ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីឥណ្ឌូណេស៉ី គ្រោងជួបលោក បៃដិន នៅសហរដ្ឋអាមេរិក ក្នុងខែនេះ

Khmerpress November 7, 2023 07/11/2023

(ហ្សាការតា)៖ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៉ី បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Joko Widodo នឹងជួបប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងខែនេះ ហើយជំនួបនោះទំនងជានឹងប្រព្រឹត្តទៅ នៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ កាលបរិច្ឆេទជាក់លាក់ នៃជំនួបពិភាក្សារវាងលោក Joko Widodo និងលោក ចូ បៃដិន គឺមិនទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ប៉ុន្តែលោកប្រធានាធិបតីឥណ្ឌូណេស៉ី ត្រូវធ្វើដំណើរទៅចូលរួមកិច្ច ប្រជុំកំពូលនៃ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក ហៅកាត់ថា APEC ដែលនឹងប្រារព្ធឡើងនៅទីក្រុង San Francisco នៃរដ្ឋ California របស់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែវិច្ឆិកា។ គួរបញ្ជាក់ថា នៅថ្ងៃអង្គារដដែលនេះ លោក Joko Widodo ដែលជាមេដឹកនាំប្រទេសមានប្រជាជនមូស្លីមច្រើនជាងគេ លើពិភពលោក បានលើកឡើងថា ការគាំទ្ររបស់ឥណ្ឌូណេស៉ីចំពោះបុព្វហេតុប៉ាឡេស្ទីន គឺនឹងមិនងាករេឡើយ។ ប្រទេសអាស៊ានមួយនេះ បានចូលរួមក្នុង​ការថ្កោលទោសរបស់អន្តរជាតិ ចំពោះការវាយប្រហារសងសឹកយ៉ាងខ្លាំងរបស់អ៉ីស្រាអែល […]

Elon Musk ប្រាប់ថា អ្នកប្រើប្រាស់ X នឹងអាចចូលប្រើមុខងារ AI សម្រាប់ស្វែងរកមាតិកាជាច្រើន

Khmerpress November 7, 2023 07/11/2023

(បរទេស)៖ ថ្មីៗនេះម្ចាស់ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម X លោក Elon Musk បានប្រកាសចេញមុខងារ AI ថ្មីមួយដែលមានឈ្មោះថា «See Similar» Posts ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងរកខ្លឹមសារមាតិកាជាច្រើននៅលើ X។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះគឺជាជំហ៊ានជោគជ័យបន្ទាប់មួយរបស់កំពូលមហាសេដ្ឋី Elon Musk ក្នុងគោលបំណងធ្វើឱ្យ X ក្លាយទៅជាបណ្តាញផ្សព្វផ្សាយសង្គមមួយដ៏លេចធ្លោ និងជា «Everything App» ដែលមានន័យថា ជាកន្លែងដែលអ្នកប្រើប្រាស់អាចស្វែករកខ្លឹមសារមាតិកាផ្សេងៗបានគ្រប់យ៉ាង។ មុខងារ «See Similar» ត្រូវបានដាក់ដំណើរការដោយ machine learning ដែលអនុញ្ញាតឱ្យ X ងាយយល់ពីខ្លឹមសារនៃការបង្ហោះនីមួយៗ និងយល់ទៅនឹងសំណួររបស់អ្នកប្រើប្រាស់ ហើយថែមទាំងអាចណែនាំការបង្ហោះស្រដៀងគ្នាដល់អ្នកប្រើប្រាស់ផងដែរ។ តែយ៉ាងណាចំពោះមុខងារ AI ថ្មីនេះកំពុងស្ថិតនៅក្រោមការអភិវឌ្ឍន៍នៅឡើយ នៅមិនទាន់បញ្ចេញដល់អ្នកប្រើប្រាស់ជាសាធារណៈនោះទេ ប៉ុន្តែក្នុងចំនួននោះមានអ្នកប្រើប្រាស់មួយចំនួនដែល X បានបើកឱ្យប្រើសាកល្បង។ គួរជម្រាបដែរថា លោក Elon Musk នៅមិនទាន់បញ្ជាក់លម្អិតនោះទេ ថាតើមុខងារ «See […]

iPhone 17 នឹងផលិតផ្តាច់មុខក្នុងប្រទេសឥណ្ឌា

Khmerpress November 6, 2023 06/11/2023

(បរទេស)៖ ប្រភពពីអ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kou បានឱ្យដឹងថា សា្មតហ្វូនម៉ូដែល iPhone 17 នឹងត្រូវបានផលិតផ្តាច់មុខក្នុងប្រទេសឥណ្ឌា ជាមួយនឹងការផ្លាស់ប្តូរផលិតកម្ម iPhone រហូតដល់ទៅ ២៥ភាគរយឯណោះ ចេញពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះជាលើកទី១ ហើយដែលទទួលបានរបាយការណ៍មកថា Apple នឹងផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្ម iPhone 17 របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាជាអ្នកទទួលខុសត្រូវក្នុងការផលិតផ្តាច់មុខនោះ។ ដោយកន្លងមក Apple ធ្លាប់តែជូនដំណឹងអំពីការដំឡើង និងផលិតនៅទីតាំងគោលដៅមួយចំនួនដូចជា ឥណ្ឌា និងវៀតណាម តែយ៉ាងណាចំពោះការផលិតក៏នៅតែត្រូវបានរៀបចំភាគច្រើនចេញពីរោងចក្រដ៏ធំរបស់ Apple ក្នុងប្រទេសចិនដដែល។ ទាក់ទងនឹងបញ្ហានេះ មានហេតុផលមួយចំនួនដែលត្រូវបានគេរំពឹងថា Apple អាចនឹងពិចារណាផ្លាស់ប្តូរផលិតកម្ម iPhone របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាពិតមែន។ ហេតុផលទីមួយនោះគឺ ប្រទេសឥណ្ឌាគឺជាទីផ្សារដ៏ធំ និងរីកចម្រើនសម្រាប់ស្មាតហ្វូន។ ទីពីរ រដ្ឋាភិបាលឥណ្ឌាបាននិងកំពុងផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុននានាក្នុងការផលិតនៅក្នុងប្រទេស។ ទីបីនោះគឺ ក្រុមហ៊ុន Apple កំពុងស្វែងរកទីតាំងដ៏មានសក្តានុពលដើម្បីធ្វើការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ដែលបច្ចុប្បន្នកំពុងប្រមូលផ្តុំយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ខណៈដែលអាមេរិក និងចិនកំពុងបន្តសង្គ្រាមពាណិជ្ជកម្មរវាងគ្នានឹងគ្នាឥតឈប់ឈរ។ […]

UN ប្រកាសស្វែងរកជំនួយបន្ទាន់ទំហំ១.២ពាន់លានដុល្លារ ដើម្បីយកទៅជួយប្រជាជនប៉ាឡេស្ទីននៃតំបន់ Gaza និង West Bank

Khmerpress November 4, 2023 04/11/2023

(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រនេះ បានប្រកាសការរៃអង្គាសស្វែងរកជំនួយបន្ទាន់ទំហំ១.២ពាន់លានដុល្លារ ដើម្បីយកទៅជួយប្រជាជនប្រមាណ ២.៧លាននាក់ នៅឯតំបន់ Gaza Strip និង West Bank។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការិយាល័យសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ OCHA របស់ UN បាននិយាយដូច្នេះថា «ទំហំនៃជំនួយបន្ទាន់ដើម្បីបំពេញតម្រូវការ​របស់មនុស្សប្រហែល ២.៧លាននាក់ ដែលជាចំនួនប្រជាជនសរុបទាំងអស់នៅ Gaza បូករួមជាមួយ៥០០,០០០នាក់ទៀតនៅ West Bank គឺត្រូវបានប៉ាន់ប្រមាណថាខ្ទង់១.២ពាន់លានដុល្លារ»។ ដំបូងឡើយ OCHA បានស្វែងរកថវិកាត្រឹម២៩៤លានដុល្លារប៉ុណ្ណោះ ដើម្បីយកទៅផ្តល់ជំនួយដល់មនុស្សជិត១.៣លាននាក់ ក្នុងការប្រកាសរៃអង្គាសកាលពីថ្ងៃទី១២ ខែតុលា ប៉ុន្តែ OCHA បានប្រាប់ថា ស្ថានការណ៍មកទល់ពេលនេះ គឺកាន់តែយ៉ាប់យ៉ឺនខ្លាំងឡើង។ គួរបញ្ជាក់ថា សង្រ្គាមខាងលើត្រូវបានបង្កឡើងដោយ សកម្មភាពឆ្មក់វាយលុកទ្រង់ទ្រាយធំរបស់ ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា លើប្រទេសអ៉ីស្រាអែល ដែលបានសម្លាប់មនុស្សជាង១,៤០០នាក់។ រីឯខាងអាជ្ញាធរសុខាភិបាលតំបន់ Gaza បានអះអាងថា […]

ការបំពុលខ្យល់នៅរដ្ឋធានី New Delhi របស់ឥណ្ឌា ធ្លាក់ដល់កម្រិតធ្ងន់ធ្ងរជាថ្មី បង្ខំឱ្យសាលារៀនមួយចំនួនបិទទ្វារជាបណ្តោះអាសន្ន

Khmerpress November 3, 2023 03/11/2023

(ញូវដែលី)៖ នៅថ្ងៃសុក្រនេះ ប្រជាជននៅរដ្ឋធានីញូវដែលីនៃប្រទេសឥណ្ឌា បានប្រឈមជាមួយផ្សែងអ័ព្ទពុលក្រាស់ឃ្មឹក ហើយសាលារៀនមួយចំនួន ត្រូវបានបង្គាប់ឱ្យបិទទ្វាររយៈពេល២ថ្ងៃ ស្របពេលដែលសន្ទស្សន៍គុណភាពខ្យល់ (AQI) បានធ្លាក់ចុះដល់កម្រិត «ធ្ងន់ធ្ងរ» នៅតាមផ្នែកខ្លះនៃទីក្រុងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ អ័ព្ទពុលតែងតែកកើតនៅលើទីក្រុងញូវដែលីរៀងរាល់រដូវរងា ដោយសារខ្យល់ត្រជាក់ដែលមានទម្ងន់ធ្ងន់ បង្ខាំងទុកភាគល្អិតតូចៗ ដែលចេញមកពី​ការដ្ឋានសំណង់ ការបំភាយឧស្ម័នយានយន្ត និងការដុតកាកសំណល់កសិកម្ម នៅតាមរដ្ឋក្បែរខាងនោះ ហើយវាបានបង្កឱ្យមានការស្ទុះឡើង ​នូវបញ្ហាជំងឺផ្លូវដង្ហើម ក្នុងចំណោមប្រជាជនប្រមាណ ២០លាននាក់នៃទីក្រុងនេះ។ អ្នកស្រុកទីក្រុងញូវដែលី នៅថ្ងៃសុក្រនេះ បានរាយការណ៍អំពីអាការៈរមាស់ភ្នែកនិងបំពង់ក ដោយខ្យល់អាកាសប្រែក្លាយទៅជាពណ៌ប្រផេះក្រាស់ឃ្មឹក ខណៈដែល​សន្ទស្សន៍ AQI បានរក្សានៅក្បែរៗកម្រិត៤៨០ នៅតាមស្ថានីយឃ្លាំមើលមួយចំនួន ក្នុងទីក្រុង។ គួរបញ្ជាក់ថា សន្ទស្សន៍ AQI ចន្លោះ០-៥០ គឺត្រូវចាត់ទុកជាកម្រិតល្អ ខណៈកម្រិតឈានដល់ចន្លោះ៤០០-៥០០ អាចប៉ះពាល់ដល់​សុខភាពមនុស្ស ហើយត្រូវចាត់ទុកជា កម្រិតគ្រោះថ្នាក់មួយ សម្រាប់អ្នកដែលមានជំងឺប្រចាំកាយស្រាប់។ នៅថ្ងៃសុក្រនេះ ទីក្រុងញូវដែលី បានស្ថិតនៅលេខរៀងកំពូលគេ នៃបញ្ជីទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុត ដែលផ្អែកលើពេលវេលាពិតជាក់ស្តែង និងត្រូវបានច្រងក្រង​ដោយក្រុមមានមូលដ្ឋាននៅប្រទេសស្វីស IQAir […]

អវកាសយានិកចិន៣រូប ចុះមកដល់ផែនដីវិញដោយសុវត្ថិភាព ក្រោយស្នាក់នៅក្នុងស្ថានីយអវកាស រយៈពេល៥ខែ

Khmerpress October 31, 2023 31/10/2023

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា នៅថ្ងៃអង្គារនេះ អវកាសយានិកចិន៣នាក់ បានត្រឡប់ចុះមកដល់ផ្ទៃផែនដីវិញ ដោយសុវត្ថិភាព បន្ទាប់ពីចំណាយពេល៥ខែ ស្នាក់នៅលើស្ថានីយអវកាសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣។ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន CCTV យានត្រឡប់មកវិញ ដែលផ្ទុកអវកាសយានិក លោក Jing Haipeng, លោក Zhu Yangzhu និងលោក Gui Haichao ​បានមកដល់​ទីតាំងចុះចត Dongfeng កាលពីវេលាម៉ោង៨៖១១នាទីព្រឹក (ម៉ោងក្នុងតំបន់) នៅតំបន់វាលខ្សាច់ Gobi ភាគខាងជើងប្រទេសចិន។ CCTV បានរាយការណ៍ថា ស្ថានភាពសុខភាពរបស់អវកាសយានិកចិនទាំង៣រូប គឺល្អប្រសើរជាធម្មតា ហើយបេសកកម្ម Shenzhou-16 គឺជាបេសកកម្មទទួលបានជោគជ័យទាំងស្រុង។ អ្នកទាំង៣បានធ្វើដំណើរឡើងទៅកាន់ស្ថានីយអវកាស Tiangong ដែលជារបស់ប្រទេសចិនផ្ទាល់ កាលពីចុងខែឧសភា ហើយបានស្នាក់នៅទីនោះ អស់រយៈពេល១៥៤ថ្ងៃ។ អវកាសយានិកទាំង៣ បានធ្វើការស្រាវជ្រាវវិទ្យាសាស្រ្តផ្សេងៗនៅក្នុងស្ថានីយ ហើយក៏បានចេញបណ្តែតខ្លួនជាច្រើនម៉ោង ដើម្បីបំពេញការងារនៅខាងក្រៅស្ថានីយថែមទៀតផង។ កាលពីសប្តាហ៍មុន ចិនបានបញ្ជូន​អវកាសយានិក៣នាក់ថ្មី ដើម្បីឡើងផ្លាស់វេនស្នាក់នៅក្នុងស្ថានីយ […]

យោធា​អាមេរិក​ បញ្ជាទិញ​អាហារ​សមុទ្រ​ជប៉ុន​ក្នុង​បរិមាណ​ដ៏ច្រើន បន្ទាប់ពីចិនបានដាក់បម្រាមមិនឱ្យនាំចូលប្រទេសខ្លួន

Khmerpress October 31, 2023 31/10/2023

(តូក្យូ)៖ សហរដ្ឋអាមេរិកបានចាប់ផ្តើមបញ្ជាទិញអាហារសមុទ្រជប៉ុនយ៉ាងច្រើន សម្រាប់ការផ្គត់ផ្គង់យោធារបស់ខ្លួននៅទីនោះ ដើម្បីឆ្លើយតបទៅនឹងការហាមឃាត់របស់ប្រទេសចិនលើផលិតផលបែបនេះ បន្ទាប់ពីទីក្រុងតូក្យូបានបញ្ចេញទឹកដែលបានចម្រេញចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលខូចចូលទៅក្នុងសមុទ្រ។ នេះបើយោងតាមការចេញផ្សាដោយ ទីភ្នាកងារសារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០២៣។ ដោយបង្ហាញពីគំនិតផ្តួចផ្តើមនេះ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃចន្ទនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនក៏គួរតែពិនិត្យមើលឱ្យកាន់តែទូលំទូលាយ អំពីរបៀបដែលវាអាចជួយទូទាត់ការហាមឃាត់របស់ប្រទេសចិន ដែលលោកបាននិយាយថាជាផ្នែកមួយនៃ «សង្រ្គាមសេដ្ឋកិច្ច»។ ប្រទេសចិន ដែលជាអ្នកទិញអាហារសមុទ្រជប៉ុនច្រើនជាងគេ បាននិយាយថា ការហាមឃាត់របស់ខ្លួនគឺដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពម្ហូបអាហារ។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ពីសុវត្ថិភាពនៃការបញ្ចេញទឹក ដែលបានចាប់ផ្តើមនៅក្នុងខែសីហា ពីរោងចក្រដែលត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិឆ្នាំ ២០១១។ រដ្ឋមន្ត្រីពាណិជ្ជកម្ម G7 កាលពីថ្ងៃអាទិត្យ ក៏បានអំពាវនាវឱ្យលុបចោលជាបន្ទាន់នូវការហាមឃាត់អាហាររបស់ប្រទេសជប៉ុន។ លោក Emanuel បាននិយាយថា «វានឹងជាកិច្ចសន្យារយៈពេលវែងរវាងកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក និងសហគមន៍នេសាទនៅទីនេះក្នុងប្រទេសជប៉ុន»។ លោកបាននិយាយទៀតថា «យើងបានបង្ហាញនៅក្នុងគ្រប់ករណីទាំងអស់ថា មធ្យោបាយដ៏ល្អបំផុតដើម្បីលុបបំបាត់ការបង្ខិតបង្ខំសេដ្ឋកិច្ចរបស់ប្រទេសចិន គឺការផ្តល់ជំនួយ និងជំនួយដល់ប្រទេសគោលដៅ ឬឧស្សាហកម្ម»៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រសួងសុខាភិបាលតំបន់ Gaza អះអាងថា ចំនួនមនុស្សស្លា.ប់កើនលើស៨,០០០នាក់ ក្នុងសង្រ្គាមរបស់អ៊ីស្រាអែល

Nisaiy KP October 29, 2023 29/10/2023

(ហ្កាហ្សា)៖ ក្រសួងសុខាភិបាលនៅតំបន់ Gaza Strip ដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីន បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា មនុស្សកើនលើស៨,០០០នាក់ហើយ ដែលត្រូវបានសម្លាប់នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ គិតចាប់តាំងពីសង្រ្គាមជាមួយអ៉ីស្រាអែល បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣។ ក្រសួងសុខាភិបាល Gaza បានប្រាប់ AFP យ៉ាងដូច្នេះថា «តួលេខដែលបានស្លាប់ដោយសារការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល គឺបានបន្ត​កើនហួស៨,០០០នាក់ហើយ ខណៈនៅក្នុងចំណោមនោះប្រហែលពាក់កណ្តាល គឺជាកុមារ»។ ដោយឡែក កាលពីថ្ងៃសៅរ៍ អាជ្ញាធរតំបន់ Gaza បានរាយការណ៍ថា តួលេខអ្នកស្លាប់ស្ថិតនៅចំនួន៧,៧០៣នាក់។ គួរបញ្ជាក់ថា សង្រ្គាមនៅតំបន់ Gaza បានចាប់ផ្តើមផ្ទុះឡើង បន្ទាប់ពីក្រុមហាម៉ាស បានបាញ់ស្រោចមីស៉ីលរាប់ពាន់គ្រាប់ ហើយថែមទាំង​បញ្ជូនខ្មាន់កាំភ្លើងជាច្រើននាក់ ឱ្យឆ្លងពីតំបន់នេះចូលទៅធ្វើការវាយលុកយ៉ាងភ្ញាក់ផ្អើល លើភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ បើតាមការអះអាងរបស់ក្រុមមន្រ្តីអ៉ីស្រាអែល ការឆ្មក់វាយលុកទ្រង់ទ្រាយធំនោះ បានសម្លាប់មនុស្សយ៉ាងហោចជាង១,៤០០នាក់ ដែលភាគច្រើនគឺជាជនស៉ីវិល ហើយមនុស្សជាង២០០នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងយកទៅតំបន់ Gaza៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Google បោះទុនខ្ទង់ ២ពាន់លានដុល្លារដើម្បីប្រកួតប្រជែងជាមួយ OpenAI

Nisaiy KP October 29, 2023 29/10/2023

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ Alphabet បានចុះកិច្ចព្រមព្រៀងវិនិយោគរហូតដល់ ២ពាន់លានដុល្លារជាមួយនឹងក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត (AI) Anthropic ដែលត្រូវបានគេស្គាល់ថាជាដៃគូប្រកួតប្រជែងដ៏ខ្លាំងជាមួយនឹង OpenAI និងជាក្រុមហ៊ុនបង្កើតគំរូភាសាធំៗ (LLMs) និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឈានមុខគេផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។ អ្នកនាំពាក្យ Google បាននិយាយថា កិច្ចព្រមព្រៀងតម្លៃ ២ពាន់លានដុល្លាររវាងក្រុមហ៊ុន Google របស់ខ្លួន និង Anthropic ធ្លាប់បានធ្វើការជាមួយគ្នារួចទៅហើយ ដោយកាលពីការវិនិយោគលើកទី១ នោះខ្លួនបានបោះទុនចំនួន ៥០០លានដុល្លារ និងបានបន្ថែម ១.៥ពាន់លានដុល្លារបន្ថែមទៀតក្នុងការវិនិយោគចុងក្រោយនេះ។ គួរបញ្ជាក់ដែរថា ទាំង Google និង Anthropic ត្រូវបានគេស្គាល់ថា សុទ្ធសឹងតែជាគូប្រជែងដ៏ធំជាមួយនឹង OpenAI ទៅលើបញ្ញាសិប្បនិមត្តិប្រភេទ chatbot «ChatGPT»។ ដូច្នេះតាមបទពិសោធន៍កន្លងមក នឹងតាមការប្រកាសវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះត្រូវបានគេរំពឹងថា ភាពជាដៃគូនឹងមកប្រជែងជាមួយនឹង ChatGPT កាន់តែខ្លាំងឡើង ហើយក៏អាចនឹងយកឈ្នះ AI ជំនាន់មុនផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

គណបក្សភឿថៃ បោះឆ្នោតជ្រើសតាំងកូនស្រីលោក Thaksin ជាមេដឹកនាំថ្មី

Khmerpress October 28, 2023 28/10/2023

(បាងកក)៖ គណបក្សកាន់អំណាចនៅក្នុងប្រទេសថៃ កាលពីថ្ងៃសុក្រ ទី២៧ ខែតុលានេះបានបោះឆ្នោតជ្រើសតាំងកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ជាមេដឹកនាំថ្មីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អ្នកនាង Paetongtarn Shinawatra ជាកូនស្រីពៅរបស់លោក Thaksin ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាមេដឹកនាំគណបក្សភឿថៃ ដោយមិនមាន អ្នកផ្សេងឈរឈ្មោះប្រជែងនោះទេ ២ឆ្នាំបន្ទាប់ពីអ្នកនាងចូលប្រឡូកក្នុងនយោបាយ។ ថ្លែងនៅចំពោះមុខសមាជិកគណបក្សភឿថៃ អ្នកនាង Paetongtarn បានគូសបញ្ជាក់ ដូច្នេះថា «រដ្ឋបាលថ្មីរបស់គណបក្សភឿថៃ ត្រូវតែអភិវឌ្ឍខ្លួនឯង ដើម្បីដឹកនាំគណបក្សក្លាយទៅជាគណបក្សលេខ១ សម្រាប់ប្រជាជន សាជាថ្មី»។ គួរបញ្ជាក់ថា អ្នកនាង Paetongtarn Shinawatra មានអាយុ ៣៧ឆ្នាំ ទទួលបានសំឡេងគាំទ្រ ២៨៩ ដោយមានមួយសំឡេងអនុប្បវាទ អំឡុងការបោះឆ្នោតមួយរបស់គណបក្សភឿថៃ កាលពីថ្ងៃសុក្រ។ ចំណែក លោក Thaksin បច្ចុប្បន្នកំពុងជាប់ឃុំ បន្ទាប់ពីលោកបានវិលត្រឡប់ចូល ប្រទេសថៃវិញកាលពីខែសីហាកន្លងទៅនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews