ព័ត៌មានអន្តរជាតិ

ថៃប្រកាសអាសន្ន ! ព្យុះ Ragasa ត្រៀមវាយប្រហារ និងភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែកញ្ញា !

Liny Chan September 25, 2025 25/09/2025

(បាងកក)៖ ព្យុះទីហ្វុង Ragasa ត្រូវបានព្យាករថា នឹងនាំមកនូវភ្លៀងធ្លាក់ពីខ្លាំងទៅខ្លាំងបំផុតនៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ជាមួយនឹងហានិភ័យនៃទឹកជំនន់ភ្លាមៗ និងការហូរច្រោះទឹកខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់នាយកដ្ឋានឧតុនិយមថៃ។ យោងតាមសេចក្តីជូនដំណឹងស្តីពីអាកាសធាតុ របស់នាយកដ្ឋានឧតុនិយមថៃ (TMD) ដែលបានចេញផ្សាយនៅម៉ោង ៥ល្ងាច ថ្ងៃពុធ បានឲ្យដឹងថា ព្យុះទីហ្វុង Ragasa កំពុងស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងត្បូងនៃខេត្ត Guangdong ប្រទេសចិន ដោយមានកម្លាំងខ្យល់រហូតដល់ ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

តម្រូវការខ្លាំង! Apple កំពុងបង្កើនការផលិត iPhone 17 ធម្មតាដល់ ៣០%

Liny Chan September 20, 2025 20/09/2025

(បរទេស)៖ យោងតាមរបាយការណ៍ថ្មីពីសារព័ត៌មាន The Information បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានស្នើសុំឲ្យអ្នកផ្គត់ផ្គង់របស់ខ្លួនបង្កើនការផលិតទូរស័ព្ទ iPhone 17 ដែលជាម៉ូដែលកម្រិតធម្មតាដល់ទៅ ៣០% បន្ទាប់ពីទទួលបានការកុម្ម៉ង់ទិញទុកមុនយ៉ាងច្រើនសន្ធឹកសន្ធាប់កាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០២៥។ ការកើនឡើងដ៏គួរឲ្យចាប់អារម្មណ៍នេះបានបង្ហាញពីការផ្លាស់ប្តូរទម្លាប់របស់អតិថិជន។ អតិថិជនកាន់តែច្រើនកំពុងងាកមកចាប់អារម្មណ៍លើ iPhone 17 ដែលមានតម្លៃសមរម្យជាងមុន (ចាប់ពី ៧៩៩ ដុល្លារ) ជំនួសឱ្យម៉ូដែល Pro ដែលមានតម្លៃថ្លៃជាង (ចាប់ពី ១,០៩៩ ដុល្លារ)។ របាយការណ៍ដដែលបានបន្តថា ក្រុមហ៊ុន Apple បានស្នើសុំឲ្យក្រុមហ៊ុន Luxshare Precision ដែលជាដៃគូដំឡើង iPhone ដ៏សំខាន់មួយនៅប្រទេសចិន បង្កើនផលិតកម្មប្រចាំថ្ងៃសម្រាប់ iPhone 17 ធម្មតាប្រហែល ៤០%។ អ្នកវិភាគបានលើកឡើងថា ទោះបីជាការលក់ម៉ូដែលតម្លៃទាបនេះអាចជះឥទ្ធិពលដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនក៏ដោយ វាបានជួយឲ្យ Apple រក្សាបាននូវចំណែកទីផ្សាររបស់ខ្លួន។ គួរជម្រាបថា ក្រុមហ៊ុន Apple មានក្តីរំពឹងថាទូរស័ព្ទ iPhone […]

Washington Post: ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បដិសេធកញ្ចប់ជំនួយយោធាទំហំ៤០០លានដុល្លារ សម្រាប់តៃវ៉ាន់ 

Liny Chan September 19, 2025 19/09/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា កាសែត Washington Post បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធផ្តល់ការយល់ព្រម ចំពោះកញ្ចប់ជំនួយយោធាទំហំ៤០០លានដុល្លារ សម្រាប់តៃវ៉ាន់ អំឡុងពេលប៉ុន្មានខែ​ចុងក្រោយនេះ ខណៈដែលទីក្រុងវ៉ាស៉ីនតោន កំពុងព្យាយាមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងស្វែងរកកិច្ចប្រជុំកំពូលជាមួយទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ យ៉ាងណាមិញ មន្រ្តីសេតវិមានមួយរូបបានប្រាប់ Washington Post ថា ការសម្រេចចិត្តជុំវិញកញ្ចប់ជំនួយខាងលើ គឺមិនទាន់ផ្លូវការចុងក្រោយនៅឡើយទេ។ នាថ្ងៃសុក្រ ទី១៩ ខែកញ្ញា លោក ត្រាំ និងសមភាគីចិន លោក ស៉ី ជីនពីង ត្រូវបានរំពឹងថា នឹងជួបសន្ទនាគ្នាតាមទូរសព្ទ ដែលជាលើកទី២ គិតចាប់តាំងពីលោក ត្រាំ ត្រឡប់មកាន់អំំណាចនៅសេតវិមានសាជាថ្មី។ ជំនួបទូរសព្ទនេះ គឺចំពេលភាគីទាំងពីរ កំពុងចរចាគ្នារឿងពន្ធគយ និងកិច្ចព្រមព្រៀងស្តីពីកម្មវិធី TikTok។ គួរបញ្ជាក់ថា ទោះមិនមានទំនាក់ទំនងផ្លូវការក៏ដោយ ទីក្រុងវ៉ាស៉ីនតោន គឺជាខ្នងបង្អែកអន្តរជាតិដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់យោធា​ធំបំផុតរបស់តៃវ៉ាន់។ កាលពីអាណត្តិអតីតប្រធានាធិបតី លោក […]

ព្រះមហាក្សត្រថៃ អនុម័តលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់លោកនាយករដ្ឋមន្ត្រី Anutin

Liny Chan September 19, 2025 19/09/2025

(បាងកក)៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅថ្ងៃសុក្រ ទី១៩ ខែកញ្ញា ​បានអនុម័តលើគណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រី Anutin Charnvirakul។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើព្រឹត្តិប័ត្រ​របស់​រាជវាំងថៃ​ Royal Gazette ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ។ តាមព្រឹត្តិប័ត្រនេះដដែល ការអនុម័តជាផ្លូវការ របស់ព្រះមហាក្សត្រថៃ នឹងបើកផ្លូវឱ្យគណៈរដ្ឋមន្ត្រីថ្មីរបស់ថៃស្បថចូលកាន់តំណែងជាផ្លូវការនៅចំពោះមុខព្រះមហាក្សត្រ ក៏ដូចជាធ្វើបទបង្ហាញពីគោលនយោបាយរបស់ខ្លួនទៅកាន់រដ្ឋសភា មុននឹងរដ្ឋមន្ត្រីទាំងអស់អាចកាន់តំណែងជាផ្លូវការ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយករដ្ឋមន្រ្តីថៃ អនុទីន៖ នៅពេលរដ្ឋាភិបាលរបស់លោកចាប់ផ្តើមបំពេញការងារជាផ្លូវការ លោកនឹងស្តាប់អ្នកនៅព្រំដែន ហើយ​បញ្ហាគួរតែគោរពគ្នាទៅវិញទៅមក 

Liny Chan September 18, 2025 18/09/2025

(បាងកក)៖ នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul បានលើកឡើងពាក់ព័ន្ធអំពី​ការប៉ះទង្គិចគ្នារវាងទាហានថៃ និងប្រជាជនកម្ពុជា នៅភូមិ Nong Ya Kaeo ក្នុងខេត្ត Sa Kaeo។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។ នាឱកាសនោះ លោក Anutin បាននិយាយថា បញ្ហានេះគួរតែដោះស្រាយនិងពន្យល់បកស្រាយដោយយោធា ហើយពួកយើង​គួរតែគោរពគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្រ្តីថៃ បានបន្តថា តំបន់នោះឥឡូវស្ថិតក្រោមច្បាប់អាជ្ញាសឹក ដូច្នេះអំណាចនៃការសម្រេច​ចិត្តគឺស្ថិតនៅលើយោធា។ លោក Anutin មិនទាន់ចាប់ផ្តើមដឹកនាំប្រទេសថៃជាផ្លូវការនៅឡើយទេ ប៉ុន្តែបានសន្យាចំពោះអាជ្ញាធរដែលទទួលបន្ទុកផ្នែកសន្តិសុខថា នៅពេលរដ្ឋាភិបាលរបស់លោក ចាប់ផ្តើមចូលបំពេញការងារជាផ្លូវការ រូបលោកនឹងស្តាប់តាមអ្នកនៅព្រំដែន និងអ្នកទទួលបន្ទុកផ្ទាល់លើ​បញ្ហាព្រំដែន ដូចជារឿងបើកព្រំដែនជាដើម។ លោកបានបន្ថែមថា មិនគួរមានសន្និដ្ឋានណាមួយឡើយ ព្រោះឥឡូវច្រកព្រំដែន មិនទាន់បើកវិញនៅឡើយទេ។ ដោយឡែក ពាក់ព័ន្ធលិខិតរបស់នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើទៅកាន់ប្រធានអាស៊ាន និងបណ្តាមេដឹកនាំពិភពលោក លោក Anutin បាននិយាយថា មេដឹកនាំរបស់ប្រទេសនានា ចាំបាច់ត្រូវតែការពារផលប្រយោជន៍របស់ប្រទេសជាតិពួកគេផ្ទាល់ ដូចទៅនឹងមេដឹកនាំ​របស់ប្រទេសថៃ ដែលចាំបាច់ត្រូវការពារផលប្រយោជន៍ជាតិខ្លួនធំជាងប្រទេសដទៃៗ ឬហេតុផលណាផ្សេងក៏ដោយ។ លោក […]

អគារទីស្នាក់ការរបស់កងទ័ពជើងគោកថៃ ត្រូវភ្លើងឆេះ ខណៈការសន្និដ្ឋានបឋម គឺអាចមកពីឆ្លងចរន្តអគ្គិសនី

Liny Chan September 18, 2025 18/09/2025

(បាងកក)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញានេះ គ្រោះអគ្គិភ័យធំមួយបានកើតឡើង នៅសាលហូបអាហារ ហើយរាលដាលដល់​បន្ទប់ដទៃទៀត នៅជាន់ទី៦ នៃអគារទីស្នាក់ការកណ្តាលរបស់កងទ័ពជើងគោកប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។ អ្នកនាំពាក្យទីស្នាក់ការយោធាថៃ បានប្រាប់ថា យោងតាមការស៉ើបអង្កេតជាបឋម គឺអគ្គិភ័យខាងលើ ទំនងជាបង្កឡើងដោយសារ​បញ្ហាឆ្លងចរន្តអគ្គិសនី ហើយពុំមានមនុស្សរងគ្រោះថ្នាក់ ឬក៏ការខូចខាតធ្ងន់ធ្ងរចំពោះសំណង់អគារនោះទេ។ កងកម្លាំងសន្តិសុខ និងប៉ូលិសយោធាថៃ ភ្លាមៗបានប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ ដើម្បីព្យាយាមពន្លត់ភ្លើង ប៉ុន្តែក្រោយមក ពួកគេក៏បានទាក់ទងទៅកាន់​ទីភ្នាក់ងារពន្លត់អគ្គិភ័យ និងបុគ្គលិកពាក់ព័ន្ធដទៃទៀត ខណៈស្ថានការណ៍នាពេលនេះ គឺស្ថិតក្រោមការគ្រប់គ្រងបានវិញហើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុនអឺរ៉ុបមួយចំនួន ប្រឈមមុខនឹងការបិទអាជីវកម្ម ដោយសារតែចិនបន្តរឹតបន្តឹងការនាំចេញរ៉ែកម្រ ក្រោយកិច្ចព្រមព្រៀង

Naren September 17, 2025 17/09/2025

(ប៉េកាំង)៖ ​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​នៅ​ប្រទេស​ចិន​ បានឱ្យដឹងថា ក្រុមហ៊ុនអឺរ៉ុបមួយចំនួនអាចត្រូវបិទទ្វារ និងរងការខាតបង់ធ្ងន់ធ្ងរ ខណៈទីក្រុងប៉េកាំងនៅតែបន្តការវិធានការតឹងរ៉ឹងលើការនាំចេញរ៉ែកម្រ ទោះជាមានកិច្ចព្រមព្រៀងពន្លឿការដឹកជញ្ជូនទៅកាន់ប្លុក កាលពីខែកក្កដាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៥។ អំឡុងកិច្ចប្រជុំកំពូលខែកក្កដា រវាងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង ចិនបានយល់ព្រមផ្តល់អាជ្ញាប័ណ្ណដឹកជញ្ជូនឆាប់រហ័ស នូវវត្ថុធាតុដើមសំខាន់ៗសម្រាប់ក្រុមហ៊ុនអឺរ៉ុប។ ប្រធានសភាពាណិជ្ជកម្ម លោក Jens Eskelund និយាយថា «យើងនៅតែឃើញមានភាពជាប់គាំង សម្រាប់សមាជិករបស់យើង។ យើងអាចនិយាយបានថា មិនឃើញមានការផ្លាស់ប្តូរធំដុំទេ ចាប់តាំងពីកិច្ចប្រជុំកំពូលនោះមក»។ តាមលោក Eskelund Eskelund ក្នុងចំណោមពាក្យសុំអាជ្ញាប័ណ្ណនាំចេញចំនួន ១៤០ មានតែជិតពាក់កណ្តាលប៉ុណ្ណោះ ដែលត្រូវបានអាជ្ញាធរចិនអនុម័ត។ ក្រុមហ៊ុនមួយចំនួនបាននិងកំពុងដាក់ពាក្យសុំទុកមុន ដោយសារការពន្យារពេលដឹកជញ្ជូន អាចបណ្តាលឱ្យខាតបង់កាន់តែច្រើន។ គួរបញ្ជាក់ថា បន្ទាប់ពីទីក្រុងប៉េកាំង ដាក់ចេញនូវវិធានការគ្រប់គ្រងរ៉ែកម្រ និងសមាសធាតុពាក់ព័ន្ធមួយចំនួន ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធលើចិន […]

ទាហានថៃ ២នាក់ រងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក នៅក្នុងខេត្ត Narathiwat

Liny Chan September 17, 2025 17/09/2025

(បាងកក)៖ ការវាយប្រហារបំផ្ទុះគ្រាប់បែកមួយលើរថពាសដែកមួយគ្រឿងរបស់ទាហានថៃដែលកំពុងធ្វើប្រតិបត្តិការល្បាតជាប្រចាំនៅតាមផ្លូវ Ban Bue Ra-nae ក្នុងភូមិទី៣ ស្រុក Su-ngai Padi ខេត្ត Narathiwat ស្ថិតនៅភាគខាងត្បូងប្រទេសនៅថ្ងៃពុធ ទី១៧ ខែកញ្ញា បានបណ្ដាលឱ្យទាហាន២នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានថៃ Khaosod។ ក្រុមមន្ត្រីជំនាញរបស់ថៃ និងកងកម្លាំងសន្តិសុខបានធ្វើដំណើរភ្លាមៗទៅកាន់កន្លែងកើតហេតុ ដើម្បីបើកការស៊ើបអង្កេតពីប្រភេទគ្រាប់បែកដែលត្រូវបានប្រើប្រាស់ និងប្រមូលភស្តុតាង។ អាជ្ញាធរ ក៏បានស្នើផងដែរឱ្យជនស៊ីវិលចៀសវាងការធ្វើដំណើរទៅកាន់តំបន់កើតហេតុជាបណ្ដោះអាសន្ន ខណៈការស៊ើបអង្កេតកំពុងបន្តធ្វើឡើង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាមេរិក៖ ជនសង្ស័យក្នុងសំណុំរឿងឃា-តកម្មលើលោក Charlie Kirk អាចប្រឈមនឹងទោសប្រ-ហារជីវិត

Liny Chan September 17, 2025 17/09/2025

(វ៉ាស៊ីនតោន)៖ ជនសង្ស័យនៅក្នុងសំណុំរឿងឃាតកម្មលើសកម្មជននយោបាយអភិរក្សនិយមអាមេរិកដ៏មានប្រជាប្រិយភាពម្នាក់ លោក Charlie Kirk ត្រូវបានចោទប្រកាន់ជាផ្លូវការហើយ នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ពីបទមនុស្សឃាតមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរដែលអាចប្រឈមនឹងទោសប្រហារជីវិត។ នេះបើតាមការប្រកាសរបស់ក្រុមរដ្ឋអាជ្ញាអាមេរិកក្នុងរដ្ឋ Utah ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Kirk ដែលជាមនុស្សជំនិតម្នាក់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានបាញ់សម្លាប់កាលពីសប្ដាហ៍មុន ក្នុងពេលកំពុងសំណេះសំណាលជាមួយក្រុមនិស្សិតនៅឯ សាកលវិទ្យាល័យ Utah។ លោកគឺជាស្ថាបនិកចលនាយុវជននយោបាយអភិរក្សនិយមដ៏មានឥទ្ធិពលម្នាក់នៅក្នុងសហរដ្ឋអាមេរិក Turning Point USA។ អាជ្ញាធរអាមេរិកបានឱ្យដឹងថា ជនសង្ស័យឈ្មោះ Tyler Robinson មានអាយុ ២២ឆ្នាំ បានប្រើប្រាស់កាំភ្លើងវែងមួយដើមដើម្បីបាញ់សម្លាប់លោក Kirk ជាមួយគ្រាប់កាំភ្លើងតែមួយគ្រាប់គត់បាញ់ចំករបស់លោកចេញពី លើដំបូលមួយ។ Robinson ត្រូវបានចាប់ខ្លួនក្រោយរត់គេចខ្លួនអស់រយៈពេល៣៣ម៉ោង។ នៅឯសន្និសីទសារព័ត៌មាន លោក Jeff Gray បានបញ្ជាក់ថា «ក្រោយបានត្រួតពិនិត្យលើភស្តុតាងដែលមន្ត្រីអនុវត្តច្បាប់ប្រមូលបានមកទល់នឹងពេលនេះ ខ្ញុំ…សម្រេចចោទប្រកាន់ Tyler James Robinson មានអាយុ២២ឆ្នាំ ជាមួយបទឧក្រិដ្ឋដូចខាងក្រោម៖ បទមនុស្សឃាតមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរដែលអាចប្រឈមនឹងទោសប្រហារជីវិត…ព្រមទាំងបទចោទចំនួន៦ ផ្សេងទៀតក្នុងនោះរួមមានរារាំងដល់ការស្វែងរកយុត្តិធម៌ និងសម្លុតគំរាមសាក្សីកុំឱ្យនិយាយ»។ លោក Jeff […]

ធនាគារពិភពលោក តែងតាំងលោក Carlos Felipe Jaramillo ជាអនុប្រធាន សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក

Liny Chan September 15, 2025 15/09/2025

(សិង្ហបុរី)៖ ក្រុមធនាគារពិភពលោក បានតែងតាំង លោក Carlos Felipe Jaramillo ជាអនុប្រធានសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (EAP) ដែលមាន​អានុភាព​ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ លោក Jaramillo បាននាំមកជាមួយ​នូវ​សមត្ថភាព​ដឹកនាំ ជាក់ស្តែង​អស់​ពេលជាងពីរទសវត្សរ៍ នៅ​តាម​តំបន់ និងកម្មវិធីអនុវត្ត​សកលជាច្រើន ដែលធ្វើ​ឱ្យលោកមានបទពិសោធន៍រឹងមាំក្នុង​ការ​ដឹកនាំរបៀបវារៈផ្តោតលើការអភិវឌ្ឍការងារ​ របស់​ធនាគារ​ពិភពលោក នៅ​ក្នុងតំបន់មួយពោរពេញដោយថាមវន្តដ៏អស្ចារ្យបំផុត របស់ពិភពលោក។ ក្នុងនាមជាអនុប្រធានសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Jaramillo នឹង​មើលការខុសត្រូវរួម​លើ​ភាព​ជា​ដៃគូជាមួយប្រទេសចំនួន ២៣ និងចាត់ចែង​ផតហ្វូលីយោ​ដែល​មាន​តម្លៃទឹកប្រាក់​សរុប​ជាង ៣២ ពាន់លានដុល្លារអាម៉េរិក។ ពីការិយាល័យនៅប្រទេស​សិង្ហបុរី ដែលជាមជ្ឈមណ្ឌលតំបន់ថ្មីសម្រាប់តំបន់នេះ ស្របទៅហ្នឹងកម្មវិធីវិមជ្ឈការ របស់ធនាគារពិភពលោកដែលនៅជិតនឹងអតិថិជន និងការបង្កើនការផ្តល់សេវាឱ្យបានប្រសើរ។ លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា «អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែជាក្បាល​ម៉ាស៊ីនមួយ​សម្រាប់​ជំរុញ​កំណើន​ […]