ព័ត៌មានជាតិ

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំសិល្បករ-សិល្បការិនីល្បីៗរៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌ ដើម្បីរួមគ្នាផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខ នៅផ្លូវថ្មើរជើងចតុមុខ (Walk Street)

Nisaiy KP August 31, 2025 31/08/2025

(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំសិល្បករ-សិល្បការិនីល្បីៗរៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌ ដើម្បីរួមគ្នាផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខ និងផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវជាតិ និងអន្តរជាតិ នៅផ្លូវថ្មើរជើងចតុមុខ(Walk Street) រាជធានីភ្នំពេញនារាត្រី ថ្ងៃទី៣០ និងទី៣១ ខែសីហា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានប្រសាសន៍ថា ការរៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌នេះក្នុងគោលបំណង ទី១- ជាការរ៉ៃអង្គាសថវិកាជួយទៅដល់បងៗជាវីរកងទ័ពជួរមុខ និងជនភៀសសឹក ទី២- ចង់បង្ហាញលើកស្ទួយ និងផ្សព្វផ្សាយវិស័យសិល្បៈ វប្បធម៌របស់ខ្មែរ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យបានឃើញបានដឹងផ្ទាល់នៅwalk street រាជធានីភ្នំពេញ ជាការបង្កើនសេដ្ឋកិច្ចមួយផងដែរ ដែលសមាគមសិល្បករខ្មែរបានព្រាងទុក។ លោកជំទាវអ្នកឧកញ៉ាបន្ថែមថា ក្នុងនាមតំណាងឱ្យក្រុមហ៊ុនហ៊ុនរ៉ូយ៉ាល់គ្រុប និងតំណាងឱ្យសប្បុរសជនទាំងអស់ទាំងក្នុង និងក្រៅប្រទេស ដែលមានការជឿជាក់លើលោកជំទាវអ្នកឧកញ៉ា បានយកអំណោយជាសម្ភារៈ គ្រឿងឧបភោគ-បរិភោគ រួមទាំងថវិកាទាំងអស់ជូនដល់ដៃជនភៀសសឹក និងយោធិនរងរបួសដោយផ្ទាល់។ ជាមួយគ្នានេះ លោកជំទាវអ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណទាំងក្នុង និងក្រៅប្រទេសដែលសុទ្ធសឹងតែជាសប្បុរសជន សូមមានសុខភាពល្អ និងបួងសួងសុំឱ្យទេវតាឆ្នាំថ្មី ឃុំគ្រងព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើចិន ជំរុញកម្ពុជា-ថៃ ជៀសវាងការប្រើកម្លាំងយោធា ដោះស្រាយបញ្ហាព្រំដែនមិនទាន់ដាច់ស្រេច ជាពិសេសកន្លែងមានពលរដ្ឋរស់នៅ

Nisaiy KP August 31, 2025 31/08/2025

(ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើចិនជំរុញ​កម្ពុជា-ថៃ ជៀសវាងការប្រើកម្លាំងយោធា ដោះស្រាយបញ្ហាព្រំដែនមិនទាន់​ដាច់​ស្រេច ជាពិសេសកន្លែងមានពលរដ្ឋរស់នៅ។ សំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វ៉ាង ហ៊ូនីង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥នេះ។ សម្តេចមហាបវរធិបតី បានគូសរំលេចលើទំព័រហ្វេសប៊ុកថា​ ក្នុងជំនួបនោះ លោក វ៉ាង ហ៊ូនីង បានបង្ហាញអារម្មណ៍សប្បាយរីករាយពាក់ព័ន្ធ​ការរីកចម្រើននៃកិច្ច​សហប្រតិ​បត្តិ​ការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ សម្តេចមហាបវរធិបតី បានរៀបរាប់ទៀតថា ក្នុងជំនួបនោះ ក៏បានជជែកពាក់ព័ន្ធ​ជម្លោះ​​ព្រំដែន​រវាងកម្ពុជា និងថៃ។ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់​រវាងកង​ទ័ពកម្ពុជា និងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ី ក្នុងការសម្រប​សម្រួល​បទ​ឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ឆាប់វិលត្រឡប់​ទៅ​រក​ប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមថា ក្នុងជំនួបនោះ សម្តេចក៏បាន​ស្នើ​ឱ្យមិត្តចិន ជំរុញឱ្យភាគីទាំងពីរកម្ពុជា និងថៃ ជៀសវាងការប្រើប្រាស់កម្លាំង​យោ​ធា ដើម្បីដោះស្រាយបញ្ហាព្រំដែនមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែល​មាន​ប្រជាពលរដ្ឋរស់នៅ។ សូមឱ្យដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការ​ប្រើ​ប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC)ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិ​សញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។ […]

កម្លាំងនគរបាលកម្ពុជា ចាប់ខ្លួនជនជាតិថៃ៣នាក់ ដែលលួចឆ្លងដែនចូលខុសច្បាប់ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

Nisaiy KP August 31, 2025 31/08/2025

(បន្ទាយមានជ័យ)៖ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែន​គោកលេខ៨១៥ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការមួយប៉ុស្តិ៍រដ្ឋនគរបាលរដ្ឋ​អូរទំព័រ​ ឃាត់បានជនជាតិថៃ៣នាក់ ដែលលួចឆ្លងដែនចូលកម្ពុជា​ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិបន្ទាយទី២ ឃុំអូរទំព័រ​ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ។ បើតាមសេចក្ដីរាយការណ៍ ជនជាតិថៃទាំង៣នាក់ខាងលើ ដែលឆ្លងដែនចូលដោយខុសច្បាប់ ជិះកង់បីមួយគ្រឿង ប៉ុន្ដែអ្នកបើកកង់បីនោះបានរត់គេចខ្លួនបាត់។ បច្ចុប្បន្នជនជាតិថៃទាំង៣នាក់នេះ បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្ដតាមច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ACU បើកការស្រាវជ្រាវករណីលើកឡើងថា «បែកធ្លាយវិញ្ញាសាគណិតវិទ្យា ថ្នាក់វិទ្យាសាស្ត្របាក់ឌុប២០២៥»

Nisaiy KP August 31, 2025 31/08/2025

(ភ្នំពេញ)៖ ភ្លាមៗចាប់តាំងពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចូលរួមស្រាវជ្រាវស៊ើបអង្កេតអំពីការផុសរូបថតចម្លង ដែលធ្វើឲ្យយល់ថា ជាវិញ្ញាសាគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ ប្រឡងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ រហូតមកទល់ល្ងាចថ្ងៃទី៣០ ខែសីហា ប៉ុន្ដែក្រុមការងារនៅតែរកមិនឃើញរូបពិត ប្រាកដនៃវិញ្ញាសាគណិតវិទ្យានេះនៅតាមការបង្ហោះនានានៅឡើយទេ។ ការស្រាវជ្រាវនេះ បានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក យ៉ិនទៀង ពុទ្ធរិទ្ធ អនុប្រធានទី១ អង្គភាពប្រឆាំងអំពើពុករលួយ។ ក្រុមការងារជំនាញ រកឃើញតែរូបថតវិញ្ញាសាវាយអក្សរឡើងវិញ ហើយថតដោយកាត់គែម (Crop) និងរូបថត ជាវិញ្ញាសាគណិតវិទ្យាដែលថតផ្សាយព្រាលៗ រូបខ្លះមានឃើញហត្ថលេខាសង្ខេប ដែលទាំងនោះមិនមែនជារូបវិញ្ញាសាគណិតវិទ្យារូប រាងពិតឡើយ។ មានការបង្ហោះថា មានការបង្រៀនតាម Zoom ពីចម្លើយគណិតវិទ្យា ដែលដូចទៅនឹងវិញ្ញាសាគណិតវិទ្យាមុនម៉ោងប្រឡង (បង្រៀននៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ម៉ោង០៦៖៤៦នាទី)។ នេះបើតាមរបាយការណ៍រហ័ស នៃការស្រាវជ្រាវរបស់អង្គភាព ប្រឆាំងអំពើពុករលួយ បញ្ចេញព្រឹកថ្ងៃទី៣១ ខែសីហានេះ។ ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ក៏ស្នើសុំការចូលរួមសហការណ៍ពីអ្នកប្រើបណ្តាញសង្គមទាំងអស់ជួយផ្តល់ និងបំពេញ បន្ថែមដល់ក្រុមការងារអំពីព័ត៌មានដែលខ្លួនបានដឹង បានរក្សាទុក (ព្រោះគណនី-ទំព័រហ្វេសប៊ុកមួយចំនួនបានលុបការផុសរបស់ខ្លួន)៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អគ្គនាយក CMAC បង្ហាញពីទីតាំងគ្រា.ប់បែក MK-84 ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះ F-16 នៅភូមិឋានពលរដ្ឋ នៅភូមិថ្មដូន ខេត្តឧត្តរមានជ័យ ដល់អ្នកសារព័ត៌មានតំបន់អាស៊ី

Nisaiy KP August 31, 2025 31/08/2025

(ឧត្តរមានជ័យ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើបទបង្ហាញពីទីតាំងគ្រាប់បែក MK-84 ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះ F-16 នៅភូមិឋានពលរដ្ឋ នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដល់អ្នកសារព័ត៌មានតំបន់អាស៊ី។ ការធ្វើបទបង្ហាញពីទីតាំងគ្រាប់បែក MK-84 នេះ បានធ្វើឡើងនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលក្រុមអ្នកសារព័ត៌មានចុះយកព័ត៌មានដោយផ្ទាល់នៅវត្តអារាម សាលារៀន មណ្ឌលសុខភាព ផ្ទះសម្បែង ស្ថានីយប្រេងឥន្ធនៈ និងកសិកម្មរបស់ប្រជាពលរដ្ឋក្នុងជម្លោះព្រំដែនជាមួយថៃ។ លោក ហេង រតនា បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៉ី បានដឹងថា គ្រាន់តែនៅតំបន់ភូមិថ្មដូន ឃុំគោកមន គឺកងទ័ពថៃ បានទម្លាក់គ្រាប់បែកប្រភេទ MK-84 ចំនួន១០គ្រាប់ ប៉ុន្តែ មានតែ ៤គ្រាប់ប៉ុណ្ណោះបានផ្ទុះបំផ្លាញទីតាំងស៉ីវិល។ បើតាមការវាយតម្លៃ គឺមានគ្រា់ប្រភេទ MK-84 ត្រូវបានកងទ័ពថៃ ទម្លាក់ជាច្រើនគ្រាប់នៅលើទីតាំងស៉ីវិល ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋស៉ីវិល។ ពិធីនេះសម្របសម្រួលដោយក្រសួងព័ត៌មាន ដែលដឹកនាំដោយលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី […]

កាសែតថៃ៖ លោក Anutin ប្រធានគណបក្សភូមិចៃថៃ មានភាគរយខ្ពស់ក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ !

Liny Chan August 30, 2025 30/08/2025

(បាងកក)៖ មេដឹកនាំគណបក្ស Bhumjaithai លោក Anutin Charnvirakul នៅថ្ងៃសុក្រ ទី២៩ ខែសីហា បានប្រកាសពីគោលបំណងចូលរួមប្រជែងយកតំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់ថៃ ខណៈគណបក្សរបស់លោកទទួលបានការសន្យាគាំទ្រពីសមាជិករដ្ឋសភា ២៧៩រូប បន្ទាប់ពីលោកស្រី Paetongtarn Shinawatra ត្រូវបានដកហូតតំណែងនាយករដ្ឋមន្រ្តីជាផ្លូវការ ដោយតុលាការធម្មនុញ្ញនៃប្រទេសថៃ សម្រាប់ការរំលោភបំពានក្រមសីលធម៌នៃរដ្ឋធម្មនុញ្ញ ក្រោយលោកស្រីឡើងកាន់អំណាចបានត្រឹម១ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ នៅឯសន្និសីទសារព័ត៌មានជាមួយសម្ព័ន្ធមិត្តមកពីគណបក្សផ្សេងៗ លោក Anutin បាននិយាយថារូបលោកបានត្រៀមខ្លួនជាស្រេច ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី៣២របស់ថៃ។ លោកបានអះអាងទៀតផងថា រូបលោកបានត្រៀមលក្ខណៈសម្រាប់តំណែងជានាយករដ្ឋមន្ត្រី តាំងតែពីឆ្នាំ២០១៩មកម្ល៉េះ ហើយជឿជាក់ថា រូបលោកបច្ចុប្បន្នមានសំឡេងគាំទ្រពីសមាជិករដ្ឋសភាថៃដើម្បីបង្កើត រដ្ឋាភិបាលបណ្ដោះអាសន្នមួយ។ បន្ទាប់ពីយល់ព្រមលើលក្ខខណ្ឌរបស់គណបក្សប្រជាជន People’s Party (អតីតគណបក្ស Move Forward) លោក Anutin បានសុំពេល៤ខែ ដើម្បីផ្តោតលើការអភិវឌ្ឍជាតិ។ គណបក្ស People’s Party បានប្រកាសថា ខ្លួននឹងបោះឆ្នោតគាំទ្រនាយករដ្ឋមន្ត្រីថ្មី លុះត្រាតែរដ្ឋាភិបាលថ្មីនោះ យល់ព្រមរំលាយសភា និងរៀបចំការបោះឆ្នោតសកលមុនអាណត្តិ ក្នុងរយៈពេល៤ខែ បន្ទាប់ពីឡើងកាន់តំណែង។ […]

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ អញ្ជើញបើកការដ្ឋានសាងសង់អគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប

Liny Chan August 29, 2025 29/08/2025

(កែប)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធីបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប ដែលមានទីតាំងស្ថិតនៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ ពិធីនេះមានការចូលរួមពីសំណាក់ប្រតិភូអមដំណើរ, លោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត, លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរ ប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីនៃសាលាដំបូងខេត្តកែប និងអ្នកពាក់ព័ន្ធជាច្រើនរូប។ សំណង់អាគារនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប គ្រោងចំណាយពេលសាងសង់ប្រមាណ១ឆ្នាំ ដោយមានប្លង់ស្ថាបត្យកម្ម តាមរចនាបថខ្មែរ ជាទម្រង់សាលាជម្រះក្តី ដោយតាមលំនាំអគារសាលាយុត្តិធម៌​ ដែលជាអតីតសាលាវិនិច្ឆ័យរបស់កម្ពុជា ក្នុងរាជព្រះបាទសម្តេចព្រះស៊ីសុវត្ថិ តាំងពីឆ្នាំ១៩២៥ ហើយបច្ចុប្បន្ន ជាទីស្តីការក្រសួងយុត្តិធម៌។ គួរបញ្ជាក់ថា សំណង់អាគារដែលនឹងចាប់ផ្តើមសាងសង់នាពេលនេះ ជាការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ដែលជាការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាបន្តបន្ទាប់ នូវការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ពលរដ្ឋភៀសសឹក៖ «ខ្ញុំធ្លាប់ឆ្លងកាត់គ្រាប់ផ្លោងរួចហើយ ខ្ញុំមិនចង់ឃើញការព្រាត់ប្រាស់កូនកំព្រា ស្ត្រីមេម៉ាយ មនុស្សពិកាទេ កម្ពុជា ត្រូវការសន្តិភាព»

Liny Chan August 29, 2025 29/08/2025

(ព្រះវិហារ)៖ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានមកពីតំបន់អាស៉ី ដែលចុះទៅសម្ភាស និងផ្តិតយករូបភាពនៅជំរុំភៀសសឹក ក្នុងវត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលជាជនភៀសសឹករត់គេចពីគ្រាប់កាំភ្លើងបាញ់ស្រោច និងយន្តហោះទម្លាក់គ្រាប់ដែលភាគីថៃ ប្រើប្រាស់ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា បានរៀបរាប់ទាំងទឹកភ្នែកថា ពួកគាត់មានវ័យចំណាស់ និងបានឆ្លងកាត់គ្រាប់ផ្លោងរួចទៅហើយ ដូច្នេះ ពួកគាត់មិនចង់លឺ មិនចង់ឃើញស្ថានភាពនេះកើតឡើងនោះទេ និងមិនចង់ឃើញការព្រាត់ប្រាស់សាច់ញាតិ កូនៗត្រូវកំព្រាឪពុក ម្តាយ ស្ត្រីមេម៉ាយ មនុស្សត្រូវធ្លាក់ខ្លួនពិកានោះទេ ប្រទេសកម្ពុជា ត្រូវការសន្តិភាព និងស្អប់សង្គ្រាម។ រៀបរាប់នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានអន្តរជាតិ ចែញពីជំរុំភៀសសឹក លោកស្រី វ៉ាន់ គឹមយ៉ាន អាយុ៦៣ឆ្នាំ រស់នៅភូមិតេជោធម្មជាតិ បានថ្លែងថា នៅថ្ងៃដែលមានការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា និងថៃ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែនភ័យតក់ស្លូតយ៉ាងខ្លាំង ជាពិសេសខ្លួនគាត់ផ្ទាល់ដែលពីអតីតកាលបានឆ្លងកាត់ស្នូលគ្រាប់កាំភ្លើងដោយសារតែភ្លើងសង្គ្រាមជាដើម។ «ខ្ញុំសូមឱ្យសមាជិកអាស៊ាន និងប្រទេសលើពិភពលោកមេត្តាជួយអន្តរាគមន៍ឱ្យបានឆាប់រហ័ស ដើម្បីបិទបញ្ចប់បញ្ហាដើម្បីឱ្យប្រជាពលរដ្ឋអាចវិលទៅលំនៅឋានវិញ និងបញ្ចប់សង្គ្រាមវិលទៅដូចដើមវិញ ខ្មែរមិនចង់បានសង្គ្រាមនោះទេ»។ នេះជាការលើកឡើងបន្ថែមរបស់លោកស្រី គឹមយ៉ាន។ លោកស្រី វ៉ាន់ គឹមយ៉ាន បានថ្លែងថា បញ្ហាជម្លោះព្រំដែនជាមួយថៃ កងទ័ពថៃបានទម្លាក់គ្រាប់បែកមកចំផ្ទះសម្បែង បំផ្លាញភូមិឋាន ជាពិសេសគឺធ្វើស្លាប់ប្រជាជនស្លូតត្រង់ កងទ័ពបានពលី និងធ្វើឱ្យព្រាតប្រាស់សាច់ញាតិកូនត្រូវកំព្រាឪពុក ប្រពន្ធត្រូវមេម៉ាយ។ […]

ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៉ី បន្តបំពេញបេសកកម្មចុះយកព័ត៌មានទីតាំងទម្លាក់គ្រាប់បែកពីលើយន្តហោះចម្បាំងរបស់កងទ័ពថៃ លើវត្តអារាម, មណ្ឌលសុខភាព, សាលារៀន និងផ្ទះសម្បែងពលរដ្ឋ នៅខេត្តឧត្តរមានជ័យ

Liny Chan August 29, 2025 29/08/2025

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៉ី ម៉ាឡេស៉ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជា ជាច្រើននាក់ បានបានធ្វើដំណើររាប់រយគីឡូម៉ែត្រ ចេញពីខេត្តសៀមរាប ទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យ និងធ្វើទស្សនកិច្ចទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែកទម្លាក់ពីលើយន្តហោះនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង និងទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែក MK-84 នៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ពិនិត្យលើមណ្ឌលសុខភាពតាមាន់សែនជ័យ ស្ថានីយប្រេងឥន្ធនៈដែលខូចខាត វត្តប្រសាទតាមាន់សែនជ័យ សាលាបឋមសិក្សាតាមន្តសែនជ័យ ដែលរងគ្រោះក្នុងជម្លោះព្រំដែនជាមួយថៃ។ ជាមួយគ្នានេះដែរ អ្នកសារព័ត៌មាននឹងបន្តទៅពិនិត្យនៅជំរុំសុវត្ថិភាព វត្តថ្មកំបោរ។ ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានមកពីតំបន់អាស៉ី លើទឹកដីខេត្តឧត្តរមានជ័យ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ, លោក ហេង រតនា អគ្គនាយកអង្គភាពស៉ីម៉ាក់ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។ ជាមួយគ្នានេះដែរ អ្នកសារព័ត៌មានបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ជាកន្លែងគ្រាប់កាំភ្លើងធំប្រភេទ ១០៥មីលីម៉ែត្រ ១២៧មីលីម៉ែត្រ និង១៥៥មីលីម៉ែត្រ បានផ្លោងដាក់ភូមិឋានប្រជាពលរដ្ឋស៉ីវិល។និងបន្តចុះពិនិត្យជាក់ស្តែងទីតាំងគ្រាប់បែក MK-84 ទម្ងន់ជាង១តោន ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះចម្បាំង F-16 លើផ្ទះប្រជាពលរដ្ឋក្នុងភូមិថ្មដូន […]