ព័ត៌មានអន្តរជាតិ

លោក ហ្សេលេនស្គី៖ ខ្ញុំមិនជឿឡើយថាលោក ពូទីន នឹងប្រើអាវុធនុយក្លេអ៊ែរ

Khmerpress September 22, 2022 22/09/2022

(បែរឡាំង)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ នៅថ្ងៃពុធសប្ដាហ៍នេះថាលោកផ្ទាល់មិនជឿ នោះទេថា រុស្ស៉ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្រ្គាមអ៊ុយក្រែន បន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន បានគំរាមសារជាថ្មីថាទីក្រុងមូស្គូនឹងប្រើគ្រប់ មធ្យោបាយ ក្នុងនោះរួមមានទាំងអាវុធនុយក្លេអ៊ែរ ដើម្បីការពារទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់បៀលដ៍ (Bild) លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿឡើយថាលោក (លោក ពូទីន) នឹងប្រើអាវុធបែបនេះ (អាវុធនុយក្លេអ៊ែរ)…ហើយខ្ញុំក៏មិនជឿនោះដែរថាពិភពលោកនឹងអនុញ្ញាតឱ្យលោកប្រើប្រាស់អាវុធនេះ»។ លោក ហ្សេលេនស្គី ក៏បានព្រមានដែរកុំឱ្យពិភពលោកចាញ់ការសម្លុតគំរាមរបស់លោក ពូទីន។ «នៅថ្ងៃស្អែក លោក ពូទីន អាចនឹងនិយាយដូចគ្នាថាយើងចង់បានទឹកដីមួយ ផ្នែករបស់ប៉ូឡូញ ដូចដែលលោកកំពុងធ្វើនៅអ៊ុយក្រែន ជាមួយការគំរាមប្រើអាវុធនុយក្លេអ៊ែរ។ ដូច្នេះយើងមិនអាចចាញ់សម្លុតបែបនេះនោះទេ»។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក ពូទីន បានប្រកាសកែនកងទ័ពរុស្ស៉ីជាង ៣០០,០០០នាក់ ដើម្បីត្រៀមខ្លួនប្រយុទ្ធនៅអ៊ុយក្រែន ហើយ ព្រមពេលជាមួយគ្នា បុរសខ្លាំងរូបនេះក៏បានគំរាមជាថ្មីពីការប្រើអាវុធនុយក្លេអ៊ែរផងដែរ។ ការសម្លុតគំរាមនេះកើតមានឡើងបន្ទាប់ពីក្រុមមន្ត្រីលើកបន្តុប […]

មិនធម្មតា! តែ ១ខែ ចិន បានចំណាយប្រាក់ ជាង ៨ពាន់លានដុល្លារលើការនាំចូលថាមពលរុស្ស៊ី បំបែកកំណត់ត្រានាំចូលមិនធ្លាប់មាន

Khmerpress September 22, 2022 22/09/2022

យោងតាមទិន្នន័យគយផ្លូវការបានបង្ហាញថា ប្រទេសចិនបានចំណាយប្រាក់ ៨.៣ពាន់លានដុល្លារ បំបែកកំណត់ត្រាក្នុងការនាំចូលផលិតផលប្រេង ឧស្ម័ន និងធ្យូងថ្មពីរុស្ស៊ីកាលពីខែសីហា។ ជាមួយគ្នានេះដែរ ក្នុងរយៈពេល ៦ខែនៃឆ្នាំនេះ ប្រទេសចិនបានចំណាយប្រាក់ចំនួន ៤៤ពាន់លានដុល្លារ ក្នុងការទិញឥន្ធនៈរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅអ៊ុយក្រែនក្នុងខែកុម្ភៈ។ ការបំបែកកំណត់ត្រា ក្នុងការទិញប្រេងពីរុស្ស៊ីនេះ គឺស្របពេលដែលប្រទេសរុស្ស៊ីបានកាត់បន្ថយការនាំចេញរបស់ខ្លួនទៅកាន់អឺរ៉ុប ដើម្បីឆ្លើយតបនឹងការដាក់ទណ្ឌកម្មមកលើខ្លួន ជុំវិញបញ្ហានៅអ៊ុយក្រែន។ ទន្ទឹមនឹងនេះដែរ រុស្ស៊ី​បាន​ងាក​ទៅ​រក​ចិន​ក្នុង​នាម​ជា​ដៃគូ​នាំ​ចេញ​ថាមពល ខណៈ​សម្ព័ន្ធមិត្ត​លោកខាងលិច​គេច​ចេញ​ពី​របប​លោក ពូទីន ជុំវិញ​សង្រ្គាម​អ៊ុយក្រែនដូចគ្នា។ គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានទាញយកអត្ថប្រយោជន៍ពីបញ្ហារបស់រវាងរុស្ស៊ី និងសហភាពអឺរ៉ុប ដោយការផ្ទុកឥន្ធនៈរបស់រុស្ស៊ី ដែលជារឿយៗមានលក់ក្នុងតម្លៃពិសេស។ ជាក់ស្ដែងប្រេង Urals របស់រុស្ស៊ីបច្ចុប្បន្នមានតម្លៃក្រោម ៧២ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ Brent និងប្រេងឆៅ WTI ទាំងពីរជួញដូរលើសពី ៨០ ដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មនុស្សជិត១លាននាក់កំពុងប្រឈមមុខនឹងភាពអត់ឈ្លាន នៅប្រទេសអាហ្វហ្គានីស្ថាន អេត្យូពី ស៊ូដង់ខាងត្បូង សូម៉ាលី និងយេម៉ែន

Khmerpress September 22, 2022 22/09/2022

(ឡុងដ៍)៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃពុធសប្តាហ៍នេះថា មនុស្សជិតមួយលាននាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អេត្យូពី ស៊ូដង់ខាងត្បូង សូម៉ាលី និងយេម៉ែន កំពុងស្រេកឃ្លាន ឬនឹងប្រឈមមុខនឹងភាពអត់ឃ្លាននៅឆ្នាំនេះ ប្រសិនបើគ្មានជំនួយ ដោយសារវិបត្តិស្បៀងអាហារពិភពលោកកាន់តែអាក្រក់ទៅៗ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។ ជម្លោះក្នុងតំបន់ និងអាកាសធាតុប្រែប្រួលនៅតែជាកត្តាជំរុញចម្បង នៃភាពអត់ឃ្លានធ្ងន់ធ្ងរ ហើយកាន់តែធ្ងន់ធ្ងរឡើងនៅឆ្នាំនេះ ដោយសារអស្ថិរភាពសេដ្ឋកិច្ច ដែលជាប់ទាក់ទងនឹងផលប៉ះពាល់ នៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ប្រធានអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បាននិយាយ «គ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅស្នែងនៃទ្វីបអាហ្រ្វិក បានរុញច្រានប្រជាជនឱ្យឈានដល់មាត់ជ្រោះនៃភាពអត់ឃ្លាន។ អសន្តិសុខស្បៀងធ្ងន់ធ្ងរកំពុងកើនឡើងយ៉ាងឆាប់រហ័ស និងរីករាលដាលនៅជុំវិញពិភពលោក។ ប្រសិនបើមិនមានការឆ្លើយតបផ្នែកមនុស្សធម៌ដ៏ធំទេ ស្ថានភាពទំនងជានឹងកាន់តែអាក្រក់ទៅៗនៅក្នុងប៉ុន្មានខែខាងមុខនេះ»៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ពូទីន ប្រកាសពីការកេណ្ឌកងទ័ព ដែលត្រូវអនុវត្តលើពលរដ្ឋរុស្ស៉ី ដែលជាទាហានបម្រុង ឬក៏ធ្លាប់បម្រើយោធា

Khmerpress September 21, 2022 21/09/2022

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃពុធនេះ បានប្រកាសអំពីការកេណ្ឌកងទ័ព ដែលត្រូវអនុវត្តទៅលើប្រជាជនរុស្ស៉ីណា ដែលស្ថិតក្នុងជួរទាហានបម្រុង ឬក៏ធ្លាប់បម្រើយោធាកាលពីមុនមក ស្របពេលដែលសង្រ្គាមនៅអ៊ុយក្រែន កំពុងឈានជិតដល់ខែទី៨។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងសុន្ទរកថាដែលត្រូវបានចាយផ្សាយ លោក ពូទីន បាននិយាយថា លោកបានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីចាប់ផ្តើមការកេណ្ឌកងទ័ព ចាប់ពីថ្ងៃពុធនេះទៅតែម្តង ហើយវានឹងប៉ះពាល់តែចំពោះពលរដ្ឋរុស្ស៉ីទាំងឡាយ ដែលបច្ចុប្បន្ន គឺជាផ្នែកនៃយោធាបម្រុង ឬក៏ពីមុនមកធ្លាប់បម្រើក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៉ីប៉ុណ្ណោះ។ បើតាមរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ ស៊ុយហ្គូ (Sergei Shoigu) ទាហានបម្រុងប្រហែល ៣០០,០០០នាក់ នឹងចូលបម្រើយោធា កំលុងការកេណ្ឌទ័ពនេះ។ ជាមួយគ្នានេះ លោកប្រធានាធិបតីរុស្ស៉ី បានព្រមានពីអាវុធនុយក្លេអ៊ែរជាថ្មីម្តងទៀត តាមរយៈការនិយាយថា រុស្ស៉ីត្រៀមលក្ខណៈរួចជាស្រេច ដើម្បីប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដែលខ្លួនអាចធ្វើបាន ក្នុងករណីដែលមានការគំរាមកំហែង ចំពោះបូរណភាពទឹកដីរបស់ប្រទេសរុស្ស៉ី។ គួរបញ្ជាក់ថា លោក ពូទីន ក៏បានបង្ហាញការគាំទ្រចំពោះផែនការធ្វើប្រជាមតិ នៅតាមទឹកដីដែលកំពុងស្ថិតក្រោម ការកាន់កាប់របស់កងទ័ពរុស្ស៉ី […]

Mark Zuckerberg ខាតទ្រព្យ ៧០ពាន់លានដុល្លារ ធ្លាក់មកចំណាត់ថ្នាក់ទី២០ នៃបញ្ជីអ្នកមានបំផុតលើលោក

Khmerpress September 21, 2022 21/09/2022

ទ្រព្យសម្បត្តិសុទ្ធរបស់ Mark Zuckerberg បានធ្លាក់ចុះ ៧០ពាន់លានដុល្លារគិតមកទល់ពេលនេះ ហើយបើគិតក្នុងឆ្នាំនេះគឺធ្លាក់ចុះ ៥៥%។ ការធ្លាក់ចុះទ្រព្យដ៏ច្រើនសន្ធឹកនេះ បានទម្លាក់ចំណាត់ថ្នាក់របស់ Mark ដែលធ្លាប់តែជាប់ចំណាត់កំពូលៗ មកចំណាត់ទី២០ នៅក្នុងបញ្ជីអ្នកមានបំផុតលើពិភពលោក។ បើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg កាលពីដើមឆ្នាំនេះ ទ្រព្យសម្បត្តិរបស់ Zuckerberg មានចំនួន ១២៥ពាន់លានដុល្លារ ប៉ុន្តែចាប់តាំងពីពេលនោះមក ទ្រព្យបានធ្លាក់ចុះមកនៅត្រឹមតែ ៥៥.៣ ពាន់លានដុល្លារ ដែលធ្លាក់ចុះជាង ៥៥% នេះបើយោងតាមទិន្នន័យ។ គួរឱ្យដឹងថា ការខាតបង់ទ្រព្យរបស់អតីតមហាសេដ្ឋីវ័យក្មេងជាងគេលើលោករូបនេះ គឺភាគច្រើនបណ្ដាលមកពីប្រាក់ចំណូលសុទ្ធរបស់ Meta បានធ្លាក់ចុះ ចំពេលដែលការវិនិយោគដ៏ធំនៅក្នុង metaverse និងការធ្លាក់ចុះនៃអ្នកប្រើប្រាស់។ Meta ដែលជាមេធំរបស់ Facebook, Instagram, WhatsApp និង Oculus មានភាពច្របូកច្របល់អស់រយៈពេល ១២ខែចាប់តាំងពី Zuckerberg បាននិយាយថា វានឹងក្លាយជាក្រុមហ៊ុន “metaverse”។ ជាមួយគ្នានេះ Facebook បានបន្តរាយការណ៍ពីការថយចុះចំនួនអ្នកប្រើប្រាស់លើកដំបូងរបស់ខ្លួន ដោយបានបាត់បង់អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃប្រហែលមួយលាននាក់ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២១៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Khaby Lame ដែលមាន follower ច្រើនជាងគេលើ Tiktok បង្ហើបពីចំណូលដែលខ្លួនរកបាន គ្រាន់តែបង្ហោះមួយវីដេអូបានលុយរាប់សិបម៉ឺនដុល្លារ

