ព័ត៌មានជាតិ

ជួបស្នេហ៍ក្នុងជំរំភៀសសឹក, អាជ្ញាធរ និងសប្បុរសជន រៀបចំសែនព្រេនជូន មុនត្រឡប់ទៅលំនៅឋានវិញ

Liny Chan August 11, 2025 11/08/2025

(សៀមរាប)៖ ការជួយយកអាសាគ្នាក្នុងគ្រាលំបាក ជាវប្បធម៌ដែលបានចាក់ឫសយ៉ាង​ជ្រៅក្នុងបេះដូងខ្មែរ។ សង្គ្រាមកើតពីការឈ្លានពានរបស់កងទ័ពថៃចាប់ពីថ្ងៃទី២៤ ដល់​​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបង្ខំឱ្យពលរដ្ឋខ្មែរជិត២០ម៉ឺននាក់ ចាកចេញ​ពីផ្ទះសម្បែងរបស់ពួកគេ ទៅរកកន្លែងសុវត្ថិភាពរៀបចំដោយអាជ្ញាធរ។ ផ្សាររាត្រីផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ជាទីតាំង​មួយក្នុង​ចំណោមទីតាំងជាច្រើនទៀត ​ដែល​អាជ្ញា​​ធរ បានរៀបចំឱ្យជនភៀស​សឹក​ស្នាក់​អា​ស្រ័យកំលុងពេលសង្គ្រាមឈ្លានពីសំណាក់កងទ័ពថៃ។ ផ្សាររាត្រីជាទីតាំងឯកជន​គ្រប់​គ្រងដោយលោក ទិន ការវិវឌ្ឍន៍ និងលោក ឡុង សត្យា។ ផ្សារនេះមានជនភៀសសឹកសរុប ៨៣០នាក់ ដែលក្នុងនោះមានចាស់ជរា និង​ក្មេងៗ​ផងដែរ។ ទីតាំងនេះ បានបើកទទួលជនភៀសសឹកចូលមកស្នាក់នៅចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា។ ក្នុងកំលុងពេលស្នាក់នៅទីតាំងនេះ ជន​ភៀស​​សឹកទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរ និង​គណៈកម្មការ​គ្រប់គ្រងផ្សារ ក៏ដូចជាសប្បុរសជននានា។ នៅទីតាំងនេះ មានការផ្តល់ទឹកស្អាត អគ្គិសនី និងបន្ទប់អនាម័យ ដោយមិនមាន​គិត​ថ្លៃ​អ្វីទាំងអស់។ បន្ថែមពីលើនោះ អាជ្ញាធរ និងគណៈកម្មការគ្រប់គ្រងផ្សារ បានកៀរគរ​សប្បុរសជននាំយកស្បៀងអាហារ និងអំណោយផ្សេងចែកជូនជាបន្តបន្ទាប់ផងដែរ ដើម្បី​ដោះស្រាយការលំបាករបស់ពួកគាត់។ ក្រៅពីផ្តល់កិច្ចគាំពារក្នុងកំលុងពេលស្នាក់នៅរយៈពេលប្រមាណកន្លះខែហើយនោះ នៅថ្ងៃទី១០ ខែសីហា ថ្ងៃត្រឡប់ទៅលំនៅឋានវិញនោះ លោស្រី ម៉ៅ សុខឃាង អភិ​បាល​រងក្រុងសៀមរាប និងលោកស្រី ឆៃ […]

ក្រសួងធនធានទឹក និងឧតុនិយម៖ ចាប់ពីថ្ងៃទី១២ ដល់ទី១៩ ខែសីហា ភ្លៀងនឹងបន្តធ្លាក់ស្ទើរទូទាំងប្រទេស !

Liny Chan August 11, 2025 11/08/2025

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន ស្តីពីការព្យាករធាតុអាកាសប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១២ ដល់ទី១៩ ខែសីហា ឆ្នាំ២០២៥។ នេះបើតាមព្រឹត្ដិបត្រព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។ យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទី១១ ឈ្មោះ ផដួល (Podul) T2511 ក្នុងឆ្នាំ២០២៥ នៅតែបន្តមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ព្យុះ ផដួល នេះ ពុំមានឥទ្ធិពលខ្លាំងមកលើ ព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ខែសីហា ឆ្នាំ២០២៥៖ ១៖ តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង […]

ការនាំចូលទំនិញពីថៃមកកម្ពុជា ធ្លាក់ចុះជាង៤៤% ​ក្នុងខែកក្កដា ឆ្នាំ២០២៥

Liny Chan August 11, 2025 11/08/2025

(ភ្នំពេញ)៖ ​ការនាំចូលទំនិញពីថៃ មកកម្ពុជា ក្នុងរយៈពេលមួយខែកក្កដា ក្នុងឆ្នាំ២០២៥ តម្លៃជាង ១៦៦លានដុល្លារ ធ្លាក់ចុះប្រមាណ ៤៤.១% ​ដែលបើធៀបនឹងរយៈពេល ១ខែដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងតម្លៃជាង ២៩៧លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១​ ខែកក្កដា ឆ្នាំ២០២៥នេះ។ ដោយឡែកការនាំចេញពីកម្ពុជាទៅថៃវិញ ក្នុងខែកក្កដាកន្លងទៅនេះ មានតម្លៃជាង ៤០លានដុល្លារ ធ្លាក់ចុះប្រមាណ ៣១.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានតម្លៃជាងជាង ៥៩លានដុល្លារ។ នេះបើយោងតាមទិន្នន័យដដែល។ នាចុងសប្តាហ៍កន្លងទៅនេះ ​លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាន​ឲ្យដឹង​ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃមានប្រក្រតីភាពធម្មតា ពោលគឺទំនិញនាំចូលពីប្រទេសថៃ មកប្រទេសកម្ពុជា នៅតែអាចនាំចូលធម្មតា ហាមឃាត់តែបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈប៉ុណ្ណោះ ​។ គិតមកទល់ពេលនេះ រាជរដ្ឋាភិបាលមិនទាន់បានទទួលការណែនាំថា ទំនិញផ្សេងៗ ក្រៅពីទំនិញហាមឃាត់ ត្រូវហាមឃាត់មិនឲ្យនាំចូលមកកម្ពុជានោះទេ គឺនៅតែអាចនាំចូលធម្មតា។ លោកបន្ថែមថា ទំនិញដែលដឹកពីថៃមកកម្ពុជា […]

ក្រសួងការបរទេសកម្ពុជា អំពាវនាវឱ្យថៃអនុវត្តឱ្យពេញលេញចំពោះកិច្ចព្រមព្រៀង ១៣ចំណុច និងបដិសេធយ៉ាងដាច់អហង្ការការចោទប្រកាន់ក្រសួងការបរទេសថៃ ដែលថាកម្ពុជាលួចដាក់មីនថ្មី 

Liny Chan August 11, 2025 11/08/2025

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលថាកម្ពុជាលួចដាក់មីនថ្មី។ កម្ពុជាក៏បានអំពាវនាវឱ្យថៃអនុវត្តឱ្យពេញលេញចំពោះកិច្ចព្រមព្រៀង ១៣ចំណុច ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC)។ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានចេញមកបដិសេធ និងច្រានចោលទាំងស្រុង ចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ដែលចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ដោយបានចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី។ អាជ្ញាធរមីនបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោក ជុំ សុន្ទរី ក៏បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបដិសេធយ៉ាងដាច់អហិង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃ ដែលថា កម្ពុជាដាក់មីនថ្មី»។ ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ហើយកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងមនុស្សនោះឡើយ។ កម្ពុជាបានបោសសម្អាត មីនប្រឆាំងមនុស្សប្រមាណជាង ១លានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ៣លានគ្រាប់ ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើន […]

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ ផែនការរបស់មេបញ្ជាការភូមិ២ថៃ ដែលចង់វាយដណ្ដើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ ជាចេតនាឈ្លានពានកម្ពុជា រំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀង GBC 

Liny Chan August 11, 2025 11/08/2025

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ផែនការរបស់លោក ប៊ុនសីន បាតផ្លាង មេបញ្ជាការយោធភូមិភាគ២ថៃ ដែលចង់វាយដណ្ដើមប្រាសាទតាក្របី ពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា និងបូរណភាពទឹកដីរបស់កម្ពុចា គឺជាការបង្កហេតុ និងបញ្ជាក់កាន់តែច្បាស់អំពីការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។ តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលប្រចាំថ្ងៃនេះការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ផែនការមុនចូលនិវត្តន៍របស់មេបញ្ជាការយោធភូមិភាគ២ថៃ គឺជាសកម្មភាពរំលោភលើបទឈប់បាញ់ ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៉ី។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា « ការប្រកាសនេះ ជាភស្ដុតាងដែលមិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។ ទង្វើរបស់មេបញ្ជាការយោធភូមិភាគទី២ថៃខាងលើ ក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចនូវកិច្ចព្រមព្រៀងពិសេស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៉ី»។ បើតាមលោកស្រីឧត្តមសេនីយ៍ឯក […]

អ្នកនាំពាក្យក្រសួងការពារជាតិ៖ បញ្ហាព្រំដែនមិនអាចកែប្រែដោយកម្លាំងប្រដាប់អាវុធដាច់ខាត គឺត្រូវតែដោះស្រាយដោយបច្ចេកទេស និងច្បាប់អន្តរជាតិ

Liny Chan August 11, 2025 11/08/2025

(ភ្នំពេញ)៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា បញ្ហាព្រំដែនមិនអាចកែប្រែដោយកម្លាំងប្រដាប់អាវុធដាច់ខាត គឺត្រូវតែដោះស្រាយដោយបច្ចេកទេស និងច្បាប់អន្តរជាតិ។ លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា «បញ្ហាព្រំដែនមិនអាចកែប្រែដោយកម្លាំងប្រដាប់អាវុធដាច់ខាត គឺបញ្ហាព្រំដែនត្រូវតែដោះស្រាយតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ»។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាសូមគូសបញ្ជាក់អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថាភាគីថៃនឹងប្រកាន់គោលជំហរដូចគ្នាប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុងដើម្បីស្តារមកវិញនូវសន្តិភាព ប្រក្រតីភាព និងប្រជាពលរដ្ឋនៃប្រទេសទាំងពីររស់នៅក្នុងសុខសន្តិភាព។ លោកស្រី ក៏បានអំពាវនាវដល់សហគមន៍អន្ដរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឲ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ជួយជំរុញយ៉ាងម៉ឺងមាត់ឲ្យភាគីថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ មិនត្រឹមតែពាក្យសម្ដីប៉ុណ្ណោះទេ តែតាមរយៈសកម្មភាពជាក់ស្ដែងផងដែរ ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើសបន្លាលួសដែលខ្លួនបានលួចដាក់ចេញឲ្យអស់បន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។ កម្ពុជា និងថៃ បានឯកភាពគ្នាចំនួន១៣ចំណុច តាមរយៈកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC ដោយមានការចូលរួមសង្កេតការណ៍ពី តំណាងរបស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅឯទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងចំណុចទី២ គឺភាគីទាំងពីរ ព្រមព្រៀងរក្សាទុកស្ថានភាពទាហានឲ្យនៅទីតាំងបច្ចុប្បន្នដដែល […]

សេចក្តីថ្លែងការណ៍៖ ព្រះសង្ឃខ្មែរ បិណ្ឌបាត្រប្រទេសថៃ គោរពបទឈប់បាញ់ជានិរន្តរ៍ និងដោះលែងកងទ័ពខ្មែរទាំង១៨រូប

Liny Chan August 11, 2025 11/08/2025

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ ព្រះសង្ឃខ្មែរ ២,៥៦៩អង្គ និមន្តមកពីវត្តចំនួន១៨ រួមជាមួយពុទ្ធបរិស័ទជាច្រើនរូបទៀត បាន​រៀបចំ​ពិធី​​ធម្មយាត្រាពីបូជនីយដ្ឋានប្រវត្តិសាស្ត្រ​វត្តភ្នំ រហូតដល់វិមានឯករាជ្យ ក្នុងគោលដៅ​ទាម​ទារឱ្យ​អនុវត្តបទ​​ឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព និងស្ថេរភាព​រវាង​កម្ពុជា និងថៃ។ ទន្ទឹមការរៀបចំពិធីធម្មយាត្រានេះ ក៏មានការយាង និងនិមន្តធ្វើសេចក្តីថ្លែងការណ៍​ជាខេមរភាសា និងភាសាអង់គ្លេសដោយសម្តេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជា​ធិប​តី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ​នៃគណៈធម្មយុត្តិកនិកាយ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា, សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះ​សង្ឃ​​នាយក គណៈមហានិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហា​អរិយ​វង្សបណ្ឌិត យ៉ន សេងយៀត ផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍នោះ បានគូសរំលេចថា កម្ពុជា ពិតជាត្រូវការសន្តិភាព ស្ថេរ​ភាព សុវត្ថិភាព និងការការពារសន្តិភាព ព្រោះសន្តិភាពជាឫសគល់ នៃការ​អភិវឌ្ឈន៍។ ដោយមើលឃើញអំពីសារសំខាន់នៃសន្តិភាព គណៈសង្ឃនាយកទាំងពីរគណៈ បាន សុំបិណ្ឌបាត្រភាគីថៃ ឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ និងសុំបិណ្ឌបាត្រភាគី​ថៃដោះលែងកងទ័ពខ្មែរទាំង១៨រូប ដែលបានចាប់ធ្វើជាចំណាប់ខ្មាំង។ ការបិណ្ឌបាត្រ​នេះ ក្នុងនាមប្រទេសទាំងពីរជាអ្នកគោរពកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា ហើយ​ក៏ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តម សម្រាប់សេចក្តីសុខក្សេមក្សាន្តត្រជាក់ត្រជំដល់​ប្រជាជាតិខ្មែរ និងសាកលលោកទាំងមូលផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍នេះ […]

អតីតម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT ចំនួន ៣៥ ប្រកាសជាផ្លូវការបញ្ចប់អាជីវកម្មចាស់ ប្តូរទៅប្រេនអាជីវកម្មថ្មី Peace Petroleum Cambodia ហៅកាត់ PPC

Liny Chan August 10, 2025 10/08/2025

(ភ្នំពេញ)៖ ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) (Peace Petroleum Cambodia) នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ ដែលសុទ្ធសឹងជាអតីតម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT បានចេញសេចក្តីជូនដំណឹងផ្លូវការ បញ្ជាក់ពីការបញ្ចប់ការធ្វើអាជីវកម្មលើផលិតផល និងប្រេនចាស់ហើយ ប្តូរមកប្រេនថ្មីដែលមានឈ្មោះថា ភីស តេត្រូលៀម(ខេមបូឌា) Peace Petroleum Cambodia ហៅកាត់ PPC។ សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ភីស ភេត្រូលៀម មានខ្លឹមសារដូច្នេះថា៖ ជំហានដំបូងស្ថានីយដែលបានសម្រេចចិត្តបញ្ឈប់ការធ្វើអាជីវកម្មលើផលិតផល និងប្រេនចាស់ហើយ ប្តូរមកប្រេនថ្មីដែលមានឈ្មោះថា ភីស តេត្រូលៀម(ខេមបូឌា) Peace Petroleum Cambodia ហៅកាត់ PPC មានចំនួនសរុប៣៥ស្ថានីយ ដែលក្នុងនោះស្ថានីយកំពុងដំណើរការមានចំនួន៣១ និងស្ថិតនៅក្នុងដំណើរ ការសាងសង់ចំនួន៤។ នៅក្នុងអំឡុងពេលអន្តរកាលនៃការផ្លាស់ប្តូរនេះ ក្រុមហ៊ុន PPC កំពុងធ្វើការរៀបចំប្រភពផ្គត់ផ្គង់ប្រេង ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ប្រព័ន្ធបញ្ជាទិញប្រេង មធ្យោបាយដឹកជញ្ជូនតាមស្ថានីយ រៀបចំប្រព័ន្ធគ្រប់គ្រង ព្រមទាំងបញ្ជាទិញសម្ភារៈ។ល។ ដើម្បីកែលម្អរចនាបទអាជីវកម្ម និងឡូហ្គូថ្មីទៅតាម ស្ថានីយនីមួយៗដែលគម្រោងទាំងអស់នេះចាំបាច់ត្រូវការរយៈពេល យ៉ាងហោចណាស់ ៣(បី)ខែ […]

ប្រជាពលរដ្ឋខេត្តស្វាយរៀង​ ប្រមាណ១២០០០នាក់​ ចូលរួមកម្មវិធីក្បួនដង្ហែថ្មើរជើង ក្រោមប្រធានបទ «កម្ពុជាស្រឡាញ់សន្តិភាព»

Liny Chan August 10, 2025 10/08/2025

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៥នេះ​ លោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ និងលោកស្រី បានអញ្ជើញដឹកនាំក្បួនដង្ហែថ្មើរជើង ក្រោមប្រធានបទ «កម្ពុជាស្រឡាញ់សន្តិភាព»។ ពិធីនេះ មានវត្តមាននិមន្ត​ និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ​ លោក លោកស្រី ថ្នាក់ដឹកនាំ​ មន្ត្រីរាជ​ការ​ សមាគមន៍និស្សិតសាកលវិទ្យាល័យស្វាយរៀង​ យុវជ​ន​ ស.​ស.​យ.ក​ ខេត្ត​ និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ១២,០០០នាក់​ ស្ថិតនៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង ហើយចេញដំណើរថ្មើរជើង ទៅតាមតម្រាយផ្លូវមួយចំនួន ក្នុងក្រុងស្វាយរៀង។ កម្មវិធីនេះ បានបង្ហាញទៅកាន់ពិភពលោកទាំងមូល ឱ្យឃើញពីគោលបំណង​ និងឆន្ទៈទៅកាន់ពិភពលោកទាំងមូល ពីការស្រឡាញ់សន្តិភាពរបស់ប្រជាជនកម្ពុជា​ និងបង្ហាញនូវស្មារតីរួម ទាំងអស់គ្នារបស់ប្រជាជាតិកម្ពុជា​ការពារសន្តិភាព។ គោរពអរគុណដឹងគុណជានិច្ច ដល់វីរកងទ័ពបានពលី និងជឿជាក់លើវីរកងទ័ពកម្ពុជា ដ៏អង់អាចក្លាហាន។ គោរពថ្លែងអំណរគុណ និងអបអរសាទរជូនចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ការចរចារឱ្យមានសន្តិភាព និងបទឈប់បាញ់ទទួលជោគជ័យ។ ជាមួយនេះ ក្នុងនាមយើងទាំងអស់គ្នា សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទាឱ្យភាគីថៃដោះលែង នាយទាហានទាំង១៨រូប នៃកងយោធពលខេមរៈភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាន មកកាន់ប្រទេសកម្ពុជា […]