ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin ថាត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមមុខនឹងបទចោទប្រមាថព្រះមហាក្សត្រ

Nisaiy KP June 9, 2024 09/06/2024

(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra កាលពីថ្ងៃសៅរ៍ ទី៨ ខែមិថុនា បាននិយាយថារូបលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទ ប្រមាថព្រះមហាក្សត្រ ដែលអាចនឹងក្លាយជាបរាជ័យមួយសម្រាប់អ្នកនយោបាយថៃគីឡូធ្ងន់រូបនេះដែលមានសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងដឹកនាំរដ្ឋាភិបាលថៃសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។ ពាក្យបណ្ដឹងប្រឆាំងនឹងលោក Thaksin ពីបទប្រមាថព្រះមហាក្សត្រត្រូវធ្វើឡើងដោយអ្នកមានភក្ដីភាពចំពោះយោធាថៃ ដែលបានធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលប្អូនស្រីបង្កើតរបស់លោក គឺលោកស្រី Yingluck Shinawatra ដោយសំអាងលើបទសម្ភាសន៍មួយរបស់លោក Thaksin ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេសកាលពីឆ្នាំ២០១៥។ លោក Thaksin ក៏កំពុងរងការចោទប្រកាន់ ពីបទល្មើសមួយចំនួនទៀតផងដែរ ក្នុងនោះរួមមានទាំងការបំពានលើច្បាប់ស្ដីពីឧក្រិដ្ឋកម្មកុំព្យូទ័រ។ យ៉ាងណាក៏ដោយ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ លោក Thaksin បាននិយាយថាការចោទប្រកាន់ប្រឆាំងនឹងរូបលោកគឺគ្មានមូលដ្ឋានអ្វីទាំងអស់ ហើយថារូបលោកផ្ទាល់នឹងជួបជាមួយ ក្រុមរាជអាជ្ញានៅថ្ងៃទី១៨ ខែមិថុនា ដោយមិនមានការភិតភ័យចំពោះករណីនេះឡើយ ហើយថាត្រៀមខ្លួនជាស្រេចដើម្បីតតាំងក្ដី។ គួរបញ្ជាក់ថា លោក Thaksin មានអាយុ ៧៤ឆ្នាំ បានបដិសេធថាលោកមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ ហើយបានលើកឡើងម្ដងហើយម្ដងទៀតពីភក្ដីភាពចំពោះព្រះមហាក្សត្រថៃ។ លោក Thaksin គឺជាមនុស្សម្នាក់ស្ថិតក្នុងចំណោមមនុស្សជាង ២៧០នាក់ផ្សេងទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលរងការចោទប្រកាន់ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ និងដែលជា ច្បាប់ដាក់ទោសធ្ងន់ធ្ងរបំផុត ដោយអ្នកល្មើសអាចនឹងជាប់ពន្ធនាគារពី ៣ឆ្នាំ […]

ចំណេះដឹងទូទៅ៖ ហេតុអ្វីឈ្មោះយន្តហោះចម្បាំងអាមេរិកសុទ្ធតែអក្សរ F, ចិនអក្សរ J ហើយរុស្ស៊ីអក្សរពីរតួ Su?

Nisaiy KP June 9, 2024 09/06/2024

(ភ្នំពេញ)៖ មតិភាគច្រើនបានកត់ចំណាំឃើញថា ឈ្មោះសម្គាល់នៃយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក គឺសុទ្ធតែជាអក្សរ F ដូចជា F-15, F-16, F-18, F-22 និង F-35 ជាដើម។ ដោយឡែកបើងាកទៅមើលចិនវិញ គឺយន្តហោះចម្បាំងមានឈ្មោះជាអក្សរ J រួមមាន J-10, J-11, J-16 និង J-20 ជាដើម។ ចំណែករុស្ស៉ី គឺយន្តហោះចម្បាំងភាគច្រើនមានឈ្មោះជាអក្សរអង់គ្លេសពីរតួ Su ដូចជា Su-27, Su-30, Su-34, Su-35 និង Su-57 ជាដើម។ តើប្រទេសមហាអំណាចយោធាទាំង៣នេះដាក់ឈ្មោះយន្តហោះចម្បាំងរបស់ខ្លួនតាមរបៀបណា? ១. សហរដ្ឋអាមេរិក ការប្រើអក្សរដើម្បីដាក់ឈ្មោះឱ្យយន្តហោះយោធាអាមេរិកនីមួយៗ គឺតំណាងឱ្យប្រភេទនិងតួនាទីនៃយន្តហោះទាំងនោះ។ ដូចក្នុងករណីយន្តហោះចម្បាំងអាមេរិក ដែលសុទ្ធតែមានឈ្មោះជាអក្សរ F យ៉ាងដូច្នេះ គឺដោយសារ F ស្មើនឹងពាក្យ Fighter ដែលមានន័យថា «យន្តហោះចម្បាំង»។ តួយ៉ាងយន្តហោះទម្លាក់គ្រាប់បែកអាមេរិក គឺមានឈ្មោះជាអក្សរ B ស្មើនឹងពាក្យ Bomber, យន្តហោះដឹកជញ្ជូនប្រើអក្សរ […]

Microsoft និយាយថា មុខងារ AI ដែលអនុញ្ញាតឲ្យ Screenshot នៅលើកុំព្យូទ័រនឹងបិទចោល ក្រោយបារម្ភពីសុវត្ថិភាពទិន្នន័យ

Liny Chan June 8, 2024 08/06/2024

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សាអាមេរិក Microsoft បាននិយាយថា មុខងារបញ្ញាសិប្បនិមិត្ត AI នៅលើកុំព្យូទ័រជំនាន់ថ្មី ដែលអាចចាប់យករូបថតអេក្រង់ (Screenshot) និងមានសមត្ថភាពបើកការស្វែងរកសកម្មភាពនានារបស់អ្នកប្រើប្រាស់ នឹងបិទចោលតែម្តង បន្ទាប់ពីអ្នកស្រាវជ្រាវសន្តិសុខ អះអាងថាមុខងារនេះអាចជាផ្លូវសម្រាប់ Hacker លួចចូលទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ០២៤។ មុខងារនេះមានឈ្មោះថា Recall គឺមានសមត្ថភាពចម្បងមួយ ដែលក្រុមហ៊ុន Microsoft បានបង្ហាញក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីខែមុន សម្រាប់កុំព្យូទ័រ Copilot+ របស់ខ្លួនដែលនឹងមកដល់ជាមួយនឹងមុខងារ AI ជាច្រើន។ លោក Pavan Davuluri ប្រធានផ្នែកឧបករណ៍ Windows និង Surface របស់ Microsoft បានសរសេរនៅក្នុងប្លុកមួយកាលពីថ្ងៃសុក្រកន្លងទៅនេះថា «ប្រសិនបើអ្នកមិនជ្រើសរើសបើកវាទេ វានឹងបិទតាមលំនាំដើម (បិទដោយស្វ័យប្រវត្តិ) តែម្តង»។ ក្រោយមានបញ្ហានេះ Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft បានណែនាំបុគ្គលិកឱ្យគិតគូពីសន្តិសុខជាចម្បង ហើយបានប្រកាសពីការផ្លាស់ប្តូរ ចំពោះការអនុវត្តគោលការណ៍សុវត្ថិភាពរបស់ខ្លួន បន្ទាប់ពីរបាយការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ក្រៅពីនេះ Microsoft កំពុងតែបន្ថែមការការពារសុវត្ថិភាពដល់មុខងារ […]

