ព័ត៌មានជាតិ

ក្រសួងសាធារណការ រកចំណូលបាន ១៦លានដុល្លារពីការចុះបញ្ជីយានយន្ត ក្នុងឆ្នាំ២០២៣

Naren February 28, 2024 28/02/2024

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ ក្រសួងបានចុះបញ្ជីយានយន្តសរុបចំនួន ៦៥២ ១៦៣គ្រឿង ដោយរួមបញ្ចូលទាំងយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ៦០៤គ្រឿងផងដែរ ចំពោះយានយន្តដែលបានចុះបញ្ជីផ្លាក លេខពិសេស និងពិសេសផ្ទាល់ខ្លួនមានចំនួន ២៦ ៦៥៩គ្រឿង ហើយទទួលបានចំណូលសរុបប្រមាណ ១៦ លានដុល្លារអាម៉េរិក។ លោក ប៉េង ពោធិ៍នា បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាឱកាសបានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួង ដើម្បី«ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល នៅទីស្តីការក្រសួង ដោយមានការចូលរួមពីលោក លោកស្រី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ លោក ប៉េង ពោធិ៍នា បានថ្លែងដូចនេះថា «ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ក្រសួងបានចុះបញ្ជីយានយន្តសរុបចំនួន ៦៥២ ១៦៣គ្រឿង ដោយរួមបញ្ចូលទាំងយានយន្តដើរដោយថាមពលអគ្គិសនី(EV)ចំនួន ៦០៤គ្រឿងផងដែរ។ ចំពោះយានយន្តដែលបានចុះបញ្ជីផ្លាក លេខពិសេស និងពិសេសផ្ទាល់ខ្លួនមានចំនួន ២៦ […]

ផ្លូវការ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិ FIFA Series នៅអារ៉ាប៊ីអូឌីត នាចុងខែក្រោយ

Naren February 28, 2024 28/02/2024

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការក្នុងការបញ្ជូនក្រុមជម្រើសជាតិកម្ពុជា ដើម្បីចូលរួមការប្រកួតមិត្តភាពអន្ដរជាតិ FIFA Series ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅប្រទេសអារ៉ាប៊ីសាអូឌីត នាចុងខែមីនា ឆ្នាំ២០២៤ ខាងមុខ។   យោងតាមការជូនដំណឹងរបស់សហព័ន្ធ FFC នៅព្រឹកថ្ងៃពុធនេះបានបញ្ជាក់ថា «ក្រុមជម្រើសជាតិកម្ពុជា នឹងចូលរួមការប្រកួតមិត្តភាពអន្តរជាតិ FIFA Series រៀបចំឡើងដោយ FIFA ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ក្នុងនោះមាន ២០ប្រទេសជាសមាជិកចូលរួមប្រកួត ក្នុងគោលបំណងសាកល្បងសមត្ថភាពក្រុមជម្រើសជាតិ ដែលជាធម្មតាមិនមានឱកាសប្រកួតជាមួយនឹងគ្នា និងជំរុញឲ្យមានការប្រកួតជាអន្តរជាតិបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍បាល់ទាត់ពិភពលោក»។ ប្រភពដដែលបន្ដថា ក្នុងបេសកកម្មចូលរួមការប្រកួតមិត្តភាពអន្តរជាតិ FIFA Series នេះដែរ ចំពោះជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតទល់នឹងក្រុមជម្រើសជាតិហ្គីណេអេក្វាទ័រ មកពីទ្វីបអាហ្វ្រិក នាថ្ងៃទី២២ ខែមីនា និងប្រកួតបន្ទាប់ ត្រូវជួបក្រុមជម្រើសជាតិហ្គីយ៉ាន មកពីទ្វីបអាមេរិកខាងត្បូង នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទឹកដីនៃប្រទេសអារ៉ាប៊ីសាអូឌីតដូចគ្នា។ គួរដឹងថា FIFA Series ត្រូវបានបញ្ចូលក្នុងកាលវិភាគប្រកួតមិត្តភាពអន្ដរជាតិ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបុរស ក្នុងខែមីនា ឆ្នាំ២០២៤ នេះ […]

យុទ្ធនាការបាញ់ថ្នាំមូស រយៈពេលជិត១សប្ភាហ៍ នៅរាជធានីភ្នំពេញ បាញ់បាន៣៦សង្កាត់ និង៩ខណ្ឌ

Naren February 28, 2024 28/02/2024

(ភ្នំពេញ)៖ អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែង នៃការរីករាលដាលជំងឺគ្រុនឈាម មានការកើនឡើង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានជាបន្ទាន់ ដោយចាត់ក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាលុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។ ​ ក្រុមការងារដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងពលតូចលេខ៧០ គិតមកដល់រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារចុះយុទ្ធនាការបាញ់សម្លាប់មុខខ្លា នៅខណ្ឌចំនួន៩ ដែលជាខណ្ឌមានបញ្ហាប្រឈមជំងឺគ្រុនឈាមខ្លាំងជាងគេ គឺអនុវត្តបាន ៣៦សង្កាត់ហើយ ។ ជាមួយគ្នានេះ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា)។ យើងរួមគ្នា លុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់យើង ដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម […]

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញប្រកាសព័ត៌មានច្រានចោលការចុះផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធការរស់នៅរបស់ប្រជាពលរដ្ឋនៅឃុំកំពង់លួង

Naren February 28, 2024 28/02/2024

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទ២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយរបស់បណ្តាញសង្គមមួយថា អស្ចារ្យមែន! ស្ងាត់ភ្ញៀវខាងកើតចូលមកធ្វើផ្ទះបណ្តែតទឹក ពេញបឹងកំពង់លួង ខេត្តពោធិ៍សាត់…កម្ពុជាអើយតទៅមុខទៀតទៅជាយ៉ាងណាទៅ។ ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញមកពន្យល់ថា៖ *ទី១៖ ឃុំកំពង់លួង ជាឃុំបណ្ដែតទឹកដែលមានប្រជាពលរដ្ឋរស់នៅ លើផ្ទៃទឹកជាអចិន្ត្រៃយ៍ ចំនួន៤ភូមិ មិនថានៅរដូវទឹកឡើង ឬរដូវទឹកស្រក ដែលបានរស់នៅបែបនេះជាយូរណាស់មកហើយ និងក្លាយជាទម្លាប់របស់ពួកគាត់។ *ទី២៖ នៅរដូវទឹកឡើងប្រជាពលរដ្ឋមានការរស់នៅជាលក្ខណៈរាយប៉ាយ ដោយមានទីតាំងទៅតាមព្រែក និងប្រឡាយ….។ *ទី៣៖ នៅរដូវទឹកស្រក ប្រជាពលរដ្ឋបានផ្លាស់ទីទៅរស់នៅផ្នែកខាងក្រោមមានលក្ខណៈប្រមូលផ្តុំគ្នា ដែលមើលទៅឃើញរូបភាពច្រើនកុះករ។ *ទី៤៖ ទន្ទឹមនឹងមានការបម្លាស់ទីចុះឡើងតាមស្ថានភាពទឹកឡើង ទឹកស្រកនោះ សេវាសាធារណៈ ក៏បានផ្លាស់ទៅតាមពួកគាត់ដែរដូចជា សាលារៀនបណ្ដែតទឹក មណ្ឌលសុខភាពបណ្តែតទឹក និងសាលា ទ្រទ្រង់ព្រះពុទ្ធសាសនាបណ្តែតទឹកជាដើម។ *ទី៥៖ ប្រជាពលរដ្ឋទាំងអស់នេះមិនមានការកើនឡើង ដូចអ្វីដែលបណ្តាញសង្គមហ្វេកប៊ុកបានផ្សព្វផ្សាយនោះឡើយ។ អាជ្ញាធរ និងមន្ត្រីជំនាញ បានធ្វើការគ្រប់គ្រងយ៉ាងម៉ត់ចត់ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា។ ផ្អែកលើមូលដ្ឋានខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមបដិសេធទាំងស្រុងចំពោះព័ត៌មានដែលបាន ចុះផ្សាយផ្ទុយពីការពិតជាក់ស្តែង ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងតែយកចិត្តទុកដាក់លើការការពារបូរណភាពទឹកដី […]

សហព័ន្ធស្រូវអង្ករកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីទិញលក់ស្រូវតាមទូរស័ព្ទដៃ ជួយដោះស្រាយបញ្ហាតម្លៃ និងកង្វះទីផ្សាររបស់កសិករ

Naren February 28, 2024 28/02/2024

(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា កម្មវិធីទិញលក់ស្រូវតាមទូរស័ព្ទដៃ (Paddy App) គឺជាគន្លឹះមួយនៃការដោះស្រាយបញ្ហាតម្លៃ និងទីផ្សារស្រូវជូនដល់ប្រជាកសិករនៅកម្ពុជា។ សហព័ន្ធស្រូវអង្ករកម្ពុជា នាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសជាផ្លូវការ និងដាក់ឱ្យដំណើរការនូវកម្មវិធីទិញលក់ស្រូវ តាមទូរស័ព្ទដៃ (Paddy App) ដើម្បីផ្តល់ភាពងាយស្រួលដល់កសិករក្នុងការដាក់លក់ស្រូវតាមប្រព័ន្ធឌីជីថល។ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីទិញលក់ស្រូវតាមទូរស័ព្ទដៃ ពិតជាមានសារៈសំខាន់សម្រាប់វិស័យកសិកម្ម ជាពិសេសគឺកសិករ ដោយសារ App នេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការផ្គូផ្គង ឬជាកន្លែងជួបគ្នារវាងកសិករ និងម្ចាស់រោងម៉ាស៊ីនទិញស្រូវ។ លោកបន្តថា App នេះ នឹងផ្តោតសំខាន់ទៅលើការទិញលក់តែស្រូវ និងអង្ករតែប៉ុណ្ណោះ ហើយតាមរយៈ App នេះ នឹងធ្វើបច្ចុប្បន្នភាពនូវតម្លៃស្រូវជានិច្ច ដែលនឹងផ្តល់ភាពងាយស្រួលអ្នកដែលស្វែងរកទិញស្រូវពីកសិករ។ លោកបន្ថែមថា ស្របពេលកសិករនៅមានកម្រិតលើការប្រើប្រាស់បច្ចេកវិទ្យា សហព័ន្ធស្រូវអង្ករកម្ពុជា និងសហការជាមួយក្រសួងកសិកម្ម ដើម្បីឱ្យនិស្សិតស្ម័គ្រចិត្ត និងនិស្សិតដែលបានប្រឡងជាប់ជាមន្រ្តីកសិកម្មបម្រើការងារនៅតាមឃុំនីមួយៗ ចូលរួមក្នុងការជួយដល់កសិករឱ្យចេះប្រើប្រាស់ App នេះឱ្យកាន់តែច្បាស់។ លោក មាជ សារូ […]

គណៈសង្ឃនាយក ណែនាំដល់គ្រប់វត្តអារាមទូទាំងប្រទេស វាយគង ទូងស្គរ និងបង្ហូតទង់ជាតិ ទង់សាសនាត្រឹមពាក់កណ្តាលដង នៅម៉ោង៥៖៣០នាទីរសៀលថ្ងែនេះ

Naren February 27, 2024 27/02/2024

(ភ្នំពេញ)៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សូមថ្វាយ-ប្រគេនដំណឹងដល់ សម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេត្តាជ្រាបថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលទីវង្គត នៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្ម ៩៣ព្រះវស្សា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។ ព្រះសពត្រូវបានតម្កល់ទុកក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិស ព្រះរាជមហាកុសលថ្វាយ ព្រះវិញ្ញាណក្ខន្ធព្រះសព តាមប្រពៃណីពុទ្ធសាសនាខ្មែររហូតដល់ថ្ងៃថ្វាយព្រះភ្លើង។ ជាមួយគ្នានេះ គណៈសង្ឃនាយក សូមប្រគេន សម្ដេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សូមមេត្តាវាយគង ទូងស្គរ និងបង្ហូតទង់ជាតិ ទង់សាសនា […]

យុវជន២នាក់ ជិះម៉ូតូបុកក្របី បណ្ដាលឲ្យម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតរបួសធ្ងន់នៅខេត្ដកោះកុង

Naren February 27, 2024 27/02/2024

(កោះកុង)៖ ម៉ូតូ១គ្រឿងបុកក្របី បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ហើយក្របីក៏ងាប់នៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតឡើងវេលា២១៖៤០នាទី យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅឃុំតានូន ស្រុកបូទុមសាឡរ ខេត្តកោះកុង។ ជនរងគ្រោះ មានឈ្មោះ ស្រី រស្មី ភេទប្រុស អាយុ២២ឆ្នាំ អ្នកបើកបរម៉ូតូ (ស្លាប់) មានទីលំនៅ ភូមិទួលពោធ៌ ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង និងម្នាក់ទៀតឈ្នោះ ខាត់ សុខឃីម អាយុ២៥ឆ្នាំ រងរបួសធ្ងន់ មានទីលំនៅបច្ចុប្បន្ន ភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង។ ចំណែកម៉ូតូ ម៉ាក អិចសិទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ។ លោក ចាន់ រដ្ឋា នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតានូន បានឲ្យដឹងថា មូលហេតុអ្នកបើកបរ បើកល្បឿនលឿនពេក ខ្វះការប្រុងប្រយ័ត្ន ក្នុងការបើកបរបណ្តាលឲ្យបុកក្របីស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ចំណែកម៉ូតូកម្លាំងប៉ុស្តីនគរបាលឃុំតានូន យកមករក្សាទុកនូវនៅប៉ុស្តី។ កម្លាំងនគរបាលរដ្ឋបាល ឃុំតានូន […]

