ព័ត៌មានជាតិ

ព្យុះទីហ្វុង Podul បោកបក់លើភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសខ្លួន ហើយជើងហោះហើររាប់រយ ត្រូវបានលុបចោល

Liny Chan August 13, 2025 13/08/2025

(តៃប៉ិ)៖ នាថ្ងៃពុធ ទី១៣ ខែសីហា ព្យុះទីហ្វុងឈ្មោះ Podul បានបោកបក់លើតំបន់ភាគខាងត្បូងកោះតៃវ៉ាន់ ជាមួយកម្លាំងខ្យល់អតិបរមាជិត ២០០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈតំបន់មួយផ្នែកធំដែលរងការប៉ះពាល់ បានផ្អាក់ការបំពេញការងារនិងបិទសាលារៀន ហើយជើងហោះហើររាប់រយជើង ត្រូវបានលុបចោល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ អាជ្ញាធរតៃវ៉ាន់ បាននិយាយថា ព្យុះ Podul បានធ្វើដំណើរមកដល់ទីក្រុង Taitung នៅភាគអាគ្នេយ៍ នាវេលាម៉ោង១រសៀល (ម៉ោងក្នុងតំបន់)។ ទីក្រុងនិងស្រុកសរុបចំនួន៩លើកោះតៃវ៉ាន់ បានប្រកាសបិទកន្លែងបំពេញការងារនិងសាលារៀន សម្រាប់ថ្ងៃពុធនេះ។ បើតាមអាជ្ញាធរតៃវ៉ាន់ មនុស្សសរុបលើស៥ ៥០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព មុនព្យុះ Podul មកដល់។ រីឯ​បើតាមក្រសួងដឹកជញ្ជូនតៃវ៉ាន់ ជើងហោះហើរក្នុងស្រុកទាំងអស់ គឺ២៥២ជើង និងជើងហោះហើរអន្តរជាតិ១២៩ជើង សម្រាប់ថ្ងៃនេះ ត្រូវបានលុបចោល។ គួរបញ្ជាក់ថា ព្យុះខាងលើនឹងបន្តបោកបក់កាត់ឆ្នេរភាគខាងលិចរបស់តៃវ៉ាន់ មុនឆ្ពោះទៅរកខេត្ត Fujian ភាគខាងត្បូងប្រទេសចិន ក្នុងសប្តាហ៍នេះ។ កោះតៃវ៉ាន់តែងរង ការវាយប្រហារជារឿយៗពីព្យុះទីហ្វុង។ កាលពីខែកក្កដាកន្លងទៅ ព្យុះទីហ្វុងឈ្មោះ Danas បានបោកបក់យ៉ាងខ្លាំងមកលើតំបន់ភាគខាងត្បូងកោះ។ ក្នុងខែសីហានេះ តំបន់ភាគខាងត្បូងតៃវ៉ាន់ ក៏បានទទួលរងភ្លៀងធ្លាក់ខ្លាំង […]

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កេរ្តិ៍ឈ្មោះកម្ពុជា ដែលទទួលបាននៅលើពិភពលោកពេលនេះ គឺការដោះមីន មិនមែនជាការដាក់មីននោះទេ

Liny Chan August 13, 2025 13/08/2025

(ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា កេរ្តិ៍ឈ្មោះរបស់កម្ពុជា ដែលទទួលបាននៅលើពិភពលោកពេលនេះ គឺការដោះមីន មិនមែនជាការដាក់មីននោះទេ។ លោកបានច្រានចោលចំពោះការចោទប្រកាន់ដោយគ្មានភស្តុតាងពីភាគីថៃថា កម្ពុជាបានដាក់មីនថ្មី។ លោកបានថ្លែងបែបនេះ ក្នុងឱកាសរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ទាហានថៃម្នាក់ទៀត ត្រូវបានដាច់ជើង ដោយសារដើរជាន់មីន បន្ទាប់ពីមានទាហានខ្លួន ៣នាក់ ក៏បានជាន់មីនកន្លងទៅនេះ។ ភាគីថៃបានចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋាន ខណៈកម្ពុជាបានច្រានចោលម្តងហើយម្តងទៀតថា ខ្លួនមិនដែលដាក់មីនថ្មីនោះទេ និងគោរពយ៉ាងខ្ជាប់ខ្ជួនចំពោះអនុសញ្ញាអូតាវ៉ា។ លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះ «ដូច្នេះ ខ្ញុំសូមបញ្ជាក់ កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅពេលនេ​ះ គឺការដោះមីន និងការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស មិនមែនការដាក់មីនថ្មីទេ»។ សូមជម្រាបថា ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ហើយកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងមនុស្សនោះឡើយ។ កម្ពុជាបានបោសសម្អាត មីនប្រឆាំងមនុស្សប្រមាណជាង ១លានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ៣លានគ្រាប់ ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើន និងផ្តល់ដីសុវត្ថិភាពដល់សហគមន៍។ មកដល់ពេលនេះ មិនទាន់មានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ពីការពិត […]

រដ្ឋបាលរាជធានីភ្នំពេញ៖ ហាមជក់ ឬបង្ហុយផ្សែងបារីនៅតាមដងផ្លូវថ្មើរជើងចតុមុខ!

Liny Chan August 13, 2025 13/08/2025

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងផ្លូវថ្មើរជើង ចតុមុខ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០) ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យដំណើរការជារៀងរាល់ចុងសប្តាហ៍ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទី ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥មកម៉្លេះ ដោយទទួលបានការអបអរសាទរ និងទទួលស្គាល់ថាជាគោលដៅកម្សាន្តពេលរាត្រីថ្មីសម្រាប់រាជធានីភ្នំពេញ។ ដើម្បីចូលរួមលើកកម្ពស់ដល់វិស័យទេសចរណ៍ស្អាត បៃតង មានសុវត្ថិភាព និងប្រែក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយភាពរស់រវើក ប្រកួតប្រជែង និងចីរភាព រួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលកើតឡើងពីផ្សែងបារី ឬផលិតផលថ្នាំជក់ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការ ណែនាំដល់ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់សេវាកម្មទេសចរណ៍ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដូចតទៅ៖ ទី១៖ ហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅបរិវេណទីធ្លា តាមដងផ្លូវ លើសួនច្បារសាធារណៈ រួមទាំងទីតាំងខាងមុខភោជនីយដ្ឋាន ឬហាងទំនិញនានា ដែលនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ តាមពេលវេលា និងម៉ោងដែលកំណត់សម្រាប់ដំណើរការផ្លូវថ្មើរជើង។ ទី២៖ ត្រូវបិទសញ្ញាហាមជក់បារី នៅកន្លែងដែលហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី ឱ្យមើលឃើញច្បាស់ និងមានចំនួនគ្រប់គ្រាន់ស្របតាមទីតាំងជាក់ស្តែង។ […]

ក្រសួងការងារ ចេញសេចក្តីណែនាំស្តីពី ការសហការផ្ដល់ព័ត៌មានឱកាសការងារ ជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ

Liny Chan August 13, 2025 13/08/2025

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំបន្ថែមស្តីពី ការសហការផ្ដល់ព័ត៌មានឱកាសការងារ ជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៥នេះ។ ក្រសួងការងារ ក៏សូមធ្វើការណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ដូចខាងក្រោម៖*១៖ ណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់នូវពាក្យសម្ដីទន់ភ្លន់ និង សមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន ដើម្បីផ្តល់នូវភាពកក់ក្តៅជូនបងប្អូន ដូចដែល រាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន យុវជនស្ម័គ្រចិត្តនៃសហភាព សហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ខិតខំផ្តល់ជូនពេលបងប្អូនឈានជើងដំបូង ចូលមកដល់បូរណភាពទឹកដីកម្ពុជា។ *២៖ ចូលរួមឱ្យបានសកម្មក្នុងវេទិកាការងារដែលក្រសួងនឹងចាប់ផ្តើមធ្វើជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះតទៅ នៅគ្រប់រាជធានី ខេត្តទាំង២៥ ដោយនៅខេត្តនីមួយៗ នឹងមានវេទិកាការងារយ៉ាងតិចចំនួន ២កន្លែង គឺទី១. នៅសាខាបេឡាជាតិសន្តិសុខសង្គម និងទី២. នៅវិទ្យាស្ថានពហុបច្ចេកទេស/មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈ នៅតាមទីរួមខេត្ត។ ដោយឡែក នៅរាជធានីភ្នំពេញ មានចំនួន ៤កន្លែង គឺទី១. នៅទីស្តីការក្រសួងការងារ […]

អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតព្រឹកថ្ងៃទី១៣ ខែសីហានេះ សភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យមានសភាពស្ងប់ស្ងាត់

Liny Chan August 13, 2025 13/08/2025

(ភ្នំពេញ)៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា គិតចាប់ពីម៉ោង១២យប់រំលងអាធ្រាត្រ រហូតដល់ព្រឹកថ្ងៃទី១៣ខែសីហានេះ សភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យមានសភាពស្ងប់ស្ងាត់។ ថ្លែងក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ បានអះអាងថា កងកម្លាំងកម្ពុជា បានបន្តប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញតួនាទីបានយ៉ាងខ្ជួន។ ក្រសួងការពារជាតិ ក៏បានច្រានចោលការអះអាងរបស់ថៃ ពាក់ព័ន្ធនឹងករណីទាហានថៃជាន់មីន។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជាមិនប្រើមីនថ្មីដាច់ខាត កម្ពុជាអនុវត្តតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដោយមិនប្រើប្រាស់មីនប្រឆាំងមនុស្សដូចការចោទប្រកាន់របស់ថៃឡើយ ហើយមកដល់ពេលនេះ ករណីមីនរបស់ថៃមិនទាន់មានការស៊ើបអង្កេតច្បាស់លាស់ និងប្រកបដោយតម្លាភាពនៅឡើយទេ។ កម្ពុជាតែងតែរំលឹកថៃថា តំបន់ដែលមានមីននេះជាតំបន់ដែលមានមីនសល់ពីសម័យសង្គ្រាម មិនទាន់ធ្វើការសម្អាតរួចរាល់។ អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់បទឈប់បាញ់ និងកិច្ចព្រមព្រៀង១៣ចំណុច នៅប្រទេសម៉ាឡេស៊ី។ កម្ពុជាអំពាវនាវឱ្យថៃ គោរពបទឈប់បាញ់ និងស្មារតីនៃការឯកភាពគ្នាក្នងកិច្ចព្រមព្រៀង១៣ចំណុច នៃកិច្ចប្រជុំ GBC ជាពិសេសលើចំណុច ដែលភាគីទាំងពីរបានឯកភាពមិនផ្លាស់ប្តូរ ឬចល័ត រាប់ទាំងការដើរល្បាត ចូលទៅទីតាំងរបស់ភាគីម្ខាងទៀតឡើយ អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ក្រោយបទឈប់បាញ់ចូលជាធរមាន ដែលកងកម្លាំងយើងត្រូវបាន យោធាថៃចាប់ខ្លួនដោយខុសច្បាប់ […]

កម្ពុជាអំពាវនាវឱ្យថៃ គោរពបទឈប់បាញ់ និងស្មារតីនៃកិច្ចព្រមព្រៀង ១៣ចំណុច ក្នុងកិច្ចប្រជុំ GBC ដោយមិនត្រូវចល័តកងទ័ព ព្រមទាំងដើរល្បាតចូលទៅទីតាំងនៃភាគីម្ខាងទៀតឡើយ

Liny Chan August 12, 2025 12/08/2025

(ភ្នំពេញ)៖ លោកស្រី​ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា កម្ពុជាអំពាវនាវឱ្យថៃគោរពបទឈប់បាញ់ និងស្មារតី នៃកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំ GBC ដោយមិនឱ្យមានការផ្លាស់ទីកងទ័ព មិនត្រូវចល័តកងទ័ព និងដើរល្បាតចូលទៅទីតាំងនៃភាគីម្ខាងទៀតឡើយ។ កម្ពុជា និងថៃ បានឯកភាពគ្នាចំនួន១៣ចំណុច តាមរយៈកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC ដោយមានការចូលរួមសង្កេតការណ៍ពី តំណាងរបស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅឯទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងចំណុចទី២ គឺភាគីទាំងពីរ ព្រមព្រៀងរក្សាទុកស្ថានភាពទាហានឲ្យនៅទីតាំងបច្ចុប្បន្នដដែល ដោយមិនធ្វើសកម្មភាពបន្ថែមទៀត ដូចដែលបទឈប់បាញ់បានចូលជាធរមាន នៅម៉ោង ២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងសងខាង ក៏មិនត្រូវមានចលនាទាហានណាមួយទេ រួមទាំងការដើរល្បាតទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀត។ ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបែបនេះ «កម្ពុជាអំពាវនាវភាគីថៃ គោរពនូវកិច្ចព្រមព្រៀងបទឈប់បាញ់ព្រមទាំងស្មារតីការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនទូទៅ GBC ដែលថា ភាគីទាំងពីរបានព្រមព្រៀងរក្សាកម្លាំងយោធានៅទីតាំងរបស់ខ្លួនបច្ចុប្បន្ន ដោយមិនអនុញ្ញាតឲ្យមានការផ្លាស់ទីតាំង ហួសទីតាំងដែលខ្លួនបានឈរជើង ក្នុងពេលបទឈប់បាញ់ចូលជាធរមាន។ […]

កម្ពុជាទទួលចំណូលជាង ៣៨៧លានដុល្លារកើនជាង៤២% ពីទិន្នផលជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល៧ខែឆ្នាំនេះ

Liny Chan August 12, 2025 12/08/2025

(ភ្នំពេញ)៖ រយៈពេល៧ខែ ឆ្នាំ២០២៥ ពោលចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជាទទួលបានចំណូល ជាង៣៨៧លានដុល្លារ កើនជាង៤២% ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៣៨៧ ៤៣៤ ០៥៨ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ២៦៥ ៩០៨ ៣០២ដុល្លារ, ចំណូលលក់ជ័រកៅស៊ូក្នុងស្រុក ចំនួន ១១៨ ៨៩០ ៩៥៤ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន២ ៦៣៤ ៨០២ដុល្លារ។ ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១៤៧,០៧១តោន ថយចុះចំនួន២៦ ៨៤៤តោន ស្មើនឹង១៥.៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ១១ ៤៤០ម៉ែត្រគូប។ សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម […]

ព្រះសង្ឃភៀសសឹក១អង្គ អំពាវនាវអន្តរជាតិជួយឃ្លាំមើលបទឈប់បាញ់ ដើម្បីនាំមកនូវសេចក្តីសុខពិតប្រាកដជូនប្រជាពលរដ្ឋ

Liny Chan August 12, 2025 12/08/2025

(ឧត្តរមានជ័យ)៖ ព្រះតេជគុណព្រះនាម កែវ ពាឡី គង់នៅវត្តគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានមានសង្ឃដីកាអំពាវនាវឱ្យអន្តរជាតិ ក៏ដូចជាក្រុមអនុព័ន្ធយោធាទាំង៩ប្រទេស ជួយឃ្លាំមើលបទឈប់បាញ់គ្នាឱ្យមានប្រសិទ្ធិភាព ដើម្បីនាំមកនូវសុខសន្តិភាព និងសេចក្តីសុខពិតប្រាកដជូនប្រជាពលរដ្ឋខ្មែរ។ សង្ឃដីការបស់ព្រះតេជគុណ កែវ ពាឡី បែបនេះ ក្នុងឱកាសដែលព្រះអង្គបើកគោយន្តកន្ត្រៃយ៍ និមន្តចាកចេញពីមណ្ឌលភៀសសឹកវត្តភ្នំកំបោរ ក្នុងភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។ ព្រះតេជគុណបានមានសង្ឃដីកាឱ្យដឹងទៀតថា ព្រះអង្គផ្ទាល់ ក៏ដូចជាព្រះសង្ឃផ្សេងទៀត ដែលគង់នៅវត្តគោកមន បាននិមន្តចាកចេញពីវត្តនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថ្ងៃបាញ់គ្នាដំបូង មកស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្តិភាពវត្តភ្នំកំបោរ ក្នុងភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល។ ស្របពេលដែលមានបទឈប់បាញ់គ្នាជាផ្លូវការ ក្រោយកិច្ចប្រជុំ GBC ធ្វើឱ្យសភាពការណ៍តាមព្រំដែនមានភាពស្ងប់ស្ងាត់ ប្រជាពលរដ្ឋភៀសសឹកជាច្រើនគ្រួសារ ដែលស្នាក់នៅមណ្ឌលសុវត្ថិភាពផ្សេងៗ បានចាប់ផ្តើមវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ ដោយឡែក ព្រះអង្គក៏និមន្តទៅវត្តវិញដែរ ជាមួយនឹងការអំពាវនាវឱ្យអន្តរជាតិជួយឃ្លាំមើលបទឈប់បាញ់គ្នាឱ្យមានប្រសិទ្ធិភាព ដើម្បីនាំមកនូវសន្តិភាព និងសេចក្តីសុខពិតប្រាកដជូនប្រជាពលរដ្ឋ។ សូមជម្រាបថា មានជនភៀសសឹកជាច្រើន បន្ទាប់ពីមានការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ […]

ក្រសួងមហាផ្ទៃ កំពុងសម្របសម្រួលផ្ដល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ

Liny Chan August 12, 2025 12/08/2025

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងរដ្ឋបាលថ្នាក់ក្រោមជាតិ កំពុងសម្របសម្រួលដើម្បីផ្ដល់ឯកសារអត្តសញ្ញាណកម្មជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់មកពី ប្រទេសថៃ សម្រាប់បម្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃរបស់ពួកគាត់។ ដើម្បីឲ្យការងារនេះមានប្រសិទ្ធភាព ស្របតាមការណែនាំរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំស្តីពីការសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ ជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈប្រព័ន្ធវីដេអូ Zoom នៅទូទាំងប្រទេស។ សម្រាប់ថ្នាក់ឃុំសង្កាត់ រួមមាន៖ មេឃុំ ចៅសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់, សម្រាប់ក្រុងស្រុកខណ្ឌ មានថ្នាក់ដឹកនាំទទួលការងារអត្តសញ្ញាណកម្ម, សម្រាប់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត មានស្នងការរងនគរបាលទទួលផែនអត្តសញ្ញាណកម្ម និងថ្នាក់អភិបាលរាជធានី-ខេត្ត មានអភិបាលរងទទួលផែនការងារអត្តសញ្ញាណកម្មដែលសរុប៥៧៩៩នាក់។ កិច្ចប្រជុំនេះ មានធ្វើបទបង្ហាញអំពីនីតិវិធីនៃការអនុវត្តការងារផ្ដល់សេវាអត្តសញ្ញាណកម្ម ដោយនាយកដ្ឋានជំនាញចំនួន៣ រួមមាន ទី១៖ ការងារចុះសំបុត្រកំណើតការងារអត្រានុកូលដ្ឋាន, ទី២៖ ការងារស្ថិតិប្រជាពលរដ្ឋ ការគ្រប់គ្រងការស្នាក់នៅ និងទី៣៖ ការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត […]

នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ថានឹងរួមគ្នាជាមួយបង់ក្លាដែស ព្រមទាំងដៃគូក្នុងតំបន់មួយចំនួនទៀ់ត បញ្ជូនបេសកកម្មរួមទៅមីយ៉ាន់ម៉ា ដើម្បីជំរុញសន្តិភាព

Liny Chan August 12, 2025 12/08/2025

(គូឡាឡាំពួ)៖ នាថ្ងៃអង្គារ ទី១២ ខែសីហា នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim បានឱ្យដឹងថា ម៉ាឡេស៉ី បង់ក្លាដែស និងដៃគូក្នុងតំបន់មួយចំនួនទៀត គ្រោងបញ្ជូនប្រតិភូរួមមួយទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញការស្វែងរកសន្តិភាពព្រមទាំង​ជំនួយមនុស្សធម៌សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ការអត្ថាធិប្បាយដូចខាងលើរបស់លោក Anwar ធ្វើឡើង អំឡុងកិច្ចចាប់ផ្តើមនៃដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់មេដឹកនាំស្តីទីបង់ក្លាដែស លោក Muhammad Yunus មកកាន់ប្រទេសម៉ាឡេស៉ី។ ក្នុងសន្និសីទរួមជាមួយលោក Yunus លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បាននិយាយដូច្នេះថា «ការធានាឱ្យបានសន្តិភាពនៅមីយ៉ាន់ម៉ា ច្បាស់ណាស់ គឺជាអាទិភាពដ៏ចម្បង រួមជាមួយការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ សម្រាប់អ្នកដែលកំពុងរងទុក្ខវេទនា សម្រាប់ជនភៀសខ្លួន ព្រមទាំងសម្រាប់ជនរងគ្រោះ នៃមហន្តរាយរញ្ជួយដី»។ បង់ក្លាដែសកំពុងផ្តល់ការជ្រកកោនដល់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាជាង១លាននាក់។ រ៉ូហ៉ីងយ៉ាជាជនជាតិភាគតិចមូស្លីម រស់នៅជាចម្បងក្នុងរដ្ឋ Rakhine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសមានអ្នកកាន់ពុទ្ធសាសនាភាគច្រើន។ បើតាមអង្គការសហប្រជាជាតិ ការកើនឡើងនៃសង្រ្គាមស៉ីវិល រួមជាមួយអំពើហិង្សាកំណត់គោលដៅប្រឆាំងជនជាតិរ៉ូហ៉ីងយ៉ា បានបង្ខំឱ្យមនុស្សប្រហែល១៥០ ០០០នាក់ រត់ភៀសខ្លួនទៅបង់ក្លាដែស ក្នុងរយៈពេល១៨ខែចុងក្រោយនេះ។ គួរបញ្ជាក់ថា បើតាមលោក Anwar រដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី នឹងទទួលបន្ទុកធ្វើការពាក់ព័ន្ធបេសកកម្មមីយ៉ាន់ម៉ាខាងលើ ដែលគ្រោងប្រព្រឹត្តទៅនៅប៉ុន្មានសប្តាហ៍ខាងមុខ […]