង ANPR ដែលគិតចាប់ពីថ្ងៃប្រកាសសេចក្តីជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២៤៖០០នាទី។ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០០៖០០នាទី ថ្លៃសេវាធ្វើដំណើរនឹងត្រឡប់មកតម្លៃដើមវិញ។ ទី២៖ ចំពោះការទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) នឹងត្រឡប់តម្លៃសេវាធ្វើដំណើរមកតម្លៃដើមវិញចាប់ ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០០៖០០នាទី។ ទី៣៖ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះតទៅសាធារណជនគ្រប់រូបនឹងអាចបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃបាន ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងគណនីចំនួន ២០ដុល្លារ។ សាធារណជនគ្រប់រូបអាចធ្វើការស្នើសុំឧបករណ៍ ETC បាននៅតាមអគាររដ្ឋបាលនៅគ្រប់ច្រកចូលផ្លូវល្បឿន លឿន […]