ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Heineken បិទរោងចក្រនៅវៀតណាម ដោយសារការប្រើប្រាស់ស្រាបៀរធ្លាក់ចុះ

Naren June 28, 2024 28/06/2024

(ក្រុងកាងណាម)៖ ក្រុមហ៊ុន Heineken Vietnam បានបិទរោងចក្រផលិតស្រាបៀររបស់ខ្លួន នៅក្នុងខេត្តកាងណាម (Quang Nam) ខណៈដែលក្រុមហ៊ុនព្យាយាមកាត់បន្ថយការចំណាយ ក្នុងគ្រាដែលការលក់ធ្លាក់ចុះ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ កាសែត VN Express បានរាយការណ៍ថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសហូឡង់មួយនេះ បានឱ្យដឹងថា៖ «យើងនឹងបញ្ឈប់សកម្មភាពទាំងអស់ នៅក្នុងរោងចក្រ ហើយស្វែងរកក្រុមហ៊ុននានា ដែលមានលទ្ធភាពទិញយកទ្រព្យសកម្មរបស់ក្រុមហ៊ុន។ យើងមិនមានចេតនាបន្តប្រតិបត្តិការណាមួយ នៅរោងចក្រកាងណាមនាពេលអនាគតទេ»។ ក្រុមហ៊ុន Heineken Vietnam បានឱ្យដឹងទៀតថា និយោជិតមួយចំនួនរបស់រោងចក្រនេះ នឹងត្រូវបានជួលឱ្យធ្វើការនៅរោងចក្រផ្សេងទៀតរបស់ក្រុមហ៊ុន ហើយបុគ្គលិកដែលនៅសល់នឹងត្រូវបានផ្តល់សំណងផ្សេងទៀត ដូចជាប្រាក់បំណាច់ប្រសើរជាងកិច្ចសន្យាជាដើម។ ក្រុមហ៊ុនបានដឹងទៀតថា ការបិទរោងចក្រនេះ គឺដោយសារតែការថយចុះការប្រើប្រាស់ស្រាបៀរ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ និងវិធានការតឹងរ៉ឹងរបស់រដ្ឋាភិបាល ចំពោះការបើកបរក្នុងស្ថានភាពស្រវឹង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ សមាគមស្រាបៀរ អាល់កុល និងភេសជ្ជៈវៀតណាមបានឱ្យដឹងថា ការលក់ស្រាបៀរកាលពីឆ្នាំមុនបានធ្លាក់ចុះ ១១% ហើយប្រាក់ចំណេញរបស់ឧស្សាហកម្មបានធ្លាក់ចុះ ២៣%។ នេះបើយោងតាមកាសែត VN Express៕ ផ្តល់សិទ្ធដោយ៖ Fresh News

អ្នកជំនាញ UN ថាទឹកជំនន់នៅប្រេស៉ីល ជាសារព្រមានដល់ពិភពលោក អំពីបញ្ហាអាកាសធាតុ

Liny Chan June 27, 2024 27/06/2024

(សៅប៉ូឡូ)៖ មន្រ្តីមួយរូបនៃទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយថា ទឹកជំនន់ធ្ងន់ធ្ងរមិនធ្លាប់មាន ដែលឆក់យកអាយុជីវិតមនុស្សជាង ១៧០នាក់ និងធ្វើឱ្យប្រហែលកន្លះលាននាក់ត្រូវផ្លាស់ទីលំនៅ នៅឯភាគខាងត្បូងប្រទេសប្រេស៉ីល គឺជាសញ្ញាព្រមានពីគ្រោះមហន្តរាយថែមទៀត នៅទូទាំងតំបន់អាមេរិក ដោយសារតែបញ្ហាអាកាសធាតុ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ ២០២៤។ មនុស្សជាង ៣៨៩,០០០នាក់ ក្នុងរដ្ឋ Rio Grande do Sul ត្រូវចាកចេញពីផ្ទះសម្បែងព្រោះតែទឹកជំនន់ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ដែលក្រុមមន្រ្តីនិយាយថា គឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រក្នុងតំបន់ ខណៈក្រុមអ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ការ​ប្រែប្រួល​អាកាស​ធាតុអាច​​ធ្វើ​ឱ្យ​ទឹក​ជំនន់​​កើត​មានឡើង​ទ្វេដង។ លោក Andrew Harper ទីប្រឹក្សាពិសេសផ្នែកអាកាសធាតុរបស់ ទីភ្នាក់ងារជនភៀសខ្លួន UNHCR បានទៅដល់សង្កាត់មួយ ពោរពេញដោយទឹកជន់លិច ក្នុងទីក្រុង Porto Alegre រដ្ឋ Rio Grande do Sul កាលពីចុងសប្តាហ៍មុន ហើយបានហៅទីនោះថា «ទីក្រុងខ្មោច»។ លោក Harper បានប្រាប់បទសម្ភាសន៍ថា «ទីក្រុងនេះស្ថិតនៅក្នុងទឹកអស់រយៈពេលជិត ៤០ថ្ងៃ។ សត្វត្រូវងាប់ ហើយគ្រប់យ៉ាងត្រូវជាប់គាំង»។ […]

ក្រុមហ៊ុន Amazon ឈានដល់តម្លៃលើទីផ្សារ ២ពាន់ពាន់លានដុល្លារជាលើកដំបូង ក្រោយភាគហ៊ុនកើនឡើង ២៧.៥% ក្នុងឆ្នាំនេះ

Liny Chan June 27, 2024 27/06/2024

(បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស Amazon បានឈានដល់ ១៩៣.៦១ក្នុងមួយហ៊ុននៅថ្ងៃពុធសប្តាហ៍នេះ ដែលជំរុញឱ្យតម្លៃក្រុមហ៊ុននេះលើទីផ្សារឈានដល់ ២ពាន់ពាន់លានដុល្លារជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ ឆ្លងកាត់ភាពជោគជ័យមួយនេះ បានធ្វើឲ្យក្រុមហ៊ុន Amazon បានចូលរួមជាមួយក្រុមហ៊ុនយក្សធំៗផ្សេងទៀតលើទីផ្សាររួមមាន Nvidia, Apple, Alphabet និង Microsoft ត្បិតក្រុមហ៊ុនទាំងនេះ បានប្តូរវេនគ្នាជាបន្តបន្ទាប់ ក្នុងនាមជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើទីផ្សារ។ ជាក់ស្តែង ក្រុមហ៊ុន Nvidia ដែលផលិតម៉ាស៊ីនមេ AI នោះ ត្រូវបានគេដឹងថា ជាអ្នកទទួលផលដ៏ធំបំផុតមួយក្នុងសម័យបច្ចេកវិទ្យានេះ ដោយតម្លៃទីផ្សាររបស់វាកើនឡើងពី ២ពាន់ពាន់លានដុល្លារដល់ ៣ពាន់ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែជាង៣ខែប៉ុណ្ណោះ។ គួរជម្រាបថា ប្រការដែលធ្វើឲ្យក្រុមហ៊ុន Amazon ឈានដល់តម្លៃថ្លៃបែបនេះ គឺបន្ទាប់ពីភាគហ៊ុនក្រុមហ៊ុននេះ បានកើនឡើង ២៧.៥% នៅឆ្នាំនេះ។ ជាក់ស្តែង នៅក្នុងខែមេសាកន្លងទៅ ក្រុមហ៊ុននេះ បានរាយការណ៍ពីប្រាក់ចំណូលត្រីមាសទី១ ដែលបង្ហាញថាអាជីវកម្ម Amazon Web Services របស់ខ្លួនកំពុងបន្តស្ទុះងើបឡើងវិញ។ នាយកប្រតិបត្តិក្រុមហ៊ុន Amazon ក៏បាននិយាយដែរថា AWS […]

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី៖ គ្មានអ្វីអាចមកជំនួសអាស៊ានទេ ខណៈប្រទេសអាស៊ានមួយចំនួន ចង់ចូលរួមជាមួយ BRICS

Naren June 27, 2024 27/06/2024

(សិង្ហបុរី)៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បាននិយាយថា គ្មានអ្វីអាចមកជំនួសអាស៊ានបានឡើយ​ បើទោះជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មួយចំនួន បានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមជាមួយក្រុមប្រទេស BRICS ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Straitstimes។ លោក Balakrishnan ធ្វើការកត់សម្គាល់បែបនេះ ក្នុងឱកាសបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ​ ក្នុងប្រទេសថៃ​ កាលពីថ្ងៃពុធ ទី២៦ ខែមិថុនា។ លោកប្រមុខការទូត សិង្ហបុរីរូបនេះបន្ថែមទៀតថាមិនមានអ្វីអាចមកជំនួសអាស៊ានក្នុងនាមជាអង្គការរួបរួមមួយ ផលិតផល ការវិនិយោគ ឬក៏ជាតំបន់ប្រក្រួតប្រជែងបាននោះឡើយ។ លោក Balakrishnan ក៏បានសង្កត់ធ្ងន់ផងដែរថាអាស៊ានមានប្រជាជនសរុបជាង ៦៨០លាននាក់ ជាមួយផលិតផលក្នុងស្រុកសរុប​ GDP រួមបញ្ចូលគ្នាជិត ៣.៥ទ្រីលានដុល្លារ ហើយអាចនឹងបន្តកើនឡើងទ្វេដង ឬ៤ដង ក្នុងពេលពី២ ទៅ៣ ទសវត្សរ៍ខាងមុខ។ គួរបញ្ជាក់ថា ការលើកឡើងរបស់លោកប្រមុខការទូតសិង្ហបុរី ធ្វើឡើង ក្រោយថៃ និងម៉ាឡេស៊ី បានបង្ហាញចំណាប់អារម្មណ៍ចង់ក្លាយជាសមាជិកក្រុមប្រទេស BRICS ខណៈ មីយ៉ាន់ម៉ា និងឡាវ ក៏ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមផងដែរ។ BRICS គឺជាប្លុកក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនមានសមាជិកដូចជា ប្រេស៊ីល រុស្ស៉ី ឥណ្ឌា […]

Google គ្រោងរៀបចំព្រឹត្តិការណ៍ប្រកាសបង្ហាញមុខងារ AI នៅលើទូរស័ព្ទដៃជាលើកដំបូង

Naren June 27, 2024 27/06/2024

(បរទេស)៖ របាយការណ៍ថ្មីពី The Verge បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google គ្រោងរៀបព្រឹត្តិការណ៍ Hardware ដ៏ធំបំផុតរបស់ខ្លួននៅថ្ងៃទី១៣ ខែសីហា ខាងមុខនេះ ជាមួយនឹងការដាក់បង្ហាញនូវមុខងារបញ្ញាសិប្បនិម្មិត (AI) ការធ្វើបច្ចប្បន្នភាពទៅកាន់ទូរស័ព្ទ Pixel និងប្រព័ន្ធប្រតិបត្តិការណ៍ Android។ នេះបើយោងតាមការចេញផ្សាយដោយ CNA។ យ៉ាងណាមិញជុំវិញព័ត៌មានលម្អិតក្រុមហ៊ុន Google នៅមិនទាន់ធ្វើអត្ថាធិប្បាយបញ្ជាក់នៅឡើយនោះទេ។ ប៉ុន្តែជាទម្លាប់ Google តែងតែប្រកាសបង្ហាញទូរស័ព្ទ និងនាឡិកា Pixel ថ្មីៗរបស់ខ្លួននៅរដូវស្លឹកឈើជ្រុះ ពោលគឺក្នុងអំឡុងខែកញ្ញា។ តាមការរំពឹងទុកពីអ្នកវិភាគក្នុងព្រឹត្តិការណ៍ដ៏ធំខាងមុខនេះ Google អាចនឹងបង្ហាញផលិតផលថ្មីរបស់ខ្លួនរួមមានទូរស័ព្ទ Pixel 9, Pixel 9 Pro, Pixel 9 Pro XL, Pixel 9 Pro Fold និង Pixel Watch 3 ជាដើម។ ព្រឹត្តិការណ៍នេះក៏អាចបង្ហាញពីការរីកចម្រើនបន្ថែមទៀតនៅក្នុងសមត្ថភាព AI របស់ Google និងរបៀបដែលពួកវានឹងត្រូវបានបញ្ចូលទៅក្នុងឧបករណ៍ […]

កាណាដាពិចារណាដំឡើងពន្ធតាមសហភាពអឺរ៉ុប និងអាមេរិក លើរថយន្តអគ្គិសនីចិនក្នុងពេលឆាប់ៗនេះ

Naren June 25, 2024 25/06/2024

(បរទេស)៖ ទទួលរបាយការណ៍មកថា រដ្ឋាភិបាលកាណាដាជិតនឹងដំឡើងពន្ធលើរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន។ ស្ថាប័ននិយតកម្មក្នុងប្រទេសនេះបានប្រកាសកាលពីខែមុនថា ប្រទេសកាលណាដាកំពុងសម្លឹងមើលការអនុវត្តតាមការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបលើការនាំចូលរថយន្តពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ArenaEV។ បើតាមសេចក្តីរាយការណ៍ពីប្រភពដែលដឹងពីព័ត៌មាននេះបានឱ្យដឹងថា ប្រទេសកាណាដានឹងអនុម័តការបង្កើនពន្ធចាប់តាំងពីការនាំចូលរថយន្តអគ្គិសនីរបស់ចិន ដោយកើនឡើងពី ១០០លានដុល្លារ CAD ក្នុងឆ្នាំ២០២២ រហូតដល់ ២.២ពាន់លានដុល្លារ CAD (ប្រហែល ១.៦ពាន់លានដុល្លារ) នៅឆ្នាំនេះ។ បច្ចុប្បន្ននេះសហភាពអឺរ៉ុប កំពុងចរចារលក្ខខណ្ឌជាមួយប្រទេសចិន មុនពេលដំឡើងពន្ធខ្ពស់ដល់ទៅ ៣៨.១ភាគរយ ខណៈពេលដែលសហរដ្ឋអាមេរិកបានឈានទៅមុខជាមួយនឹងការដំឡើងពន្ធរហូតដល់ទៅ ១០០ភាគរយឯណោះ។ ដោយឡែក ប្រទេសទួរគីមួយទៀតក៏បានធ្វើដូចគ្នានេះកាលពីដើមខែ ហើយបានណែនាំពន្ធនាំចូលដល់ទៅ ៤០ភាគរយផងដែរ។ ជុំវិញការដំឡើងពន្ធនេះ ប្រទេសចិនជឿជាក់យ៉ាងមុតមាំថា នេះគឺជាការប៉ុនប៉ងយ៉ាងម៉ឺងម៉ាត់ក្នុងការច្របាច់កសេដ្ឋកិច្ចរបស់ខ្លួន ហើយគ្រោងប្តឹងឧទ្ធរណ៍ការសម្រេចចិត្តនេះនៅក្នុងតុលាការជាមួយ WTO ។ ផ្តល់សិទ្ធិដោយ៖ Fresh News គួរជម្រាបថា ការសម្រេចចិត្តរបស់កាណាដាកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានដំឡើងពន្ធយ៉ាងខ្លាំងលើការនាំចូលទំនិញរបស់ចិនតម្លៃ ១៨ ពាន់លានដុល្លារ។ ជាពិសេស រថយន្តអគ្គិសនីផលិតនៅចិន បានបង្កើនពន្ធចំនួន៤ដង ដែលធ្វើឲ្យអត្រាពន្ធសរុប មានរហូតដល់ ១០២,៥ភាគរយ៕

ភ្លើងឆេះរោងចក្រថ្មលីចូមនៅកូរ៉េខាងត្បូង សម្លាប់កម្មករ ២២នាក់

Naren June 25, 2024 25/06/2024

(ហ្វាសង់)៖ រោងចក្រថ្មលីចូមមួយ (Lithium) នៅកូរ៉េខាងត្បូង បានឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីថ្មជាច្រើនគ្រាប់បានផ្ទុះជាបន្តបន្ទាប់កាលពីថ្ងៃចន្ទ បណ្តាលឱ្យកម្មករស្លាប់ ២២នាក់ ដែលភាគច្រើនជាជនជាតិចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ ភ្លើងឆេះ និងការផ្ទុះជាបន្តបន្ទាប់ បានឆាបឆេះរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុនផលិតថ្ម Aricell នៅទីក្រុងហ្វាសង់ (Hwaseong) ដែលជាតំបន់ឧស្សាហកម្មភាគនិរតីនៃទីក្រុងសេអ៊ូល។ មន្ត្រីពន្លត់អគ្គីភ័យបាននិយាយថា ជនរងគ្រោះទំនងជាបានស្លាប់ដោយសារឧស្ម័នពុលខ្លាំង ក្នុងរយៈពេលប៉ុន្មានវិនាទីបន្ទាប់ពីភ្លើងឆេះ និងមិនអាចគ្រប់គ្រងបាន។ មូលហេតុនៃការផ្ទុះនៅមិនទាន់ដឹងនៅឡើយ ហើយភ្លើងភាគច្រើនត្រូវបានពន្លត់ ក្នុងរយៈពេលប្រហែលប្រាំមួយម៉ោង។ លោក គីម ជីន-យ៉ង (Kim Jin-young) មន្ត្រីនៅស្ថានីយពន្លត់អគ្គីភ័យទីក្រុងហ្វាសង់ បានប្រាប់អ្នកសារព័ត៌មាន ដោយដកស្រង់ព័ត៌មានពីមន្ត្រីក្រុមហ៊ុនថា ក្នុងចំណោមអ្នកស្លាប់មានកម្មករចិន ១៨នាក់ កូរ៉េខាងត្បូង ២នាក់ និងឡាវ ១នាក់។ អត្តសញ្ញាណរបស់កម្មករដែលបានស្លាប់ម្នាក់ទៀត មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ ភ្លើងឆេះត្រូវបានរាយការណ៍ជាលើកដំបូងនៅម៉ោង ១០:៣១នាទីព្រឹក (ម៉ោងក្នុងតំបន់) បន្ទាប់ពីការផ្ទុះជាបន្តបន្ទាប់នៃថ្មនៅក្នុងឃ្លាំងដែលមានថ្ម ៣៥,០០០គ្រាប់។ វីដេអូពីលើអាកាសបង្ហាញពីផ្សែងពណ៌សដ៏ធំសម្បើម កំពុងហុយចេញពីអគារ និងការផ្ទុះកំពុងឆាបឆេះពេញអគារ។ មន្ត្រីពន្លត់អគ្គីភ័យខេត្តគ្យង់គី (Gyeonggi) លោកជូ […]

TikTok បើកភ្លើងខៀវឲ្យរដ្ឋាភិបាលអាមេរិកបិទកម្មវិធីនេះចោល ដើម្បីដោះស្រាយកង្វល់សន្តិសុខជាតិ

Naren June 24, 2024 24/06/2024

(បរទេស)៖ បន្ទាប់ពីតស៊ូអស់រយៈពេលជាច្រើនខែឆ្នាំ ពេលនេះក្រុមហ៊ុនមេរបស់ TikTok បានអះអាងថា ខ្លួនបានយល់ព្រមឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបិទចោលវេទិកាវីដេអូខ្លីៗមួយនេះ ដើម្បីដោះស្រាយកង្វល់សន្តិសុខជាតិ និងការពារទិន្នន័យឯកជនភាពអ្នកប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។ អស់រយៈពេលជាច្រើនខែឆ្នាំមកហើយ TikTok និង ByteDance បាននឹងកំពុងជំរុញឱ្យតុលាការអាមេរិកបញ្ឈប់ការអនុវត្តន៍ច្បាប់ដែលហាមឃាតកម្មវិធីនេះលើទឹកដីអាមេរិក ឬលក់កម្មសិទ្ធឲ្យក្រុមហ៊ុនអាមេរិក។ ជាក់ស្តែង ការយល់ព្រមបើកភ្លើងខៀវពីសំណាក់ TikTok នេះ គឺដើម្បីផ្តល់សិទ្ធអំណាចឲ្យរដ្ឋាភិបាលអាមេរិក នូវសិទ្ធសម្រេចរបស់ខ្លួន ក៏ដូចជាអនុវត្តន៍ច្បាប់ហាមឃាត TikTok ដែលចូលជាធរមានកាលពីឆ្នាំ២០២២។ ច្បាប់នេះ ត្រូវបានកំណត់ឡើង ដោយសារតែការព្រួយបារម្ភ ថា TikTok អាចនឹងចែករំលែកទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិក ទៅឲ្យរដ្ឋាភិបាលចិន ប៉ុន្តែជុំវិញកង្វល់នេះ ក្រុមហ៊ុន ByteDance តែងតែបដិសេធ និងធានាថា ខ្លួនមិនបានចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ទៅឲ្យរដ្ឋាភិបាលចិននោះទេ ហើយរដ្ឋាភិបាលចិនក៏មិនបានដាក់សម្ពាធមកលើខ្លួនក្នុងការបង្ខំឲ្យចែករំលែកទិន្នន័យនោះដែរ។ TikTok អះអាងថា យន្តការនេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលមានសិទ្ធិអំណាចច្បាស់លាស់ ក្នុងការព្យួរវេទិកានេះនៅសហរដ្ឋអាមេរិក តាមការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ នៅក្នុងលិខិតមួយយ ដែលត្រូវបានរាយការណ៍ដំបូងដោយ Washington Post ផ្ញើទៅកាន់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក មេធាវីរបស់ TikTok បានចោទប្រកាន់ថា រដ្ឋាភិបាលបានបញ្ឈប់ការចរចាសំខាន់ៗ បន្ទាប់កំណត់ច្បាប់ថ្មី។ គួរជម្រាបថា TikTok […]

ការដាច់ចរន្តអគ្គិសនីនៅអាកាសយានដ្ឋាន Manchester ចក្រភពអង់គ្លេស បង្កឱ្យមានការលុបចោលជើងហោះហើរ និងភាពវឹកវរខ្លាំង

Naren June 24, 2024 24/06/2024

(ឡុងដ៏)៖ អាកាសយានដ្ឋាន Manchester ដែលជាអាកាសយានដ្ឋានដែលមមាញឹកបំផុតទីបីរបស់ចក្រភពអង់គ្លេសនៅថ្ងៃអាទិត្យទី ២៣ មិថុនានេះ បានពន្យារពេល ឬលុបចោលជើងយន្តហោះហើរជាច្រើន ដោយសារការដាច់ចរន្តអគ្គិសនី នេះបើយោងតាមក្រុមហ៊ុនដំណើរការព្រលានយន្តហោះ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។ ក្រុមហ៊ុន Manchester Airports Group ដែលក៏ជាប្រតិបត្តិករអាកាសយានដ្ឋាន London Stansted និង East Midlands ផងដែរនោះ បាននិយាយនៅលើបណ្តាញសង្គមថា អាកាសយានដ្ឋាន Manchester ត្រូវបាន «រងផលប៉ះពាល់ដោយការដាច់ចរន្តអគ្គិសនីដ៏ធំមួយនៅក្នុងតំបន់នៅព្រឹកព្រលឹមថ្ងៃនេះ»។ ក្រុមហ៊ុននេះបានបន្តថា «បញ្ហានេះបានបង្កឲ្យមានការរំខានជាទូទៅ»។ ទោះបីជាចរន្តអគ្គិសនីត្រូវបានស្ដារឡើងវិញនៅម៉ោង ៧:៤៥នាទីព្រឹកក៏ដោយ អាកាសយានដ្ឋាននេះបាននិយាយថា ជើងហោះហើរពីស្ថានីយទី១ និង២ ត្រូវបានលុបចោល និងបានជូនដំណឹងដល់អ្នកដំណើរទាំងនោះ មិងឱ្យទៅអាកាសយានដ្ឋាន រហូតដល់មានសេចក្តីជូនដំណឹងបន្ថែម។ ដោយឡែកអ្នកដំណើរដែលគ្រោងនឹងហោះហើរចេញពីស្ថានីយទី៣ គួរតែមកអាកាសយានដ្ឋានដូចធម្មតា ប៉ុន្តែត្រូវបានព្រមានថាអាចនឹងត្រូវពន្យាពេលផងដែរ។ អាកាសយានដ្ឋានក៏បានបញ្ជាក់ផងដែរថា ការដាច់ចរន្តអគ្គិសនីនេះអាចនឹងធ្វើឲ្យឥវ៉ាន់មិនអាចដឹកចេញ ហើយថាខ្លួននឹងធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីធានាថាអ្នកដំណើរទទួលបានឥវ៉ាន់របស់ពួកគេ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ អ្នកដំណើរដែលគ្រោងនឹងមកដល់អាកាសយានដ្ឋាននេះ កំពុងត្រូវបានបង្វែរទៅអាកាសយានដ្ឋានផ្សេងទៀត។ បញ្ហាជាមួយនឹងការផ្គត់ផ្គង់ថាមពលនៅក្នុងតំបន់នេះ ត្រូវបានគេស្មានថាបានប៉ះពាល់ដល់អាកាសយានដ្ឋាន ក៏ដូចជាអគារផ្សេងទៀតនៅក្បែរនោះផងដែរ។ រូបថត និងវីដេអូនៅលើបណ្តាញសង្គម បង្ហាញពីជួរអ្នកដំណើរវែងអន្លាយកំពុងព្យាយាមធ្វើការ […]

ក្រុមមន្ត្រីរុស្ស៉ី ថាអ៊ុយក្រែន បាញ់ដ្រូនរាប់សិបគ្រឿង វាយប្រហារក្នុងទឹកដីរុស្ស៊ី

Nisaiy KP June 23, 2024 23/06/2024

(មូស្គូ)៖ ក្រុមមន្ត្រីរុស្ស៉ី នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនានេះបានឱ្យដឹងថាអ៊ុយក្រែនបានបាញ់ដ្រូនជាច្រើនគ្រឿង ដើម្បីវាយប្រហារលើគោលដៅមួយចំនួនក្នុងទឹកដីរុស្ស៉ី តែមិនមានសេចក្ដីរាយការណ៍ពីការខូចខាតអ្វីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាមអភិបាលតំបន់ Bryansk លោក Alexander Bogomaz ដ្រូនយ៉ាងហោច ២៣គ្រឿងត្រូវបានកម្ទេចនៅក្នុងតំបន់មួយនេះដែលមានព្រំដែនជាប់អ៊ុយក្រែន ខណៈអភិបាល លោក Vasily Anokhin បានបញ្ជាក់ថាប្រព័ន្ធការពារដែនអាកាសរុស្ស៉ីក៏បានកម្ទេចដ្រូន នៅក្នុងតំបន់ Smolensk ស្ថិតនៅភាគខាងលិចប្រទេសរុស្ស៉ីផងដែរ។ ប៉ុន្តែ ភ្លាមៗលោក មិនបានឱ្យដឹងថាមានដ្រូនប៉ុន្មានគ្រឿងត្រូវបានបាញ់ទម្លាក់ ឬក៏ថាតើមានជនរងគ្រោះដែរឬក៏យ៉ាងណានោះទេ។ គួរបញ្ជាក់ថា អ៊ុយក្រែន តែងតែអះអាងជារឿយៗពីការវាយប្រហារដោយប្រើដ្រូន ក្នុងទឹកដីរុស្ស៉ី ក្នុងគោលបំណងបំផ្លាញកិច្ចប្រឹងប្រែងសង្រ្គាមរបស់មូស្គូ និងជាការឆ្លើយតបទៅ នឹងការវាយប្រហារឥតឈប់ឈររបស់រុស្ស៉ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews