ព័ត៌មានអន្តរជាតិ

UN អំពាវនាវរកថវិកាជាង៤ពាន់លានដុល្លារ ដើម្បីយកទៅផ្តល់ជំនួយដល់អ៊ុយក្រែន និងគាំទ្រជនភៀសខ្លួនរាប់លាននាក់

Khmerpress January 15, 2024 15/01/2024

(ហ្សឺណែវ)៖ នាថ្ងៃចន្ទនេះ អង្គការសហប្រជាជាតិ (UN) និងបណ្តាដៃគូរបស់ខ្លួន បានអំពាវនាវរកថវិកាសរុបចំនួន ៤.២ពាន់លានដុល្លារ ដើម្បីយកទៅគាំទ្រដល់ ប្រជាជនដែលកំពុងតែបន្តរងទុក្ខវេទនា ដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន ព្រមទាំង​ដើម្បីជួយជនភៀសខ្លួនអ៊ុយក្រែនរាប់លាននាក់ផ្សេងទៀត ក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។ ការិយាល័យ UN សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ OCHA បាននិយាយថា មនុស្សប្រមាណជាង១៤.៦លាននាក់ ឬស្មើ៤០ភាគរយ នៃចំនួនប្រជាជនអ៊ុយក្រែនសរុប នឹងត្រូវការជំនួយមនុស្សធម៌ក្នុងឆ្នាំ២០២៤នេះ ដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ យោងតាម OCHA ប្រហែល៣.៣លាននាក់ ក្នុងចំណោមអ្នកត្រូវការជំនួយទាំងនោះ គឺកំពុងរស់នៅតាមសហគមន៍ក្បែរតំបន់សមរភូមិមុខ ក្នុងភាគខាងកើតនិងខាងត្បូងអ៊ុយក្រែន ដោយរាប់បញ្ចូលទាំងទឹកដី ដែលស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី។ គួរបញ្ជាក់ថា ក្នុងសេចក្តីអំពាវនាវរៃអង្គាសរកថវិកា OCHA ស្នើសុំ៣.១ពាន់លានដុល្លារ ដើម្បីយកទៅជួយមនុស្សប្រមាណ៨.៥លាននាក់ ដែលត្រូវការជំនួយមនុស្សធម៌ចាំបាច់ខ្លាំង ក្នុងឆ្នាំ២០២៤។ រីឯទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់ UN ស្នើសុំ១.១ពាន់លានដុល្លារ ដើម្បីយកទៅគាំទ្រដល់ ជនភៀសអ៊ុយក្រែនខ្លួន២.៣លាននាក់ និងសហគមន៍ដែលផ្តល់កន្លែងឱ្យពួកគេជ្រកកោន។ OCHA បានបន្ថែមថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ី […]

ភ្នំភ្លើង Marapi នៅឥណ្ឌូណេស៉ី ផ្ទុះឡើងជាថ្មី ក្រោយទើបបង្កឱ្យមានមនុស្សបាត់បង់ជីវិត កាលពីជាង១ខែមុន

Khmerpress January 15, 2024 15/01/2024

(ហ្សាការតា)៖ កាលពីថ្ងៃអាទិត្យ ភ្នំភ្លើងឈ្មោះ Marapi នៅប្រទេសឥណ្ឌូណេស៉ី បានផ្ទុះឡើងសាជាថ្មីម្តងទៀត ដោយជះដុំពពកផេះនិងផ្សែង ឡើងទៅលើផ្ទៃអាកាស កម្ពស់ប្រមាណ១,៣០០ម៉ែត្រពីកំពូលភ្នំ ខណៈការផ្ទុះនេះកើតមានឡើង នៅរយៈពេលត្រឹមតែ៦សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីហេតុការណ៍ផ្ទុះមួយ ដែលបានបង្កឱ្យមានមនុស្សបាត់បង់ជីវិត។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។ ទីភ្នាក់ងារភូគព្ភសាស្រ្តឥណ្ឌូណេស៉ី បានប្រាប់ថា ភ្នំភ្លើងខាងលើដែលស្ថិតនៅ ខេត្តស៊ូម៉ាត្រាខាងលិច (West Sumatra) បានផ្ទុះយ៉ាងហោច២លើក កាលពីថ្ងៃអាទិត្យ ទី១៤ ខែមករា ហើយបានទទូចឱ្យប្រជាជនដែលរស់នៅ ក្នុងរយៈចម្ងាយ៤.៥គីឡូម៉ែត្រ ពីចំណុចកណ្តាលនៃការផ្ទុះ នាំគ្នាជម្លៀសខ្លួនជាបណ្តោះអាសន្ន ទៅរកកន្លែងសុវត្ថិភាព ព្រោះវាអាចនឹងមានការហូរកម្អែភ្នំភ្លើងចុះមក។ ទីភ្នាក់ងារដដែល ក៏បានអំពាវនាវ​ឱ្យអ្នករស់នៅក្នុងតំបន់ គួរពាក់ម៉ាសការពារកម្ទេចផេះផងដែរ ដើម្បីទប់ស្កាត់ជំងឺផ្លូវដង្ហើម។ គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២៣ មនុស្សជាង២០នាក់បានបាត់បង់ជីវិត បន្ទាប់ពីភ្នំភ្លើង Marapi ដែលជាភ្នំភ្លើងដ៏សកម្មបំផុតមួយ របស់​ប្រទេសឥណ្ឌូណេស៉ី បានផ្ទុះឡើង ហើយជះពពកផេះនិងផ្សែង ឡើងកម្ពស់ប្រហែល៣គីឡូម៉ែត្រ ទៅលើផ្ទៃអាកាស។ កាលពីប៉ុន្មានថ្ងៃមុននេះ ភ្នំភ្លើងឥណ្ឌូណេស៉ីមួយទៀត ឈ្មោះ […]

ស្តេច Frederik X នៃប្រទេសដាណឺម៉ាក ឡើងគ្រងរាជ្យ បន្ទាប់ពីព្រះមាតាទ្រង់បានដាក់រាជ្យ

Khmerpress January 15, 2024 15/01/2024

(កូប៉ិនហាក)៖ ស្តេចដាណឺម៉ាក Frederik X បានឡើងសោយរាជ្យ នៅថ្ងៃអាទិត្យ (ទី១៤ មករា) នេះ ដោយបន្តពីព្រះមាតារបស់ព្រះអង្គ គឺព្រះមហាក្សត្រិយ៍ Margrethe II ដែលបានដាក់រាជ្យជាផ្លូវការ បន្ទាប់ពី ៥២ ឆ្នាំក្នុងឋានៈជាព្រះមហាក្សត្រ ដោយមានហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នា នៅក្នុងរាជធានីដើម្បីធ្វើជាសាក្សីជាប្រវត្តិសាស្ត្រ។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ អំឡុងព្រះរាជ្យសុន្ទរកថាអបអរថ្ងៃចូលឆ្នាំថ្មី ព្រះមហាក្សត្រិយ៍ Margrethe II ដែលមានព្រះជន្ម ៨៣ព្រះវស្សាបានធ្វើឱ្យប្រជាជាតិមានការភ្ញាក់ផ្អើល នៅពេលដែលព្រះអង្គទ្រង់បានប្រកាសពីព្រះរាជបំណងដាក់រាជ្យ។ ព្រះបរមរាជវាំងបាននិយាយថា ការស្នងរាជ្យបានក្លាយជាផ្លូវការនៅពេលដែលព្រះមហាក្សត្រិយ៍ Margrethe II ចុះហត្ថលេខាលើសេចក្តីប្រកាសអំពីការដាក់រាជ្យរបស់ព្រះអង្គ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋនៅក្នុងសភា។ ដាណឺម៉ាក ជា​អាណាចក្រ​ចំណាស់​បំផុត​មួយ​ក្នុង​ពិភពលោក ហើយមិនមានពិធីឡើងគ្រងរាជ្យទេ។ នៅក្រោមសីតុណ្ហភាពដ៏ត្រជាក់ មនុស្សរាប់ម៉ឺននាក់មកពីទូទាំងប្រទេសដាណឺម៉ាកបានមកជួបជុំគ្នានៅរាជធានី ដើម្បីធ្វើជាសាក្សីក្នុងព្រឹត្តិការណ៍នានា ដែលជាសញ្ញានៃប្រជាប្រិយភាពដ៏ធំរបស់រាជាធិបតេយ្យ នៅក្នុងប្រទេសដែលមានប្រជាជនជិតប្រាំមួយលាននាក់នេះ។ គួរបញ្ជាក់ថា ព្រះមហាក្សត្រិយ៍នៃប្រទេសដាណឺម៉ាក Margrethe II បានក្លាយជាស្ដេចសោយរាជ្យយូរជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប បន្ទាប់ពីព្រះមហាក្សត្រិយ៍ អង់គ្លេស Elizabeth ទី២ […]

កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់ ចូលសមុទ្រខាងកើត

Nisaiy KP January 14, 2024 14/01/2024

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ចូលសមុទ្រខាងកើត នៅថ្ងៃអាទិត្យ ទី១៤ ខែមករានេះ ប៉ុន្មានថ្ងៃក្រោយទីក្រុងព្យុងយ៉ាងធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្បែរតំបន់ព្រំដែនទឹកកំពុងមានវិវាទជាមួយកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសេចក្ដីថ្លែងការណ៍ យោធាកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគមិនទាន់ស្គាល់ម៉ាកមួយគ្រាប់ឆ្ពោះទៅកាន់តំបន់ សមុទ្រខាងកើត ឬសមុទ្រជប៉ុន»។ ប៉ុន្តែមិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះទេ ខណៈឆ្មាំសមុទ្រជប៉ុនក៏បានអះអាងដែរពីការចាប់សញ្ញាថាមានវត្ថុមិនស្គាល់ អត្តសញ្ញាណដែលទំនងអាចជាមីស៊ីលបាលិស្ទីគ ត្រូវបានបាញ់ចេញពីកូរ៉េខាងជើង និងបានព្រមានឱ្យទូក ឬកប៉ាល់ទាំងអស់មានការប្រុងប្រយ័ត្ន។ គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលចុងក្រោយបំផុត របស់កូរ៉េខាងជើងគឺធ្វើឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយនៅពេលនោះទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដ មីស៊ីលបាលិស្ទីគ ICBM ប្រើឥន្ធនៈរឹង Hwasong-18៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អាកាសចរណ៍អាមេរិក លុបចោលជើងហោះហើរសរុបជាង២,០០០ជើង ដោយសារព្យុះរដូវរងាដ៏ធំមួយ

Khmerpress January 13, 2024 13/01/2024

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បណ្តាក្រុមហ៊ុនអាកាសចរណ៍នៅសហរដ្ឋអាមេរិក បានសម្រេចចិត្ត​លុបចោលជើងហោះហើរសរុបច្រើនជាង២,០០០ជើង បន្ទាប់ពីព្យុះរដូវរងាយ៉ាងធំមួយ បានបង្កឱ្យដាច់បណ្តាញចរន្តអគ្គិសនី និងប៉ះពាល់ដល់​អាជីវកម្មនៅក្នុងរដ្ឋសរុបចំនួន១២ ខណៈអាកាសធាតុត្រូវបានព្យាករថា នឹងចុះត្រជាក់កាន់តែខ្លាំងអំលុងចុងសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤។ ទិន្នន័យពីវែបសាយតាមដានជើងហោះហើរពិភពលោក FlightAware បានបង្ហាញឱ្យឃើញថា ជើងហោះហើរសរុបចំនួន២,០៥៨ជើង ត្រូវបានលុបចោល ហើយចំនួន៥,៨៤៦ជើងផ្សេងទៀត ត្រូវបានពន្យារពេលកាលពីថ្ងៃសុក្រ នៅទូទាំងសហរដ្ឋអាមេរិក។ ក្នុងចំណោមនោះ ក្រុមហ៊ុនអាកាសចរណ៍ ដែលបានលុបចោល​ជើងហោះហើរច្រើនជាងគេ គឺ Southwest Airlines (៤០១ជើង) ហើយបន្ទាប់គឺ SkyWest (៣៥៨ជើង)។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋបាលអាកាសចរណ៍ស៉ីវិលអាមេរិក FAA បានចេញសារព្រមានថា ដុំពពក ព្រិល និងសម្ពាធខ្យល់ អាចនឹងពន្យារពេលជើងហោះហើរ នៅតាមអាកាសយានដ្ឋានមួយចំនួន។ គួរបញ្ជាក់ថា ព្យុះរដូវរងាកំពុងគ្របដណ្តប់លើផ្នែកជាច្រើនរបស់សហរដ្ឋអាមេរិក ខណៈបើយោងតាមព្យាកររបស់អាជ្ញាធរឧតុនិយមអាមេរិក អាកាសធាតុបែបនេះ ទំនងជានឹងបន្តពេញមួយសប្តាហ៍នេះ ហើយសីតុណ្ហាភាពកាន់តែចុះត្រជាក់ខ្លាំង ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងលើតំបន់ភាគខាងកើត និងព្រិលកម្រាស់ក្រាស់លើតំបន់ Pacific Northwest របស់សហរដ្ឋអាមេរិក៕ […]

BYD បន្តមានប្រៀបជាង Tesla ក្នុងការលក់រថយន្ត EV

Khmerpress January 13, 2024 13/01/2024

(បរទេស)៖ យោងតាមលទ្ធផលនៃការលក់ប្រចាំឆ្នាំ ២០២៣ របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD និង អាមេរិក Tesla បានបង្ហាញឱ្យឃើញថា BYD នៅតែរក្សាបានតំណែងជាកំពូលអ្នកលក់រថយន្តអគ្គិសនី (EV) លំដាប់ទី១នៅលើពិភពលោក ជាមួយនឹងរថយន្តចំនួន ៣,០២លានគ្រឿង ខណៈ Tesla លក់បាន ១,២២ លានគ្រឿង។ ផ្អែកលើសមត្ថភាពផលិត, ក្រុមហ៊ុន Tesla បានប៉ាន់ប្រមាណថា ការលក់អាចនឹងឈានដល់ ២,២លានគ្រឿងនៅឆ្នាំនេះ ដោយបានកើនឡើង ២២ភាគរយពីឆ្នាំ ២០២៣។ ឧស្សាហកម្មនេះបានព្យាករណ៍ថា BYD នឹងលក់រថយន្ត EV បានចន្លោះពី ៣,៨ ទៅ ៤លានគ្រឿងនៅឆ្នាំ ២០២៤ ក្នុងកំណើនប្រចាំឆ្នាំចន្លោះពី ២៦ភាគរយទៅ ៣២ភាគរយ។ ប្រសិនបើក្រុមហ៊ុនទាំងពីរ អាចធ្វើបានដូចតាមការប៉ាន់ស្មាននៅឆ្នាំនេះ នោះ BYD នឹងលក់រថយន្ត EV ពី ១,៦ ទៅ ១,៨លានគ្រឿង ច្រើនជាង Tesla បើធៀបនឹងគម្លាត ១,២លានគ្រឿងក្នុងឆ្នាំ២០២៣៕ […]

Amazon ត្រៀមកាត់បន្ថយបុគ្គលិកខ្ទង់ ៥ភាគរយបន្ថែមទៀតនៅក្នុងអង្គភាពបុត្រសម្ព័ន្ធរបស់ខ្លួន

Khmerpress January 12, 2024 12/01/2024

(បរទេស)៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន e-commerce យក្សអាមេរិក Amazon បានជូនដំណឹងថា ខ្លួននឹងបញ្ឈប់បុគ្គលិកប្រមាណ ៥ភាគរយនៅក្នុងអង្គភាពបុត្រសម្ព័ន្ធមួយរបស់ខ្លួនដែលមានឈ្មោះថា Audible។ ខណៈគម្រោងបញ្ឈប់នេះត្រូវបាន CEO របស់ Audible អះអាងថា ត្រូវបានធ្វើឡើងក្នុងគោលបំណងកាត់បន្ថយចំណាយក្នុងក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ Audible គឺជា Online Audiobook និងជា PodCast ដែលត្រូវបានទិញយកដោយក្រុមហ៊ុនមេ Amazon ក្នុងឆ្នាំ២០០៨ ដែលមានតម្លៃប្រមាណ ៣០០លានដុល្លារ។ ជុំវិញការបញ្ឈប់បុគ្គលិកនេះ CEO ផ្ទាល់របស់ Audible លោក Bob Carrigan បានឱ្យដឹងថា នឹងប៉ះពាល់ដល់បុគ្គលិកប្រមាណ ៥ភាគរយនៃបុគ្គលិកសរុបទាំងអស់របស់ខ្លួន ហើយក្រុមហ៊ុនធ្វើបែបនេះគឺ ដើម្បីពង្រឹងអាជីវកម្មរយៈពេលវែង។ គួរជម្រាបដែរថា ការបញ្ឈប់បុគ្គលិកនៅ Audible គឺដូចទៅនឹងផែនការបញ្ឈប់បុគ្គលិកសរុបចំនួន ២៧,០០០នាក់របស់ Amazon កាលពីអំឡុងឆ្នាំ២០២២ អ៊ីចឹង។ តាមការរំពឹងទុក Amazon អាចនឹងព្យាយាមកាត់បន្ថយបន្ថែមទៀត […]

កូរ៉េខាងជើងត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាលើកដំបូងក្រោយបិទប្រទេសតាំងពីឆ្នាំ២០២០មក

Khmerpress January 12, 2024 12/01/2024

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនឹងបើកច្រកទ្វារព្រំដែនទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាលើដំបូងគិតចាប់តាំងពីមានវិបត្តិរាតត្បាតនៃជំងឺកូវីដ-១៩មក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១២ ខែមករានេះ។ គួររម្លឹកជូនថា កូរ៉េខាងជើងបានបិទប្រទេសមិនឲ្យមានភ្ញៀវបរទេសធ្វើដំណើរចូលដោយគ្មានការអនុញ្ញាតចាប់តាំងពីឆ្នាំ ២០២០មក ហើយកូរ៉េខាងជើងក៏បានក្លាយជាប្រទេសដែលមានវិធានការរឹតបន្តឹងប្រទេសតឹងរឹងជាងគេបំផុតផងដែរ។ ភ្ញៀវទេសចរអន្តជាតិដែលនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងជាលើកដំបូងនោះគឺជាក្រុមភ្ញៀវទេសចរជនជាតិរុស្ស៊ី ដែលត្រូវធ្វើដំណើរចេញពីប្រទេសរុស្ស៊ីនៅក្នុងថ្ងៃទី ៩ ខែកុម្ភៈខាងមុខនេះ។ ដំណើរទេសចរណ៍មួយនេះនឹងមានរយៈពេល ៤ថ្ងៃ ខណៈអ្នកដំណើរអាចទៅដើរកំសាន្តនៅទីកន្លែងជាច្រើនក្នុងទីក្រុងព្យុងយ៉ាង និងកន្លែងជិះស្គីទឹកកកផងដែរ។ គួរកត់សម្គាល់ថា ដំណើរទេសចរណ៍ពីសំណាក់ពលរដ្ឋរុស្ស៊ីខាងលើនេះគឺបានកើតឡើងក្រោយពេលលោក គឹម ជុងអ៊ុន បានអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីកាលពីខែកញ្ញាកន្លងទៅនេះ។ សូមបញ្ជាក់ជូនផងដែរថា កាលពីឆ្នាំ២០១៩ ប្រទេសកូរ៉េខាងជើងបានប្រកាសថា អាចទទួលបានប្រាក់ចំណូលចំនួន ១៧៥លានដុល្លារពីវិស័យទេសចរណ៍អន្តរជាតិ ខណៈភ្ញៀវទេសចរដែលបានធ្វើដំណើរទៅដល់ទឹកដីកូរ៉េខាងជើងច្រើនជាងគេនោះគឺភ្ញៀវទេសចរជនជាតិចិន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អង្គការ ILO ថា អត្រាគ្មានការងារធ្វើពិភពលោកនឹងកើនឡើងនៅឆ្នាំ២០២៤

Khmerpress January 12, 2024 12/01/2024

(ហ្សឺណែវ)៖ អង្គការអន្តរជាតិខាងការងារ (ILO) បានឱ្យដឹងកាលពីថ្ងៃពុធថា អត្រាគ្មានការងារធ្វើពិភពលោកនឹងកើនឡើងបន្តិចនៅឆ្នាំ២០២៤ ខណៈដែលអង្គការនេះក្តីបារម្ភកាន់តែខ្លាំងអំពីផលិតភាពដែលនៅទ្រឹង វិសមភាពកាន់តែអាក្រក់ និងការប៉ះពាល់ដល់ប្រាក់ចំណូលដោយសារអតិផរណា។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP ទីភ្នាក់ងារការងាររបស់អង្គការសហប្រជាជាតិមួយនេះបានឱ្យដឹងថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពីជំងឺរាតត្បាតកូវីដ-១៩ បានថមថយក្នុងគ្រាដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងអតិផរណារ៉ាំរ៉ៃដែលបង្កឱ្យធនាគារកណ្តាលរបស់ប្រទេសផ្សេងៗចាត់វិធានការយ៉ាងតក់ក្រហល់។ អង្គការ ILO បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ មានអត្រាខ្ពស់ជាងការរំពឹងទុកបន្តិច ហើយទីផ្សារការងារបានបង្ហាញពីភាពធន់គួរឱ្យភ្ញាក់ផ្អើល។ ទោះជាយ៉ាងណា អង្គការ ILO បានបន្ថែមថា ប្រាក់ឈ្នួលពិតបានធ្លាក់ចុះនៅក្នុងប្រទេសភាគច្រើនដែលជាសមាជិករបស់ក្រុមប្រទេស G20 ដោយសារការដំឡើងប្រាក់ឈ្នួលទាបជាងអត្រាកំណើនអតិផរណា។ អត្រាគ្មានការងារធ្វើសកលឆ្នាំ២០២២ មានចំនួន ៥,៣ភាគរយ និងបានធ្លាក់ចុះតិចតួចនៅឆ្នាំ២០២៣ មកនៅត្រឹម ៥,១ភាគរយ។ នៅឆ្នាំ២០២៤ មនុស្សចំនួន ២លាននាក់ថែមទៀតត្រូវបានរំពឹងថានឹងស្វែងរកការងារធ្វើ ដែលបង្កើនអត្រាគ្មានការងារធ្វើនៅទូទាំងពិភពលោកដល់ ៥,២ភាគរយវិញ។ អង្គការ ILO បានឱ្យដឹងទៀតថា ប្រាក់ចំណូលសុទ្ធបានធ្លាក់ចុះនៅក្នុងបណ្តាប្រទេស G20 ភាគច្រើន ហើយជាទូទៅការថយចុះកម្រិតជីវភាពដែលបណ្តាលមកពីអតិផរណាគឺ «ទំនងជាមិនវិលត្រលប់មកវិញយ៉ាងឆាប់រហ័ស» នោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕ ផ្តល់សិទ្ធិដោយ៖ freshnews

