ព័ត៌មានជាតិ

ក្រសួងការងារ៖ ជនបរទេសអាចធ្វើប័ណ្ណការងារនៅ លើប្រព័ន្ធអនឡាញបាន

Khmerpress March 5, 2024 05/03/2024

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់ឱ្យអនុវត្តនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេស (The Foreign Workers Centralized Management System-FWCMS) សម្រាប់ផ្តល់ជូននូវការបំពេញបែបបទ និងនីតិវិធីការអនុញ្ញាតឱ្យជនបរទេសធ្វើការនៅកម្ពុជានៅលើប្រព័ន្ធអនឡាញ។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៣ មីនា ឆ្នាំ២០២៤ នេះ។ លោក កត្តា អ៊ន បានគូសបញ្ជាក់បន្ថែមថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេសតាមប្រព័ន្ធអនឡាញនេះ និយោជក ឬជនបរទេសអាចស្នើសុំសរវា មានដូចជា៖ ទី១៖ លិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស (សម្រាប់និយោជក) ទី២៖ការចុះបញ្ជិកាកិច្ចសន្យាការងារជនបរទេស (សម្រាប់និយោជក) និងទី៣៖បណ្ណការងារ និងសៀវភៅការងារជនបរទេស (សម្រាប់សាមីជនបរទេស)។ ទម្រង់បំពេញបែបបទ និងនីតិវិធីទាំងនេះត្រូវបាន ក្រសួងការងារ ដាក់នៅលើគេហទំព័ររបស់ក្រសួងផ្ទាល់ ដើម្បីសម្រួលដល់និយោជក និងជនបរទេសប្រើប្រាស់គ្រប់ពេលវេលានៅលើប្រព័ន្ធអ៊ីនធើណេត រួមទាំងមានជាភាសារអង់គ្លេសផងដែរ។ លោកបានបន្តថា ប្រព័ន្ធគ្រប់គ្រងជនបរទេសតាមប្រព័ន្ធអនឡាញ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួលទៅដល់ជនបរទេសនូវសេវាកម្មទាំងអស់ ដែលទាក់ទងនឹង បណ្ណ និងសៀវភៅការងារ និងសេវាកម្ម នៃច្រកចេញចូលតែមួយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ […]

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤

Khmerpress March 5, 2024 05/03/2024

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា ជ្រលងសម្ពាធទាបបានថយឥទ្ធិពលលើឈូងសមុទ្រថៃ និងភាគកណ្តាល នៃអាងទន្លេមេគង្គ និងមកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថមថយឥទ្ធិពល ខណៈដែលខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ * សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និង មានខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប ៖ * សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ៣.តំបន់មាត់សមុទ្រ ៖ * សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និង មានខ្យល់បក់មកពីទិសនិរតី មានល្បឿន២ម៉ែត្រ/វិនាទី -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រសួងទេសចរណ៍ ព្យាករណ៍ថាអ្នកទេសចរប្រមាណ ១លាននាក់ នឹងមកចូលរួមបុណ្យទន្លេនៅខេត្តសៀមរាប

Khmerpress March 4, 2024 04/03/2024

ខេត្តសៀមរាប៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា ព្រឹត្តិការណ៍ដ៏ថ្មីស្រឡាងរបស់ខេត្តសៀមរាប បុណ្យទន្លេលើកទី៨ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីស្ពានព្រះរាជដំណាក់ រហូតដល់រង្វង់មូលវត្តដំណាក់ក្រុងសៀមរាប។ ព្រឹត្តិការណ៍ដ៏ធំនេះ ក្រសួងទេសចរណ៍រំពឹងថា នឹងមានអ្នកទេសចរចូលរួមទស្សនា និងកម្សាន្តសប្បាយប្រមាណ ១លាននាក់។ ការលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសម្រាប់កម្មវិធីបុណ្យទន្លេ លើកទី៨ នៅថ្ងៃទី៤ ខែមីនានេះ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បញ្ជាក់ថា បុណ្យទន្លេ ជាព្រឹត្តការណ៍ទេសចរណ៍ជាតិមួយដ៏សំខាន់ ដែលនឹងបង្ហាញពីសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះដែលកម្ពុជាមាន ជាពិសេសវាបានទាក់ទាញ អ្នកទេសចរ បានស្គាល់ពីជីវភាពនៅតាមតំបន់នៃដងទន្លេ និងបឹងទន្លេសាប ព្រមទាំងផ្ដល់ចំណូលដោយផ្ទាល់ និងប្រយោលដល់អ្នកនៅក្នុងមូលដ្ឋាន។ លោកបន្តថា ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ខ្ពស់ ស្របគ្នាយុទ្ធនាការ ទស្សនាសៀមរាប ២០២៤ របស់រាជរដ្ឋាភិបាល បាននិងកំពុងបន្តជំរុញយ៉ាងសស្រាក់សស្រាំ។ លោកនាយករដ្ឋបាល ក៏បានបញ្ជាក់ផងដែរថា ការទាក់ទាញ […]

ក្រសួងមុខងារសាធារណៈ បន្តរៀបចំប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារ​ ក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន

Khmerpress March 4, 2024 04/03/2024

(ភ្នំពេញ)៖ ក្រោយបញ្ចប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ, នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងមុខងារសាធារណៈ បានបន្តរៀបំការប្រឡងសម្រាប់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលប្រព្រឹត្តទៅនៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។ ដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ដើម្បីបម្រើការនៅក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន រយៈពេលមួយថ្ងៃពេញនៅសាលាភូមិន្ទរដ្ឋបាល ប្រព្រឹត្តទៅអនុលោមតាមនិយាមនីតិវិធីប្រតិបត្តិ SOP ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដោយគណៈកម្មការរៀបចំ ក៏ដូចជាអនុគណៈកម្មការទាំងអស់ បានបន្តការងារប្រកបដោយភាពហ្មត់ចត់ មានការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់លើតួនាទី របស់ក្រុមការងាររៀងៗខ្លួន។ ដំណើរការរៀបចំការប្រឡងប្រជែងថ្ងៃនេះ ចាប់ផ្តើមតាំងពីម៉ោង៦ព្រឹក តាមរយៈការរៀបចំការងារបច្ចេកទេស និងការតាក់តែងវិញ្ញាសាដោយសាស្ត្រាចារ្យ និងអ្នកជំនាញជាច្រើនរូបមកពីសាកលវិទ្យាល័យ និងស្ថាប័នពាក់ព័ន្ធប្រមាណ៥០រូប។ នាវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ការប្រឡង បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពី តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។ សូមជម្រាបជូនថា ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន សរុបចំនួន៩៩កន្លែង ដោយមានបេក្ខជនចំនួន១,៤២៤ អង្គ/នាក់ (ស្រី […]

ក្នុងជំនួបជាមួយសម្តេចធិបតី, ក្រុមហ៊ុន SunRice របស់អូស្ត្រាលី ចង់បង្កើតរោងចក្រកែច្នៃអង្ករសរីរាង្គ នៅកម្ពុជា

Khmerpress March 4, 2024 04/03/2024

(ម៉ែលប៊ន, អូស្ត្រាលី)៖ ក្រុមហ៊ុន SunRice Group របស់ប្រទេសអូស្ត្រាលី បានបង្ហាញបំណងបង្កើត​រោង​ចក្រ​នៅកម្ពុជា ដើម្បីកែច្នៃអង្ករ ជាពិសេសអង្ករសរីរាង្គ ដើម្បីនាំចេញទៅផ្គត់ផ្គង់លើទីផ្សារអន្តរជាតិ។ បំណងនេះត្រូវបានបញ្ជាក់ដោយលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ពេលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុន SunRice Group បានថ្លែងអំណរគុណសម្តេចធិបតី ដែល​បានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក​នាយក​ប្រតិបត្តិ បានគោរពជម្រាបសម្ដេចធិបតីថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុន​អូស្រ្តាលី ទី១ ដែលបាននាំអង្ករពីកម្ពុជាមកកាន់ប្រទេសអូស្រ្តាលី និងប្រទេសណូវែលហ្សេឡង់។ លោកនាយកប្រតិបត្តិបានកត់សម្គាល់ឃើញថា កម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដោយអង្ករ​កម្ពុជា​មានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក ហើយកម្ពុជាក៏មានគុណសម្បត្តិប្រកួតប្រជែង​ខ្ពស់​លើ​កម្លាំងពលកម្មវ័យក្មេង ស្ថិរភាពនៃតម្លៃអគ្គិសនី ជាមួយហេរដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា និង​ឡូជីស្ទីកល្អប្រសើរផងដែរ។ ផ្អែកលើសក្ដានុពលទាំងនេះ ក្រុមហ៊ុនលោកមានបំណង​ពង្រឹង […]

ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុនអូស្ត្រាលី ចង់វិនិយោគលើការកែច្នៃដំណាំស្ពៅ

Khmerpress March 4, 2024 04/03/2024

(ម៉ែលប៊ន, អូស្ត្រាលី)៖ ក្រុមដ៏ធំមួយរបស់អូស្ត្រាលី គឺក្រុមហ៊ុន Enserv Holding Australia បាន​បង្ហាញ​បំណងចង់វិនិយោគលើការកែច្នៃដំណាំស្ពៅ (Sorghum) នៅក្នុងប្រទេសកម្ពុជា។ វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា «ស្ពៅ» ជា​ធញ្ញ​ជាតិ​មួយ​ប្រភេទ ពួក​ពោត ផ្លែ​ជា​ស្មែង​ចង្កោម គ្រាប់​មូល​ៗ​ល្អិត​ៗ កាល​ណា​ទុំ​មាន​សម្បុរ-ស។ បំណងនេះត្រូវបានបញ្ជាក់ដោយលោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជានាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានឆ្លៀត​ពេល​ដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបសម្ដេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ដែល​ផ្ដោត​លើការដាំដុះដំណាំស្ពៅ (Sorghum)។ ក្រុមហ៊ុនមានសមត្ថភាពកែច្នៃដំណាំនេះ​ ទៅជាអង្ករ​មាន​កាឡូរីទាបតែមានប្រូតេអ៉ីនខ្ពស់ និងអាចកែច្នៃយកទៅប្រើប្រាស់ជាជីវៈឧស្ម័ន្ម (Biogas) ថែមទៀតផង។ លោកប្រធានក្រុមហ៊ុន […]

ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម ក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ

Khmerpress March 4, 2024 04/03/2024

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម ក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ ដែលមានលោក អ៊ុច លាង ជាប្រធានគណៈកម្មការប្រតិបត្តិ។ ក្នុងនោះក្រសួងមហាផ្ទៃ បានណែនាំឱ្យសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម ត្រូវធ្វើសកម្មភាព និងបំពេញកាតព្វកិច្ច ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈ របស់ខ្លួនដូចបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ។ សមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាមមានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅផ្ទះលេខ១៤២ បុរីពិភពថ្មីកំបូល៣ ផ្លូវលេខ១៧A ភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល៕ ផ្តល់សិទ្ធិដោយ៖ freshnews

អគ្គនាយកនិយ័តករមូលបត្រកម្ពុជា៖ ការឆបោក (Scam) តាមប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិស័យមូលបត្រ !

Naren March 4, 2024 04/03/2024

(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងថា ក្នុងសម័យបច្ចេកវិទ្យាហិរញ្ញវត្ថុ សង្គេតឃើញថា មាន Scam (ឆបោក) ជាច្រើនបានកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត របស់វិស័យមូលបត្រ។ លោកបន្តថា និយ័តករមូលបត្រកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីទប់ស្កាត់បញ្ហានេះ។ ការថ្លែងបែបនេះ របស់លោកអគ្គនាយក ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា។ ជាមួយគ្នានេះ លោកជំរុញសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ឱ្យចូលរួមយ៉ាងសកម្មជាមួយនិយ័តករមូលបត្រកម្ពុជា នៅក្នុងការលើកកម្ពស់ ការយល់ដឹង និងទំនុកចិត្តនៅក្នុងទីផ្សារឱ្យកាន់តែរឹងមាំ ពិសេសជួយទប់ស្កាត់ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ។ លោកបានថ្លែងថា «សមាគមនឹងក្លាយជាដៃមួយរបស់ និយ័តករមូលបត្រកម្ពុជា នៅក្នុងការជំរុញការផ្សព្វផ្សាយពីអំពើល្មើស ឬ Scam នៅក្នុងទីផ្សារដល់សមាជិកសមាគម ក៏ដូចជាសាធារណជន។ សូមចូលរួមទាំងអស់គ្នា ដើម្បីកសាងទីផ្សារមួយប្រកបដោយសុចរិកភាព, បរិយាបន្ន នវនុវត្តន៍, និរន្តរភាព, សណ្តាប់ធ្នាប់ និងអភិបាលកិច្ចល្អ»។ សូមជម្រាបថា សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានសមាជិកជាវិនិយោគិនក្នុងវិស័យមូលបត្រនៅកម្ពុជា។ សមាគមនេះមានចក្ខុវិស័យក្លាយជាសមាគមដែលឈានមុខ និងធំជាងគេ […]

ក្រុមប្រឹក្សាធុរកិច្ចសហ​រដ្ឋអាមេរិក-អាស៊ាន ស្វែងរក​ឱកាសក្នុងការចាប់ផ្តើម និងការពង្រីកការវិនិយោគនៅកម្ពុជា

Naren March 4, 2024 04/03/2024

(ភ្នំពេញ)៖ ក្រុមប្រឹក្សាធុរកិច្ចសហ​រដ្ឋអាមេរិក-អាស៊ាន (US-ABC) ​បានបង្ហាញបំណងមកស្វែងរកកាលានុវត្តភាព ក្នុងការចាប់ផ្តើម និងការពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីចាប់យកសក្តានុពលរបស់កម្ពុជា ក៏ដូចជាការចូលរួម ក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។ ​ការមកស្វែងរកឱកាសវិនិយោគរបស់ US-ABC បន្ទាប់ពីតំណាង US-ABC ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត ផាន់ ផលា្ល​ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ តំណាង US-ABC បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងផ្នែកធុរកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគ រវាងសហរដ្ឋអាម៉េរិក-កម្ពុជា និង បានកោតសរសើរខ្ពស់ចំពោះសមិទ្ធផល របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព បរិយាប័ន្ន និង ភាពធន់។ តំណាង US-ABC ដែលមានទាំងក្រុមហ៊ុនដែលកំពុងមានវត្តមាននៅកម្ពុជា ទាំងក្រុមហ៊ុនដែលមានបំណងចាប់ផ្តើមសកម្មភាពនៅកម្ពុជា បានបង្ហាញអំពីគោលបំណង ក្នុងការស្វែងរកកាលានុវត្តភាព ក្នុងការចាប់ផ្តើម […]

កូរ៉េខាងត្បូង ព្រមានព្យួរអាជ្ញាបណ្ណរបស់គ្រូពេទ្យកម្មសិក្សា ៧០០០នាក់ ដែលមិនព្រមត្រឡប់ទៅធ្វើការវិញ

Naren March 4, 2024 04/03/2024

(សេអ៊ូល)៖ រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃចន្ទ ទី៤ ខែមីនានេះថាអាជ្ញាធរនឹងចាប់ផ្ដើមធ្វើអធិការកិច្ចនៅតាមមន្ទីរពេទ្យនានា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងក្រុមគ្រូពេទ្យកម្មសិក្សាដែលមិនអើពើចំពោះឱសានវាទរបស់រដ្ឋាភិបាលឱ្យពួកគេបិទបញ្ចប់ការធ្វើកូដកម្ម ដើម្បីសម្ដែងការប្រឆាំងជំទាស់ទៅនឹងផែនការបង្កើន ចំនួននិស្សិតពេទ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមគ្រូពេទ្យកម្មសិក្សាប្រហែលជា ៩០០០នាក់ ឬស្មើនឹងជាង ៧០ភាគរយនៃគ្រូពេទ្យកម្មសិក្សាទូទាំងប្រទេសកូរ៉េខាងត្បូង បានធ្វើកូដកម្មមិនចូលធ្វើការ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ជាហេតុធ្វើឱ្យមន្ទីរពេទ្យជាច្រើនត្រូវបង្ខំចិត្តលុបចោលការវះកាត់ និងការព្យាបាលមួយចំនួន ហើយបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកសង្រ្គោះបន្ទាន់។ ជាការឆ្លើយតប រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ឱសានវាទឱ្យក្រុមគ្រូពេទ្យកម្មសិក្សាដែលកំពុងធ្វើកូដកម្មតវ៉ា ត្រឡប់ចូលមកធ្វើការវិញត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បើពុំដូច្នោះទេពួកគេនឹងត្រូវ ប្រឈមមុខនឹងវិធានការផ្លូវការច្បាប់ ក្នុងនោះរួមមានទាំងការព្យួរអាជ្ញាបណ្ណពេទ្យ និងការពិន័យជាប្រាក់ ឬក៏ត្រូវជាប់ពន្ធនាគារ។ ប៉ុន្តែ គិតត្រឹមថ្ងៃព្រហស្បតិ៍នោះដែរ មានគ្រូពេទ្យកម្មសិក្សាត្រឹមតែ ៥៦៥នាក់ប៉ុណ្ណោះបានត្រឡប់ទៅធ្វើការវិញ ខណៈ៨៩៤៥នាក់បន្តធ្វើកូដកម្មនៅឡើយ។ ក្នុងសន្និសីទ សារព័ត៌មានខ្លីមួយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង លោក Cho Kyoo-hong បានបញ្ជាក់ថា ចាប់ពីថ្ងៃចន្ទនេះ អាជ្ញាធរនឹងចុះធ្វើអធិការកិច្ច ដើម្បីបញ្ជាក់ថាតើមានគ្រូពេទ្យកម្មសិក្សាណាខ្លះដែលមិនព្រមត្រឡប់មកធ្វើការវិញ ហើយនឹងចាត់វិធានការផ្លូវច្បាប់ និងគោលការណ៍នានាដោយគ្មានការលើកលែងឡើយ។ ក្រោយការលើកឡើងរបស់លោក Cho Kyoo-hong អនុរដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង លោក Park Min-soo ក៏បានប្រាប់សន្និសីទសារព័ត៌មានខ្លីនោះដែរថារដ្ឋាភិបាលនឹង ព្យួរអាជ្ញាបណ្ណពេទ្យរបស់គ្រូពេទ្យកម្មសិក្សា […]