យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CBS News បានឱ្យដឹងថា ភពក្នុងប្រព័ន្ធព្រះអាទិត្យចំនួន៥ ដូចជា៖ ភពពុធ, សុក្រ, អង្គារ, ព្រហស្បតិ៍ និងសៅរ៍ បានរះបណ្ដាក់គ្នាយ៉ាងច្បាស់នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ ហើយវាគឺបាតុភូតដ៏កម្រមួយផងដែរ នៅក្នុងរយៈពេលជិត ២០ឆ្នាំ កន្លងមកនេះ ពោលគឺចាប់តាំងពីឆ្នាំ២០០៤ មកម្ល៉េះ។ ការពិតទៅភពទាំង ៥ ចាប់ផ្ដើមបង្ហាញខ្លួននៅអំឡុងថ្ងៃទី០៣ និង ០៤ កាលពីដើមខែនេះម្ដងដែរ ប៉ុន្តែវាមិនអាចឃើញបានច្បាស់ដូចលើកនេះទេ ទាល់តែប្រើកែវយឹត។ ចំណែកការរះតម្រៀបគ្នាក៏មានរយៈពេលខ្លី គឺត្រឹមតែ ៣០នាទី ប៉ុណ្ណោះ នៅមុនពេលដែលភពពុធ ត្រូវលឹបបាត់ទៅវិញ។ សម្រាប់នៅថ្ងៃទី២៤ ខែមិថុនានេះវិញ ភពទាំង ៥ អាចមើលឃើញបានយ៉ាងច្បាស់ បើទោះបីជាចម្ងាយរវាងភពពុធ និងភពសៅរ៍ បានកើនឡើងក៏ដោយ ដូច្នេះវាកាន់តែងាយស្រួលជាងមុនក្នុងការមើលឃើញភពទាំង ៥ ក្នុងពេលតែមួយ នេះបើតាមលោកស្រី Diana Hannikainen និពន្ធនាយកនៃ Sky & Telescope បានប្រាប់ CBS News តាមរយៈអ៉ីមែល។ លោកស្រី Hannikainen បាននិយាយថា […]