Apple កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងសាកល្បងរថយន្តបើកបរដោយស្វ័យប្រវត្តិ ដើម្បីឆាប់បានដាក់ដំណើរការ

Khmerpress January 12, 2024 12/01/2024

(បរទេស)៖ គម្រោង Apple Car ហាក់ដូចជាមិនដំណើរការ និងជាប់គាំង ខណៈព័ត៌មានចចាមអារ៉ាមជាច្រើនបានចេញផ្សាយជាបន្តបន្ទាប់។ ថ្មីៗនេះ ក្រុមអ្នកឃ្លាំមើលបាននិយាយថា ក្រុមហ៊ុន Apple កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងសាកល្បងរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួន ដើម្បីជំរុញឱ្យបានឆាប់ដំណើរការនៅក្នុងឆ្នាំ២០២៤នេះ។ គម្រោង Appel Car មិនត្រូវបានខាងក្រុមហ៊ុន Apple លាតត្រដាងឱ្យច្បាស់ថា វាជាគម្រោងអ្វីឱ្យប្រាកដនោះទេ ខណៈព័ត៌មានជាច្រើនបានលើកឡើងថា វាជាការបង្កើតរថយន្តបើកបរដោយស្វ័យប្រវត្តិ ចំណែកខ្លះទៀតថា វាជាបច្ចេកវិទ្យាថ្មីដែលត្រូវបំពាក់ជាមួយនឹងរថយន្ត។ កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានប្រមូលអ្នកជំនាញជាច្រើនរួប បង្កើតជាក្រុមសាកល្បងបើកបរដោយរថយន្ត ដែលវាត្រូវបានគេដឹងថា មានមនុស្សជាច្រើនចូលរួមនៅក្នុងក្រុមនោះ ប៉ុន្តែក្រោយមកទៀតមនុស្សជាច្រើនត្រូវបានកាត់បន្ថយ ហើយបើតាមប្រភពពីមនុស្សទាំងនោះបានបង្ហើបឱ្យដឹងថា គម្រោង Apple Car កំពុងជាប់គាំង។ យោងតាមរបាយការណ៍ថ្មីៗនេះ ក្រុមហ៊ុន Apple បានបង្កើនចំនួនអ្នកបើកបរសាកល្បងរបស់ខ្លួនដល់ ១៦២នាក់ ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តជាថ្មី ចំពោះបច្ចេកវិជ្ជាបើកបរស្វ័យប្រវត្តិដ៏ល្អឥតខ្ចោះ។ ទន្ទឹមនឹងនេះក្រុមហ៊ុនមានរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ដល់ ៦៨គ្រឿង ដែលកំពុងស្ថិតក្រោមការសាកល្បងយ៉ាងម៉ត់ចត់។ កាលពីឆ្នាំ ២០២២ មានការរំពឹងទុកយ៉ាងទូលំទូលាយថា Apple អាចនឹងបញ្ចេញរថយន្តអគ្គិសនីរបស់ខ្លួននៅឆ្នាំ ២០២៦។ អ្នកគាំទ្រ […]