ព័ត៌មានជាតិ

នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ១,៣៥៥នាក់ ចូលចតនៅខេត្តព្រះសីហនុ

Khmerpress March 28, 2024 28/03/2024

(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ១,៣៥៥នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសច រទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។ នាវានេះ មានសញ្ជាតិ Norway មាននាវិកចម្រុះជាតិសាសន៍៤៣សញ្ជាតិ ស្មើនឹង ៤៦៩នាក់ ស្រី ៩៣នាក់ ផ្ទុកភ្ញៀវទេសចរចំនួន ៨៨៦នាក់ ស្រី ៤៥៨នាក់ មាន ១៨សញ្ជាតិ។ សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងនេះ បានចេញពីប្រទេសថៃ មកចូលចតនៅខេត្តព្រះសីហនុ និងបន្តដំណើរទៅកាន់ប្រទេសវៀតណាម៕ ផ្តល់សិទ្ធិដោយ៖ freshnews

កសិករ​ដាំស្វាយចន្ទីចំនួន ៣៨គ្រួសារនៅខេត្តកំពង់ធំ ឯកភាពគ្នាស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មទំនើប

Khmerpress March 28, 2024 28/03/2024

(ភ្នំពេញ)៖ ​លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កសិករដាំស្វាយចន្ទី នៅក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ ចំនួន៣៨គ្រួសារ ដែលមានផ្ទៃដីផលិតកម្មសរុប ១០២ហិកតា បានស្ម័គ្រចិត្តឯកភាពគ្នាចងក្រងជា «សហគមន៍កសិកម្មទំនើប»​ ខណៈក្រុមការងារក្រសួងនឹងបំពេញនីតិវិធីបន្ទាប់ ដើម្បីទទួលស្គាល់សហគមន៍ថ្មីនេះ ជាផ្លូវការនាពេលខាងមុខ។ លោក ឃឹម ហ្វីណង់បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ក្រុមការងារបានព្យាយាមភ្ជាប់ទីផ្សារ ជូនសហគមន៍ទុកឱ្យហើយ ដោយមានក្រុមហ៊ុនចំនួន២ កំពុងរង់ចាំចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទី ដោយផ្ទាល់ពីសហគមន៍ ក្នុងតម្លៃលើសពីទីផ្សារ។ តាមការប៉ាន់ស្មានទិន្នផលជាមធ្យមសម្រាប់ឆ្នាំនេះ សហគមន៍អាចប្រមូលផលបានប្រមាណ ២០០តោន ដែលជាចំនួនមួយដែលក្រុមហ៊ុនទាំងពីរខាងលើ អាចធានាទិញយកបានទាំងអស់តែម្តង។ បើតាម លោក ឃឹម ហ្វីណង់ កសិករមួយក្រុមនេះ គឺជាសមាជិកចាស់នៃសហគមន៍ដែលមានស្រាប់ ក្នុងចំណោមសមាជិកសរុបរហូតដល់ទៅ ១៨៩គ្រួសារ ជាមួយនឹងផ្ទៃដីដាំដុះជិត ៦០០ហិកតា។ លោកសង្ឃឹមថាជាមួយនឹងការចាប់ផ្តើមថ្មីក្នុងទម្រង់ជាសហគមន៍កសិកម្មទំនើប បូករួមនឹងអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា ការផ្សារភ្ជាប់ទីផ្សារទុកជាមុន ការផ្តល់ទុកកម្ចីការប្រាក់ទាបដោយគ្មានវត្ថុបញ្ចាំ និងការគាំទ្របច្ចេកទេស ​ ​កសិករនានានៅក្នុងឃុំសាលាវិស័យ នឹងពិចារណាចូលរួមជាមួយសហគមន៍ក្នុងពេលអនាគតផងដែរ។ គួរជម្រាបថា កាលពីពេលកន្លងមក […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រឹងប្រែងបញ្ចុះបញ្ចូលវិនិយោគិនកូរ៉េខាងត្បូង ឱ្យចាប់ឱកាសវិនិយោគនៅកម្ពុជា

Khmerpress March 28, 2024 28/03/2024

(ភ្នំពេញ)៖ ការអូសទាញអ្នកវិនិយោគបរទេសឱ្យវិនិយោគនៅកម្ពុជា គឺជាបំណងដ៏ធំធេងរបស់​សម្តេច​ធិប​តី ហ៊ុន ម៉ាណែត ក្នុងឋានៈជាអ្នកទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជន។ គ្រប់ទីកន្លែង គ្រប់ពេលវេលាសម្តេចធិបតី ហ៊ុន ម៉ាណែត មិនខ្លាច មិននឿយណាយនឹងការស្នើសុំឱ្យអ្នកវិនិ​យោគ​បរ​ទេសចូលមកវិនិយោគនៅកម្ពុជានោះឡើយ។ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានទទួលជួប​គណៈ​ប្រតិភូវិនិយោគរបស់កូរ៉េខាងត្បូងជាច្រើនរូប ដែលសុទ្ធសឹងជាអ្នកវិនិយោគមកពីក្រុមហ៊ុនកម្រិត​ពិ​ភព​​លោក និងល្បាញល្បីរបស់កូរ៉េខាងត្បូង ដឹកនាំដោយលោក In-Kyo CHEONG រដ្ឋមន្ត្រី ក្រសួង​ពាណិជ្ជ​កម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង និងលោក CHANG Dae-Whan ប្រធាន​ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group។ សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ជំនួបជាមួយអ្នកវិនិយោគខ្នាតយក្សរបស់កូរ៉េខាងត្បូងនាពេលនេះ គឺជាឱកាសមាស ឱកាសប្រាក់សម្រាប់សម្តេចក្នុងការបញ្ចុះបញ្ចូលឱ្យពួកគេចាប់អារម្មណ៍ដាក់ទុនវិនិ​យោគនៅកម្ពុជា ឬពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។ សម្តេចធិបតី បានប្រឹងប្រែងលើកបង្ហាញនូវ​ទិដ្ឋភាពអំណោយផល បង្ហាញសក្តានុពល ក៏ដូចជាហេតុផលជាច្រើន ដែលអ្នកវិនិយោគកូរ៉េខាងត្បូង គួរដាក់ទុនវិនិយោគ ឬពង្រីកទុនវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ជូនគណៈប្រតិភូថា […]

ខេត្ដជាប់មាត់សមុទ្ររបស់កម្ពុជា ថៃ វៀតណាម ជួបគ្នា ដើម្បីជំរុញការវិនិយោគ និងវិស័យទេសចរណ៍

Khmerpress March 28, 2024 28/03/2024

(ព្រះសីហនុ)៖ កិច្ចប្រជុំស្តីពីការជំរុញវិនិយោគ និងទេសចរណ៍ តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃរបៀងសេដ្ឋកិច្ច កម្ពុជា ថៃ វៀតណាម (CVTEC) ពិតជាមានសារសំខាន់ ពោលគឺកិច្ចប្រជុំក្របខណ្ឌ ស៊ីវីតិច នេះកន្លងមកមិនធ្លាប់មានកម្រិតប្រជុំទ្រង់ទ្រាយធំដែលមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង និងមន្ទីរពាក់ព័ន្ធចូលរួមដូចនាព្រឹកនេះទេ ដូចនេះលទ្ធផលនៃការប្រជុំធ្វើឲ្យមានការល្អប្រសើរ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ខេត្ត មន្ទីរពាក់ព័ន្ធ និងសមត្ថកិច្ច។ នេះជាការលើកឡើងរបស់លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នាឱកាសបិទកម្មពិធីប្រជុំស្តីពីការជំរុញវិនិយោគ និងទេសចរណ៍ តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃរបៀងសេដ្ឋកិច្ចកម្ពុជា ថៃ វៀតណាម (CVTEC) នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដោយមានលោក អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អភិបាលខេត្ត ត្រាត ប្រទេសថៃ អគ្គកុងស៊ុយវៀតណា ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើក និងលោក ម៉ាង ស៊ីណេត អភិបាលរង អញ្ជើញក្នុងកម្មពិធីបិទនៅព្រឹកថ្ងៃដដែល។ លោក តាំង […]

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក្រើនរំលឹកដល់ម្ចាស់អាជីវកម្ម ដែលប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ត្រូវប្រញាប់ស្នើសុំអាជ្ញាបណ្ណឱ្យបានត្រឹមត្រូវ ជៀសវាងទោសទណ្ឌ

Khmerpress March 28, 2024 28/03/2024

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងគម្រោងអភិវឌ្ឍន៍ ឱ្យដឹងថា រាល់ការប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជីវកម្ម អភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទាន ត្រូវមានអាជ្ញាបណ្ណពី និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់ទៀតថា ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ គឺជាអំពើល្មើសដែលត្រូវចាត់វិធានការរដ្ឋបាល និងទោសទណ្ឌស្របតាមបទប្បញ្ញត្តិជាធរមាន។ ដើម្បីទប់ស្កាត់នូវសកម្មភាពប្រកបអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ ព្រមទាំងលើកទឹកចិត្តដល់ ការធ្វើធុរកិច្ចប្រកបដោយសុចរិត និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ សូមក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស គម្រោង ដែលប្រកបអាជីវកម្មគ្មានអាជ្ញាបណ្ណពី និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ត្រូវមកបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណនៅអគារ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លេខ១៦៨F ជាន់ទី៧ ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ ផ្តល់សិទ្ធិដោយ៖ freshnews

រាជរដ្ឋាភិបាល កំណត់កម្រិតប្រាក់បៀវត្ស និងប្រាក់ចំណូល ដែលជាប់ពន្ធ, ប្រាក់ខែ ១លាន ៥០ម៉ឺនរៀលចុះក្រោមមិនជាប់ពន្ធប្រចាំខែ, ប្រាក់ចំណូល ១៨លានរៀលចុះក្រោម មិនជាប់ពន្ធប្រចាំឆ្នាំ

Naren March 27, 2024 27/03/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទើបនឹងចេញអនុក្រឹត្យកំណត់កម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងប្រាក់ចំណូល ជាប់ពន្ធប្រចាំឆ្នាំ។ តាមអនុក្រឹត្យដែលចុះហត្ថលេខានៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា កម្រិតប្រាក់ខែ ១លាន ៥០ម៉ឺនរៀលចុះក្រោមមិនជាប់ពន្ធប្រចាំខែ ហើយប្រាក់ចំណូល ១៨លានចុះក្រោម មិនជាប់ពន្ធប្រចាំឆ្នាំនោះឡើយ។ ខាងក្រោមនេះ ជាអនុក្រឹត្យស្តីពីកម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ៖ ផ្តល់សិទ្ធិដោយ៖ Fresh News

រកឃើញឈាមជ្រូកកែច្នៃ និងសណ្តែកបណ្តុះមានសារធាតុគីមីចំនួន៧៣គីឡូក្រាម នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក

Naren March 27, 2024 27/03/2024

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់ស្រី ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានចុះត្រួតពិនិត្យ ណែនាំ និងអប់រំ នៅទីតាំងផលិតឈាមជ្រូក និងសណ្តែកបណ្តុះចំនួន ២ទីតាំងស្ថិតនៅភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមលទ្ធផលនៃការត្រួតពិនិត្យបានរកឃើញ៖ *ផលិតផលឈាមជ្រូកធ្វើអំពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំយថាប្រភេទនៃផលិតផលឈាម *សណ្តែកបណ្តុះមានដាក់បន្ថែមសារធាតុគីមី *មិនស្របតាមបទប្បញ្ញត្តិបច្ចេកទេស តាមលក្ខខណ្ឌតម្រូវផ្នែកអនាម័យម្ហូបអាហារ គុណភាពសុវត្ថិភាពផ្នែកអតិសុខុមប្រាណជីវសាស្ត្រ ស្របតាមបទប្បញ្ញាត្តិនៃច្បាប់ *ដូចនេះ មន្ត្រីជំនាញ បានដកហូតផលិតផលឈាម ចំនួន៥១គីឡូក្រាម និងសណ្តែកបណ្តុះដែលបន្ថែមសារធាតុគីមី ចំនួន២២គីឡូក្រាម សរុបចំនួន ៧៣គីឡូក្រាម។ ក្រោយការត្រួតពិនិត្យ និងការពន្យល់ណែនាំអំពីច្បាប់ដល់ម្ចាស់ទីតាំងទាំង២ខាងលើ ម្ចាស់ទីតាំងបានយល់ព្រមសហការទទួលការណែនាំ អប់រំ ពីមន្ត្រីជំនាញ […]

សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ចិន បង្ហាញបំណងពង្រីកការវិនិយោគនៅកម្ពុជា

Naren March 27, 2024 27/03/2024

(ភ្នំពេញ)៖ សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ចិន បានបង្ហាញបំណងពង្រីកការវិនិយោគនៅកម្ពុជា។ បំណងនេះត្រូវបានលើកឡើងក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន ដឹកនាំដោយលោក ស៊ិន មីងរ៉ុង ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនោះ លោក ស៊ិន មីងរ៉ុង បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងប្រតិភូសហគ្រាសឧស្សាហកម្មចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអរគុណរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ និងសម្របសម្រួលដល់កិច្ចដំណើរការវិនិយោគរបស់សហគ្រាសឧស្សាហកម្មចិននៅកម្ពុជានាពេលកន្លងមក។ លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការជំរុញ និងពង្រីកការវិនិយោគ ក៏ដូចជាការទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត មកកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេស គឺសំដៅប្រែក្លាយខេត្តព្រះស៊ីហនុទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីបណ្តាសហគ្រាសឧស្សាហកម្ម ដែលបានអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចនេះ ដែលរួមមានក្រុមហ៊ុនចំនួន១៧ ដែលមានជំនាញ និង​ប្រកបអាជីវកម្មលើវិស័យជាច្រើន […]

គំនូរដ៏មានតម្លៃរបស់វិចិត្រខ្មែរទសវត្ស៦០ ត្រូវបានគ្រួសារជនជាតិអូស្ត្រាលីប្រគល់ជូនសារមន្ទីរ ស.ស.រ តម្កល់ជាសម្បត្តិជាតិតរៀងទៅ

Naren March 27, 2024 27/03/2024

(ភ្នំពេញ)៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ហៅកាត់ ស.ស.រ បានទទួលរូបគំនូរ១ផ្ទាំងពីគ្រួសារអតីតអ្នកការទូតអូស្ត្រាលី ដែលជាស្នាដៃរបស់វិចិត្រករខ្មែរ លោក ញឹក ឌឹម តាំងពីពាក់កណ្ដាលទសវត្សឆ្នាំ១៩៦០។ ពិធីប្រគល់ទទួលធ្វើឡើងក្រោមវត្តមានលោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងតំណាងគ្រួសារលោក Merrillees នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅសារមន្ទីរ ស.ស.រ ផ្ទាល់។ គំនូរដ៏ស្អាតប្លែកនេះទទួលបាននៅពាក់កណ្តាលទសវត្សឆ្នាំ១៩៦០ ដោយលោក Robert Merrillees និងភរិយារបស់លោក គឺលោកស្រី Helen ក្នុងអំឡុងអាណត្តិការទូតរបស់លោកនៅកម្ពុជា ដែលបង្ហាញពីទិដ្ឋភាពបែបជនបទនៃប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យសិល្បៈខុសប្លែកពីគេរបស់លោក ញឹក ឌឹម។ បន្ទាប់ពីបានខិតខំប្រឹងប្រែងស្តារឡើងវិញ ដោយចិត្តសប្បុរសគ្រួសារលោក Merrillees បានសម្រេចចិត្តបរិច្ចាគស្នាដៃដ៏កម្រនេះមកកាន់សារមន្ទីរ ស.ស.រ ដោយធានានូវការអភិរក្ស និងឱកាសសម្រាប់មនុស្សជំនាន់ក្រោយអាចទស្សនាបាន។ ហេតុនេះគំនូរនេះនឹងត្រូវបានបញ្ចូលទៅក្នុងសមុច្ច័យរបស់សារ‍មន្ទីរ ស.ស.រ។ សហប្រធានសារមន្ទីរ ស.ស.រ លោក ប្លែស គីលីយ៉ង់ បានកោតសរសើរចំពោះអំណោយដ៏ថ្លៃថ្លានេះ។ […]

កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ និងកក់ដំណើរកម្សាន្តជាបណ្តើរៗពីភ្ញៀវទេសចរឥណ្ឌា បន្ទាប់ពីត្រៀមដំណើរការភ្ជាប់ជើងហោះហើរត្រង់ នៅពាក់កណ្តាលឆ្នាំនេះ !

Naren March 27, 2024 27/03/2024

(ភ្នំពេញ)៖ គម្រោងបើកជើងហោះហើរត្រង់ទៅមករវាង​កម្ពុជា-ឥណ្ឌា ដែលនឹងធ្វើនៅខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ នឹងក្លាយជាឱកាសដែលកម្ពុជា ទាក់ទាញភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាបន្ថែម ស្របពេលឆ្នាំនេះ គឺជាឆ្នាំដែលកម្ពុជា​បានរៀបចំយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១»​។ ​លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ឥណ្ឌា គឺជាទីផ្សារទេសចរណ៍ដ៏ធំមួយ សម្រាប់ពិភពលោក បន្ទាប់ពីចិន ដូច្នេះហើយការបើកជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា គឺជាសញ្ញាណល្អមួយ ក្នុងការទាក់ទាញប្រជាជនឥណ្ឌា ធ្វើដំណើរកម្សាន្តមកកម្ពុជា។ លោកបានឱ្យដឹងផងដែរថា បន្ទាប់ពីផែនការនៃការបើកជើងហោះហើរត្រង់ រវាងកម្ពុជា-ឥណ្ឌា ត្រូវបានផ្សព្វផ្សាយ សមាគមទេសចរណ៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងទទួលបាន​ការ​សួរនាំច្រើន ពីការចូលមកលេងកម្ពុជា​ពីសំណាក់ភ្ញៀវឥណ្ឌាទាក់ទងនឹងតម្លៃ និងសេវាកម្មនានា ក៏ដូចជាផលិតផលទេសចរណ៍។ ហើយជាមួយគ្នានេះ ក៏ទទួលបានការកក់នូវកញ្ចប់ទស្សនកិច្ចផងដែរ។ លោកស្រីបន្តថា ​ប្រសិនបើឥណ្ឌា​ចាប់អារម្មណ៍ត្រឹមតែ ៥% ទៅ១០% នឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យទេសចរណ៍ ខណៈដែលកន្លងមកកម្ពុជា ទទួលបានភ្ញៀវឥណ្ឌាក្នុងកម្រិតមធ្យមប៉ុណ្ណោះ​ ដោយសារតែគ្មានជើងហោះហើរត្រង់ ​ហើយអ្នកដែលមានលទ្ធភាពមិនចូលចិត្តការជិះយន្តហោះ ដែលមានផ្ទេរពីមួយទៅមួយ​នោះទេ ដូច្នេះហើយ​ការហោះហើរត្រង់នេះ នឹងទាក់ទាញដល់ភ្ញៀវ ដែលមានសក្តានុពល និងភ្ញៀវដែលមានលទ្ធភាពច្រើនមកកម្ពុជា។ លោកស្រីបានឱ្យដឹងទៀតថា ថ្មីៗនេះកម្ពុជាក៏ទទួលបានភ្ញៀវទេសចរឥណ្ឌាជាបណ្តើរៗច្រើនដែរ […]