ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ និងប្រធានច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ចុះសម្របសម្រួលជូនពលករខ្មែរដែលបំពេញបែបបទចូលប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

Khmerpress April 1, 2024 01/04/2024

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងប្រធានច្រកទ្វារអន្ដរជាតិប៉ោយប៉ែត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ បានចុះដឹកនាំការសម្របសម្រួលជូនប្រជាពលរដ្ឋខ្មែរ ដែលបំពេញបែបបទឯកសារដើម្បីវិលត្រឡប់ចូលប្រទេសកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តបតាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគាត់។ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងបេសកកម្មដឹកនាំក្រុមការងារសម្របសម្រួលរបស់លោក អ៊ុំ រាត្រីនេះ គឺបានចូលដល់ក្នុងទឹកដីប្រទេសថៃ ពោលនៅខាងច្រកទ្វារអន្ដរជាតិរបស់ថៃតែម្ដង ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការបំពេញបែបបទផ្សេងៗ ប្រព្រឹត្តទៅដោយរលូន និងមានភាពឆាប់រហ័ស។ ម្យ៉ាងដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយក្ដីសប្បាយរីករាយ និងមានភាពកក់ក្ដៅ។ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គិតចាប់ពីម៉ោង៧ព្រឹក រហូតមកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែមេសានេះ ក្រុមការងារបានសម្របសម្រួលជូនពលករដែលត្រឡប់ចូលប្រទេសកម្ពុជាវិញ បានចំនួន១,៤០០នាក់ ខណៈចំនួននេះនឹងកើនឡើងជាបន្ដបន្ទាប់ គ្រាដែលពួកគាត់កំពុងធ្វើដំណើរមកជាហូរហែរផងដែរ។ សូមរំលឹកថា ក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យអាជ្ញាធរ […]

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទទួលបានជើងហោះហើរត្រង់ចំនួន ៨ប្រទេសហើយ

Khmerpress April 1, 2024 01/04/2024

(សៀមរាប)៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទទួលបានជើងហោះហើរត្រង់ពីចំនួន៨ប្រទេស ដោយនៅក្នុងនោះមាន ៦ក្នុងតំបន់អាស៊ាន បូករួមចិន និងកូរ៉េខាងត្បូង។ ខណៈឥណ្ឌា នឹងមានជើងហោះហើរត្រង់មកកម្ពុជានាខែមិថុនាខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោក ពេជ្រ សុប៉ុនតារា អ្នកទទួលបន្ទុកអភិវឌ្ឍន៍ការហោះហើរ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ពីខេត្តសៀមរាប អ្នកទទួលបន្ទុកអភិវឌ្ឍន៍ការហោះហើរ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរខាងលើបានបន្ថែមថា បច្ចុប្បន្នអាកាសយានដ្ឋាននេះ ទទួលបានភ្ញៀវភាគច្រើនពីប្រទេសថៃ និងប្រទេសវៀតណាម។ បច្ចុប្បន្នជាមធ្យមក្នុងមួយថ្ងៃ អាកាសយានដ្ឋាននេះទទួលបានជើងហោះហើរចំនួន៥០ជើងទាំងទៅនិងមក ហើយទទួលបានភ្ញៀវខ្ទង់៥០០០នាក់។ ចំនួននេះបានធ្វើឲ្យជើងហោះហើរក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤នេះ មានការកើនឡើងប្រមាណ ៥% បើធៀបនិងដំណាច់ឆ្នាំ២០២៣កន្លងទៅ។ នេះបើតាមការបញ្ជាក់ពីលោក ពេជ្រ សុប៉ុនតារា។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) […]

ព្រះមហាក្សត្រ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជាស្រ្តីឆ្នើម មានស្មារតីមោះមុតដឹកនាំស្ថាប័នរដ្ឋសភា គិតគូរឧត្តមប្រយោជន៍ជាតិជាធំ

Khmerpress April 1, 2024 01/04/2024

(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានបើកសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈចំនួន២ ក្នុងនោះទី១៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និង ទី២៖ របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២៤។ ក្នុងព្រះរាជសារ ផ្ញើជូនសម័យប្រជុំរដ្ឋសភា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានសម្តែងព្រះរាជហឫទ័យសោមនស្ស​រីករាយ​ក្រៃលែង ដោយបានគូសបញ្ជាក់ថា សម្តេចមហារដ្ឋសភាធិការ​ធិបតី ប្រធានរដ្ឋសភា ជាស្ត្រីឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័នរដ្ឋសភា ក្នុងការបំពេញ​មុខងារ​ស្នូល​ទាំងបី រួមមាន ការងារនីតិកម្ម ការងារតាមដានការអនុវត្តច្បាប់និងគោលនយោបាយ និងមុខងារជាតំណាង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង​គិតគូរ​ដល់​​ឧត្តម​ប្រយោជន៍​ជាតិជាធំ។ ព្រះករុណាជាអម្ចាស់បាន​វាយ​តម្លៃខ្ពស់ចំពោះសមាជិក សមាជិកា​រដ្ឋសភាទាំងអស់នៃនីតិកាលទី៧ ជា​ឥស្សរជនឆ្នើម​ដែលមាន​ស្នាដៃ […]

សម្តេចតេជោ ហ៊ុន សែន៖ «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត»

Khmerpress April 1, 2024 01/04/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ប្រធានគណបក្សប្រជាជនកម្ពុជានិងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានប្រកាសលារដ្ឋសភា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ អំឡុងបើកសម័យប្រជុំលើកទី២ នីតិកាលទី៧។ តាមរយៈសំណេរក្នុងបញ្ជីវត្តមានតំណាងរាស្ត្រ ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៧នៃរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤»។ ការប្រកាសលាចេញពីរដ្ឋសភា បានធ្វើឡើងមុនកិច្ចប្រជុំលើកដំបូងព្រឹទ្ធសភា នីតិកាលទី៥ ដែលសម្តេចនឹងធ្វើជាប្រធានព្រឹទ្ធសភាវិញម្តង នៅក្នុងខែមេសា ឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ freshnews

ខ្យល់កន្ត្រាក់របើកដំបូលផ្ទះប្រជាពលរដ្ឋ ១០ខ្នង និងរលំបង្កោលភ្លើងខ្សែកាប្លិ៍អភ្គិសនី ២ដើមនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

Nisaiy KP March 31, 2024 31/03/2024

(ព្រះវិហារ)៖ យ៉ាងហោចណាស់ដំបូលផ្ទះ របស់ប្រជាពលរដ្ឋចំនួន១០ខ្នង និងបង្គោលភ្លើងបណ្តាញខ្សែកាប្លិ៍អគ្គិសនីចំនួន ២ដើម ត្រូវបានរងការខូចខាតដោយបាតុភូតខ្យល់កន្ត្រាក់ លាយឡំនឹងភ្លៀងមួយមេ នៅវេលាម៉ោង៤៖៣៥នាទី រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចកែងស្រមោច ភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ យោងរបាយការណ៍របស់រដ្ឋបាលស្រុកជាំក្សាន្តថា មុនពេលកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់ បណ្តាលឲ្យរបើកដំបូលផ្ទះ របស់ប្រជាពលរដ្ឋចំនួន១០ខ្នង ព្រមទាំងបាក់រលំបង្គូលភ្លើងបណ្ដាញខ្សែកាប្លិ៍អគ្គិសនីចំនួន ០២ដើម ខូចខាតទាំងស្រុង។ របាយការណ៍បានបញ្ជាក់ទៀតថា ករណីហេតុការណ៍ខ្យល់កន្ត្រាក់នេះ មិនបណ្តាលឱ្យមានគ្រោះថ្នាក់ ស្លាប់បាត់បង់ជីវិត ឬរងរបួស ដល់អាយុជិតមនុស្ស និងសត្វនោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរយកចិត្តទុកដាក់សម្រួលការឆ្លងដែនរបស់ពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងមិនត្រូវយកថ្លៃសេវាផ្សេងៗនោះឡើយ!

Nisaiy KP March 31, 2024 31/03/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឲ្យអាជ្ញាធរ មានសមត្ថកិច្ច សូមយកចិត្តទុកដាក់សម្រួល ដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីធ្វើយ៉ាងណាឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពរលូន មិនកក់ស្ទះ បន្ថែមពីនេះសូមកុំយកកម្រៃលើសេវាកម្មផ្សេងៗពីប្រជាពលរដ្ឋ សូមធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មកកំសាន្ដក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានភាពសប្បាយរីករាយ។ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សូមឲ្យអាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរជាប់ព្រំដែនទាំង៣ប្រទេស សហការជាមួយស្ថាប័នអន្ដោប្រវេសន៍ ព្រមទាំងសហការជាមួយក្រសួងស្ថាប័នជំនាញដូចជា ក្រសួងមហាផ្ទៃ ក្រសួងការងារ រៀបចំជួយសម្រួលការឆ្លងកាត់ព្រំដែន ចេញចូលកុំឲ្យមានការកក់ស្ទះ ជាក់ស្ដែងកាលពីម្សិលមិញនេះ ខ្ញុំបានជួបជាមួយអគ្គនាយកអន្ដោប្រវេសន៍ ដោយបានរាយការណ៍ថា បានរៀបចំយន្ដការណ៍រួចរាល់ហើយ ដោយកន្លែងខ្លះប្រជាពលរដ្ឋ ឆ្លងកាត់គ្រាន់តែស្កេនប៉ុណ្ណោះ ដោយមិនចាំបាច់រង់ចាំការបោះត្រានោះឡើយ ដែលទាំងនេះគឺជាការសម្រួលបន្ថែម និងពន្លឿនការចេញចូលរបស់ប្រជាពលរដ្ឋ»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា លើសពីនេះត្រូវធ្វើយ៉ាងណាធានាឲ្យបាន […]

អាជ្ញាធរជាតិអប្សរា ចាត់ទុកការកាត់តរូបភាពមិនពិត បង្ហាញពីនារីម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រាសាទអង្គរវត្ត ជាការញុះញង់ឱ្យមានការរើសអើងពូជសាសន៍ និងបម្រើផលប្រយោជន៍នយោបាយដ៏អាក្រក់

Nisaiy KP March 31, 2024 31/03/2024

(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយចាត់ទុកការកាត់តរូបភាពមិនពិត បង្ហាញពីនារីម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រាសាទអង្គរវត្ត ជាការញុះញង់ឱ្យមានការរើសអើងពូជសាសន៍ និងបម្រើផលប្រយោជន៍នយោបាយដ៏អាក្រក់។ សេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៤ គណនីនៃបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា ការពិត-Fact បានផ្សព្វផ្សាយនូវរូបភាពកាត់ត មិនពិតប្រាកដមួយ ដោយបង្ហាញនារីម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រាសាទអង្គរវត្ត ក្រោមទម្រង់នៃការញុះញង់ ឱ្យមានការរើសអើងពូជសាសន៍ និងបម្រើផលប្រយោជន៍នយោបាយដ៏អាក្រក់របស់ខ្លួន ហើយដែលបានបង្កផលប៉ះពាល់ដល់វប្បធម៌ជាតិ ក៏ដូចជាទំនាក់ទំនងល្អជាមួយប្រទេសជិតខាងរបស់កម្ពុជា។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជនទាំងអស់មេត្តា កុំចែករំលែកបន្តនូវរូបភាពកាត់តខាងលើ ដែលមានចរិកលក្ខណៈអុជអាល និងជាន់ពន្លិចជាតិខ្លួនឯង។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរានឹង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវ ស្វែងរកមុខអ្នកបង្កើតរូបភាពខាងលើ ឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចុះ «សង្ក្រាន្តនៅកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅឆ្នាំក្រោយ ខណៈឆ្នាំនេះចុះ «ក្រមា»

Nisaiy KP March 31, 2024 31/03/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំឯកសារដាក់ពាក្យ «សង្ក្រាន្តនៅកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅឆ្នាំ២០២៥។ សម្តេចធិបតី ថ្លែងបែបនេះ នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ សម្តេចធិបតី បានអះអាងថា កម្ពុជាត្រៀមចុះសម្បត្តិវប្បធម៌អរូបី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ចំនួន ៧ទៀត ខណៈឆ្នាំនេះ ត្រៀមចុះ «ក្រមា»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវកុំឱ្យប្រជាពលរដ្ឋបារម្ភទៅទៀត នៅថ្ងៃក្រោយ ថាតើយើងអាចប្រើប្រាស់ ឬប្រារព្ធពាក្យ «សង្ក្រាន្តនៅកម្ពុជា» បានឬទេ។ ខ្ញុំបានឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីត្រៀមឯកសារចុះបញ្ជី «សង្ក្រាន្តនៅកម្ពុជា» ឱ្យរួចរាល់នៅឆ្នាំក្រោយនេះ ដើម្បីយើងអាចចូលនៅឆ្នាំ២០២៦ ដើម្បីកុំឱ្យមានមន្ទិលសង្ស័យ មានការបកស្រាយផ្សេងៗទៀត។ អត់មានអីខុសទេ អត់មានពីណាហាមទេ ហើយថ្ងៃក្រោយឡាវចុះក្រោយយើង ក៏អត់មាននរណាហាមដែរ ព្រោះអាហ្នឹង ប្រពៃណីវប្បធម៌ស្រដៀងៗគ្នា។ ក្រសួងមិនមែនដេកស្តូក […]