ព័ត៌មានអន្តរជាតិ

អាជ្ញាធរទីក្រុងបាងកកនៃប្រទេសថៃ ប្រាប់ឱ្យអ្នកធ្វើការបំពេញការងារពីផ្ទះ ដើម្បីចៀសវាងខ្យល់ពុលដែលគ្របដណ្តប់ទីក្រុង

Naren February 15, 2024 15/02/2024

(បាងកក)៖ នយោជិតទាំងឡាយនៅទីក្រុងបាងកក ត្រូវបានណែនាំឱ្យបំពេញការងារពីផ្ទះ ដើម្បីចៀសវាងខ្យល់អាកាសដែលរងការបំពុល ខណៈស្រទាប់អ័ព្ទដែលគ្រោះថ្នាក់ចំពោះសុខភាព បានគ្របដណ្តប់រាជធានីរបស់ប្រទេសថៃ នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ អាជ្ញាធរទីក្រុងបាងកក បានស្នើសុំកិច្ចសហការពីសំណាក់ក្រុមនយោជក ដើម្បីជួយបុគ្គលិកធ្វើការទាំងឡាយ នៅក្នុងទីក្រុងដែលមានមនុស្ស​ប្រមាណ១១លាននាក់នេះ ចៀសវាងខ្យល់ពុលដែលត្រូវបានរំពឹងថា នឹងបន្តគ្របដណ្តប់លើទីក្រុងរហូតដល់ថ្ងៃសុក្រ។ លោក Chadchart Sittipunt អភិបាលក្រុងបាងកក បាននិយាយថា រូបលោកសូមស្នើសុំកិច្ចសហការពីក្រុមហ៊ុន និងស្ថាប័នសរុបជាង១៥០ ទាំងវិស័យរដ្ឋនិង​ឯកជន ដើម្បីឱ្យបុគ្គលិកនៅក្នុងទីក្រុង អាចធ្វើការងារពីផ្ទះ សម្រាប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ។ បើតាមលោក Chadchart វានឹងប៉ះពាល់មនុស្សជាង៦០,០០០នាក់។ វែបសាយតាមដានគុណភាពខ្យល់អន្តរជាតិ IQAir បានបង្ហាញថា រាជធានីរបស់ប្រទេសថៃ ស្ថិតក្នុងចំណោមទីក្រុងទាំង១០ ដែលទទួល​រងការបំពុលខ្យល់ខ្លាំងក្លាជាងគេបង្អស់ នៅលើពិភពលោក នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ទីក្រុងបាងកក និងទីក្រុងឆៀងម៉ៃនៅភាគខាងជើង បានជាប់ចំណាត់ថ្នាក់ ក្នុងចំណោមទីក្រុងរងការបំពុលខ្យល់អាកាសខ្លាំងបំផុត ជាច្រើនលើកកាលពីឆ្នាំមុន។ កាលពីឆ្នាំ២០២៣ មនុស្ស​យ៉ាងហោច២លាននាក់ នៅប្រទេសថៃ បានស្វែងរកការព្យាបាលបញ្ហាសុខភាព ដោយសារតែការបំពុលខ្យល់។ គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីថៃ […]

ថៃ នឹងបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម ដើម្បីដោះស្រាយបំណុលគ្រួសារដែលកំពុងកើនឡើង

Naren February 14, 2024 14/02/2024

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃបានឱ្យដឹងនៅថ្ងៃចន្ទថា ប្រទេសថៃនឹងបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មមួយនៅក្នុងត្រីមាសទីមួយឆ្នាំនេះ ដើម្បីជួយដោះស្រាយបញ្ហាបំណុលគ្រួសារខ្ពស់ដែលមានទំហំ ៤៥២ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានថ្លែងប្រាប់សន្និសីទសារព័ត៌មានស្តីពីវិធានការដែលបានប្រកាសនាពេលថ្មីៗនេះដើម្បីដោះស្រាយបំណុលទាំងក្នុងនិងក្រៅប្រព័ន្ធហិរញ្ញវត្ថុថា ការគ្រប់គ្រងបំណុលគ្រួសារមានបញ្ហាប្រឈមជាច្រើន ដោយសារម្ចាស់បំណុលមួយចំនួនបដិសេធមិនចូលរួមក្នុដំណើរការដោះស្រាយ។ ប្រទេសថៃមានអនុបាតបំណុលគ្រួសារខ្ពស់បំផុតក្នុងតំបន់ដោយមានចំនួន ១៦,២ពាន់ពាន់លានបាត (៤៥១,៦ពាន់លានដុល្លារ) ឬ ៩០,៩ភាគរយនៃផលិតផលក្នុងស្រុកសរុបគិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៣។ ការប្រើប្រាស់ប្រាក់កម្ចីខុសច្បាប់កើតមានជាទូទៅក្នុងចំណោមគ្រួសារដែលមានចំណូលទាបដែលមិនមានលទ្ធភាពទទួលបានប្រាក់កម្ចីពីធនាគារ ហើយមនុស្សជាច្រើនជាប់ជំពាក់បំណុលដែលមានអត្រាការប្រាក់ខ្ពស់។ លោក សេដ្ឋា បាននិយាយថា ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មនេះនឹងត្រូវបានបង្កើតឡើងដោយធនាគារ Government Savings Bank ហើយនឹងដោះស្រាយបញ្ហាបំណុលរ៉ាំរ៉ៃ។ រដ្ឋាភិបាលថៃបានឱ្យដឹងថា ក្រុមហ៊ុនថ្មីនេះនឹងផ្តល់ជូនច្បាប់បន្ធូរបន្ថយបន្ថែមទៀតក្នុងការគ្រប់គ្រងបំណុល ប៉ុន្តែមិនបានបង្ហាញពីចំនួនបំណុលដែលខ្លួននឹងទិញ ឬចំនួនមនុស្សដែលក្រុមហ៊ុននឹងជួយនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ Fresh News (

តុលាការរុស្ស៊ីបង្គាប់ឱ្យចាប់ខ្លួនអ្នកនាំពាក្យ Meta ពីបទល្មើសភេរវកម្ម

Naren February 13, 2024 13/02/2024

(បរទេស)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ តុលាការស្រុក Basmany នៃទីក្រុងមូស្គូបានបញ្ជាឱ្យចាប់ខ្លួនអ្នកនាំពាក្យក្រុមហ៊ុន Meta Platform លោក Andy Stone ពីបទចោទប្រកាន់ពាក់ព័ន្ធនឹងបទលើ្មសភេរវកម្ម និងញុះញង់ឱ្យមានសកម្មភាពជ្រុលនិយម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ តុលាការបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា Stone ត្រូវបានចោទប្រកាន់ក្រោមផ្នែកផ្សេងៗនៃក្រមព្រហ្មទណ្ឌនៃសហព័ន្ធរុស្ស៊ី ហើយឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់រួមមានការផ្សព្វផ្សាយសកម្មភាពភេរវករ ការអំពាវនាវជាសាធារណៈដើម្បីធ្វើសកម្មភាពភេរវករ យុត្តិកម្មសាធារណៈនៃអំពើភេរវកម្ម ឬការឃោសនារបស់ អំពើភេរវកម្ម និងការអំពាវនាវជាសាធារណៈ ដើម្បីធ្វើសកម្មភាពជ្រុលនិយម។ ដីកាបញ្ជាឱ្យចាប់ខ្លួននេះ ត្រូវបានចេញដោយកំបាំងមុខ ហើយការចាប់ខ្លួនលោក Stone នឹងត្រូវឃុំខ្លួនរយៈពេលពីរខែ រង់ចាំការកាត់ក្តីលើករណីជាច្រើនទាក់ទងនឹងអំពើភេវកម្ម។ ក្នុងនោះតុលាការក៏បានបញ្ជាក់ផងដែរថា Stone ត្រូវបានដាក់ចូលក្នុងបញ្ជីស្រាវជ្រាវពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មទាំងក្នុងស្រុក និងអន្តរជាតិផងដែរ។ យ៉ាងណាមិញជុំវិញរឿងរ៉ាវនេះ នៅក្នុងខែមីនា ឆ្នាំ២០២២កន្លងទៅ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មទៅលើ «សកម្មភាពខុសច្បាប់របស់បុគ្គលិក Meta»។ នៅក្នុងសេចក្តីប្រកាសនោះ បានអះអាងថា Stone បាន «លុបចោលការហាមឃាត់ការអំពាវនាវឱ្យមានអំពើហិង្សាលើយោធារុស្ស៊ីនៅលើវេទិការបស់ខ្លួន» ដោយដាក់ស្លាកថា «វាជាទម្រង់នៃការបញ្ចេញមតិនយោបាយ» ខណៈការធ្វើបែបនេះផ្ទុយនឹងក្រមព្រហ្មទណ្ឌ និងជាការអំពាវនាវជាសាធារណៈសម្រាប់សកម្មភាពជ្រុលនិយម និងជំនួយក្នុងសកម្មភាពភេរវកម្ម។ គួរជម្រាបដែរថា […]

BREAKING: អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin នឹងត្រូវបានដោះលែងចេញពីពន្ធនាគារ មុនកាលកំណត់

Khmerpress February 13, 2024 13/02/2024

(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra នឹងត្រូវបានដោះលែងចេញពីពន្ធនាគារមុនកាលកំណត់ ក្នុងពេលឆាប់ៗ ឬអាចនៅ ចុងសប្ដាហ៍នេះតែម្តង។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯវិមានរដ្ឋាភិបាលថៃ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Tawee Sodsong បានគូសបញ្ជាក់ដូច្នេះថា «នៅក្នុងចំណោមអ្នកទោស ៩៣០នាក់ ក្នុងនោះរួមមានទាំងលោក Thaksin ហើយទោសរបស់ពួកគេត្រូវបានព្យួរ»។ តាមលោក Tawee លោក Thaksin ស្ថិតក្នុងចំណោមអ្នកទោស ស្ថិតនៅក្នុងស្ថានភាពពិសេស (ដូចជាមានជំងឺ) ឬមានអាយុលើស៧០ឆ្នាំ ដែលនឹងត្រូវបានដោះលែងចេញពីពន្ធនាគារមុនកាលកំណត់។ គួរបញ្ជាក់ថា លោក Thaksin បានវិលត្រលប់មកមាតុប្រទេសវិញក្នុងទម្រង់ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីខែសីហា ឆ្នាំ២០២៣ ១៥ឆ្នាំបន្ទាប់ពីបាននិរទេសខ្លួន ដោយខ្លួនឯង ក្រោយរដ្ឋប្រហារយោធាឆ្នាំ២០០៦ ដែលបណ្តេញចេញរូបលោកចេញពីអំណាច។ ខណៈពេលដែលនៅក្រៅប្រទេស លោក ថាក់ស៊ីន ត្រូវបានកាត់ទោសកំបាំងមុខក្នុងសំណុំរឿងចំនួន ៣ ពាក់ព័ន្ធនឹងការរំលោភបំពានអំណាច ជម្លោះផលប្រយោជន៍ និងការប្រព្រឹត្តខុស។ ក្រោយត្រឡប់ចូលស្រុកវិញ លោក […]

អតីតបុគ្គលិក Apple ម្នាក់ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៤ខែ ក្នុងករណីធ្វើឲ្យបែកធ្លាយឯកសារសម្ងាត់

Khmerpress February 13, 2024 13/02/2024

(បរទេស)៖ តាមការចេញផ្សាយរបស់សារព័ត៌មាន Arena EV បានឲ្យដឹងថា តុលាការកាលីហ្វ័រញ៉ា បានចេញសេចក្តីសម្រេចលើករណីបុរសម្នាក់ឈ្មោះ Xiaolang Zhang ដែលជា អតីតបុគ្គលិកក្រុមហ៊ុន Apple ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ប៉ុន្តែត្រូវអនុវត្តន៍ទោសរយៈពេល៤ខែ និងតម្រូវឱ្យបង់ប្រាក់សំណងនៃការខូចខាតចំនួន ១៤៦,៩៨៤ដុល្លារ ក្រោយរកឃើញថា បានធ្វើឲ្យបែកធ្លាយឯកសារសម្ងាត់ក្រុមហ៊ុន។ ករណីបែកធ្លាយឯកសារសម្ងាត់ទាក់ទងនឹងបច្ចេកវិទ្យារថយន្តអគ្គិសនី ស្ថិតក្នុងគម្រោង «Project Titan» របស់ Apple បានកើតឡើងតាំងពីឆ្នាំ២០១៨មកម្ល៉េះ ហើយក្រុមស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិក (FBI) និង Apple បានចាប់ផ្តើមសហការគ្នាស៊ើបអង្កេតលើបញ្ហានេះ រហូតឈានដល់ការរកឃើញថា លោក Xiaolang Zhang ទំនងជាបានលួចឯកសារអាថ៌កំបាំងទាក់ទងនឹងពាណិជ្ជកម្មរបស់ក្រុមហ៊ុនទាក់ទងនឹង Project Titan ដែលជាគម្រោងការធំរបស់ Apple ដែលត្រូវបានគេដឹងថាជាគម្រោងសំដៅទៅលើការផលិតបច្ចេកវិទ្យារថយន្តអគ្គិសនី (EV) ឆ្លាតវៃនាពេលអនាគតរបស់ Apple ។ ក្រោយមកភ័ស្តុតាងអំពីសកម្មភាពរបស់លោក Zhang បានលេចឡើងពីសកម្មភាពតាមរយៈបណ្តាញរបស់គាត់នៅក្រុមហ៊ុន Apple និងឧបករណ៍ Apple របស់គាត់ដែលគាត់បានប្រើនាអំឡុងពេលបំពេញការងារនៅក្នុងក្រុមហ៊ុន Apple។ លោក Xiaolang Zhang […]

GM និង Samsung ចាប់ដៃគ្នាពង្រឹងគុណភាពផលិតអាគុយរថយន្តអគ្គិសនីនៅអាមេរិក

Nisaiy KP February 11, 2024 11/02/2024

(បរទេស)៖ ក្រុមហ៊ុនអាមេរិក General Motors (GM) និង Samsung របស់កូរ៉េខាងត្បូង នឹងសហការរួមគ្នាក្នុងការសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីថ្មមួយនៅរដ្ឋ Indiana សហរដ្ឋអាមេរិកដែលមានតម្លៃប្រមាណ ៣ពាន់លានដុល្លារ។ រោងចក្រថ្មីនេះ ត្រូវបានគេរំពឹងថា នឹងសាងសង់នៅខាងក្រៅទីក្រុង South Bend ហើយអាចបង្កើតការងារផ្នែកផលិតបានរហូតដល់ទៅ ១,៧០០កន្លែងឯណោះ ដើម្បីគាំទ្រដល់ការផលិតរថយន្តអគ្គិសនី (EVs) នាពេលអនាគតរបស់ GM ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ArenaEV នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន General Motor លោកស្រី Mary Barra បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយបានជួបជាមួយនឹងបុគ្គលសំខាន់ៗរបស់ Samsung ចំនួន ៣រូបរួមមាន ប្រធានក្រុមហ៊ុន Samsung Display, ប្រធានក្រុមហ៊ុន Electro-Mechanics និង ប្រធានក្រុមហ៊ុន Samsung SDI។ ក្នុងជំនួបនោះលោកស្រី […]

TikTok ត្រូវបានអតីតប្រធានផ្នែកទីផ្សារប្តឹង ជុំវិញករណីបង្ខំឱ្យចេញពីតួនាទី និងជាន់ឈ្លីសិទ្ធិ

Khmerpress February 10, 2024 10/02/2024

(បរទេស)៖ អតីតប្រធានផ្នែកទីផ្សារកំពូលនៅ TikTok បានប្តឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម និងក្រុមហ៊ុនមេ ByteDance របស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយអះអាងថា នាងត្រូវបានគេបង្ខំឱ្យលាឈប់ពីតួនាទី បន្ទាប់ពីនាងបានបង្ហាញការមិនពេញចិត្តអំពីការរើសអើងភេទ អាយុ និងពិការភាព។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។ អតីតបុគ្គលិក TikTok លោកស្រី Katie Puris បាននិយាយនៅក្នុងពាក្យបណ្តឹងមួយដែលបានដាក់ក្នុងតុលាការសហព័ន្ធ Manhattan ថានាងត្រូវបាន ក្រុមហ៊ុនមេ ByteDace បណ្តេញចេញក្នុងឆ្នាំ២០២២ ក្រោយនាងរាយការណ៍អំពីករណីបៀតបៀនផ្លូវភេទដែលកើតលើអ្នកគ្រប់គ្រងធនធានមនុស្ស។ Puris បានបន្ថែមទៀតថា ពេលនោះនាងត្រូវបានគេប្រមាថពីអាយុ និងភេទរបស់នាង ខណៈប្រធានផ្នែកនៅ ByteDance លោក Zhang Lidong បានលើកឡើងថាបុគ្គលិកជាស្រ្តី «គួរតែរក្សាភាពស្ងៀមស្ងាត់ និងបន្ទាបខ្លួនគ្រប់ពេលវេលា» ហើយគួរតែ «មានភាពអត់ធ្មត់ និងភាពស្លូតបូត» ជាងនេះ ពោលគឺមិនគួរចេះដឹងរឿងរ៉ាវផ្សេងៗក្នុងក្រុមហ៊ុននោះទេ។ លោកស្រី Puris បានសម្តែងការមិនពេញចិត្តជាខ្លាំងជាមួយនឹង TikTok មិនត្រឹមតែមិនរកយុត្តិធម៌ និងទុកពេលឱ្យនាងដោះស្រាយនោះទេ ថែមទាំងសម្រេចចិត្តបញ្ឈប់នាងចេញពីការងារតាមការសម្រេចរបស់ក្រុមហ៊ុនមេ ByteDance […]

កូរ៉េខាងជើង លុបចោលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងអស់ ជាមួយកូរ៉េខាងត្បូង

Naren February 8, 2024 08/02/2024

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា សភាប្រជាជនកូរ៉េខាងជើង បានបោះឆ្នោតដើម្បីលុបចោលនូវរាល់កិច្ចព្រមព្រៀងទាំងអស់ជាមួយកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ សភាប្រជាជន ដែលជាអ្នកអនុម័តលើគោលនយោបាយរបស់គណបក្សពលករកំពុងកាន់អំណាច ក៏បានបោះឆ្នោតលុបចោលច្បាប់ គ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងសេអ៊ូល រួមទាំងច្បាប់ពិសេសស្តីពីប្រតិបត្តិការនៃគម្រោងទេសចរណ៍នៅតំបន់ភ្នំ Kumgang ផងដែរ។ ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង ដែលធ្វើការងារទាក់ទងជាមួយទីក្រុងព្យុងយ៉ាង បានឱ្យដឹងថា សកម្មភាពរបស់កូរ៉េខាងជើង មិនគួរឱ្យភ្ញាក់ផ្អើលទេ ហើយនឹងកាន់តែធ្វើឱ្យខ្លួនឯងឯកា។ មន្ត្រីម្នាក់បានបន្ថែមថា ទីក្រុងសេអ៊ូលមិនទទួលស្គាល់ទេ នូការផ្លាស់ប្តូរជាឯកតោភាគីបែបនេះ។ គួរបញ្ជាក់ថា ដំណើរកម្សាន្តទៅកាន់ភ្នំ Kumgang នៅកូរ៉េខាងជើងជាប់ព្រំដែនភាគខាងកើតជាមួយកូរ៉េខាងត្បូង គឺជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលផ្តើមឡើងអំឡុងពេលនៃទំនាក់ទំនងរវាងកូរ៉េទាំងពីរ នាដើមឆ្នាំ២០០០ ដោយបាន ទាក់ទាញភ្ញៀវទេសចរកូរ៉េខាងត្បូងជិត ២លាននាក់។ ប៉ុន្តែគម្រោងនេះត្រូវបានផ្អាកទៅវិញនៅឆ្នាំ២០០៨ បន្ទាប់ពី អ្នកទេសចរកូរ៉េខាងត្បូងម្នាក់ដែលវង្វេងផ្លូវ បានចូលទៅក្នុងតំបន់ហាមឃាត់ ហើយត្រូវឆ្មាំកូរ៉េខាងជើងបាញ់សម្លាប់។ កាលពីខែមករា កូរ៉េខាងត្បូង ក៏បានបិទកម្មវិធីមួយដែលគាំទ្រដល់ការអភិវឌ្ឍន៍ និងប្រតិបត្តិការនៃតំបន់ឧស្សាហកម្ម Kaesong ហើយទីក្រុងសេអ៊ូលចាត់ទុកគម្រោងថា នេះទំនងជាមិនអាចដំណើរការឡើងវិញបានទេ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ការលក់រថយន្តកូនកាត់ប្រភេទ Plug-In ក្នុងប្រទេសចិនហក់ឡើងដល់៨លានគ្រឿង កើនឡើង៤៦% ក្នុងឆ្នាំ២០២៣

Khmerpress February 7, 2024 07/02/2024

(បរទេស)៖​ ជាមួយនឹងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃចំណង់ចំណូលចិត្ត​របស់អ្នកប្រើប្រាស់ក្នុងជម្រើសប្រើមធ្យោបាយធ្វើដំណើរដែលគ្មានការបំពុលបរិស្ថាន គេសង្កេតឃើញថារថយន្តអគ្គិសនី (EV Car) និងរថយន្តប្រភេទកូនកាត់ (Plug-In Hybrid) កំពុងទទួលបានប្រជាប្រិយភាពជាខ្លាំង។ ជាក់ស្តែងតាមការចេញ ផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ការនាំចេញរថយន្តប្រភេទ Plug-in Hybrid របស់ក្រុមហ៊ុនទាំងអស់ក្នុងប្រទេសចិន មានចំនួនសរុបដល់ទៅ ៨លានគ្រឿង គឺកើនឡើងរហូតដល់៤៦%ឯណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Insider EV នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។ រថយន្តកូនកាន់ប្រភេទ Plug-in Hybrid ត្រូវបានគេមើលឃើញថា ហាក់មានប្រជាប្រិយភាពជាខ្លាំងក្នុងប្រទេសចិន។ ក្នុងរបាយការណ៍នេះ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៣ តម្រូវការប្រើប្រាស់រថយន្តប្រភេទ Plug-in Hybrid នៅក្នុងប្រទេសចិន មានការកើនឡើងប្រមាណ ៤៦% ធៀបនឹងឆ្នាំ២០២២។ ការកើនឡើងនេះ ត្រូវបានជំរុញដោយការរួមបញ្ចូលគ្នា​ដ៏គួរឱ្យកត់សម្គាល់នៃប្រភេទរថយន្តអគ្គិសនីសុទ្ធ (BEVs) និង Plug-in hybrids (PHEVs) ដែលនាំឲ្យការចុះបញ្ជីការលក់មានចំនួនកើនឡើងខ្ពស់បំផុត។ ក្នុងនោះ រថយន្តប្រភេទ BEVs ដែលនាំមុខគេដោយមានកើនឡើងចំនួននៃការលក់ ៣១% ស្មើនឹង […]

ក្រុមហ៊ុនមេរបស់ Snapchat ប្រកាសបញ្ឈប់បុគ្គលិកចំនួន ១០ភាគរយសម្រាប់ជុំដំបូងក្នុងឆ្នាំ២០២៤

Khmerpress February 7, 2024 07/02/2024

(បរទេស)៖ ថ្មីនេះៗក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Snap ដែលជាមេធំរបស់ប្រព័ន្ធផ្សព្វផ្សាយ Snapchat បានប្រកាសបញ្ឈប់បុគ្គលិកចំនួន ៥២៨នាក់ ដែលស្មើនឹង ១០ភាគរយនៃចំនួនបុគ្គលិកសរុបនៅទូទាំងពិភពលោក ខណៈមូលហេតុចម្បងនៃការបញ្ឈប់បុគ្គលិកនេះគឺ ដើម្បីកាត់បន្ថយចំណាយនៅក្នុងក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ គិតត្រឹមដើមឆ្នាំ២០២៤ មានក្រុមហ៊ុនបច្ចេកវិទ្យាប្រមាណ ១២២ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកសរុបរហូតដល់ទៅ ៣២,០០០នាក់ឯណោះ នេះបើយោងតាមគេហទំព័រតាមដាន Laoffs.fyi។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះសុទ្ធសឹងតែជើងខ្លាំងឈរជើងយូរឆ្នាំក្នុងវិស័យបច្ចេកវិទ្យារួមមាន Microsoft, Meta, Amazon និង Alphabet រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនផ្សេងទៀត។ ដោយឡែកតាមការប្រកាសចុងក្រោយនេះគឺ ជាជុំដំបូងរបស់ក្រុមហ៊ុន Snap ក្នុងការបញ្ឈប់បុគ្គលិកក្នុងឆ្នាំ២០២៤ ខណៈក្រុមហ៊ុននេះបានតស៊ូជាយូរណាស់មកហើយក្នុងការទាញយកប្រជាប្រិយភាពរបស់ខ្លួនជាមួយនឹងអ្នកប្រើប្រាស់វ័យក្មេង រួមទាំងកំណើនប្រាក់ចំណូល ដែលកំពុងរងការប្រកួតប្រជែងខ្លាំងពីបុត្រសម្ព័ន្ធរបស់ Mata Platforms ដូចជា Facebook ជាដើម។ Snap បាននិយាយថា «យើងបានសម្រេចចិត្តដ៏លំបាកបំផុតក្នុងការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ការធ្វើបែបនេះគឺ ដោយសារតែត្រូវបា្រកដថា យើងអាចឈរនៅទីតាំងអាជីវកម្មបច្ចុប្បន្នរបស់យើងឱ្យបានល្អបំផុត ដូច្នេះយើងត្រូវតែបង្ខំចិត្តកាត់បន្ថយចំណាយ ដើម្បីធានាថាយើងមានសមត្ថភាពក្នុងការវិនិយោគបន្ថែមលើអាជីវកម្មរបស់យើង»។ Snap រំពឹងថា ក្នុងឆ្នាំ២០២៤ នេះក្រុមហ៊ុននឹងត្រូវបង់ប្រាក់អស់ច្រើនចន្លោះពី ៥៥ ទៅ […]