នាយករដ្ឋមន្ត្រីកម្ពុជា និងម៉ាឡេស៊ី ឯកភាពគ្នាជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់ខ្លាំង

Naren February 27, 2024 27/02/2024

(ម៉ាឡេស៊ី)៖ តាមកិច្ចប្រជុំទ្វេភាគីក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ី, សម្តេច​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានមើល​ឃើញដូចគ្នាពីសារៈសំខាន់នៃការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដើម្បីជំរុញសេដ្ឋកិច្ច។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី មាននិន្នាការកើនឡើង ប៉ុន្តែនៅមានវិស័យដែលមានសក្តានុពលជាច្រើន មិនទាន់បានប្រើប្រាស់ ដើម្បី​ពង្រឹង​ភា​ព​ជាដៃគូសេដ្ឋកិច្ចនៅឡើយ។ ក្នុងន័យនេះ សម្តេចធិបតី បានស្នើម៉ាឡេស៊ី ពិចារណាការ​បង្កើត​គណៈកម្មាធិការពាណិជ្ជកម្មរួមគ្នា ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម។ លោក អាន់វ៉ា បានលើកឡើងថា កម្ពុជា និងម៉ាឡេស៊ី មានសក្ដានុពលខ្ពស់​លើការធ្វើ​ពាណិជ្ជ​កម្ម ប្រេង​ដូង និងអង្ករ។ លោក បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជា និងម៉ាឡេស៊ី នឹងបង្កើតវេទិកាជជែក ពិភាក្សា ដើម្បីដោះស្រាយបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយនានា សម្រាប់ធ្វើឱ្យពាណិជ្ជកម្ម និង​ទេសចរណ៍កាន់តែល្អប្រសើរ។ លោក អាន់វ៉ា បានមើលឃើញផងដែរ ពីតួនាទីរបស់ស្ថាប័នគយប្រទេសទាំងពីរ ជួយ​សម្រួល​ការផ្លាស់ប្តូរ​ទំនិញ។ បើតាមលោក អាន់វ៉ា បានឱ្យដឹងថា ស្ថាប័នគយនៃប្រទេសទាំងពីរ […]

រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តប្រតិបត្តិករទឹកស្អាតឯកជន ឲ្យពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការផ្គត់ផ្គង់ទឹកស្អាត

Naren February 27, 2024 27/02/2024

(ភ្នំពេញ)៖ ភាគីពាក់ព័ន្ធក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត មកពីទូទាំងប្រទេសកម្ពុជា បានចូលរួមសន្និបាតប្រចាំឆ្នាំលើកទី១២ នៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីនេះ ផ្តល់ជាវាទិកាមួយដើម្បីបូកសរុបលទ្ធផលដែលសម្រេចបាន និងស្វែងរកដំណោះស្រាយនវានុវត្តន៍នានា ក្នុងវិស័យទឹកស្អាតកម្ពុជា។ សន្និបាតប្រចាំឆ្នាំលើកទី១២នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។ ក្នុងនោះ ក៏មានការចូលរួមពីក្រុមប្រឹក្សាភិបាលរបស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងមានអ្នកចូលរួមប្រមាណ ៣៨៤នាក់ តំណាងក្រសួង-ស្ថាប័នក្នុងរាជរដ្ឋាភិបាល ប្រតិបត្តិករទឹកស្អាត អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ និងអ្នកផ្គត់ផ្គង់សម្ភារពាក់ព័ន្ធនឹងទឹកស្អាត។ លោករដ្ឋមន្ត្រីបានថ្លែងថា «ការធានាលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់មានសារៈសំខាន់ណាស់សម្រាប់ការពារសុខភាពសាធារណៈ និងទាក់ទាញការវិនិយោគនានាទាំងក្នុងស្រុក និងអន្តរជាតិ ដែលជាកត្តាសំខាន់សម្រាប់លើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា»។ លោកបន្ដថា «ក្រសួងលើកទឹកចិត្តប្រតិបត្តិករទឹកស្អាតឯកជន ឲ្យពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការពង្រីក និងពង្រឹងសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ក្នុងតំបន់អាជ្ញាបណ្ណរបស់ខ្លួន ដើម្បីធានាដល់ការអនុវត្តលក្ខខណ្ឌតម្រូវនានា ជាពិសេសលក្ខខណ្ឌគោលទាំង៤ គឺការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»។ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីតួនាទីសំខាន់នៃកិច្ចសហការរវាងរដ្ឋាករទឹកសាធារណៈ […]