(ភ្នំពេញ)៖ អគ្គលេខាធិការគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា (MRC) បានគូសបញ្ជាក់ថា សារធាតុគីមីហៀរចេញពីរថយន្តដែលក្រឡាប់នៅប្រទេសឡាវ មិនបានបង្កផលប៉ះពាល់ដល់ទឹកទន្លេណាមខាន់ និងទន្លេមេគង្គនោះឡើយ។ អគ្គលេខាធិការគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុ បានឱ្យដឹងថា ស្ទឹងណាមខាន់ (Nam Khan) ជាដៃនៃទន្លេមេគង្គ ហូរចាក់ចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងលួងព្រះបាង ហើយមានចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវ ដល់ទីនោះ ប្រមាណ ១,៣៧០គីឡូម៉ែត្រ ខាងលើក្រុងប៉ាក់សេប្រមាណ ១,២២០គីឡូម៉ែត្រ និងខាងលើរដ្ឋធានីវៀងច័ន្ទ ប្រមាណ ៥០០គីឡូម៉ែត្រ ។ នៅក្រោមទីក្រុងលួងព្រះបាង ចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ មានទំនប់វារីអគ្គិសនី សាយាបូរី នៅលើដងទន្លេមេគង្គផងដែរ។ សូមបញ្ជាក់ថា រថយន្តដឹកសារធាតុគីមីមួយគ្រឿង បានក្រឡាប់ ហើយហៀរចូលស្ទឹងណាមខាន់ ភូមិភូសាងខាំ ក្នុងខេត្តលួងព្រះបាង ប្រទេសឡាវ។ សាលាក្រុងលួងព្រះបាង បានហាមឃាត់ប្រជាពលរដ្ឋរបស់ខ្លួនមិនឱ្យងូតទឹក ហែលទឹក ឬប្រមូលត្រីងាប់ពីស្ទឹងណាមខាន់ និងពីទន្លេមេគង្គក្នុងទឹកដីលួងប្រាបាង មកលក់ ឬមកបរិភោគ។ អាជ្ញាធរក្រុង បានណែនាំឱ្យអាជ្ញាធរភូមិ ភូសាងខាំ ត្រូវផ្តល់ដំណឹង និងព្រមានអ្នកភូមិជាប្រចាំអំពីបញ្ហានេះ។ តាមមន្ត្រីលេខាធិការដ្ឋាន MRC ប្រចាំនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ បានឱ្យដឹងថា […]