ព័ត៌មានជាតិ

យោធភូមិភាគទី៥កម្ពុជា ពិភាក្សាជាមួយបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត របស់ថៃ ដើម្បីដោះស្រាយរាល់បញ្ហាដោយសន្តិវិធី កាត់បន្ថយភាពតានតឹង និងរក្សាស្ថិរភាព ភាពស្ងប់ស្ងាត់តាមបណ្តោយព្រំដែន

Liny Chan September 20, 2025 20/09/2025

(ឧត្តរមានជ័យ)៖ យោធភូមិភាគទី៥ របស់កម្ពុជា ដឹកនាំដោយ ឧត្ដមសេនីយ៍ទោ សរ គឹមប៉ាក់ មេបញ្ជាការរងយោធភូមិភាគទី៥ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានពិភាក្សាជាមួយ កងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត របស់ថៃ ដឹកនាំដោយ វរនាវីឯក ឧត្ដម ស៊ិរិគុនវ៉ាន់យ៉ូ នាយសេនាធិការកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ក្នុងស្រុកមឿងត្រាត ខេត្តត្រាត ប្រទេសថៃ។ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ក្នុងនោះកិច្ចប្រជុំខាងលើ ភាគីទាំងពីរបានពិភាក្សាគ្នា ដើម្បីដោះស្រាយរាល់បញ្ហាដោយសន្តិវិធី កាត់បន្ថយភាពតានតឹង និងរក្សាស្ថិរភាព ភាពស្ងប់ស្ងាត់តាមបណ្តោយព្រំដែន។ ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីកម្ពុជាបានសង្កត់ធ្ងន់លើការអនុវត្តកំណត់ហេតុរួម នៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងបរិស្ថាន ប្រកាសរកឃើញសត្វម្រើមព្រះចំនួន ៣ប្រភេទ ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក នៅតំបនភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង និងខេត្តកំពត

Liny Chan September 20, 2025 20/09/2025

(បាត់ដំបង-កំពត)៖ ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃនិងរុក្ខជាតិ សហការជាមួយក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រកាសពីការរកឃើញសត្វម្រើមព្រះចំនួន ៣ប្រភេទ រួមមានប្រភេទ Orthomorpha efefai Orthomorpha tergoaurantia Orthomorpha battambangiensis ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក នៅតំបនភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង និងខេត្តកំពត ប្រទេសកម្ពុជា។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការរកឃើញប្រភេទជីវៈចម្រុះថ្មីនៅកម្ពុជា ហើយពិភពលោកមិនទាន់មានវត្តមាន ពិតជាមោទនភាពរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថា ការរកឃើញនេះ បានបង្ហាញពីកិច្ចសហការ និងទាក់ទាញបន្ថែមការសិក្សាស្រាវជ្រាវ និងអ្នកទេសចរណ៍ ចាប់អារម្មណ៍លើធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជា ដែលកំពុងត្រូវបានការពារ និងអភិរក្ស ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន សម្រាប់ប្រយោជន៍សេដ្ឋកិច្ចជាតិ និងមូលដ្ឋានយ៉ាងសំខាន់។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានរំលឹកថារបកគំហើញថ្មី បានចូលរួមជំរុញការបង្កើនយុទ្ធនាការបណ្តុះគំនិត «ពន្លកបៃតង» ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះសសរស្តម្ភទី២ បានចង្អុលបង្ហាញ […]

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ច្រានចោលការលើកឡើងថា ជញ្ជីងថ្លឹងទម្ងន់នៅព្រលានយន្តហោះថ្មីស៊ីគីឡូ ដើម្បីគិតលុយថែមពីអ្នកដំណើរ, ប្រតិបត្តិករនឹងធ្វើការស៊ើបអង្កេតបន្ថែម

Liny Chan September 20, 2025 20/09/2025

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានច្រានចោលជុំវិញការចោទប្រកាន់ថា ជញ្ជីងថ្លឹងទម្ងន់នៅអាកាសយានដ្ឋានអន្តរជាតិ តេជោស៊ីគីឡូ ដើម្បីគិតលុយថែមពីអ្នកដំណើរ។ លោក ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះថា ជញ្ជីងថ្លឹងទម្ងន់ដែលបំពាក់នៅអាកាសយានដ្ឋានតេជោអន្តរជាតិ គឺជាជញ្ជីងអេឡិចត្រូនិកស្វ័យប្រវត្តិ ហើយមាត្រដ្ឋានវាស់ខ្នាតត្រូវបានវាយតម្លៃពីគណៈកម្មការត្រួតពិនិត្យសុក្រិតភាព និងមានការបញ្ជាក់យ៉ាងត្រឹមត្រូវ ដោយគ្មានអ្នកណាម្នាក់អាចលួចកែទម្ងន់(សារ៉េ) ដើម្បីជាថ្នូរនឹងការគិតលុយថែមបានឡើយ។ ការលើកឡើងរបស់ លោក ស៊ីន ចាន់សេរីវុត្ថា បន្ទាប់ពីកាលពីពេលថ្មីៗនេះ មានអ្នកដំណើរមួយរូបបានចោទប្រកាន់ថា ជញ្ជីងថ្លឹងទម្ងន់នៅអាកាសយានដ្ឋានតេជោអន្តរជាតិ ស៊ីគីឡូ ដើម្បីគិតលុយថែមពីខ្លួន ដោយពេលនៅផ្ទះខ្លួនថ្លឹងបាន២៣គីឡូ ដែលពេលមកថ្លឹងនៅព្រលានយន្តហោះ មានទម្ងន់២៧គីឡូ និងតម្រូវឱ្យបង់លុយថែមចំនួន២គីឡូដែលលើស។ ទន្ទឹមគ្នានេះ ក៏អ្នកដំណើរម្នាក់ទៀតដែលអះអាងថា ខ្លួនក៏ធ្លាប់ជួបរឿងបែបនេះ កាលនៅព្រលានយន្តហោះចាស់ បានចោទប្រកាន់ថា នេះជាទង្វើររបស់បុគ្គលិកខ្មែរ ដែលចង់បានលុយថែមពីខ្លូន និងជាការប្រព្រឹត្តអំពើពុករលួយ។ លោក ស៊ីន ចាន់សេរីវុត្ថា បានលើកឡើងថា អ្វីដែលចម្ងល់ ថាតើអ្នកដំណើររូបនោះថ្លឹងជញ្ជីងមកពីណា តើមានការវាស់ខ្នាតបានត្រឹមត្រូវបានកម្រិតណា? ហើយប្រសិនគាត់នៅតែមានមន្ទិលសង្ស័យ អាចយកជញ្ជីងដែលគាត់ថ្លឹងពីផ្ទះ មកថ្លឹងផ្គូរផ្គងគ្នាជាមួយនឹងជញ្ជីងនៅព្រលានយន្តហោះបាន។ ជាមួយគ្នានេះ គូសបញ្ជាក់ថា […]

លោក Anwar អញ្ជើញនាយករដ្ឋមន្រ្តីថៃថ្មី លោក Anutin បំពេញទស្សនកិច្ចទៅកាន់ម៉ាឡេស៉ី ខណៈសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ស្នើប្រធានអាស៊ាន ជួយធ្វើអន្តរាគមន៍បន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា

Liny Chan September 19, 2025 19/09/2025

(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim ដែលជាប្រធានអាស៊ានប្តូរវេន បានអញ្ជើញនាយករដ្ឋមន្រ្តីថៃថ្មី លោក Anutin Charvirakul ឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៉ី ក្រោយលោកឡើងដឹកនាំប្រទេសថៃជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៉ី Bernama នាថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ លោក Anwar បានអញ្ជើញលោក Anutin អំឡុងកិច្ចសន្ទនាតាមទូរសព្ទរវាងមេដឹកនាំទាំងពីរ កាលពីថ្ងៃព្រហស្បតិ៍ ហើយលោក Anwar បានគូសបញ្ជាក់ថា វាគឺជា​ផ្នែកនៃកិច្ចប្រឹងប្រែង ដើម្បីពង្រឹងចំណងទាក់ទងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ។ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានបន្ថែមថា រូបលោកក៏បានពិភាក្សាផងដែរ ជាមួយលោក Anutin អំពីការវិវត្តចុងក្រោយនៃស្ថានការណ៍​នៅព្រំដែនថៃ-កម្ពុជា ហើយនាឱកាសនោះ លោកបានសង្កត់ធ្ងន់ពីសារសំខាន់ ដែលភាគីទាំងអស់ត្រូវរក្សាសន្តិភាពនិង​ចៀសវាងបណ្តោយឱ្យការខ្វែងគំនិតគ្នាណាមួយ បង្កជាភាពតានតឹងដោយមិនចាំបាច់។ លោក Anwar បានបន្តទៀតថា រូបលោកបានអំពាវនាវឱ្យបញ្ហាណាមួយដែលលេចឡើង ត្រូវដោះស្រាយនៅឯតុចរចាតាមរយៈ​កិច្ចប្រជុំគណៈកម្មការព្រំដែន JBC ហើយម៉ាឡេស៉ីជឿជាក់ថា ស្មារតីនៃកិច្ចសន្ទនា ការទូត និងការយោគយល់គ្នាទៅវិញទៅមក គឺជាមធ្យោបាយប្រសើរបំផុត ដើម្បីធានាបាននូវសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ សូមជំរាបថា នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចធិបតី […]

រដ្ឋបាលរាជធានីភ្នំពេញ ហាមរថយន្ដធុនធ្ងន់គ្រប់ប្រភេទ បើកបរលើផ្លូវ៦០ម៉ែត្រ ដើម្បីសម្រួលការកកស្ទះចរាចរណ៍

Liny Chan September 19, 2025 19/09/2025

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំហាមរថយន្ដធុនធ្ងន់គ្រប់ប្រភេទ ធ្វើចរាចរលើមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីពេលនេះតទៅ។ ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការហាមយានយន្ដធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរលើផ្លូវ៦០ម៉ែត្រ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ជាយថាហេតុ។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ពលរដ្ឋរងគ្រោះដោយផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា -ថៃ ចំនួន ៤៥០គ្រួសារ នៅសង្កាត់កូនគ្រៀល ក្រុងសំរោង ទទួលបានជំនួយសង្រ្គោះបន្ទាន់

Liny Chan September 19, 2025 19/09/2025

(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋចំនួន ៤៥០គ្រួសារ មកពីភូមិចំនួន១៦ ក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទទួលបានជំនួយ ពីកម្មវិធីផ្តល់ជំនួយសង្គ្រោះបន្ទាន់ ឆ្លើយតបវិបត្តិកង្វះខ្វះស្បៀងអាហារ ដល់គ្រួសាររងគ្រោះដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន កម្ពុជា-ថៃ។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងបរិវេណសាលាសង្កាត់កូនគ្រៀល ក្រោមវត្តមានលោក ផុនចាន់និល អភិបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ និងអ្នកស្រី ថៃ បុណេ នាយិការប្រតិបត្តិអង្គការក្តីសង្ឃឹមលូថេវ៉ានកម្ពុជា ដោយមានការចូលរួមពីលោក លឿង ណុច ប្រធានក្រុមប្រក្សា និងជាចៅសង្កាត់កូនគ្រៀលល ក្រុងសំរោង ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។ នាឱកាសនោះលោក ផុន ចាន់និល បានថ្លែងប្រាប់ប្រជាពលរដ្ឋ ពីបញ្ហាជម្លោះតាមព្រំដែន កម្ពុជា-ថៃ ដែលបង្ករឡើងដោយទាហានថៃ ដែលមានចេតនាចង់ដណ្តើមទឹកដីកម្ពុជា រហូតឈានដល់ការផ្ទុះអាវុធបាញ់មកលើកម្ពុជាមុន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែនមានការភ័យខ្លាច នឹងបង្ខំចិត្តភៀសខ្លួនចាកចេញពីផ្ទះសំបែង ទៅស្នាក់នៅបណ្តោះអាសន្ននៅតាមទីតាំងសុវត្ថិភាពផ្សេងៗ ប៉ុន្តែទោះជាបានទៅស្នាក់នៅទីទួសសុវត្ថិភាពបណ្តោះអាសន្នក៏ដោយ ក៏ទទួលការការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពីអាជ្ញាធរមូលដ្ឋាន និងពីអង្គការជាតិ អន្តរជាតិ ក៏ដូចជាសប្បុរសជននានាផងដែរ។ លោកបញ្ជាក់ថាកម្មវិធីនេះទទួលបានមូលនិធីពីរអង្គការ អាក់ […]

សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងពង្រឹងការកសាងកេរ្តិ៍ឈ្មោះម៉ាកសញ្ញាអង្ករនៅលើទីផ្សារ ដើម្បីជំរុញឱ្យតម្លៃស្រូវនៅកម្ពុជាមានតម្លៃសមរម្យ 

Liny Chan September 19, 2025 19/09/2025

(ភ្នំពេញ)៖ ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា បាននឹងកំពុងពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួន តាមរយៈការកសាងកេរ្តិ៍ឈ្មោះម៉ាកសញ្ញានៅលើទីផ្សារ ដើម្បីជំរុញឱ្យតម្លៃស្រូវនៅកម្ពុជាមានតម្លៃសមរម្យ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ឡាយ ឈុនហួរ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការ លើកកម្ពស់ជីវភាពកសិករ តាមរយៈកំណើន នាំ ចេញអង្ករកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។ ឧកញ៉ា ឡាយ ឈុនហួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះកត្ដាខ្លូនឯង អ្វីដែលអាចពង្រឹងបាន បច្ចុប្បន្ននេះ គឺសហព័ន្ធកំពុងតែពង្រឹង និងពង្រីកសក្ដានុពលរបស់ខ្លួន ទាក់ទងនឹងស្ដង់ដារចំណីអាហារ ដោយបង្កើតជាម៉ាកសញ្ញា ដើម្បីបានតម្លៃថ្លៃ កាលណាលក់ផលិតផលបានថ្លៃ ក៏អាចប្រមូលទិញពីប្រជាកសិករ បានក្នុងតម្លៃផងដែរ»។ បន្ថែមពីនោះទៀត ឧកញ៉ា ឡាយ ឈុនហួរ បានឲ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា ក៏នឹងផ្ដោតសំខាន់លើការវិនិយោគនៅលើស្ដង់ដារ ដោយមកដល់ពេលនេះ វិស័យស្រូវអង្ករ ជាពេលដែលត្រូវពង្រឹងខ្លូនឯង ពង្រឹងស្ដង់ដារ និងការពារខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល ដើម្បីអនាគតស្រូវអង្កររបស់កម្ពុជា៕ សូមស្តាប់ការលើកឡើងទាំងស្រុង របស់ឧកញ៉ា ឡាយ ឈុនហួរ៖ ផ្ដល់សិទ្ធិដោយ៖ […]

អាជ្ញាធរជាតិអប្សរា សម្រេចបិទចរាចរណ៍ សម្រាប់រថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្ត នៅខាងមុខប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២៥ ខែកញ្ញា

Liny Chan September 19, 2025 19/09/2025

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ស្តីពី ការបិទចរាចរណ៍ សម្រាប់រថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្ត នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្នុងទិសដៅថែរក្សា ការពារ អភិរក្ស និងលើកតម្លៃលេចធ្លោជាសកល នៃរមណីយដ្ឋានអង្គរ ក៏ដូចជាដើម្បីរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ ព្រមទាំងចៀសវាងបាន នូវការកកស្ទះចរាចរណ៍បរិវេណខាងមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនដូចខាងក្រោម៖ ១៖ បិទការចេញ-ចូលរថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ នៅបរិវេណខាងមុខ ប្រាសាទអង្គរវត្ត លើកលែងការធ្វើដំណើរដោយទោចក្រយាន (កង់) និងអ្នកថ្មើរជើង (គំនូសពណ៌ ក្រហមក្នុងផែនទី) ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ តទៅ។២៖ អ្នកបើកបររថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ អាចប្រើប្រាស់ផ្លូវវាងថ្មី ភ្ជាប់ពីកសិណខាងត្បូងប្រាសាទអង្គរវត្ត ឆ្ពោះទៅវិថីព្រះនរោត្តមសីហមុនី (គំនូសពណ៌ខៀវក្នុងផែនទី)។ អាជ្ញាធរជាតិអប្សរា សូមក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី […]

ក្រសួងអប់រំ៖ លទ្ធផល​បាក់ឌុបឆ្នាំនេះ បេក្ខជនជាប់សរុប១២២,៤៧៣នាក់, និទ្ទេស A មានចំនួន៣,០០៣នាក់

Liny Chan September 19, 2025 19/09/2025

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនប្រឡងជាប់សរុប ១២២,៤៧៣នាក់ ត្រូវជា៨៤.៥៦ភាគរយ នៃចំនួនបេក្ខជនមកប្រឡង។ បន្ថែមពីនោះទៀត ក្រសួងអប់រំ បានបញ្ជាក់ថា បេក្ខជនប្រឡងបាក់ឌុប ឆ្នាំ២០២៥នេះ មានជាប់និទ្ទេស A ចំនួន៣,០០៣នាក់, ជាប់និទ្ទេស B ចំនួន៩,៩០១នាក់, ជាប់និទ្ទេស C ចំនួន២៨,៨០១នាក់, ជាប់និទ្ទេស D ចំនួន៤៥,៨៥៩នាក់ និងជាប់និទ្ទេស E ចំនួន ៣៤,៩០៩នាក់។ បេក្ខជនចុះឈ្មោះប្រឡងប្រឡងបាក់ឌុប ឆ្នាំ២០២៥នេះ មានសរុប ១៤៦,៧២០នាក់ ស្រី ៨១,៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។ ក្រសួងអប់រំ […]

ជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៉ី, នាយឧត្តមសេនីយ៍ ទៀ សីហា រាយការណ៍ពីស្ថានភាពកម្ពុជា-ថៃ ពិសេសករណីហិង្សារបស់ប៉ូលីសថៃ មកលើប្រជាជនកម្ពុជា នៅភូមិព្រៃចាន់

Liny Chan September 19, 2025 19/09/2025

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានជួបសម្តែងការគួរសម ជាមួយលោក Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៉ី ដោយបានពិភាក្សាការងារក្នុងការពង្រឹងទំនាក់ទំនង និងបានរាយការណ៍ពីស្ថានភាពកម្ពុជា-ថៃ ជាពិសេសករណីពាក់ព័ន្ធនឹងហិង្សារបស់ប៉ូលីសថៃមកលើប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយភាគីថៃបានរាយបន្លាលួសថ្មីនៅទីតាំងដែលមិនទាន់ដោះស្រាយ ដែលខុសពីស្មារតីកិច្ចប្រជុំGBC ដែលត្រូវយកបញ្ហាខ្សែបន្ទាត់ព្រំដែនត្រូវដោះស្រាយដោយ JBC ក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់លើខ្ពស់លើការជំរុញបទឈប់បាញ់ និងជំរុញក្រុមការងារ IOT Enhance ដឹកនាំដោយអាស៊ាន បានចុះពិនិត្យទីតាំងផ្ទាល់។ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កម្លាំងប្រដាប់អាវុធថៃ ដែលប្រដាប់ដោយខែលការពារ ដំបង និងអាវុធ បានចូលមកក្នុងទឹកដីកម្ពុជារាយបន្លាលួស ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក […]