ព័ត៌មានជាតិ

ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រព័ត៌មានមួយ ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ

Naren March 18, 2024 18/03/2024

(ភ្នំពេញ)៖ លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណគេហទំព័រសារព័ត៌មានមួយ ដោយសារម្ចាស់អង្គភាពបានបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈ មិនអនុវត្តតាមនីតិវិធី មិនទទួលយកការណែនាំ និងបន្ដបំពានលើលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា គេហទំព័រដែលត្រូវបានលុបអាជ្ញាប័ណ្ណនោះឈ្មោះ www.lifeandsport.news ៕ ផ្តល់សិទ្ធិដោយ៖Fresh News ខាងក្រោមនេះ ការលិខិតរបស់រដ្ឋមន្ដ្រីក្រសួងព័ត៌មាន៖

អភិបាលខេត្តកំពត ជំរុញអ្នកអនុវត្តគម្រោងកែលម្អសួនច្បារមាត់ព្រែក និងឆ្នេរខ្សាច់កម្សាន្តពីស្ពានចាស់ ទៅស្ពានថ្មី នៃក្រុងកំពត សម្រុកធ្វើឱ្យបានឆាប់រហ័ស ដើម្បីទទួលស្វាគមន៍អ្នកទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Naren March 18, 2024 18/03/2024

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានជំរុញឱ្យក្រុមការងារអនុវត្តគម្រោងកែលម្អសោភាពក្រុងកំពត ពិសេសតំបន់សួនច្បារមាត់ព្រែក និងឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ទធនូ (ស្ពានចាស់ និងស្ពានថ្មី) សម្រុកធ្វើឱ្យបានរួចរាល់ឆាប់រហ័ស ដើម្បីបើកទទួលស្វាគមន៍អ្នកទេសចរ នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ ការជំរុញបែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីមន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងពន្លឿនការស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ទធនូ ពីស្ពានចាស់ដល់ស្ពាន់ថ្មី, ការដ្ឋានស្ថាបនារូបសំណាកសេះសមុទ្របាញ់ទឹកកម្ពស់៨ម៉ែត្រ និងពិនិត្យវឌ្ឍនភាពនៃការសាងសង់ពង្រីកសួនកម្សាន្តត្រីផ្សោត ស្ថិតក្នុងក្រុងកំពត នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ ក្នុងដំណើរចុះពិនិត្យនេះ លោកអភិបាលខេត្ត បានថ្លែងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានដាក់ចុះនូវយន្តការ និងគោលការណ៍ជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំកែលម្អសោភណ្ឌភាព បង្កើតកន្លែងកម្សាន្ត ពិសេសអភិវឌ្ឍន៍កែលម្អបន្ថែម នៅតាមតំបន់ទេសចរណ៍នានាក្នុងភូមិសាស្ត្ររបស់ខ្លួន ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញភ្ញៀវទេសចរ។ ដោយឡែក សម្រាប់ខេត្តកំពត ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រដ្ឋបាលខេត្តមានគម្រោងកែលម្អសោភ័ណភាពក្រុងជាច្រើន ដោយបែងចែកទៅតាមដំណាក់កាលនីមួយៗ ធ្វើឱ្យក្រុងកំពត ប្រែមុខមាត់ថ្មី រហូតមកដលើបច្ចុប្បន្ន រដ្ឋបាលខេត្តបាននឹងកំពុងខិតខំដុតដៃដុតជើង ក្នុងការសម្រេចគម្រោងពង្រីកសួនកម្សាន្តត្រីផ្សោត និងរូបសំណាក សេះសមុទ្រ មុខសាលាខេត្តចាស់ […]

កម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនចិន សិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនៅភ្នំពេញ និងរថភ្លើងធុនស្រាលភ្ជាប់ភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិតេជោ

Naren March 18, 2024 18/03/2024

(ភ្នំពេញ)៖ ក្រុមហ៊ុនជំនាញផ្លូវដែករបស់ចិនចំនួនពីរទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាលកម្ពុជា ឱ្យសិក្សា​លើគម្រោងផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាលតភ្ជាប់រវាងរាជធានីភ្នំពេញ និង​ព្រ​លាន​​យន្តហោះអន្តរជាតិតេជោ។ បន្ទាប់ពីទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាលកម្ពុជា ឱ្យសិក្សាលើគម្រោងដ៏មានសារៈសំខាន់ខាងលើនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនឆាយណាមេត្រូ និងហ្គ័ងចូវមេត្រូ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដើម្បី​ជួបជាមួយស្ថាប័នពាក់ព័ន្ធឈានទៅសិក្សាគម្រោង។ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤នេះ គណៈប្រតិភូក្រុមហ៊ុនទាំងពីរ បានចូលរួមកិច្ចប្រជុំជាមួយ​ក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុ​ប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋ​មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក គង់ សោភ័ណ អភិបាលខេត្តកណ្តាល លោក នួន ផា​រ័ត្ន អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាង​ក្រុម​ហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ខៀវសែ ផងដែរ។ ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្វាគមន៍គណៈប្រតិភូក្រុម​ហ៊ុនចិនទាំងពីរប្រកបដោយក្តីសោមនស្សរីករាយបំផុត។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសរំលេចថា ការរៀបចំប្រព័ន្ធដឹកជញ្ជូនក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ គឺជាកិច្ចការដ៏សំខាន់ ហើយ​ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ […]

កូនស្រីលោកថាក់ ស៊ីន មានជំនឿថា សន្តិភាពនឹងមានបន្តសម្រាប់ថៃ-កម្ពុជា ដែលនឹងនាំឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរ មានការរីកចម្រើនឡើង

Naren March 18, 2024 18/03/2024

(ភ្នំពេញ)៖ លោកស្រី ផេថងថាន ស៉ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជា ដែលមានតាំងពីយូរមកហើយ និងប្តេជ្ញាថាត្រូវធ្វើឱ្យទំនាក់ទំនងដ៏ល្អនេះមានជាបន្តយូរអង្វែងទៅមុខទៀត។ ជាមួយគ្នានេះ លោកស្រីបានបញ្ជាក់ថា សន្តិភាពនឹងមានបន្តសម្រាប់ថៃ-កម្ពុជា ដែលនឹងនាំឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរ មានការរីកចម្រើនឡើង។ លោកស្រីលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ខណៈដែលចូលជួបសម្តែងការគួរសមជាមួយ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅវិមានរដ្ឋសភា។ ក្នុងឱកាសនោះ លោកស្រី ផេថងថាន ស៉ីណាវ៉ាត្រា ក៏បានជម្រាបជូនពីដំណើរការនៃការដឹកនាំរដ្ឋាភិបាល នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន ដែលមានគណបក្សចម្រុះកំពុងធ្វើការរួមគ្នា និងបានកសាងសុខសន្តិភាពដែលបានបាត់បង់មួយរយៈកាលមុន ឱ្យមានភាពល្អប្រសើរឡើងវិញ។ នៅពេលដែលប្រទេសមានសន្តិភាព អ្វីដែលត្រូវធ្វើបន្តគឺការធ្វើឱ្យសេដ្ឋកិច្ច មានការរីកចម្រើន។ លោកស្រីមានជំនឿថា សន្តិភាពនឹងមានបន្តសម្រាប់ប្រទេសទាំងពីរថៃ-កម្ពុជា ដែលនឹងនាំឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរក៏មានការរីកចម្រើនផងដែរ។ លោកស្រី ក៏បានថ្លែងគាំទ្រប្រសាសន៍របស់ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលលើកឡើងអំពី ការលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយ ផងដែរ។ ក្នុងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា […]

តារាកំប្លែង ស្រីទូច និងស៊ូ ស៊ី​រី​កា នៅតែបន្តទាមទាររកយុត្តិធម៌សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ពាក់ព័ន្ធ​រឿង​បណ្ដាំមរតក​របស់​អ្នកស្រី កែវ ម​ន្ថា

Naren March 18, 2024 18/03/2024

(ភ្នំពេញ)៖ ដូចទស្សនិកជនបានដឹងហើយថា កាលពីថ្មីៗនេះក្រុម​គ្រួសារ​តារា​កំប្លែង​អ្នកស្រី ជុំ រស្មីហៅស្រីទូច និង​ក្មួយ​ស្រី​តារាចម្រៀង​ល្បីឈ្មោះ​ កញ្ញា ស៊ូ ស៊ី​រី​កា បាន​នឹងកំពុង​តែ​ដង្ហោយ​រក​ភាព​យុត្តិធម៌ពី​តុលាការ ពាក់ព័ន្ធ​រឿង​បណ្ដាំមរតក​របស់​លោកស្រី កែវ ម​ន្ថា ខ ណៈ​នីតិវិធីបាន​ដល់​ដៃ​តុលាការ​សាលាឧទ្ធរណ៍ទៅ​ហើយ ។ តារា​កំប្លែងអ្នកស្រី ​ស្រី​ទូច ធ្លាប់បាន​​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មានថា មកទល់ពេលនេះអ្នកស្រី និង​សមាជិក​ក្រុម​គ្រួសារបាន​ខិតខំ​អស់ពី​លទ្ធភាព​ហើយនៅក្នុង​រយ:ពេល​ជាង​២​ឆ្នាំ​មកនេះ ដើម្បី​តតាំង​តាម​ផ្លូវ​តុលាការជាមួយនឹង​ភាគី​ស្វាមី​របស់​អ្នកស្រី កែវ ម​ន្ថា ដែល​មិន​ព្រម​អនុវត្តន៍​តាម​បណ្ដាំមរតកហើយ​ថែម​ទាំង បាន​បណ្ដេញ សមាជិក​ជា​កូនចៅ​បង្កើត​របស់​អ្នកស្រី កែវ ម​ន្ថា ចេញពីផ្ទះដែល​ធ្លាប់​រស់នៅ​ជួបជុំ​គ្នា​តាំងពី​យូរ​មក​ហើយ​នោះ​ទៀត​ផង​។ ទោះបីយ៉ាងណាតារាកំប្លែងជើងចាស់រូបនេះក៏បានបញ្ជាក់ប្រាប់ Fresh News Plus ថា ពាក់ព័ន្ធរឿងរ៉ាវបណ្តឹងរបស់លោកស្រីពេលនេះ គឺបានធ្លាក់ដល់ដៃ​តុ លាការ​សាលាឧទ្ធរណ៍ ខណ:អ្នកស្រីកំពុងត្រៀមខ្លួនចូលទៅបំភ្លឺនៅចុងខែមីនាខាងមុខនេះ។ អ្នកស្រីសង្កត់ធ្ងន់ថា រឿងដែលអ្នកស្រីរួម​ទាំង​បងប្អូន​កូនចៅចង់​បានគឺសូមឲ្យ​មានការ​ផ្តល់​ភាព​យុត្តិធម៌ចំពោះ​ពួក​គាត់​ដូចដែល​មាន​សរសេរ​នៅ​ក្នុង​លិខិត​បណ្តាំមរតក​របស់​លោកស្រី កែវ ម​ន្ថា ដែល​ជា​ម្តាយនិង​ជីដូន​។ អ្នកស្រី ទូច បានលើកដែរថា «ពន្លឺយុត្តិធម៌ពិតជាទទួលបានចំពោះបងប្អូននឹងកូនក្មួយរបស់នាងខ្ញុំយ៉ាងពិតប្រាកដ នាងខ្ញុំសូមជំរាបដល់មនុស្សអាត្មានិយមនិងអ្នកតែស្ករទាំងអស់ដែលនៅពីក្រោយរឿងទាំងអស់នេះ បើមិនដឹងច្បាស់ទេឈប់បានឈប់ទៅគ្រាន់តែឮគេនិយាយនឹងជួបមួយដងមួយកាលកុំអះអាងថាខ្លួនដឹងច្បាស់ខ្លាំងពេក ព្រោះអ្នកមិនបាននៅជិតម្ដាយខ្ញុំយប់ថ្ងៃដូចបងប្អូនកូននឹងក្មួយៗទេ គឺអ្នកទាំងអស់នេះហើយជាសាក្សីរស់របស់ខ្ញុំ»។ អ្នកស្រីបន្តថា នៅមានភស្តុតាងច្រើនណាស់ដែលត្រូវបង្ហាញនឹងបំភ្លឺគឺដល់ពេលហើយ ដើម្បីអោយអ្នកដែលស៊ូស្លាប់ […]

កម្មកររោងចក្រ Y & W សប្បាយចិត្ត និងថ្លែងអំណរគុណរដ្ឋាភិបាល ដែលបាននាំឱកាសការងារដល់បន្ទប់ស្នាក់នៅ

Naren March 18, 2024 18/03/2024

(ភ្នំពេញ)៖ កម្មករកម្មការិនីនៃរោងចក្រ Y & W បានថ្លែងអំណរគុណ និងសប្បាយចិត្តរីករាយចំពោះរាជរដ្ឋាភិបាលដែលបានបញ្ជូនក្រុមការងារបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យផ្សព្វផ្សាយ និងពន្យល់ពីពីឱកាសការងារថ្មី និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម រួមទាំងដំណោះស្រាយរបស់ក្រសួងការងារដែលបានដាក់ចេញដើម្បីប្រយោជន៍ជូនកម្មករនិយោជិត។ មានអាយុ២៤ឆ្នាំ កញ ហ៊ល ឡៃហ៊ាក ជាកម្មករផ្នែកឡេវ នៃរោងចក្រ Y & W ដែលមានទីលំនៅក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានឱ្យដឹងថានៅថ្ងៃអាទិត្យទី១៧ ខែមីនានេះ ក្រុមការងារនៃបេឡាជាតិសន្តិសុខសង្គម និងទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើដំណើរមកដល់បន្ទប់ស្នាក់នៅរបស់កម្មករដែលនៅជុំវិញរោងចក្រ Y & Wដើម្បីពន្យល់ពីឱកាសការងារថ្មី និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម រួមទាំងដំណោះស្រាយដែលក្រសួងការងា និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញដើម្បីប្រយោជន៍កម្មករ។ សម្រាប់កញ្ញារូបនេះ រាជរដ្ឋាភិបាល ពិតជាបានយកចិត្តទុកដាក់ចំពោះកម្មករដោយបារម្ភពីសុខទុក្ខ និងជីវភាពរបស់កម្មករដោយខ្លាចបងប្អូនកម្មករនៅរោងចក្រ Y & W មិនមានចំណូលមិនមានការងារដើម្បីសម្រួលដល់ជីវភាព។ ទន្ទឹមនឹងនេះ កញ្ញាភួង ស្រីនិច្ច អាយុ២១ ជាកម្មមករផ្នែកអ៊ុត នៃរោងចក្រ Y […]

អាជ្ញាធរខេត្តកោះកុង ធ្លាប់បានឲ្យម្ចាស់ទីតាំងរបងថ្ម៣កន្លែង ដែលសង់រំលោភឆ្នេរនេសាទត្រូវវាយកម្ទេចចោល តែរហូតមកដល់ពេលនេះ មិនទាន់វាយកម្ទេចនៅឡើយ

Naren March 18, 2024 18/03/2024

(កោះកុង)៖ ក្រោយពីអាជ្ញាធរខេត្តកោះកុង បានចុះពិនិត្យរបងថ្មចំនួន៣ទីតាំង កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ហើយបានដាក់បទបញ្ជាឲ្យក្រុមម្ចាស់ទីតាំងចំនួន៣កន្លែង ដែលលួចសង់របងថ្មរឹងមាំលយចូលឆ្នេរសមុទ្រតំបន់រមណីយដ្ឋានឆ្នេរនេសាទ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ប៉ុន្តែគិតមកទល់ថ្ងៃនេះ ម្ចាស់សំណងនៅតែរឹងទទឹងមិនព្រមវាយកម្ទេចបានត្រឹមត្រូវតាមការកំណត់នោះទេ។ ការមិន​វាយរបងថ្មនេះចោល គឺគឃ្លើននឹងបទបញ្ជារបស់លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង ជិត២ខែកន្លងមក ក្រុមម្ចាស់សំណង់របងថ្មចំនួន៣កន្លែង ហាក់មិនខ្វាយខ្វល់សោះនឹងអ្វីដែលជាចំណាត់ការឲ្យរុះរើវាយកម្ទេចចោលរបងខុសច្បាប់របស់ខ្លួននោះឡើយ។ បើតាមការអង្កេតរបស់ប្រជាពលរដ្ឋ និងអ្នកទេសចរដែលទៅកម្សាន្តរមណីយដ្ឋានឆ្នេរនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល បានមើលឃើញថា កម្រិតនៃការវាយកម្ទេចរបងនៅមិនទាន់ដល់ទីតាំងកំណត់គំនូសវាស់វែងរបស់អាជ្ញាធរខេត្ត ឲ្យរុះរើវាយកម្ទេចប្រវែង ១១០ម៉ែត្រ ចេញជាបន្ទាន់ពីដីចំណីឆ្នេរសមុទ្រទេ។ ដោយពួកគេវាយតែផ្នែកខាងលើរបងប៉ុណ្ណោះ ហើយទុកកម្ពស់ប្រហែលជា ១ម៉ែត្រកន្លះពីដី បើគិតជាប្រវែងវិញប្រមាណតែជាង១០ម៉ែត្រ។ បញ្ហានេះ អាចសរបញ្ជាក់ថា ទំនងជាមានរឿងមិនប្រក្រតីអ្វីហើយ ទើបបណ្តោយអោយរបងថ្មខុសច្បាប់ដែលសង់លយចូលឆ្នេរសមុទ្រអាចឈរបង្ហាញខ្លួនបានយ៉ាងរំភើយដូច្នេះ។ លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ បានឆ្លើយតបនៅថ្ងៃទី១៤ ខែមីនាថ្មីៗនេះថា លោក និងក្រុមការងារចុះពន្យល់ឲ្យម្ចាស់ទីតាំងរបងទាំង៣ ត្រូវចូលរួមស្ម័គ្រចិត្តវាយដោយខ្លួនឯង ហើយវាយទៅតាមការកំណត់របស់រដ្ឋបាលខេត្តផងដែរ។ ចៀសវាងបង្កភាពស្មុគស្មាញកាន់តែខ្លាំងដល់អាជ្ញាធរ ព្រមទាំងបង្កការប៉ះពាល់ដល់សោភ័ណភាពបរិស្ថានតំបន់ឆ្នេរកម្ពុជា។ លោកទទួលស្គាល់ថា ការវាយកម្ទេចរបងនេះ នៅមានកម្រិតនៅឡើយ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាឱ្យត្រួតពិនិត្យ និងណែនាំពីលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវ ក្រោយផ្ទុះសកម្មភាពយុវជន និងកុមាររាំលេងតាមដងផ្លូវ ទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្ត

Naren March 18, 2024 18/03/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ តាមរយៈបណ្តាញ Facebook ផ្លូវការ បានដាក់បទបញ្ជាឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។ ការដាក់ចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីសម្តេចមើលឃើញថា ក្នុងពេលថ្មីៗនេះ មានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ យុវជន និងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ ទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់។ ជាមួយគ្នានេះ សម្តេចបានពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មេងៗ សូមបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។ តាមរយៈបណ្តាញ Facebook ផ្លូវការសម្តេចធិបតី បានបង្ហោះខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ ក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។ ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ […]