ព័ត៌មានអន្តរជាតិ

ម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣៣ ប្រកាសនឹងដកវិញ្ញាសា «គុនខ្មែរ» ហើយដាក់បញ្ចូល Muay Thai ត្រឡប់មកវិញ

Khmerpress May 25, 2023 25/05/2023

កាលពីពេលថ្មីៗនេះ អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃលោក Chaiyaphak Siriwat បានបញ្ជាក់​ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៣ ដែលថៃនឹងរៀបចំធ្វើជាម្ចាស់ផ្ទះ​ នឹង​កាត់បន្ថយឱ្យមាន​កីឡាក្នុងស្រុក​ត្រឹម​តែ ​៤ ​ប៉ុណ្ណោះ​ ហើយ​ប្រភេទ​នីមួយៗ​មិនអាចមាន​មេដាយ​មាសលើសពី ​៨​ឡើយ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Thairath។ លោកក៏បានលើកឡើងពីបំណង ចង់រឹតបន្ដឹងកីឡាករដែលចូលសញ្ជាតិផងដែរ ដើម្បីកុំឱ្យភាគីណាមួយអាចមានប្រៀបជាងគ្នា។ រំលឹកផងដែរថា នៅអំឡុងស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងបានដកវិញ្ញាសា Muay Thai ហើយដាក់បញ្ចូល «គុនខ្មែរ» ជំនួសមកវិញ ដែលធ្វើឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។ ដូច្នេះលោក Chaiyaphak Siriwat បាននិយាយថា ក្នុងរយៈពេល ២ឆ្នាំទៀត នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលថៃនឹងធ្វើជាម្ចាស់ផ្ទះក៏គ្មានវិញ្ញាសា «គុនខ្មែរ» នោះដែរ ដោយនាំយក Muay Thai មកប្រកួតដូចកាលពីមុន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត ​

ជប៉ុន សន្យាផ្ដល់យានចម្បាំង ១០០គ្រឿង សម្រាប់អ៊ុយក្រែន

Khmerpress May 25, 2023 25/05/2023

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសពីផែនការផ្ដល់យានចម្បាំង ១០០គ្រឿង ជាអំណោយសម្រាប់អ៊ុយក្រែន ខណៈទីក្រុងតូក្យូកំពុងសម្លឹងឃើញការ ផ្ដល់ជំនួយយោធាកាន់តែទូលំទូលាយជាងមុន ដែលកន្លងមកបានបញ្ជូនត្រឹមតែមួក និងអាវការពារដល់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។ នៅក្នុងពិធីមួយ រៀបចំឡើងនៅឯក្រសួងការពារជាតិជប៉ុន អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក តូស៊ីរ៉ូ អ៉ីណុ (Toshiro Ino) បានប្រគល់ឯកសារមួយទៅឱ្យឯកអគ្គរដ្ឋទូត អ៊ុយក្រែន លោក សឺជី ក័រសាន់ស្គី (Sergiy Korsunsky) ដោយមានរាយបញ្ជីឈ្មោះយានចម្បាំង៣ប្រភេទ ត្រូវបានបញ្ចូលជាអំណោយសម្រាប់ទីក្រុងកៀវ។ លោក អ៉ីណុ បានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងសង្ឃឹមថាការឈ្លានពាននឹងបញ្ចប់ឆាប់ៗនេះ ហើយជីវភាពរស់នៅប្រចាំថ្ងៃដោយសន្តិភាពនឹងត្រឡប់មកវិញ»។ គួរបញ្ជាក់ថា កញ្ចប់អំណោយថ្មីខាងលើរបស់ជប៉ុន ក៏មានបញ្ចូលផងដែរនូវស្បៀងអាហារ ហើយការសន្យាផ្ដល់យានចម្បាំង ធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអុ គីស៉ីដា នៅក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី នៅឯកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុងហ៉ីរ៉ូស៊ីម៉ា កាលថ្ងៃអាទិត្យសប្ដាហ៍មុន។ នៅពេលសង្រ្គាមផ្ទុះឡើង កាលពីឆ្នាំ២០២២ ជប៉ុនបានផ្ដល់ជំនួយជាអាវការពារគ្រាប់ […]

អតីត​ទាហាន​នេប៉ាល់​ម្នាក់ បំបែកកំណត់ត្រាជាជនពិការជើងដំបូងក្នុងប្រវត្តិសាស្ត្រ ដែលឡើងដល់កំពូលភ្នំអេវឺរេស

Khmerpress May 25, 2023 25/05/2023

នេបាល៖ អតីតទាហានម្នាក់មកពីអង្គភាព British Gurkhas បានឡើងដល់កំពូលភ្នំអេវឺរេសដោយជោគជ័យ ទោះបីជាគាត់ពិការជើងទាំងសងខាងក៏ដោយ ហើយវាក៏ជាប្រវត្តិសាស្ត្រថ្មី ដែលអតីតយុទ្ធជនពិការអាចឡើងដល់កំពូលភ្នំដ៏ខ្ពស់បំផុតរបស់ពិភពលោកនេះ ជាមួយនឹងជើងសិប្បនិម្មិតទាំងគូរបស់គាត់។ អតីតយុទ្ធជនលោក Hari Budhamagar អាយុ ៤៣ឆ្នាំ បានឡើងដល់កម្ពស់ ៨,៨៤៨.៨៦ ម៉ែត្រ កាលពីរសៀលថ្ងៃសុក្រ និងបានបំបែបកំណត់ត្រាជាជនពិការជើង ដែលបានឡើងដល់កំពូលភ្នំអេវឺរេសជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ។ លោក Budhamagar ដែលបានបាត់បង់ជើងទាំងសងខាងក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន នៅពេលដែលគាត់ប្រយុទ្ធក្នុងនាមជាទាហានអង្គភាព British Gurkhas របស់រដ្ឋាភិបាលចក្រភពអង់គ្លេសក្នុងឆ្នាំ២០១០។ គាត់បានពន្យារពេលផែនការឡើងភ្នំអេវឺរេស រហូតដល់ឆ្នាំ២០១៨ នៅពេលដែលរដ្ឋាភិបាលបានដាក់ការហាមឃាត់អ្នកពិការភ្នែក ពិការជើងទាំងសងខាង និងការឡើងភ្នំតែម្នាក់ឯង កាលពីឆ្នាំ២០១៧។ ក្រោយមកក៏មានញត្តិមួយបានប្តឹងប្រឆាំងនឹងការហាមប្រាមនេះ ហើយជាការឆ្លើយតប តុលាការកំពូលក៏បានដកច្បាប់នោះចេញនៅឆ្នាំ២០១៨ ដោយបានត្រួសត្រាយផ្លូវសម្រាប់លោក Budhamagar ដើម្បីបង្កើតប្រវត្តិសាស្ត្ររបស់គាត់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

នាឡិកាដៃរបស់អធិរាជចុងក្រោយបំផុតនៃប្រទេសចិន ត្រូវបានលក់ក្នុងតម្លៃជាង ៦លានដុល្លារអាមេរិក

Khmerpress May 24, 2023 24/05/2023

(ហុងកុង)៖ នាឡិកាដៃមួយគ្រឿង ដែលធ្លាប់ជាកម្មសិទ្ធិរបស់អធិរាជចិនចុងក្រោយបង្អស់ ត្រូវបានលក់ក្នុងតម្លៃ៤៩លានដុល្លារហុងកុង ដែលស្មើនឹង៦.២លានដុល្លារអាមេរិក កំលុងការដាក់លក់ដេញថ្លៃមួយ នៅទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។ បុគ្គលជនជាតិអាស៉ីម្នាក់ ដែលស្នាក់នៅក្នុងទីក្រុងហុងកុង បានឈ្នះការដេញថ្លៃលើនាឡិកាដៃម៉ាក Patek Philippe ស៊េរីដ៏កម្រ Reference 96 Quantieme Lune ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិរបស់អធិរាជ ពូអ៉ី (Puyi) ដែលជាព្រះរាជាចុងក្រោយបង្អស់ នៃរជ្ជកាលឆេងរបស់ប្រទេសចិន។ នាឡិកានោះត្រូវបានព្រះអង្គ ពូអ៉ី ផ្តល់ជាអំណោយឱ្យទៅ អ្នកបកប្រែជនជាតិរុស្ស៉ីរបស់ទ្រង់ នៅពេល​ទ្រង់ជាប់ឃុំឃាំងក្នុងសហភាពសូវៀត។ ប្រសូត្រនៅឆ្នាំ១៩០៦ ពូអ៉ី ​បានក្លាយជាអធិរាជក្នុងព្រះជន្មត្រឹមជិត៣ព្រះវស្សាប៉ុណ្ណោះ និងត្រូវបានបង្ខំឱ្យដាក់រាជ្យវិញនៅឆ្នាំ១៩១២។ ជាង២០ឆ្នាំក្រោយការដាក់រាជ្យ ព្រះអង្គបានក្លាយជាមេដឹកនាំលើកបន្តុបរបស់ជប៉ុន នៅឯតំបន់ម៉ាន់ជូរី ភាគឦសានប្រទេសចិនសព្វថ្ងៃ។ ក្រោយជប៉ុនចាញ់សង្រ្គាមលោកលើកទី២ នៅឆ្នាំ១៩៤៥ ព្រះអង្គ ពូអ៉ី ត្រូវបានចាប់ខ្លួនដោយកងទ័ពសូវៀត ហើយទ្រង់ត្រូវបានឃុំឃាំង ក្នុងនាមជាឈ្លើយសឹក នៅជំរំមួយក្នុងប្រទេសរុស្ស៉ីអស់រយៈពេល៥ឆ្នាំ។ អំលុងពេលនោះហើយ ដែលទ្រង់បានប្រគល់នាឡិកាដៃឱ្យទៅ លោក ចចជៀ ផឺមៀកូវ […]

អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានជំនួយភ្លាមៗ​ចំនួន ៣៣៣ ​លាន​ដុល្លារ ដល់ប្រទេសមីយ៉ាន់ម៉ាដែលរងគ្រោះដោយព្យុះស៊ីក្លូន Mocha

Khmerpress May 24, 2023 24/05/2023

អង្គការសហប្រជាជាតិ (UN) បានជំរុញសហគមន៍អន្តរជាតិឱ្យផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ៣៣៣ លានដុល្លារ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានបំផ្លិចបំផ្លាញដោយព្យុះស៊ីក្លូន Mocha។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌កាលពីថ្ងៃអង្គារ បានចេញសេចក្តីអំពាវនាវភ្លាមៗដើម្បីចែកចាយស្បៀងអាហារ និងការផ្គត់ផ្គង់ថ្នាំពេទ្យ និងបង្កើតជម្រកសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ចំនួន ១.៦ លាននាក់។ ព្យុះបានបោកបក់នៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៤ ឧសភា ដែលបានបង្កការខូចខាតយ៉ាងធំ ភាគច្រើននៅតំបន់ភាគខាងលិច។ ជាមួយគ្នានេះ យោធាមីយ៉ាន់ម៉ាមិនបានផ្តល់ព័ត៌មានលម្អិតអំពីការខូចខាតនេះទេ ខណៈរដ្ឋាភិបាល​រួបរួមជាតិ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាននិយាយ​ថា មនុស្ស​ ៤៥៥​នាក់ ​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ស្លាប់។ រដ្ឋ Rakhine នៅភាគខាងលិច បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ហើយទីនោះគឺជាជម្រករបស់ជនមូស្លីមរ៉ូហ៊ីងយ៉ា ដែលរងការបង្រ្កាបពីសំណាក់យោធា។ កម្មវិធីស្បៀងអាហារពិភពលោក ក៏បានចាប់ផ្តើមចែកចាយស្បៀងអាហារនៅតាមផ្នែកខ្លះនៃរដ្ឋ Rakhine ប៉ុន្តែអង្គការសហប្រជាជាតិនិយាយថា ជំនួយពេញលេញនឹងមិនត្រូវបានផ្តល់ឱ្យនៅពេលណាមួយក្នុងពេលឆាប់ៗនេះទេ ដោយសារលទ្ធភាពផ្គត់ផ្គង់បុគ្គលិកមនុស្សធម៌របស់យោធា គឺនៅមានកម្រិត។ ម្យ៉ាងទៀត សហគមន៍អន្តរជាតិមានការស្ទាក់ស្ទើរក្នុងការផ្តល់ជំនួយដល់មីយ៉ាន់ម៉ា ដែលត្រូវបានគ្រប់គ្រងដោយយោធា ខណៈលោកខាងលិចតែងតែចាប់អារម្មណ៍លើអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា ចេញមុខធានាពីការផ្ទេរអំណាចដោយសន្តិវិធី

Naren May 24, 2023 24/05/2023

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារសប្ដាហ៍នេះបានធានាពីការផ្ទេរអំណាចដោយសន្តិវិធីពីរដ្ឋាភិបាលបណ្ដោះអាសន្នរបស់លោក ទៅឱ្យរដ្ឋាភិបាលថ្មី ខណៈវិធានការជាច្រើនកំពុងត្រូវបានអនុវត្ត ដើម្បីការពារសេដ្ឋកិច្ចជាតិ អំឡុងនីតិវិធីផ្ទេរអំណាច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោក ប្រាយុទ្ធ បានគូសបញ្ជាក់ដូច្នេះថា «ខណៈប្រទេសនឹងត្រូវឆ្ពោះទៅមុខ យើងនឹងបន្តធ្វើការដើម្បីការពារប្រជាជន ខណៈ រង់ចាំរដ្ឋាភិបាលថ្មីឡើងមកកាន់អំណាច»។ លោក ប្រាយុទ្ធ ក៏បានជំរុញផងដែរឱ្យគ្រប់ភាគីទាំងអស់កុំឱ្យបង្កើតសេណារីយ៉ូបំភិតបំភ័យពីស្ថានការណ៍នយោបាយ ដែលអាចធ្វើឱ្យប្រជាជនផ្ទុះកំហឹង។ «សូមកុំបង្កើតបញ្ហាបន្ថែម។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនមានបញ្ហាអ្វីនោះទេជាមួយគ្រប់ភាគីទាំងអស់ ហើយខ្ញុំគោរពតាមនីតិវិធី ប្រជាធិបតេយ្យដែលកំពុងដំណើរការ»។ នេះជាការអះអាងបន្ថែមរបស់លោក ប្រាយុទ្ធ។ គួរបញ្ជាក់ថា គណបក្ស Move Forward របស់លោក Pita Limjaroenrat បាន និងកំពុងស្វែងរកការគាំទ្រដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដោយមានលោក Pita ជានាយករដ្ឋមន្ត្រី។ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី លោក Pita ត្រូវតែប្រមូលឱ្យបាននូវសំឡេងគាំទ្រ ៣៧៦ ពីរដ្ឋសភា និងព្រឹទ្ធសភាដែលអាចនឹងបើក […]

ស្ដេចប្រដាល់ភូមា Dave Leduc សំណូមពរឱ្យមានអង្គរក្សការពារខ្លួនពេលមកទឹកដីកម្ពុជា ព្រោះបារម្ភខ្លាចប្រទេសជិតខាងមានបំណងមិនល្អលេីរូបលោក ក្រោយលោកធ្លាប់និយាយថា គុនខ្មែរជាក្បាច់គុនដេីមពិតប្រាកដ

Khmerpress May 24, 2023 24/05/2023

បើតាមការបង្ហោះនៅលើហ្វេសប៊ុករបស់ស្ដេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc (ដាវ) នាថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ បាននិយាយថា នៅពេលដែលគាត់មកកាន់ប្រទេសកម្ពុជា គាត់សំណូមពរឱ្យមានការរៀបចំសន្តិសុខការពារគាត់ផង ព្រោះប្រហែលជាប្រទេសជិតខាងមួយ ដែលផ្តើមដោយអក្សរ «T ឬ ថ» អាចមិនសូវជាសប្បាយចិត្តចំពោះអ្វីដែលគាត់ធ្លាប់បាននិយាយថា គុណខ្មែរ គឺក្បាច់គុណដើមយ៉ាងពិតប្រាកដ ហើយពួកអាចគេនឹងព្យាយាមវាយប្រហារគាត់ផងមិនដឹង។ ម្យ៉ាងទៀត គឺគាត់តែងតែមានអង្គរក្សការពារជានិច្ច នៅពេលដែលគាត់ធ្វើដំណើរទៅក្រៅប្រទេស។ គាត់ត្រូវការឡានប្រភេទ SUV មួយគ្រឿង ព្រមទាំងអង្គរក្សដែលប្រដាប់អាវុធម្នាក់ (ដូចរូបថត) សម្រាប់ការពារខ្លួន ហើយគាត់មានជំនឿចិត្តយ៉ាងមុតមាំថា កងកម្លាំងរបស់កម្ពុជានឹងអាចការពារសុវត្ថិភាពគាត់នៅពេលទៅដល់ទីក្រុងភ្នំពេញ ដើម្បីគាត់អាចប្រកួតជាមួយកីឡាករប្រដាល់ ព្រំ សំណាង បានដោយរលូន ហើយពិភពលោក ក៏នឹងបានស្គាល់ពីក្បាច់គុនបុរាណរបស់ខ្មែរ។ គាត់បានលើកឡើងថា មីយ៉ាន់ម៉ាមានប្រជាជនចំនួន ៥៤ លាននាក់ ហើយកម្ពុជាមាន ១៦ លាននាក់ ដូច្នេះមនុស្សជាង ៧០ លាននាក់ នឹងអបអរសាទរដល់ការប្រកួតនេះ។ យ៉ាងណាមិញគាត់នៅមិនទាន់ដឹងច្បាស់ពីថ្ងៃប្រកួតជាក់លាក់នៅឡើយ ដោយទុកឱ្យអ្នកគាំទ្រជាអ្នកសម្រេចថាធ្វើពេលណា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សមាជិកអង្គការ WHO អនុម័តកញ្ចប់ថវិកាជិត៧ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៤-២០២៥

Khmerpress May 23, 2023 23/05/2023

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទទួលបានការអនុម័តជាមូលដ្ឋាន សម្រាប់កញ្ចប់ថវិកាចំនួន ៦.៨៣ពាន់លានដុល្លារ សម្រាប់រយៈពេល២ឆ្នាំខាងមុខ ក្នុងនោះរួមមានទាំងការដំឡើង២០ភាគរយ ទៅលើការបង់ថ្លៃសមាជិកភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។ ក្រុមប្រទេសជាសមាជិក WHO នៅក្នុងគណៈកម្មាធិការសំខាន់មួយ បានអនុម័តកញ្ចប់ថវិកាខាងលើ ដោយពុំមានសំឡេងជំទាស់ឡើយ កំលុងមហាសន្និបាតប្រចាំឆ្នាំ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស។ ប្រមុខអង្គការ WHO លោក ថេដ្រូស អាដាណូម ហ្គេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) បានសាទរការអនុម័តនេះថា ជាភាពជោគជ័យធំមួយ។ កញ្ចប់ថវិកាខាងលើ នៅត្រូវការការអនុម័តពីសមាជិកទាំងអស់របស់ WHO នៅចុងបញ្ចប់នៃព្រឹត្តិការណ៍ ដែលមានរយៈពេល១០ថ្ងៃនេះ ប៉ុន្តែវាគ្រាន់ជាការបង្រ្គប់កិច្ចប៉ុណ្ណោះ។ ការសម្រេចដូចខាងលើកើតឡើង បន្ទាប់ពីមហាសន្និបាត WHO បានព្រមព្រៀងកាលពីឆ្នាំមុន ជុំវិញការធ្វើកំណែទម្រង់ចំពោះការផ្តល់​មូលនិធិ សម្រាប់ស្ថាប័នសុខាភិបាលអន្តរជាតិមួយនេះ។ ដោយទទួលមេរៀនពីវិបត្តិជំងឺកូវីដ១៩ បណ្តាប្រទេសនានាបានឯកភាពគ្នា ជុំវិញ​តម្រូវការក្នុងការផ្តល់មូលធិនិដល់ WHO ក្នុងលក្ខណៈដែលមានស្ថិរភាពនិងការជឿទុកចិត្តជាងមុន។ គួរបញ្ជាក់ថា WHO ទទួលបានការផ្តល់ហិរញ្ញប្បទានតាមលក្ខណៈពីរបែប […]

ទីបំផុត មហាសេដ្ឋី Jeff Bezos ប្រកាសភ្ជាប់ពាក្យ ជាមួយអតីតពិធីការិនីទូរទស្សន៍ Lauren Sanchez

Khmerpress May 23, 2023 23/05/2023

(បរទេស)៖ កំពូលមហាសេដ្ឋីលើពិភពលោក ម្ចាស់ក្រុមហ៊ុន Amazon លោក ចេហ្វ បេហ្សូស (Jeff Bezos) ដែលបានប្រកាសលែងលះប្រពន្ធ គឺអ្នកស្រី ម៉ាកខេនហ្ស៊ី (MacKenzie) កាលពីឆ្នាំ២០១៩ ក្រោយរស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ អស់រយៈពេល ២៥ឆ្នាំនោះ បានរកឃើញម្ចាស់បេះដូងថ្មីហើយ ត្បិតលោក និងអតីតពិធីការិនីទូរទស្សន៍ Lauren Sanchez ទើបតែភ្ជាប់ពាក្យនាពេលថ្មីៗនេះ។ តែយ៉ាងណា មិនមានការបញ្ជាក់លំអិតពីគម្រោងរៀបការឡើយ។ នេះបើតាមប្រភពជិតស្និទ្ធនឹងគូស្នេហ៍មួយគូនេះ ប្រាប់សារព័ត៌មាន CNN។ តាមការចេញផ្សាយរបស់ CNN នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា លោក Jeff Bezos និង Sánchez ដែលជាអតីតពិធីការិនីទូរទស្សន៍ បានចេញមុខជាសាធារណៈ ជាមួយនឹងទំនាក់ទំនងស្នេហ៍របស់ពួកគេ តាំងពីឆ្នាំ២០១៩។ ចាប់តាំងពីពេលនេះលោក Jeff Bezos និង Sánchez បានរក្សាព័ត៌មាននានា អំពីជីវិតរបស់ពួកគេជាលក្ខណៈឯកជន ហើយមហាជនបានដឹងឮត្រឹមតែការថតរូប នៅក្នុងព្រឹត្តិការណ៍ផ្សេងៗប៉ុណ្ណោះ។ នៅឆ្នាំ២០២២ គូស្នេហ៍មួយគូនេះ មានបទសម្ភាសន៍ជាមួយទូរទស្សន៍ […]