ព័ត៌មានអន្តរជាតិ

បាតុភូតសូរ្យគ្រាសកើតមានឡើងនៅលើផែនដីយើង ចំម្តុំប្រទេសអូស្រ្តាលី និងផ្នែកមួយចំនួននៃតំបន់អាស៉ីអាគ្នេយ៍

Khmerpress April 20, 2023 20/04/2023

(ស៉ីដនី)៖ នៅថ្ងៃព្រហស្បតិ៍នេះ បាតុភូតសូរ្យគ្រាសបានទាក់ទាញឱ្យមនុស្សរាប់ពាន់នាក់ ធ្វើដំណើរទៅកាន់ក្រុងដាច់ស្រយាលតូចមួយ ស្ថិតនៅបណ្តោយឆ្នេរភាគខាងលិច នៃប្រទេសអូស្រ្តាលី ដើម្បីទស្សនាព្រឹត្តិការណ៍នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។ ពួកគេបាននាំគ្នាធ្វើដំណើរទៅកាន់ក្រុងអ៉ិចម៉ោស (Exmouth) ដែលជាក្រុងតូចមួយជាប់មាត់សមុទ្រ ចម្ងាយប្រហែល១,២០០គីឡូម៉ែត្រ ពីទីក្រុងផឺស (Perth) ដែលជារដ្ឋធានីនៃរដ្ឋអូស្រ្តាលីខាងលិច ដើម្បីទស្សនាបាតុភូតសូរ្យគ្រាស ដែលបានលេចឡើងក្នុងលក្ខណៈពេញលេញ ហៅថា total solar eclipse។ បាតុភូតនោះ បានឈានដល់ចំណុចកំពូល កាលពីម៉ោង១១៖២៩ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ពេលវេលាក្នុងតំបន់) នៅពេល​ផ្ទៃព្រះចន្ទកំបាំងពីខាងមុខផ្ទៃព្រះអាទិត្យ រយៈពេលប្រមាណ១នាទី រួចធ្វើឱ្យផ្ទៃមេឃស្ថិតក្នុងសភាពងងឹត ហើយសីតុណ្ហភាពថយចុះ។ គួរបញ្ជាក់ថា ខណៈបាតុភូតសូរ្យគ្រាសពេញលេញខាងលើ អាចត្រូវបានមើលឃើញតែពីតំបន់មួយចំនួនតូច នៅប្រទេសអូស្រ្តាលី ឥណ្ឌូណេស៉ី និងទីម័រខាងកើតប៉ុណ្ណោះនោះ វាក៏អាចត្រូវបានមើលឃើញក្នុងលក្ខណៈមិនពេញលេញ នៅពាសពេញប្រទេសទាំង៣ ព្រមទាំងផ្នែកខ្លះ​នៃតំបន់អាស៉ីអាគ្នេយ៍ផងដែរ។ ដោយឡែក នៅពាក់កណ្តាលខែតុលា ឆ្នាំនេះ ព្រឹត្តិការណ៍សូរ្យគ្រាសមួយទៀត ក៏នឹងកើតមានឡើងនៅលើ​ផែនដីយើង ម្តុំតំបន់ទ្វីបអាមេរិកខាងជើងនិងខាងត្បូង ថែមទៀតផង៕ ផ្តល់សិទ្ធិដោយ៖ freshnews

បុគ្គលិកកំពូលសំណាងម្នាក់បានឈ្នះរង្វាន់ «ឈប់សម្រាក ៣៦៥ថ្ងៃ» នៅក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំរបស់ក្រុមហ៊ុនមួយនៅប្រទេសចិន

Khmerpress April 20, 2023 20/04/2023

បុរសជនជាតិចិនម្នាក់បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គម Weibo រាប់លាននាក់ មានការច្រណែននឹងសំណាងរបស់គាត់យ៉ាងខ្លាំង បន្ទាប់ពីបុរសរូបនេះ ចាប់ឆ្នោតទទួលរង្វាន់ឈប់សម្រាកពេញមួយឆ្នាំ នៅក្នុងកម្មវិធីជប់លៀងអាហារពេលល្ងាចប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលគាត់កំពុងបម្រើការងារ។ ពិធីជប់លៀងមួយនោះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមេសា នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ហើយវាក៏ជាកម្មវិធីប្រចាំឆ្នាំលើកដំបូងបំផុតក្នុងរយៈពេល ៣ឆ្នាំ ដោយសារការរំខានពីជំងឺ COVID-19។ វាត្រូវបានផ្អាកអស់ជាច្រើនឆ្នាំ ទើបថៅកែក្រុមហ៊ុនបានរៀបចំការចាប់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយបុរសរូបនេះក៏បានឈ្នះរង្វាន់ដ៏មហាអស្ចារ្យមួយនេះ។ បុរសម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Chen ជាបុគ្គលិកម្នាក់មកពីផ្នែករដ្ឋបាល របស់ក្រុមហ៊ុនមិនបញ្ចេញឈ្មោះមួយកន្លែង។ គាត់បានឈ្នះរង្វាន់ «ឈប់សម្រាក ៣៦៥ថ្ងៃ» នៅក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់ក្រុមហ៊ុន ខណៈអ្នកដទៃទៀតឈ្នះត្រឹមប្រាក់រង្វាន់ធម្មតាៗប៉ុណ្ណោះ។ មិត្តរួមការងាររបស់គាត់ម្នាក់បាននិយាយថា គាត់មិនដែលឃើញរង្វាន់បែបនេះទេ ចាប់តាំងពីគាត់រៀនចប់កាលពី ១៤ឆ្នាំមុន ហើយថៅកែរបស់លោក Chen ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ដោយសារឱកាសក្នុងការចាប់បានរង្វាន់មួយនេះ គឺមានតិចតួចមែនទែន។ ពោលគឺឱកាស ១ ក្នុងចំណោមរាប់ពាន់ឱកាស។ វីដេអូដែលគាត់បានឈ្នះរង្វាន់ឈប់សម្រាកពេញមួយឆ្នាំ (៣៦៥ថ្ងៃ) ត្រូវបានបង្ហោះលើបណ្ដាញសង្គម Weibo ដោយមានចំនួនចូលមើល ២៥០ លានដង គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានផ្ដល់ជម្រើសឱ្យគាត់ផងដែរ ដោយទទួលយកច្បាប់សម្រាក ៣៦៥ថ្ងៃ (មានប្រាក់ខែធម្មតា) ឬទទួលយកប្រាក់ខែបូកបន្ថែមពេញមួយឆ្នាំពីលើប្រាក់ឈ្នួលដែលមានស្រាប់ […]

ក្នុងឆ្នាំនេះ ប្រជាជនថៃបន្តកើនដល់២.៤លាននាក់ ដែលត្រូវរត់ទៅរកពេទ្យ ដោយសារតែការបំពុលខ្យល់អាកាស

Khmerpress April 20, 2023 20/04/2023

(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ប្រជាជនសរុបកើនដល់ប្រហែល២.៤លាននាក់ បាននាំគ្នាទៅស្វែងរក​ការព្យាបាលនៅមន្ទីរពេទ្យ ក្រោយជួបបញ្ហាសុខភាព ដែលជាប់ពាក់ព័ន្ធទៅនឹងបញ្ហានៃការបំពុលខ្យល់អាកាស គិតចាប់តាំងពីដើមឆ្នាំនេះ ខណៈដែល​​ផ្នែកនៃប្រទេសថៃ បាននិងកំពុងបន្តគ្របដណ្តប់ដោយ ផ្សែងនិងអ័ព្ទពោរពេញដោយសារធាតុពុល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២៣។ យោងតាមកម្មវិធីតាមដានគុណភាពខ្យល់អន្តរជាតិ IQAir នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រាជធានីបាងកកនិងទីក្រុងឆៀងម៉ៃ (Chiang Mai) នៅ​ភាគខាងជើងប្រទេស ស្ថិតក្នុងចំណោមទីក្រុងដែលរងការបំពុលខ្យល់ខ្លាំងក្លាជាងគេបំផុត នៅលើពិភពលោក។ មន្រ្តីជាន់ខ្ពស់ម្នាក់របស់​ក្រសួងសុខាភិបាលថៃបានឱ្យដឹងថា ការធ្លាក់ចុះដុនដាបនៃគុណភាពខ្យល់ បានបង្ខំឱ្យមនុស្សសរុប២.៤លាននាក់ហើយ ត្រូវទៅស្វែងរក​ការព្យាបាលពីគ្រូពេទ្យ គិតចាប់តាំងពីដើមឆ្នាំ២០២៣ ខណៈក្នុងសប្តាហ៍នេះតែឯងប៉ុណ្ណោះ គឺមានអ្នកចូលមន្ទីរពេទ្យដល់ទៅ ១៨៤,៤៦៥នាក់។ បញ្ហាទាក់ទងនឹងផ្លូវដង្ហើម រួមជាមួយបញ្ហារលាកស្បែក ក្រហាយផ្នែក និងឈឺបំពង់ក គឺសុទ្ធតែស្ថិតក្នុងចំណោមបញ្ហាសុខភាពទូទៅបំផុត ដែលអ្នកជំងឺទាំងនោះបានប្រឈម ដោយសារការបំពុលខ្យល់ក្នុងប្រទេសថៃ។ ខាងអាជ្ញាធរថៃបានណែនាំឱ្យប្រជាជនប្រើប្រាស់ម៉ាស N95 ដែលមានគុណភាពខ្ពស់ដើម្បីទប់ទល់ការបំពុល ហើយកុំបើកចំហទ្វារ-បង្អួច ក៏ដូចជាកាត់បន្ថយការចំណាយពេលនៅខាងក្រៅ បើមិនមានភាពចាំបាច់។ គួរបញ្ជាក់ថា យោងតាមក្រុមអ្នកជំនាញ ការបំពុលខ្យល់នៅតាមផ្នែកនៃប្រទេសថៃ គឺជាចម្បងបណ្តាលមកពីផ្សែងកើតចេញពីភ្លើងឆេះព្រៃ និងការដុតកាកសំណល់កសិកម្ម។ ប្រទេសថៃមានប្រជាជនរស់នៅសរុបជាង៧០លាននាក់ ហើយបញ្ហាគុណភាពខ្យល់អាកាសបាន​ក្លាយជាបញ្ហាក្តៅមួយ […]

Meta សម្រេចកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ ដែលអាចធ្វើឲ្យប៉ះពាល់ដល់បុគ្គលិក ១ម៉ឺននាក់

Khmerpress April 20, 2023 20/04/2023

អាមេរិក៖ ក្រុមហ៊ុន Meta គ្រោងនឹងធ្វើការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំមួយសម្រាប់ផែនការនៅក្នុងឆ្នាំ ២០២៣នេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០​ ខែមេសានេះ។ បើតាមលោក Mark Zuckerberg ដែលជាស្ថាបនិក និងជានាយកប្រតិ​បត្តិនៃក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សមួយនេះបានបញ្ជាក់ថា បុគ្គលិកដែលស្ថិតនៅក្នុងគម្រោងកាត់បន្ថយនេះគឺជាក្រុមបុគ្គលិកនៅក្នុងផ្នែកវិស្វករ និងបច្ចេកវិទ្យា។ នាយកប្រតិបត្តិវ័យ ៣៨ឆ្នាំរូបនេះបានបន្តថា គម្រោងបញ្ឈប់បុគ្គលិកខាងលើនេះនឹងត្រូវធ្វើឡើងជា ៣ដំណាក់កាល សម្រាប់បុគ្គលិក ៣ក្រុមផ្សេងគ្នា និងត្រូវប្រើពេលប្រហែលជា ៣-៤ខែ ដោយគិតចាប់ពីពេលជូនដំណឹងនេះតទៅ ខណៈគម្រោងបញ្ឈប់បុគ្គលិកនៅពេលនេះអាចនឹងប៉ះពាល់ដល់បុគ្គលិកសរុបប្រមាណជា ១០,០០០នាក់។ ចំពោះហេតុផលនៃការអនុវត្តគម្រោងខាងលើនេះវិញគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ពោលគឺជាគោលការណ៍រក្សាតុល្យភាពរវាងប្រាក់ចំណូលនិងការចំណាយជាក់ស្តែងរបស់ក្រុមហ៊ុន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

គ្រោងឆ្អឹងសត្វដាយណូស័រ T-Rex ត្រូវបានលក់ក្នុងតម្លៃជាង៦លានដុល្លារ ក្នុងការដេញថ្លៃនៅប្រទេសស្វីស

Khmerpress April 19, 2023 19/04/2023

(ប៊ែន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ គ្រោងឆ្អឹងសត្វដាយណូស័រ T-Rex ដ៏ធំមួយ ដែលជាអម្បូរសត្វធ្លាប់រស់នៅលើផែនដីយើង កាលពី៦៧លានឆ្នាំមុន ត្រូវបានលក់ក្នុងតម្លៃ៥.៥លានហ្រ្វង់ស្វីស (Swiss francs) ឬស្មើនឹង៦.១៣លានដុល្លារអាមេរិក ក្នុងការដាក់លក់ដេញថ្លៃមួយ នៅឯទីក្រុងហ៊្សូរិច (Zurich) ខណៈចំនួនទឹកប្រាក់នោះ គឺតិចជាងការរំពឹងទុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។ ដោយមានកម្ពស់ប្រវែង៣.៩ម៉ែត្រ និងបណ្តោយប្រវែង១១.៦ម៉ែត្រ ដាយណូស័រខាងលើដែលមានឈ្មោះសម្គាល់ថា TRX-293 TRINITY គឺជាគ្រោងឆ្អឹងផ្សំឡើងពី បំណែកឆ្អឺងសរុបចំនួន២៩៣បំណែក បានមកពី T-Rex ៣ក្បាលផ្សេងគ្នា ដែលត្រូវបានរកឃើញ​កាលពីចន្លោះឆ្នាំ២០០៨-២០២៣ នៅរដ្ឋម៉ុនតាណា (Montana) និងរដ្ឋវីយ៉ូមីង (Wyoming) របស់សហរដ្ឋអាមេរិក។ អ្នកទិញម្នាក់ដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណ បានដាក់ដេញថ្លៃក្នុងទឹកប្រាក់ចំនួន៤.៨លានហ្រ្វង់ស្វីស ដែលជាចំនួនច្រើនជាងគេ ប៉ុន្តែវាតិចជាងទឹកប្រាក់ចន្លោះ៥-៨លានហ្វ្រង់ស្វីស ដែលត្រូវបានរំពឹងទុក។ តម្លៃលក់ចុងក្រោយនៃគ្រោងឆ្អឹងដាយណូស័រនោះ បានកើនដល់៥.៥លានហ្រ្វង់ស្វីស ក្រោយបូកបន្ថែមនូវថ្លៃបន្ទាប់បន្សំផ្សេងៗ។ គួរ​បញ្ជាក់ថា វាគឺជាលើកដំបូងបំផុតនៅអឺរ៉ុប និងជាលើកទី៣នៅលើពិភពលោក ដែលគ្រោងឆ្អឹងដាយណូស័រ T-Rex មួយទាំងមូល ហើយស្ថិតក្នុងគុណភាពយ៉ាងល្អឥតខ្ចោះ ត្រូវបានដាក់លក់ដេញថ្លៃបែបនេះ។ […]

ប្រធានាធិបតីកូរ៉េខាងត្បូង បង្ហើបពីលទ្ធភាពផ្ដល់ជំនួយយោធា សម្រាប់អ៊ុយក្រែន

Khmerpress April 19, 2023 19/04/2023

(សេអ៊ូល)៖​ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បាននិយាយថាទីក្រុងសេអ៊ូលអាចនឹងផ្ដល់ជំនួយគាំទ្រសម្រាប់អ៊ុយក្រែន លើសពី ជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច ប្រសិនបើមានការវាយប្រហារ ឬការសម្លាប់រង្គាលលើជនស៊ីវិលកើតឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។ ការកត់សម្គាប់ខាងលើរបស់លោក យូន ធ្វើឡើងក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុនត្រូវបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅសប្ដាហ៍ក្រោយ។ បើតាមលោក យូន រដ្ឋាភិបាលរបស់លោក ​បាន និងកំពុងស្វែងរកមធ្យោបាយជួយការពារ និងការកសាងអ៊ុយក្រែនឡើងវិញ ដូចគ្នាទៅនឹងអ្វីដែល កូរ៉េខាងត្បូងធ្លាប់ទទួលបានជំនួយពីសហគមន៍អន្តរជាតិ អំឡុងសម័យសង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានគូសបញ្ជាក់បន្ថែមដូច្នេះថា «ប្រសិនបើមានស្ថានការណ៍មួយដែលសហគមន៍អន្តរជាតិមិនអាចអត់ឱនឱ្យបាន ក្នុងនោះរួមមាន ដូចជាការវាយប្រហារទ្រង់ទ្រាយធំលើជនស៊ីវិល ការសម្លាប់រង្គាល ឬក៏ការបំពានច្បាប់សង្រ្គាមធ្ងន់ធ្ងរ នោះវានឹងពិបាកណាស់សម្រាប់ពួកយើងក្នុងការទទូចបន្តផ្ដល់ត្រឹម តែជំនួយមនុស្សធម៌ ឬហរិញ្ញវត្ថុ»។ នេះគឺជាលើកដំបូងបំផុតហើយដែលកូរ៉េខាងត្បូង លើកឡើងពីបំណងបញ្ជូនអាវុធឱ្យអ៊ុយក្រែន ខណៈទីក្រុងបានប្រកាន់ជំហរ មិនព្រម​ផ្ដល់អាវុធអាចសម្លាប់ជីវិតមនុស្ស ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក។ គួរបញ្ជាក់ថា លោក យូន ស៊ុកយុល […]

អង្គការសុខភាពពិភពលោកបានព្រមានថា ជំងឺរាតត្បាតកូវីដ១៩ នៅតែមានសកម្មភាពដោយមិនអាចព្យាករណ៍បាន

Khmerpress April 19, 2023 19/04/2023

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារ ទី១៨ ខែមេសា បានព្រមានថា ជំងឺរាតត្បាត COVID-19 នៅតែមានការប្រែប្រួលយ៉ាងរហ័ស ដោយនិយាយថា វាអាចមានបញ្ហាបន្ថែមទៀត មុនពេលដែលមេរោគនេះទៅជាមេរោគដែលអាចព្យាករណ៍បាន។ ក្នុងរយៈពេល ២៨ ថ្ងៃចុងក្រោយនេះ ការស្លាប់ជាង ២៣,០០០ នាក់ និងករណីថ្មីចំនួន ៣ លានករណី ត្រូវបានរាយការណ៍ទៅ WHO នៅក្នុងបរិបទដែលការធ្វើតេស្តត្រូវបានកាត់បន្ថយច្រើន។ ពោលគឺចំនួនករណីកំពុងថយចុះ ស្របពេលដែលមនុស្សជាច្រើនបានស្លាប់ និងធ្លាក់ខ្លួនឈឺ នេះបើតាមការឱ្យដឹងរបស់នាយកផ្នែកសង្គ្រោះបន្ទាន់ WHO លោក Michael Ryan។ លោក Ryan បាននិយាយថា មេរោគផ្លូវដង្ហើមមិនបានបាត់ទៅណានោះទេ គ្រាន់តែវាចុះថយសកម្មភាពនៃការឆ្លងរបស់វាមកកម្រិតទាប នៅពេលដែលវាឆ្លងផុតកម្រិតកំពូលរួចហើយនោះ។ លោកបាននិយាយថា វាដូចជាជំងឺគ្រុនផ្តាសាយ វានៅតែបង្កឱ្យមានជំងឺផ្លូវដង្ហើមសំខាន់ៗចំពោះមនុស្សដែលងាយរងគ្រោះ។ លោកបាននិយាយថា ប្រទេសមួយចំនួនសម្បូរប្រជាជនដែលងាយរងគ្រោះខ្លាំងដោយសារពួកគាត់មិនបានចាក់វ៉ាក់សាំង ខណៈដែលប្រទេសខ្លះទៀតជំងឺ COVID-19 មិនមែនជាព្រឹត្តិការណ៍បន្ទាន់ទៀតទេ។ មានន័យថា បើទោះបីជាមានករណីតិចឬច្រើន ប៉ុន្តែមេរោគនឹងនៅតែមានសកម្មភាព មិនទៅណានោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Elon Musk ប្រកាសនឹងបើកដំណើរការប្រព័ន្ធ AI ថ្មីមួយហៅថា TruthGPT ដើម្បីប្រជែងជាមួយ ChatGPT

Naren April 19, 2023 19/04/2023

មហាសេដ្ឋីលោក Elon Musk បាននិយាយថា លោកនឹងបើកដំណើរការប្រព័ន្ធឆ្លាតវៃសិប្បនិម្មិត AI «TruthGPT» ដើម្បីមកប្រកួតប្រជែងជាមួយ ChatGPT ដែលជាកម្មវិធីគាំទ្រដោយក្រុមហ៊ុន Microsoft និង Google។ មហាសេដ្ឋីរូបនេះ បានរិះគន់ដោយចំៗ ទៅលើក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុននៅពីក្រោយ chatbot របស់ ChatGPT ថាបានបណ្តុះបណ្តាល AI ឱ្យចេះកុហក ហើយបាននិយាយថា OpenAI បានក្លាយជាអង្គភាពរកប្រាក់ចំណេញ, កូដ​បិទ​ជិត closed source និងជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធជាមួយ Microsoft។ គាត់ក៏បានចោទប្រកាន់លោក Larry Page ដែលជាសហស្ថាបនិក Google ថា មិនបានយកចិត្តទុកដាក់លើសុវត្ថិភាពពាក់ព័ន្ធនឹង AI ផងដែរ។ លោក Musk បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Tucker Carlson របស់ទូរទស្សន៍ Fox News Channel ថា៖«ខ្ញុំនឹងចាប់ផ្តើមអ្វីមួយ ដែលខ្ញុំហៅថា TruthGPT ឬ AI ស្វែងរកការពិត ដែលព្យាយាមយល់ពីធម្មជាតិនៃសកលលោក»។ […]

ស្លូវ៉ាគីប្រគល់យន្តហោះចម្បាំង MiG-29 ទាំង១៣គ្រឿង ដល់ដៃអ៊ុយក្រែន តាមការសន្យា

Khmerpress April 18, 2023 18/04/2023

(ប្រាទីស្លាវ៉ា)៖ ក្រសួងការពារជាតិស្លូវ៉ាគីកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសឱ្យដឹងថា ស្លូវ៉ាគីបានប្រគល់យន្តហោះចម្បាំង MiG-29 ទាំង១៣គ្រឿង ឱ្យដល់ដៃអ៊ុយក្រែន តាមពាក្យសន្យាហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។ កាលពីថ្ងៃ២៣ ខែមីនា ស្លូវ៉ាគីបានប្រកាសឱ្យដឹងថា យន្តហោះ MiG-29 ចំនួន៤គ្រឿងដំបូង ដែលខ្លួនបានសន្យាផ្តល់ឱ្យទីក្រុងកៀវ គឺបានទៅដល់អ៊ុយក្រែន។ នាពេលនោះ ស្លូវ៉ាគីបាននិយាយថា ប៉ុន្មានគ្រឿងទៀតដែលនៅសល់ នឹងទៅដល់ជាបន្តបន្ទាប់ក្នុងពេល​ប៉ុន្មានសប្តាហ៍ខាងមុខ។ ស្លូវ៉ាគីបានចូលរួមជាមួយប៉ូឡូញ ក្នុងការប្រកាសផ្តល់ យន្តហោះចម្បាំងឱ្យអ៊ុយក្រែន កាលពីខែមីនា។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រសួងការពារជាតិអាល្លឺម៉ង់ បានអនុញ្ញាតសំណើប៉ូឡូញ ស្តីពីការបញ្ជូនយន្តហោះចម្បាំង MiG-29 ចំនួន៥គ្រឿងទៅកាន់អ៊ុយក្រែន។ ប៉ូឡូញត្រូវការការយល់ព្រមានពីអាល្លឺម៉ង់ ទើបអាចបញ្ជូនយន្តហោះ MiG-29 របស់ខ្លួន ទៅកាន់​ប្រទេសទី៣បាន ដោយសារទីក្រុងវ៉ាសូវីទទួលបានពួកវាពីទីក្រុងបែរឡាំង កាលពីឆ្នាំ២០០៤៕ ផ្តល់សិទ្ធិដោយ៖ freshnews

១១នាក់បាត់បង់ជីវិត និងរាប់រយនាក់ធ្លាក់ខ្លួនឈឺ នៅឥណ្ឌា ក្រោយអង្គុយរង់ចាំប្រាក់រង្វាន់ពីរដ្ឋាភិបាលក្រោមកម្តៅថ្ងៃ ៣៨អង្សាសេ

Khmerpress April 18, 2023 18/04/2023

ឥណ្ឌា៖ រលកកម្តៅបានផ្តាច់យកជីវិតពលរដ្ឋឥណ្ឌាចំនួន ១១នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃចន្ទ ទី១៧ ខែមេសានេះ។ ហេតុការណ៍អកុសលនេះបានកើតនៅក្នុងអំឡុងពេលដែលរដ្ឋាភិបាលឥណ្ឌាបានរៀបចំវេទិកាសាធារណៈមួយនៅតំបន់ភាគខាងលិចទីក្រុងបុមបៃ ខណៈកម្មវិធីនោះមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋប្រមាណជា ១លាននាក់។ វេទិកាសាធារណៈនោះត្រូវបានរៀបចំឡើងដោយតម្រូវឲ្យពលរដ្ឋត្រូវអង្គុយនៅក្រោយកម្តៅថ្ងៃដែលមានកម្រិតសីតុណ្ហភាពរហូតដល់ ៣៨អង្សាសេ ហើយពលរដ្ឋត្រូវអង្គុយក្នុងរយៈពេលយ៉ាងយូរ ដើម្បីរង់ចាំទទួលប្រាក់រង្វាន់នៅចុងបញ្ចប់នៃកម្មវិធី។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ គឺមានពលរដ្ឋចំនួន ២០នាក់ផ្សេងទៀតបានដួលសន្លប់និងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ខណៈពលរដ្ឋប្រមាណជា ៣០០នាក់បានធ្លាក់ខ្លួនឈឺ។ គួរបញ្ជាក់ជូនថា គិតចាប់តាំងពីឆ្នាំ ២០១០មក គឺមានពលរដ្ឋឥណ្ឌាប្រមាណជា ៦,៥០០នាក់ហើយ​ ដែលបានស្លាប់ព្រោះតែរលកកម្តៅ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត