ព័ត៌មានអន្តរជាតិ

ឥណ្ឌា៖ មន្ត្រីម្នាក់ត្រូវបានព្យួរតំណែង ដោយសារបញ្ជាគេបូមទំនប់ទឹកឱ្យរីង ដើម្បីរកទូរស័ព្ទ

Naren May 29, 2023 29/05/2023

(ញូវដេលី)៖ មន្ត្រីរដ្ឋាភិបាលម្នាក់នៅភាគកណ្ដាលប្រទេសឥណ្ឌា ត្រូវបានគេព្យួរតំណែង បន្ទាប់ពីបានបញ្ជាឱ្យគេបូមទំនប់ទឹកមួយកន្លែងឱ្យរីង ដើម្បីស្រង់យក ទូរស័ព្ទដៃរបស់ខ្លួន ដែលបានធ្លាក់ចូលក្នុងទំនប់ទឹកនោះ នៅពេលកំពុងថតសែលហ្វី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣។ លោក រ៉ាចែស វីស្វាស (Rajesh Vishwas) ជាមន្ត្រីអធិការកិច្ចខាងចំណីអាហារ បានធ្វើឱ្យទូរស័ព្ទដៃរបស់លោក ធ្លាក់ចូលក្នុងទំនប់ទឹក ខឺកាត់តា (Kherkatta) ស្ថិតនៅក្នុងស្រុក កាន់ឃឺ (Kanker) នៃរដ្ឋ ឆាតធីសហ្កាស (Chhattisgarh) កាលពីសប្ដាហ៍មុន។ បើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា លោក Vishwas បានបញ្ជាឱ្យអ្នកមុជទឹកចុះទៅស្រង់យកទូរស័ព្ទដៃស្មាតហ្វូនរបស់លោក ដោយអះអាងថាមានឯកសារសំខាន់ៗរបស់រដ្ឋាភិបាលនៅក្នុងទូរស័ព្ទដៃនោះ។ ប៉ុន្តែ ការចុះស្រង់ទូរស័ព្ទដៃនេះបានបរាជ័យ ទើបលោកស្នើឱ្យគេបូមទឹកចេញពីទំនប់ទឹកតែម្ដង។ លោក Vishwas បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថា ទំនប់ទឹក ខាងលើមិនអាចប្រើប្រាស់សម្រាប់ប្រព័ន្ធធារាសាស្ត្របាននោះទេ ហើយថាលោកទទួលបានការអនុញ្ញាតពីមន្ត្រីជាន់ខ្ពស់ម្នាក់ឱ្យបូមទំនប់ទឹកនេះទៀតផង។ ក្នុងរយៈពេលជាង ៣ថ្ងៃ ទឹកប្រហែល ២លានលីត្រត្រូវបានបូមចេញពីទំនប់ទឹកខាងលើ ហើយដែលបរិមាណទឹកនេះគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ធារាសាស្ត្រ ដីកសិកម្ម ៦០៧ហិកតា ក្នុងរដូវក្ដៅនៅឥណ្ឌា។ នៅទីបំផុត ទូរស័ព្ទត្រូវបានរកឃើញ […]

វិធីងាយៗ ៦យ៉ាងដែលអាចជួយឲ្យលោកអ្នកសម្របខ្លួនបានយ៉ាងល្អជាមួយអាកាសធាតុក្តៅ

Khmerpress May 27, 2023 27/05/2023

ក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះសីតុណ្ហភាពបានកើនឡើងក្តៅស្ទើរតែគ្រប់ទីកន្លែងនៅជុំវិញពិភពលោក ខណៈពលរដ្ឋម្នាក់ៗបានស្វែងរកវិធីផ្សេងៗគ្នាដើម្បីសម្របខ្លួនទៅនឹងបញ្ហាអាកាសធាតុដ៏អាក្រក់នេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានវិធីសាមញ្ញៗ  ៦យ៉ាងអាចជួយឲ្យលោកអ្នកអាចសម្របខ្លួនបានយ៉ាងស្រួលជាមួយនឹងអាកាសធាតុក្តៅ មានដូចជា៖ ១៖ញ៉ាំអាហារហឹរឲ្យបានច្រើន ព្រោះអាហារដែលមានរសជាតិហឹរនឹងធ្វើឲ្យលោកអ្នកបែកញើស ហើយញើសទាំងនោះក៏បានរួមចំណែកធ្វើឲ្យរាងកាយរបស់លោកត្រជាក់ផងដែរ។ ២៖ផឹកតែបុរាណធម្មជាតិរបស់ចិន ដូចជាតែ Chrysanthemum, តែ Luo Han Guo, តែ Winter Melon, និង តែ Tie Guan Yin​(ប្រភេទតែអ៊ូឡុង) ដើម្បីបង្កើតភាពត្រជាក់ចេញពីក្នុងរាងកាយ។ ៣៖ស្លៀកសំលៀកបំពាក់ពណ៌ភ្លឺៗ ឬស្រាលៗ ដូចជាពណ៌សជាដើមដើម្បីកាត់បន្ថយការស្រូបកម្តៅមកកាន់រាងកាយ។ សំលៀកបំពាក់ពណ៌ខ្មៅគឺអាចស្រូបកំដៅបានលឿនបំផុត។ ៤៖ដាក់ធុងទឹកនៅក្នុងបន្ទប់ឲ្យបានច្រើន ដើម្បីជួយបង្កើតបរិយាកាសត្រជាក់។ ៥៖ដាក់ដុំទឹកកកនៅពីមុខកង្ហាររបស់លោកអ្នកក៏អាចជួយបង្កើតឲ្យមានខ្យល់ត្រជាក់នៅក្នុងផ្ទះបានដែរ។ ៦៖ដាក់កន្សែងត្រជាក់ ឬដុំត្រជាក់ផ្សេងៗនៅតាមជីពចរលើរាងកាយរបស់លោកអ្នកដើម្បីទទួលបានអារម្មណ៍ត្រជាក់និងស្រស់ស្រាយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Elon Musk ទទួលបានការអនុញ្ញាតពី FDA ឱ្យដាក់ឈីបចូលក្នុងខួរក្បាលមនុស្សហើយ

Khmerpress May 27, 2023 27/05/2023

(បរទេស)៖ ទីបំផុតក្រុមហ៊ុន Neuralink របស់កំពូលមហាសេដ្ឋីលោក Elon Musk ទទួលបានការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិកក្នុងការយកបន្ទះឈីបដាក់ចូលក្នុងខួរក្បារមនុស្សជាលើកដំបូងដើម្បីចាប់ផ្តើមធ្វើការស្រាវជ្រាវ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ Neuralink ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Elon Musk និងត្រូវបានបង្កើតឡើងក្នុងគោលដៅស្រាវជ្រាវរកវិធីដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលរបស់មនុស្សដើម្បីអាចព្យាបាលជម្ងឺជាច្រើនប្រភេទរួមមាន ខ្វិន, ពិការភ្នែក, បាត់បង់ការចងចាំ, អូទីស្សឹម, ជំងឺធ្លាក់ទឹកចិត្ត, ជំងឺវិកលចរិក, ជំងឺសសៃប្រសាទ និងជំងឺជាច្រើនប្រភេទទៀត អាចវិលមករកសភាពដូចមនុស្សធម្មតាវិញ។ យោងតាមរបាយការណ៍ពីប្រភពដដែលបានឱ្យដឹងថា Neuralink បានចាប់ផ្តើមដាក់បន្ទះឈីបពិសោធន៍ទៅលើសត្វចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយក្នុងនោះមានសត្វជាច្រើនប្រភេទដូចជា សត្វស្វា, កណ្តុរ, ជ្រូក និងចៀម និងសត្វបក្សីមួយចំនួនទៀត។ តាមរបាយការណ៍ក្រុមហ៊ុននេះបានសម្លាប់សត្វប្រហែល ១,៥០០ក្បាល ក្នុងរយៈពេល ប្រហែល ៤ឆ្នាំ ប៉ុន្តែពេលនោះក៏មានសត្វមួយចំនួនដែលទទួលបានជោគជ័យផងដែរ រហូតមកដល់ឆ្នាំ២០២២ ទើប Elon Musk សម្រេចដាក់ពិសោធន៍ទៅលើខួរក្បាលមនុស្សផ្ទាល់ ប៉ុន្តែត្រូវសុំសិទ្ធពី FDA ជាមុនសិន។ ដូច្នេះក្រោយរង់ចាំអស់រយៈពេល […]

ជប៉ុន​នឹងចាប់ផ្ដើម​ស្តុក​ថ្នាំ​បង្ការ​ជំងឺ​ផ្តាសាយ​បក្សី H5N1 សម្រាប់មនុស្ស ១០ លាននាក់

Khmerpress May 26, 2023 26/05/2023

ក្រសួងសុខាភិបាលរបស់ជប៉ុនបានសម្រេចចិត្តផ្លាស់ប្ដូរស្តុកថ្នាំបង្ការជំងឺផ្តាសាយបក្សី H7N9 ទៅជាស្ដុកវ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សី H5N1 ដើម្បីអាចទប់ទល់នឹងមេរោគ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមួយនេះ។ ចាប់តាំងពីឆ្នាំ២០១៩ ក្រសួងបាននិងកំពុងរក្សាទុកវ៉ាក់សាំងបង្ការមេរោគផ្តាសាយបក្សី H7N9 ដែលធ្លាប់រីករាលដាលនៅប្រទេសចិនអំឡុងពេលនោះ។ ប៉ុន្តែ​ករណី​ឆ្លង​មកមនុស្ស​របស់ H7N9 មិន​ត្រូវ​បាន​គេ​រាយការណ៍នោះឡើយ ចាប់តាំងពីឆ្នាំ២០២០។ ក្រុមអ្នកជំនាញរបស់ក្រសួងបាននិយាយថា ជំងឺផ្តាសាយបក្សី H5N1 ទំនងជានឹងឆ្លងដល់មនុស្សក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយវ៉ារ្យ៉ង់កាន់តែច្រើននឹងអាចលេចរូបរាងឡើង ខណៈមានរបាយការណ៍នៃការឆ្លងលើថនិកសត្វរួចមកហើយ។ ដូច្នេះក្រសួង​មាន​គោលដៅ​ស្តុក​ថ្នាំ​បង្ការ H5N1 ​សម្រាប់​មនុស្ស​ប្រមាណ ១០ ​លាន​នាក់​៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

បុរសម្នាក់ត្រូវបានគេចាប់ខ្លួន ពីបទបើកទ្វារសង្គ្រោះបន្ទាន់របស់យន្តហោះក្រុមហ៊ុន Asiana Airlines ខណៈពេលកំពុងចុះចត

Khmerpress May 26, 2023 26/05/2023

បុរសក្នុងវ័យជាង ៣០ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនពីបទបើកទ្វារសង្គ្រោះបន្ទាន់របស់យន្តហោះមួយគ្រឿង ដែលបម្រើការឱ្យក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines របស់កូរ៉េខាងត្បូង ខណៈពេលដែលយន្ដហោះកំពុងចុះចត។ ជើងហោះហើរលេខ OZ8124 បានហោះចេញពីកោះ Jeju នៅព្រឹកថ្ងៃសុក្រ (ម៉ោងក្នុងស្រុក) និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Daegu។ អ្នកដំណើរទាំងអស់ ១៩៤នាក់ មិនបានគ្រោះថ្នាក់ប៉ះពាល់ដល់ជីវិតទេ ប៉ុន្តែអ្នកដំណើរជាច្រើនបានជួបប្រទះបញ្ហាដកដង្ហើម ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា ទ្វារសង្គ្រោះបន្ទាន់របស់យន្តហោះនៅផ្នែកខាងក្រោយ ត្រូវបានគេប្រទះឃើញថា បានបើក នៅម៉ោង ១២:៤៥ ថ្ងៃត្រង់។ វីដេអូអ្នកដំណើរដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីចំណុចដែលទ្វារបានបើក ហើយមានខ្យល់បក់បោកខ្លាំងដល់អ្នកដំណើរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កុមារក្នុងវ័យជាសិស្សជាច្រើននាក់បាននៅលើយន្តហោះនោះ ក្នុងដំណើររបស់ពួកគេទៅកាន់ព្រឹត្តិការណ៍កីឡាចុងសប្តាហ៍នេះ។ ឪពុកម្តាយរបស់សិស្សម្នាក់បានប្រាប់សារព័ត៌មាន Yonhap ថា៖«ក្មេងៗញ័រខ្លួន យំ និងភ័យខ្លាច»។ ខណៈក្រុមហ៊ុនអាកាសចរណ៍ Asiana បាននិយាយថា ប៉ូលិសបានបើកការស៊ើបអង្កេតពេញលេញលើបញ្ហានេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

VinFast ប្រកាសប្រមូលរថយន្តដែលលក់នៅអាមេរិកត្រឡប់មកវិញដោយសារបញ្ហាសុវត្ថិភាព

Naren May 26, 2023 26/05/2023

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast ប្រកាសប្រមូលរថយន្តទាំងអស់របស់ខ្លួនត្រឡប់មកវិញដែលបានដាក់លក់នៅអាមេរិកជាលើកដំបូងប្រមាណជា ២ពាន់គ្រឿង បន្ទាប់ពីរងការព្រមានសុវត្ថិភាពដែលចេញដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិសហរដ្ឋអាមេរិក (NHTSA)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ កាលពីខែកុម្ភៈកន្លងទៅ VinFast ធ្លាប់បានប្រកាសប្រមូលរថយន្តដែលដាក់លក់នៅវៀតណាមម្តងរួចហើយមានចំនួនប្រហែល ២,៧៨១គ្រឿង ដើម្បីពិនិត្យ និងប្តូរប៊ូឡុងដែលភ្ជាប់ប្រអប់ហ្វាំ្រងខាងមុខដែលជួបបញ្ហារលុង។ រថយន្តដែល VinFast ប្រកាសប្រមូលត្រឡប់មកវិញជាលើកទី២នេះ គឺជារថយន្តដំបូងគេដែលបានដាក់លក់នៅអាមេរិកដែលមានចំនួនសរុប ២,០៩៧គ្រឿង។ តាមការបញ្ជាក់ពី VinFast ផ្ទាល់រថយន្តដែលប្រមូលត្រឡប់មកវិញនេះគឺម៉ូដែល VF8 (City Edition) ដោយសារបញ្ហាអេក្រង់ MHU ដែលរងផលប៉ះពាល់ Error Display ដែលមិនបង្ហាញព័ត៌មានសំខាន់ៗពីសុវត្ថិភាពរថយន្តដែលវាអាចបង្កជាហានិភ័យដល់អ្នកប្រើប្រាស់ក្នុងអំឡុងពេលបើកបរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

សហរដ្ឋអាមេរិក គ្រោងប្រកាសផ្ដល់កញ្ចប់ជំនួយយោធាថ្មី ៣០០លានដុល្លារ សម្រាប់អ៊ុយក្រែន

Khmerpress May 26, 2023 26/05/2023

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក គ្រោងនឹងប្រកាសពីការផ្ដល់កញ្ចប់ជំនួយយោធាថ្មីបន្ថែមមានទំហំទឹកប្រាក់ ៣០០លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះ រួមមានទាំងគ្រាប់កាំភ្លើងធំផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក ២នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាកញ្ចប់ ជំនួយយោធាថ្មីខាងលើអាចនឹងត្រូវបានប្រកាសនៅថ្ងៃសុក្រនេះ (ម៉ោងនៅវ៉ាស៊ីនតោន) ឬអាចនៅក្រោយពិធីបុណ្យជាតិ Memorial Day នៅចុងសប្ដាហ៍ នេះនៅសហរដ្ឋអាមេរិក។ កញ្ចប់យោធាថ្មីខាងលើក៏ត្រូវបានគេរំពឹងដែរថានឹងមានគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីល HIMARS និងគ្រាប់កាំភ្លើងធំ សម្រាប់អ៊ុយក្រែន យកទៅប្រើក្នុង សង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានសន្យាផ្ដល់ជំនួយយោធាច្រើនជាង ៣៥ពាន់លានដុល្លារហើយ សម្រាប់ទីក្រុងកៀវ៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាមសម្រេចកាត់ទោសដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំកន្លះ ចំពោះអ្នកលក់មីស៊ុបម្នាក់ ដែលឌឺដងដាក់មន្រ្តីជាន់ខ្ពស់របស់ប្រទេស

Khmerpress May 25, 2023 25/05/2023

(ហាណូយ)៖ អ្នកលក់មីស៊ុបម្នាក់នៅក្នុងប្រទេសវៀតណាម ដែលល្បីឈ្មោះសម្រាប់ការធ្វើត្រាប់តាមតារាចុងភៅ Salt Bae ហាក់ដើម្បីជាការចំអកដាក់ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់នោះ គឺត្រូវបានផ្តន្ទាទោសនាថ្ងៃព្រហស្បតិ៍នេះ ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំកន្លះ បន្ទាប់ពីតុលាការបានរកឃើញថា ជនរូបនោះមានទោសពី បទធ្វើសកម្មភាពឃោសនាប្រឆាំងរដ្ឋអំណាច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។ វីដេអូរបស់បុរសឈ្មោះ ប៊ុយ តួនឡាំ (Bui Tuam Lam) អាយុ៣៩ឆ្នាំ បានល្បីសុះសាយកាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលវាត្រូវបានបង្ហោះ នៅលើបណ្តាញអ៉ីនធើណិត ក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមន្រ្តីកំពូលវៀតណាមម្នាក់ ត្រូវបានគេថតជាប់ក្នុងកាមេរ៉ា កំពុងពិសាសាច់ស្ទេក​មានកម្ទេចមាសរោយពីលើ នៅឯភោជនីយដ្ឋានដ៏ថ្លៃមួយ របស់តារាចុងភៅខាងលើ ស្ថិតក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស។ លោក ឡាំ ត្រូវបានអាជ្ញាធរចាប់ខ្លួន តាំងតែពីឆ្នាំទៅមិញ។ នៅថ្ងៃព្រហស្បតិ៍នេះ លោកត្រូវបានផ្តន្ទាទោសពីបទបង្កើត រក្សាទុក ចែកចាយ ឬផ្សព្វផ្សាយព័ត៌មាន ឯកសារ និងវត្ថុតាងផ្សេងៗ ដែលប្រឆាំងនឹងរដ្ឋអំណាច។ លោក ឡាំ ក៏ត្រូវគេរកឃើញថា បានបង្ហោះ​អត្ថបទចំនួន១៩ និងវីដេអូចំនួន២៥ នៅលើបណ្តាញទំនាក់ទំនងសង្គម […]

បុរសម្នាក់ត្រូវជនខិលខូចប្រើបច្ចេកវិទ្យា AI បន្លំធ្វើមិត្តភក្តិមកបោកយកប្រាក់ជាង ៦០ម៉ឺនដុល្លារ

Khmerpress May 25, 2023 25/05/2023

ចិន៖ បុរសជនជាតិចិនម្នាក់ត្រូវបានជនខិលខូចប្រើប្រាស់បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) មកបោកប្រាស់យកប្រាក់អស់ជាង ៦០ម៉ឺនដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភានេះ។ បុរសជាជនរងគ្រោះត្រូវបានគេរស្គាល់ថា មានឈ្មោះ Guo រស់នៅក្នុងទីក្រុង Fuzhou ភាគខាងត្បូងនៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា មុនពេលកើតហេតុលោក Guo បានទទួលការហៅទូរស័ព្ទជាវីដេអូពីមិត្តភក្តិស្និតស្នាលរបស់គាត់ម្នាក់ ដែលតេមកនិយាយរៀបរាប់ពីបញ្ហាបន្ទាន់ដែលរូបគាត់កំពុងជួបប្រទះ និងចាំបាច់ត្រូវការខ្ចីលុយពីលោក Guo ចំនួន ៤,៣ លានយន់ (៦០៨ ២១២​ដុល្លារ)។ ដោយបានមើលឃើញមុខមាត់ និងសំឡេងពិតជាមិត្តភក្តិស្និតស្នាលរបស់ខ្លួន លោក Guo ក៏បានផ្ញើលុយគ្រប់ចំនួនទៅកាន់ជនខិលខូច តែលោកបានកត់សម្គាល់រឿងចម្លែកមួយថា ក្នុងពេលសន្ទនានោះមិត្តភក្តិរបស់គាត់មិនបានប្រើប្រាស់ពាក្យមួយចំនួនដែលពួកគាត់តែងតែនិយាយដាក់គ្នានោះទេ។ ដោយមានមន្ទិលក្នុងចិត្ត លោក Guo ក៏បានហៅទូរស័ព្ទត្រលប់ទៅកាន់មិត្តភក្តិវិញទើបដឹកការពិតថា មិត្តភក្តិរបស់លោកមិនបានទទួលលុយ​នោះទេ ខណៈអ្នកទទួលបានលុយគឺជាជនខិលខូចដែលបានប្រើប្រាស់បច្ចេកវិទ្យា AI ប្តូរមុខមាត់ និងសំឡេងជាមិត្តភក្តិរបស់លោក Guo តែប៉ុណ្ណោះ។ រហូតមកទល់នឹងពេលនេះ អាជ្ញាធរចិនកំពុងបើកការស៊ើបអង្គេតចំពោះករណីថ្មីមួយនេះយ៉ាងយកចិត្តទុកដាក់ ហើយគេជឿថាជនខិលខូចនោះទំនងជាមនុស្សនៅក្បែរខ្លួនលោក Guo ទើបគេដឹងច្បាស់ថា លោក Guo មានលុយអាចខ្ចីបានច្រើនប៉ុណ្ណា និងដឹងច្បាស់ថាអ្នកណាជាមិត្តល្អរ​បស់គាត់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Tesla ទំនងជាទៅបង្កើតរោងចក្រនៅឥណ្ឌាក្នុងឆ្នាំនេះ

Naren May 25, 2023 25/05/2023

(បរទេស)៖ លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាននិយាយថាក្រុមហ៊ុនកំពុងសម្លឹងមើលទីផ្សារថ្មីសម្រាប់បង្កើតរោងចក្រផលិតរថយន្តនៅឆ្នាំនេះ។ តាមការលើកឡើងរបស់ Musk ហាក់កំពុងចាប់អារម្មណ៍ទីផ្សារឥណ្ឌា ខណៈដែលក្រុមហ៊ុនយក្សលោកខាងលិចជាច្រើនកំពុងសម្រុកទៅទីផ្សារនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ ប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសឥណ្ឌា ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់បន្ទាប់ពីចិន ដែលមានចំនួនប្រជាជនច្រើនជាង ១.៤ពាន់លាននាក់ ដោយក្នុងនោះគិតតែចំពោះឧស្សាហកម្មផលិតរថយន្ត ទីផ្សារឥណ្ឌាបានក្លាយជាប្រទេសដែលលក់ឡានច្រើនជាងគេបំផុតលើពិភពលោក និងឈរនៅលេខរៀងទី៣ ក្នុងឆ្នាំ២០២២ បន្ទាប់ពីចិន និងអាមេរិក។ ជាលទ្ធផលនេះបានធ្វើឱ្យក្រុមហ៊ុនលោកខាងលិចជាច្រើន បានទៅបង្កើតរោងចក្រផលិត និងលក់នៅទីនោះ។ យ៉ាងណាមិញក្រុមហ៊ុន Tesla ទំនងក៏មិនខុសពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដែរ ក្នុងគោលបំណងទៅបង្កើតរោងចក្រនៅទីផ្សានេះ។ តាមការចោទសួរបស់លោក Thorold Barker ពីកាសែត Wall Street ទៅកាន់ Musk ទាក់ទងនឹងទីផ្សារឥណ្ឌាលោក Musk បានបង្ហើបថាលោក «ពិតជាចាប់អារម្មណ៍» ទីតាំងនេះ។ ជាក់ស្តែងតាមរយៈរបាយការណ៍កន្លងមក Tesla ទំនងជាអាចនឹងទៅដល់ទីផ្សារឥណ្ឌាឆាប់ៗខាងមុខនេះ ដោយកាលពីសប្តាហ៍មុន Tesla បានចាប់ផ្តើមកិច្ចចរចារទីផ្សារឥណ្ឌាឡើងវិញជាមួយនឹងសំណើរបង្កើតរោងចក្រក្នុងប្រទេសឥណ្ឌាដើម្បីផលិតរថយន្តអគ្គិសនីសម្រាប់លក់ និងនាំចេញក្នុងស្រុក។ គួរជម្រាបដែរថា របាយការណ៍ឥណ្ឌាឆ្នាំ២០២២ […]