ព័ត៌មានអន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Foxconn លោក Terry Gou ប្រកាសឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់តៃវ៉ាន់

Khmerpress August 29, 2023 29/08/2023

(តៃប៉ិ)៖ មហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុន Foxconn លោក Terry Gou នៅថ្ងៃចន្ទ ទី២៨ ខែសីហានេះបានប្រកាសថាលោកនឹងឈរឈ្មោះជាបេក្ខជន ឯករាជ្យម្នាក់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់តៃវ៉ាន់ នៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។ លោក Terry Gou បានគូសបញ្ជាក់នៅក្នុងសនិ្នសីទសារព័ត៌មាន ដូច្នេះថា «ខ្ញុំបានសម្រេចចិត្តថានឹងចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅ ឆ្នាំ២០២៤»។ នៅក្រោយការប្រកាសនេះដែរ លោក Gou ចាំបាច់ត្រូវតែប្រមូលឱ្យបានហត្ថលេខាចំនួន ២៩០,០០០ ដើម្បីអាចឈរឈ្មោះជាបេក្ខជន ឯករាជ្យម្នាក់។ គួរបញ្ជាក់ថា ក្រុមហ៊ុន Foxconn គឺជាក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារមួយដ៏ធំសម្រាប់ក្រុមហ៊ុន Apple ហើយលោក Terry Gou បានលាលែងពីតំណែងជាប្រមុខ ក្រុមហ៊ុននេះក្នុងឆ្នាំ២០១៩ និងបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ នៅឆ្នាំនោះដែរ។ ប៉ុន្តែបានបរាជ័យដោយមិនត្រូវបានតែង តាំងជាបេក្ខជនតំណាងឱ្យគណបក្សប្រឆាំងដ៏ធំរបស់តៃវ៉ាន់ គួមិញតាង ដែលមានទំនោរងាកទៅរកចិននោះទេ។ លោក Gou ក៏បានព្យាយាមជាលើកទី២ ផងដែរ ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតី តំណាងឱ្យគណបក្សគួមិញតាង កាលពីខែមករា ឆ្នាំ២០២៣នេះ […]

ច្បាប់ថ្មីរបស់កាណាដាតម្រូវឱ្យក្រុមហ៊ុន Facebook និង Google បង់ប្រាក់ទំនងចូលជាធរមាននៅឆ្នាំ២០២៥ ខាងមុខ

Nisaiy KP August 27, 2023 27/08/2023

(បរទេស)៖ ថ្មីៗនេះនិយតករអនុវត្តច្បាប់ព័ត៌មានអនឡាញ (Online News Act) របស់ប្រទេសកាណាដា បាននិយាយថា ខ្លួននឹងចាប់ផ្តើមបង្កើតក្របខណ្ឌសម្រាប់កិច្ចចរចារវាងស្ថាប័នព័ត៌មាន និងក្រុមហ៊ុនអ៊ីនធឺណិតយក្សចាប់ពីខែកញ្ញាខាងមុខនេះតទៅ។ ខណៈការប្រកាសបានធ្វើឡើងក្រោយពីមានការតវ៉ាពីប្រជាជនកាណាដាជាច្រើន ជុំវិញការដាក់កម្រិតលើការប្រើប្រាស់ភ្លេតហ្វមព័ត៌មានពីបណ្តាញផ្សព្វផ្សាយ Facebook និង Instagram ក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។ ច្បាប់ព័ត៌មានអនឡាញរបស់ប្រទេសកាណាដា ដែលជាផ្នែកមួយនៃនិន្នាការសកលក្នុងការធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Alphabet ដែលជាមេធំរបស់ Google និង Meta ដែលជាមេធំរបស់ Facebook បង់ប្រាក់សម្រាប់ភ្លេតហ្វមព័ត៌មានរបស់ពួកគេ បានអនុម័តច្បាប់កាលពីអំឡុងខែមិថុនា ប៉ុន្តែនៅមិនទាន់ចូលជាធរមាននៅឡើយនោះទេ។ ក្រុមហ៊ុនទាំងពីរបាននិយាយថាច្បាប់មិនអាចដំណើរការបានសម្រាប់អាជីវកម្មរបស់ពួកគេនោះទេ ខណៈដែរ Meta បានសម្រេចបិទភ្លេតហ្វមព័ត៌មានរបស់ខ្លួនក្នុងប្រទេសកាណដារួចទៅហើយ ដែលវាកំពុងតែជះផលអវិជ្ជមានជាខ្លំាងក្នុងប្រទេសនេះ។ ចំណែកឯ Google វិញក៏មានគម្រោងទប់ស្កាត់ព័ត៌មាននៅក្នុងប្រទេសកាណាដាឱ្យបានមុនពេលច្បាប់ចូលជាធរមានផងដែរ។ យោងតាមរបាយការណ៍ចុងក្រោយនេះ គណៈកម្មការវិទ្យុ-ទូរទស្សន៍ និងទូរគមនាគមន៍កាណាដា (CRTC) ដែលជានិយតករទទួលខុសត្រូវក្នុងការអនុវត្តច្បាប់ព័ត៌មានអនឡាញរបស់កាណាដា បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា នឹងធ្វើការពិគ្រោះយោបល់ជាសាធារណៈទាក់ទងនឹងក្របខណ្ឌសម្រាប់ការចរចាចាប់ពីខែកញ្ញា រហូតដល់ខែវិច្ឆិកា ហើយនឹងចាប់ផ្តើមបើកការចរចាតទល់នៅដើមឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

មីយ៉ាន់ម៉ាគ្រោងដាក់កម្រិតដល់ការនាំចេញអង្ករដើម្បីគ្រប់គ្រងតម្លៃក្នុងស្រុក

Khmerpress August 26, 2023 26/08/2023

(យ៉ាំងហ្គោន)៖ មន្ត្រីមួយរូបក្នុងស្ថាប័នឧស្សាហកម្មអង្ករបានឱ្យដឹងនៅថ្ងៃសុក្រថា មីយ៉ាន់ម៉ាគ្រោងរឹតបន្តឹងការនាំចេញអង្ករជាបណ្ដោះអាសន្នដើម្បីគ្រប់គ្រងការកើនឡើងតម្លៃស្បៀងក្នុងស្រុក ដោយចូលរួមជាមួយឥណ្ឌាដែលជាប្រទេសនាំចេញអង្ករធំបំផុតក្នុងពិភពលោកក្នុងគ្រាដែលមានការរឹតបន្តឹងការផ្គត់ផ្គង់ពិភពលោក។ សមាជិកជាន់ខ្ពស់នៃសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ាបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «យើងនឹងដាក់កម្រិតដល់ការនាំចេញអង្ករជាបណ្ដោះអាសន្នរយៈពេលប្រហែល ៤៥ថ្ងៃចាប់ពីចុងខែនេះទៅ»។ មន្ត្រីរូបនេះបានបន្ថែមថា ការកើនឡើងតម្លៃស្បៀងក្នុងស្រុកកំពុងជំរុញឱ្យអាជ្ញាធរដាក់កម្រិតដល់ការនាំចេញ។ មីយ៉ាន់ម៉ាគឺជាប្រទេសនាំចេញអង្ករធំជាងគេទី៥ ក្នុងពិភពលោកដោយលក់បានជាង ២ លានតោនក្នុងមួយឆ្នាំ នេះបើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក។ កាលពីខែមុន ប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករសមិនមែនប្រភេទអង្ករក្រអូបបាសម៉ាទី ដោយកាត់បន្ថយការផ្គត់ផ្គង់នៅលើទីផ្សារពិភពលោកប្រហែល ១០លានតោន ឬ ២០%។ ឈ្មួញលក់អង្ករមួយរូបនៅទីក្រុងបុមបៃមកពីក្រុមហ៊ុនពាណិជ្ជកម្មអង្ករលំដាប់ពិភពលោកបានប្រាប់រ៉យទ័រថា៖ «មីយ៉ាន់ម៉ាមិនមែនអ្នកនាំចេញធំមួយនៅក្នុងទីផ្សារអង្ករដូចប្រទេសឥណ្ឌា ឬប្រទេសថៃទេ ប៉ុន្តែការរឹតបន្តឹងកំពុងកើតមាននៅពេលការផ្គត់ផ្គង់កំពុងតានតឹង»។ ឈ្មួយរូបនេះបានបន្ថែមថា៖ «ការណ៍នេះនឹងបញ្ជូនសញ្ញាឡើងថ្លៃទៅកាន់ទីផ្សារ និងបង្កើនការព្រួយបារម្ភចំពោះអ្នកទិញ»។ តម្លៃអង្ករសកលដែលលក់ចេញដោយប្រទេសនាំចេញធំៗ រួមទាំងប្រទេសថៃ និងវៀតណាមបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១៥ឆ្នាំចាប់តាំងពីឥណ្ឌាសម្រេចចិត្តទប់ស្កាត់ការផ្គត់ផ្គង់។ អង្ករប្រភេទបាក់ ៥ភាគរយរបស់វៀតណាមត្រូវបានស្រង់តម្លៃពី ៦៥០ ទៅ ៦៦០ ដុល្លារក្នុងមួយតោនធៀបនឹង ៦៦០ ដុល្លារកាលពីមួយសប្តាហ៍មុន។ តម្លៃនាំចេញអង្ករប្រភេទបាក់ ៥%របស់ថៃបានឡើងថ្លៃដល់ ៦៣០ដុល្លារក្នុងមួយតោនពី ៦១៥ដុល្លារទៅ ៦២០ដុល្លារកាលពីសប្តាហ៍មុន។ ប្រទេសនាំចូលអង្ករនានា រួមទាំងហ្វីលីពីន និងឥណ្ឌូនេស៊ី កំពុងប្រញាប់ប្រញាល់បង្កើនការទិញអង្ករ ខណៈដែលបាតុភូតអាកាសធាតុក្តៅខ្លាំងអ៊ែលនីណូត្រូវបានរំពឹងថានឹងកាត់បន្ថយផលិតកម្ម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

iPhone 15 Pro/Pro Max នឹងប្តូរទៅប្រើជម្រើសពណ៌ប្រផេះថ្មី

Khmerpress August 26, 2023 26/08/2023

(បរទេស)៖ ថ្មីៗនេះទទទួលបានរបាយការណ៍បន្ថែមពីត្រកូល iPhone 15 របស់ Apple ដែលត្រៀមប្រកាសបង្ហាញជាផ្លូវការនៅអំឡុងពីរសប្តាហ៍ខាងមុខនេះ។ ម៉ូដែល iPhone 15 Pro/Pro Max នៅឆ្នាំនេះនឹងមានជម្រើសពណ៌ប្រផេះថ្មីដែលចូលមកជំនួសពណ៌មាស វាក៏ជាផ្នែកមួយនៃជម្រើសពណ៌របស់ iPhone ចាប់តាំងពីម៉ូដែល iPhone 5s មកម្លេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ ប្រភពពី 9to5mac បានឱ្យដឹងថា Apple កំពុងតែបោះបង់ចោលម្រើសពណ៌មាស និងពណ៌ស្វាយងងឹត ដែលមាននៅលើ iPhone 14 Pro/Pro Max ហើយប្តូរមកប្រើជម្រើសពណ៌ប្រផេះ និងពណ៌ខៀវងងឹតនៅលើ iPhone 15Pro/Pro Max ជំនួសវិញ។ ដូចដែលបានដឹងរួចមកហើយ Apple បានប្រើប្រាស់តួខ្លួនដែកអ៊ីណុក (Stainless Steel) នៅលើ iPhone របស់ខ្លួនជាច្រើនជំនាន់មកហើយ តែតាមរយៈរបាយការណ៍ចុងក្រោយនេះបង្ហាញថា Apple ក៏នឹងមានការផ្លាស់ប្តូរតួរខ្លួន iPhone 15Pro/Pro Max […]

ដាណឺម៉ាក នឹងស្នើច្បាប់ហាមឃាត់ការដុតគម្ពីរ Qur’an ក្នុងការរំងាប់ភាពតានតឹងជាមួយបណ្តាប្រទេសអ៊ីស្លាម

Khmerpress August 26, 2023 26/08/2023

(កូប៉ិនហាក)៖ រដ្ឋាភិបាលប្រទេសដាណឺម៉ាកបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងស្នើច្បាប់ដែលនឹងធ្វើឱ្យការដុតច្បាប់ចម្លង នៃគម្ពី Qur’an ជាសាធារណៈជារឿងខុសច្បាប់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនៅអឺរ៉ុបខាងជើងមួយនេះ ក្នុងការរំងាប់ភាពតានតឹង ដែលកំពុងកើនឡើងជាមួយប្រទេសមូស្លីមមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Peter Hommelgaard បានប្រាប់សន្និសីទសារព័ត៌មានមួយថា «រដ្ឋាភិបាលនឹងស្នើច្បាប់ដើម្បីហាមឃាត់ការចាត់ចែងមិនត្រឹមត្រូវ នៃវត្ថុដែលមានសារៈសំខាន់ជាមូលដ្ឋាន ចំពោះសាសនាសម្រាប់សហគមន៍សាសនា»។ លោកបានបន្ថែមថា «ដូច្នេះ សំណើនេះនឹងដាក់ទោស ជាឧទាហរណ៍ ការដុតគម្ពីរ Qur’an ឬគម្ពីរ Torah នៅកន្លែងសាធារណៈ»។ ប្រទេសដាណឺម៉ាក និងស៊ុយអែតបានឃើញការតវ៉ាជាបន្តបន្ទាប់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលច្បាប់ចម្លងនៃគម្ពីរបរិសុទ្ធរបស់អ្នកមូស្លីម ត្រូវបានដុត ឬបំផ្លាញ ដែលបង្កឱ្យមានកំហឹងនៅក្នុងប្រទេសអ៊ីស្លាម ដែលទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ទង្វើទាំងនេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ប្រទេសដាណឺម៉ាកបានសម្រេចដកការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹង ដែលខ្លួនបានដាក់កាលពីមុន ដោយសារតែការព្រួយបារម្ភផ្នែកសន្តិសុខ។ ថ្មីៗនេះប្រទេសស្កាតឌីណាវៀន (Scandinavian) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថាខ្លួនកំពុងពិចារណាលើការហាមឃាត់ការតវ៉ា និងការប្រមូលផ្តុំដើម្បីដុតគម្ពី Qur’an នៅក្នុងទឹកដីរបស់ខ្លួន ទោះបីជាមានការរិះគន់ពីគណបក្សប្រឆាំងក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Heineken បានចាកចេញពីប្រទេសរុស្ស៊ីទាំងស្រុង ហើយលក់រោងចក្រផលិតទាំងអស់របស់ខ្លួននៅរុស្ស៊ីត្រឹមតែ ១អឺរ៉ូ

Khmerpress August 25, 2023 25/08/2023

ក្រុមហ៊ុនស្រាបៀរហូឡង់ Heineken បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនបានលក់ប្រតិបត្តិការផលិតទាំងអស់នៅប្រទេសរុស្ស៊ី ទៅឱ្យក្រុមហ៊ុន Arnest Group ក្នុងតម្លៃ ១អឺរ៉ូ ហើយឥឡូវនេះ ក្រុមហ៊ុនបានចាកចេញពីទឹកដីរុស្ស៊ីទាំងស្រុងហើយ។ ក្រុមហ៊ុនធ្លាប់បានប្រកាសនូវចេតនាបិទរោងចក្រផលិតនៅរុស្ស៊ីជាយូរមកហើយ ពោលគឺតាំងពីខែមីនា ឆ្នាំ២០២២ បន្ទាប់ពីទីក្រុងម៉ូស្គូបានឈ្លានពានអ៊ុយក្រែន។ ក្រុមហ៊ុនបាននិយាយថា ការចាកចេញនេះទំនងជានឹងធ្វើឱ្យមានការខាតបង់ចំនួន ៣០០ លានអឺរ៉ូ (ជិត ៣២៥ លានដុល្លារ)។ គួរឱ្យដឹងដែរថា Heineken គឺជា​ក្រុមហ៊ុន​ផលិត​ស្រា​បៀរ​ធំ​ទី​២ ​របស់​ពិភពលោក​ ហើយមានរោងចក្រផលិតចំនួន ៧ នៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងបុគ្គលិកចំនួន ១,៨០០ នាក់។ នៅក្រោមកិច្ចព្រមព្រៀងនេះ ម្ចាស់ក្រោយនឹងធានាការងារសម្រាប់បុគ្គលិករយៈពេល ៣ ឆ្នាំខាងមុខ។ Heineken បានឈប់លក់នៅក្នុងប្រទេសរុស្ស៊ីតាំងពីឆ្នាំមុន ហើយការផលិតស្រាបៀរនេះនឹងត្រូវបញ្ឈប់ក្នុងរយៈពេល ៦ខែ។ ចំណែក Arnest Group គឺជាក្រុមហ៊ុនផលិតគ្រឿងសម្អាង ទំនិញប្រើប្រាស់ក្នុងផ្ទះ និងវេចខ្ចប់ដែកដ៏ធំបំផុតរបស់រុស្ស៊ី៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ចិនសម្រេចផ្អាកនាំចូលគ្រឿងសមុទ្រពីជប៉ុន ក្រោយជប៉ុនផ្តើមបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima

Khmerpress August 24, 2023 24/08/2023

ចិន៖ រដ្ឋាភិបាលចិននៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហានេះបានប្រកាសផ្អាកនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន ក្រោយអាជ្ញាធរជប៉ុនផ្តើមបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។ ការសម្រេចផ្អាកនេះនឹងធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់គ្រឿងសមុទ្រនៅលើទីផ្សារក្នុងប្រទេសចិនផងដែរ ព្រោះតាមធម្មតាជប៉ុនគឺជាអ្នកផ្គត់ផ្គង់គ្រឿងសមុទ្រទៅកាន់ប្រទេសចិនក្នុងបរិមាណយ៉ាងច្រើន។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ការសម្រេចផ្អាកនាំចូលគ្រឿងសមុទ្រនេះគឺត្រូវបានធ្វើឡើងក្រោមហេតុផលថា ដើម្បីចៀសវាងការចម្លងមេរោគផ្សេងៗដែលអាចតោងជាប់នៅលើគ្រឿងសមុទ្រទៅកាន់អ្នកទទួលទាន  ជាពិសេសនោះគឺកាកសំណល់វិទ្យុសកម្មតែម្តង។ គួររម្លឹកជូនថា ទឹកដែលជប៉ុនត្រូវបង្ហូរចូលទៅក្នុងសមុទ្រនោះគឺជាទឹកដែលគេប្រើសម្រាប់ស្អំ ឬទប់មិនឲ្យមានការសាយភាយជាតិវិទ្យុសកម្មចូលទៅក្នុងបរិយាកាសនៅពេលដែលរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima បានផ្ទុះនាពេលកន្លងមក។ ពិតណាស់ថានៅក្នុងទឹកនោះអាចមានផ្ទុកនូវសារធាតុគ្រោះថ្នាក់មួយចំនួន តែគេគ្មានវិធីណាក្រៅតែព្យាយាមបង្ហូរវាចេញពីរោងចក្របន្តិចម្តងៗនោះទេ៕  ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ជប៉ុនចាប់ផ្តើមការបង្ហូរទឹកកាកសំណល់វិទ្យុសកម្ម ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលក្នុងមហាសមុទ្រប៉ាស៉ីហ្វិក

Khmerpress August 24, 2023 24/08/2023

(តូក្យូ)៖ នាថ្ងៃព្រហស្បតិ៍នេះ ប្រទេសជប៉ុនបានចាប់ផ្តើមការបង្ហូរទឹកកាកសំណល់វិទ្យុសកម្ម ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៉ីហ្វិក ទោះប្រឈមនឹងភាពចម្រូងចម្រាសក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។ បរិមាណទឹកជាង១លានតោន ដែលត្រូវបានប្រើប្រាស់ដើម្បីបញ្ចុះសីតុណ្ហភាព នៃស្នូលរេអាក់ទ័រនុយក្លេអ៊ែររបស់រោងចក្រ​ Fukushima ដែលបានរងការបំផ្លិចបំផ្លាញ អំលុងព្រឹត្តិការណ៍គ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០១១ សព្វថ្ងៃកំពុងតែត្រូរក្សាទុកនៅក្នុង​អាងធ្វើពីដែកថែបប្រហែល១,០០០អាង នៅទីនោះ។ ការបញ្ចេញទឹកសំណល់វិទ្យុសកម្មទាំងនោះ ចូលទៅក្នុងផ្ទៃសមុទ្រ គឺជាផ្នែកគន្លឹះ​នៃផែនការរុះរើរោងចក្រថាមពលនុយក្លេអ៊ែរ ដែលនៅបន្តមានគ្រោះថ្នាក់ខ្ពស់មួយនេះ។ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ Tepco បាននិយាយថា ខ្លួននឹងធ្វើប្រតិបត្តិការបង្ហូរទឹកសរុបចំនួន៤លើក រហូតដល់ខែមីនា ឆ្នាំ២០២៤ ខណៈការបង្ហូរលើកទី១ ដែលទើបចាប់ផ្តើមនាថ្ងៃព្រហស្បតិ៍នេះ នឹងចំណាយពេលប្រហែល១៧ថ្ងៃ។ រដ្ឋាភិបាលជប៉ុនបានអះអាងថា ទឹកទាំងនោះគឺបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្មយ៉ាងត្រឹមត្រូវ ដើម្បីច្រោះសារធាតុវិទ្យុសកម្មចេញ ដោយពួកវានៅមានផ្ទុកកម្រិតវិទ្យុសកម្ម​តិចតួចប៉ុណ្ណោះ ដែលមិនបង្កគ្រោះថ្នាក់ឡើយ។ រីឯទីភ្នាក់ងារថាមពលអាតូមិក IAEA របស់អង្គការសហប្រជាជាតិ ក៏បានផ្តល់ការគាំទ្រដល់ផែនការរបស់ជប៉ុនផងដែរ។ គួរបញ្ជាក់ថា ភ្លាមៗក្រោយជប៉ុនចាប់ផ្តើមបញ្ចេញ ទឹកកាកសំណល់នុយក្លេអ៊ែរចូលក្នុងផ្ទៃសមុទ្រ ចិនបានចេញរិះគន់ថា វាគឺជាទង្វើអត្មានិយមនិងខ្វះការទទួលខុសត្រូវយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ចិនបានសម្រេចផ្អាកការនាំចូលគ្រឿងសមុទ្រជប៉ុនទាំងអស់ ថែមទៀតផង។ ទន្ទឹមគ្នា នៅថ្ងៃព្រហស្បតិ៍នេះ […]

CDC អាមេរិក៖ មេរោគបំប្លែងថ្មី BA.2.86 អាចចម្លងជំងឺទាំងលើអ្នកធ្លាប់កើតកូវីដ១៩ និងចាក់វ៉ាក់សាំងរួច

Khmerpress August 24, 2023 24/08/2023

(វ៉ាស៉ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺរបស់សហរដ្ឋអាមេរិក (CDC) នៅថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា មេរោគកូវីដ១៩ បំប្លែងថ្មីដែលគេឲ្យឈ្មោះ BA.2.86 អាចមានសមត្ថភាពចម្លងជំងឺខ្លាំងជាងមេរោគបំប្លែងថ្មីមុនៗ ទាំងចំពោះអ្នកដែលធ្លាប់ឆ្លងកូវីដ១៩ ឬអ្នកដែលបានចាក់វ៉ាក់សាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។ CDC បានឲ្យដឹងទៀតថា វាឆាប់ពេលក្នុងការកំណត់ថាមេរោគបំប្លែងថ្មីនេះ អាចបណ្តាលឲ្យកើតមានជំងឺធ្ងន់ធ្ងរ បើប្រៀបធៀបនឹងមេរោគបម្លែងខ្លួនពីមុនៗ។ ប៉ុន្តែ ដោយសារការបំប្លែងខ្លួនដ៏ច្រើននៃជំងឺកូវីដ១៩ បង្កឲ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់ទៅលើភាពស៉ាំពីវ៉ាក់សាំង និងអ្នកដែលធ្លាប់ឆ្លងជំងឺនេះ។ កាលពីដើមខែសីហា BA.2.86 ត្រូវបានរកឃើញមានការឆ្លងនៅក្នុងសហរដ្ឋអាមេរិក ដាណឺម៉ាក និងអ៉ីស្រាអែល។ គួរបញ្ជាក់ ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើមេរោគកូវីដ១៩ BA.2.86 ដោយសារតែការបំប្លែងខ្លួន ៣៦លើករបស់វាពីមេរោគបំប្លែងថ្មី XBB.1.5 ដែលកំពុងឆ្លងរាលដាលនាពេលបច្ចុប្បន្ន៕ ផ្តល់សិទ្ធិដោយ៖ freshnews

មាសមានតម្លៃថេរដោយជួញដូរក្នុងតម្លៃជាង ២ ៨០០ដុល្លារក្នុងមួយតម្លឹង

Khmerpress August 24, 2023 24/08/2023

(ហាណូយ)៖ តម្លៃមាសស្ទើរតែមាននតម្លៃថេរដោយកើនឡើងតិចតួច ០,០៧% ដល់ ៦៧,៦លានដុង (ឬស្មើនឹង ២ ៨៣៧,៩៦ដុល្លារ) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ តម្លៃចិញ្ចៀនមាសបានកើនឡើង ០,០៩% ដល់ ៥៦,៨លានដុង (២ ៣៨៤,៥ដុល្លារ) ក្នុងមួយតម្លឹង (មួយតម្លឹងស្មើនឹង ៣៧,៥ ក្រាម ឬ ១,២ អោន)។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃមាសពិភពលោករក្សាតម្លៃថេរកាលពីថ្ងៃអង្គារ ដោយតម្លៃមាសក្នុងទីផ្សារសម្រាប់ទិញលក់ភ្លាមៗត្រូវបានជូញដូរក្នុងតម្លៃ ១ ៨៩៤,៨៩ដុល្លារ ក្នុងមួយអោន (៨,៣៣៣ជី) ដោយបានកើនឡើងពីតម្លៃ ១ ៨៨៣,៧ដុល្លារកាលពីសប្តាហ៍មុនដែលជាតម្លៃទាបក្នុងរយៈពេលប្រាំខែ។ តម្លៃមាសក្នុងកិច្ចសន្យាអនាគតរបស់សហរដ្ឋអាមេរិកត្រូវបានជួញដូរក្នុងតម្លៃ ១ ៩២៣,៥ដុល្លារក្នុងមួយអោន។ បន្ទាប់ពីការធ្លាក់ចុះរយៈពេលមួយសប្តាហ៍ មាសបានឡើងថ្លៃ ០,៣% កាលពីថ្ងៃចន្ទដោយដែលជាតម្លៃល្អបំផុតក្នុងរយៈពេលជាង ២សប្តាហ៍។ លោក Clifford Bennett ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន ACY Securities បានថ្លែងថា៖ «អ្នកទិញសក្តានុពលនានាបាននិងកំពុងរង់ចាំមើលថាតើមាសអាចធ្លាក់ចុះថ្លៃដល់កម្រិតណា ហើយការធ្លាក់ថ្លៃអាចជាការចាប់ផ្តើមសម្រុកចូលទីផ្សារឡើងវិញរបស់ពួកគេ»៕ ផ្តល់សិទ្ធិដោយ៖ freshnews