ត្រកូល iPhone 16 នឹងក្លាយជាទូរស័ព្ទមានគែមអេក្រង់ស្តើងជាងគេលើពិភលោក

Naren June 7, 2024 07/06/2024

(បរទេស)៖ ខណៈទូរស័ព្ទដៃជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple គឺ iPhone 16 ត្រៀមបង្ហាញខ្លួននាពេលឆាប់ៗខាងមុខ នៅពេលនេះមានរបាយការណ៍ថ្មីមួយអះអាងថា ក្រុមហ៊ុន Apple អាចនឹងធ្វើឲ្យគែម bezels របស់ iPhone 16 នេះកាន់តែស្តើងជាងមុនបន្ថែមទៀត ហើយបើដូច្នេះមែន វានឹងក្លាយជាទូរស័ព្ទដែលមានគែមអេក្រង់ស្តើងជាងគេបំផុតលើពិភលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Toms Guide។ ម្ចាស់គណនី Weibo ឈ្មោះ Setsuna Digital បានបង្ហោះសារថា ស្មាតហ្វូន iPhone 16 Pro Max ថ្មីនេះ អាចនឹងមានគែមស្តើងដល់ទៅ ១.១៥mm ខណៈពេលដែលស្មាតហ្វូន iPhone 16 Pro គឺមានកម្រាស់ស្តើងទៅលើគែម bezels ទំហំ ១.២០mm។ តែយ៉ាងណា សម្រាប់គណនីឈ្មោះ Setsuna Digital នេះ ត្រូវបានគេដឹងថា មិនមែនជាអ្នកទម្លាយដែលធ្លាប់អះអាងនាពេលកន្លងទៅទេ ប៉ុន្តែសម្រាប់ការបែកធ្លាយថ្មីនេះ បញ្ជាក់ថាក៏អាចនឹងក្លាយជាការពិតដែរ ដោយសារតែប្រភពចេញពី Ice Universe ធ្លាប់បានបញ្ជាក់ដូចគ្នាថា […]

Nvidia ទម្លាក់ Apple ដណ្តើមយកតំណែងលេខ២ ក្នុងនាមជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុត លើពិភពលោក

Liny Chan June 6, 2024 06/06/2024

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia បានឈានដល់កំណត់ត្រាខ្ពស់មួយ នៅថ្ងៃពុធសប្តាហ៍នេះ ក្រោយទម្លាក់ Apple និងដណ្តើមយកតំណែងលេខ២ ក្នុងនាមជាក្រុមផលិតបន្ទះឈីបឆ្លាតវៃសិប្បនិម្មិត AI មានតម្លៃបំផុតទីពីររបស់ពិភពលោក ជាមួយតម្លៃលើទីផ្សារ ៣ពាន់ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។ ភាគហ៊ុនរបស់ Nvidia បានកើនឡើង ៥.២% ជាមួយនឹងតម្លៃ ១,២២២.៤០ដុល្លារក្នុងមួយហ៊ុន ដែលធ្វើឲ្យក្រុមហ៊ុននេះមានតម្លៃលើទីផ្សារសរុបចំនួន ៣.០១២ពាន់ពាន់លានដុល្លារ ខណៈតម្លៃរបស់ក្រុមហ៊ុនApple មានចំនួន ៣.០០៣ពាន់ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ខ្លួនបានកើនឡើង ០.៨% ។ ប្រការនេះ ធ្វើឲ្យ Nvidia ឈរនៅលេខរៀងទី២ និង Apple ធ្លាក់មកនៅលេខរៀងទី៣ ខណៈក្រុមហ៊ុនដែលឈរនៅលេខរៀងកំពូលទី១ គឺ Microsoft ជាមួយតម្លៃលើទីផ្សារ ៣.១៥ពាន់ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ខ្លួនបានកើនឡើង ១.៩%។ ជុំវិញលទ្ធផលនេះ លោក Jake Dollarhide នាយកប្រតិបត្តិនៃក្រុមហ៊ុន Longbow Asset Management បាននិយាយថា «Nvidia […]

