ព័ត៌មានអន្តរជាតិ

Ford បោះសំដីថា អាមេរិកមិនទាន់យកឈ្នះលើចិនក្នុងវិស័យរថយន្តអគ្គិសនីបាននៅឡើយទេ

Khmerpress June 19, 2023 19/06/2023

(បរទេស)៖ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផលិតរថយន្តលំដាប់ខ្នាតយក្ស Ford Motor លោក Bill Ford បាននិយាយថា សហរដ្ឋអាមេរិកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតប្រជែងជាមួយប្រទេសចិនក្នុងការផលិតរថយន្តអគ្គិសនីនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមហ៊ុន Ford បានប្រាប់កម្មវិធី «Fareed Zakaria GPS» របស់ទូរទស្សន៍ CNN នៅថ្ងៃអាទិត្យថា ថ្មីត្បិតតែអាមេរិកជាប្រទេសអ្នកមាន និងជឿនលឿនខ្លាំងទៅលើបច្ចេកវិទ្យា ប៉ុន្តែនៅមានចិនមួយទៀតក៏មិនធម្មតាដែរ «ចិនបានអភិវឌ្ឍសមត្ថភាពបានលឿនណាស់ ហើយពួកគេបានអភិវឌ្ឍវាក្នុងទ្រង់ទ្រាយធំ ហើយឥឡូវនេះពួកគេកំពុងនាំចេញសមិទ្ធផលទាំងនោះ»។ Ford បានបន្តទៀតថា «យើងត្រូវត្រៀមខ្លួនឱ្យបានឆាប់ជាងនេះ បើទោះបីជាចិនមិនមានរោងចក្រផលិតនៅទីនេះក៏ពិតមែន តែថ្ងៃណាមួយគេនឹងវាយលុកមកដល់ទីផ្សារអាមេរិកមិនខាន គ្រាន់តែយូរ និងឆាប់ប៉ុណ្ណោះ»។ ដោយឡែកកាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុន Ford ធ្លាប់បានប្រកាសពីផែនការវិនិយោគដែលមានតម្លៃ ៣.៥ពាន់លានដុល្លារដើម្បីបង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅរដ្ឋ Michigan រួចទៅហើយ ដែលក្នុងកិច្ចព្រមព្រៀងនោះមានពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាពីក្រុមហ៊ុនអាគុយរបស់ចិន CALT។ យ៉ាងណាផែនការវិនិយោគនេះនៅមិនទាន់មានការអនុញ្ញាតនៅឡើយនោះទេ ដោយកំពុងស្ថិតក្រោមការពិនិត្យឡើងវិញពីរដ្ឋបាល Biden នូវកិច្ចព្រមព្រៀងនេះ។ Bill Ford ដែលជាចៅទួតរបស់ស្ថាបនិកក្រុមហ៊ុន Ford លោក Henry […]

ឆេះស្រឡាងផ្ទុកមនុស្ស១២០នាក់ នៅប្រទេសហ្វីលីពីន, ប្រតិបត្តិការជួយសង្រ្គោះកំពុងប្រព្រឹត្តទៅ

Nisaiy KP June 18, 2023 18/06/2023

(ម៉ានីល)៖ នាថ្ងៃអាទិត្យនេះ ស្រឡាងមួយគ្រឿងផ្ទុកមនុស្សសរុបចំនួន១២០នាក់ ត្រូវបានអគ្គិភ័យឆាបឆេះនៅលើផ្ទៃសមុទ្រ ក្នុងប្រទេសហ្វីលីពីន ខណៈកងកម្លាំងឆ្មាំសមុទ្រហ្វីលីពីន បានចល័តនាវាមួយគ្រឿង ឱ្យទៅជួយសង្រ្គោះដែលធ្វើដំណើរលើនោះ និងដើម្បីព្យាយាមជួយពន្លត់ភ្លើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។ ឆ្មាំសមុទ្រហ្វីលីពីនបានឱ្យដឹងថា ស្រឡាង Esperanza Star ត្រូវបានភ្លើងឆាបឆេះកាលពីព្រឹកព្រលឹមថ្ងៃអាទិត្យនេះ ពេលកំពុងធ្វើដំណើរពី​ខេត្ត ស៉ីគីហ័រ (Siquijor) ឆ្ពោះទៅកាន់ខេត្ត បូហូល (Bohol) នៅភាគកណ្តាលប្រទេស។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់នៅឡើយនោះទេថា តើមនុស្សប៉ុន្មាននាក់ហើយ ត្រូវបានជួយសង្រ្គោះចេញពីស្រឡាង ឬក៏ថាតើមានមនុស្សបាត់បង់ជីវិតដែរឬអត់។ ស្រឡាងនោះផ្ទុះអ្នកដំណើរសរុប៦៥នាក់ និងបុគ្គលិកស្រឡាងសរុប៥៥នាក់។ គួរបញ្ជាក់ថា ឧបទ្ទវហេតុលើផ្ទៃសមុទ្រ តែងកើតមានជាញឹកញាប់នៅហ្វីលីពីន ដែលជាប្រទេសទីប្រជុំកោះ ដោយសារកត្តាផ្សេងៗ ដូចជាព្យុះ, ស្ថានភាពស្រឡាង កប៉ាល់ ឬនាវាផ្ទាល់, ការផ្ទុកមនុស្សច្រើនលើសកំណត់ និងភាពធូររលង់នៃការអនុវត្តបទបញ្ញត្តិសុវត្ថិភាព ជាពិសេសនៅតាមខេត្តឆ្ងាយៗ។ កាលពី​ខែមីនា ឆ្នាំនេះ អគ្គិភ័យបានឆាបឆេះនាវេលាយប់រំលងអធ្រាត្រ លើស្រឡាងមួយគ្រឿង មានផ្ទុកមនុស្សសរុប២៥០នាក់។ ក្នុងហេតុការណ៍នោះ ដែលបានកើតឡើង នៅក្បែរខេត្តបាស៉ីឡាន់ […]

រលកកម្ដៅផ្ដាច់ជីវិតមនុស្ស ៣៤នាក់ នៅឥណ្ឌា ខណៈមនុស្សចាស់ត្រូវបានណែនាំឱ្យស្នាក់នៅក្នុងផ្ទះ

Nisaiy KP June 18, 2023 18/06/2023

(ញូវដេលី)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌា បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថាមនុស្សយ៉ាងហោច ៣៤នាក់បានស្លាប់ ដោយសាររលកកម្ដៅដ៏ក្ដៅនារយៈពេល២ថ្ងៃ កន្លងមកនេះ នៅក្នុងរដ្ឋ អ៊ូតតា ប្រាដែស (Uttar Pradesh) ដោយជំរុញឱ្យក្រុមគ្រូពេទ្យ និងអាជ្ញាធរណែនាំឱ្យមនុស្សមានអាយុ ៦០ឆ្នាំឡើង ត្រូវស្នាក់នៅក្នុងផ្ទះ អំឡុងពេលថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣។ មនុស្ស ៣៤នាក់ដែលបានស្លាប់ សុទ្ធសឹងជាមនុស្សមានវ័យ ៦០ឆ្នាំឡើង និងមានបញ្ហាសុខភាពស្រាប់ ឬជំងឺប្រចាំកាយ ដែលធ្វើឱ្យពួកគេមិនអាចទ្រាំទ្រនឹងកម្ដៅ បាន។ បើតាមអាជ្ញាធរឥណ្ឌា ជនរងគ្រោះដែលបានស្លាប់ទៀតសោត ត្រូវបានរាយការណ៍នៅក្នុងស្រុក បាលលៀ (Ballia) ស្ថិតនៅចម្ងាយ ២០០គីឡូម៉ែត្រពី ភាគអាគ្នេយ៍នៃទីក្រុង Lucknow ដែលជារដ្ឋធានីនៃរដ្ឋ Uttar Pradesh។ គួរបញ្ជាក់ថា មនុស្ស ២៣នាក់ដែលស្លាប់ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ និង១១នាក់ផ្សេងទៀតត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រសប្ដាហ៍នេះដែល សីតុណ្ហភាពបានឡើងដល់ ៤២.២អង្សាសេ ឬលើសកម្រិតកម្ដៅធម្មតា ៤.៧អង្សាសេ៕ ផ្ដល់សិទ្ធិដោយ៖freshnews

បំណុលជាតិរបស់សហរដ្ឋអាមេរិកបានកើនឡើងដល់ ៣២ ទ្រីលានដុល្លារ ជាលើកដំបូងមិនធ្លាប់មានពីមុន

Khmerpress June 17, 2023 17/06/2023

បំណុលជាតិរបស់សហរដ្ឋអាមេរិកបានកើនឡើងដល់ ៣២ ទ្រីលានដុល្លារ ជាលើកដំបូងដែលមិនធ្លាប់មានពីមុននៅក្នុងសប្តាហ៍នេះ នេះបើយោងតាមទិន្នន័យរបស់ក្រសួងរតនាគារដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ របាយការណ៍បំណុលដូចព្យុះនេះ បានកើតឡើង ២ សប្តាហ៍ បន្ទាប់ពីប្រធានាធិបតីលោក បៃដិន បានចុះហត្ថលេខាលើច្បាប់ដើម្បីព្យួរដែនកំណត់នៃការខ្ចីប្រាក់របស់ប្រទេសរហូតដល់ចុងឆ្នាំ២០២៤។ ទោះបីជាសេតវិមាន និងប្រធានសភា លោក Kevin McCarthy (R-Calif.) យល់ព្រមលើការកាត់បន្ថយការចំណាយចំនួន ១.៥ ទ្រីលានដុល្លារ សម្រាប់ទសវត្សរ៍ក្រោយក៏ដោយ ក៏បំណុលជាតិសរុបរបស់អាមេរិកនៅតែត្រូវបានព្យាករណ៍ថា នឹងលើសពី ៥០ ទ្រីលានដុល្លារនៅឆ្នាំ២០៣៣។ លោក Michael A. Peterson នាយកប្រតិបត្តិនៃមូលនិធិ Peter G. Peterson ដែលជាអង្គការមិនរកកម្រៃដែលផ្តោតលើបញ្ហាសារពើពន្ធ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្របាននិយាយថា៖«យើងមានសំណាងណាស់ ដែលអាចជៀសវាងការទូទាត់សងប្រាក់នៅក្រោមពិដានបំណុល ប៉ុន្តែបញ្ហាកាន់តែទូលំទូលាយនោះគឺថា យើងបន្តមិនអើពើនឹងបំណុលដែលកំពុងកើនឡើង»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក Bill Gates ជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន

Naren June 17, 2023 17/06/2023

(ប៉េកាំង)៖ លោក Bill Gates បានជួបជាមួយនឹង លោក Xi Jinping នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលជាជំនួបមួយទល់នឹងមួយលើកដំបូងរបស់មេដឹកនាំចិន ជាមួយអ្នកជំនួញលោកខាងលិចក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។ លោក Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft (MSFT) និងជាមហាសេដ្ឋីលំដាប់ទីប្រាំរបស់ពិភពលោក កំពុងនៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ សម្រាប់ការធ្វើដំណើរលើកដំបូងរបស់លោក ទៅកាន់រដ្ឋធានីរបស់ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាកូវីដ១៩។ ក្នុងជំនួបទ្វេរភាគី លោក Xi បានអំពាវនាវឱ្យ លោក Gates ឱ្យជួយលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដោយបានស្វាគមន៍មហាសេដ្ឋីបច្ចេកវិទ្យារូបនេះយ៉ាងកក់ក្តៅផងដែរ។ លោក Xi និយាយថា «ខ្ញុំរីករាយណាស់ដែលបានជួបអ្នក។ យើង​មិន​បាន​ជួប​គ្នា​ជាង​បី​ឆ្នាំ​មក​ហើយ… ហើយ​អ្នក​គឺ​ជា​មិត្ត​ចាស់​របស់​យើង»។ លោក Xi បានបន្តប្រាប់​លោក Gates ថា «ខ្ញុំជឿថា មូលដ្ឋានគ្រឹះនៃទំនាក់ទំនងចិន-អាមេរិក គឺស្ថិតនៅលើប្រជាជន។ ជាមួយនឹងស្ថានភាពពិភពលោកបច្ចុប្បន្ន យើងអាចអនុវត្តសកម្មភាពផ្សេងៗដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់យើង […]

ក្មេងប្រុសម្នាក់បានជាប់ការងារជាវិស្វករ software ឱ្យក្រុមហ៊ុន SpaceX របស់លោក Elon Musk ក្នុងវ័យត្រឹមតែ ១៤ឆ្នាំ

Khmerpress June 15, 2023 15/06/2023

កុមារាសញ្ជាតិបង់ក្លាដែស-អាមេរិកម្នាក់ ដែលមានឈ្មោះថា Kairan Quazi ត្រូវបានក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីលោក Elon Musk ជួលឱ្យក្លាយជាវិស្វករ software របស់ក្រុមហ៊ុន ដែលធ្វើឱ្យគាត់ក្លាយជាបុគ្គលិកក្មេងជាងគេបំផុត ដែលក្រុមហ៊ុនធ្លាប់បានជួលពីមុនមក។ កុមារាអាយុ ១៤ឆ្នាំរូបនេះ បានជួបសម្ភាសន៍ការងារជាមួយក្រុមការងាររបស់ SpaceX ហើយក្រោយមក គាត់ក៏បានទទួលការអញ្ចើញពីក្រុមហ៊ុន។ Quazi បាននិយាយថា គាត់មានការសប្បាយចិត្តខ្លាំងណាស់ ដែលអាចធ្វើការឱ្យក្រុមហ៊ុនដ៏ឡូយបំផុតនៅលើផែនដី ហើយមិនគិតពីអាយុរបស់គាត់។ កុមារារូបនេះ នឹងត្រូវបញ្ចប់ការសិក្សាពីមហាវិទ្យាល័យវិស្វកម្មនៃសាកលវិទ្យាល័យ Santa Clara ឆាប់ៗនេះផងដែរ ហើយគាត់ក៏ក្លាយជានិស្សិតបញ្ចប់ការសិក្សាវ័យក្មេងបំផុតរបស់សាកលវិទ្យាល័យមួយនេះ។ ឥឡូវនេះ Quazi កំពុងរៀបចំផ្លាស់ប្តូរផ្ទះពីរបស់គាត់ជាមួយម្ដាយ ចេញពី Pleasanton របស់រដ្ឋ California ទៅ Redmond ក្នុងរដ្ឋ Washington ដើម្បីអាចធ្វើការជាមួយ SpaceX។ កុមារា Quazi នឹងត្រូវបំពេញការងារជាមួយ Starlink ដែលជាក្រុមអ៊ីនធឺណិតផ្កាយរណបរបស់ SpaceX។ បើតាមការរាយការណ៍ពីកាសែត LA Times បានឱ្យដឹងថា Quazi អាចនិយាយជាប្រយោគបានយ៉ាងច្បាស់តាំងពីអាយុ […]

ការសិក្សាមួយបង្ហាញថា ពលរដ្ឋហុងកុង ៨សែននាក់ត្រូវប្រឈមនឹងការបាត់បង់ការងារដោយសារបច្ចេកវិទ្យា AI

Khmerpress June 15, 2023 15/06/2023

ហុងកុង៖ ការសិក្សាមួយរបស់ក្រុមហ៊ុន Venturenix ដែលជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកដ៏ធំនៅក្នុងទីក្រុងហុងកុងបានបង្ហាញថា មួយភាគបួននៃកន្លែងធ្វើការងាររបស់មនុស្សនៅក្នុងទីក្រុងហុងកុងនឹងត្រូវជំនួសដោយការប្រើប្រាស់បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) ដែលជាបច្ចេកវិទ្យាដ៏ទំនើបបំផុតមួយនាពេលបច្ចុប្បន្ននេះ។ ការសិក្សាដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនានេះបានព្យាករណ៍ថា និន្នាការខាងលើនេះអាចនឹងកើតមាននៅទូទាំងក្រុងហុងកុងក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺក្នុងរយៈប្រហែលជា ៥ឆ្នាំទៀត។ ការសិក្សាដដែលនេះបានបញ្ជាក់ថា កម្លាំងពលកម្មរបស់មនុស្សមួយភាគបួន ឬ ២៥% នៃកម្លាំងពលកម្មសរុបក្នុងទីក្រុងហុងកុងនោះគឺអាចស្មើនឹងកន្លែងធ្វើការងាចំនួន ៨០០,០០០កន្លែង ដូចនេះវាន័យថា នៅក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ទៀត ពលរដ្ឋហុងកុងចំនួន ៨០០,០០០នាក់នឹងត្រូវប្រឈមនឹងការបាត់បង់ការងារ ឬត្រូវផ្លាស់ប្តូរការងារថ្មី ដ្បិតតួនាទីរបស់ពួកគេនឹងត្រូវជំនួយដោយបច្ចេកវិទ្យា AI វិញម្តង។ របាយការណ៍នៅក្នុងការសិក្សាបានបញ្ជាក់ទៀថា ក្រុមបុគ្គលិកដែលអាចប្រឈមនឹងបញ្ហាខាងលើនេះគឺភាគច្រើនជាក្រុមបុគ្គលិកក្នុងផ្នែករដ្ឋបាល និងផ្នែកសេវាកម្មអតិថិជន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក គ្រោងទិញប្រេងបំពេញស្ដុកបម្រុងចំនួន ១២លានបារ៉ែល ក្នុងឆ្នាំនេះ

Khmerpress June 15, 2023 15/06/2023

(វ៉ាស៊ីនតោន)៖ ប្រភពចំនួនពីរបានឱ្យដឹងថា សហរដ្ឋអាមេរិកគ្រោងនឹងទិញប្រេងប្រហែល ១២លានបារ៉ែលនៅឆ្នាំនេះ ខណៈដែលប្រទេសមហាអំណាចនេះ ចាប់ផ្តើមបំពេញស្តុកប្រេងបម្រុងអាសន្នរបស់ខ្លួនឡើងវិញ ក្នុងគ្រាដែលតម្លៃប្រេងឆៅធ្លាក់ចុះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ប្រភពដែលបានដឹងពីបញ្ហានេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា តួរលេខនេះរាប់បញ្ចូលទាំងប្រេង ៣លានបារ៉ែលដែលគ្រោងនឹងចែកចាយនៅក្នុងខែសីហា និង ៣លានបារ៉ែលបន្ថែម ដែលរដ្ឋាភិបាលរបស់លោក ចូ បៃឌិន ប្រកាលទិញកាលពីថ្ងៃសុក្រសប្តាហ៍មុន។ អ្នកនាំពាក្យក្រសួងថាមពលអាមេរិក បាននិយាយថា ពួកគេនឹងបន្ត «ស្វែងរកឱកាសសម្រាប់ការទិញប្រេងឡើងវិញបន្ថែមទៀត នៅពេលដែលស្ថានភាពទីផ្សារ និងប្រតិបត្តិការរបស់ស្តុកប្រេងបម្រុងយុទ្ធសាស្រ្ត (SPR) អនុញ្ញាត»។ សេតវិមានមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ នៅពេលដែលទីភ្នាក់ងារព័ត៌មាន Bloomberg ស្នើសុំការអត្ថាធិប្បាយ។ ស្តុកប្រេងបម្រុងយុទ្ធសាស្ត្រ ដែលមានទំហំជាង ៧០០លានបារ៉ែល ស្ថិតនៅក្នុងកម្រិតទាបក្នុងរយៈពេល ៤០ឆ្នាំបន្ទាប់ពីការដកយកមកប្រើប្រាស់ជាប្រវត្តិសាស្ត្រចំនួន ១៨០លានបារ៉ែល កាលពីឆ្នាំមុនក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន។ ពាណិជ្ជករប្រេងបាន និងកំពុងឃ្លាំមើលយ៉ាងដិតដល់ ខណៈពេលដែលរដ្ឋាភិបាលអាមេរិក ចាប់ផ្តើមទិញប្រេងបំពេញស្តុកឡើងវិញ ដោយសារតែការទិញនេះនឹងរឹតបន្តឹងទីផ្សារ។ ប្រេងឆៅប្រភេទជូរដែលក្រសួងថាមពលអាមេរិក ស្វែងរកទិញស្ថិតនៅក្នុងតម្រូវការខ្ពស់ ដែលជាលទ្ធផលនៃការកាត់បន្ថយទិន្នផលរបស់អង្គការ OPEC+។ រដ្ឋាភិបាលអាមេរិកកាលពីរដូវស្លឹកឈើជ្រុះឆ្នាំ មុនបានឱ្យដឹងថា គោលបំណងរបស់រដ្ឋាភិបាល គឺត្រូវទិញបំពេញស្តុកប្រេងបម្រុងឡើងវិញ នៅពេលដែលតម្លៃប្រេងឆៅស្ថិតក្នុងតម្លៃ ឬទាបជាងប្រហែល […]

សហរដ្ឋអាមេរិកប្រកាសកញ្ចប់ជំនួយយោធាថ្មីទៀត ទំហំ៣២៥លានដុល្លារ សម្រាប់អ៊ុយក្រែន

Naren June 14, 2023 14/06/2023

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសកញ្ចប់ជំនួយយោធាថ្មីទៀតមានទំហំ៣២៥លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលនឹងរួមមានមីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស រ៉ុក្កែត គ្រាប់រំសេវផ្សេងៗ ហើយនិងរថពាសដែក ជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកាសកញ្ចប់ជំនួយយោធាថ្មីខាងលើនេះធ្វើឡើង ស្របពេលដែលអ៊ុយក្រែនបានចាប់ផ្តើមប្រតិបត្តិការវាយបករបស់ខ្លួន ហើយបានមើលឃើញ​រថពាសដែកមួយចំនួន ដែលសហរដ្ឋអាមេរិកផ្តល់ឱ្យ ត្រូវបានបាត់បង់នៅលើសមរភូមិ។ ក្រោមកញ្ចប់ជំនួយ អ៊ុយក្រែននឹងទទួលបានបន្ថែមទៀតនូវ មីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស NASAMS, រ៉ុក្កែតសម្រាប់ប្រព័ន្ធបាញ់ផ្លោង HIMARS, គ្រាប់កាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ ព្រមទាំងប្រព័ន្ធប្រឆាំងយន្តហោះ Stinger ហើយនិងអាវុធសម្រាប់ប្រឆាំងរថក្រោះ។ គួរបញ្ជាក់ថា ក្រៅពីនេះ វាក៏នឹងមានរួមរថពាសដែកប្រយុទ្ធ Bradley ១៥គ្រឿង, រថពាសសម្រាប់ដឹកកងទ័ព Stryiker ១០គ្រឿង, ឧបករណ៍​សម្រាប់ទាក់ទងដែលមានប្រព័ន្ធសុវត្ថិភាពខ្ពស់ និងគ្រាប់រាប់លានគ្រាប់ទៀតសម្រាប់អាវុធធុនតូច ផងដែរ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ទីក្រុងវ៉ាស៉ីនតោនបានផ្តល់ជំនួយផ្នែកសន្តិសុខសរុបជាង ៤០ពាន់លានដុល្លារហើយដល់អ៊ុយក្រែន គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីកាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ផ្លូវដែកចិន-ឡាវ ដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនបានជាង ៤លានតោន

Khmerpress June 13, 2023 13/06/2023

(វៀងចន្ទន៍)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសឡាវ បានរាយការណ៍ថា ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនទំនិញបានជាង ៤លានតោន គិតចាប់តាំងពីរថភ្លើងនេះ ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២១មក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ។ ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានរាយការណ៍ដោយដកស្រង់ សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានឡាវ KPL កាលពីថ្ងៃចន្ទថា ចាប់តាំងពីផ្លូវរថភ្លើងបានបើកដំណើរការ ក្នុងខែធ្នូ ឆ្នាំ២០២១មក រថភ្លើងនេះបានដឹកទំនិញនាំចូល និងនាំចេញចំនួន ៤ ០៩៧ ៣០០តោន។ ក្នុងនោះមានប្រមាណ ៣ ៤៥០ ០០០តោន ត្រូវបាននាំចេញពីឡាវទៅប្រទេសចិន និង៦៥០ ៩០០តោននាំចេញពីប្រទេសចិន ទៅកាន់ប្រទេសឡាវ។ ទំនិញដែលដឹកជញ្ជូនពីប្រទេសឡាវ ទៅកាន់ប្រទេសចិនភាគច្រើនរួមមានកៅស៊ូ រ៉ែដែក រ៉ែស័ង្កសី កំបោរ ផ្លែឈើ ម្សៅដំឡូង និងស្រូវបាឡេ។ ទន្ទឹមនឹងនេះដែរ ផលិតផលដែលដឹកជញ្ជូនពីប្រទេសចិនទៅកាន់ប្រទេសឡាវ រួមមានឧបករណ៍អគ្គិសនី គ្រឿងបន្លាស់ និងទំនិញប្រើប្រាស់ក្នុងផ្ទះ។ ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៣ ទំនិញចំនួន ១ ៥៨០ ៦៨០តោន ត្រូវបានដឹកជញ្ជូនពីប្រទេសឡាវទៅកាន់ប្រទេសចិន ហើយទំនិញចំនួន ១៦០ ៩១០តោនត្រូវបានដឹកជញ្ជូនពីប្រទេសចិនទៅកាន់ប្រទេសឡាវ។ យោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ ប្រតិបត្តិករធុរកិច្ចក្នុងប្រទេសឡាវ ថៃ […]