Khmerpress September 20, 2022 20/09/2022

(អន្តរជាតិ)៖ ការប្រើប្រាស់បណ្ដាញសង្គមនៅលើអ៊ីនធើណិត មិនមែនសុទ្ធតែជាការចំណាយពេលគ្មានប្រយោជន៍នោះទេ។ ពោលគឺវាជាទីតាំងសម្រាប់ការកម្សាន្ដ ការចែករំលែក ក៏ដូចជាការភ្ជាប់ទំនាក់ទំនងជាដើម ហើយមានអ្នកខ្លះអាចរកចំណូលបានរាប់ម៉ឺន ឬលានដុល្លារ ពីបណ្ដាញសង្គមទាំងអស់នោះទៀតផង។ តួយ៉ាងលោក Khaby Lame តារា TikTok វ័យ ២២ឆ្នាំ ដ៏ល្បីល្បាញមួយរូប បានបង្ហើបប្រាប់នៅក្នុងសម្ភាសន៍ជាមួយទស្សនាវដ្តី Fortune កាលពីពេលថ្មីៗនេះថា គាត់អាចរកបានរហូតដល់ ៧៥០,០០០ដុល្លារ ក្នុងការបង្ហោះមួយលើកៗរបស់គាត់ ហើយគេរំពឹងថា គាត់នឹងអាចរកចំណូលបានរហូតដល់ ១០ លានដុល្លារ នៅចុងឆ្នាំ២០២២នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ fortune នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។ មិនមែនត្រឹមតែការបង្ហោះនៅលើ Tik Tok មួយមុខនោះទេ Influencer ដែលមានអ្នកតាមដានច្រើនជាងគេរបស់វេទិកានេះ ក៏អាចប្រមូលប្រាក់ចំណូលតាមរយៈកិច្ចព្រមព្រៀងម៉ាកយីហោធំៗផងដែរ។ លោក Khaby Lame អាចរកបាន ៤០០,០០០ ដុល្លារ ក្នុងមួយឃ្លីបវីដេអូ ខណៈឃ្លីបដែលគាត់សហការជាមួយក្រុមហ៊ុន Hugo Boss រកបានរហូតដល់ ៤៥០,០០០ ដុល្លារឯនោះ។ លើសពីនេះ លោកបានបន្តកិច្ចសន្យាជាមួយស្ទូឌីយ៉ូហូលីវូដដ៏ធំមួយដែលមិនបានបញ្ជាក់ […]

ប្រជាជនអាហ្រ្វិកខាងត្បូង នាំគ្នាដាក់ញត្តិមួយស្នើសុំត្បូងពេជ្រធំជាងគេលើលោករបស់ខ្លួនតម្លៃ ៤០០លានដុល្លារ បច្ចុប្បន្នស្ថិតនៅលើដំបងរាជ្យរបស់ម្ចាស់ក្សត្រី Elizabeth ត្រលប់មកវិញ

Khmerpress September 20, 2022 20/09/2022

ការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II បានធ្វើឱ្យមនុស្សជាច្រើននៅលើពិភពលោកសោកស្ដាយ ប៉ុន្តែនៅពីក្រោយអារម្មណ៍សោកស្ដាយរបស់មនុស្សជាច្រើន ស្រាប់តែប្រជាជននៅអាហ្រ្វិកខាងត្បូង បាននាំគ្នាស្នើសុំត្បូងពេជ្រដ៏ធំរបស់ពិភពលោក ដែលរកឃើញនៅក្នុងប្រទេសរបស់ខ្លួន ហើយបច្ចុប្បន្នស្ថិតនៅលើដំបងរាជ្យរបស់ម្ចាស់ក្សត្រី Elizabeth II ត្រលប់មកវិញ។ យោងតាមសារព័ត៌មាន ​​CNN បានឱ្យដឹងថា មានមនុស្សជាង ៦,០០០ នាក់បានចុះហត្ថលេខាលើញត្តិមួយដើម្បីស្នើសុំឱ្យត្បូងពេជ្រដ៏មានតម្លៃនេះត្រលប់មកអាហ្រ្វិកខាងត្បូងវិញ។ ជាមួយគ្នានេះដែរ ប្រជាជននាំគ្នាលើកឡើងពីការទាមទារឱ្យយកត្បូងពេជ្រដ៏អស្ចារ្យនេះមកវិញ បន្ទាប់ពីប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បានផ្ញើសាររំលែកទុក្ខដល់សមាជិកទាំងអស់នៃគ្រួសាររាជវង្សនៅលើបណ្ដាញសង្គម Twitter។ គួរបញ្ជាក់ផងដែរថា ត្បូងពេជ្រដ៏ធំរបស់ពិភពលោក ដែលប្រជាជនអាហ្រ្វិកកំពុងទាមទារមកវិញនេះ មានឈ្មោះថា Cullinan ត្រូវបានគេស្គាល់ថាជា “The Great Star of Africa” ដែលត្រូវបានរកឃើញនៅក្នុងអណ្តូងរ៉ែឯកជនមួយនៅក្នុងខេត្ត Transvaal ចាស់របស់អាហ្វ្រិកខាងត្បូងក្នុងឆ្នាំ១៩០៥។ ត្បូងនេះមានទម្ងន់ ៥៣០ការ៉ាត់ និងមានម្លៃប្រហែល ៤០០លានដុល្លារ។ យោងទៅតាម Royal Collection Trust ពេជ្រ Cullinan គឺជាអំណោយដែលស្តេច Edward VII ទទួលបានពីអាហ្រ្វិកខាងត្បូងក្នុងឆ្នាំ១៩០៧ ក្នុងឱកាសចម្រើនព្រះជន្ម ៦៦ព្រះវស្សារបស់ទ្រង់៕ […]

ប្រធានាធិបតីលោក ចូ បៃដិន បានប្រកាសពីទីបញ្ចប់នៃជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក ទោះបីជាករណីថ្មីៗបន្ដកើតមានក៏ដោយ

Khmerpress September 20, 2022 20/09/2022

ប្រធានាធិបតីលោក ចូ បៃដិន បានប្រកាសពីទីបញ្ចប់នៃជំងឺរាតត្បាត COVID-19 នៅសហរដ្ឋអាមេរិក ទោះបីជាចំនួនប្រជាជនអាមេរិក ដែលបានស្លាប់ដោយសារជំងឺនេះនៅតែបន្តកើនឡើងក៏ដោយ។ លោក បៃដិន បាននិយាយថា ខណៈពេលដែលយើងនៅតែមានបញ្ហាខ្លះ ស្ថានភាពពេលនេះកំពុងប្រសើរឡើងយ៉ាងឆាប់រហ័ស។ នៅក្នុងបទសម្ភាសន៍ជាមួយ 60 Minutes នៅលើប៉ុស្តិ៍ CBS លោក បៃដិន បាននិយាយថា៖«​ប្រសិន​បើ​អ្នក​កត់​សម្គាល់​ គ្មាន​អ្នក​ណា​ពាក់​ម៉ាស់ទៀត​ទេ​។ គ្រប់​គ្នា​ហាក់​ដូច​ជា​មានភាពល្អប្រសើរ… ខ្ញុំ​គិត​ថា​វា​មាន​ការ​ផ្លាស់​ប្តូរច្រើន»។ យ៉ាងណាក៏ដោយ ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ, ជាមធ្យមមានការស្លាប់ចំនួន ៤០០ ករណី ត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃនៅអាមេរិក ដោយមានការស្លាប់ច្រើនជាង ៣,០០០ ករណី កាលពីសប្តាហ៍មុន។ ប៉ុន្តែចំនួននេះ ក៏បានបង្ហាញពីការថយចុះការស្លាប់មួយចំនួនធំផងដែរ បើប្រៀបធៀបនឹងការស្លាប់រហូតដល់ទៅ ២៣,០០០ ករណី កាលពីខែមករា ឆ្នាំ២០២១ ខណៈចំនួនស្លាប់សរុបរបស់ពលរដ្ឋអាមេរិក គិតមកទល់ពេលនេះ មានរហូតដល់ទៅជាង ១ លានករណី។ គួរឱ្យដឹងដែរថា រហូតមកទល់ពេលនេះ ៦៥% […]

អង់គ្លេសគ្រោងនឹងបញ្ឈប់វិទ្យាស្ថានខុងជឺរបស់ចិន ដោយយកគ្រូបង្រៀនពីតៃវ៉ាន់មកដាក់ជំនួសវិញ

Khmerpress September 20, 2022 20/09/2022

(ប៉េកាំង)៖ រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស គ្រោងនឹងបញ្ឈប់វិទ្យាស្ថានខុងជឺ ដែលមានទំនាក់ទំនងជាមួយរដ្ឋចិន ដោយអញ្ជើញអ្នកអប់រំមកពីកោះតៃវ៉ាន់ ដើម្បីផ្តល់កម្មវិធីជំនួសសម្រាប់ការបង្រៀនភាសាចិន-កុកងឺ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Guardian នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។ យោងតាមរបាយការណ៍របស់ The Guardian ចក្រភពអង់គ្លេស មានវិទ្យាស្ថានខុងជឺរហូតដល់ ៣០សាខានៅទូទាំងប្រទេស។ ទោះបីជាមានភាពចម្រូងចម្រាសយូរអង្វែងក៏ដោយ ក៏មហាវិទ្យាល័យទាំងនេះនៅតែបន្តបង្រៀនភាសាចិន វប្បធម៌ និងសីលធម៌អាជីវកម្មដល់ប្រជាជនអង់គ្លេស។ កម្មវិធីសិក្សា និងបង្រៀនភាសាខុងជឺ បានទទួលរងការរិះគន់យ៉ាងខ្លាំង ខណៈដែលទំនាក់ទំនងការទូតរវាងចិន និងចក្រភពអង់គ្លេស កាន់តែយ៉ាប់យ៉ឺន។ ទន្ទឹមនឹងនោះ អ្នកធ្វើយុទ្ធនាការបានចោទសួរអំពី ការផ្តល់មូលនិធិ និងនីតិវិធីជួលសម្រាប់កម្មវិធីដើម្បីបង្រៀនភាសាចិន។ ពួកគេក៏បានសង្កត់ធ្ងន់ថា សេរីភាពនៃការនិយាយត្រូវបានរឹតត្បិតនៅក្នុងថ្នាក់រៀនទាំងនេះ ហើយបានរិះគន់វិធីសាស្ត្របង្រៀនភាសាចិនកុកងឺរបស់ចក្រភពអង់គ្លេសថា «ហួសសម័យ»៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាម នាំ​ចេញ​ទុរេន​ស្រស់១០០​តោន​ជា​ផ្លូវ​ការ​ទៅ​ប្រទេស​ចិនជាលើកដំបូង

Khmerpress September 19, 2022 19/09/2022

(វៀតណាម)៖ ទុរេនស្រស់ចំនួន ១០០តោនដំបូងនៅក្នុងស្រុក Krong Pak ខេត្ត Dak Lak ប្រទេសវៀតណាម ត្រូវបាននាំចេញជាផ្លូវការទៅកាន់ប្រទេសចិន។ នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងចរចារយៈពេលវែងរបស់ទីភ្នាក់ងារជំនាញរវាងភាគីទាំងពីរ គឺក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាម និងអគ្គនាយកដ្ឋានគយរបស់អាជ្ញាធរចិន និងដៃគូដ៏ខ្ជាប់ខ្ជួននៃសហគមន៍អ្នកផលិត និងអ្នកនាំចេញទុរេនវៀតណាម។ ឱកាសដ៏មានតម្លៃសម្រាប់ផ្លែទុរេនស្រស់ និងបន្តសន្យាលទ្ធផលចរចាជាវិជ្ជមាន ដើម្បីបើកទីផ្សារផលិតផលកសិកម្មផ្សេងទៀតរបស់វៀតណាមនាពេលខាងមុខ។ បច្ចុប្បន្នផ្ទៃដីទុរេននៃខេត្ត Dak Lak មានទំហំជាង ១៥,០០០ហិកតា ជាខេត្តមានផ្ទៃដីធុរេនធំទីពីររបស់ប្រទេសបន្ទាប់ពីខេត្ត Tien Giang។ ស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាមបង្ហាញថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ការនាំចេញទុរេនបានសម្រេចបាន ៨៤,៣៨ លានដុល្លារ កើនឡើង ៩០,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតរបស់វៀតណាមសម្រាប់ការប្រើប្រាស់ទុរេនស្រស់ ប៉ុន្តែវាជាចម្បងសម្រាប់ការនាំចេញខ្នាតតូច។ ប្រទេសចិនគឺជាទីផ្សារប្រើប្រាស់ទុរេនធំជាងគេនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ដូច្នេះហើយការនាំចេញផ្លែធុរេនជាផ្លូវការនឹងជួយឱ្យអាជីវកម្មវៀតណាមមានឱកាសទទួលបានទីផ្សារដ៏ធំមួយ ហើយទន្ទឹមនឹងនោះជួយឱ្យអាជីវកម្ម និងកសិករទទួលបានប្រាក់ចំណេញខ្ពស់ពីផ្លែឈើពិសេសនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត