អ្នកវិភាគព្យាករណ៍ថា! iPhone 16 នឹងក្លាយជាផលិតនាំសំណាងសម្រាប់ Apple អាចទាញចំណូលខ្ទង់ ៤០០ពាន់លានដុល្លារក្នុងឆ្នាំ២០២៤
Liny Chan
August 29, 2024
29/08/2024
(បរទេស)៖ ប្រិយមិត្តប្រាកដជាជ្រាបច្បាស់រួចមកហើយថាក្រុមហ៊ុន Apple នឹងរៀបចំមហាព្រឹត្តិការណ៍ប្រកាសចេញត្រកូល iPhone 16 នៅថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ ពោលគឺនៅសស់តែជាង ១០ថ្ងៃទៀតតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ Apple ត្រូវបានគេព្យាករណ៍ថានឹងសម្រេចបានប្រាក់ចំណូលលើសពី ៤០០ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដែលភាគច្រើនត្រូវបានជំរុញដោយការរំពឹងទុកនៃការចេញលក់ស៊េរី iPhone 16 និងផលិតផលថ្មីផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ តាមការប៉ាន់ប្រមាណនៅពេលដែល Apple ចាប់ផ្តើមដំណើរការជាលើកដំបូងក្នុងឆ្នាំ១៩៧៧ ប្រាក់ចំណូលសម្រាប់ឆ្នាំដំបូងរបស់ខ្លួនគឺមានប្រហែល ៧៧៥,០០០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែជិត ៥០ឆ្នាំក្រោយមក លទ្ធផលហិរញ្ញវត្ថុផ្លូវការចុងក្រោយរបស់ក្រុមហ៊ុនយក្សនេះ បានបង្ហាញថាខ្លួនរកបានរហូតដល់ ៨៤.៧៨ ពាន់លានដុល្លារក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៤។ យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២៤ ទាំងមូល បើយោងតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research ឥឡូវនេះក្រុមហ៊ុន Apple ទំនងជាអាចរកប្រាក់ចំណូលបានច្រើនជាង ៤០០ពាន់លានដុល្លារ។ តាមរយៈការព្យាករណ៍ពីការកើនឡើងនេះ គឺបន្ទាប់ពី Apple បានជួបវិបត្តិធ្លាក់ចុះប្រាក់ចំណូលក្នុងឆ្នាំ២០២៣ ហើយការកើនឡើងថ្មីនេះ ត្រូវបានកំណត់លក្ខណៈសម្បត្តិមិនត្រឹមតែ iPhone ប៉ុណ្ណោះទេ ប៉ុន្តែក្នុងនោះក៏ត្រូវបានចូលរួមយ៉ាងសំខាន់ដោយផ្នែក […]