(ព្រះសីហនុ)៖ យោងតាមសារាចរណែនាំ និងប្រសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលិខិតបង្គាប់ការរបស់ក្រសួងមហាផ្ទៃ ជាលទ្ធផលកម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាប ទីតាំងលួចបើកល្បែងស៉ីសងអនឡាញខុសច្បាប់ ចំនួន២ទីតាំង នៅខេត្តព្រះសីហនុ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា *ទីតាំងទី១៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ បានចុះបង្ក្រាបនៅទីតាំងអតីតកាស៊ីណូ ភែរឺដល អាយលែន (Paradis Island) ស្ថិតនៅក្នុងខេត្តព្រះសីហនុ រកឃើញជនបរទេស១៧២នាក់(ស្រី៤៣នាក់) មាន៤សញ្ជាតិ (ជនជាតិវៀតណាម១០៩នាក់), ថៃ៥៤នាក់, ចិនតៃវ៉ាន់៨នាក់ និងចិន១នាក់)។ ចំពោះអ្នកគ្រប់គ្រងចំនួន៥នាក់ (ស្រី២នាក់) មាន២សញ្ជាតិ (ចិនតៃវ៉ាន់៤នាក់ និងចិន១នាក់) កំពុងបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ តាមច្បាប់ជាធរមាន។ ចំពោះជនបរទេសចំនួន១៦៧នាក់ (ស្រី៤១នាក់) មាន៣សញ្ជាតិ (វៀតណាម១០៩នាក់, ថៃ៥៤នាក់ និងចិនតៃវ៉ាន់៤នាក់) ត្រូវបានបញ្ជូនទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។ *ទីតាំងទី២៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ […]