ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនចិន Betavolt បង្ហាញថ្មអគ្គិសនីបច្ចេកវិទ្យានុយក្លេអ៊ែរ ដែលអាចប្រើបានរហូតដល់៥០ឆ្នាំ ដោយមិនចាំបាច់សាក

Khmerpress January 18, 2024 18/01/2024

(ប៉េកាំង)៖ ក្រុមហ៊ុនចិនមួយនាពេលថ្មីៗនេះ បានបង្ហាញថ្មអគ្គិសនីម៉្យាង ដែលខ្លួនអះអាងថា អាចផលិតថាមពលបានរហូតដល់ទៅ៥០ឆ្នាំ ដោយមិនចាំបាច់ត្រូវការសាក ឬក៏មើលថែទាំអ្វីនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Independent នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤។ ក្រុមហ៊ុន Betavolt ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា ថ្មបច្ចេកវិទ្យានុយក្លេអ៊ែរខាងលើ គឺជាថ្មអគ្គិសនីដំបូងបង្អស់នៅលើពិភពលោក ដែលសម្រេចបាន ការបង្រួមថាមពលនុយអាតូមិចឱ្យតូចល្អិតបំផុត តាមរយៈការដាក់បញ្ជូលធាតុអ៉ីសូតូប (isotope) ចំនួនរហូតដល់៦៣ ទៅក្នុងម៉ូឌុល (module) មួយ ដែលមានទំហំតូចជាង កាកទៅទៀត។ Betavolt បានឱ្យដឹងថា ថ្មអគ្គិសនីជំនាន់ថ្មីរបស់ខ្លួននេះ បានចាប់ផ្តើមឈានចូ ដំណាក់កាលធ្វើតេស្តសាកល្បង រួចជាស្រេច ហើយនៅទីបំផុត វានឹងត្រូវផលិតឡើងក្នុងទ្រង់ទ្រាយធំតែម្តង ដើម្បីអនុវត្តលើវិស័យពាណិជ្ជកម្ម ដូចជាសម្រាប់ទូរស័ព្ទស្មាតហ្វូន និងឧបករណ៍ដ្រូនជាដើម។ ក្រុមហ៊ុន Betavolt បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានយ៉ាងដូច្នេះថា «ថ្មថាមពលអាតូមិចរបស់ Betavolt អាចបំពេញតាម​តម្រូវការ នៃការផ្គត់ផ្គង់ថាមពល រយៈពេលយូរអង្វែង ក្នុងសេណារីយ៉ូផ្សេងៗជាច្រើន រួមមានចាប់តាំងពីអវកាស បញ្ញាសិប្បនិម្មិត (AI) វេជ្ជសាស្រ្ត បន្ទះឈីប […]

អតីតនាយករដ្ឋមន្ត្រីថៃដែលជាប់ពន្ធនាគារ លោក ថាក់ស៊ីន នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការដោះលែងឱ្យនៅក្រៅឃុំ នាខែក្រោយ

Khmerpress January 18, 2024 18/01/2024

(បាងកក)៖ មន្ត្រីនៅនាយកដ្ឋានកែប្រែរបស់ប្រទេសថៃ បាននិយាយឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា អតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងជាប់ពន្ធនាគាររបស់ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការដោះលែងឱ្យនៅក្រៅឃុំនៅខែក្រោយ ដោយសារអាយុ និងសុខភាពរបស់គាត់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ មហាសេដ្ឋីថាក់ស៊ីន ដែលមានវ័យ៧៤ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារជំងឺលើសឈាម និងតឹងទ្រូង នាប៉ុន្មានម៉ោងក្រោយលោកបានវិលត្រឡប់មកប្រទេសថៃវិញក្នុងខែសីហា បន្ទាប់ពីការនិរទេសខ្លួនឯងរយៈពេល ១៥ឆ្នាំនៅក្រៅប្រទេស។ លោក ថាក់ស៊ីន ត្រូវបានកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៨ ឆ្នាំ​ពី​បទ​រំលោភ​អំណាច។​ប៉ុន្តែទោសរបស់គាត់ត្រូវបានបន្ធូរបន្ថយមកត្រឹមមួយឆ្នាំវិញ បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។ កាល​ពី​សប្តាហ៍​មុន រដ្ឋបាល​ពន្ធនាគារ​បាន​ពន្យារ​ការ​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ប៉ូលិសរបស់គាត់ ដោយ​លើកឡើងពី​តម្រូវការ​តាមដាន​ស្ថានភាព​សុខភាព​របស់​គាត់។ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក Sitthi Sutivong បានប្រាប់អ្នកសារព័ត៌មានក្នុងការឆ្លើយតបទៅនឹងសំណួរមួយ យ៉ាងដូច្នេះថា «​ដោយ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ លោក​ ថាក់ស៊ីន ​មាន​សិទ្ធិ​ទទួល​បាន​ការ​លើក​លែង​ទោស​ពិសេស»។ ទោះយ៉ាងណា លោក Sitthi បាននិយាយថានាយកដ្ឋានពន្ធនាគារ មិនទាន់ទទួលបានសំណើផ្លូវការពីពន្ធនាគារបាងកក សម្រាប់ការដោះលែងគាត់ទេ។ គួរបញ្ជាក់ថា លោក ថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីអំណាចនៅក្នុងរដ្ឋប្រហារយោធាមួយ ក្នុងឆ្នាំ […]

កំពូលមហាសេដ្ឋី លោក Bill Gates ព្យាករណ៍ថា រយៈពេល ៥ឆ្នាំទៀត AI នឹងផ្លាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស

Khmerpress January 17, 2024 17/01/2024

(បរទេស)៖ ថ្មីៗនេះលោក Bill Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft (MSFT) និងជាមហាសេដ្ឋីលំដាប់ទីប្រាំរបស់ពិភពលោកបានព្យាករណ៍ថា បញ្ញាសិប្បនិម្មិត្ត (AI) នឹងមានឥទ្ធិពលផ្លាស់ប្តូរលើទិដ្ឋភាពផ្សេងៗនៃជីវិតរបស់យើងក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ លោកបានលើកឡើងថា អនាគតរបស់មនុស្សភាគច្រើននឹងត្រូវបានជំនួសដោយ AI ដើម្បីបំពេញការងារជាច្រើនដូចជា ការវិភាគទិន្នន័យ ការកំណត់កាលវិភាគ ឬធ្វើការរៀបចំ និងការកក់ទុក (reservations) ជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ ជាការពិតណាស់លោក Bill Gates ជឿជាក់ថាវត្តមាន AI នឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវការងារជាច្រើនរបស់មនុស្ស រូមទាំងការងារថែទាំសុខភាព (ដែលជាតួនាទីរបស់គ្រូពេទ្យ) និងការអប់រំ (ដែលជាតួនាទីរបស់គ្រូបង្រៀន) ហើយការងារទាំងអស់នេះភាគច្រើននឹងត្រូវបានជំនួសដោយ AI ដើម្បីកែលម្អជីវិតរស់នៅ ជាពិសេសនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ កំណើននៃការប្រើប្រាស់ AI ត្រឹមរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យម្ចាស់ក្រុមហ៊ុនធំៗជាច្រើនជុំវិញពិភពលោកលើកឡើងអំពីការភ័យខ្លាចថា មនុស្សរាប់លាននាក់ជុំវិញពិភពលោកអាចនឹងត្រូវបានលុបបំបាត់ការងារ។ ជាក់ស្តែងតាមរយៈ មូលនិធិរូបិយវត្ថុអន្តរជាតិក្នុងសប្តាហ៍នេះបានរាយការណ៍ថាប្រហែល ៤០ភាគរយនៃការងារនៅជុំវិញពិភពលោកអាចរងផលប៉ះពាល់ដោយការកើនឡើងនៃបច្ចេកវិទ្យា AI។ តែយ៉ាងណាជុំវិញការព្យាករណ៍នេះលោក Bill Gates នៅតែសង្កត់ធ្ងន់ជាមួយហេតុផលសមស្របស្របដោយលោកជឿជាក់ថា […]

Apple ប្រកាសបញ្ចុះតម្លៃ iPhone 15 ក្នុងប្រទេសចិនរហូតដល់ ៧០ដុល្លារ ក្រោយចំនួនលក់ក្នុងសប្តាហ៍ទី១ ធ្លាក់ចុះដល់ ៣០ភាគរយ

Khmerpress January 17, 2024 17/01/2024

(បរទេស)៖ ថ្មីៗនេះ គេហទំព័រផ្លូវការរបស់ Apple ក្នុងប្រទេសចិនបានបង្ហោះការផ្តល់ជូនជាពិសេស គ្រប់ម៉ូដែល iPhone 15 នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥ភាគរយក្នុងមួយគ្រឿងដែលគិតជាប្រាក់មានតម្លៃ ៧០ដុល្លារឯណោះ។ ការប្រកាសនេះពិតជាគួរឱ្យភ្ញាក់ផ្អើលដោយ Apple មិនត្រឹមតែមិនដំឡើងថ្លៃក្នុងទីផ្សារប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងបញ្ចុះតម្លៃថែមទៀត ខណៈទីផ្សារក្រៅពីប្រទេសចិននៅតែដំឡើងថ្លៃធម្មតា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ ការផ្តល់ជូនដ៏កម្រនេះនឹងមានចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយ Apple បញ្ជាក់ថា ធ្វើឡើងក្នុងគោលបំណងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន។ ការផ្លាស់ប្តូរនេះបានកើតឡើងចំពេល Apple កំពុងរងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីគូរប្រជែងប្រទេសចិន ដូចជា Huawei និង Xiaomi ជាដើម។ ការបញ្ចុះតម្លៃនេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងការប្រកួតប្រជែងកាន់តែខ្លាំង និងការស្ទាក់ស្ទើរកាន់តែខ្លាំងឡើងនៃអ្នកប្រើប្រាស់ជនជាតិចិនក្នុងការសម្រេចចិត្តទិញ iPhone គួបផ្សំនឹងរដ្ឋាភិបាលចិនកំពុងហាមប្រាមការប្រើប្រាស់ផងដែរ។ ទាក់ទិននឹងបញ្ហានេះ ប្រភពពីអ្នកវិភាគ Jefferies បាននិយាយនៅក្នុងកំណត់ត្រាអតិថិជនថា ការលក់ iPhone 15 របស់ប្រទេសចិនបានធ្លាក់ចុះជាគំហុកដល់ទៅ ៣០ភាគរយគិតត្រឹមសប្តាហ៍ដំបូងនៃឆ្នាំ២០២៤ ខណៈក្រុមហ៊ុនប្រកួតប្រជែង Huawei […]

រដ្ឋាភិបាលអាមេរិកលើកឡើងថា Apple Watch ដែលបានកែលម្អការឌីហ្សាញឡើងវិញ នឹងលែងហាមឃាត់ទៀតហើយ

Naren January 16, 2024 16/01/2024

(បរទេស)៖ បន្ទាប់ពីការស៊ើបអង្កេតមួយរយៈពេលមកនេះ អាជ្ញាធរគយ និងការពារព្រំដែនសហរដ្ឋអាមេរិកបានកំណត់ថា Apple Watch Series 9 ទាំងពីរម៉ូដែលដែលបានធ្វើការឌីហ្សាញឡើងវិញរបស់ក្រុមហ៊ុន Apple គឺមិនស្ថិតនៅក្រោមការហាមឃាត់ដែលដាក់ដោយគណៈកម្មការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក (ITC) នោះទេ។ ពោលគឺ Apple អាចដាក់លក់បានធម្មតានៅទូទាំងទីផ្សារសហរដ្ឋអាមេរិកដូចដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ ការហាមឃាត់ការនាំចូល ដែលអនុវត្តចំពោះ Apple Watch Series 9 និង Ultra 2 បច្ចុប្បន្ននេះគឺ ផ្តើមចេញពីជម្លោះការរំលោភប៉ាតង់បច្ចេកវិទ្យាជាមួយនឹងក្រុមហ៊ុន Masimo។ ប៉ុន្តែ Apple បានបញ្ចុះបញ្ចូល និងអង្វករតុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិកឱ្យផ្អាកការហាមឃាត់នេះ ហើយចាប់តាំងពីពេលនោះមក Apple បានបន្តលក់ Apple Watch របស់ខ្លួនឡើងវិញជាធម្មតា។ យ៉ាងណាមិញចំពោះការកំណត់ពីអាជ្ញាធរគយ និងការពារព្រំដែនសហរដ្ឋអាមេរិកនេះ អាចនឹងត្រូវបានបដិសេធ ប្រសិនបើ ITC មិនយល់ស្រប។ ដោយឡែកជុំវិញព័ត៌មានលម្អិតនៃការឌីហ្សាញ Apple Watch ទាំងពីរម៉ូដែលនេះឡើងវិញមិនត្រូវបានបានបង្ហាញជាសាធារណៈនោះទេ ថា Apple គួរតែធ្វើបែបណាខ្លះ […]

ក្រុមហ៊ុន Toyota គ្រោងផលិតរថយន្តប្រហែលជាង ១០លានគ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៤

Khmerpress January 16, 2024 16/01/2024

(តូក្យូ)៖ សារព័ត៌មាន Nikkei របស់ជប៉ុនបានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Toyota Motor គ្រោងនឹងផលិតរថយន្តប្រហែល ១០,៣លានគ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ ដែលជាការដំឡើងផលិតកម្មប្រចាំឆ្នាំរបស់ខ្លួនរយៈពេលពីរឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុន Toyota កំពុងរៀបចំបង្កើនផលិតកម្ម ដោយសារការលក់រថយន្តកូនកាត់ (Hybrid)ដាច់ខ្លាំង។ កាសែត Nikkei បានរាយការណ៍ថាកង្វះខាតឧបរណ៍សឺមីកុងដាក់ទ័រ (semiconductors) សម្រាប់យានយន្ត និងសមាសធាតុផ្សេងទៀតក៏កំពុងធូរស្រាលផងដែរ។ សេចក្ដីរាយការណ៍ដដែលបានបន្ថែមថា សម្រាប់ផែនការរយៈពេលមួយឆ្នាំដែលបញ្ចប់នៅដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះផងដែរ ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះមានគោលបំណងផលិតរថយន្តចំនួន ៣,៤លានគ្រឿងនៅក្នុងប្រទេសជប៉ុន និងរថយន្តចំនួន ៦.៩លានគ្រឿងនៅក្រៅប្រទេស៕ ផ្តល់សិទ្ធិដោយ៖ freshnews

UN អំពាវនាវរកថវិកាជាង៤ពាន់លានដុល្លារ ដើម្បីយកទៅផ្តល់ជំនួយដល់អ៊ុយក្រែន និងគាំទ្រជនភៀសខ្លួនរាប់លាននាក់

Khmerpress January 15, 2024 15/01/2024

(ហ្សឺណែវ)៖ នាថ្ងៃចន្ទនេះ អង្គការសហប្រជាជាតិ (UN) និងបណ្តាដៃគូរបស់ខ្លួន បានអំពាវនាវរកថវិកាសរុបចំនួន ៤.២ពាន់លានដុល្លារ ដើម្បីយកទៅគាំទ្រដល់ ប្រជាជនដែលកំពុងតែបន្តរងទុក្ខវេទនា ដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន ព្រមទាំង​ដើម្បីជួយជនភៀសខ្លួនអ៊ុយក្រែនរាប់លាននាក់ផ្សេងទៀត ក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។ ការិយាល័យ UN សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ OCHA បាននិយាយថា មនុស្សប្រមាណជាង១៤.៦លាននាក់ ឬស្មើ៤០ភាគរយ នៃចំនួនប្រជាជនអ៊ុយក្រែនសរុប នឹងត្រូវការជំនួយមនុស្សធម៌ក្នុងឆ្នាំ២០២៤នេះ ដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ យោងតាម OCHA ប្រហែល៣.៣លាននាក់ ក្នុងចំណោមអ្នកត្រូវការជំនួយទាំងនោះ គឺកំពុងរស់នៅតាមសហគមន៍ក្បែរតំបន់សមរភូមិមុខ ក្នុងភាគខាងកើតនិងខាងត្បូងអ៊ុយក្រែន ដោយរាប់បញ្ចូលទាំងទឹកដី ដែលស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី។ គួរបញ្ជាក់ថា ក្នុងសេចក្តីអំពាវនាវរៃអង្គាសរកថវិកា OCHA ស្នើសុំ៣.១ពាន់លានដុល្លារ ដើម្បីយកទៅជួយមនុស្សប្រមាណ៨.៥លាននាក់ ដែលត្រូវការជំនួយមនុស្សធម៌ចាំបាច់ខ្លាំង ក្នុងឆ្នាំ២០២៤។ រីឯទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់ UN ស្នើសុំ១.១ពាន់លានដុល្លារ ដើម្បីយកទៅគាំទ្រដល់ ជនភៀសអ៊ុយក្រែនខ្លួន២.៣លាននាក់ និងសហគមន៍ដែលផ្តល់កន្លែងឱ្យពួកគេជ្រកកោន។ OCHA បានបន្ថែមថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ី […]

ភ្នំភ្លើង Marapi នៅឥណ្ឌូណេស៉ី ផ្ទុះឡើងជាថ្មី ក្រោយទើបបង្កឱ្យមានមនុស្សបាត់បង់ជីវិត កាលពីជាង១ខែមុន

Khmerpress January 15, 2024 15/01/2024

(ហ្សាការតា)៖ កាលពីថ្ងៃអាទិត្យ ភ្នំភ្លើងឈ្មោះ Marapi នៅប្រទេសឥណ្ឌូណេស៉ី បានផ្ទុះឡើងសាជាថ្មីម្តងទៀត ដោយជះដុំពពកផេះនិងផ្សែង ឡើងទៅលើផ្ទៃអាកាស កម្ពស់ប្រមាណ១,៣០០ម៉ែត្រពីកំពូលភ្នំ ខណៈការផ្ទុះនេះកើតមានឡើង នៅរយៈពេលត្រឹមតែ៦សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីហេតុការណ៍ផ្ទុះមួយ ដែលបានបង្កឱ្យមានមនុស្សបាត់បង់ជីវិត។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។ ទីភ្នាក់ងារភូគព្ភសាស្រ្តឥណ្ឌូណេស៉ី បានប្រាប់ថា ភ្នំភ្លើងខាងលើដែលស្ថិតនៅ ខេត្តស៊ូម៉ាត្រាខាងលិច (West Sumatra) បានផ្ទុះយ៉ាងហោច២លើក កាលពីថ្ងៃអាទិត្យ ទី១៤ ខែមករា ហើយបានទទូចឱ្យប្រជាជនដែលរស់នៅ ក្នុងរយៈចម្ងាយ៤.៥គីឡូម៉ែត្រ ពីចំណុចកណ្តាលនៃការផ្ទុះ នាំគ្នាជម្លៀសខ្លួនជាបណ្តោះអាសន្ន ទៅរកកន្លែងសុវត្ថិភាព ព្រោះវាអាចនឹងមានការហូរកម្អែភ្នំភ្លើងចុះមក។ ទីភ្នាក់ងារដដែល ក៏បានអំពាវនាវ​ឱ្យអ្នករស់នៅក្នុងតំបន់ គួរពាក់ម៉ាសការពារកម្ទេចផេះផងដែរ ដើម្បីទប់ស្កាត់ជំងឺផ្លូវដង្ហើម។ គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២៣ មនុស្សជាង២០នាក់បានបាត់បង់ជីវិត បន្ទាប់ពីភ្នំភ្លើង Marapi ដែលជាភ្នំភ្លើងដ៏សកម្មបំផុតមួយ របស់​ប្រទេសឥណ្ឌូណេស៉ី បានផ្ទុះឡើង ហើយជះពពកផេះនិងផ្សែង ឡើងកម្ពស់ប្រហែល៣គីឡូម៉ែត្រ ទៅលើផ្ទៃអាកាស។ កាលពីប៉ុន្មានថ្ងៃមុននេះ ភ្នំភ្លើងឥណ្ឌូណេស៉ីមួយទៀត ឈ្មោះ […]

ស្តេច Frederik X នៃប្រទេសដាណឺម៉ាក ឡើងគ្រងរាជ្យ បន្ទាប់ពីព្រះមាតាទ្រង់បានដាក់រាជ្យ

Khmerpress January 15, 2024 15/01/2024

(កូប៉ិនហាក)៖ ស្តេចដាណឺម៉ាក Frederik X បានឡើងសោយរាជ្យ នៅថ្ងៃអាទិត្យ (ទី១៤ មករា) នេះ ដោយបន្តពីព្រះមាតារបស់ព្រះអង្គ គឺព្រះមហាក្សត្រិយ៍ Margrethe II ដែលបានដាក់រាជ្យជាផ្លូវការ បន្ទាប់ពី ៥២ ឆ្នាំក្នុងឋានៈជាព្រះមហាក្សត្រ ដោយមានហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នា នៅក្នុងរាជធានីដើម្បីធ្វើជាសាក្សីជាប្រវត្តិសាស្ត្រ។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ អំឡុងព្រះរាជ្យសុន្ទរកថាអបអរថ្ងៃចូលឆ្នាំថ្មី ព្រះមហាក្សត្រិយ៍ Margrethe II ដែលមានព្រះជន្ម ៨៣ព្រះវស្សាបានធ្វើឱ្យប្រជាជាតិមានការភ្ញាក់ផ្អើល នៅពេលដែលព្រះអង្គទ្រង់បានប្រកាសពីព្រះរាជបំណងដាក់រាជ្យ។ ព្រះបរមរាជវាំងបាននិយាយថា ការស្នងរាជ្យបានក្លាយជាផ្លូវការនៅពេលដែលព្រះមហាក្សត្រិយ៍ Margrethe II ចុះហត្ថលេខាលើសេចក្តីប្រកាសអំពីការដាក់រាជ្យរបស់ព្រះអង្គ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋនៅក្នុងសភា។ ដាណឺម៉ាក ជា​អាណាចក្រ​ចំណាស់​បំផុត​មួយ​ក្នុង​ពិភពលោក ហើយមិនមានពិធីឡើងគ្រងរាជ្យទេ។ នៅក្រោមសីតុណ្ហភាពដ៏ត្រជាក់ មនុស្សរាប់ម៉ឺននាក់មកពីទូទាំងប្រទេសដាណឺម៉ាកបានមកជួបជុំគ្នានៅរាជធានី ដើម្បីធ្វើជាសាក្សីក្នុងព្រឹត្តិការណ៍នានា ដែលជាសញ្ញានៃប្រជាប្រិយភាពដ៏ធំរបស់រាជាធិបតេយ្យ នៅក្នុងប្រទេសដែលមានប្រជាជនជិតប្រាំមួយលាននាក់នេះ។ គួរបញ្ជាក់ថា ព្រះមហាក្សត្រិយ៍នៃប្រទេសដាណឺម៉ាក Margrethe II បានក្លាយជាស្ដេចសោយរាជ្យយូរជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប បន្ទាប់ពីព្រះមហាក្សត្រិយ៍ អង់គ្លេស Elizabeth ទី២ […]

កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់ ចូលសមុទ្រខាងកើត

Nisaiy KP January 14, 2024 14/01/2024

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ចូលសមុទ្រខាងកើត នៅថ្ងៃអាទិត្យ ទី១៤ ខែមករានេះ ប៉ុន្មានថ្ងៃក្រោយទីក្រុងព្យុងយ៉ាងធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្បែរតំបន់ព្រំដែនទឹកកំពុងមានវិវាទជាមួយកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសេចក្ដីថ្លែងការណ៍ យោធាកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគមិនទាន់ស្គាល់ម៉ាកមួយគ្រាប់ឆ្ពោះទៅកាន់តំបន់ សមុទ្រខាងកើត ឬសមុទ្រជប៉ុន»។ ប៉ុន្តែមិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះទេ ខណៈឆ្មាំសមុទ្រជប៉ុនក៏បានអះអាងដែរពីការចាប់សញ្ញាថាមានវត្ថុមិនស្គាល់ អត្តសញ្ញាណដែលទំនងអាចជាមីស៊ីលបាលិស្ទីគ ត្រូវបានបាញ់ចេញពីកូរ៉េខាងជើង និងបានព្រមានឱ្យទូក ឬកប៉ាល់ទាំងអស់មានការប្រុងប្រយ័ត្ន។ គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលចុងក្រោយបំផុត របស់កូរ៉េខាងជើងគឺធ្វើឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយនៅពេលនោះទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដ មីស៊ីលបាលិស្ទីគ ICBM ប្រើឥន្ធនៈរឹង Hwasong-18៕ ផ្ដល់សិទ្ធិដោយ៖ Freshnews