(បរទេស)៖ ក្រុមហ៊ុន Microsoft បានបញ្ចេញកុំព្យូទ័រជំនាន់ថ្មីរបស់ខ្លួន ដំណើរការជាមួយនឹងបន្ទះឈីបកម្រិតខ្ពស់ ដែលត្រូវបានរចនាឡើង ដើម្បីដំណើរការមុខងារបញ្ញាសិប្បនិមិត្ត AI ខណៈបន្ទះឈីបនៃកុំព្យូទ័រស៊េរីថ្មីនេះទៀតសោត គឺរបស់ក្រុមហ៊ុន Qualcomm។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ ក្រុមហ៊ុន Microsoft បានប្រកាសកុំព្យូទ័រថ្មីនេះ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយបង្ហាញ កុំព្យូទ័រ Surface និងកុំព្យូទ័រ Surface Pro ជាមួយនឹងបន្ទះឈីប AI ពីក្រុមហ៊ុន Qualcomm ដែលមានសមត្ថភាពដំណើរការការងារ AI មួយចំនួន ដោយមិនចាំបាច់ភ្ជាប់អ៊ីនធឺណិត។ គេបានដឹងថា ក្រៅពី Microsoft គឺមានក្រុមហ៊ុនផលិតកុំព្យូទ័រផ្សេងទៀតដូចជា Lenovo, Dell, HP, Asus, Acer និង Samsung ក៏កំពុងដាក់ដំណើរការកុំព្យូទ័រ ដំណើរការជាមួយ AI ផងដែរ ដោយប្រើប្រព័ន្ធដំណើរការរបស់ Snapdragon X Elite និង X […]