ព័ត៌មានអន្តរជាតិ

ឥណ្ឌាកំពុងភ្ញាក់ផ្អើលជាមួយមេរោគ «គ្រុនផ្តាសាយប៉េងប៉ោះ» (Tomato Flu) ដែលត្រូវបានរកឃើញនៅក្នុងកុមារ និងបានរីករាលដាលនៅរដ្ឋភាគខាងត្បូងនៃប្រទេសនេះ

Khmerpress August 27, 2022 27/08/2022

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ យោងតាមប្រភពព័ត៌មាន ដែលត្រូវបានគេរាយការណ៍ពីបញ្ហាដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើអ៊ីនធឺណិត សម្រាប់ព័ត៌មាននៃការផ្ទុះឡើង ជំងឺគ្រុនផ្តាសាយប៉េងប៉ោះ (Tomato Flu) ដែលត្រូវបានរកឃើញនៅក្នុងកុមារ និងបានរីករាលដាលពាសពេញរដ្ឋភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ក្រោយមកក៏មានរបាយការណ៍ព័ត៌មានជុំវិញពិភពលោកអំពីករណីរបស់ក្រសួងសុខាភិបាលឥណ្ឌាបានចេញមកធ្វើការបញ្ជាក់ថា ជំងឺគ្រុនផ្តាសាយប៉េងប៉ោះ ត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌា ដោយគិតត្រឹមខែឧសភា ឆ្នាំ ២០២២ មានករណីចំនួន ៨២ រួមទាំងកុមារអាយុក្រោម ៥ ឆ្នាំ ជាមួយនឹងការផ្ទុះឡើងច្រើនបំផុតនៅក្នុងរដ្ឋ Kerala បន្ទាប់មកគឺតាមីលណាឌូ អូរីសា និងហារីយ៉ាណា។ ចំណែកមូលហេតុហៅថាជា ជំងឺគ្រុនផ្តាសាយប៉េងប៉ោះ ព្រោះបើឆ្លងមេរោគ អ្នកជំងឺនឹងមានកន្ទួលក្រហមស្រដៀងនឹងប៉េងប៉ោះ បណ្តាលឱ្យឈឺចាប់ដល់រាងកាយ ហើយកុមារមានអាយុក្រោម ៥ ឆ្នាំគឺងាយរងគ្រោះដោយវីរុសនេះបំផុត ព្រោះ​តែ​មេរោគ​ងាយ​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ជាមួយនឹងស្បែកដែលមានមេរោគ ស្បែកដែលមិនមានអនាម័យ ឬយកវត្ថុដែលមានមេរោគចូលទៅក្នុងមាត់។ ដូច្នេះហើយសរុបសេចក្តីមក ជំងឺដែលកំពុងលេចចេញមួយហៅថា “ជំងឺគ្រុនផ្តាសាយប៉េងប៉ោះ” បានប៉ះពាល់ដល់កុមារមួយចំនួននៅក្នុងរដ្ឋ Kerala ដែលស្ថិតនៅប្រទេសឥណ្ឌា ដែលមានអាការៈពងបែកមាត់ និងបំពង់ក បានរកឃើញថាវាជាជម្ងឺ «ជំងឺដៃ ជើង និងមាត់» ឬជាភាសាអង់គ្លេសហៅថា ( Hand Foot Mouth […]

មហាសេដ្ឋី Jack Ma៖ «ប្រសិនបើអ្នកអាយុ ៣៥ឆ្នាំហើយនៅតែក្រ គួរបន្ទោសខ្លួនឯង កុំបន្ទោសលើព្រហ្មលិខិត ឬ ជោគវាសនា »

Khmerpress August 26, 2022 26/08/2022

រឿងរ៉ាវខ្សែជីវិតមហាសេដ្ឋីចិន Jack Ma ត្រូវបានប្រជាជនគិតថាដូចជារឿង Cinderella ដែលបង្ហាញពីការតស៊ូដើម្បីទទួលបានជោគជ័យនៅថ្ងៃមុខ។ ជាក់ស្ដែង Ma បានតស៊ូដើម្បីទទួលបានការងារនៅ KFC រហូតឈានដល់ការបង្កើតក្រុមហ៊ុនខ្លួនឯងហើយរីកចម្រើនជាអាជីវកម្មរាប់ពាន់លានដុល្លារពីផ្ទះល្វែងដ៏តូចរបស់គាត់។ អតីតនាយកប្រតិបត្តិរូបនេះបានតស៊ូអស់រយៈពេលជាងមួយទសវត្សរ៍ ដើម្បីបង្កើតអាណាចក្ររបស់គាត់ ហើយឥឡូវនេះគាត់ទទួលបានលទ្ធផលដូចដែលបានគ្រោងទុកមែន ហើយគាត់យល់ថាប្រសិនបើអ្នកមានអាយុ ៣៥ ហើយអ្ននៅតែក្រគួរបន្ទោសខ្លួនឯង កុំបន្ទោសលើព្រហ្មលិខិត ឬ ជោគវាសនា។ ជាការពិតណាស់មនុស្សស្ទើរតែមួយពិភពលោក នៅពេលដែលខ្លួនមិនបាននូវអ្វីដែលចង់បាន តែងតែបន្ទោសលើជោគវាសនា ឬ ព្រហ្មលិខិតបែបនេះ បែបនោះ ប៉ុន្តែមិនដែលសួរខ្លួនឯងទេថា តើតស៊ូគ្រប់គ្រាន់ហើយ ឬនៅ? ឬ ខំប្រឹងប្រែងអស់លទ្ធភាព ដើម្បីសម្រេចបានក្ដីស្រមៃទាំងនោះ ឬក៏អត់? នៅក្នុងពិភពលោកនេះមានរឿងជាច្រើនដែលមិនអាចយល់បាន ប៉ុន្តែគ្មានអ្វីនៅក្នុងលោកនេះដែលមិនអាចធ្វើបានឡើយ។ ជម្រៅនៃមហិច្ឆិតារបស់មនុស្សម្នាក់កំណត់សក្តានុពលនៃអនាគតរបស់មនុស្សម្នាក់។ ជាក់ស្ដែងលោក Jack Ma បានបង្ហាញមូលហេតុមួយចំនួនដែលមនុស្សឈានដល់វ័យ ៣៥ ឆ្នាំហើយនៅតែមិនអាចរស់ក្នុងជីវភាពសមរម្យមួយបាន៖ – អ្នកក្រ ព្រោះអ្នកមិនមានបំណងចង់ទទួលបានជោគជ័យ។ – អ្នកក្រ ព្រោះអ្នកមិនសម្លឹងឲ្យបានវែងឆ្ងាយ។ – អ្នកក្រ ព្រោះអ្នកខ្វះភាពក្លាហាន និងការប្ដេជ្ញាចិត្ត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាហារតាមចិញ្ចើមផ្លូវ «លតឆា» របស់កម្ពុជាយើង បានឈរក្នុងចំណាត់ថ្នាក់ល្អបំផុតទាំង៥០ នៅតំបន់អាស៊ី

Khmerpress August 26, 2022 26/08/2022

នៅពេលគេនិយាយអំពីអាហារតាមចិញ្ចើមផ្លូវដែលល្អបំផុត គឺគេមិនអាចរំលងអាហារនៅតំបន់អាស៊ីបានឡើយ ដោយសារវាផ្ដល់នូវភាពសម្បូរបែប និងរសជាតិដ៏ឆ្ងាញ់ពិសា។ យ៉ាងណាក៏ដោយ ថ្វីបើតំបន់អាស៊ីមានភាពចម្រុះសម្បូរបែប ក៏ពួកយើងមានលក្ខណៈស្រដៀងគ្នាផងដែរ ដោយសារថា តាំងតែពីដើមរៀងមក ប្រជាជនរបស់ពួកយើងបានរស់នៅចម្រុះគ្នា ដោយការធ្វើចំណាកស្រុក ជំនួញ ហើយរបៀបនៃការធ្វើអាហារទាំងនោះ ក៏បានឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀត ដែលវាបានក្លាយទៅជាអាហារល្បីនៅក្នុងតំបន់មួយផ្សេងទៀត។ ដូច្នេះហើយទើបអាហាររបស់អាស៊ីមួយចំនួន មានភាពស្រដៀងគ្នា។ ក្រឡេកទៅមើលបញ្ជីអាហារតាមចិញ្ចើមផ្លូវល្អបំផុតទាំង៥០ នៅក្នុងអាស៊ីសម្រាប់ឆ្នាំ២០២២ ដោយ CNN Travel ឯណោះវិញ វាបានបង្ហាញថា «លតឆា» ដែលជាអាហារតាមផ្លូវមួយរបស់កម្ពុជាយើង ក៏បាបជាប់ចំណាត់ថ្នាក់ផងដែរ។ វាជាអាហារដែលសម្បូរហូរហៀបំផុតមួយ ដែលអាចរកបានស្ទើរតែគ្រប់ទីផ្សារ និងតាមតំបន់មានមនុស្សប្រមូលផ្តុំ ហើយក៏ជាអាហារមួយដែលមានតម្លៃសមរម្យ បូករួមទាំងរសជាតិឆ្ងាញ់ផងដែរ។ ជាមួយគ្នានេះ បាញ់មី របស់វៀតណាម ក៏ដូចជា ខាវសយ និងអាហារមួយចំនួនទៀតរបស់ថៃ ដែលជាអ្នកជិតខាងរបស់យើង សុទ្ធតែបានជាប់ក្នុងបញ្ជីនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រដ្ឋធានីកៀវរបស់អ៊ុយក្រែន ប្តូរឈ្មោះផ្លូវជិត១០០កន្លែង ដើម្បីលុបចោលអតីតកាលពាក់ព័ន្ធនឹងរុស្ស៉ី

Khmerpress August 26, 2022 26/08/2022

(កៀវ)៖ ទីក្រុងកៀវដែលជារដ្ឋធានីនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គឺ១ថ្ងៃក្រោយខួបឯករាជ្យជាតិរបស់អ៊ុយក្រែន បានប្តូរឈ្មោះដងវិថីសរុបចំនួន៩៥កន្លែង ដែលជាផ្នែកនៃយុទ្ធនាការរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ដើម្បីលុបបំបាត់ចោលទីកន្លែង ដែលមានឈ្មោះជាប់ពាក់ព័ន្ធទៅនឹង រុស្ស៉ីនិងសហភាពសូវៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២។ អភិបាលទីក្រុងកៀវ លោក វីតាលី ឃ្លីតឆ្កូ (Vitaliy Klitschko) បានលើកឡើងថា «ឈ្មោះថ្មីនៃវិថីទាំងនេះ គឺគួរតែរក្សានូវការចងចាំ នៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗរបស់អ៊ុយក្រែន ព្រមទាំងបុគ្គលក៏ដូចជាវីរបុរសល្បីៗ ដែលបានខិតខំលើកតម្កើងអ៊ុយក្រែន និងបានប្រយុទ្ធតស៊ូ ដើម្បីឯករាជ្យភាពនៃប្រទេសជាតិរបស់យើង»។ លោកអភិបាលក្រុងបានបន្ថែមថា ដំណើរការប្តូរឈ្មោះ គឺនៅតទៀតមិនទាន់ចប់ត្រឹមនេះទេ ហើយលោកសន្យាថា នឹងបន្តពន្លឿនវាឱ្យបានកាន់តែឆាប់។ គួរបញ្ជាក់ថា ក្នុងចំណោមដងវិថីជិត១០០កន្លែងនោះ ក៏មានវិថី១ ត្រូវបានប្តូរទៅជា វិថីឡុងដ៍ ជាឈ្មោះរាជធានីនៃសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតមួយ របស់អ៊ុយក្រែន គឺចក្រភពអង់គ្លេសផងដែរ។ ចាប់តាំងតែពីការឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈមក អ៊ុយក្រែនបើកនូវយុទ្ធនាការ ដែលមានគោលដៅបោសសម្អាតចោលនូវ មរតករាប់រយឆ្នាំនៃគ្រប់គ្រងរបស់រុស្ស៉ីមកលើប្រទេសខ្លួន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ស្ថាបនិក Twitter ថា៖ “ការសោកស្តាយដ៏ធំបំផុតរបស់គាត់ គឺ Twitter បានក្លាយជាក្រុមហ៊ុនមួយ”

Khmerpress August 26, 2022 26/08/2022

ស្ថាបនិក Twitter លោក Jack Dorsey បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ លោកសោកស្ដាយដែលប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter បានក្លាយជាក្រុមហ៊ុន។ អតីតនាយកប្រតិបត្តិរូបនេះ បានសរសេរលើ Twitter ក្នុង​ការ​ឆ្លើយ​តប​នឹង​សំណួរ​មួយដោយនិយាយ​ថា​៖ «បញ្ហា​ធំ​បំផុត និង​ការ​សោក​ស្តាយ​ដ៏​ធំ​បំផុត​របស់​ខ្ញុំ ​គឺ​ថា​វា​បាន​ក្លាយ​ជា​ក្រុមហ៊ុន»។ ជាមួយគ្នានេះ នៅពេលត្រូវបានសួរអំពីរចនាសម្ព័ន្ធអ្វីដែលគាត់ចង់ឱ្យ Twitter ស្ថិតក្រោមការគ្រប់គ្រង លោក Dorsey បាននិយាយថា៖ វាគួរតែជា “ពិធីការ” ឬ “protocol” ហើយថា Twitter មិនគួរជាកម្មសិទ្ធិរបស់រដ្ឋ ឬក្រុមហ៊ុនណាមួយផ្សេងទៀតនោះទេ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបានប្តឹង Musk ដែលព្យាយាមដើរចេញពីកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លាររដើម្បីទិញ Twitter ។ ជាមួយគ្នានេះ លោក Jack Dorsey នឹងទទួលបាន ៩៧៨ លានដុល្លារប្រសិនបើកិច្ចព្រមព្រៀងសម្រាប់មហាសេដ្ឋី Elon Musk ដើម្បីទិញ Twitter ត្រូវបានបញ្ចប់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាមេរិកប្រកាសផ្អាកជើងហោះរបស់ក្រុមហ៊ុនចិនចំនួន ៤ មិនឲ្យហោះមកកាន់ទឹកដីខ្លួន

Khmerpress August 26, 2022 26/08/2022

អាមេរិក៖ រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃព្រហស្បតិ៍​ ទី២៥ ខែសីហានេះបានប្រកាសធ្វើការផ្អាកជើងហោះចំនួន ២៦ របស់ប្រទេសចិនមិនឲ្យហោះមកកាន់ទឹកដីខ្លួន​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ សេចក្តីសម្រេចរបស់រដ្ឋាភិបាលអាមេរិកនៅពេលនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងអាជ្ញាធរអាកាសចរណ៍របស់ចិន ដែលកាលពីពេលថ្មីៗនេះបានសម្រេចលុបចោលជើងហោះហើរមួយចំនួនរបស់មេរិកមិនឲ្យធ្វើដំណើរមកកាន់ទឹកដីចិនក្រោមហេតុផលថា ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ ការសម្រេចរបស់រដ្ឋាភិបាលអាមេរិកនៅពេលនេះនឹងធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ៤ រួមមានក្រុមហ៊ុនអាកាសចរណ៍ Xiamen ក្រុមហ៊ុនអាកាសចរណ៍ Air China ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines និង ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines។ ប្រភពខាងលើបានបន្តថា ការសេចក្តីសម្រេចហាមឃាត់របស់រដ្ឋាភិបាលអាមេរិកនឹងត្រូវផ្តើមមានសុពលភាពចាប់ពីថ្ងៃទី ៥ រហូតដល់ថ្ងៃទី ២៨ ខែកញ្ញាខាងមុខនេះ។ គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះអាជ្ញាធរចិនបានសម្រេចផ្អាកជើងហោះហើររបស់អាមេរិកចំនួន ២៦ របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines, ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines និងក្រុមហ៊ុនអាកាសចរណ៍ United Airlines ក្រោយអ្នកដំណើរប្រមាណជា ៤% ដែលបានធ្វើដំណើរតាមរយៈជើងហោះហើរទាំងអស់នេះត្រូវបានតេស្តិ៍វិជ្ជមានជំងឺកូវីដ-១៩ ក្រោយពេលទៅដល់ប្រទេសចិន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ជប៉ុនគ្រោងចំណាយប្រាក់ជិត ២លានដុល្លារអាមេរិកដើម្បីរៀបចំពីបុណ្យលោក ស៊ីនហ្សូ អាបេ នៅខែក្រោយ

Khmerpress August 26, 2022 26/08/2022

ជប៉ុន៖ ជប៉ុនគ្រោងនឹងចំណាយប្រាក់ជិត ២លានដុល្លារអាមេរិកដើម្បីរៀបចំពីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីគឺលោក ស៊ីនហ្សូ អាបេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែសីហានេះ។ បើតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ពិធីបុណ្យសពនោះគឺជាពិធីបុណ្យសពថ្នាក់ជាតិ ដែលរដ្ឋាភិបាលជប៉ុនគឺជាអ្នកទទួលខុសត្រូវក្នុងការរៀបចំនិងទទួលបន្ទុកលើកការចំណាយគ្រប់បែបយ៉ាងចាប់តាំងពីពេលផ្តើមរៀបចំកម្មវិធីរហូតដល់ពេលបិទបញ្ចប់ទាំងស្រុងតែម្តង។ តាមគម្រោងគឺពិធីបុណ្យសពថ្នាក់ជាតិរបស់សពលោក ស៊ីនហ្សូ អាបេ នឹងត្រូវរៀបចំឡើងនៅមជ្ឈមណ្ឌល Nippon Budokan ដែលស្ថិតនៅក្នុងទីក្រុងតូក្យូ នៅក្នុងថ្ងៃទី ២៧ ខែកញ្ញាខាងមុខនេះ ខណៈទឹកប្រាក់ដែលត្រូវបានគេគ្រោងសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីបុណ្យមួយនេះគឺមានចំនួន ១,៨៣លានដុល្លារអាមេរិក។ គួររម្លឹកជូនថា លោក ស៊ីនហ្សូ អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី ៨ ខែ​កក្កដាកន្លងទៅក្នុងពេលដែលលោកបានអញ្ជើញទៅធ្វើការឃោសនាចំពោះការបោឆ្នោតមួយ ដោយក្នុងពេលនោះរូបលោកត្រូវឈរនិយាយនៅតាមដងផ្លូវសាធារណៈដោយគ្មានអ្នកការពារច្រើននោះទេ។ សូមបញ្ជាក់ផងដែរថា លោក ស៊ីនហ្សូ អាបេ ធ្លាប់ជានាយករដ្ឋមន្ត្រីដែលបានកាន់តំណែងយូរជាងគេនៅក្នុងប្រវត្តិសាស្រ្តជប៉ុន ហើយរូបលោកត្រូវបានពលរដ្ឋជប៉ុនចាត់ទុកថាគឺជាវីរៈបុរសជាតិម្នាក់ផងដែរ ដ្បិតរូបលោកមានស្នាដៃធំៗជាច្រើនក្នុងការអភិវឌ្ឍន៍ប្រទេសនិងសេដ្ឋកិច្ចជាតិ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត​

លោក ប្រាយុទ្ធ ចាន់អូចា អះអាងថានឹងបន្តកាន់តំណែងជា រដ្ឋមន្ត្រីការពារជាតិថៃ

Khmerpress August 26, 2022 26/08/2022

(បាងកក)៖ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថាលោកនឹងបន្តកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិថៃ ដែលនេះគឺជាការអត្ថាធិប្បាយដោយផ្ទាល់ជា សាធារណៈលើកដំបូង ចាប់តាំងពីតុលាការធម្មនុញ្ញថៃបញ្ជាឱ្យព្យួរតំណែងជានាយករដ្ឋមន្ត្រី ខណៈកំពុងពិនិត្យឡើងវិញលើអាណត្តិរបស់លោក។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២។ ការកត់សម្គាល់ខាងលើរបស់លោក ប្រាយុទ្ធ ធ្វើឡើងនៅក្នុងសារមួយបង្ហោះលើបណ្ដាញ Twitter នៅថ្ងៃសុក្រនេះ។ លោក ប្រាយុទ្ធ បានគូសបញ្ជាក់យ៉ាង ខ្លីដូច្នេះថា «ខ្ញុំនឹងបន្តភារកិច្ច និងការទទួលខុសត្រូវរបស់ខ្ញុំ ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ ដើម្បីប្រជាជន និងប្រទេសថៃជារៀងរាល់ថ្ងៃ»។ តុលាការធម្មនុញ្ញថៃ បានចេញសាលក្រមព្យួរតំណែងលោក ប្រាយុទ្ធ កាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីទទួលយកញតិ្តរបស់គណបក្សប្រឆាំងដែលស្នើឱ្យ ពិនិត្យឡើងវិញលើអាណត្តិនាយករដ្ឋមន្ត្រី និងព្យួរតួនាទីរបស់លោកជាបណ្ដោះអាសន្ន។ ខាងគណបក្សប្រឆាំងបានអះអាងថាអាណត្តិរបស់លោក ប្រាយុទ្ធ ត្រូវបិទបញ្ចប់កាលពីថ្ងៃពុធ ដែលជាគំរប់ខួប ៨ឆ្នាំនៃការកាន់អំណាចរបស់លោក ដោយរាប់ចាប់តាំងពីឆ្នាំ២០១៤មក។ បើតាមរដ្ឋធម្មនុញ្ញថៃ នាយករដ្ឋមន្ត្រី មិនអាចកាន់តំណែងលើសពី ៨ឆ្នាំឡើយ។ ក៏ប៉ុន្តែ ក្រុមអ្នកគាំទ្រលោក ប្រាយុទ្ធ បានអះអាងថាអាណត្តិរបស់លោក ប្រាយុទ្ធ គឺចាប់ផ្ដើមរាប់ពីឆ្នាំ២០១៧ ហើយខ្លះទៀតថាឆ្នាំ២០១៩ ដែលនេះមាន […]

តៃវ៉ាន់ បញ្ជូនមីកញ្ចប់របស់វៀតណាមជាង ១តោនមកវិញ ដោយសាររកឃើញមានផ្ទុកសារធាតុបង្កមហារីកកម្រិតខ្ពស់

Khmerpress August 26, 2022 26/08/2022

តៃវ៉ាន់បានបញ្ជូនមីកញ្ចប់របស់វៀតណាមម៉ាកថា Omachi ​ចំនួន ១.៤៤ តោន​មក​វិញ ដោយ​លើកឡើង​ថា ​មីទាំងនោះមានផ្ទុកនូវ​សារធាតុ​អេទីឡែនអុកស៊ីដ​កម្រិតខ្ពស់ដែលបង្កឱ្យកើតជំងឺមហារីក។ រដ្ឋបាលចំណីអាហារ និងឱសថតៃវ៉ាន់បានកំណត់ថា មីដែលនាំចូលដោយក្រុមហ៊ុនចិន Qianyu មានផ្ទុកសារធាតុអេទីឡែនអុកស៊ីដ ០.១៩៥មីលីក្រាម ក្នុងមួយគីឡូក្រាម ដែលលើសពីស្តង់ដាររបស់តៃវ៉ាន់។ ក្រុមហ៊ុន Masan Consumer ដែលជាអ្នកផលិតមី បាននិយាយថា ខ្លួនមិនបានលក់មីទៅឱ្យក្រុមហ៊ុនចិន Qianyu ទេ ទោះបីជាខ្លួនផលិតមីសម្រាប់ទីផ្សារតៃវ៉ាន់ក៏ដោយ។ ប្រទេស និងទឹកដីនីមួយៗមានស្តង់ដារអាហាររបស់ខ្លួន ដូច្នេះហើយ Masan Consumer ផលិតផលិតផលជាពិសេសសម្រាប់ប្រទេស និងទឹកដីនីមួយៗ។ ជាមួយគ្នានេះ Masan Consumer បញ្ជាក់ថា ​ក្រុមហ៊ុនមាន​លក្ខខណ្ឌ​តឹងរ៉ឹង​ជាមួយ​អ្នក​ចែកចាយ ដើម្បី​ការពារ​ពួកគេ​ពី​ការ​នាំ​ចេញ​ផលិតផល ​ពី​ទីផ្សារ​មួយ​ទៅ​ទីផ្សារ​មួយ​ទៀត។ ហើយមី Omachi បំពេញតាមស្តង់ដារអាហាររបស់ប្រទេសវៀតណាម និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ គួរបញ្ជាក់ផងដែរថា កាល​ពី​ខែ​សីហា ឆ្នាំ​មុន ផលិតផល​មីកញ្ចប់​ជា​ច្រើន​មុខ​របស់​អាជីវកម្ម​វៀតណាម ក៏​ត្រូវ​បាន​សហភាព​អឺរ៉ុប​ បញ្ជូនមកវិញដែរ ដោយសារកម្រិតខ្ពស់នៃអេទីឡែនអុកស៊ីដ។ ហើយនៅខែកក្កដាឆ្នាំនេះ ប្រទេសអាល្លឺម៉ង់ បានចេញការព្រមានអំពីផលិតផលមីកញ្ចប់វៀតណាមនាំចូលមួយចំនួន ដែលមានកម្រិតអេទីឡែនអុកស៊ីដកើនឡើងដូចគ្នា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត […]

តារាសម្តែងស្រី កញ្ញា Yathhip Rachapal បានចេញមកសរសេររៀបរាប់ពីអារម្មណ៍ពិត ក្រោយក្រុមហ្វេនៗ កញ្ញា Pinky ចេញមកផុសទាមទារអោយចេញមកជួយមិត្តជិតស្និទ្ធផង

Khmerpress August 26, 2022 26/08/2022

ថៃ៖ ករណីរបស់តារាសម្តែងស្រីដ៏ល្បី Pinky Savika Chaiyadej រួមជាមួយនឹងអ្នកម្តាយត្រូវបានជាប់ឃុំ ដោយមិនអាចធានាខ្លួនអោយនៅក្រៅឃុំបាននោះទេ ចំណែកបទល្មើសដែលត្រូវបានចោទប្រកាន់នោះគឺ ផ្តើមចេញពីការបណ្តាក់ទុននៅការទិញដូររូបិយប័ណ្ឌ តាមរយៈ Forex-3D កាលពីថ្ងៃទី១៨ ខែសីហា ដោយជនជាប់ចោទមានទាំងអស់ចំនួន ១៩នាក់ សុទ្ធតែជាក្រុមតារា ជាអ្នកចម្រៀង ជាមនុស្សនៅសង្គមជាន់ខ្ពស់ (High-so) និងបុគ្គលល្បីជាច្រើនទៀតនៅក្នុងសង្គមប្រទេសថៃ។ ចំពោះជនរងគ្រោះមានចំនួនរហូតទៅដល់ ជាង ៩ពាន់នាក់ គិតជាចំនួនទឹកប្រាក់ដែលបានឆបោកនោះមានរហូតដល់ទៅ ជិត ៧០លានដុល្លាអាមេរិក ដោយបានដាក់ពាក្យបណ្តឹងសុំអោយសមត្ថកិច្ចចូលរួមដោះស្រាយផងដែរ។ មកទល់នឹងពេលនេះដែរតារាស្រី Pinky Savika រួមជាមួយនឹងអ្នកម្តាយ កំពុងស្ថិតនៅពន្ធធនាគារនៅឡើយ ចំណែកបណ្តាអ្នកគាំទ្ររបស់ Pinky មានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះតារាស្រីរូបនេះ រហូតឈានដល់ចូលទៅ Comments ​ក្នុង Instagram របស់តារាស្រី Yatthip Ratchapal ដែលជាមិត្តជិតស្និទ្ធរបស់ Pinky ព្រមទាំងបានសរសេរថា «ចង់សុំអោយជួយ Pinky ផង» ហើយក៏មាន comments ខ្លះសរសេរដៀមដាមថា «ជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា ប៉ុន្តែនៅមិនទាន់ឃើញចេញមកផ្តល់កម្លាំងចិត្តសោះ»។ ថ្មីៗនេះដែរតារាស្រី Yatthip […]