Mbappe ថា កត្តាមនុស្ស និងរឿងជាច្រើនទៀត បានធ្វើឱ្យលោកមិនសប្បាយចិត្តនៅ PSG

Naren June 6, 2024 06/06/2024

(ប៉ារីស)៖ ខ្សែប្រយុទ្ធ Kylian Mbappe បានទម្លាយរឿងខ្លះៗ ដែលលោកមិនសប្បាយមិត្តនៅក្លិបបារាំង Paris Saint Germain រហូតឈានដល់ចាកចេញទៅចូលរួមជាមួយ Real Madrid គឺមកពីកត្តាមនុស្ស និងរឿងរ៉ាវជាច្រើនទៀត។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។ Mbappe វ័យ ២៥ឆ្នាំ ដែលបានផ្លាស់ទៅចូលរួមជាមួយ Real Madrid ដោយគ្មានតម្លៃផ្ទេរផងនោះបានបញ្ជាក់ថា រូបលោកបានបដិសេធបន្តកិច្ចសន្យាថ្មីលេងនៅ Parc des Princes «ក៏ព្រោះតែមានរឿងជាច្រើន គួបផ្សំកត្តាមនុស្សផងដែរ ដែលធ្វើឱ្យខ្ញុំមិនសប្បាយចិត្តជាមួយ PSG»។ តារាជើងស៊ុតរបស់ PSG រូបនេះ បានបដិសេធក្នុងការបន្តកិច្ចសន្យា ១ឆ្នាំទៀតជាមួយក្រុមជើងឯកបារាំង នៅមុនពេលកិច្ចសន្យាចាស់របស់លោកនឹងផុតកំណត់នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ការលេងនៅ PSG រយៈពេល ៧រដូវកាល មុនពេលចាកចេញនោះ Mbappe បានជួយក្រុមមានមូលដ្ឋាននៅទីក្រុង Paris មួយនេះឈ្នះជើងឯកលីគ Ligue 1 បាន ៦ដង និងរងជើងឯក UEFA Champions League […]

លោក ចូ បៃដិន ដាក់ចេញបម្រាមផ្ដល់សិទ្ធិជ្រកកោនដល់ជនចំណាកស្រុកខុសច្បាប់ នៅតំបន់ព្រំដែនអាមេរិក-ម៉ិកស៉ិក

Naren June 5, 2024 05/06/2024

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានដាក់ចេញនូវបម្រាមយ៉ាងទូលំទូលាយមួយ ដើម្បីបញ្ឈប់ការមកដល់នូវ ជនចំណាកស្រុកខុសច្បាប់ ឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៉ិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤។ នេះជាចំណាត់ការដ៏ធំមួយរបស់លោក បៃដិន ដែលគេមើលឃើញថាត្រូវបានដាក់ចេញមុនការបោះឆ្នោតប្រធានាធិបតី នាខែវិចិ្ឆកាមកដល់។ បើតាមក្រសួងសន្តិសុខមាតុភូមិ របស់សហរដ្ឋអាមេរិក ជនចំណាកស្រុកដែលចាប់បានថាឆ្លងដែនខុសច្បាប់ អាចត្រូវនិរទេសភ្លាមៗ ឬបញ្ជូនទៅម៉ិកស៉ិកវិញ នៅក្រោមវិធានការដែលបានចូលជាធរមាន បន្ទាប់ពី ពាក់កណ្តាលអធ្រាត្រម្សិលមិញ (ម៉ោងក្នុងតំបន់)។ ប៉ុន្តែ នឹងមានការលើកលែងចំពោះកុមារដែលគ្មានអាណាព្យាបាល ក្រុមមនុស្សមានបញ្ហាសុខភាព និងជនរងគ្រោះ នៃការជួញដូរ។ គួរបញ្ជាក់ថា លោក បៃដិន បានបង្កើនការរឹតបន្តឹងសន្តិសុខនៅតាមព្រំដែន ចំពោះមុខការកើនឡើងនៃជនចំណាកស្រុក មកកាន់សហរដ្ឋអាមេរិក ក្លាយជាបញ្ហាដ៏សំខាន់ សម្រាប់ការបោះឆ្នោតប្រធានាធិបតី និងជាពេលដែលលោកត្រូវប្រឈមមុខ ជាមួយដៃគូប្រកួតប្រជែងចាស់គឺ លោក ដូណាល់ ត្រាំ ដែលប្រកាន់គោលជំហរតឹងរ៉ឹងលើ បញ្ហាអន្តោប្រវេសន៍ ហើយបានប្តេជ្ញាថានឹងមានការបង្រ្កាបយ៉ាងទូលំទូលាយ ប្រសិនបើលោកជាប់ឆ្នោតជាថ្មី៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុនម៉ាឡេស៊ី គ្រោងនាំចេញទុរេន ៣ម៉ឺនតោន ទៅកាន់ប្រទេសចិន

Naren June 5, 2024 05/06/2024

(គូឡាឡាំពូ)៖ ក្រុមហ៊ុន Hernan Corporation ដែលជាក្រុមហ៊ុននាំចេញទុរេនធំជាងគេរបស់ម៉ាឡេស៊ី មានបំណងនាំចេញទុរេន ៣ម៉ឺនតោនទៅកាន់ប្រទេសចិនក្នុងរយៈពេល ៥ឆ្នាំខាងមុខដើម្បីបំពេញកំណើនតម្រូវការនៅទីនោះ។ នេះបើយោងតាមកាសែត VN Express របស់វៀតណម។ យោងតាមកាសែត VN Express ទីភ្នាក់ងារព័ត៌មានរដ្ឋម៉ាឡេស៊ី Bernama បានរាយការណ៍ដោយដកស្រង់សម្ដីលោក Yang Hon Shung នាយកផ្នែកពាណិជ្ជកម្មក្រុមហ៊ុន Hernan Corporation ថា ក្រុមហ៊ុនគ្រោងនឹងវិនិយោគទឹកប្រាក់ពី ៣០ ទៅ ៥០លានរីងហ្គីត (៦,៤ ទៅ ១០,៦លានដុល្លារ) ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដើម្បីសាងសង់រោងចក្រកែច្នៃទុរេនថ្មីចំនួន ២កន្លែងនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីជំរុញការនាំចេញ។ លោក Yang បានថ្លែងថា៖ «កាលពីឆ្នាំមុន ប្រទេសចិនបាននាំចូលទុរេនចំនួន ១,៣លានតោន ហើយតម្រូវការរំពឹងថានឹងកើនឡើងជារៀងរាល់ឆ្នាំពី ៥-៦%»។ លោកបានបន្ថែមថា អតិថិជនជនជាតិចិនចូលចិត្តទុរេនមូសាងឃីង និងទុរេនប្លេកថន (Black Thorn) ដែលជាពូជទុរេនដ៏ល្បីល្បាញមានប្រភពមកពីប្រទេសម៉ាឡេស៊ី។ លោក Yang បានឱ្យដឹងទៀតថា ក្រុមហ៊ុន Hernan សម្លឹងរកមលឱកាសពង្រីកទីផ្សារនៅឥណ្ឌា […]

នាយកប្រចាំតំបន់របស់ WHO ថាប្រជាជនមួយចំនួនក្នុងតំបន់ហ្កាហ្សា កំពុងផឹកទឹកសម្អុយ និងបរិភោគចំណីសត្វ

Naren June 5, 2024 05/06/2024

(ហ្កាហ្សា)៖ នាយកប្រចាំតំបន់មេឌីទែរ៉ាណេខាងកើត នៃអង្គការសុខភាពពិភពលោក (WHO) លោកស្រី Hanan Balkhy បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រជាជនខ្លះ នៅក្នុងតំបន់ហ្កាហ្សា ឥឡូវនេះត្រូវបង្ខំចិត្តផឹកទឹកសម្អុយ និងបរិភោគចំណីសត្វ ខណៈសង្គ្រាម​រវាងអ៉ីស្រាអែល និង​ក្រុម​ហាម៉ាស​ ​បង្កផលប៉ះពាល់ដល់ការថែទាំ​សុខភាព​ទូទាំង​តំបន់​។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងបទសម្ភាសន៍មួយនៅឯទីស្នាក់ការកណ្តាល WHO ក្នុងទីក្រុងហ្សឺណែវ លោកស្រី Hanan Balkhy ដែលជាអ្នកជំនាញសុខភាពកុមារមួយរូបផងនោះ បានប្រាប់ AFP ថា ផលប៉ះពាល់ចំពោះកុមារ នឹងមានលក្ខណៈយូរអង្វែង ហើយធ្ងន់ធ្ងរ។ លោកស្រីបញ្ជាក់ថា នៅក្នុងតំបន់ហ្កាហ្សា «មានមនុស្សកំពុងបរិភោគចំណីសត្វ ស្មៅ ហើយផឹកទឹកសម្អុយ។ ក្មេងៗស្ទើរតែ​មិន​អាចរកអាហារ​បរិភោគ​បាន ខណៈ​រថយន្ត​ដឹកជំនួយកំពុង​ជាប់គាំងនៅ​ខាង​ក្រៅទីក្រុង Rafah»។ គួរបញ្ជាក់ថា បើតាមអាជ្ញាធរសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស ការទម្លាក់គ្រាប់បែក និងការវាយលុកជើងគោករបស់អ៉ីស្រាអែល ជាការសងសឹកទៅនឹងការវាយប្រហារ ថ្ងៃទី៧ តុលារបស់ក្រុមហាម៉ាស បាននាំឱ្យមនុស្សស្លាប់កើនឡើងដល់ ៣៦,៥៥០នាក់ ហើយភាគច្រើនជាជនស៉ីវិល។ UN ធ្លាប់ព្រមានជាយូរមកហើយ អំពីគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ក្នុងតំបន់ហ្កាហ្សាដោយមនុស្ស […]

អ្នកវិភាគអះអាងថា iPhone អេក្រង់បត់នឹងចេញរហូតដល់ឆ្នាំ២០២៧

Naren June 5, 2024 05/06/2024

(បរទេស)៖ របាយការណ៍ថ្មីពី TrendForce បានបង្ហាញថា Apple ទំនងជាមិនបញ្ចេញ iPhone អេក្រង់បត់ ឬ iPhone Fold មុនឆ្នាំ២០២៧ នោះទេ ដោយលើកហេតុផលទាក់ទងនឹង «តម្រូវការដ៏តឹងរឹង» សម្រាប់លក្ខណៈបច្ចេកទេស ដំណើរការ និងភាពជឿជាក់ ដែលជាកត្តាសំខាន់សម្រាប់បទពិសោធន៍នៃការបង្ហាញដោយគ្មានថ្នេរ និងភាពធន់នៃយន្តការបត់។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ អ្នកវិភាគ TrendForce បានិយាយថា Apple នៅតែបន្ត «វាយតម្លៃលក្ខណៈពិសេស និងដំណើរការនៃសមាសភាគ» សម្រាប់ iPhone Fold ដំបូង ហើយនេះប្រហែលជានៅតែចំណាយពេលរង់ចាំបន្ថែមទៀត។ ត្រង់ចំណុចនេះ ប្រភពដដែលគូសបញ្ជាក់ថា Apple ចង់ឱ្យត្រកូលអេក្រង់បត់របស់ខ្លួនមានលក្ខណៈឥតខ្ចោះជាង និងប្រើធន់បានយូរជាង បើធៀបទៅនឹងស្មាតហ្វូនអេក្រង់បត់ពីក្រុមហ៊ុន Samsung។ តាមរយៈការរកឃើញខ្សែសង្វាក់ផ្គត់ផ្គង់បង្ហាញថា LG នឹងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់តែមួយគត់នៃបន្ទះអេក្រង់ដែលអាចបត់បាន ហើយត្រូវបានគេរំពឹងថា នឹងមិនមានស្នាមផ្នត់អេក្រង់ដូចទៅនឹងស្មាតហ្វូនអេក្រង់បត់ពីក្រុមផ្សេងៗនោះទេ។ ចំពោះតម្លៃអេក្រង់រំពឹងទុកវិញ សម្រាប់ iPhone អេក្រង់បត់នឹងមានតម្លៃថ្លៃខ្លាំងចន្លោះពី ៦០០ ទៅ ៦៥០ដុល្លារ ចំពោះកន្លាក់បត់ដែល Apple គ្រោងនឹងប្រើអាចមានតម្លៃចន្លោះពី […]